អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី២៩
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់នឹងស្រឡាញ់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់សេចក្តីដែលព្រះអង្គបញ្ជាឱ្យយើងខ្ញុំប្រព្រឹត្ត សូមឱ្យយើងខ្ញុំបម្រើព្រះអង្គ ដោយចិត្តស្មោះជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៥,១.៤-៦

ព្រះអម្ចាស់មានព្រះបន្ទូលទៅស្តេចស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះថា៖ «យើងកាន់ដៃស្តាំរបស់អ្នក យើងបង្ក្រាបប្រជាជាតិទាំងឡាយ យើងដកអាវុធពីស្តេចនានានៅចំពោះមុខអ្នក ព្រមទាំងបើកទ្វារក្រុងចំហនៅមុខអ្នក រហូតតរៀងទៅ។ ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ក៏យើងហៅអ្នកចំឈ្មោះ ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់ខ្ពស់ឱ្យអ្នក ព្រោះយើងអាណិតកូនចៅរបស់យ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជនជាតិអ៊ីស្រាអែលដែលយើងបានជ្រើសរើស។ យើងនេះហើយជាព្រះអម្ចាស់ គឺគ្មានព្រះអម្ចាស់​ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ។ ទោះបីអ្នកមិនស្គាល់យើងក្តី ក៏យើងបានប្រគល់ឱ្យអ្នកមានប្ញទ្ធិអំណាច ដើម្បីឱ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសលិចដឹងថា ក្រៅពីយើង គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ»។

ទំនុកតម្កើងលេខ ៩៦ (៩៥), ១.៣-៥.៧.៩-១០ បទព្រហ្មគីតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរីព្រះហស្តថ្លៃដ៏អស្ចារ្យ
ដ្បិតព្រះម្ចាស់ឧត្តមយើងត្រូវខំសរសើរថា
អស់ពីដួងចិន្តាព្រះក្សត្រាប្រសើរខ្ពស់
ព្រះនៃសាសន៍ផ្សេងណាមិនបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ
ប្រជាទាំងឡាយអើយកុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គថ្លែងឥតហ្មងពីប្ញទ្ធា
ចូរក្រាបថ្វាយបង្គំពេលទ្រង់សម្តែងបាដិហារិយ៍
មនុស្សលើផែនលោកាញ័រកាយាចំពោះភក្រ្ត
១០ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ឥតបែកបាក់រឹងមាំល្អ
ព្រះម្ចាស់គ្រប់គ្រងលើសព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌រាស្ត្រអបអរពន់ពេកក្រៃ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក ១ ថស ១,១-៥

យើង ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍នៅក្រុងថេស្សាឡូនិក ដែលកើតមកដោយសារព្រះជាម្ចាស់ជាព្រះបិតា និងដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ត។ សូមព្រះអង្គមេត្តាប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់អស់បងប្អូន។ នៅពេលយើងអធិដ្ឋាន យើងតែងតែនឹកគិតដល់បងប្អូនទាំងអស់ជាដរាប ហើយអរព្រះគុណព្រះជាម្ចាស់ ព្រោះតែបងប្អូនជានិច្ច។ យើងនឹកចាំអំពីជំនឿដែលនាំឱ្យបងប្អូនបញ្ចេញសកម្មភាព អំពីសេចក្តីស្រឡាញ់ដែលនាំឱ្យបងប្អូនធ្វើការនឿយហត់ និងអំពីសេចក្តីសង្ឃឹមដែលនាំឱ្យបងប្អូនស៊ូទ្រាំ។ ជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម ដែលមាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង គឺសុទ្ធតែមកពីព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ បងប្អូនជាទីស្រឡាញ់នៃព្រះអម្ចាស់អើយ! យើងដឹងហើយថា ព្រះអង្គបានជ្រើស​រើសបងប្អូន ដ្បិតដំណឹងល្អដែលយើងបានជូនមកបងប្អូននេះ មិនមែនមកត្រឹមតែដោយពាក្យសម្តីប៉ុណ្ណោះទេ គឺមកដោយមានប្ញទ្ធានុភាព និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយទទួលលទ្ធផលយ៉ាងអស្ចារ្យថែមទៀតផង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២៩,១-២

អាលេលូយ៉ា! អាលេលូយ៉ា!
ពពួកទេវទូតអើយ! ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,១៥-២១

ពួកខាងគណៈផារីស៊ី ពិគ្រោះគ្នារិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្តេចហេរ៉ូដឱ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យដែលលោកមានប្រសាសន៍ សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ តាមសេចក្តីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ ហេតុនេះ សូមលោកគ្រូឱ្យយោបល់យើងខ្ញុំមើល៍ តើធម្មវិន័យរបស់យើង អនុញ្ញាតឱ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូមុាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឱ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេទូលថា៖ «រូប និងឈ្មោះព្រះចៅ អធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។

ឱព្រះអម្ចាស់ជាព្រះបិតាអើយ! ព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ នៅពេលយើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្ម សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំផង។

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទទួល ទាន។ សូមទ្រង់ព្រះមេត្តាប្រទាននូវសេចក្តីស្រឡាញ់ និងសេចក្តីក្លាហានឱ្យយើងខ្ញុំ។ សូមណែនាំយើងខ្ញុំឱ្យស្គាល់ការណ៍អាថ៌កំបាំងដ៏អស្ចារ្យនៃព្រះរាជ្យព្រះអង្គផង។

594 Views

Theme: Overlay by Kaira