សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិតទីពីររបស់គ្រីស្តទូតប៉ូលផ្ញើជូន
លោកធីម៉ូថេ

សេចក្ដី​ផ្ដើម
 ខ្ញុំ ប៉ូល ជា​គ្រីស្តទូត​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខ‌ងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា  មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស មេត្តា‌ករុណា និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។
លោក​ប៉ូល​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ និង​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ
 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស* ដោយ​មន‌សិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែង‌តែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។  ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។  ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស ជា​ជីដូន និង​អ្នក​ស្រី​អឺនីស ជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់‌តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ  ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។  ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។  ព្រះ‌អង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។ ១០ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ​។ ព្រះ‌គ្រីស្ត​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ*។
១១ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ខ្ញុំឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​គ្រីស្តទូត និង​ជា​គ្រូ​អប់រំ។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​ព្រះ‌អង្គ​ណា ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា ព្រះ‌អង្គ​នោះ​មាន​ឫទ្ធា‌នុភាព​នឹង​រក្សា​អ្វីៗ ដែល​ព្រះ‌អង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់‌វង្ស រហូត​ដល់​ថ្ងៃ​ព្រះ‌អង្គ​យាង​មក។
១៣ ចូរ​ចង​ចាំ​ព្រះ‌បន្ទូល​ដ៏​ត្រឹម‌ត្រូវ​របស់​ព្រះ‌អម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។ ១៤ អ្វីៗ​ដ៏​ល្អ​ដែល​ព្រះ‌អង្គ​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់‌វង្ស ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។
១៥ បង‌ប្អូន​នៅ​ស្រុក​អាស៊ីបាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា មាន​ភីកែ‌ឡូស និង​ហ៊ែរម៉ូគែន​ជា​ដើម ដូច​អ្នក​ដឹង​ស្រាប់​ហើយ។ ១៦ សូម​ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេ‌ស៊ីភ័រ ដ្បិត​គាត់​តែង‌តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។ ១៧ មិន​តែ​ប៉ុណ្ណោះ​សោត ពេល​គាត់​មក​ដល់​ក្រុង​រ៉ូម គាត់​បាន​ស្វះ‌ស្វែង​ដើរ​រក​ខ្ញុំ​ទាល់​តែ​ជួប។ ១៨ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទានឲ្យ​គាត់​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ពី​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ព្រះ‌អង្គ​យាង​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេសូ គាត់​បាន​ជួយ​ជ្រោម‌ជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។
ទាហាន​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ត
 ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ។  សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង‌ប្អូន​ណា​ដែល​ស្មោះ‌ត្រង់ និង​មាន​សមត្ថ‌ភាព​អាច​បង្រៀន​បន្ដ​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។
 ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ។  ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណាឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ត។  រីឯ​កីឡា‌ករ​វិញ គេ​អាច​ទទួល​ភួង​ជ័យ​បាន លុះ​ត្រា​តែ​គេ​ប្រកួត​ត្រឹម​ត្រូវ​តាម​ក្បួន។  កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។  ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។
 ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។  ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ រីឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​វិញ គេ​ពុំ​អាច​ចាប់​ចង​បាន​ឡើយ។ ១០ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ព្រម​ទាំង​ទទួល​សិរី‌រុង​រឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​នោះ​ដែរ។
១១ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថាៈ
ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ
យើង​ក៏​នឹង​មាន​ជីវិត​រស់
រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។
១២ ប្រសិន​បើ​យើង​ស៊ូ‌ទ្រាំ
យើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះ‌អង្គ។
ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ
ព្រះ‌អង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់
យើង​វិញ​ដែរ។
១៣ ប្រសិន​បើ​យើង​មិន​ស្មោះ‌ត្រង់
ព្រះ‌អង្គ​នៅ​តែ​ស្មោះ‌ត្រង់​ដដែល
ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ផ្ទាល់
បាន​ឡើយ។
អ្នក​បម្រើ​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់
១៤ អ្នក​ត្រូវ​រំឭក​ដាស់‌តឿន​បង‌ប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ឲ្យ​គេ​ចៀស‌វាង​ឈ្លោះ​ប្រកែក​គ្នាអំពី​ពាក្យ‌ពេចន៍ ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្តរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។ ១៥ ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណាឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ចូល​ជិត​ព្រះ‌អង្គ ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន‌ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិតយ៉ាង​ត្រឹម​ត្រូវ។ ១៦ ត្រូវ​ចៀស‌វាង​ពាក្យ​ព្រោក‌ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម‌សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ត​ពាក្យ​ព្រោក‌ប្រាជ្ញ​បែប​នេះ រមែង​តែង‌តែ​ឃ្លាត​ចេញ​ពី​ព្រះ‌ជាម្ចាស់​កាន់​តែ​ឆ្ងាយ​ទៅៗ។ ១៧ ពាក្យ​សម្ដី​របស់​ពួក​គេប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌ណា និង​ភីឡេតូស។ ១៨ អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បង‌ប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។ ១៩ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថាៈ
«ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះ‌អង្គ»
ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​ព្រះ‌នាម
ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ
ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត»​។
២០ នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំមិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។ ២១ ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់ សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។
២២ ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ*នោះ​វិញ។ ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ ២៤ រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ ២៥ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ២៦ ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។
ព្រឹត្តិ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
 អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា នៅ​ពេល​ចុង​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក  មនុស្ស‌ម្នា​នឹង​មាន​ចិត្ត​អាត្មា‌និយម ស្រឡាញ់​ប្រាក់ ក្រអឺត‌ក្រទម អួត​ខ្លួន ប្រមាថ​ព្រះ‌ជាម្ចាស់ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ រមិល‌គុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ  គេ​ជា​មនុស្ស​អត់​ចិត្ត គ្មាន​អធ្យាស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត ឃោរ‌ឃៅ ស្អប់​អំពើ​ល្អ  ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត អួត​បំប៉ោង ចូល​ចិត្ត​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ‌ជាម្ចាស់។  គេ​សម្ដែង​អាការៈ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ប៉ុន្តែ គេ​បដិសេធ​មិន​ទទួល​ស្គាល់​ឫទ្ធា‌នុភាព ដែល​បាន​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយពី​មនុស្ស​ប្រភេទ​នេះ​ទៅ។  ក្នុង​ចំណោម​ពួក​គេ អ្នក​ខ្លះ​បាន​ឆ្លៀត​ចូល​ផ្ទះ​នានា ហើយ​ទាក់​យក​ស្ត្រី​ឆោតៗ ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប ជា​ស្ត្រី​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​គ្រប់​យ៉ាង​ផង។  ស្ត្រីៗ​ទាំង​នោះ​រៀន​មិន​ចេះ​ចប់ ហើយ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​ដដែល។  យ៉ាណែស និង​យ៉ម‌ប្រែស​បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។  គេ​ពុំ​អាច​ទៅ​មុខ​ទៀត​ឆ្ងាយ​ឡើយ ដ្បិត​មនុស្ស‌ម្នា​នឹង​ឃើញ​គំនិត​លេលា​របស់​គេ ដូច​អ្នក​នៅ​ពី​សម័យ​ដើម​បាន​ឃើញ​គំនិត​លេលា​របស់​យ៉ាណែស និង​យ៉ម‌ប្រែស​ដែរ។
ពាក្យ​រំឭក​ដាស់‌តឿន​ផ្សេងៗ
១០ ចំពោះ​អ្នក​វិញ អ្នក​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បង្រៀន អ្នក​បាន​ឃើញ​កិរិយា​របស់​ខ្ញុំ ឃើញ​គម្រោង‌ការ ជំនឿ ការ​អត់‌ធ្មត់ ការ​ស្រឡាញ់ និង​ការ​ស៊ូ‌ទ្រាំ​របស់​ខ្ញុំ ១១ អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូញុម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។ ១២ អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។ ១៣ រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។
១៤ ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។ ១៥ អ្នក​ស្គាល់​ព្រះ‌គម្ពីរ​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​ព្រះ‌គម្ពីរ​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ។ ១៦ គ្រប់​អត្ថ‌បទ​គម្ពីរ សុទ្ធ​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បំភ្លឺ​ឲ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​តាម​សេចក្ដី​សុចរិត ១៧ ក្នុង​គោល​បំណង​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់មាន​សមត្ថ‌ភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​ចំពូក។
 ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រីស្ត‌យេស៊ូ ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ដែល​យាង​មក​យ៉ាង​ឱឡា‌រិក ដើម្បី​គ្រង​រាជ្យ​នោះ​ថា  ចូរ​ប្រកាស​ព្រះ‌បន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្តី មិន​ល្អ​ក្តី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់‌ធ្មត់​គ្រប់​ចំពូក  ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្ត​របស់​គេ គ្រាន់​តែ​ឲ្យ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។  គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។  ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹង‌ប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ច‌ការ​ជា​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ព្រម​ទាំង​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។
 រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​បូជា​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។  ខ្ញុំ​បាន​ពុះ‌ពារ​តយុទ្ធ​ល្អ​ប្រសើរ ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។  ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។
ពាក្យ​ដាស់‌តឿន​ផ្សេងៗ
ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។ ១០ លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេស្កែន​បាន​ទៅ​ស្រុក​កាឡា‌ទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទី។ ១១ មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​បាន។ ១២ ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌គូស​ឲ្យ​ទៅ​ក្រុង​អេភេសូ។ ១៣ ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការពូស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស ក្រាំង​ស្បែក។
១៤ លោក​អេឡិចសង់​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះជា​មិន​ខាន។ ១៥ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។
១៦ ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។ ១៧ មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះ‌អង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។ ១៨ ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!
១៩ សូម​ជម្រាប​សួរ​នាង​ព្រីស្កា និង​លោក​អគី‌ឡាស ព្រម​ទាំង​ក្រុម​គ្រួសារ​លោក​អូនេ‌ស៊ីភ័រ​ផង។
២០ លោក​អេរ៉ា‌ស្ទូសស្នាក់​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ត្រូភីម ដែល​ឈឺ ឲ្យ​នៅ​ក្រុង​មីលេត។
២១ ចូរ​លៃ‌លក​ទៅ​ឲ្យ​បាន​មុន​រដូវ​ត្រជាក់ កុំ​បី​ខាន។ លោក​អឺប៊ូលូស លោក​ពូដេស្ស លោក​លីណូស នាង​ក្លូឌីយ៉ា និង​បង‌ប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក។
២២ សូម​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក!
សូម​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​ទាំង​អស់​គ្នា! អាម៉ែន។
689 Views

Theme: Overlay by Kaira