បញ្ជីកណ្ឌគម្ពីរសម្ពន្ធមេត្រីចាស់ ឬសម្ពន្ធមេត្រីទី១ បែងចែកជា៤ផ្នែកសំខាន់ៗ៖
- គម្ពីរធម្មវិន័យ ឬគម្ពីរបញ្ចកណ្ឌមាន៥៖ ជនជាតិយូដាហៅគម្ពីរនេះថា គម្ពីរតូរ៉ា គឺជាសំណេរសំខាន់ជាងគេនៅក្នុងសាសនាយូដា។
- គម្ពីរប្រវត្តិសាស្រ្តមាន១៦៖ សំណេរទាំងនេះរៀបរាប់អំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្តអ៊ីស្រាអែល និងបុគ្គលសំខាន់ៗជាច្រើន ដែលដឹកនាំជនជាតិអ៊ីស្រាអែល មានលោកយ៉ូស៊ូអា ក្រុមវិរបុរស ព្រះបាទដាវីឌ ព្រះបាទសាឡូម៉ូន និងព្រះមហាក្សត្របន្តបន្ទាប់មកទៀត។
- គម្ពីរអំពីប្រាជ្ញាញាណមាន៧៖ កណ្ឌគម្ពីរវែងជាងគេគឺ ទំនុកតម្កើង ដែលមានពាក្យអធិដ្ឋាន ចម្រៀង និងកំណាព្យអំពីផ្លូវវិញ្ញាណ។ ទោះបី៣ពាន់ឆ្នាំកន្លងមកហើយក្តី តែសេចក្តីទាំងនេះមិនសាបសូន្យឡើយ។ គេតែងច្រៀង ស្មូត្រ អធិដ្ឋាននៅក្នុងព្រះវិហារ និងនៅក្នុងធម្មសាលា។
- គម្ពីរព្យាការីមាន១៨៖ បែងចែកជាព្យាការីធំៗចំនួន៤ និងព្យាការីតូចៗចំនួន១៤។ ព្យាការីធំៗសំដៅលើសំណេរ ដែលវែងដូចជាព្យាការីអេសាយ ព្យាការីយេរេមី ព្យាការីអេស៊េគីអែល និងព្យាការីហូសេ ហើយព្យាការីតូចៗឯទៀត សំដៅលើសំណេរខ្លីៗដែលបានបន្សល់ទុក។ សំណេរព្យាការីទាំងអស់ជាសារនៃព្រះបន្ទូលព្រះជាម្ចាស់សម្រាប់ពិភពលោក។ ដ្បិតព្យាការីថ្លែងព្រះបន្ទូលព្រះអម្ចាស់ដើម្បីលើកទឹកចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សលោក ពោលគឺសេចក្តីសង្ឃឹមចំពោះសម្ពន្ធមេត្រីថ្មី។
1,199 Views
