សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីហាបាគុក

ពាក្យលំនាំ

ហាបា‌គូក

(ព្យាការី​ហាបា‌គូក)

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ហាបា‌គូក​បង្ហាញ​ឲ្យ​យើង​ស្គាល់​ទឹក​ចិត្ត​របស់​ព្យាការី​មួយ​រូប ដែល​រស់​នៅ​ក្នុង​គ្រា​លំបាក។ លោក​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​អ្នក​ដទៃ លោក​ថ្កោល​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប។ លោក​ទូល​សួរ​ព្រះ‌ជាម្ចាស់ ដើម្បី​ស្វែង​យល់​ហេតុ‌ការណ៍​ទាំង​នោះ ហើយ​លោក​មាន​អំណរ​នៅ​ពេល​ទទួល​ចម្លើយ​ពី​ព្រះ‌អង្គ​វិញ។
កណ្ឌ​គម្ពីរ​នេះ​ប្រហែល​ជា​ចង​ក្រង​ឡើង​នៅ​ចុង​សតវត្ស​ទី​៧ ឬ​ដើម​សតវត្ស​ទី​៦ មុន​គ្រីស្ត‌សករាជ គឺ​នៅ​គ្រា​ដែល​ចក្រ‌ភព​បាប៊ីឡូន​កំពុង​វាត​អំណាច​របស់​ខ្លួន​នៅ​មជ្ឈិម‌បូព៌ា​ប្រទេស។ ពេល​នោះ សហគមន៍​អ៊ីស្រា‌អែល​នឹក​បារម្ភ ហើយ​ចង់​ដឹង​ថា អនាគត​របស់​ពួក​គេ ព្រម​ទាំង​ទំនាក់‌ទំនង​របស់​ពួក​គេ​ជា​មួយ​ព្រះ‌ជាម្ចាស់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។
ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​ព្យាការី​របស់​ព្រះ‌អង្គ​វិញ ដោយ​ប្រទាន​ព្រះ‌បន្ទូល​មក​លោក ដើម្បី​ឲ្យ​លោក​យក​ទៅ​ថ្លែង​ប្រាប់​ជន​រួម​ជាតិ​របស់​លោក​ថា ពេល​ណា​គេ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ នោះ​គេ​នឹង​មាន​ជីវិត​គង់‌វង្ស (២.៤)។ ពេល​ណា​គេ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ ដោយ​ទុក​ចិត្ត នោះ​ព្រះ‌អង្គ​មុខ​ជា​ធ្វើ​អន្តរា‌គមន៍​ជួយ​គេ​មិន​ខាន (ចំពូក​៣)។ ព្រះ‌បន្ទូល​នេះ​ក៏​មាន​ប្រសិទ្ធ‌ភាព​សម្រាប់​មនុស្ស​នៅ​គ្រប់​ជំនាន់​ដែរ គឺ​ក្នុង​គ្រា​លំបាក អ្នក​ជឿ​តែង‌តែ​គិត​ដល់​កណ្ឌ​គម្ពីរ​ហាបា‌គូក ដើម្បី​ឲ្យ​មាន​ទឹក​ចិត្ត​ឡើង​វិញ ដោយ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់។ លោក​ប៉ូល​បង្រៀន​គ្រីស្ត‌បរិស័ទ​នៅ​បឋម​សម័យ​ថា ចិត្ត​ស្មោះ‌ត្រង់​របស់​មនុស្ស​ចំពោះ​ព្រះ‌ជាម្ចាស់ នាំ​ឲ្យ​គេ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ (រ៉ូម ១.១៧; កាឡា‌ទី ៣.១១ និង​ហេប្រឺ ១០.៣៨)។
នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្ដែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។
ព្យាការី​ហាបា‌គូក​ទូល​សួរ​ព្រះ‌អម្ចាស់
 ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ
ព្រះ‌អង្គ​ដល់​កាល​ណា​ទៀត
បើ​ព្រះ‌អង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ?
ទូលបង្គំ​ស្រែក​ទូល​ព្រះ‌អង្គ​ស្តី​អំពី
អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត
ម្ដេច​ក៏​ព្រះ‌អង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ?
 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ
ឃើញ​តែ​អំពើ​អាក្រក់
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឃើញ​ការ​សង្កត់‌សង្កិន
ហើយ​នៅ​ស្ងៀម​ដូច្នេះ?
នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់
អំពើ​ឃោរ‌ឃៅ
និង​ការ​ប្ដឹង‌ផ្តល់ ទាស់‌ទែង​គ្នា។
 គ្មាន​នរណា​គោរព​ច្បាប់
រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ
មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត
ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។
ចម្លើយ​របស់​ព្រះ‌អម្ចាស់
 «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា
ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ!
ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាន
នៅ​ជំនាន់​អ្នក​រាល់​គ្នា។
ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ
នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។
 មើល៍! យើង​នឹង​នាំ​ជន​ជាតិ​ខាល់ដេ​មក
ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត!
ពួក​គេ​ដើរ​កាត់​ផែន‌ដី​ទាំង​មូល
ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។
 ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាច
និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់
និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។
 សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន
ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី
នៅ​ពេល​ព្រលប់​ទៅ​ទៀត។
កង‌ទ័ព‌សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ
ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។
 ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញ
ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់
ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក
ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។
១០ ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្តេច​នានា
ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។
ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ
គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង
ហើយ​វាយ​យក​បាន​ទាំង​អស់។
១១ ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ
ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ
ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។
ព្យាការី​ហាបា‌គូក​ទូល​សួរ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី
១២ បពិត្រ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏‌វិសុទ្ធ
យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ!
ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ
ព្រះ‌អង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវ
ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ
ព្រះ‌អង្គ​ពង្រឹង​កម្លាំង​ពួក​គេ
ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។
១៣ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បរិសុទ្ធ​ពេក
ព្រះ‌អង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ
ព្រះ‌អង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​ដែរ។
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ព្រងើយ
ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល
សុចរិត​ជាង​ខ្លួន?
១៤ ព្រះ‌អង្គ​ចាត់​ទុក​មនុស្ស​លោក
ដូច​ត្រី​នៅ​ក្នុង​សមុទ្រ
ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។
១៥ ប្រជាជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់
ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។
ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ
ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។
១៦ ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ
និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ
ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌
ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។
១៧ តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ
ប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តា
បែប​នេះ?
ការ​ដាក់​ទោស​ជន​ជាតិ​ខាល់ដេ
 ខ្ញុំ​នឹង​ឡើង​ទៅ​យាម‌ល្បាត
ខ្ញុំ​នឹង​ទន្ទឹង​រង់‌ចាំ​នៅ​លើ​ប៉ម
ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល
មក​កាន់​ខ្ញុំ​យ៉ាង​ណា
តើ​ព្រះ‌អង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ
យ៉ាង​ណា​ខ្លះ?
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖
«ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ
ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម
ដើម្បី​ឲ្យ​គេ​ស្រួល​អាន។
 និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាង
នៅ​គ្រា​ដែល​បាន​កំណត់​ទុក
គឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើង
ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ
ឥត​ខុស​ត្រង់​ណា​ឡើយ។
ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំ
ដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មាន
ជាក់​ជា​មិន​ខាន។
 មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស
រីឯ​មនុស្ស​សុចរិត​នឹង​រស់​ដោយ‌សារ​ជំនឿ​។
 ទ្រព្យ‌សម្បត្តិ​​រមែង​នាំ​ឲ្យ​ខក​ចិត្ត
មនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេ
គេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់
គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្ត
គេ​វាយ​លុក​ប្រជា‌ជាតិ​ទាំង​អស់
ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់
ឲ្យ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។
 ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា
ប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា:
អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន
ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ
យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន!
តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត?
អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ
 ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​ក​អ្នក
ព្រម​ទាំង​អង្រួន​អ្នក
ពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នក
ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។
 អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ
ពី​ប្រជា‌ជាតិ​ជា​ច្រើន​យ៉ាង​ណា
ជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូស
យក​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរ
ព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស
ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ
ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក
និង​ក្រុង​នានា។
 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត
ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន
ក្លាយ​ទៅ​ជា​អ្នក​មាន
ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់
ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។
១០ គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសារ
របស់​អ្នក​ត្រូវ​អាម៉ាស់។
ដោយ​អ្នក​កម្ទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះ
អ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។
១១ សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ
ហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។
១២ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​បាន​សង់​ទីក្រុង
ដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ។
១៣ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​ឲ្យ
ស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើង
ហើយ​ឲ្យ​កិច្ច‌ការ​ដែល​មហា‌ជន​ទាំង‌ឡាយ
ប្រឹង‌ប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។
១៤ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា
នៅ​ផែន‌ដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់
សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។
១៥ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង
ពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹង
ដើម្បី​មើល​កេរ្ដិ៍‌ខ្មាស​របស់​គេ!
១៦ អ្នក​មិន​ទទួល​កិត្តិយស​ទេ
ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង
ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ្ដិ៍‌ខ្មាស
ដែល​មិន​កាត់​ស្បែក​ឲ្យ​គេ​ឃើញ​ទៅ!
ព្រះ‌អម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
ភាព​រុង‌រឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា
ភាព​អាម៉ាស់​វិញ!
១៧ អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ
ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។
អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ
ដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច!​
អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស
ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ
ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក
និង​ក្រុង​នានា។
១៨ តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី?
គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន
ដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។
ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ
ព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្តី
ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?
១៩ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា
“សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្ម
ដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។
តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ?
រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែន
តែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។
២០ ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ
ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ
ចូរ​ឲ្យ​ផែន‌ដី​ទាំង​មូល​ស្ងៀម​ស្ងាត់
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ!
ទំនុក‌តម្កើង​របស់​លោក​ហាបា‌គូក
 ពាក្យ​អធិស្ឋាន​របស់​លោក​ហាបា‌គូក
ស្មូត្រ​ជា​ទំនុក​សោក​សង្រេង:
 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី
ដែល​គេ​ថ្លែង​អំពី​ព្រះ‌អង្គ
ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង
ស្នា​ព្រះ‌ហស្ដដែល​ព្រះ‌អង្គ​បាន​ធ្វើ។
សូម​សម្ដែង​ឲ្យ​មនុស្ស​លោក​ស្គាល់
ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត!
ប៉ុន្តែ ពេល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
សូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តា
របស់​ព្រះ‌អង្គ​ផង។
 ព្រះ‌ជាម្ចាស់​យាង​មក​ពី​ស្រុក​តេម៉ន
ព្រះ​ដ៏‌វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ន។
- សម្រាក
ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ​ចែង​ចាំង
ពាស​ពេញ​ផ្ទៃ​មេឃ
ហើយ​ផែន‌ដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះ‌អង្គ។
 ព្រះ‌អង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់
មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដ
ដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។
 ព្រះ‌អង្គ​ចាត់​ជំងឺ​អាសន្ន‌រោគ
ឲ្យ​ទៅ​ពី​មុខ​ព្រះ‌អង្គ។
ព្រះ‌អង្គ​យាង​ទៅ​ទី​ណា
ជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។
 ពេល​ព្រះ‌អង្គ​ឈប់ ផែន‌ដី​កក្រើក។
ពេល​ព្រះ‌អង្គ​ទត​មើល
ប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ
ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច
ប្រេះ​ចេញ​ពី​គ្នា
ភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មក
ជា​ផ្លូវ​ដែល​ព្រះ‌អង្គ​ធ្លាប់​យាង​កាត់
ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។
 ខ្ញុំ​ឃើញ​ជំរំ​របស់​ជន​ជាតិ​គូសន រលាយ​សូន្យ
ជម្រក​របស់​ស្រុក​ម៉ាឌីយ៉ាន​ត្រូវ​ញ័រ​កក្រើក។
 តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ?
តើ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លា
ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ?
ព្រះ‌អង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ
និង​រទេះ​ចម្បាំង ទៅ​វាយ​យក​ជ័យ‌ជម្នះ។
 ព្រះ‌អង្គ​យឹត​ធ្នូ​របស់​ព្រះ‌អង្គ
ព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់
ជា​ព្រួញ​របស់​ព្រះ‌អង្គ។
- សម្រាក
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នា
និង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។
១០ ភ្នំ​ឃើញ​ព្រះ‌អង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ
ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ
មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង
ធ្វើ​ឲ្យ​មាន​រលក​ធំៗ។
១១ ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច
នៃ​លំពែង​របស់​ព្រះ‌អង្គ
ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។
១២ ព្រះ‌អង្គ​យាង​កាត់​ផែន‌ដី ទាំង​ព្រះ‌ពិរោធ
ព្រះ‌អង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។
១៣ ព្រះ‌អង្គ​យាង​ចេញ​មក
ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
និង​សង្គ្រោះ​ស្តេច​ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក។
ព្រះ‌អង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់
ព្រះ‌អង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ
ទាំង​អស់​គ្នា។
- សម្រាក
១៤ ព្រះ‌អង្គ​ប្រើ​ព្រួញ​របស់​ពួក​គេ
ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ
នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ
មក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុរគត។
១៥ ព្រះ‌អង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ទឹក​សមុទ្រ
ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។
១៦ ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ
ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់
ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។
ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កម្រើក
ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន
គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន
លើក​គ្នា​មក​ប្រហារ​ប្រជាជន​របស់​យើង​។
១៧ ដើម​ឧទុម្ពរ​លែង​ផ្កា
ទំពាំង‌បាយជូរ​លែង​មាន​ផ្លែ
ដើម​អូលីវ​លែង​ផ្តល់​ប្រេង
ស្រែ​ចម្ការ​លែង​ផ្តល់​ភោគ‌ផល​ជា​អាហារ
លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ
ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។
១៨ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ
ហើយ​មាន​អំណរ​ដ៏​លើស‌លប់
ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។
១៩ ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ ជា​កម្លាំង​របស់​ខ្ញុំ
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។
ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ដ្រី​ដែល​មាន​ខ្សែ
642 Views

Theme: Overlay by Kaira