អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ៩,៥-៩

ខ្ញុំអែសរ៉ា នៅពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែ​ស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃ​ឆ្ពោះទៅរកព្រះអម្ចាស់ជាព្រះនៃខ្ញុំ ដោយទូលអង្វរថា៖ «បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយ​ ទូលបង្គំខ្មាស មិនហ៊ានសម្លឹងទៅរកព្រះអង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំ ក៏គរឡើង​ជាច្រើន រហូតដល់ផ្ទៃមេឃដែរ។ តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃយើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាព្រះអង្គ​ប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបូជាចារ្យរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេច​របស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយក​ទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ហើយធើ្វឱ្យយើងខ្ញុំត្រូវអាម៉ាស់​ដូចសព្វថ្ងៃ។ ក៏ប៉ុន្ដែ មិនយូរប៉ុន្មាន ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំបានសម្ដែងព្រះ​ហប្ញទ័យប្រណីសន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានឱ្យប្រជាជនមួយចំនួននៅ​សេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ។ ទោះបីយើងធ្លាក់ខ្លួន​ជាទាសករក្ដី ក៏ព្រះនៃយើងខ្ញុំប្រោសឱ្យយើងខ្ញុំបានភ្លឺភ្នែក និងឱ្យយើងខ្ញុំមានជីវិត​ធូរស្រាលឡើងវិញ។ យើងខ្ញុំជាទាសករមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំពុំបានបោះបង់ចោល​យើងខ្ញុំឡើយ។ ព្រះអង្គសម្ដែងព្រះហប្ញទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភក្រ្ត​សេ្ដចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឱ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។

ទំនុកតម្កើងរបស់លោកតូប៊ីត ១៣,២-៥.៧ បទកាកគតិ

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះម្ចាស់
ដែលមានព្រះជន្មគង់នៅយ៉ាងច្បាស់កោតសរសើរណាស់
អស់កល្បជានិច្ច
ព្រះអង្គធើ្វ​ឱ្យមនុស្សស្លាប់ទៅហើយចុះស្ថានមច្ចុរាជ
ក្រោយមកព្រះអង្គប្រោសឱ្យបានរួចគ្មានអ្វីដែលអាច
គេចពីបារមី
អ៊ីស្រាអែលអើយកុំនៅកន្ដើយតម្កើងរាល់ថ្ងៃ
នៅមុខជនជាតិផ្សេងៗទាំងឡាយដែលទ្រង់កម្ចាយ
ឱ្យអ្នកទៅនៅ
នៅទីនោះឯងព្រះអង្គសម្ដែងមិនមានអាស្រូវ
ប្ញទ្ធាបារមីមានច្រើនពេកកូវទ្រង់សម្ដែងនៅ
មុខអស់សត្វលោក។
ព្រះអង្គពិតជាព្រះយើងរាល់គ្នាអង្វែងរៀងមក
ជាព្រះបិតាតែមួយលើលោកពីនេះទៅមុខ​
អស់កល្បតទៅ
ព្រះអង្គបានដាក់ទោសដល់ពួកអ្នកជារឿងត្រឹមត្រូវ
ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តនូវអំពើអាស្រូវ
អាក្រក់អប្រិយ
ប៉ុន្ដែព្រះអង្គទ្រង់មិនបោះបង់តែងតែប្រណី
អាណិតអាសូរប្រជាប្រុសស្រីនាំអ្នកវិលវៃ
ឥតបីខ្ចាត់ខ្ចាយ
ឥឡូវពេលនេះចូរគិតត្រិរិះអំពីកិច្ចការ
ព្រះអង្គប្រព្រឹត្តដល់គ្រប់អាត្មាតម្កើងក្សត្រា
ឱ្យពេញទំហឹង
សូមលើកតម្កើងកុំធើ្វឆ្មៃឆ្មើងថ្កើងទាំងរំពឹង
ដែលទ្រង់ប្រព្រឹត្តយុត្តិធម៌លំនឹងចូរកោតព្រះអង្គ
អស់កល្បវែងឆ្ងាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១-៦

ព្រះយេស៊ូត្រាស់ហៅសាវ័កដប់ពីរនាក់មកជួបជុំគ្នា ហើយព្រះអង្គប្រទានប្ញទ្ធានុភាព និងអំណាចឱ្យគេបណ្ដេញអារក្សទាំងអស់ ព្រមទាំងមើលជំងឺផ្សេងៗឱ្យបានជា។ ព្រះអង្គចាត់គេឱ្យចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នក​ជំងឺឱ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី​ ចំណីអាហារ ឬប្រាក់កាសក្ដី​ ហើយក៏មិនត្រូវយកអាវបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះ​នោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើភូមិណាគេមិនព្រមទទួល​អ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុក​ជាសញ្ញាព្រមានគេ»។ សាវ័កនាំគ្នាចេញទៅ ធើ្វដំណើរពីភូមិមួយទៅភូមិមួយ ទាំង​ប្រកាសដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឱ្យបានជាផង។

784 Views

Theme: Overlay by Kaira