សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីអូបាឌី
ពាក្យលំនាំ
អូបាឌី
(ព្យាការីអូបាឌី)
ពាក្យលំនាំ
កណ្ឌគម្ពីរដ៏ខ្លីរបស់ព្យាការីអូបាឌី ដែលយើងស្គាល់ត្រឹមតែឈ្មោះនេះ ជាព្រះបន្ទូលស្តីបន្ទោសជនជាតិអេដុម (ពូជពង្សរបស់លោកអេសាវ) ព្រោះពួកគេប្រកាន់ឥរិយាបថមិនសមរម្យចំពោះជនជាតិអ៊ីស្រាអែល (ពូជពង្សរបស់លោកយ៉ាកុប ជាប្អូនរបស់លោកអេសាវ)។ ជនជាតិអេដុមមានទឹកដីនៅខាងត្បូងសមុទ្រមរណៈ ហើយពួកគេតែងតែបង្ករឿងជាមួយជនជាតិអ៊ីស្រាអែលជានិច្ច។ នៅពេលស្រុកយូដា និងក្រុងយេរូសាឡឹមធ្លាក់ទៅក្នុងកណ្ដាប់ដៃខ្មាំង ជនជាតិអេដុមពុំបានមកជួយបងប្អូនរបស់ខ្លួនទេ គឺពួកគេបែរជាឆ្លៀតឱកាសរឹបអូសយកទ្រព្យសម្បត្តិពីក្រុងយេរូសាឡឹមទៀតផង។
ព្យាការីអូបាឌីប្រកាសឲ្យជនជាតិអេដុមដឹងថា ពួកគេនឹងត្រូវរលាយសូន្យ រួមជាមួយខ្មាំងសត្រូវឯទៀតៗរបស់ជនជាតិអ៊ីស្រាអែលដែរ។ តាមរយៈសេចក្ដីប្រកាសនេះ លោកក៏ចង់លើកទឹកចិត្តជនជាតិអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងយាងមកវិនិច្ឆ័យទោសជាតិសាសន៍ទាំងអស់ដែលជាសត្រូវរបស់ពួកគេ។
១
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
១ នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្ដែងឲ្យលោកអូបាឌីឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់អំពីស្រុកអេដុម។
ព្រះអម្ចាស់ប្រទានដំណឹងមកពួកយើង
ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ
ប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា:
“ចូរក្រោកឡើង នាំគ្នាវាយសម្រុក
ចូរវាយលុកស្រុកអេដុមទៅ!”។
២ «យើងនឹងធ្វើឲ្យអ្នកក្លាយទៅជា
ប្រជាជាតិមួយតូចជាងគេ
ជាប្រជាជាតិមួយដែលគេមើលងាយបំផុត។
៣ ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង
អ្នករស់នៅតាមក្រហែងថ្ម
និងនៅតាមកន្លែងខ្ពស់ៗ
អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ
ចុះទៅដីបានទេ!”។
៤ ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី
ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ
ដាក់នៅក្នុងចំណោមផ្កាយក្តី
ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៥ ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ
របស់អ្នកនៅពេលយប់
នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់!
គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។
ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក
គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
៦ អេសាវអើយ គេគាស់កកាយស្រុកអ្នក
ហើយប្រមូលយកកំណប់ទ្រព្យរបស់អ្នក។
៧ បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក
ចេញពីទឹកដីរបស់ខ្លួន។
មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក
ហើយយកអ្នកធ្វើជានគរចំណុះ។
ពួកដែលបរិភោគអាហារជាមួយអ្នក
នាំគ្នាដាក់អន្ទាក់ចាប់អ្នក
ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។
៨ ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់
អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម
ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ ក្រុងតេម៉នអើយ ទាហានដ៏អង់អាចរបស់អ្នក
នឹងភ័យញ័ររន្ធត់
ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន
នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
១០ អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូត
ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត
ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
១១ នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់
អ៊ីស្រាអែលទៅជាឈ្លើយ
នៅពេលដែលសាសន៍ដទៃចូលតាមទ្វារក្រុងយេរូសាឡឹម
រឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នា
អ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។
១២ នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយ
អ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេ
នៅថ្ងៃដែលកូនចៅយូដាវិនាស
អ្នកមិនគួរអរសប្បាយឡើយ
នៅថ្ងៃដែលគេរងទុក្ខវេទនា
អ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
១៣ នៅថ្ងៃប្រជារាស្ដ្ររបស់យើងជួបមហន្តរាយ
អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។
នៅថ្ងៃគេជួបមហន្តរាយ
អ្នកមិនត្រូវឈរមើលទាំងមានអំណរ
ដោយឃើញគេរងទុក្ខវេទនា។
នៅថ្ងៃគេជួបមហន្តរាយ
អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ
របស់គេឡើយ។
១៤ អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែក
ដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួន
នៅថ្ងៃគេជួបអាសន្ន
អ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិត
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
១៥ ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោស
ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ
ព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នក
ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។
អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
១៦ «ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយ
អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស
នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។
នៅពេលខាងមុខ ប្រជាជាតិទាំងអស់
ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ
ពួកគេផឹករហូតទាល់តែស្រវឹង
ហើយវិនាសសូន្យទាំងអស់គ្នា។
១៧ អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមក
រស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញ
កូនចៅយ៉ាកុបនឹងយកទឹកដី
ដែលសត្រូវដណ្ដើមបាននោះមកវិញ។
១៨ កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើង
កូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើង
រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង
ដែលត្រូវភ្លើងឆាបឆេះ
ហើយក្នុងចំណោមកូនចៅរបស់អេសាវ
គ្មាននរណាម្នាក់បានរួចជីវិតឡើយ»
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
១៩ ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប
គឺភ្នំរបស់អេសាវ
ពួកគេនឹងគ្រប់គ្រងលើស្រុកវាល
ជាទឹកដីរបស់ជនជាតិភីលីស្ទីន។
ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី
ជាទឹកដីរបស់អេប្រាអ៊ីម។
រីឯកុលសម្ព័ន្ធបេនយ៉ាមីន
នឹងគ្រប់គ្រងលើស្រុកកាឡាដ។
២០ ជនជាតិអ៊ីស្រាអែលដែលមានចំនួនយ៉ាងច្រើន
ហើយត្រូវខ្មាំងកៀរទៅជាឈ្លើយនោះ
នឹងកាន់កាប់លើស្រុកកាណាន
រហូតដល់សារិបតា។
ប្រជាជនក្រុងយេរូសាឡឹមដែលជាប់ជាឈ្លើយ
នៅសេផារ៉ាដ
នឹងគ្រប់គ្រងលើក្រុងនានានៅតំបន់ណេកិប។
២១ អ្នករំដោះស្រុកនឹងឡើងទៅលើភ្នំស៊ីយ៉ូន
ហើយត្រួតត្រាលើភ្នំរបស់អេសាវ
ហើយព្រះអម្ចាស់នឹងគ្រងរាជ្យ។
368 Views