- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |

“ថ្ងៃអាទិត្យនេះ ជាថ្ងៃបង្ហើយរដូវបុណ្យព្រះយេស៊ូប្រសូត។ ថ្ងៃស្អែកចាប់ផ្តើមរដូវធម្មតាប្រចាំឆ្នាំ។ មុនព្រះយេស៊ូចាប់ផ្តើមសម្តែងធម្មទេសនា ព្រះអង្គសុំឱ្យលោកយ៉ូហានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ គឺព្រះអង្គសព្វព្រះហឫទ័យចូលក្នុងចំណោមកូនចៅរបស់លោក។ គ្រីស្តបរិស័ទដើម និងអ្នកនិពន្ធគម្ពីរដំណឹងល្អយល់ឃើញថា ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គដូចជាត្រាស់ដឹង គឺទ្រង់ឈ្វេងយល់ច្បាស់អំពីបេសកម្មដែលព្រះអង្គត្រូវបំពេញក្នុងលោកនេះ ព្រះអង្គត្រូវប្រោសសត្វលោកតាមព្រះបំណងនៃព្រះបិតា រហូតដល់បូជាព្រះជន្ម។ ព្រះវិញ្ញាណក៏អភិសេកព្រះយេស៊ូជាព្រះគ្រីស្តដែរ។
គ្រីស្តបរិស័ទទទួលព្រះវិញ្ញាណរបស់ព្រះយេស៊ូ ដើម្បីបន្តបេសកកម្មរបស់ព្រះអង្គក្នុងពិភពលោកនេះ។
ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤
ពាក្យអង្វរនៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឱ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះអង្គ ជាបុត្រដ៏ជាទីស្រឡាញ់ និងជាព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ ឱ្យប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហឫទ័យព្រះអង្គ និងបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤២,១-៤.៦-៧
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «លោកនេះជាអ្នកបម្រើដែលយើងជួយគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាអ្នកដែលគាប់ចិត្តរបស់យើង។ យើងបានដាក់វិញ្ញាណរបស់យើងសណ្ឋិតនៅលើលោក។ លោកនឹងបង្ហាញឱ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យរបស់យើង។ លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្តាច់ដើមត្រែងណាដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរ លោកនឹងបង្ហាញការវិនិច្ឆ័យរបស់យើងដោយចិត្តស្មោះ។ លោកមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឱ្យមនុស្សម្នានៅលើទឹកដីប្រព្រឹត្តតាមការវិនិច្ឆ័យរបស់យើង ហើយមនុស្សនៅតាមកោះនានានាំគ្នារង់ចាំទទួលការប្រៀនប្រដៅពីលោក។ យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកមកស្របតាមសេចក្តីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកឱ្យចងសម្ព័ន្ធមេត្រីជាមួយប្រជាជន ឱ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា ប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ នាំឈ្លើយចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹតឱ្យបានចេញរួចផង។
ឬ អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស អស ៥៥,១-១១
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលស្រេកទឹកអើយ! ចូរនាំគ្នាមករកទឹកឯណោះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមក ហើយពិសារទៅ! ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោ ដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ!។ ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញអាហារដែលមិនអាចចិញ្ចឹមជីវិតបាន? ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំងរកអាហារដែលមិនចំអែតក្រពះដូច្នេះ? ចូរស្តាប់យើង នោះអ្នករាល់គ្នានឹងបានបរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស ចូរផ្ទៀងត្រចៀកស្តាប់ ចូរនាំគ្នាមកជិតយើង ចូរត្រងត្រាប់ស្តាប់ នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច និងបញ្ជាក់នូវសេចក្តីមេត្តាករុណាដ៏ស្មោះត្រង់របស់យើងចំពោះស្តេចដាវីឌ។ យើងបានតែងតាំងស្តេចដាវីឌឱ្យធ្វើជាបន្ទាល់របស់យើងនៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឱ្យធ្វើមគ្គុទ្ទេសក៍ដឹកនាំប្រជាជាតិទាំងឡាយ»។ អ៊ីស្រាអែលអើយ! អ្នកនឹងហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ពីមុនឱ្យមក ហើយប្រជាជាតិដែលមិនស្គាល់អ្នកនឹងរត់មករកអ្នក ព្រោះព្រះអម្ចាស់ជាព្រះរបស់អ្នក និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលប្រទានឱ្យអ្នកបានថ្កុំថ្កើងរុងរឿង។ ចូរស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យឱ្យអ្នករាល់គ្នារកព្រះអង្គឃើញ! ចូរអង្វរព្រះអង្គ ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា!។ ត្រូវឱ្យមនុស្សអាក្រក់លះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ ត្រូវឱ្យអ្នកនោះបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឱ្យតែគេងាកមករកព្រះនៃយើងវិញ នោះព្រះអង្គអត់ទោសឱ្យគេទាំងស្រុង។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គំនិតយើងខុសបែ្លកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។ មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើង ក៏ខុសប្លែកពីគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមកស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឱ្យដំណាំដុះឡើង បង្កើតភោគផល ផ្តល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្តល់អាហារឱ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេចតាមបំណងចិត្តរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឱ្យមកធ្វើរួចរាល់សព្វគ្រប់»។
ទំនុកតម្កើងលេខ ២៩ (២៨), ១-៤.៧-១១ បទកាកគតិ
| ១ | ទេវតាទាំងឡាយ | ចូរនាំគ្នាថ្វាយ | តម្កើងព្រះម្ចាស់ |
| លើកស្ទួយសិរី | រុងរឿងត្រចះ | អានុភាពតេជៈ | |
| របស់ព្រះអង្គ | ។ | ||
| ២ | ចូរលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ក្នុងពេលនេះម្តង |
| ចូរនាំគ្នាថ្វាយ | បង្គំព្រះអង្គ | វិសុទ្ធឥតហ្មង | |
| ព្រះនាមល្បាញល្បី | ។ | ||
| ៣ | សូរសៀងព្រះម្ចាស់ | លាន់ឮយ៉ាងច្បាស់ | ពាសពេញផែនដី |
| ពីលើសាគរ | សមុទ្រធំក្រៃ | ព្រះអម្ចាស់ថ្លៃ | |
| គង់នៅលើទឹក | ។ | ||
| ៤ | សូរសៀងព្រះម្ចាស់ | ស្ទើរបែកអាកាស | លាន់ឮសន្ធឹក |
| ឫទ្ធានុភាព | គគ្រឹមគគ្រឹក | ទោះយប់ល្ងាចព្រឹក | |
| នៅតែថ្កុំថ្កើង | ។ | ||
| ៧ | សូរសៀងព្រះម្ចាស់ | ខ្ទ័រខ្ទារខ្លាំងណាស់ | ពាសពេញវេហាស៍ |
| មានទាំងរន្ទះ | បាញ់រះផងណា | នេះគឺចេស្តា | |
| បារមីថ្កើងថ្កាន | ។ | ||
| ៨ | សូរសៀងរបស់ | ព្រះម្ចាស់ទាំងអស់ | ឱ្យរហោស្ថាន |
| កក្រើកញាប់ញ័រ | គ្មានអ្វីស្មើបាន | ទាំងរហោស្ថាន | |
| កាដែសរញ្ជួយ | ។ | ||
| ៩ | សូរសៀងព្រះម្ចាស់ | អង្រួនទាំងអស់ | ឱ្យក្តាន់ញីព្រួយ |
| កំពុងកើតកូន | អារម្មណ៍រញ្ជួយ | ព្រមទាំងធ្វើឱ្យ | |
| ស្លឹកឈើជ្រុះអស់ | ។ | ||
| ពេលនោះមនុស្សម្នា | ទាំងអស់នាំគ្នា | ស្រែកដោយស្រួលស្រុះ | |
| ក្នុងវិហារថា | តម្កើងព្រះម្ចាស់ | ព្រះនាមរបស់ | |
| អម្ចាស់ថ្លាថ្លៃ | ។ | ||
| ១០ | ព្រះអង្គគ្រប់គ្រង | ទឹកជំនន់ផង | ធំធេងពេកក្រៃ |
| ទ្រង់គឺជាព្រះ | មហាក្សត្រថ្លៃ | ព្រះនាមល្បាញល្បី | |
| គ្រងរាជ្យតទៅ | ។ | ||
| ១១ | សូមព្រះអម្ចាស់ | ប្រណីសន្តោស | កុំបង្អង់នៅ |
| ប្រទានកម្លាំង | ឱ្យរាស្ត្រតទៅ | កុំបីហ្មងសៅ | |
| ឱ្យគេសុខសាន្ត | ។ |
ឬ ទំនុកតម្កើងរបស់ព្យាការីអេសាយ ១២,២.៤-៦ បទពាក្យ ៧
| ២ | ព្រះអម្ចាស់ជាព្រះសង្គ្រោះ | ជីវិតខ្ញុំរស់ស្គាល់តែសុខ | |
| លែងភ័យលែងខ្លាចលែងកើតទុក្ខ | ពីនេះទៅមុខពឹងលើព្រះ | ។ | |
| ៣ | ដ្បិតព្រះអម្ចាស់ជាកម្លាំង | ខ្ញុំអាចតតាំងអាចយកឈ្នះ | |
| ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ | ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ | ។ | |
| ៤ | ចូរអរព្រះគុណព្រះអម្ចាស់ | ហើយចូរប្រកាសនាមព្រះអង្គ | |
| ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ | ប្រាប់ប្រជាជនផងទាំងឡាយ | ។ | |
| ៥ | ចូរស្មូតទំនុកតម្កើងថ្វាយ | ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ | |
| ដ្បិតការអស្ចារ្យច្រើនពេកក្រៃ | ឱ្យមនុស្សលើដីបានដឹងផង | ។ | |
| ៦ | អុះ!ឱ! អ្នកក្រុងស៊ីយ៉ូនអើយ | ចូរកុំកន្តើយស្រែករំពង | |
| ដោយអរសប្បាយដ្បិតព្រះអង្គ | វិសុទ្ធឥតហ្មងព្រះនៃយើង | ។ |
អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ១០,៣៤-៣៨
លោកសិលាទៅដល់ក្រុងសេសារេ ចូលផ្ទះនាយទាហានរ៉ូមុាំងម្នាក់ ហើយមានប្រសាសន៍ទៅកាន់អ្នកនៅផ្ទះគាត់ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទូទៅឥតរើសមុខឡើយ។ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយ ឱ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ ព្រះអង្គបានប្រទានព្រះបន្ទូលមកឱ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អមកប្រាប់គេអំពីសេចក្តីសុខសាន្តដោយសារព្រះយេស៊ូគ្រីស្ត គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។ បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្តើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឱ្យបណ្តាជនទទួលពិធីជ្រមុជទឹក។ បងប្អូនជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាពអភិសេកព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបថា ព្រះយេស៊ូយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឱ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ»។
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៥,១-៩
អ្នកណាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ យើងនឹងដឹងថា យើងពិតជា ស្រឡាញ់បុត្រធីតារបស់ព្រះជាម្ចាស់។ យើងមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ។ វិន័យរបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើង ហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រីស្តនេះហើយដែលបានយាងមកក្នុងលោកនេះដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយ ទឹក និងលោហិតផង។ ព្រះវិញ្ញាណបានផ្តល់សក្ខីភាពថា សេចក្តីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។ មានបន្ទាល់បីគឺ ព្រះវិញ្ញាណ ទឹក និងលោហិត ហើយបន្ទាល់ទាំងបីនេះរួមគ្នាផ្តល់សក្ខីភាពតែមួយ។ ព្រះជាម្ចាស់បានផ្តល់សក្ខីភាពអំពីព្រះបុត្រា របស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស។ រីឯសក្ខីភាពរបស់ព្រះ ជាម្ចាស់ រឹងរឹតតែធំជាងនេះទៅទៀត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,២៩
អាលេលូយ៉ា! អាលេលូយ៉ា!
«មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,៧-១១
លោកយ៉ូហានបាទីស្តប្រកាសប្រាប់បណ្តាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំនឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ ខ្ញុំបានធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ»។ នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ។ ព្រះអង្គទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ទ្រង់ទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាបមកសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក មេឃបើកចំហ ដើម្បីឱ្យមនុស្សលោកអាចគាល់ព្រះអង្គបាន ដោយរួមជាមួយព្រះយេស៊ូជាព្រះបុត្រាក៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណមកញុំាងតង្វាយទាំងនេះ សូមបញ្ចូលយើងខ្ញុំឱ្យរួមនឹងសក្ការបូជារបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ព្រោះពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹកក្នុងទន្លេរយ័រដាន់ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះវិញ្ញាណអភិសេកព្រះយេស៊ូតែងតាំងជាព្រះគ្រីស្ត និងជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីនាំដំណឹងល្អទៅប្រកាសឱ្យអ្នកក្រីក្រ។ ឥឡូវនេះ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ ដើម្បីធ្វើជាបុត្រធីតារបស់ព្រះអង្គដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គមកណែនាំអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ សូមឱ្យ យើងខ្ញុំយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ ព្រមទាំងបន្តកិច្ចការដែលព្រះយេស៊ូចាប់ផ្តើមធ្វើផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
