សហចក្ខុនៃព្រះគម្ពីរដំណឹងល្អទាំង៤
Synopsis of the four Gospels
រៀបរៀងដោយលោក តាន់ ហៀន
ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
- 3. ទេវទូតកាព្រីអែលប្រកាសកំណើតលោកយ៉ូហានជាទីស្ត
The birth of John the Baptist foretold - 4. ទេវទូតកាព្រីអែលប្រកាសកំណើតព្រះយេស៊ូ
The Annunciation - 5. នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
The Visitation
ទំនុកតម្កើងរបស់នាងម៉ារី
Mary's song of praise - 6. កំណើតលោកយ៉ូហានបាទីស្ត និងពិធីកាត់ស្បែក
Birth and circumcision of John the Baptist
ទំនុកតម្កើងរបស់លោកសាការី
Zechariah Praises the Lord
- 7. ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្ត
The appearance of the angel to Joseph - 8. ព្រះយេស៊ូប្រសូត
Birth The of Jesus - 9. ពិធីកាត់ស្បែក និងថ្វាយព្រះឱរសព្រះនាមថា យេស៊ូ
The circumcision and the name of Jesus - 10. ព្រះនាងម៉ារី និង លោកយ៉ូសែបនាំព្រះឱរសយេស៊ូទៅថ្វាយព្រះអម្ចាស់
Jesus is presented in the Temple
ពាក្យទំនាយរបស់លោកស៊ីម៉ូន
Simeon's Prophecy
ពាក្យទំនាយរបស់យាយហាណ្ណា
Anna 's Prophecy
- 11. ពួកហោរាចារ្យ ព្រះយេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប ស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ
The visit of the Magi, the flight into Egypt, the massacre of the Innocents - 12. ព្រះយេស៊ូត្រឡប់មកពីស្រុកអេស៊ីបវិញ
Coming back from Egypt - 13. ព្រះអង្គវិលត្រឡប់មកណាសារ៉ែត
Going back to Nazareth - 14. ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
Jesus among the doctors of the Law in the Temple. The hidden life at Nazareth.
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
- 15. បេសកកម្មដំបូងរបស់លោកយ៉ូហានបាទីស្ត
The beginning of the mission of the John the Baptist - 16. សេចក្តីប្រកាសរបស់លោកយ៉ូហានបាទីស្ត
The proclamation of John the Baptist - 17. លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
Recommendations of John the Baptist - 18. ការប្រកាសពីព្រះសង្រ្គោះ
Announcement of the Messiah - 19. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
Jesus is proclaimed «Son of God» during his baptism - 20. បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
The Ancestors of Jesus - 21. ព្រះយេស៊ូឈ្នះការល្បួង
The temptations in the desert - 22. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
The testimony of Johnត - 23. ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់
How John recognized Christ - 24. សាវ័កដែលតាមព្រះយេស៊ូមុនគេ
The first disciples - 25. សាវ័កថ្មីពីរនាក់
Two new disciples - 26. ពិធីមង្គលការនៅភូមិកាណា
The wedding at Cana - 27. ព្រះអង្គយាងចុះទៅក្រុងកាជានុម
Short stay in Capernaum - 28. ព្រះយេស៊ូបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ
The expulsion of the dealers from the Temple - 29. ឫទ្ធានុភាពរបស់ព្រះយេស៊ូ
The power of Jesus - 30. ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
The conversation with Nicodemus - 31. ការវិនិច្ឆ័យអ្នកមិនជឿលើព្រះយេស៊ូ
The world will be judged according to its attitude towards Jesus - 32. សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
Last testimony of John the Baptist - 33. ការសម្តែងព្រះបុត្រាជាព្រះជាម្ចាស់
The revelation of the Son of God - 34. លោកយ៉ូហានបាទីស្តជាប់ក្នុងមន្ទីរឃុំឃាំង
John the Baptist imprisoned
មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples
ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee
- 35. ព្រះយេស៊ូនៅស្រុកកាលីឡេ
Jesus in Galilee - 36. ព្រះយេស៊ូនៅជាមួយស្ត្រីសាសន៍សាម៉ារី
Jesus and the woman from Samaria- ក. សេចក្តីផ្តើម
a. Introduction - ខ. អំពីទឹកដែលផ្ដល់ជីវិត
b. About the Living water - គ. ការសម្តែងព្រះយេស៊ូជាព្រះសង្រ្គោះ
c. The revelation of Jesus as Messiah - ឃ. ពួកសាវ័កត្រឡប់មកវិញ
d. The disciples come back - ង. អ្នកសាបព្រោះ និងអ្នកច្រូតកាត់
e. The sower and the harvest - ច. ព្រះយេស៊ូនៅក្នុងចំណោមអ្នកស្រុកសាម៉ារី
d. Jesus among the Samaritans
- ក. សេចក្តីផ្តើម
- 37. ព្រះយេស៊ូប្រោសកូនប្រុសរបស់មន្ត្រីម្នាក់ឱ្យបានជា
Jesus heals an official's son - 38. ព្រះយេស៊ូចាប់ផ្តើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
Beginning of the Ministry of Jesus in Galilee - 39. អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទូលព្រះអង្គ
Jesus is rejected at Nazareth - 40. ព្រះយេស៊ូប្រៀនប្រដៅបណ្តាជននៅក្រុងកាផានុម
Jesus teaches in Capernaum - 41. ព្រះយេស៊ូមានព្រះបន្ទូលប្រកបដោយអំណាច
Jesus preaches with authority - 42. ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់
Jesus cures a demoniac - 43. ព្រះយេស៊ូប្រោសម្តាយក្មេកលោកសិលាឱ្យបានជា
Healing of Simon's mother-in-law - 44. ព្រះយេស៊ូប្រោសអ្នកជម្ងឺជាច្រើនឱ្យបានជា
Jesus heals many people - 45. ព្រះអង្គយាងចេញពីក្រុងកាផានុម និងយាងកាត់ស្រុកយូដា
Dawn departure from Capernaum and travel through Judaea - 46. ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
The fisrt four disciples are called - 47. ព្រះយេស៊ូបោសមនុស្សឃ្លង់ម្នាក់ឱ្យបានជា
Cure of a man suffering from a virulent skin-disease
ផ្នែកទី២ : ព្រះសង្រ្គោះជំទាស់នឹងពួកគណៈផារីស៊ី
2nd section: The Saviour against the Pharisees
ជម្លោះទី១ : ការអត់ទោសឱ្យរួចពីបាប
1st conflict : The forgiveness of sins
ជម្លោះទី២ : ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សបាប
2nd conflict : The compassion of Jesus towards sinners
ជម្លោះទី៣ : ចិត្តគំនិតថ្មី
3rd conflict : A new spirit
ជម្លោះទី៤ : ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
4th conflict : Jesus is master of the Sabbath
ជម្លោះទី៥ : ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជានៅថ្ងៃសប្ប័ទ
5th conflict : Jesus cures on the Sabbath
- 52. ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឱ្យបានជានៅថ្ងៃសប្ប័ទ
Cure of the man with a withered hand - 53. ការពិភាក្សាលើកដំបូង រិះរកមធ្យោបាយប្រឆាំងនឹងព្រះយេស៊ូ
First discussion on the best way to deal with Jesus
ផ្នែកទី៣ : ព្រះយេស៊ូប្រកាសដំណឹងល្អ
3rd section: The inaugural speech of Jesus
- 54. ព្រះយេស៊ូអធិដ្ឋានពេញមួយយប់ និងជ្រើសរើសគ្រីស្តទូតដប់ពីររូប
Jesus spent the whole night in prayer and chose his Twelve disciples - 55. បណ្តាជនដើរតាមព្រះយេស៊ូ
The crowds follow Jesus - 56. ព្រះគ្រូរបស់យើង
Our divine Master - 57. ធម្មទេសនាដំបូង សុភមង្គលដ៏ពិតប្រាកដ
The first sermon. The Beatitudes
ចំណុចទី១ | 1st point
- 58. គោលការណ៍ទូទៅ : ការប្រតិបត្តិតាមវិន័យ
General Principle : The fulfillment of the Law - 59. ការប្រតិបត្តិលើកទី១ ព្រះបន្ទូលអំពីកំហឹង
1st - Fulfillment : About homicide - 60. ការប្រតិបត្តិលើកទី២ : ព្រះបន្ទូលអំពីការផិតក្បត់
2nd - Fulfillment : About adultery - 61. ការប្រតិបត្តិលើកទី៣ ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
3rd - Fulfillment : About dismissal - 62. ការប្រតិបត្តិលើកទី៤ ព្រះបន្ទូលអំពីសម្បថ
4th - Fulfillment : About the oaths - 63. ការប្រតិបត្តិលើកទី៥ ព្រះបន្ទូលអំពីគំនុំសងសឹក
5th - Fulfillment : Renounce the revenge - 64. វិន័យសំខាន់ៗ
The Golden rule - 65. ការប្រតិបត្តិទី៦ : ត្រូវស្រលាញ់ខ្មាំងសត្រូវ
6th - Fulfillment : Love of enemies - 66. អ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់
Everything for God - 67. ការធ្វើទានដល់ជនក្រីក្រ
Almsgiving in secret - 68. ព្រះបន្ទូលអំពីការអធិស្ឋាន
Prayer in secret - 69. ការតមអាហារ
Fasting in secret
ចំណុចទី២ | 2nd point
ក. គំនិតតបត | a. Double opinion
ខ. ការសង្កេតមើលទាំង៣ | b. Triple monition
- 72. ទ្វារចង្អៀត
The narrow gate - 73. ព្យាការីក្លែងក្លាយ
The false prophets - 74. សីលធម៌ដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
The true moral of Jesus
Préroraison
ផ្នែកទី៤ : ការស្ទាក់ស្ទើរ និងការបញ្ជាក់អះអាង
4th section: Hesitations and affirmations
- 76. ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឱ្យបានជា
The centurion's servant - 77. ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឱ្យរស់ឡើងវិញ
Resurrection of the son of the widow of Nain - 78. លោកយ៉ូហានបាទីស្តចាត់សិស្សទៅជួបព្រះស៊ូ
The Baptist’s question - 79. សក្ខីភាពរបស់ព្រះយេស៊ូអំពីលោកយ៉ូហានបាទីស្ត
The testimony of Jesus about the Baptist - 80. ព្រះយេស៊ូលើកលែងទោសឱ្យស្រ្តីមានបាបម្នាក់
Jesus forgives a woman - 81. ស្រ្តីៗដែលបម្រើព្រះយេស៊ូ
The women who accompanied Jesus - 82. សាច់ញាតិរបស់ព្រះយេស៊ូព្រួយបារម្ភពីព្រះអង្គ
His relatives are concerned about Jesus - 83. មាតា និងបងប្អូនរបស់ព្រះយេស៊ូ
Jesus's Mother and Brothers
ផ្នែកទី៥ : ប្រស្នាអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
5th section: The parables of the Kingdom of God
- 84. ប្រស្នាអំពីគ្រាប់ពូជ
The parable of the sower - 85. មូលហេតុដែលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នា
Why Jesus spoke in parables - 86. ព្រះយេស៊ូពន្យល់ពាក្យប្រស្នាស្តីអំពីគ្រាប់ពូជ
The parable of the sower explained - 87. សេចក្តីបង្រៀនរបស់ព្រះយេស៊ូ
Receiving and handing on the teaching of Jesus
ចំណុចទី ១ | 1st point
ចំណុចទី ២ | 2nd point
ចំណុចទី ៣ | 3rd point
ចំណុចទី ៤ | 4th point
- 88. ប្រស្នាអំពីគ្រាប់ពូជដុះ
Parable of the seed growing by itself - 89. ប្រស្នាអំពីស្រងែ
Parable of the darnel - 90. ប្រស្នាអំពីគ្រាប់ពូជល្អិត
Parable of the mustard seed - 91. ប្រស្នាអំពីមេនំប៉័ង
Parable of the yeast - 92. ការប្រៀនប្រដៅជាពាក្យប្រស្នា
The teaching in parables - 93. ព្រះយេស៊ូពន្យល់អត្ថន័យប្រស្នាអំពីស្រងែ
Explanation of the parable of the darnel
ផ្នែកទី៦ : ព្រះបរមកិច្ចនៅខាងកើតទន្លេទីបេរីយ៉ាត
6th section: The Mission at the east of the Lake of Tiberiade
- 94. ប្រស្នាស្តីអំពីកំណប់ និងអំពីពេជ្រដ៏មានតម្លៃ
Parable of the treasure and of the pearl - 95. ប្រស្នាអំពីអួន
Parable of the dragnet
សេចក្តីសន្និដាននៃសេចក្តីបង្រៀនជាពាក្យប្រស្នា
Conclusion of the teaching in parables
- 96. ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងម្ចាស់ផ្ទះ
The good householder - 97. ព្រះយេស៊ូធ្វើអោយរលកស្ងប់
The calming of the storm - 98. ព្រះយេស៊ូប្រាសបុរសខ្មោចចូលម្នាក់
Jesus with the Gerasenes - 99. ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមអោយបានជា និងប្រោសកូនស្រីលោកយ៉ៃរ៉ូសអោយរស់ឡើងវិញ
Jairus's daughter and the woman with a haemorrhage - 100. អ្នកភូមិណាសារ៉ែតមិនព្រមទទួលស្គាល់ព្រះយេស៊ូ
Jesus is rejected from Nazareth
ផ្នែកទី៧ : បេសកកម្មរបស់ក្រុមសាវ័កទាំង១២
7th section : The mission of the Twelve Apostles
- 101. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
The instructions of the Saviour for the Mission - 102. ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
Preaching of Jesus and his disciples - 103. ស្តេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ត
Death of John the Baptist - 104. ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
Herod and Jesus - 105. ការវិលត្រឡប់នៃក្រុមគ្រីស្តទូត
The return of the Apostles
ផ្នែកទី៨ : នំប៉័ងដែលផ្ដល់ជីវិត
8th section : The bread of life
- 106. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សប្រាំពាន់នាក់បរិភោគ
First miracle of the loaves - 107. ព្រះយេស៊ូយាងលើទឹកសមុទ្រ
Jesus and Peter walk on the water - 108. ព្រះយេស៊ូបោសអ្នកជំងឺនៅស្រុកកេនេសារ៉ែត
Healing the sick in Gennesaret - 109. ព្រះយេស៊ូជាអាហារដែលផ្ដល់ជីវិត
The bread from Heaven
The setting and the audience
1st theme : Jesus is bread of life
ការការពារទ្រឹស្តី
Defense of the doctrine
Transition
ពិធីជប់លៀងចុងក្រោយ និងទុក្ខលំបាករបស់ព្រះយេស៊ូ
Second theme : The Eucharist and the Passion
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus
ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost
- 111. ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់អោយបានជា
Jesus heals in Bethesda - 112. អំណាចរបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ
The Son of God and the Divine power - 113. ព្រះបិតាផ្តល់សក្ខីភាពអំពីព្រះយេស៊ូ
God the Father testifies to Jesus
ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples
- 114. ការបម្រើដ៏ពិតប្រាកដ
The true service of God- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
a. Controversy on the Rabbinic Tradition - ខ. គោលការណ៍ស្តីពីភាពបរិសុទ្ធ និង មិនបរិសុទ្ធ
b. Principle on purity and impurity
- ក. ចម្រូងចម្រាស់រឿងប្រពៃណីបុរាណ
- 115. ស្ត្រីសាសន៍ដទៃម្នាក់ជឿលើព្រះយេស៊ូ
The daughter of the Syro-Phoenician woman healed - 116. ព្រះយេស៊ូប្រោសមនុស្សតថ្លង់ម្នាក់អោយបានជា
Healing of the deaf man. Great enthousiasm - 117. ព្រះយេស៊ូប្រទាននំប៉័ងអោយមនុស្សបួនពាន់នាក់បរិភោគ
Second miracle of the loaves - 118. ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
The Pharisees ask for a miracle - 119. ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
A warning against hypocrisy - 120. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយបានភ្លឺ
Healing of a blind man at Bethsaida - 121. លោកសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រឹស្ត
Peter’s profession of faith - 122. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទុក្ខលំបាក
Jesus foretells his death and resurrection for the first time - 123. លក្ខខណ្ឌដើម្បីដើរតាមព្រះយេស៊ូ
The condition of following Christ - 124. ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ
The kingdom will come soon - 125. សិរីរុងរឿងរបស់ព្រះយេស៊ូ
The transfiguration - 126. ការមកដល់របស់ព្យាការីអេលី
The coming of Elijah - 127. ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
Healing of an epilectic demoniac - 128. ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
Jesus foretells his death and resurrection for the second time - 129. អ្នកដែលធំជាងគ The ambition of the Apostles
- 130. របៀបប្រើព្រះនាមរបស់ព្រះយេស៊ូ
On using the name of Jesus - 131. អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំដែរ
Generosity shown to Christ’s disciples. - 132. កុំនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាប
On leading others astray - 133. អំបិល និងពន្លឺ
On loss of enthusiasm in a disciple - 134. ត្រូវអត់ទោសឱ្យគេជានិច្ច
Brotherly correction and power - 134bis. ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឱ្យគេ
Parable of the unforgiving debtor - 135. ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
The Temple tax paid by Jesus and Peter - 136. ព្រះយេស៊ូបន្ទោសអ្នកក្រុងនានាដែលពុំព្រមជឿ
Woes to unrepentant cities
ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.
- 137. ព្រះយេស៊ូធ្វើដំណើរទៅក្រុងយេរ៉ូសាឡឹម
Jesus goes up to Jerusalem for the Feast - 138. ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
Samaritan village refuses to receive Jesus - 139. ព្រះយេស៊ូ និងថ្ងៃសប្ប័ទ
Jesus and the Sabbath - 140. ព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ
Jesus reveals his divine origin - 141. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវលាកចាកលោកនេះ
Jesus foretells his approaching departure - 142. ទន្លេដែលមានទឹកផ្ដល់ជីវិត
The promise of living water - 143. បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
Division among the people - 144. ស្ត្រីម្នាក់ប្រព្រឹត្តសាហាស្មន់
The adulterous woman - 145. ព្រះយេស៊ូជាពន្លឺពិភពលោក
Jesus, light of the world - 146. ព្រះយេស៊ូប្រកាសពីពេលដែលព្រះអង្គត្រូវសោយទីវង្គត
Jesus foretells his death - 147. ព្រះយេស៊ូ និងលោកអប្រាហាំ
Jesus and Abraham - 148. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់អោយបានជា
The healing of the man born blind- ក. ការអស្ចារ្យ
a. The miracle. First impressions - ខ. គណៈផារីស៊ើបអង្កេតអំពីព្រះយេស៊ូ
b. The Pharisees investigate the healing - គ. ជំនឿ និងភាពងងឹតភ្នែក
c. Faith and blindness
- ក. ការអស្ចារ្យ
- 149. ព្រះយេស៊ូជាអ្នកតង្វាលដ៏ល្អ Jesus the Good shepherd
- ក. ព្រះយេស៊ូជាទ្វារ
a. Jesus the gate - ខ. គង្វាលដ៏ល្អ
b. The good shepherd
- ក. ព្រះយេស៊ូជាទ្វារ
- 150. ការយល់ឃើញផ្សេងៗ
Diverse impressions
ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate
- 151. លក្ខណៈសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
Three cases of vocation - 152. ព្រះយេស៊ូចាត់សាវ័ក៧២រូបទៅផ្សាយដំណឹងល្អ
Mission of the seventy two disciples - 153. ក្រុមសាវ័កវិលត្រឡប់មកវិញ
The return of the disciples - 154. ការសម្តែងរបស់ព្រះបុត្រា និងព្រះបិតា
The revelation of the Son and of the Father - 155. វិន័យរបស់ព្រះយេស៊ូ
Invitation to accept the yoke of Christ - 156. ការសម្តែងរបស់ព្រះអង្គចំពោះក្រុមសាវ័ក
The revelation to the disciples - 157. ពួកធម្មាចារ្យ និងជីវិតអស់កល្បជានិច្ច
The lawyer and the eternal life - 158. ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
Parable of the good Samaritan - 159. ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និងនាងម៉ារី
Martha and Mary - 160. ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន
The Lord's prayer - 161. ពាក្យប្រស្នាអំពីមិត្តសំឡាញ់ដែលរំខាន
Parable of the importunate friend - 162. អំពីរបៀបដែលត្រូវអធិស្ឋាន
Perseverance in prayer - 163. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ និងមនុស្សគម្នាក់អោយនិយាយបាន
Jesus heals two blind men and one mute - 164. ព្រះយេស៊ូបណ្ដេញខ្មោចចេញពីមនុស្សគម្នាក់ ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
Jesus is accused to casting devils through Beelzebul - 165. ព្រះយេស៊ូបណ្ដេញខ្មោច
- Jesus and the devils
- 166. ការពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធ
Blasphemy against the Holy
167. ខ្មោចអាក្រក់ Return of the unclean spirit - 168. ស្ត្រីដែលបានបង្កើតលោកពិតជាមានសុភមង្គលមែន
The truly blessed - 169. ទីសំគាល់របស់លោកយ៉ូណាស
The sign of Jonah - 170. ពាក្យប្រស្នាស្តីអំពីចង្កៀង
The light of the body - 171. ពុតត្បុតរបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ី
The Pharisees and the lawyers attacked - 172. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីពីរ
The second project to catch out Jesus - 173. ព្រះយេស៊ូទូន្មានសាវ័កកុំអោយភ័យបារម្ភ
Do not be afraid to proclaim the truth - 174. ព្រះយេស៊ូសន្យានឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
Jesus will send the Holy Spirit - 175. ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
On hoarding possessions - 176. ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
Trust in Providence - 177. ត្រូវស្វែងរកសម្បត្តិសួគ៌
The true richness is in heaven - 178. ការប្រុងប្រៀបខ្លួន
On being ready for the Master's return - 179. ប្រស្នាអំពីអ្នកបំរើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
The faithful and unfaithfully servant - 180. ការបាក់បែកគ្នាព្រោះជំនឿ
For or against Jesus - 181. ត្រូវយល់ហេតុការណ៍ផ្សេងៗ
On reading the signs of the times - 182. ត្រូវកែប្រែចិត្តគំនិត - ប្រស្នាស្តីអំពីឧទម្ពរគ្មានផ្លែ
Examples inviting repentance. Parable of the barren fig tree
183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath
ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death
- 184. ព្រះយេស៊ូយាងឆ្ពោះទៅក្រុងយេរូសាឡឹម
Jesus goes to Jerusalem - 185. ព្រះយេស៊ូប្រៀនប្រដៅគេក្នុងឱកាសបុណ្យឆ្លងព្រះវិហារ
Preaching for the Feast of the Dedication - 186. ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់
Jesus withdraws to the other side of the Jordan - 186bis. ទ្វារចង្អៀត - ការបដិសេធរបស់ជនជាតិយូដា - ការត្រាស់ហៅសាសន៍ដទៃ
The narrow door ; rejection of the Jews ; call of the gentiles - 187. ស្តេចកំណាចហេរ៉ូដ
Herod the fox - 188. ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់អោយបានជានៅថ្ងៃសប្ប័ទ
Healing of a dropsical man on the Sabbath - 189. ចង់បានកន្លែងកិត្តិយស
On chossing places at table - 190. ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
On choosing guests to be invited - 191. ប្រស្នាស្តីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
The invited guests who made excuses - 192. អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
Renouncing possessions - 193. ប្រស្នាអំពីការសាងសង់ផ្ទះ និងធ្វើសឹកសង្គ្រាម
Renouncing all that one holds dear - 194. បុព្វយោគស្តីពីព្រះមេត្តាករុណា
Introduction to the divine mercy - 195. ប្រស្នាអំពីចៀមដែលបាត់ហើយរកឃើញវិញ
parable of the lost sheep - 196. ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
Parable of the lost drachma - 197. ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
Parable of the lost son and his brother - 198. ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោតសម្បត្តិលោកកីយ៍ និងសម្បត្តិសួគ៌
Parable of the dishonest manager - 199. ពុំអាចបម្រើម្ចាស់ពីរនាក់
The right use of money - 200. គណៈផារីស៊ីស្រឡាញ់ប្រាក់
Against the Pharisees and their love of money - 201. វិន័យ និងព្រះរាជ្យរបស់ព្រះជាម្ចាស់
Fidelity to the Law - 202. បុរសអ្នកមាន និងឡាសារជាអ្នកក្រ
Parable of the rich man and Lazarus - 203. ភារកិច្ចរបស់អ្នកបម្រើ
Invitation to humility
ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem
- 204. ព្រះយេស៊ូយាងចាកចេញពីស្រុកកាលីឡេ
Jesus leaves Galilee - 205. ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឱ្យបានជា
Jesus cleanses ten lepers - 206. ពួកគណៈផារីស៊ី សួរពីព្រះរាជ្យរបស់ព្រះជាម្ចាស់
To the Pharisees : the Kingdom of God is coming - 207. ចំពោះក្រុមសាវ័ក : ក. ថ្ងៃរបស់បុត្រមនុស្ស
To the disciples : a. The Day of the Son of man - 212. ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
The unscrupulous judge and the importunate widow - 213. បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
Parable of the Pharisee and the tax collector - 214. ព្រះដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
Teaching about divorce and celibacy - 215. ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
Jesus and the children - 216. អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
The rich young man - 217. សត្វអូដ្ឋចូលតាមប្រហោងម្ជុល
The danger of riches - 218. រង្វាន់មួយជាមួយរយ
The reward of renunciation - 219. ប្រស្នាអំពីកម្មករចំការទំពាំងបាយជូរ
Parable of the laborer in the vineyard - 220. លោកឡាសាររស់ឡើងវិញ
Resurrection of Lazarus - 221. ការឃុបឃិតចាប់ព្រះយេស៊ូ
The Jewish leaders decide on the death of Jesus - 222. ជិតដល់បុណ្យចម្លង
The Passover draws near
ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus
ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem
- 223. ព្រះយេស៊ូប្រកាសជាលើកទីបីអំពីព្រះអង្គរងទុក្ខលំបាក និងមានព្រះជន្មរស់ឡើងវិញ
Jesus foretells his death and resurrection for the third time - 224. សំណូមពររបស់លោកយ៉ាកុប និងលោកយ៉ូហាន
The sons of Zebedee make their request - 225. ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយបានភ្លឺ
Entering Jericho : the blind man - 226. លោកសាខេទទួលព្រះយេស៊ូ
Jesus and Zacchaeus - 227. ប្រស្នាស្តីអំពីប្រាក់នែន
Parables of the ten pounds
ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday
ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem
- 229. ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
The Messiah enters Jerusalem - 230. ព្រះយេស៊ូសំដែងសិរីរុងរឿងរបស់ព្រះអង្គ
Jesus foretells his death and subsequent glorification - 231. ព្រះអង្គយាងទៅភូមិបេថានី
Jesus spends a night at Bethany
ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
- 232. ដើមឧទុម្ពរត្រូវបណ្តាសា
The barren fig tree - 233. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបី
Third secret meeting to catch out Jesus - 234. ព្រះយេស៊ូយាងចាកចេញពីទីក្រុងយេរ៉ូសាឡឹម
Jesus goes out of Jerusalem
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
- 235. ដើមឧទ្ទម្ពរក្រៀមស្វិត
The barren fig tree - 236. អំណាចរបស់ព្រះយេស៊ូ
The Jews question the authority of Jesus - 237. ប្រស្នាអំពីកូនប្រុសពីរនាក់
The parable of the two sons - 238. ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
Parable of the wicked tenants - 239. គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូជាលើកទីបួន
Fourth attempt to catch out Jesus - 240. អំពីពន្ធដារ
The question about paying taxes - 241. អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
The resurrection of the dead and the Sadducees - 242. ព្រះត្រីស្តជាព្រះអម្ចាស់លើស្តេចដាវីឌ
The question about David's Son - 243. ព្រះយេស៊ូមានព្រះបន្ទូលឱ្យប្រយ័ត្តនឹងពុតត្បុតរបស់ពួកធម្មាចារ្យ
The scribes condemned by Jesus - 244. អំពីបេសកកម្មរបស់ព្រះយេស៊ូ
About the mission of Jesus - 245. តង្វាយរបស់ស្ត្រីមេម៉ាយ
The widow’s offering - 246. ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ
Discourse on the destruction of Jerusalem - 247. គ្រាមានទុក្ខលំបាកវេទនា
The eschatological discourse - 248. បុត្រមនុស្សយ៉ាងត្រឡប់មកវិញ
Cosmic disasters and the glorious appearing of the Son of man - 249. ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រឹស្គ
The time of this coming - 250. ការត្រៀមខ្លួនប្រុងប្រយ័ត្ន
Be on the alert - 251. ប្រស្នាស្ត្រីក្រមុំដប់នាក់
Parable of the ten bridesmaids - 252. ការកាត់ទោសនៅគ្រាចុងក្រោយបង្អស់
The Last Judgement - 253. ថ្ងៃចុងក្រោយរបស់ព្រះយេស៊ូ
The last days of Jesus
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
- 255. ព្រះយេស៊ូឱ្យគេរៀបចំធ្វើបុណ្យចម្លង
Preparation for the Passover supper - 256. ពិធីជប់លៀងរបស់ព្រះអម្ចាស់
The last supper - 257. អ្នកធំត្រូវបំរើអ្នកតូច
Humility. Who is the greatest ? - 258. ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
The trichery of Judas foretold - 259. អគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតព្រះគ្រឹស្ត
The institution of the Eucharist - 260. ការប្រៀនប្រដៅចុងក្រោយ
Farewell discourses - 261. ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសីលាបដិសេធមិនទទួលស្គាល់ព្រះអង្គ
Peter”s denial and repentance - 262. នៅពេលមានវិបត្តិ
A time of crisis - 263. ព្រះយេស៊ូជាមាគ៌ទៅកាន់ព្រះបិតា
Exhortation to trust - 264. ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
Jesus the true vine - 265. មនុស្សលោកស្អប់ព្រះយេស៊ូ និងស្ទប់សាវ័ករបស់ព្រះអង្គ
The disciples and the world - 266. ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក
The coming of the Holy Spirit - 267. ព្រះយេស៊ូទូលអង្វរអោយពួកសាវ័ករួបរួមគ្នាជាធ្លុងតែមួយ
The prayer of Jesus for unity
ព្រះយេស៊ូសោយទុក្ខលំបាក
The passion
ថ្ងៃសុកពិសិដ្ឋ
Holy Friday
ផ្នែកទី១ : សួនឧទ្យានកេសេម៉ានឹ
1st section: Gethsemane
- 268. ចេញពីផ្ទះឆ្ពោះទៅក្នុងសួនឧទ្យានកេសេម៉ានី
From the Cenacle to Gethsemane - 269.ព្រះយេស៊ូអធិដ្ឋាននៅលើភ្នំដើមអូលីវ
The agony and the prayer of Jesus
ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest
- 270. គេចាប់ព្រះយេស៊ូ
Jesus arrested - 271. ព្រះយេស៊ូនៅមុខលោកមហាបូជាចារ្យ
Jesus before Annas - 272. ព្រះយេស៊ូនៅមុខមហាបូជាចារ្យ
Jesus before the Sanhedrin - 273. គេវាយដំជេរប្រមាថព្រះយេស៊ូ
Jesus mocked by the guards - 274. ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
The Sanhedrin condemns Jesus - 275. មរណៈភាពរបស់លោកយូដា
The death of Judas
ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate
- 276. ព្រះយេស៊ូនៅមុខលោកពីឡាត
Jesus before Pilate - 277. គេចោទប្រកាន់ព្រះអង្គ
The accusations - 278. គេចោទសួរព្រះអង្គ
The questioning - 279. លោកពីឡាតមិនហ៊ានសម្រេចចិត្ត
The indecision of Pilate - 280. ព្រះយេស៊ូនៅមុខស្ដេចហេរ៉ូដ
The trial under Herod’s jurisdiction - 281. លោកពីឡាតចង់ដោះលែងព្រះយេស៊ូ
Pilate wants to free Jesus - 282. គេសុំដោះលែងបារ៉ាបាស
Barabbas free - 283. គេធ្វើទារុណកម្មព្រះយេស៊ូ
Jesus is scourged - 284. គេយកបន្លាមកក្រងធ្វើជាមកុដ
Jesus crowned with thorns - 285. លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ
Pilate hesitates and releases Jesus to the Jews - 286. គេកាត់ទោសឆ្កាងព្រះយេស៊ូ
Jesus is condemned to be crucified
ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus
- 287. ការធ្វើដំណើរទៅកន្លែងគេឆ្កាងព្រះយេស៊ូ
The way to Calvary - 288. គេឆ្កាងព្រះយេស៊ូ
The crucifixion - 289. គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូ
The two criminals - 290. គេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង
The inscription on the Cross - 291. ព្រះបន្ទូលលើកទីមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ឱព្រះបិតា
The first word of Jesus on the Cross : Pater - 292. គេបោះឆ្នោតចែកសម្លៀកបំពាក់
They shares out his clothes - 293. ព្រះបន្ទូលលើកទីពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : នេះហើយម្ដាយរបស់អ្នក
The second word of Jesus on the Cross (Muller...) - 294. ជនជាតិយូដាប្រមាថមើលងាយព្រះអង្គ
Jesus is mocked - 295. ព្រះបន្ទូលលើកទីបីរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : សូមព្រះហប្ញទ័យ ...
The third word of Jesus on the Cross (...Hodie) - 296. ព្រះបន្ទូលលើកទីបួនរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : អេឡយ អេឡយ….
The fourth word of Jesus on the Cross (Eloi...) - 297. ព្រះបន្ទូលលើកទីប្រាំរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំស្រេកទឹក...
The fifth word of Jesus on the Cross (Sitio) - 298. ព្រះបន្ទូលលើកទីប្រាំមួយរបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ខ្ញុំបានសំរេច...
The sixth word of Jesus on the Cross (Consummatum est) - 299. ព្រះបន្ទូលលើកទីប្រាំពីររបស់ព្រះយេស៊ូនៅលើឈើឆ្កាង : ទូលបង្គំសូមប្រគល់វិញ្ញាណ...
The seventh word of Jesus on the Cross (Pater, in manus tuas...) - 300. ព្រះយេស៊ូចូលទិវង្គត
The death of Jesus
ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday
- 301. ក្រោយពេលព្រះយេស៊ូសោយទិវង្គត
After the death of Christ - 302. អន្តរាគមរបស់លោកយ៉ូសែបជាអ្នកក្រុងអារីម៉ាថេ
The burial. Joseph of Arimathea - 303. លំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ
Jesus' side is pierced - 304. ការបញ្ចុះសពព្រះយេស៊ូ
The burialថ្ងៃសៅរ៍ពិសិដ្ឋ
Holy Saturday - 305. គេចាត់ចែងឱ្យយាមផ្នូរ
The guard at the tomb
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ
- 306. ស្រីៗនាំគ្នាទៅផ្នូរ
The empty tomb and the women - 307. ព្រះយេស៊ូបង្ហាញព្រះអង្គអោយនាងមារីជាអ្នកស្រុកម៉ាដាឡាឃើញ
The appearance to Mary of Magdala - 308. ទេវទូតនិយាយទៅកាន់ស្រ្តី
The angels and the women - 309. ស្ត្រីៗនាំដំណឹងទៅជម្រាបក្រុមសាវ័ក
The apostles refuse to believe the women - 310. លោកសិលា និងលោកយ៉ូហានស្ទុះរត់ទៅផ្នូរ
Peter and John to the tomb - 311. ព្រះយេស៊ូឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ
Appearances of the risen Christ - 312. គេចាប់ផ្ដើមបៀតបៀនគ្រីស្តបរិស័ទ
Precaution taken by the leaders of the people - 313. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
The road to Emmaus - 314. សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូល
The disciples from Emmaus to Jerusalem - 315. ពួកសាវ័កបានឃើញព្រះយេស៊ូ
Jesus appears to the apostles - 316. លោកថូម៉ាសបានឃើញព្រះយេស៊ូ
Appearance of Jesus to Thomas - 317. ក្រុមសាវ័កបានឃើញព្រះយេស៊ូនៅមាត់សមុទ្រទីបេរីយ៉ាដ
The appearance on the shore of Tiberias - 318. ពួកសាវ័កបានឃើញព្រះយេស៊ូនៅលើភ្នំមួយក្នុងស្រុកកាលីឡេ
The appearance in Galilee - 319. ក្រុមសាវ័កបានឃើញព្រះយេស៊ូជាឡើងចុងក្រោយនៅក្រុងយេរូសាឡឹម
The last appearance in Jerusalem - 320. ព្រះយេស៊ូយ៉ាងឡើងទៅស្ថានបរមសុខ
The Ascension - EPILOGUE
- 321. Epilogue of the Gospel of Saint John
- 322. Epilogue of the Gospel of Saint John
តារាងមាតិកា
S. St. Luke
S. St. Mark
S. St. Matthew
S. St. John
ព្រះគម្ពីរសហចក្ខុ
បុព្វយោគសង្ខេបស្តីពីព្រះគម្ពីរដំណឹងល្អ
ព្រះបន្ទូលដែលនិពន្ធដោយសន្តទាំង៤ គឺសន្តលូកា ម៉ាកុស ម៉ាថាយ និងយ៉ូហានបានឱ្យយើងដឹងច្បាស់ពីតួនាទីរបស់គ្រីស្តបរិស័ទដែលត្រូវសិក្សា និងត្រូវផ្សព្វផ្សាយដំណឹងល្អឱ្យបានដល់បងប្អូនឯទៀត។ តែការអាន និងការសិក្សានេះប្រឈមនឹងការលំបាកជាច្រើន៖
- ព្រោះទស្សនៈទេវវិជ្ជារបស់អ្នកនិពន្ធនីមួយៗខុសគ្នា
- ព្រោះវប្បធម៌ជនជាតិអ៊ីស្រាអែល (Israel) ខុសពីជនជាតិឯទៀត ជាពិសេសជនជាតិខ្មែរយើង។
ចំពោះព្រះគម្ពីរដំណឹងល្អបកប្រែជាភាសារខ្មែរ ការប្រើពាក្យរាជស័ព្ទ និងពាក្យសាមណស័ព្ទ នាំឱ្យគ្រីស្តបរិស័ទមួយជំនួនពិបាកយល់ព្រះបន្ទូល។
អ្នកនិពន្ធគម្ពីរដំណឹងល្អនីមួយៗតែងព្រះបន្ទូលតាមរបៀបដែលខ្លួនយល់ពីព្រះមេត្តាករុណា ឬតាមអរិយធម៌ គំនិត និងជំនឿរបស់ជនជាតិនីមួយៗ។ សន្តម៉ាថាយសរសេរសម្រាប់ជនជាតិយូដា ហើយសន្តម៉ាកូសសម្រាប់ជនជាតិរ៉ូម៉ាំង។ ម៉្យាងទៀត អ្នកនិពន្ធគម្ពីរទាំងនេះប្រើភាសាខុសៗគ្នា សន្តម៉ាថាយប្រើភាសាអារ៉ាមេអាំង ឬហេប្រឺ (Araméen ou Hébraïque) រីឯសន្តលូកាវិញយកភាសាក្រិច។
ដើម្បីស្រួលអាន និងស្រួលយល់ព្រះគម្ពីរនោះ គេនាំគ្នាឯកភាពបកប្រែព្រះបន្ទូលដែលនិពន្ធដោយសន្តទាំង៤ ជាភាសាតែមួយ គឺភាសាក្រិច(១)។ ម្ល៉ោះហើយកិច្ចការនេះជួបឧបសគ្គជាច្រើន ឧបមាក្នុងភាសាក្រិច ពុំមានពាក្យដើម្បីតម្រូវនឹងន័យច្បាស់លាស់ក្នុងភាសាហេប្រឺបានឡើយ នេះជាចំណុចទី១។ ឯចំណុចទី២ គឺគំនិតអ្នកនិពន្ធសរសេរខុសពីគំនិតអ្នកបកប្រែ។ រីឯចំណុចទី៣ គឺគេមិនបានសរសេរព្រះបន្ទូលក្នុងពេលដែលព្រះគ្រីស្តនៅមានព្រះជន្មនាលោកនេះនោះទេ។ សន្តម៉ាកូសសរសេរនា គ.ស ៦៥-៧០ រីឯសន្តលូកានិងម៉ាថាយនិពន្ធ១៥-២០ឆ្នាំក្រោយពីសន្តម៉ាកូស។ ទោះបីយ៉ាងណាក៏ដោយ អ្នកនិពន្ធគម្ពីរទាំង៤ មានឧត្តមគតិតែមួយគឺផ្សព្វផ្សាយដំណឹងល្អដល់មនុស្សគ្រប់ជាតិគ្រប់សាសន៍ដើម្បីឱ្យគេយល់ច្បាស់ពីព្រះរាជកិច្ច ព្រះឱវាទ ព្រះបន្ទូលសន្យា គឺសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្សលោក ពីព្រះធម៌មេត្តាករុណាចំពោះអ្នកបាប និងពីគម្រោងការសង្គ្រោះមនុស្សលោកឱ្យរួចផុតពីសេចក្តីស្លាប់។
ព្រះគម្ពីរដំណឹងល្អនេះមិនមែនជារឿងព្រេង ឬសៀវភៅស្តីពីប្រវត្តិរូបរបស់ព្រះគ្រីស្តទេ ហើយអ្នកនិពន្ធនោះក៏មិនបានសរសេរតាមលក្ខណៈបច្ចេកទេសប្រវត្តិសាស្ត្រឡើយ គឺក្រោយពីព្រះគ្រីស្តយាងឡើងឋានបរមសុខ គេក៏ប្រមូលឯកសារនានា ដូចជាធម៌ដែលព្រះសហគមន៍បានរៀបចំសម្រាប់អធិដ្ឋាននៅពេលជួបជុំគ្នា ឬក៏សក្ខីភាពរបស់គ្រីស្តបរិស័ទដំបូងកត់ត្រាទុក។ល។
តើព្រះគម្ពីរសហចក្ខុជាអ្វីទៅ?
នៅចុងសតវត្សទី ១៨ គេសង្កេតឃើញមានព្រះគម្ពីរមួយដែលរៀបចំអត្ថបទជា ១ ឬ ២ ឬ ៣ ជួនជា ៤ជួរ ហើយគេក៏ឱ្យឈ្មោះព្រះគម្ពីរសហចក្ខុ មានន័យថា កាលណាអានព្រះគម្ពីររបៀបនេះគេសង្កេតឃើញមានអត្ថបទស្របគ្នា ឬខុសគ្នាភ្លាមដូចជា៖
- សន្តលូកា និងម៉ាថាយសរសេរពី ព្រះយេស៊ូវិលត្រឡប់មកពីសារ៉ែត នៅទំព័រ ៨
- សន្តលូកា ម៉ាកូស ម៉ាថាយនិទានពី លោកយូហានបាទីស្តរៀបចំផ្លូវទទួល(ថ្វាយ)ព្រះសង្គ្រោះ នៅទំព័រ ៩
- សន្តម៉ាកុស និងម៉ាថាយ ស្តីពី ព្រះដំបូន្មានអំពីរឿងលែងប្តីប្រពន្ធ នៅទំព័រ ១១៩
- សន្តទាំង ៤ និទានពី គេឆ្កាងព្រះយេស៊ូ នៅទំព័រ ១៧៥។
ម៉្យាងទៀត តើព្រះគម្ពីរសហចក្ខុនេះមានគុណសម្បត្តិយ៉ាងណាខ្លះ?តើអ្នកអានព្រះគម្ពីររបៀបនេះ អាចបង្កើនជំនឿឱ្យបានរឹងមាំឬទេ? អាចឱ្យគេយល់ច្បាស់ពីព្រះមេត្តាករុណា ប្រណីសន្តោសចំពោះមនុស្សលោកឬទេ?អាចឱ្យគេប្រែវាចា នឹងចិត្តដើម្បីផ្សព្វផ្សាយព្រះបន្ទូលដំណឹងល្អស្តីពីព្រះយេស៊ូដែលជាព្រះអម្ចាស់ពិតប្រាកដ ហើយព្រះអង្គសោយទិវង្គត ដើម្បីឱ្យមនុស្សលោករួចផុតពីអំពើបាប និងដើម្បីឱ្យគេមានជីវិតរួមជាមួយព្រះបិតារហូតតរៀងទៅបានដែរឬទេ?
អត្តកថាចារ្យ (គម្ពីរវិទូ) បានសន្មតថា ព្រះគម្ពីរដំណឹងល្អនេះមានលក្ខណៈច្រើនប្រភេទគឺ៖
- ប្រភេទប្រវត្តិសាស្ត្រៈ ប្រវត្តិព្រះកុមារ (លក ១:១-២)
- ឬប្រភេទរឿងៈ ព្រះយេស៊ូប្រោសស្តី្រម្នាក់មានជំងឺធ្លាក់ឈាមបានជា (លក ៨:៤៣-៤៧)
- ឬប្រភេទព្រះឱវាទប្រៀនប្រដៅៈ ព្រះបន្ទូលអំពីការផិតក្បត់ (មថ ៥:២៧-៣០)
- ឬប្រភេទធម្មទេសនាជាប្រស្នាៈ ប្រស្នាអំពីកូនពៅបាត់ហើយរកឃើញវិញ (លក ១៥:១១-៣២)។ល។
ហេតុដូច្នេះគុណសម្បត្តិនៃព្រះគម្ពីរសហចក្ខុមានសារៈសំខាន់ ព្រោះក្នុងអត្ថបទនីមួយៗមានការខ្វះខាតពីសាច់រឿង ពីភូមិសាស្ត្រ ឬពីពេលវេលា។ល។ ម៉្លោះហើយការប្រៀបធៀបនេះអាចបំពេញអត្ថន័យព្រះបន្ទូលឱ្យរឹតតែបរិបូរច្បាស់លាស់។
ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីមាន ២៧ ក្បាល (កណ្ឌ) ដែលអ្នកនិពន្ធជាសាវ័កព្រះគ្រីស្តៈ សន្តម៉ាថាយ យ៉ូហាន សិលា យ៉ាកុប។ល។ ឬមិនមែនជាសាវ័ក តែមានជំនឿលើព្រះជាម្ចាស់ដូចជា សន្តលូកា ម៉ាកូស ប៉ូល។ល។
តើអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អទាំង៤ បានឯកសារមកពីណាដើម្បីធ្វើជាមូលដ្ឋានសម្រាប់និពន្ធព្រះគម្ពីរទាំងនេះ? ដើម្បីសរសេរពីគម្រោងការរបស់ព្រះជាម្ចាស់ និងព្រះរាជកិច្ចរបស់ព្រះគី្រស្តនោះ អ្នកនិពន្ធពឹងផ្អែកលើសក្ខីភាពរបស់អ្នកទាំងឡាយ ដែលចាំព្រះឱវាទចូលក្នុងបញ្ញាញ្ញាណរបស់គេ ដែលទទួលស្គាល់ព្រះរាជកិច្ចជាស្នាព្រះហស្តព្រះបិតា ហើយដែលធ្វើសាក្សីថាព្រះគ្រីស្តបានរងទុក្ខលំបាក ហើយសោយព្រះទិវង្គត និងព្រះអង្គមានព្រះជនរស់ឡើងវិញមែន។ លើសពីនេះ គឺឯកសារដែលគ្រីស្តបរិស័ទនាសម័យនោះ ចងក្រងជាសៀវភៅសម្រាប់អធិដ្ឋាននៅពេលជួបជុំគ្នា ហេតុនេះហើយបានជាអត្ថបទគម្ពីរមានរបៀបខុសគ្នាឬដូចគ្នា។
ដើម្បីបំពេញព្រះបន្ទូលឱ្យបានបរិបូរណ៍គ្រប់លក្ខណៈសន្តលូកា និងម៉ាថាយពឹងផ្អែកលើឯកសាររបស់សន្តម៉ាកូស គឺទ្រឹស្តីប្រភព ២ ដែលលោក F.schleiermacher (ជនជាតិអាឡឺម៉ង់) នៅឆ្នាំ១៨៣២ បានលើកមកសរសេរមុនគេ។ ផ្ទុយទៅវិញសន្តលូកា និងម៉ាថាយក៏មានឯកសារផ្ទាល់ខ្លួនដែរ គឺ SMt និង SLc (S គឺពាក្យ Sondergut ជាភាសាអាឡឺម៉ង)។ ប៉ុន្តែមានប្រភពមួយទៀត ដែលសន្តលូកា និងម៉ាថាយយកមកប្រើ គឺ Q ឬ Quelle ជាភាសាអាឡឺម៉ង់ ដែលមានន័យថាប្រភពមិនដឹងច្បាស់។
ទោះបីយ៉ាងណាក៏ដោយ គម្ពីរវិទូទាំងឡាយមិនស្ងប់ចិត្តនឹងប្រភពដែលមានចែងខាងលើ។ ព្រោះហេតុអ្វីទៅ? ហេតុម្តេចអ្នកនិពន្ធគម្ពីរ គឺសន្តលូកា និងម៉ាថាយមិនលើកឈ្មោះសាវ័កអន់ដ្រេ យ៉ាកុប និងយ៉ូហាននៅអត្ថបទគម្ពីរព្រះយេស៊ូប្រោសម្តាយក្មេងលោកសិលាឱ្យបានជាដូចដើម? នេះជាសំណួរដែលសព្វថ្ងៃគម្ពីរវិទូពុំទាន់មានចម្លើយនៅឡើយ។
សេចក្តីសន្និដ្ឋានចុងក្រោយ
ព្រះគម្ពីរសហចក្ខុនេះមានសារៈសំខាន់យ៉ាងក្រៃលែងចំពោះអស់អ្នកដែលស្វែងរកព្រះមហាករុណាទិគុណ ដែលនៅកប់ក្នុងព្រះគម្ពីរ។ ហើយចង់យល់ច្បាស់ពីព្រះមេត្តាករុណា ព្រះឱវាទ ឬដើម្បីពង្រឹងជំនឿឱ្យបានកើនឡើងជាលំដាប់ មានតែការព្យាយាមតាំងចិត្តមាំ មិនឱ្យកិលេស តណ្ហា ឬអាសវៈទាំងឡាយមកសង្គតកាយ វាចា និងចិត្ត។
សូមព្រះជាម្ចាស់បំភ្លឺយើងទាំងអស់ ដែលជាអ្នកទន់ខ្សោយ បានយល់ច្បាស់អ្វីទៅសេចក្តីស្រឡាញ់ព្រះជាម្ចាស់អស់ពីព្រលឹងអស់ពីចិត្ត និងស្រឡាញ់បងប្អូនដូចខ្លួនឯង។
របៀបមើលព្រះគម្ពីរសហចក្ខុ
សេចក្តីរំឭក
ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីមាន ៧៣កណ្ឌ(ក្បាល)៖
- ព្រះគម្ពីរនិពន្ធដោយសន្ត ម៉ាថាយ ម៉ាកូស លូកា និងយ៉ូហាន (មានបួនកណ្ឌ)
- កិច្ចការរបស់គ្រីស្តទូតនិពន្ធដោយសន្តលូកាមានមួយកណ្ឌ
- លិខិតរបស់គ្រីស្តទូតប៉ូលមានដប់បីកណ្ឌ
- លិខិតហេប្រឺមានមួយកណ្ឌ
- លិខិតកាតូលិក(សាកល)មានប្រាំពីរកណ្ឌ
- កណ្ឌគម្ពីរវិវរណៈមានមួយកណ្ឌ
សន្តម៉ាថាយ ម៉ាកូស លូកា និងយ៉ូហាននិពន្ធព្រះគម្ពីរដំណឹងល្អក្នុងបំណង៖
- ឱ្យអស់អ្នកដែលមិនទាន់មានជំនឿយល់ច្បាស់ពីព្រះបន្ទូល ពីព្រះរាជកិច្ច ពីព្រះគ្រីស្តដែលចាប់ដំណើតជាមនុស្សដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី សោយព្រះទិវង្គត ហើយព្រះជាម្ចាស់បានប្រទានព្រះជន្មរស់ឡើងវិញ។
- ឱ្យអ្នកដែលមានជំនឿទន់ខ្សោយជឿថាមានព្រះត្រៃអង្គ(ត្រៃឯក)ជាព្រះជាម្ចាស់តែមួយ ដែលរំដោះមនុស្សឱ្យរួចពីបាបគឺសេចក្តីស្លាប់។
- និងឱ្យអ្នកដែលមានជំនឿមាំមួនហើយ តាំងចិត្តក្លាហានពុះពាររាល់ឧបសគ្គ ដើម្បីនាំដំណឹងល្អនេះដល់បងប្អូននៅគ្រប់ទិសទីក្នុងពិភពលោកទាំងមូល (មក ១៣:១០-១៤) ដែលកំពុងស្វែងរកសេចក្តីពិត រកមាគ៌ាដើម្បីទៅកាន់ព្រះរាជនៃព្រះជាម្ចាស់។
ក្នុងគោលបំណងទាំងនេះ អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អបានរៀបអត្ថបទស្តីពីព្រះបន្ទូលរបស់ព្រះគ្រីស្ត ដែលហូរចេញពីព្រះបិតា ហើយព្រះអង្គសព្វព្រះហឫទ័យដ៏លើសលុប គ្មានលំអៀង វិសុទ្ធ និងសច្ចៈចំពោះមនុស្សលោក ហើយដែលមានព្រះបំណងប្រមែប្រមូលបុត្រធីតាទាំងឡាយឱ្យទៅជាប្រជារាស្រ្តតែមួយតាមរយៈព្រះយេស៊ូគ្រីស្តនេះឯង ដ្បិតព្រះអង្គជាមេគង្វាលដ៏ឆ្នើមគ្មានពីរ។ ដោយព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ អ្នកនិពន្ធគម្ពីរដំណឹងល្អទាំងបួនមិនច្រានចោលនូវវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់របស់ជនជាតិយូដា ក្រិច ឬរ៉ូម៉ាំងនាសម័យនោះ ថែមទាំងខិតខំរិះរកពាក្យ ឃ្លាគ្រប់បែបយ៉ាង ដើម្បីឱ្យសេចក្តីទាំងប៉ុន្មានជាព្រះឱវាទ។ បានសេចក្តីថា ព្រះយេស៊ូពិតជាព្រះបុត្រា ដែលបដិសន្ធិមកពីព្រះបិតា ហើយព្រះអង្គត្រូវបំពេញបេសកកម្មមួយ ដើម្បីឱ្យមនុស្សលោកយល់ពីព្រះមហាធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយតាំងចិត្តព្យាយាមប្រែចិត្តគំនិត វៀរចាករាល់អំពើខុសឆ្គងនឹងព្រះធម្មវិន័យ។ ទោះបីអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អប្រឹងប្រែងអស់ពីសមត្ថភាពចេះដឹងយ៉ាងណាក៏ដោយ ក៏នៅមានការខ្វះខាតក្នុងការតាក់តែងអត្ថបទព្រះគម្ពីរដំណឹងល្អ ម្ល៉ោះហើយការអានព្រះគម្ពីរសហចក្ខុនេះ មានសារៈសំខាន់ ព្រោះនេះជារបៀបមួយដើម្បីបំពេញន័យដែលអ្នកនិពន្ធទាំងនោះចង់ឱ្យយើងយល់ច្បាស់ពីព្រះបន្ទូល ព្រះឱវាទ ព្រះបំណង និងព្រះមហាករុណា។
តើរបៀបមើលព្រះគម្ពីរសហចក្ខុយ៉ាងដូចម្តេច?
ដើមដំបូងបង្អស់ សូមចាប់អារម្មណ៍លើអ្នកអាន ពីការលំបាកដែលពួកគេជួបប្រទះគឺ៖
- ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីក៏ដូចចាស់ដែរ ដែលបកប្រែជាភាសាខ្មែរសម្រាយសព្វថ្ងៃនេះ មិនបានច្បាស់លាស់ដូចអត្ថបទដើមដែលមានសរសេរក្នុងគម្ពីរជាភាសាក្រិច (Septante)។
- អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អម្នាក់ៗមានទិសដៅពាំយកព្រះបន្ទូលដំណឹងល្អមកឱ្យប្រជារាស្រ្តនីមួយៗដោយគោរព អរិយធម៌ វប្បធម៌ និងទំនៀមទម្លាប់របស់គេ។
- ព្រះសហគមន៍កម្ពុជាសព្វថ្ងៃកំពុងរិះគិត តែត្រូវកែប្រែ ឬរៀបចំឡើងវិញនូវអត្ថបទទាំងឡាយ ឱ្យសមស្របតាមវេយ្យករណ៍ ពាក្យស័ព្ទ(រាជស័ព្ទ? សាមណស័ព្ទ? ពាក្យសាមញ្ញ?) ។ល។
ហេតុនេះការរៀនលំហាត់ ឬរៀនមើលព្រះគម្ពីរសហចក្ខុត្រូវព្យាយាមចាប់ផ្តើមដោយងាយស្រួល។ រីឯការវិភាគតាមន័យទេវវិទ្យាយើងទុកនៅពេលក្រោយ។ ម្យ៉ាងទៀត យើងខិតខំយកឯកសារ និងសំភារៈសិក្សា ដែលមានស្រាប់ហើយ មកប្រើដើម្បីឱ្យមានឯកភាពក្នុងការផ្សព្វផ្សាយ។
មេរៀនទី១
ព្រះយេស៊ូប្រោសម្តាយក្មេកលោកសិលាឱ្យបានជា
Healing of Simon’s mother-in-law
(លូកា ៤:៣៨-៣៩) | (ម៉ាកូស ១:២៩-៣១) | (ម៉ាថាយ ៨:១៤-១៥) |
៣៨ ព្រះយេស៊ូយាងចេញពីសាលាប្រជុំទៅផ្ទះលោកស៊ីម៉ូនពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឱ្យជា។ ៣៩ ព្រះយេស៊ូឱនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើង បម្រើភ្ញៀវ។ | ២៩ ព្រះយេស៊ូ និងសាវ័ក នាំគ្នាចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន និងលោកអន់ដ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ ៣០ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ ៣១ ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឱ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ | ១៤ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកសិលា ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុន សម្រាន្ដនៅលើគ្រែ។ ១៥ ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើង បម្រើព្រះអង្គ។ |
១. សេចក្តីសង្កេតទូទៅ
ក្រោយពីអានអត្ថបទទាំងបី យើងឃើញថាអ្នកនិពន្ធគម្ពីរដំណឹងល្អទាំងបីនិពន្ធរឿងតែមួយ ដែលដំណាលពីរឿងព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកផ្ទះរបស់លោកស៊ីម៉ូន ហើយព្រះគ្រីស្តប្រោសឱ្យម្តាយក្មេកលោកស៊ីម៉ូនបានជាពីជំងឺគ្រុន។ អត្ថបទនេះ តែងតាមរបៀបនិទានរឿង មិនមែនដូចអត្ថបទដទៃដែលជាព្រះឱវាទ ជាប្រស្នា ឬជាធម៌ទេសនានោះឡើយ។
រឿងនេះខ្លីសោះ! តែអត្ថន័យដែលអ្នកនិពន្ធគម្ពីរដំណឹងល្អទាំងបីចង់បង្ហាញនោះខុសគ្នា ឬដូចគ្នា ឬប្រើពាក្យឃ្លាតាមរបៀបផ្ទាល់ខ្លួនក៏មាន។
លូកា | ម៉ាកូស | ម៉ាថាយ | |
របៀបខុសគ្នាៈ | |||
– ព្រះយេស៊ូយាងចេញពីធម្មសាលា | X | X | |
– គេ(សាវ័ក)ទូលអង្វរព្រះគ្រីស្ត | X | X | |
– ចាប់ដៃ ឬពាល់ដៃ | X | X | |
– បម្រើភ្ញៀវ (ព្រះយេស៊ូ និងក្រុមសាវ័ក) | X | X | |
របៀបដូចគ្នាៈ | |||
– មកដល់ផ្ទះលោកស៊ីម៉ូន | X | X | X |
– មានម្តាយលោកស៊ីម៉ូននៅក្នុងផ្ទះ | X | X | X |
– (ក្តៅ) គ្រុន | X | X | X |
– សម្រានលើគ្រែ | X | X | X |
របៀបផ្ទាល់ៈ | |||
– មានសាវ័កយ៉ាកុប និងយ៉ូហាន | X | ||
– ចាប់ដៃម្តាយលោកសិលា ឱ្យក្រោកឡើង | X | ||
– បម្រើព្រះយេស៊ូ | X |
២. សេចក្តីវិភាគអត្ថបទ
អ្នកនិពន្ធគម្ពីរដំណឹងល្អទាំងបីចង់បង្ហាញពីព្រះរាជកិច្ច “ព្រះយេស៊ូយាងចេញពីធម្មសាលា ទៅផ្ទះលោកស៊ីម៉ូន” (លក ៤:៣៩; មក ១:៣; មថ ៨:៥) មានន័យថាព្រះអង្គគោរពតាមធម្មវិន័យ ឬតាមទំនៀមទម្លាប់ យូដា គឺនៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលក្នុងធម្មសាលា (លក ៤:១៦) ហើយព្រះអង្គសម្តែងធម្មទេសនា (លក ១៩:៤៥; ២០:១)។ ក្រោយមក ព្រះអង្គយាងមកផ្ទះលោកស៊ីម៉ូន និងអន់ដ្រេ មានន័យថា ព្រះអង្គយាងមកជួបបងប្អូនទូទៅ ដែលជាបុត្រធីតារបស់ព្រះបិតា គឺព្រះសហគមន៍យើងនេះឯង។
អស់អ្នកវិភាគព្រះគម្ពីរឱ្យឈ្មោះថា “មួយថ្ងៃនៅក្រុងកាផានុម” (មក ១:២១-២៩; លក ៤:៣១-៤៤)។
៣. សេចក្តីពន្យល់ព្រះបន្ទូល
ក្រោយពីអានអត្ថបទព្រះគម្ពីរ (Péricopes) ទាំងបី តើយើងសង្កេតនូវអ្វីខ្លះ ដែលអ្នកនិពន្ធនីមួយៗចង់បង្ហាញថា ព្រះយេស៊ូជានរណា? ហើយមានឥទ្ធិពលយ៉ាងណា?
សន្តលូកាសរសេរ “ព្រះអង្គគំរាមជំងឺគ្រុន” តាមជំនឿនៅសម័យនោះ ភាពគ្រុនក្តៅមិនមែនជារោគសញ្ញាបញ្ជាក់ថាជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀនទេ។ គេសន្មត់ថា នេះជាអំពើរបស់ខ្មោច-អារក្សដែលធ្វើឱ្យមនុស្សឈឺ។ ម្ល៉ោះហើយ សន្តលូកាប្រើពាក្យ គំរាម ដូចជាបញ្ជាដល់នរណាម្នាក់យ៉ាងម៉ឺងម៉ាត់។ ចំពោះសន្ត ម៉ាថាយ និងម៉ាកូស ក៏ប្រើពាក្យគំរាមនេះដែរ (ព្រះយេស៊ូឱ្យរលកស្ងប់ អត្ថបទគម្ពីរលេខ ៩៧ ទំព័រ ៥១ ក្នុងព្រះគម្ពីរសហចក្ខុ)។ កាយវិការយ៉ាងឆាប់រហ័សបង្ហាញពីព្រះឫទ្ធានុភាពមកលើអស់ពួកអមនុស្ស ខ្មោច ព្រាយ-អារក្សទាំងឡាយឱ្យរួចចាកចេញពីមនុស្សលោក ហើយឱ្យយើងទាំងឡាយមានជ័យជំនះ មិនឱ្យចាញ់ការល្បួងរបស់ពួកវាទៀតឡើយ។
រីឯសន្តម៉ាថាយវិញ លោកសង្កត់មកលើបារមីរបស់ គ្រូពេទ្យយេស៊ូ ព្យាបាលអ្នកជំងឺយ៉ាងមានប្រសិទ្ធភាព ជាងមហាបណ្ឌិតនានា គឺគ្រាន់តែពាល់ដៃអ្នកជំងឺ (គឺម្តាយក្មេកលោកស៊ីម៉ូន) គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ រីឯសន្តលូកា និងម៉ាកូសសរសេរបម្រើភ្ញៀវ។
ចំពោះសន្តម៉ាកូសវិញ លោកចង់ពន្យល់ជនជាតិយូដាពីព្រះឱវាទប្រៀនប្រដៅថ្មីប្រកបដោយអំណាច និងពីព្រះរាជកិច្ច ដ្បិតព្រះអង្គយាងមកទីនេះមិនមែនជា “អគ្គមគ្គទេសក៍” រំដោះប្រជារាស្រ្តអ៊ីស្រាអែលឱ្យរួចពីរបបគ្រប់គ្រងចក្រភពរ៉ូម៉ាំងនោះឡើយ។ ហេតុនេះហើយបានជាសន្តម៉ាកូសនិពន្ធដោយសង្កត់មកលើការហាមប្រាមមកលើពួកអមនុស្ស “ឱ្យបិទមាត់នៅស្ងៀម” ឬមកពួកសាវ័ក “កុំឱ្យនិយាយប្រាប់នរណាឱ្យសោះរហូតដល់ពេលកំណត់”។
(១) គឺគម្ពីរចិតសិប LXX (Septante)។ ខាងគ្រីស្តសាសនាកាតូលិកគេបានបកប្រែជាភាសាឡាតាំងហើយហៅថា Vulgate។