អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី០១ ខែមករា
បុណ្យឱឡារិក
បុណ្យគោរពព្រះនាងម៉ារីជាព្រះមាតាព្រះជាម្ចាស់

ពណ៌ស

ព្រះនាងម៉ារីជាមនុស្សធម្មតា មានសាច់មានឈាមដូចយើងទាំងអស់គ្នាដែរ។ តែព្រះជាម្ចាស់បានជ្រើសរើសព្រះនាង និងតែងតាំងព្រះនាងឱ្យធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ ព្រះនាងម៉ារីបានប្រសូតបុត្រមួយ ហើយបុត្រនេះជាព្រះជាម្ចាស់។ នេះជាហេតុដែលព្រះសហគមន៍ពីដើម តែងតែហៅព្រះនាងម៉ារីថា “ព្រះមាតារបស់ព្រះជាម្ចាស់” (” Theotokos” មហាសន្និបាតនៅក្រុងអេភេសូ ឆ្នាំ៤៣១) ដើម្បីបញ្ជាក់ថាព្រះយេស៊ូពិតជាព្រះជាម្ចាស់ផង និងពិតជាមនុស្សផង។ ការណ៍នេះអស្ចារ្យ ហួសនិស្ស័យដែលប្រាជ្ញាមនុស្សអាចយល់បាន។ ព្រឹត្ដិការណ៍នេះ ពិតជាស្នូលនៃជំនឿរបស់គ្រីស្ដសាសនា គឺព្រះជាម្ចាស់សព្វព្រះហឫទ័យចាប់កំណើតជាមនុស្ស (Incarnatus) ដើម្បីសង្គ្រោះមនុស្សលោក ហើយ «គេនឹងថ្វាយព្រះនាមថា “អេម៉ាណូអែល” ប្រែថា ” ព្រះជាម្ចាស់គង់ជាមួយយើង”» (មថ ១,២៣)។

បពិត្រព្រះអម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ! ព្រះអង្គបានសង្គ្រោះមនុស្សលោក ដោយប្រោសស្ត្រីព្រហ្មចារីម្នាក់ឱ្យអាចបង្កើតបុត្របាន។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យទទួលព្រះបុត្រាដែលជាប្រភពនៃជីវិតថ្មីដោយចិត្តជឿ។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់អំពីតម្លៃដ៏ថ្លៃថ្នូរនៃជីវិតរបស់យើងខ្ញុំ ជាបុត្រធីតារបស់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ៦,២២-២៧

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អរ៉ុន និងកូនចៅរបស់គាត់ ឱ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: “សូមព្រះអម្ចាស់ប្រទានពរ និង​ថែរក្សាអ្នក។ សូមព្រះអម្ចាស់ទតមកអ្នកដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ សូមព្រះអម្ចាស់សម្ដែងព្រះហឫទ័យសប្បុរសចំពោះអ្នក និងប្រទានឱ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត”។ ពេលពួកបូជាចារ្យឱ្យ​ពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឱ្យពរពួកគេ»។

ទំនុកតម្កើងលេខ ៦៧ (៦៦) ,២-៣.៥.៧-៨ បទពាក្យ ៧

២.ឱព្រះម្ចាស់អើយសូមមេត្តាសន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តមទតមើលយើងខ្ញុំដោយសប្បុរស
៣.ដូច្នេះមនុស្សលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៥.ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៧.ផែនដីបង្កើតនូវភោគផលមិនឱ្យយើងខ្វល់ពីអន្តរាយ
ព្រះម្ចាស់ជាព្រះយើងទាំងឡាយប្រទានពរឱ្យសុខគ្រប់គ្រា
៨.សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកខ្លាចព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទស្រុកកាឡាទី កាឡ ៤,៤-៧

បងប្អូនជាទីស្រឡាញ់ទាំងឡាយ! កាលពេលកំណត់បានមកដល់ហើយ ព្រះជាមា្ចស់ចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យមកប្រសូតចេញមកពីមនុស្សស្រី។ ព្រះបុត្រានេះស្ថិតនៅក្រោមអំណាចនៃធម្មវិន័យ ដើម្បីលោះអស់អ្នកស្ថិតក្រោមអំណាចនៃធម្មវិន័យ និងដើម្បីឱ្យយើងទទួលឋានៈជាបុត្រធីតារបស់ព្រះបិតា។ បងប្អូនពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណរបស់ព្រះបុត្រាឱ្យយាងមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងថា “អប្បា” “ឱព្រះបិតា អើយ!”។ ហេតុនេះ អ្នកមិនមែនជាអ្នកបម្រើទៀតឡើយ គឺជាបុត្រធីតារបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រធីតាមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់នឹងប្រទានឱ្យនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១-២

អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសដោយសារអស់លោកព្យាការី។ តែឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១៦-២១

កាលពួកគង្វាលនាំគ្នាធ្វើដំណើរទៅដល់ភូមិបេថ្លេហិមហើយ គេឃើញនាងម៉ារី លោកយ៉ូសែបព្រមទាំងព្រះឱរសផ្ទុំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរស គេរៀបរាប់អំពីសេចក្តីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្តព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញ និងបាន​ឮ ស្របតាមសេចក្តីដែលទេវទូតបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។ ប្រាំបីថ្ងៃកន្លងមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែកថ្វាយព្រះឱរស គេថ្វាយព្រះនាមថា “យេស៊ូ” ជាព្រះនាមដែលទេវទូតបានប្រាប់នាងម៉ារីមុនពេលមានផ្ទៃពោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គជាប្រភពនៃព្រះអំណោយទានគ្រប់យ៉ាង ព្រះអង្គក៏សព្វព្រះហឫទ័យឱ្យយើងខ្ញុំយកព្រះអំណោយទាននេះខ្លះមកថ្វាយព្រះអង្គ ដើម្បីអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តយើងខ្ញុំ ឱ្យសុខចិត្តរួមស្លាប់ រួមរស់ជាមួយព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ ព្រះអង្គបានប្រោសនាងព្រហ្មចារីម៉ារី ឱ្យមានគភ៌ដោយតេជានុភាពនៃព្រះវិញ្ញាណ ហើយប្រសូតបានបុត្រមួយ ព្រមទាំងរក្សាទុកនូវកិត្យានុភាពជាស្រ្តីព្រហ្មចារីជាដរាប។ ព្រះនាងប្រសូតព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ និងជាពន្លឺដែលបំភ្លឺពិភពលោកអស់កល្បជានិច្ច។ ដោយព្រះអង្គលើកតម្កើងព្រះនាងម៉ារីដូច្នេះ ព្រះអង្គក៏បានប្រគល់កិត្តិយសដ៏ខ្ពង់ខ្ពស់ឱ្យយើងខ្ញុំទាំងអស់គ្នាដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!”

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្ត នៅថ្ងៃដែលយើងខ្ញុំនាំគ្នាលើកតម្កើងព្រះនាងព្រហ្មចារីម៉ារី ជាព្រះមាតានៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ និងជាព្រះមាតានៃព្រះសហគមន៍ផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទទូទាំងសកលលោក សូមប្រោសយើងខ្ញុំឱ្យខិតខំរួមគ្នាកសាងសន្តិភាពផង។

823 Views

Theme: Overlay by Kaira