ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃអាទិត្យ អាទិត្យទី២៧
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គតែងតែប្រទានព្រះអំណោយទានដល់អស់អ្នកដែលអង្វរព្រះអង្គ ហួសពីសេចក្តីសុំរបស់គេ ហើយហួសពីបំណងប្រាថ្នារបស់គេទៀតផង។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ សូមប្រោសប្រណីមកយើងខ្ញុំឱ្យរួចពីបាបនានា សូមប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥,១-៧

ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំ ជាបទចម្រៀងរបស់សម្លាញ់របស់ខ្ញុំ ជូនចម្ការទំពាំងបាយជូររបស់គាត់។ មិត្តសម្លាញ់របស់ខ្ញុំមានចម្ការទំពាំងបាយជូរមួយនៅលើជម្រាលភ្នំដែលមានជីជាតិល្អ គាត់បានកាប់គាស់ដី រើសដុំថ្មចេញ ហើយដាំទំពាំងបាយជូរពូជល្អបំផុត។ គាត់សង់ខ្ទម និងជីកកន្លែងបញ្ជាន់ផ្លែនៅកណ្តាលចម្ការនោះ។ គាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចម្ការនោះ បែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។ មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖ “អ្នកក្រុងយេរូសាឡឹមនិងអ្នកស្រុកយូដាអើយ! សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង!។ ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការនេះហើយ តើនៅខ្វះអ្វីទៀត? ខ្ញុំនឹកសង្ឃឹមថា នឹងបានផ្លែទំពាំងបាយជូរល្អ តែហេតុដូចម្តេចបានជាចម្ការខ្ញុំបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញដូច្នេះ?។ ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឱ្យដឹងអំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញឱ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឱ្យមនុស្សចូលជាន់ឈ្លី។ ខ្ញុំបំផ្លាញវាឱ្យដូចចម្ការដែលគេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ និងបន្លាដុះ​ពាស​ពេញ ខ្ញុំនឹងហាមពពកមិនឱ្យបង្អុរភ្លៀងមកលើចម្ការនេះតទៅទៀតឡើយ”។ ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់នៃពិភពទាំងមូល គឺជនជាតិអ៊ីស្រាអែល។ ដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់ គឺប្រជាជនយូដា។ ព្រះអង្គនឹកសង្ឃឹមថា ពួកគេនឹងប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ព្រះអង្គនឹកសង្ឃឹមថា ពួកគេនឹងប្រព្រឹត្តអំពើសុចរិត តែព្រះអង្គបែរឮស្នូរសម្រែករបស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។

ទំនុកតម្កើងលេខ ៨០ (៧៩), ៩-១៦.១៩-២០ បទព្រហ្មគីតិ

ព្រះអង្គគាស់រំលើងដើមទំពាំងបាយជូរចេញ
រួចហើយទ្រង់បណ្តេញជាតិផ្សេងចេញពីទឹកដី
ព្រះអង្គយកមកដាំដើមទំពាំងបាយជូរថ្មី
ត្រួយលាស់ស្លឹកខៀវខ្ចីល្អពេកក្រៃស្រស់បំព្រង
១០ព្រះអង្គបានឆ្ការដីឱ្យដើមថ្មីចាក់ឫសផង
ដុះពេញស្រុកតែម្តងល្អកន្លងសែនសុខដុម
១១មែកវាផ្តល់ជាម្លប់គ្របដណ្តប់ទៅលើភ្នំ
គ្របដើមគគីរធំនៅលើភ្នំខ្ពស់បំផុត
១២បែកមែកម្លប់សាខាបែកលុះត្រាដល់សមុទ្រ
ពន្លកលាស់ចេញផុតរហូតទន្លេអឺប្រាត
១៣ហេតុអ្វីក៏ព្រះអង្គផ្តួលរបងដោយក្រេវក្រោធ
មនុស្សម្នាដែលដើរកាត់បេះបោចបាត់ផ្លែដូច្នេះ
១៤សត្វជ្រូកមកបំផ្លិចបំផ្លាញខ្ទេចមិនឈប់សោះ
បង្ហិនគ្រប់ទាំងអស់ដំណាំនោះវាស៊ីហ្មត់
១៥ឱ! ព្រះជាម្ចាស់អើយកុំកន្តើយសូមទ្រង់ទត
ពីស្ថានសួគ៌ាមកជួយយើងខ្ញុំកុំខានឡើយ
១៦សូមទ្រង់ជួយរក្សាថែចម្ការដែលមានហើយ
ការពារកុំបណ្តោយក្រែងថ្លោះធ្លោយខ្មាំងញាំញី
១៩យើងខ្ញុំមិនបែកបែរចិត្តងាករេពីព្រះអង្គ
សូមប្រោសប្រទានផងឱ្យយើងខ្ញុំមានជីវិត
ពេលខ្ញុំរស់ឡើងវិញចិត្តពោរពេញនៅនែបនិត្យ
គោរពបម្រើពិតឥតមានក្បត់ឆ្ងាយពីទ្រង់
២០ឱ! ព្រះជាម្ចាស់ខ្ញុំសូមជួយនាំកុំរេរង់
វិលមករកព្រះអង្គឱ្យយើងខ្ញុំក្រាបបង្គំ
សូមបែរព្រះភក្ត្រមកញញឹមរកពួកយើងខ្ញុំ
ដោយព្រះទ័យឧត្តមនោះយើងខ្ញុំរួចជីវិត

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលិព ភល ៤,៦-៩

បងប្អូនជាទីស្រឡាញ់!
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ត្រូវទូលព្រះជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយ​អធិដ្ឋាន និងទូលអង្វរទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះ សេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូមិនខាន។ ជាទីបញ្ចប់ បងប្អូនអើយ! សូមបងប្អូនគិតតែអំពីអ្វីៗដែលពិតថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឱ្យស្រឡាញ់ គួរឱ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឱ្យកោតសរសើរ។ សេចក្តីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញ ខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសុខសាន្ត នឹងគង់ជាមួយបងប្អូនមិនខាន។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ១,២; មថ ២១,៤២

អាលេលូយ៉ា! អាលេលូយ៉ា!
សព្វថ្ងៃ ព្រះជាម្ចាស់មានព្រះបន្ទូលមកយើងដោយសារព្រះបុតា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,៣៣-៤៣

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យថា៖ «សុំស្តាប់ប្រស្នានេះសិន“ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឱ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឱ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផលរបស់គាត់។ ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើមកវាយដំម្នាក់ ប្រហារជីវិតម្នាក់ និងយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀតដែលមានគ្នាច្រើនជាងមុនឱ្យមក។ ប៉ុន្តែ ពួកអ្នកថែ​ចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះ ដូចពួកមុនៗដែរ។ នៅទីបំផុត ម្ចាស់ចម្ការចាត់កូនប្រុសរបស់គាត់ឱ្យមកជួបគេ ដោយគិតថា “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ? គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឱ្យអ្នកផ្សេងទៀត ដែលនឹប្រគល់ផលជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ?។ ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ហើយប្រគល់ទៅឱ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! រាល់ពេលយើងខ្ញុំថ្វាយអភិបូជា យើងខ្ញុំតែងតែនឹករឭកអំពីធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះគ្រីស្ត ដែលសព្វព្រះហប្ញទ័យបូជាព្រះជន្មសម្រាប់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់កាន់តែច្បាស់ឡើង ថា គ្មាននរណាស្រឡាញ់អ្នកដទៃខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិត ដើម្បីជាប្រយោជន៍ដល់អ្នកដែលខ្លួនស្រឡាញ់នោះទេ។

បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានអាហារដែលផ្តល់ជីវិត និងព្រះលោហិតដែលចងសម្ពន្ធមេត្រីអស់កល្បជានិច្ចឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំគោរពព្រះអង្គដោយចិត្តស្មោះ និងស្រឡាញ់អ្នកដទៃកាន់ តែខ្លាំងឡើងៗផង។

447 Views

Theme: Overlay by Kaira