សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
កំណើតពិភពលោក (កណ) Genesis (Gn)
សេរីភាព (សរ) Exodus (Ex)
លេវីវិន័យ (លវ) Leviticus (Lv)
ជំរឿនប្រជាជន (ជរ) Numbers (Nm)
ទុតិយកថា (ទក) Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
យ៉ូស៊ូអា (យអ) Joshua (Jos)
វិរបុរស (វរ) Judges (Jdg)
នាងរូថ (នរ) Ruth (Ru)
១សាមូអែល (១សម) 1 Samuel (1 Sm)
២សាមូអែល (២សម) 2 Samuel (2 Sm)
១ពង្សាវតារក្សត្រ (១ពង្ស) 1 Kings (1 Kg)
២ពង្សាវតារក្សត្រ (២ពង្ស) 2 Kings (2 Kg)
១របាក្សត្រ (១របា) 1 Chronicles (1 Ch)
២របាក្សត្រ (២របា) 2 Chronicles (2 Ch)
អែសរ៉ា (អរ) Ezra (Ezr)
នេហេមី (នហ) Nehemiah (Neh)
យ៉ូឌីត (យឌ) Judith (Jdt)
តូប៊ីត (តប) Tobit (Tb)
អែសធែរ (អធ) Esther (Est)
១ម៉ាកាបាយ (១មបា) 1 Maccabees (1 Mc)
២ម៉ាកាបាយ (២មបា) 2 Maccabees (2 Mc)
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
ទំនុកតម្កើង (ទំន) Psalms (Ps)
យ៉ូប (យ៉ូប) Job (Jb)
សុភាសិត (សភ) Proverbs (Prv)
បទចម្រៀង (បច) Song of Songs (Sg)
សាស្តា (សស) Ecclesiastes (Eccl)
ព្រះប្រាជ្ញាញាណ (ប្រាញ) Wisdom (Wis)
បេនស៊ីរ៉ាក់ (បសរ) Sirach (Sir)
៤. គម្ពីរព្យាការី (Prophet) 18
អេសាយ (អស) Isaiah (Is)
យេរេមី (យរ) Jeremiah (Jer)
អេសេគីអែល (អគ) Ezekiel (Ez)
ហូសេ (ហស) Hosea (Ho)
យ៉ូអែល (យអ) Joel (Jl)
អម៉ូស (អម) Amos (Am)
អូបាឌី (អឌ) Obadiah (Ob)
យ៉ូណាស (យណ) Jonah (Jon)
មីកា (មីក) Micah (Mi)
ណាហ៊ូម (ណហ) Nahum (Na)
ហាបាគូក (ហគ) Habakkuk (Hb)
សេផានី (សផ) Zephaniah (Zep)
ហាកាយ (ហក) Haggai (Hg)
សាការី (សក) Zechariah (Zec)
ម៉ាឡាគី (មគ) Malachi (Mal)
សំណោក (សណ) Lamentations (Lam)
ដានីអែល (ដន) Daniel (Dn)
បារូក (បារ) Baruch (Ba)
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
ម៉ាថាយ (មថ) Matthew (Mt)
ម៉ាកុស (មក) Mark (Mk)
លូកា (លក) Luke (Lk)
យ៉ូហាន (យហ) John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
កិច្ចការគ្រីស្តទូត (កក) Acts of the Apostles (Acts)
៣. លិខិតសន្តប៉ូល (Paul Letters) 13
រ៉ូម (រ៉ូម) Romans (Rom)
១កូរិនថូស (១ករ) 1 Corinthians (1 Cor)
២កូរិនថូស (២ករ) 2 Corinthians (2 Cor)
កាឡាទី (កាឡ) Galatians (Gal)
អេភេសូ (អភ) Ephesians (Eph)
ភីលីព (ភីល) Philippians (Phil)
កូឡូស (កូឡ) Colossians (Col)
១ថេស្សាឡូនិក (១ថស) 1 Thessalonians (1 Thes)
២ថេស្សាឡូនិក (២ថស) 2 Thessalonians (2 Thes)
១ធីម៉ូថេ (១ធម) 1 Timothy (1 Tm)
២ធីម៉ូថេ (២ធម) 2 Timothy (2 Tm)
ទីតុស (ទត) Titus (Ti)
ភីលេម៉ូន (ភល) Philemon (Phlm)
៤. សំណេរសកល (Catholic Letters) 5
ហេប្រឺ (ហប) Hebrews (Heb)
យ៉ាកុប (យក) James (Jas)
១សិលា (១សល) 1 Peter (1 Pt)
២សិលា (២សល) 2 Peter (2 Pt)
យូដាស (យដ) Jude (Jude)
៥. សំណេរសន្តយ៉ូហាន (John Writings) 4
១យ៉ូហាន (១យហ) 1 John (1 Jn)
២យ៉ូហាន (២យហ) 2 John (2 Jn)
៣យ៉ូហាន (៣យហ) 3 John (3 Jn)
វិវរណៈ (វវ) Revelation (Rev)

ហាកាយ

(ព្យាការី​ហាកាយ)

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​នេះ​មាន​ចង​ក្រង​ព្រះ‌បន្ទូល​ដែល​ព្យាការី​ហាកាយ​បាន​ថ្លែង ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន​ក្នុង​ការ​សង់​ព្រះ‌វិហារ ក្រោយ​ពេល​ជន​ជាតិ​យូដា​មួយ​ចំនួន​ដែល​ជាប់​ជា​ឈ្លើយ វិល​ត្រឡប់​មក​ពី​ស្រុក​បាប៊ីឡូន​វិញ។ ព្យាការី​ហាកាយ​ប្រកាស​ព្រះ‌បន្ទូល​ក្នុង​អំឡុង​ឆ្នាំ ៥២០ មុន​គ្រីស្ត‌សករាជ។
ចាប់​ពី​ឆ្នាំ ៥៣៨ មុន​គ្រីស្ត‌សករាជ ជន​ជាតិ​យូដា​ចាប់​ផ្តើម​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ហើយ​នាំ​គ្នា​សង់​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម ដែល​កង‌ទ័ព​បាប៊ីឡូន​បាន​កម្ទេច​នៅ​ឆ្នាំ ៥៨៧ មុន​គ.ស.។ បន្តិច​ក្រោយ​មក ពួក​គេ​បាក់​ទឹក​ចិត្ត ហេតុ​នេះ​ហើយ​បាន​ជា​ព្យាការី​ថ្លែង​ព្រះ‌បន្ទូល ដើម្បី​លើក​ទឹក​ចិត្ត​មេ​ដឹក​នាំ​របស់​ប្រជាជន ឲ្យ​គេ​បន្ត​ការ​សាង​សង់​ទៅ​មុខ​ទៀត។ ដូច្នេះ នៅ​ឆ្នាំ ៥២០ មុន​គ.ស. ជន​ជាតិ​យូដា​នាំ​គ្នា​បន្ត​ការ‌ងារ​សង់​ព្រះ‌វិហារ។ ព្យាការី​ប្រកាស​ថា ប្រជាជន​ធ្លាក់​ខ្លួន​ក្រ ហើយ​ភោគ‌ផល​ក្នុង​ស្រុក​ក៏​មិន​សូវ​បាន​ច្រើន ព្រោះ​តែ​ព្រះ‌វិហារ​ស្ថិត​ក្នុង​ភាព​បាក់​បែក (១:១-១៤)។ លោក​ប្រកាស​ទៀត​ថា ព្រះ‌វិហារ​ថ្មី​នឹង​រុង‌រឿង​ជាង​ព្រះ‌វិហារ​ដែល​កង‌ទ័ព​បាប៊ីឡូន​បាន​កម្ទេច​ចោល(២:១-៩) ហើយ​ពេល​ណា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​សង់​ព្រះ‌វិហារ​នេះ​ឡើង​វិញ នោះ​គេ​ក៏​នឹង​បាន​សម្បូណ៌​សប្បាយ​ឡើង​វិញ​ដែរ (២:១០-២០)។ លោក​ទេសា‌ភិបាល​សូរ៉ូ‌បាបិល ដែល​ជា​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ នឹង​ស្គាល់​អនាគត​ដ៏​ភ្លឺ​ស្វាង (២:២០-៣០)។
ប្រជាជន​ដែល​វិល​ត្រឡប់​មក​មាតុ‌ភូមិ​វិញ ទន្ទឹង​រង់‌ចាំ​ព្រះ‌វិហារ​មួយ​ថ្មី ដែល​រុង‌រឿង​ជាង​មុន ហើយ​ពួក​គេ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ស្តារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ តាម‌រយៈ​អ្នក​បម្រើ​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស។ ព្យាការី​ហាកាយ​លើក​ទឹក​ចិត្ត​ជន​រួម​ជាតិ​របស់​លោក ឲ្យ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​យ៉ាង​សកម្ម ដោយ​សម្លឹង​មើល​ទៅ​លើ​ស្ថាន‌ភាព​ថ្មី​ដែល​ព្រះ‌ជាម្ចាស់​បម្រុង​ទុក​សម្រាប់​ពួក​គេ។
ពេល​ត្រូវ​សង់​ព្រះ‌វិហារ​ឡើង​វិញ
 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ដូច​ត​ទៅ:
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជាជន​នេះ​ពោល​ថា “មិន​ទាន់​ដល់​ពេល​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ​ទេ”»។  ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​តាម‌រយៈ​ព្យាការី​ហាកាយ ដូច​ត​ទៅ៖
 «ពេល​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ
តើ​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​តាក់‌តែង
ដោយ​ឈើ​ដ៏​មាន​តម្លៃ​ដូច្នេះ​ឬ?»។
 ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​រិះ‌គិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!
 អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន
តែ​ច្រូត​បាន​ផល​តិច
អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត
អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់
អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ
អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល
តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្តាច»។
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​រិះ‌គិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!
 ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ
យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។
យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ
ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុង​រឿង​របស់​យើង»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
 «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន
តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។
អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ
តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។
ហេតុ​អ្វី​បាន​ជា​ដូច្នេះ?
គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ
ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែង
ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
១០ ហេតុ​នេះ​ហើយ​បាន​ជា​មេឃ​ទប់​មិន​ឲ្យ
មាន​ភ្លៀង​ធ្លាក់
ដី​ក៏​មិន​ផ្តល់​ភោគ‌ផល​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។
១១ យើង​នឹង​ធ្វើ​ឲ្យ​កើត​រាំង​ស្ងួត
គ្មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្រុក តាម​ភ្នំ លើ​ស្រែ
លើ​ចម្ការ​ទំពាំង‌បាយជូរ លើ​ចម្ការ​អូលីវ
លើ​ដំណាំ​ឯ​ទៀតៗ លើ​មនុស្ស លើ​សត្វ។
ដូច្នេះ កិច្ច‌ការ​ទាំង​អស់​ដែល​មនុស្ស​ធ្វើ
ឥត​បង្កើត​បាន​ផល​អ្វី​ឡើយ»។
១២ ព្យាការី​ហាកាយ​បាន​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក ទៅ​ជម្រាប​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី​ហាកាយ ហើយ​កោត​ខ្លាច​ព្រះ‌អម្ចាស់១៣ លោក​ហាកាយ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់១៤ ព្រះ‌អម្ចាស់​ដាស់​ស្មារតី​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ហើយ​ព្រះ‌អង្គ​ក៏​ដាស់​ស្មារតី​របស់​ប្រជាជន​ដែល​នៅ​សេស‌សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ហើយ​ចាប់​ផ្តើម​សង់ ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ពួក​គេ ១៥ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​មួយ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស។
ព្រះ‌វិហារ​ថ្មី
 នៅ​ថ្ងៃ​ទី​ម្ភៃ​មួយ ក្នុង​ខែ​ទី​ប្រាំ​ពីរ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖
 «ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា និង​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ព្រម​ទាំង​ប្រជាជន​ដែល​នៅ​សេស‌សល់​ថា
 ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ស្លាប់
តើ​នរណា​ធ្លាប់​បាន​ឃើញ​ព្រះ‌ដំណាក់​ដ៏​រុង‌រឿង
កាល​ពី​ជំនាន់​មុន?
ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌ដំណាក់​ថ្មី
មាន​ភាព​ដូច​ម្ដេច​ដែរ?
អ្នក​រាល់​គ្នា​ឃើញ​ថា ព្រះ‌ដំណាក់​ថ្មី​នេះ
មិន​ល្អ​ទាល់​តែ​សោះ!
 ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយ
ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
មហា​បូជា‌ចារ្យ​យ៉ូស៊ូអា
ជា​កូន​របស់​លោក​យេហូសា‌ដាក​អើយ
ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!
ប្រជាជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ
ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ
ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 ព្រះ‌វិញ្ញាណ​របស់​យើង​ស្ថិត​នៅ​ជា​មួយ
អ្នក​រាល់​គ្នា ដូច​យើង​បាន​សន្យា​នៅ​គ្រា​ដែល
អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ!»។
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ
ផ្ទៃ​មេឃ និង​ផែន‌ដី
ព្រម​ទាំង​សមុទ្រ និង​ដី​គោក កក្រើក។
 យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។
ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ
របស់​ប្រជា‌ជាតិ​ទាំង​អស់
នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង
ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ
បាន​ថ្កុំ‌ថ្កើង​រុង‌រឿង
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 ប្រាក់ និង​មាស​ជា​កម្ម‌សិទ្ធិ​របស់​យើង
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 សិរី‌រុង​រឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើង
ជាង​សិរី‌រុង​រឿង​របស់​ដំណាក់
កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
នៅ​កន្លែង​នេះ យើង​នឹង​ផ្តល់​ឲ្យ​អ្នក​រាល់​គ្នា
បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
ប្រជាជន​នៅ​មិន​ទាន់​បរិសុទ្ធ
១០ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​ហាកាយ​ដូច​ត​ទៅ:
១១ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សួរ​យោបល់​ពួក​បូជា‌ចារ្យ​ដូច​ត​ទៅ: ១២ “ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​បូជា‌ចារ្យ​ឆ្លើយ​ថា«ទេ!»។ ១៣ លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ហើយ​ពេល​គាត់​ប៉ះ‌ពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជា‌ចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។
១៤ លោក​ហាកាយ​ក៏​មាន​ប្រសាសន៍​ថា៖
ប្រជាជន​នេះ​ក៏​ដូច្នោះ​ដែរ
យើង​ចាត់​ទុក​ប្រជា‌ជាតិ​នេះ​ជា​សៅហ្មង
ហើយ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ
និង​អ្វីៗ​ដែល​គេ​យក​មក​ថ្វាយ​យើង​នៅ​ទី​នេះ
ក៏​សៅហ្មង​ដែរ។
១៥ ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុ‌ការណ៍
ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។
មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា
ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
១៦ អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំង
នោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។
អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ
ដើម្បី​ដួស​យក​ស្រា​ហា‌សិប​ធុង
នោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។
១៧ យើង​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នា
ខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កក
មាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់
ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រក
យើង​វិញ​ដែរ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៨ ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែល
កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។
ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន
គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់
ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
ចូរ​សង្កេត​មើល​ចុះ!
១៩ នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេ
សូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរ
ដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវ
ក៏​មិន​ផ្តល់​ភោគ​ផល​អ្វី​ដែរ។
ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ឲ្យ​ពរ
អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន។
ព្រះ‌បន្ទូល​សន្យា​ចំពោះ​លោក​សូរ៉ូ‌បាបិល
២០ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖
២១ ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់
អាណា‌ខេត្ត​យូដា​ថា:
យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែន‌ដី​កក្រើក
២២ យើង​នឹង​ទម្លាក់​ស្តេច​របស់​នគរ​ទាំង‌ឡាយ
យើង​នឹង​កម្ទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។
យើង​នឹង​រំលំ​រទេះ​ចម្បាំង
ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។
យើង​នឹង​ផ្តួល​សេះ ព្រម​ទាំង​អ្នក​ជិះ
បង‌ប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។
២៣ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«សូរ៉ូ‌បាបិល ជា​កូន​របស់​សាល‌ធាល​អើយ
អ្នក​ជា​អ្នក​បម្រើ​របស់​យើង
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
នៅ​ថ្ងៃ​នោះ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ
ធ្វើ​ជា​ត្រា​របស់​យើង​ផ្ទាល់
ព្រោះ​យើង​បាន​ជ្រើស‌រើស​អ្នក​ហើយ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
655 Views

Theme: Overlay by Kaira