សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីម៉ាឡាគី

ពាក្យលំនាំ

ម៉ាឡាគី

(ព្យាការី​ម៉ាឡា‌គី)

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ម៉ាឡា‌គី​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ដើម​សតវត្ស​ទី ៥ មុន​គ្រីស្ត‌សករាជ គឺ​ប្រមាណ​ជិត​មួយ‌រយ​ឆ្នាំ ក្រោយ​ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​មាតុ‌ភូមិ‌និវត្តន៍។ ច្រើន​ឆ្នាំ​ក្រោយ​ពេល​វិល​ត្រឡប់​មក​ដល់​ស្រុក​វិញ សហគមន៍​អ៊ីស្រា‌អែល​លែង​មាន​ទឹក​ចិត្ត​ឆេះ‌ឆួល ឬ​រវី‌រវល់​នឹង​ការ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ឲ្យ​បាន​ដិត​ដល់​ដូច​មុន​ទៀត​ហើយ។ ប្រមាណ​សាម‌សិប ឬ​ហា‌សិប​ឆ្នាំ​មុន​ព្យាការី​ម៉ាឡា‌គី​ថ្លែង​ព្រះ‌បន្ទូល​នេះ ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​សេចក្ដី​ដែល​ព្យាការី​ហាកាយ និង​ព្យាការី​សាការី​ប្រកាស ដោយ​នាំ​គ្នា​សង់​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ (៥២០-៥១៥ មុន​គ.ស.)។ ប៉ុន្តែ ចាប់​ពី​ពេល​នោះ​មក ស្ថាន‌ភាព​ផ្នែក​ជំនឿ​សាសនា និង​សីល‌ធម៌ កាន់​តែ​ចុះ​ឱន​ថយ​ទៅៗ: ប្រជាជន​ខ្ជីខ្ជា​ក្នុង​ការ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ (១:៦-១៤) គេ​ថ្វាយ​តង្វាយ​ដោយ​កេង​បន្លំ​ព្រះ‌ជាម្ចាស់ (៣:៦-១១) បូជា‌ចារ្យ​លែង​ចេះ​បម្រើ​ព្រះ‌ជាម្ចាស់ ហើយ​ប្រជាជន​ក៏​លែង​ប្រព្រឹត្ត​តាម​គម្ពីរ‌វិន័យ​ដែរ (២:១-១៦)។ ដូច្នេះ ព្យាការី​ម៉ាឡា‌គី​ដាស់‌តឿន​ក្រុម​បូជា‌ចារ្យ និង​ប្រជាជន​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​នឹក​ដល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ (១:១-៥) ហើយ​លោក​ក៏​ប្រកាស​ថា​ព្រះ‌អង្គ​ជិត​យាង​មក ដើម្បី​វិនិច្ឆ័យ​ទោស​ពួក​គេ​ដែរ (២:១៧-៣:៥, ៣:១៣-២៤)។ លោក​ម៉ាឡា‌គី​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះ‌ជាម្ចាស់​ចាត់​បុរស​ម្នាក់​ឲ្យ​មក​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ (៣:១) លោក​នោះ​ជា​ព្យាការី​ដូច​លោក​អេលី (៣:២៣)។ លោក​ម៉ាថាយ និង​លោក​លូកា​យល់​ថា ព្យាការី​ដែល​មក​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ាឡា‌គី​ប្រកាស​ទុក​នេះ គឺ​លោក​យ៉ូហាន‌បាទីស្ដ ដែល​រៀបចំ​ប្រជាជន​ទទួល​ព្រះ‌យេស៊ូ‌គ្រីស្ត (មថ ១៧:១១-១៣; កណ ១:១៧)។
លោក​ម៉ាឡា‌គី​ស្តី​ប្រដៅ​ប្រជាជន​នៅ​ជំនាន់​របស់​លោក ដែល​លែង​រវី‌រវល់​នឹង​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ដើម្បី​រៀបចំ​ចិត្ត​គំនិត​ពួក​គេ​ទទួល​ព្រះ​របស់​ខ្លួន។ សេចក្ដី​ដែល​លោក​ប្រកាស​នេះ​នៅ​តែ​មាន​ប្រសិទ្ធ‌ភាព​សព្វ​ថ្ងៃ​ដែរ គឺ​សូម​ឲ្យ​កណ្ឌ​គម្ពីរ​នេះ​ជួយ​យើង​ក្នុង​ការ​រៀបចំ​ខ្លួន ទទួល​ព្រះ‌អម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង។
ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ជន​ជាតិ​អ៊ីស្រា‌អែល
 សេចក្ដី​ប្រកាស
នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ជន​ជាតិ​អ៊ីស្រា‌អែល តាម‌រយៈ​លោក​ម៉ាឡា‌គី។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​ស្រឡាញ់​អ្នក​រាល់​គ្នា
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា
“តើ​មាន​អ្វី​បញ្ជាក់​ថា
ព្រះ‌អង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកុប​ក្តី
ក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង
 គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ
យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ
ក្លាយ​ទៅ​ជា​ទី​ស្មសាន
ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង
ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។
 ប្រសិន​បើ​អេដុម​ពោល​ថា
“ពួក​យើង​នឹង​សង់​ស្រុក
ដែល​វិនាស​នេះ​ឡើង​វិញ!”
ឲ្យ​ពួក​គេ​សង់​ទៅ!
យើង​នឹង​កម្ទេច​ស្រុក​នោះ​សា​ជា​ថ្មី។
គេ​នឹង​ហៅ​ស្រុក​នោះ​ថា
“ទឹក​ដី​របស់​ជន​ទុច្ចរិត”
“ប្រជាជន​ដែល​ព្រះ‌អម្ចាស់​ខ្ញាល់​រហូត”។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ
ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្ដែង​មហិទ្ធិ‌ឫទ្ធិ
ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។
ការ​ថ្វាយ‌បង្គំ​មិន​ត្រឹម​ត្រូវ
 «ធម្មតា កូន​តែង‌តែ​គោរព​ឪពុក
ហើយ​អ្នក​បម្រើ​តែង‌តែ​គោរព​ម្ចាស់​របស់​ខ្លួន។
ប្រសិន​បើ​យើង​ជា​បិតា​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​បិតា?
ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន
ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង
ក្នុង​ឋានៈ​ជា​ម្ចាស់?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​បូជា‌ចារ្យ​វិញ
អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង
តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ត្រង់​ណា?”។
 អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង
មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង
ហើយ​អ្នក​រាល់​គ្នា​ពោល​ថា
“តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​សៅហ្មង
ត្រង់​ណា?”
គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:
តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ!
 ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់
មក​ធ្វើ​យញ្ញ‌បូជា
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង
ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា
តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?
បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន
ទេសា‌ភិបាល​របស់​អ្នក
តើ​គាត់​សុខ​ចិត្ត​ទទួល​យក
ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់
សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​ពួក​យើង!
«បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ
តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា
ដោយ​រាក់‌ទាក់​ឬ?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
១០ បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់
ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារ
ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង
ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត!
យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ
ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ
របស់​អ្នក​រាល់​គ្នា​ដែរ!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
១១ ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច
នាម​របស់​យើង​ប្រសើរ​ឧត្តុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។
នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប
ដើម្បី​លើក​តម្កើង​នាម​របស់​យើង
ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង
ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្តុង្គ‌ឧត្ដម
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
១២ ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើង
ដោយ​ពោល​ថា:
“តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយ
មិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរ
ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។
១៣ អ្នក​រាល់​គ្នា​ពោល​ថា
“ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!”
ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ
សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង
ទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះ
ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៤ ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន
ហើយ​បែរ​ជា​យក​សត្វ​ពិការ
មក​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់​ទៅ​វិញ!
យើង​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម
ប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
ព្រះ‌បន្ទូល​ព្រមាន​ពួក​បូជា‌ចារ្យ
 «ពួក​បូជា‌ចារ្យ​អើយ
ឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:
 ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង
ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់
លើក​តម្កើង​សិរី‌រុង​រឿង​នាម​របស់​យើង​ទេ
យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​កើត​មាន
ក្នុង​ចំណោម​អ្នក​រាល់​គ្នា។
យើង​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា
ក្លាយ​ទៅ​ជា​បណ្ដាសា
មែន​ហើយ យើង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា
ក្លាយ​ទៅ​ជា​បណ្ដាសា
ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់
នឹង​ពាក្យ​របស់​យើង​ទេ។
 យើង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា
យើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា
យើង​នឹង​ជះ​លាមក​លើ​មុខ​អ្នក​រាល់​គ្នា
គឺ​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​សម្លាប់​ធ្វើ
យញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។
គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ
ជា​មួយ​លាមក​សត្វ​នោះ​ដែរ។
 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា
ដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ
កុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​លេវី​នោះ
គឺ​យើង​ផ្តល់​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​ដល់​គេ
ហើយ​ឲ្យ​គេ​គោរព​កោត​ខ្លាច​នាម​យើង
និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។
 គេ​បង្រៀន​វិន័យ​ដ៏​ត្រឹម​ត្រូវ
ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។
គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខ‌សាន្ត
និង​ដោយ​ទៀង​ត្រង់
ព្រម​ទាំង​ណែ‌នាំ​មនុស្ស​ជា​ច្រើន
ឲ្យ​ងាក​ចេញ​ពី​អំពើ​អាក្រក់។
 ពាក្យ​សម្ដី​របស់​បូជា‌ចារ្យ​បង្រៀន​មនុស្ស
ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់
ហើយ​វិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជា‌ចារ្យ​ដែរ
ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះ‌បន្ទូល​របស់
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
 រីឯ​អ្នក​រាល់​គ្នា​វិញ
អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះ
ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា
បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។
អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រី
ដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 ដូច្នេះ យើង​នឹង​ឲ្យ​ប្រជាជន​ទាំង​មូល
ប្រមាថ​មាក់‌ងាយ បន្តុះ‌បង្អាប់​អ្នក​រាល់​គ្នា
ដ្បិត​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​មាគ៌ា​របស់​យើង​ទេ
ហើយ​អ្នក​រាល់​គ្នា​បង្រៀន​វិន័យ
ដល់​ប្រជាជន​ដោយ​រើស​មុខ»។
ការ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី តាម​របៀប​ពីរ​យ៉ាង
១០ ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់
ហើយ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​ពួក​យើង​មក
ក៏​មាន​តែ​មួយ​ព្រះ‌អង្គ​ដែរ
ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា
ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី
ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ
បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?
១១ ជន​ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​នេះ
ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅ
ស្រុក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡឹម។
យូដា​បាន​ប្រមាថ​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់
ជា​កន្លែង​ដែល​ព្រះ‌អង្គ​ស្រឡាញ់
គឺ​ពួក​គេ​រៀប‌ការ​ជា​មួយ​ស្ត្រី
ដែល​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។
១២ សូម​ព្រះ‌អម្ចាស់​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ
ចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
ហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅ
ដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។
១៣ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត
គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក
ជោក​អាសនៈ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ព្រោះ​ព្រះ‌អង្គ​លែង​រវី‌រវល់​នឹង​តង្វាយ
របស់​អ្នក​រាល់​គ្នា
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីៗ​ដែល
អ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។
១៤ អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?”
គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀប‌ការ
ដោយ​យក​ព្រះ‌អម្ចាស់​ធ្វើ​សាក្សី។
នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក
តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។
១៥ តើ​ព្រះ‌អម្ចាស់​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ
ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ
មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ?​
ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី?
គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ
ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។
ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ
គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា
ដែល​ខ្លួន​បាន​រៀប‌ការ​តាំង​ពី​ក្មេង​នោះ​ឡើយ។
១៦ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល
មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ
នឹង​ការ​លែង‌លះ​គ្នា​ទេ
ហើយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្ត
អំពើ​ឃោរ‌ឃៅ​បែប​នេះ
ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ!
ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ
មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។
ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​ជិត​មក​ដល់​ហើយ
១៧ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​នឿយ​ណាយ
ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង
មាន​ធ្វើ​អ្វី​ឲ្យ​ព្រះ‌អង្គ​នឿយ‌ហត់?”
គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:
“អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់
អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ
របស់​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស
បែប​នេះ!”
ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា:
“តើ​ព្រះ​ដែល​វិនិច្ឆ័យ ដោយ​យុត្តិធម៌
នៅ​ឯ​ណា?”។
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
មាន​ព្រះ‌បន្ទូល​ថា៖
«យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន
ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។
រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក
នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។
រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ
កំពុង​តែ​មក​ហើយ»។
 ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក​ដល់
តើ​នរណា​អាច​ទ្រាំ​បាន?
នៅ​ពេល​ព្រះ‌អង្គ​លេច​មក
តើ​នរណា​អាច​ឈរ​បាន?
ដ្បិត​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក
និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។
 ព្រះ‌អង្គ​នឹង​គង់​កាត់​ក្តី ដូច​ជាង​ទង​អង្គុយ
រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។
ព្រះ‌អង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ
ព្រះ‌អង្គ​នឹង​បន្សុទ្ធ​ពួក​គេ
ដូច​បន្សុទ្ធ​មាស និង​ប្រាក់។
ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ
មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ‌ត្រង់។
 ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល
តង្វាយ​របស់​អ្នក​ស្រុក​យូដា
និង​អ្នក​ក្រុង​យេរូ‌សាឡឹម
ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​មក​រក​អ្នក​រាល់​គ្នា
ដើម្បី​វិនិច្ឆ័យ​ទោស។
យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់
ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង
ពួក​ស្បថ​បំពាន
ពួក​សង្កត់‌សង្កិន​កម្មករ
ស្ត្រី‌មេម៉ាយ និង​ក្មេង​កំព្រា
ពួក​ធ្វើ​បាប​ជន​បរទេស
ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។
តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់
 «យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ
រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា
កូន​ចៅ​យ៉ាកុប​ដដែល​»។
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ក៏​ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ដែរ
អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ក្រឹត្យ​វិន័យ​របស់​យើង
គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។
ចូរ​នាំ​គ្នា​វិល​មក​រក​យើង
នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។
អ្នក​រាល់​គ្នា​ពោល​ថា:
“យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។
 តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់
ដូច​ម្ដេច​បាន?
អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា
“យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?”។
គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច
តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ
ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!
 អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ!
ព្រោះ​ប្រជា‌ជាតិ​ទាំង​មូល
បាន​កេង‌ប្រវ័ញ្ច​យើង»។
១០ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន
មក​ដាក់​នៅ​ក្នុង​ឃ្លាំង
ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ
ក្នុង​ដំណាក់​របស់​យើង។
ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ
នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា
យើង​នឹង​បើក​ផ្ទៃ​មេឃ
បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។
១១ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញ
ដំណាំ​របស់​អ្នក​រាល់​គ្នា
ហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា
នឹង​ផ្តល់​ភោគ‌ផល​បរិបូណ៌»។
១២ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា
អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន
ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ
ដ៏​សម្បូណ៌‌សប្បាយ»។
ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​គោរព​បម្រើ​ព្រះ‌អង្គ
១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក
ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា:
“តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គ
ដូច​ម្ដេច​ខ្លះ?”។
១៤ អ្នក​រាល់​គ្នា​ពោល​ថា:
“ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់
តែ​គ្មាន​បាន​ការ​អ្វី​ទេ
ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ
ហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?
១៥ ពួក​យើង​សង្កេត​ឃើញ​ថា
ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ
ដែល​មាន​សុភមង្គល
ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់
បែរ​ជា​បាន​ចម្រុង​ចម្រើន​ទៅ​វិញ។
ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្តី
ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជា‌និច្ច”»។
១៦ ពេល​នោះ អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះ‌អម្ចាស់
ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក
ព្រះ‌អម្ចាស់ព្រះ‌អង្គ​ព្រះ‌សណ្ដាប់
ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង
ពាក្យ​សម្ដី​របស់​ពួក​គេ។
គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ
ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។
១៧ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក
អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​ដែល​ជា
ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។
យើង​នឹង​ត្រា​ប្រណី​ពួក​គេ
ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។
១៨ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា
តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់
ខុស​គ្នា​យ៉ាង​ណា
ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់
និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា
១៩ (៤.១) ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស
ជិត​មក​ដល់​ហើយ
ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។
មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់
នឹង​ប្រៀប​ដូច​ជា​ចំបើង។
ថ្ងៃ​នោះ​នឹង​ឆេះ​កម្ទេច​ពួក​គេ
ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
២០ (២) រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច
នាម​យើង​វិញ
ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក
ដូច​ព្រះ‌អាទិត្យ​រះ​លើ​អ្នក​រាល់​គ្នា
ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា
បាន​ជា​សះ‌ស្បើយ​ផង។
អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព
អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ
ដូច​គោ​ដែល​ចេញ​ពី​ក្រោល។
២១ (៣) នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក
អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់
ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ
នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
២២ (៤) ចូរ​នឹក​ដល់​វិន័យ​របស់​ម៉ូសេ
ជា​អ្នក​បម្រើ​របស់​យើង
ព្រម​ទាំង​វិន័យ និង​ច្បាប់​ផ្សេងៗ
ដែល​យើង​បាន​ប្រគល់​ឲ្យ
ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។
២៣ (៥) ចំណែក​ឯ​យើង​វិញ
យើង​នឹង​ចាត់​ព្យាការី​អេលី​ឲ្យ​មក
មុន​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដ៏​ឧត្តុង្គ‌ឧត្ដម
គួរ​ឲ្យ​ស្ញែង​ខ្លាច។
២៤ (៦) គាត់​នឹង​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន
ហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក។
ដូច្នេះ យើង​នឹង​មិន​មក​បំផ្លាញ​ស្រុក​របស់
អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សូន្យ​ឡើយ»៕
566 Views

Theme: Overlay by Kaira