សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិតទីមួយរបស់គ្រីស្តទូតប៉ូលផ្ញើជូន
លោកធីម៉ូថេ

ពាក្យលំនាំ

លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន

លោក​ធីម៉ូថេ

ពាក្យ​លំនាំ

លោក​ធីម៉ូថេ: ជា​កូន​របស់​ស្ត្រី​ជាតិ​យូដា​ម្នាក់ ដែល​ជា​គ្រីស្ត‌បរិស័ទ ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិក។ លោក​ប៉ូល​បាន​ជួប​គាត់​ជា​លើក​ទី​មួយ​នៅ​ក្រុង​លីស្ដ្រា នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ផ្សាយ​ដំណឹង‌ល្អជា​លើក​ទី​ពីរ (កិច្ច‌ការ ១៦.១-៣)។ តាំង​ពី​ពេល​នោះ​មក គាត់​ក៏​បាន​ទៅ​ជា​សហ‌ការី​ដ៏​ជិត‌ស្និទ្ធ​របស់​លោក​ប៉ូល​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ។

គោល​សំខាន់ៗ:

លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន​លោក​ធីម៉ូថេ មាន​គោល​សំខាន់​ដូច​ត​ទៅ:
-ដាស់‌តឿន​ព្រះ‌សហគមន៍​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​ខុស​ឆ្គង មិន​ស្រប​តាម​សេចក្ដី​ពិត។
-របៀប​ចាត់​ចែង​ព្រះ‌សហគមន៍ និង​គុណ​សម្បត្តិ​របស់​អ្នក​ដឹក​នាំ។
-ពាក្យ​ដាស់‌តឿន​លោក​ធីម៉ូថេ​ផ្ទាល់អំពី​របៀប​បំពេញ​មុខ‌ងារ​របស់​គាត់។
លោក​ប៉ូល​ចាប់​ផ្ដើម​លិខិត​ទី​ពីរ ដោយ​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ធីម៉ូថេ។ ដោយ​យល់​ឃើញ​ថា អ្នក​បម្រើ​ដំណឹង‌ល្អ​តែង‌តែ​ជួប​ប្រទះ​នឹង​ការ​លំបាក ឬ​ការ​បៀត‌បៀន​ផ្សេងៗ លោក​ប៉ូល​បាន​ដាស់‌តឿន​លោក​ធីម៉ូថេ​ឲ្យ​ប្រកាន់​យក​ជំហរ​មាំ‌មួន ហើយ​តស៊ូ​ប្រយុទ្ធ​ក្នុង​ការ​បម្រើ​ព្រះ‌យេស៊ូ ដូច​ជា​ទាហាន​មួយ​រូប​ដ៏​ស្មោះ‌ត្រង់។ លោក​ក៏​បាន​ដាស់‌តឿន​លោក​ធីម៉ូថេ​ឲ្យ​ចៀស‌វាង​នឹង​ការ​ជជែក​វែក‌ញែកអំពី​ពាក្យ‌ពេចន៍​ផ្សេងៗ ដែល​ឥត​មាន​ផល​ប្រយោជន៍​អ្វី​សោះ ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ដែល​គាត់​បាន​ស្គាល់​តាំង​ពី​ក្មេង​មក។ នៅ​ចុង​បញ្ចប់​លិខិត​ទី​ពីរ​នេះ លោក​ប៉ូល​បាន​រៀប​រាប់​អំពី​សភាព‌ការណ៍​ដ៏​លំបាក​ដែល​លោក​កំពុង​ឆ្លង​កាត់ ហើយ​លោក​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ដែល​បាន​ជួយ​គាំ‌ពារ​លោក។
លោក​ប៉ូល​សរសេរ​លិខិត​ទី​ពីរ កាល​លោក​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​រ៉ូម (២.៩) ហើយ​លោក​ហាក់​ដូច​ជា​នៅ​ឯកោ (៤.១០, ១៦)។ ពេល​នោះ លោក​យល់​ថា ជីវិត​របស់​លោក​បាន​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ បាន​ជា​លោក​សរសេរ​មក​ផ្ដែ‌ផ្ដាំ​លោក​ធីម៉ូថេ ព្រោះ​លោក​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។
សេចក្ដី​ផ្ដើម
 ខ្ញុំ ប៉ូល ជា​គ្រីស្តទូត​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ទី​សង្ឃឹម​នៃ​យើង  មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា និង​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស មេត្តា‌ករុណា និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។
ពាក្យ​ដាស់‌តឿន​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​ក្លែង‌ក្លាយ
 ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ ដើម្បី​ហាម‌ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល‌លទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ  ហើយ​ក៏​កុំ​ឲ្យ​ជាប់​ចិត្ត​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​វែក‌ញែក ជា​ជាង​គិត​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ស្គាល់​តាម​ជំនឿ។  ហេតុ​ដែល​ខ្ញុំ​ឲ្យ​ហាម‌ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ* ពី​មន‌សិការ​ជ្រះ‌ថ្លា និង​ពី​ជំនឿ​ឥត​ពុត‌ត្បុត។  អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោល‌ការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ  គេ​ចង់​តាំង​ខ្លួន​ជា​បណ្ឌិត​ខាង​វិន័យ* តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។
យើង​ដឹង​ហើយ​ថា វិន័យ*​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។  យើង​តោង​ដឹង​ទៀត​ថា វិន័យ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត*​ទេ គឺ​សម្រាប់​មនុស្ស​ល្មើស​បទ​វិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទី‌សក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ ១០ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ ១១ ស្រប​តាម​ដំណឹង‌ល្អស្ដី​អំពី​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុង​រឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ព្រះ‌អង្គ​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។
ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌ជាម្ចាស់
១២ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ព្រះ‌អង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ។ ១៣ ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ច‌ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។ ១៤ ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​មក​លើ​ខ្ញុំ​ច្រើន​ពន់​ប្រមាណ ព្រះ‌អង្គ​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។ ១៥ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះ‌គ្រីស្ត‌យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព‌លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។ ១៦ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌គ្រីស្ត‌យេស៊ូ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ចំពូកដល់​ខ្ញុំ​មុន​គេ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះ‌អង្គ ហើយ​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច។
១៧ សូម​ឲ្យ​ព្រះ‌មហា​ក្សត្រ
ដែល​គង់​នៅ​អស់​កល្ប‌ជានិច្ច
ជា​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ
មាន​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ
ដែល​មនុស្ស​មើល​ពុំ​ឃើញ
បាន​ប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌រុង​រឿង
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
១៨ ធីម៉ូថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ‌បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ ១៩ ដោយ​មាន​ជំនឿ និង​មាន​មន‌សិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មន‌សិការ​ល្អ​បែប​នេះ បណ្ដាល​ឲ្យ​ជំនឿ​របស់​គេ​លិច​លង់។ ២០ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេណា និង​អឡិចសង់​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មារ​សាតាំង ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​ព្រះ‌ជាម្ចាស់​ទៀត។
ពាក្យ​ទូន្មាន​ក្នុង​ការ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់
 ជា​បឋម ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​ឲ្យ​គេ​ទូល​សូម​ព្រះ‌ជាម្ចាស់ អធិស្ឋាន* និង​អង្វរ​ព្រះ‌អង្គ ទាំង​អរ​ព្រះ‌គុណ សម្រាប់​មនុស្ស​ទាំង​អស់​ផង។  ត្រូវ​ទូល‌អង្វរ​សម្រាប់​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់ៗ​រូប ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សុខ​ក្សេម‌ក្សាន្ត គ្មាន​ចលាចល ទាំង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​អស់​ពី​ចិត្ត និង​មាន​ជីវិត​ថ្លៃ‌ថ្នូរ។  នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង  ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់
 ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ
មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់
និង​មនុស្ស​លោក
គឺ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។
 ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម
ដើម្បី​លោះ​មនុស្ស​ទាំង​អស់។
នេះ​ជា​សក្ខី‌ភាព​មួយ ដែល​ព្រះ‌អង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។  ព្រះ‌អង្គ​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខី‌ភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​គ្រីស្តទូត* និង​ធ្វើ​ជា​គ្រូ​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។
 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។
ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ ១០ តែ​ត្រូវ​តុប‌តែង​ខ្លួន ដោយ​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ ១១ ពេល​រៀន​ព្រះ‌គម្ពីរ ស្ត្រីៗ​ត្រូវ​នៅ​ស្ងៀម ហើយ​ស្ដាប់​បង្គាប់​ទាំង​ស្រុង។ ១២ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ត្រួត‌ត្រា​លើ​ប្ដី​ឡើយ គឺ​ឲ្យ​នាង​នៅ​ស្ងៀម​វិញ ១៣ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​លោក​អដាំ​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។ ១៤ មិន​មែន​លោក​អដាំ​ទេ​ដែល​ចាញ់​បោក គឺ​នាង​អេវ៉ា​វិញ​ទេ​តើដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ទៀត​ផង។ ១៥ ប៉ុន្តែ ព្រះ‌អង្គ​សង្គ្រោះ​ស្ត្រី មក​ពី​នាង​បង្កើត​កូន ហើយ​លុះ​ត្រា​តែ​នាង​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន មាន​ចិត្ត​ស្រឡាញ់ មាន​កិរិយា​វិសុទ្ធ* និង​សុភាព​រាប‌សា​ផង។
អ្នក​ដឹក​នាំ​ព្រះ‌សហគមន៍
 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់ ចង់​បាន​មុខ‌ងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​ហើយ។  អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន  មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។  គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង  ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ព្រះ‌សហគមន៍*​របស់​ព្រះ‌ជាម្ចាស់​កើត!។  មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។  មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រីស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។
អ្នក​ជំនួយ
 រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។  គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឲ្យ​ស្គាល់​ ដោយ​មន‌សិការ​បរិសុទ្ធ។ ១០ ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។
១១ ចំពោះ​ស្ត្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ‌ត្រង់​ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់។
១២ អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង ១៣ ដ្បិត​បង‌ប្អូន​ណា​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។
គម្រោង‌ការ​ដ៏​លាក់​កំបាំង
១៤ ខ្ញុំ​សរសេរ​សំបុត្រ​នេះ ទាំង​សង្ឃឹម​ថានឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ ១៥ ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់ សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណាៗ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​ក្នុង​ព្រះ‌សហគមន៍*​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ព្រះ‌សហគមន៍​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ‌ព្រះ‌អង្គ​សេចក្ដី​ពិត។ ១៦ យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថាៈ
ព្រះ‌គ្រីស្ត​យាង​មក​មាន​ឋានៈ​ជា​មនុស្ស
ព្រះ‌អង្គ​សុចរិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ
ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ទេវទូត​ឃើញ
គេ​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​ចំណោម
ជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះ‌អង្គ​ក្នុង​ពិភព‌លោក
ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះ‌អង្គ​ឡើង
ឲ្យ​មាន​សិរី‌រុង​រឿង។
គ្រូ​ក្លែង‌ក្លាយ
 ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អារក្ខ។  គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អារក្ខ​។  ពួក​គេ​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​ព្រះ‌គុណ។  អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល​ទាំង​អរ​ព្រះ‌គុណ​វិញ  ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​ពាក្យ​អរ​ព្រះ‌គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​វិសុទ្ធ​ហើយ។
អ្នក​បម្រើ​ដ៏​ល្អ​របស់​ព្រះ‌អម្ចាស់
 បើ​អ្នក​យក​សេចក្ដី​ទាំង​នេះទៅ​ពន្យល់​បង‌ប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​ព្រះ‌គ្រីស្ត‌យេស៊ូ​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។  កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម‌សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។  ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្តួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ មាន​ប្រយោជន៍​គ្រប់​ចំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​ព្រះ‌បន្ទូល​សន្យា។  ពាក្យ​ដូច​ត​ទៅ​នេះ​គួរ​ឲ្យ​ជឿ សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថាៈ ១០ យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។ ១១ អ្នក​ត្រូវ​ដាស់‌តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។ ១២ កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្តី កិរិយា​មារយាទ​ក្តី ចិត្ត​ស្រឡាញ់​ក្តី ជំនឿ​ក្តី និង​ចិត្ត​បរិសុទ្ធ​ក្តី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។
១៣ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ឧស្សាហ៍​ដាស់‌តឿន និង​បង្រៀន​បង‌ប្អូន​កុំ​ខាន ទម្រាំ​ខ្ញុំ​មក​ដល់។ ១៤ កុំ​ធ្វេស‌ប្រហែស​នឹង​ព្រះ‌អំណោយ​ទាន ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​ព្រះ‌អំណោយ​ទានដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​ព្រះ‌អម្ចាស់ និង​ដោយ​ក្រុម​ព្រឹទ្ធា‌ចារ្យ*​បាន​ដាក់​ដៃ*​លើ ១៥ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចម្រើន​ឡើង​មែន។ ១៦ ត្រូវ​ប្រយ័ត្ន‌ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន‌ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បង‌ប្អូន​ដែល​ស្ដាប់​អ្នក​ផង។
ដំបូន្មាន​ស្ដី​អំពី​ការ​មើល​ខុស​ត្រូវ​លើ​អ្នក​ជឿ
កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន  ទូន្មាន​ស្ត្រី​ចាស់ៗទុក​ដូច​ជា​ម្ដាយ និង​ស្ត្រី​ក្មេងៗ​ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។
 ត្រូវ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី​ពឹង​។  ប្រសិន​បើ​ស្ត្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។  ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី‌ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្យាយាម​ទូល‌អង្វរ និង​អធិស្ឋាន*​ទាំង​យប់ ទាំង​ថ្ងៃ។  រីឯ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប‌ស្រាល ថ្វី‌ដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។  អ្នក​ត្រូវ​ដាស់‌តឿន​នាង​តាម​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​នាង​មាន​កំហុស។  អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់‌ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។
ស្ត្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ត្រី​មេ‌ម៉ាយ តោង​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។ ១០ គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ បាន​លាង​ជើង​ជូន​ប្រជាជន​ដ៏‌វិសុទ្ធ* បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ត​ទុក​ដាក់ ប្រព្រឹត្ត​អំពើ​ល្អ​សព្វ​បែប​យ៉ាង។
១១ ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ដែល​នៅ​ក្មេង​វិញ កុំ​ចុះ​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ដែល​នាង​ស្រើប‌ស្រាល​ចង់​បាន​ប្ដី​ទៀត​នោះ នាង​មុខ​ជា​ដាច់​ចេញ​ពី​ព្រះ‌គ្រីស្ត​មិន​ខាន ១២ ហើយ​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស ដោយ​ផ្ដាច់​ពាក្យ​ដែល​ខ្លួន​បាន​សន្យា​ពី​មុន។ ១៣ មួយ​វិញ​ទៀត ពួក​នាង​មិន​ធ្វើ​ការ​អ្វី​ទេ គឺ​មាន​ទម្លាប់​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួក​នាង​មិន​គ្រាន់​តែ​អត់​ធ្វើ​អ្វី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច និយាយ​បេះ‌បួយ និង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​ត្រូវ​និយាយ។ ១៤ ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀប‌ការ​សា​ជា​ថ្មី ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​បាន​ឡើយ ១៥ ដ្បិត​មាន​នាង​ខ្លះ​បាន​ឃ្លាត​ចាក​ពី​មាគ៌ា​ល្អ បែរ​ទៅ​តាម​មារ*​សាតាំង​រួច​ទៅ​ហើយ។ ១៦ ប្រសិន​បើ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជឿ មាន​ស្ត្រី​មេ‌ម៉ាយ​ខ្លះ​ក្នុង​ក្រុម​ញាតិ​របស់​គាត់ គាត់​ត្រូវ​ជួយ​ទំនុក​បម្រុង​នាង​ទាំង​នោះ​ផង មិន​ត្រូវ​ទុក​ឲ្យ​ព្រះ‌សហគមន៍*​ពិបាក​ផ្គត់‌ផ្គង់​នាង​ឡើយ ធ្វើ​ដូច្នេះ ព្រះ‌សហគមន៍​អាច​នឹង​ជួយ​ទំនុក​បម្រុង​ស្ត្រី​មេ‌ម៉ាយ​ដែល​គ្មាន​ទី​ពឹង។
១៧ ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ព្រះ‌សហគមន៍​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ​ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ ១៨ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ«កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល»១៩ បើ​មាន​គេ​ចោទ​ប្រកាន់​ព្រឹទ្ធា‌ចារ្យ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។ ២០ បើ​មាន​បង‌ប្អូន​ណា​ប្រព្រឹត្ត​អំពើ​បាប ចូរ​បន្ទោស​អ្នក​ទាំង​នោះ​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បង‌ប្អូន​ឯ​ទៀតៗ​ខ្លាច​ដែរ។
២១ ខ្ញុំ​សុំ​អង្វរ​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រីស្ត‌យេស៊ូ និង​នៅ​ចំពោះ​មុខ​ទេវទូត* ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ថា ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​ផ្ដែ‌ផ្ដាំ​ទាំង​នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង‌ប្អូន​ណា​ឡើយ។ ២២ កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ*។ ២៣ កុំ​ពិសា​តែ​ទឹក​ទៀត​ឡើយ ចូរ​ពិសា​ស្រា​ខ្លះៗ​ផង​ទៅ ដើម្បី​ឲ្យ​ស្រួល​រំលាយ​អាហារ ព្រោះ​អ្នក​មាន​ជំងឺ​ជា​ញឹក​ញាប់។ ២៤ អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។ ២៥ រីឯ​អំពើ​ល្អ​ក៏​នឹង​លេច​មក​ឲ្យ​គេ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ហើយ​សូម្បី​តែ​អំពើ​ល្អ​ដែល​មិន​ទាន់​លេច​មក ក៏​ពុំ​អាច​នៅ​លាក់​កំបាំង​បាន​ឡើយ។
 ចំពោះ​បង‌ប្អូន​ដែល​ជា​ទាសករត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន ទុក​ដូច​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​កិត្តិយស​គ្រប់​យ៉ាង ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​និយាយ​មួល​បង្កាច់​ព្រះ‌នាម​នៃ​ព្រះ‌ជាម្ចាស់ និង​មួល​បង្កាច់​សេចក្ដី​បង្រៀន​របស់​យើង​ឡើយ។  បង‌ប្អូន​ទាំង‌ឡាយ​ណា​មាន​ម្ចាស់​ជា​អ្នក​ជឿ មិន​ត្រូវ​ធ្វេស‌ប្រហែស​ក្នុង​ការ​គោរព​គាត់ ដោយ​យល់​ថា​គាត់​ជា​បង‌ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​ម្ចាស់​ទាំង​នោះ​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដោយ​យល់​ថា អ្នក​ដែល​ទទួល​ការ​បម្រើ​ដ៏​ល្អ​នេះ គឺ​ជា​អ្នក​ជឿ និង​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់។
អំពី​សេចក្ដី​បង្រៀន​ក្លែង‌ក្លាយ និង​ការ​ស្រឡាញ់​សម្បត្តិ​លោកីយ៍
អ្នក​ត្រូវ​បង្រៀន និង​ដាស់‌តឿន​គេ​តាម​សេចក្ដី​ទាំង​នេះ។  ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្រៀន​សេចក្ដី​ណា​ផ្សេង ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​បង្រៀន ស្រប​តាម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ទេ​នោះ  អ្នក​នោះ​ជា​មនុស្ស​អួត​បំប៉ោង គ្មាន​ដឹង​អ្វី​ទាំង​អស់។ គេ​ដូច​ជា​មាន​ជំងឺ ចេះ​តែ​ជជែក​វែក‌ញែក និង​ឈ្លោះ​ប្រកែក​អំពី​ពាក្យ‌ពេចន៍។ ការ​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ច្រណែន‌ឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​មិន​ទុក​ចិត្ត​គ្នា  និង​នាំ​ឲ្យ​អស់​អ្នក​ដែល​មាន​គំនិត​ខូច គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន ជជែក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពួក​គេ​ចាត់​ទុក​ថាការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ជា​មធ្យោ‌បាយ​រក​ទ្រព្យ‌សម្បត្តិ។  ចំពោះ​អ្នក​ដែល​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ពិត​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ ដើម្បី​រក​ទ្រព្យ‌សម្បត្តិ​មែន!  ដ្បិត​យើង​ពុំ​បាន​យក​អ្វី​ចូល​មក​ក្នុង​លោក​នេះ ហើយ​យើង​ក៏​ពុំ​អាច​យក​អ្វី​ចេញ​ពី​លោក​នេះ​ទៅ​បាន​ដែរ!។  ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀក‌បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។  រីឯ​អស់​អ្នក​ដែល​ចង់​មាន​ចង់​បាន​តែង‌តែ​ចាញ់​ការ​ល្បួង ជាប់​អន្ទាក់ ដោយ​ចិត្ត​ប៉ង‌ប្រាថ្នា លេលា និង​ចង្រៃ​ជា​ច្រើន ដែល​ពន្លិច​មនុស្ស​ឲ្យ​វិនាស​អន្តរាយ ១០ ដ្បិត​ការ​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ប្រាក់​ដូច្នេះ បង‌ប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។
ពាក្យ​ដាស់‌តឿន​ចុង​បញ្ចប់
១១ ចំពោះ​អ្នក​វិញ អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​អើយ ត្រូវ​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ទាំង​នេះ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់‌ធ្មត់ ចិត្ត​ស្លូត​បូត។ ១២ ត្រូវ​ពុះ‌ពារ​តយុទ្ធសម្រាប់​ជំនឿ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ឈោង​ចាប់​យក​ជីវិត​អស់​កល្ប‌ជានិច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​មក​ឲ្យ​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច​នេះ ដូច​អ្នក​បាន​ទទួល​ស្គាល់ ក្នុង​ពេល​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន ដែល​ជា​សាក្សី។ ១៣ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រីស្ត‌យេស៊ូ ដែល​បាន​ផ្ដល់​សក្ខី‌ភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-‌ពីឡាត ខ្ញុំ​សុំ​ដាស់‌តឿន​អ្នក​ថា ១៤ ចូរ​ប្រតិបត្តិ​តាម​វិន័យ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ឥត​កំហុស រហូត​ដល់​ពេល​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក ១៥ នៅ​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ។
ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សុភមង្គល
មាន​តែ​ព្រះ‌អង្គ​មួយ​គត់ ដែល​ជា​ព្រះ‌អធិបតី
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ
ធំ​លើស​មហា‌ក្សត្រ​នានា
ជា​ព្រះ‌អម្ចាស់​ធំ​លើស​អម្ចាស់​នានា
១៦ មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​មាន
ព្រះ‌ជន្ម​អមតៈ
ព្រះ‌អង្គ​គង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា
អាច​ចូល​ជិត​ឡើយ
ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ
និង​អាច​ឃើញ​ព្រះ‌អង្គ​ដែរ
សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម និង​ព្រះ‌ចេស្ដា
របស់​ព្រះ‌អង្គ​អស់​កល្ប‌ជានិច្ច! អាម៉ែន!
១៧ ចូរ​ដាស់‌តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ‌សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ‌ប្រាស់​នោះ​វិញ។ ១៨ ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​គេ​ធ្វើ​ជា​អ្នក​មាន​ផ្នែក​ខាង​បុណ្យ​ទាន ឲ្យ​គេ​មាន​ចិត្ត​ទូលាយ ចេះ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀតៗ ១៩ ធ្វើ​ដូច្នេះ គេ​នឹង​សន្សំ​សម្បត្តិ​ដ៏​ល្អ​គង់‌វង្ស​សម្រាប់​លោក​ខាង​មុខ ដើម្បី​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ។
២០ ធីម៉ូថេ​អើយ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្ញើ​នឹង​អ្នក ចូរ​រក្សា​ទុក​ទៅ។ ត្រូវ​ចៀស‌វាង​ពាក្យ​សម្ដី​ឥត​ន័យ ឥត​ខ្លឹម‌សារ និង​ចៀស‌វាង​ការ​ជជែក​ទាស់‌ទែង​អំពី​ចំណេះ​ក្លែង‌ក្លាយ។ ២១ មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។
សូម​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​បង‌ប្អូន​ទាំង​អស់​គ្នា។
649 Views

Theme: Overlay by Kaira