សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីណាហ៊ូម
ពាក្យលំនាំ
ព្យាការីណាហ៊ូម
ពាក្យលំនាំ
កណ្ឌគម្ពីរណាហ៊ូមប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេ ជារាជធានីនៃចក្រភពអាស្ស៊ីរី ដែលបានយកស្រុកអ៊ីស្រាអែលធ្វើជាចំណុះ។ កណ្ឌគម្ពីរនេះត្រូវបានចងក្រងឡើងនៅចន្លោះឆ្នាំ ៦៦៣ មុនគ.ស. គឺឆ្នាំដែលកងទ័ពអាស្ស៊ីរីវាយយកបានក្រុងនរ-អាម៉ូន (ឬក្រុងថែប) នៅស្រុកអេស៊ីប និងឆ្នាំ ៦១២ មុនគ.ស.ជាឆ្នាំដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងនីនីវេ។
កណ្ឌគម្ពីរនេះចែកចេញជាបីផ្នែក:
ផ្នែកទីមួយ មានលក្ខណៈជាបុរេកថា ប្រកាសអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយព្រះអង្គជាចៅក្រមវិនិច្ឆ័យទោសមនុស្សទួទៅ (១.២‑៨)។
ផ្នែកទីពីរ បញ្ជាក់អំពីឫទ្ធានុភាពរបស់ព្រះអង្គ ដែលជាម្ចាស់លើស្ថានភាពនយោបាយនៅជំនាន់នោះ។ ព្រះជាម្ចាស់ធ្វើឲ្យក្រុងនីនីវេរលាយ ដើម្បីសង្គ្រោះប្រជាជននៅស្រុកយូដា (១.៩‑២.៣)។
ផ្នែកទីបី រៀបរាប់អំពីមហន្តរាយកើតមានដល់ក្រុងនីនីវេ ដែលជាមហាអំណាច (២.៤‑៣.១៩)។
នៅក្នុងកណ្ឌគម្ពីរនេះ ព្យាការីមិនត្រឹមតែប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេប៉ុណ្ណោះទេ គឺលោកក៏បានបញ្ជាក់ថែមទៀតថា ការវិនាសនេះបណ្តាលមកពីព្រះជាម្ចាស់វិនិច្ឆ័យទោស។ អ្នកក្រុងនីនីវេមានចិត្តអួតអាង ប្រព្រឹត្តអំពើឃាតកម្ម និងអំពើប្រាសចាកសីលធម៌។ ក្រុងនីនីវេជានិមិត្តរូបនៃអំណាចគ្រប់គ្រងមួយដែលមនុស្សតែងតាំងឡើង ទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់។ កណ្ឌគម្ពីរណាហ៊ូមណែនាំយើងឲ្យចងចាំថា របបគ្រប់គ្រងទាំងប៉ុន្មានដែលមានលក្ខណៈដូចរបបនៅក្រុងនីនីវេ មិនអាចស្ថិតស្ថេរគង់វង្សឡើយ។
១
១ សេចក្ដីប្រកាសស្តីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលលោកណាហ៊ូម ជាអ្នកភូមិអែលកូសបានឃើញ។
ព្រះបន្ទូលស្តីអំពីការដាក់ទោសក្រុងនីនីវេ
២ ព្រះអម្ចាស់ជាព្រះដែលមានព្រះហឫទ័យ
ស្រឡាញ់ប្រជារាស្ដ្ររបស់ព្រះអង្គពន់ប្រមាណ
ព្រះអង្គសងសឹកខ្មាំងសត្រូវ។
ព្រះអម្ចាស់សងសឹក
ព្រះអង្គព្រះអង្គព្រះពិរោធយ៉ាងខ្លាំង។
ព្រះអម្ចាស់សងសឹកបច្ចាមិត្តរបស់ព្រះអង្គ
ព្រះអង្គមិនអត់ឱនឲ្យពួកគេទេ។
៣ ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់
ហើយព្រះអង្គមានព្រះចេស្ដាដ៏ខ្ពង់ខ្ពស់បំផុត
ប៉ុន្តែ ព្រះអង្គមិនអាចចាត់ទុកអ្នកមានទោស
ថាគ្មានទោសឡើយ។
ព្រះអម្ចាស់យាងមកក្នុងខ្យល់កំបុតត្បូង
និងខ្យល់ព្យុះសង្ឃរា
ពពក*ជាធូលីដីដែលហុយនៅក្រោម
ព្រះបាទារបស់ព្រះអង្គ។
៤ ព្រះអង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួត
ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់
ស្រុកបាសាន និងតំបន់ភ្នំកាម៉ែលត្រូវហួតហែង
ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
៥ ភ្នំធំៗរញ្ជួយនៅចំពោះព្រះភ័ក្ត្រព្រះអង្គ
ព្រះអង្គធ្វើឲ្យភ្នំតូចៗរលាយ។
ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី
កក្រើកញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
៦ ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន?
តើនរណាអាចតទល់នឹង
កំហឹងរបស់ព្រះអង្គបាន?
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ
ប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។
៧ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះអង្គជាជម្រកនៅគ្រាមានអាសន្ន
ព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិត
លើព្រះអង្គ
៨ នៅពេលមានទឹកជំនន់។
ប៉ុន្តែ ព្រះអង្គកម្ទេចទីតាំងរបស់ខ្មាំងសត្រូវ
ព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត។
៩ តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វី
ប្រឆាំងនឹងព្រះអម្ចាស់?
ព្រះអង្គនឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា
ឲ្យវិនាសសូន្យ
គឺព្រះអង្គមិនទុកឲ្យពួកគេសង្កត់សង្កិន
អ្នករាល់គ្នាទៀតឡើយ។
១០ ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់
ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង
ដូចចំបើងស្ងួតដែរ។
១១ នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមក
ជននោះគិតគូរគម្រោងការដ៏អាស្រូវ
ប្រឆាំងនឹងព្រះអម្ចាស់។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ទោះបីខ្មាំងសត្រូវមានចំនួនច្រើន
និងមានកម្លាំងយ៉ាងណាក្តី
ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ!
យើងបានបន្ទាបអ្នក
តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
១៣ ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវ
និងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
១៤ ចំពោះអ្នកក្រុងនីនីវេវិញ
ព្រះអម្ចាស់សម្រេចដូចតទៅ៖
«អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។
យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់
ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។
យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក
ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
២
១ (១.១៥) មើលហ្ន៎! អ្នកនាំដំណឹងល្អ
ស្តីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ!
អ្នកស្រុកយូដាអើយ
ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ!
ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ
គេវិនាសសូន្យទាំងស្រុងហើយ!
២ (១) កងទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ!
ចូរការពារកំពែងក្រុងរបស់អ្នក
ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង
និងមានទឹកចិត្តក្លាហានឡើង។
៣ (២) អ៊ីស្រាអែលប្រៀបដូចជាដើមទំពាំងបាយជូរ
ដែលពួកចោរប្លន់កម្ទេចមែកធាងអស់។
ព្រះអម្ចាស់នឹងយាងមកលើកកិត្តិយស
របស់កូនចៅលោកយ៉ាកុប
ហើយធ្វើឲ្យអ៊ីស្រាអែលបានរុងរឿង
ដូចដើមឡើងវិញ។
៤ (៣) ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ
ខែលពណ៌ក្រហម
អ្នកចម្បាំងស្លៀកពាក់ពណ៌ក្រហមទុំ។
នៅថ្ងៃពួកគេរៀបចំខ្លួនចេញទៅច្បាំង
នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចម្បាំង
របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ
លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។
៥ (៤) រទេះចម្បាំងបោះពួយទៅមុខឆ្លងកាត់ផ្លូវ
ឆ្លងកាត់ទីលានក្រុង
មើលទៅប្រៀបដូចជាភ្លើងចន្លុះ
ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។
៦ (៥) ស្តេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន
ប៉ុន្តែ អ្នកទាំងនោះដើរទាំងញ័រក្បាលជង្គង់។
សត្រូវសម្រុកចូលទៅរកកំពែងក្រុង
ហើយដំឡើងគ្រឿងការពារខ្លួន។
៧ (៦) ទ្វារក្រុងដែលបែរមុខទៅរកទន្លេ ត្រូវរបើក
វាំងស្តេចត្រូវខ្មាំងដណ្ដើមយកបាន។
៨ (៧) ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ
ហើយនាំយកទៅ។
ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ
ដូចព្រាប ទាំងគក់ទ្រូងទៀតផង។
៩ (៨) ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ
ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ
ទោះបីមានគេហៅឲ្យឈប់
ក៏គ្មាននរណាបែរក្រោយដែរ។
១០ (៩) ចូររឹបអូសយកប្រាក់! ចូររឹបអូសយកមាស!
ដ្បិតទ្រព្យសម្បត្តិរបស់ក្រុងនេះ
មានច្រើនឥតគណនា
គឺគ្រឿងបរិក្ខារដ៏មានតម្លៃគ្រប់យ៉ាង។
១១ (១០) ចូរសម្លាប់រង្គាល ចូរកម្ទេច
ចូរបំផ្លាញឲ្យអស់ទៅ!
អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់
ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។
១២ (១១) តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍
ក្លាយទៅជាយ៉ាងណាហើយ?
ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល
សិង្ហស្ទាវរស់នៅ។
ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី
គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។
១៣ (១២) សិង្ហឈ្មោលចាប់រំពា និងហែកសាច់
យកមកឲ្យសិង្ហញី និងកូនសិង្ហស៊ី
វាពាំសាកសពសត្វមកដាក់ពេញរូងរបស់វា។
១៤ (១៣) នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ!
យើងនឹងដុតកម្ទេចរទេះចម្បាំងរបស់អ្នក
ឲ្យទៅជាផេះ។
ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។
យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក
ទ្រព្យសម្បត្តិពីអ្នកដទៃ
ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ
របស់អ្នកទៀតដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៣
១ វេទនាហើយ
ក្រុងដែលប្រឡាក់ដោយឈាម
ហើយមានការកុហក អំពើឃោរឃៅ
និងការលួចប្លន់គ្រប់ទីកន្លែង។
២ ស្ដាប់ចុះ ស្នូររំពាត់ សន្ធឹកកង់រទេះចម្បាំង
ទ័ពសេះបោលយ៉ាងលឿន
រទេះចម្បាំងបោះពួយទៅមុខ។
៣ កងទ័ពសេះវាយសម្រុកចូលមក
មុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេក
ប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង
សាកសពគរលើគ្នា។
ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា
ដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។
៤ ហេតុការណ៍នេះកើតមាន
ព្រោះតែអំពើពេស្យាចាររបស់ក្រុងនីនីវេ
ដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាត
ហើយពូកែដាក់ស្នេហ៍។
នាងបង្ក្រាបប្រជាជាតិ និងកុលសម្ព័ន្ធនានា
ដោយអំពើពេស្យាចារ និងស្នេហ៍របស់នាង។
៥ នីនីវេអើយ យើងប្រឆាំងនឹងនាងហើយ!
យើងនឹងលាត់សំពត់នាងឡើងរហូតដល់ក្បាល
យើងនឹងឲ្យប្រជាជាតិនានាឃើញ
កេរ្ដិ៍ខ្មាសរបស់នាង
និងឲ្យនគរទាំងឡាយឃើញ
ភាពអាម៉ាស់របស់នាង។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៦ យើងនឹងបោះសំរាមលើនាង
យើងនឹងឲ្យនាងធ្លាក់ក្នុងភក់ជ្រាំ
ទុកជាការព្រមានដល់អ្នកឯទៀតៗ។
៧ ពេលគេឃើញនាង គេនឹងរត់ចេញឆ្ងាយ
ទាំងពោលថា:
“នីនីវេវិនាសហើយ គ្មាននរណាអាណិតនាង
គ្មាននរណាសម្រាលទុក្ខនាងទេ!”។
៨ នីនីវេអើយ នាងមិនប្រសើរជាងនរ-អាម៉ូន
ជាក្រុងស្ថិតនៅតាមដៃទន្លេ មានទឹកព័ទ្ធជុំវិញ
ព្រមទាំងមានសមុទ្រធ្វើជាកំពែងនោះឡើយ។
៩ ស្រុកអេត្យូពី និងស្រុកអេស៊ីប
ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ
រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី
ក៏ជាបរិវាររបស់គេដែរ។
១០ ទោះបីយ៉ាងនេះក្តី ក៏នរ-អាម៉ូន
ត្រូវខ្មាំងកៀរទៅជាឈ្លើយដែរ។
ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវ
ពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នា
មេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
១១ ចំណែកឯនាងវិញក៏ដូច្នោះដែរ
នាងនឹងឈឺចាប់យ៉ាងខ្លាំង នាងនឹងលិចលង់
នាងនឹងស្វែងរកកន្លែងពួន
ឲ្យរួចផុតពីខ្មាំងសត្រូវ។
១២ បន្ទាយទាំងប៉ុន្មានរបស់នាង
ប្រៀបបីដូចជាផ្លែឧទុម្ពរទុំ
ពេលគេអង្រួនដើមវា
ផ្លែនឹងជ្រុះទៅក្នុងមាត់របស់អស់អ្នកដែល
ចង់បរិភោគ។
១៣ កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះ
ទ្វារកំពែងរបស់នាងនឹងបើកចំហ
ឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
១៤ ក្រុងនីនីវេអើយ ចូរដងទឹកបង្ការទុកទៅ
ដ្បិតសត្រូវឡោមព័ទ្ធអ្នកហើយ!
ចូរជួសជុលកំពែងក្រុង
ចូរចុះទៅក្នុងភក់ ចូររៀបចំដីឥដ្ឋ
និងរៀបចំឡដុតឥដ្ឋឡើងវិញ។
១៥ ប៉ុន្តែ អ្នកនឹងបាត់បង់ជីវិតនៅក្នុងភ្លើង
អ្នកនឹងស្លាប់ដោយមុខដាវ
ដូចស្លឹកឈើត្រូវដង្កូវស៊ីបង្ហិន។
ចូរប្រមូលផ្តុំគ្នាដូចដង្កូវ
ចូរប្រមូលផ្តុំគ្នាដូចចង្រិត!
១៦ ពួកជំនួញរបស់អ្នក មានចំនួនច្រើន
ជាងផ្កាយនៅលើមេឃទៅទៀត
ពួកគេប្រៀបដូចជាចង្រិតត្រដាងស្លាប
ហើរចេញទៅ។
១៧ នាម៉ឺនរបស់អ្នកមានចំនួនច្រើនដូចហ្វូងកណ្ដូប
ពួករាជការរបស់អ្នកមានចំនួនច្រើន
ដូចឃ្មុំដែលធ្វើសំបុកតាមរបងផ្ទះ
នៅពេលរងា។
ពេលថ្ងៃរះវាហើរទៅបាត់អស់
គ្មាននរណាដឹងថា វាធ្លាប់ទំនៅកន្លែងណាទេ។
១៨ ស្តេចស្រុកអាស្ស៊ីរីអើយ
មេទ័ពរបស់អ្នកស្លាប់បាត់អស់ហើយ
នាយទាហានរបស់អ្នកក៏លែងកម្រើករហូត
កងពលរបស់អ្នកខ្ចាត់ព្រាត់ទៅនៅតាមភ្នំ
គ្មាននរណាប្រមូលផ្តុំពួកគេឡើយ។
១៩ គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយទេ
ព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។
អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នក
នឹងនាំគ្នាទះដៃអរ
ដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវ
អំពើឃោរឃៅរបស់អ្នក។
471 Views