សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្រះប្រាជ្ញាញាណ
ពាក្យលំនាំ
គម្ពីរព្រះប្រាជ្ញាញាណ
ពាក្យលំនាំ
អ្នកនិពន្ធកណ្ឌ «ព្រះប្រាជ្ញាញាណ» នេះប្រហែលជាជនជាតិយូដាដែលរស់នៅក្រុងអាឡិចសង់ឌ្រី (ប្រទេសអេស៊ីប) ៥០ ឬ ៣០ឆ្នាំមុនគ.ស.។ លោកនិពន្ធជាភាសាក្រិកតែម្តង ហើយខិតខំប្រកាសជំនឿរបស់ជនជាតិយូដា តាមគោលគំនិត និងតាមអរិយធម៌ក្រិក។ លោកមានបំណងចង់ណែនាំទាំងជនជាតិយូដាដែលភ្លេចភាសារបស់ខ្លួន ទាំងជនជាតិក្រិកឲ្យយល់ថា ជំនឿរបស់ជនជាតិយូដាពិតជាកេរដ៏មានតម្លៃថ្លៃថ្នូរ។
- ក្នុងភាគទី ១ (ចំពូក១‑៥) អ្នកនិពន្ធរិះគិតអំពីអនាគតរបស់អ្នកមានជំនឿ និងមនុស្សអាក្រក់។ ក្នុង ២,១០-២០ មានរៀបរាប់អំពីទុក្ខលំបាករបស់មនុស្សសុចរិត។
- ក្នុងភាគទី ២(ចំពូក ៦‑៩, ១២) អ្នកនិពន្ធសរសើរតម្កើងព្រះប្រាជ្ញាញាណដែលមនុស្សលោក ជាពិសេស អ្នកដឹកនាំប្រទេសត្រូវការទាំងអស់គ្នា។ អ្នកនិពន្ធសរសេរហាក់ដូចជាព្រះបាទសាឡូម៉ូនផ្ទាល់ ដែលជាអ្នកមានព្រះប្រាជ្ញាញាណឈ្លាសវៃជាងគេ។ ហេតុនេះ ជួនកាលគេដាក់ចំណងជើងកណ្ឌនេះថា ព្រះប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន។
- ក្នុងភាគទី ៣ (៩, ១៣‑១៩, ២២) លោកបង្ហាញព្រះប្រាជ្ញាញាណដែលណែនាំប្រវត្តិសាស្រ្តប្រជាជនអ៊ីស្រាអែល ជាពិសេស ពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ លោកក៏ស្តីបន្ទោសអ្នកគោរពថ្វាយបង្គំព្រះក្លែងក្លាយ។
ដោយអ្នកនិពន្ធរិះគិតអំពីជំនឿរបស់ជនជាតិយូដាតាមគោលគំនិតក្រិក លោកបញ្ចេញគំនិតថ្មី មិនដែលមានក្នុងកណ្ឌឯទៀតៗ ដូចជាព្រលឹង និងរូបកាយដាច់ពីគ្នា វិញ្ញាណក្ខន្ធដែលមានជីវិតអមតៈជាដើម។
១
ព្រះប្រាជ្ញាញាណ
របស់ព្រះបាទសាឡូម៉ូន
សេចក្តីសុចរិតជាប្រភពនៃជីវិត
១ អស់អ្នកគ្រប់គ្រងផែនដីអើយ! ចូរស្រឡាញ់សេចក្តីសុចរិត! ចូរមានគំនិតត្រឹមត្រូវចំពោះព្រះអម្ចាស់! ចូរស្វែងរកព្រះអង្គដោយចិត្តស្មោះសរ ២ ដ្បិតអស់អ្នកដែលមិនល្បងលព្រះអង្គ ព្រះអង្គប្រទានឲ្យគេរកព្រះអង្គឃើញ អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ ក៏ព្រះអង្គសម្ដែងឲ្យគេស្គាល់ដែរ។ ៣ គំនិតវៀចវេររមែងនាំឲ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ រីឯមនុស្សឆោតល្ងង់ដែលចង់ល្បងល ឫទ្ធានុភាពរបស់ព្រះអង្គនឹងធ្វើឲ្យគេបិទមាត់។
៤ ព្រះប្រាជ្ញាញាណមិនយាងទៅសណ្ឋិតនៅក្នុងចិត្តរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ទេ ហើយក៏មិនគង់នៅក្នុងខ្លួនរបស់អ្នកដែលជាប់បាបដែរ។ ៥ ព្រះប្រាជ្ញាញាណជាព្រះវិញ្ញាណដ៏វិសុទ្ធដែលអប់រំមនុស្ស។ ព្រះអង្គមិនគង់នៅជាមួយមនុស្សដែលមានចិត្តពីរ ព្រះអង្គឃ្លាតឆ្ងាយពីមនុស្សដែលមានគំនិតលេលា ហើយមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតឡើយ។
៦ ព្រះប្រាជ្ញាញាណតែងតែស្រឡាញ់រាប់អានមនុស្ស ប៉ុន្តែព្រះអង្គបានដាក់ទោសអ្នកដែលនិយាយប្រមាថព្រះជាម្ចាស់។ ព្រះជាម្ចាស់ឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស ព្រះអង្គជ្រាបគំនិតរបស់គេយ៉ាងច្បាស់ ហើយព្រះអង្គព្រះសណ្តាប់ឮពាក្យទាំងប៉ុន្មានដែលគេនិយាយ។ ៧ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅពាសពេញលើផែនដីទាំងមូល ព្រះអង្គធ្វើឲ្យអ្វីៗទាំងអស់ភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត ហេតុនេះហើយបានជាព្រះអង្គជ្រាបពាក្យសម្ដីទាំងអស់ដែលមនុស្សនិយាយ។ ៨ នរណានិយាយពាក្យអាក្រក់ គេមិនអាចលាក់ពីព្រះអង្គបានឡើយ គេត្រូវតែទទួលទោសតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ ៩ ព្រះអម្ចាស់នឹងបញ្ជាឲ្យគេពិនិត្យមើលបំណងរបស់ជនពាល ហើយគេនឹងនាំពាក្យសម្ដីរបស់ជនពាលនោះទៅទូលព្រះអង្គ ព្រះអង្គនឹងដាក់ទោសជនពាលតាមអំពើអាក្រក់ ដែលខ្លួនប្រព្រឹត្ត។ ១០ ព្រះជាម្ចាស់ផ្ទៀងព្រះកាណ៌ ស្តាប់អ្វីៗទាំងអស់ សូម្បីតែពាក្យខ្សឹប ក៏ព្រះអង្គព្រះសណ្តាប់ឮដែរ។ ១១ ហេតុនេះហើយ ចូរកុំរិះគន់គ្នាដោយឥតបានការឡើយ ចូរទប់មាត់កុំនិយាយដើមគេ ដ្បិតពាក្យដែលនិយាយដោយស្ងាត់ៗ ក៏បង្កឲ្យកើតជារឿងបានដែរ។ អ្នកនិយាយមួលបង្កាច់គេ រមែងបណ្តាលឲ្យខ្លួនឯងវិនាស។
១២ កុំរត់រកសេចក្តីស្លាប់ ដោយប្រព្រឹត្តអំពើពាលាឡើយ ហើយក៏កុំប្រព្រឹត្តអំពើដែលបណ្តាលឲ្យខ្លួនអន្តរាយដែរ។ ១៣ ព្រះជាម្ចាស់មិនបានបង្កើតសេចក្តីស្លាប់ទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យឲ្យសត្វលោកបាត់បង់ដែរ។ ១៤ ព្រះអង្គបង្កើតអ្វីៗទាំងអស់ឲ្យនៅស្ថិតស្ថេរ។ អ្វីៗដែលព្រះអង្គធ្វើឲ្យមានក្នុងលោកនេះ សុទ្ធតែផ្តល់ផលប្រយោជន៍សម្រាប់ជីវិត។ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គ គ្មានជាតិពុលអ្វីដែលបណ្តាលឲ្យវិនាសឡើយ ហើយមច្ចុរាជក៏គ្មានអំណាចគ្រងរាជ្យលើផែនដីដែរ។ ១៥ ដ្បិតសេចក្តីសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ការរិះគិតរបស់ជនពាល
១៦ ជនពាលតែងហៅរកមច្ចុរាជ ដោយសារពាក្យសម្ដីដែលខ្លួននិយាយ និងអំពើដែលខ្លួនប្រព្រឹត្ត។ ពួកគេស្រឡាញ់មច្ចុរាជខ្លាំងណាស់ ហើយស្មានថា មច្ចុរាជជាមិត្តសម្លាញ់របស់ខ្លួន។ ពួកគេចងសម្ពន្ធមេត្រីជាមួយមច្ចុរាជ ពិតមែនហើយ ពួកគេសមនឹងស្ថិតនៅក្រោមអំណាចរបស់មច្ចុរាជ!
២
១ ពួកគេយល់ខុស ដោយនិយាយគ្នាថា «ជីវិតមនុស្សយើងខ្លីណាស់ ហើយពោរពេញដោយទុក្ខវេទនាផង! កាលណាសេចក្តីស្លាប់មកដល់ គ្មានមនុស្សណាម្នាក់អាចចៀសផុតឡើយ យើងមិនដែលឃើញនរណាម្នាក់វិលត្រឡប់មកពីស្ថានមនុស្សស្លាប់ទេ។ ២ យើងកើតមកដោយចៃដន្យ លុះដល់ចែកស្ថានទៅ យើងក៏ហាក់ដូចជាមិនដែលមានជីវិតទាល់តែសោះ។ ខ្យល់ដង្ហើមរបស់មនុស្សយើង គ្រាន់តែជាចំហាយមិននៅស្ថិតស្ថេរ ហើយគំនិតរបស់យើងប្រៀបបាននឹងផ្កាភ្លើង ដែលខ្ចាយចេញពីបេះដូង។ ៣ កាលណាជីវិតរលត់រូបកាយក្លាយទៅជាផេះ រីឯវិញ្ញាណរលាយដូចខ្យល់ដែលចាប់ពុំបាន។ ៤ បន្តិចក្រោយមក មនុស្សម្នាភ្លេចឈ្មោះរបស់យើង ហើយគ្មាននរណានឹកនាដល់កិច្ចការ ដែលយើងបានប្រព្រឹត្តទេ។ អាយុជីវិតរបស់យើងប្រៀបដូចជាដុំពពកដែលរសាត់បាត់ទៅ ឬដូចអ័ព្ទរលាយដោយត្រូវកម្ដៅថ្ងៃ ឥតទុកដានអ្វីឡើយ។ ៥ ជីវិតរបស់យើងប្រៀបដូចជាស្រមោលដែលរលុបបាត់ទៅ ហើយគ្មាននរណាម្នាក់អាចចៀសផុតពីសេចក្តីស្លាប់បានឡើយ ព្រោះមានកំណត់ទុកជាស្រេច គ្មាននរណាម្នាក់អាចវិលត្រឡប់ក្រោយបានទេ។ ៦ ដូច្នេះយើងត្រូវសប្បាយរីករាយនឹងទ្រព្យសម្បត្តិដែលយើងមាននៅបច្ចុប្បន្ន ហើយត្រេកត្រអាលនឹងអ្វីៗនៅក្នុងលោកនេះ ឲ្យអស់ពីចិត្តទាន់ខ្លួននៅក្មេង។ ៧ យើងនាំគ្នាទទួលទានស្រាដ៏ឆ្ងាញ់បំផុត ហើយប្រើទឹកអប់ដ៏ក្រអូបបំផុត! យើងនាំគ្នាបេះផ្កាក្រពុំដ៏ស្រស់បំព្រង! ៨ ចូរយកផ្កាដ៏ក្រពុំមកក្រងធ្វើជាភួងពាក់ មុនពេលវាស្រពោន។ ៩ កុំឲ្យនរណាម្នាក់ក្នុងចំណោមពួកយើង អាក់ខានចូលរួមក្នុងពិធីបុណ្យដ៏សប្បាយរបស់យើងឡើយ ហើយនៅគ្រប់ទីកន្លែងយើងនឹងទុកសញ្ញាសម្គាល់ពីអំណរសប្បាយដ៏លើសលប់របស់យើង! យើងមានសិទ្ធិធ្វើដូច្នេះ ព្រោះជាចំណែកមត៌ករបស់យើង!។
១០ យើងនាំគ្នាជិះជាន់សង្កត់សង្កិនជនក្រីក្រ ជាមនុស្សសុចរិត កុំត្រាប្រណីស្រ្តីមេម៉ាយ កុំគោរពមនុស្សចាស់សក់ស្កូវ។ ១១ ចូរប្រើកម្លាំងបាយធ្វើជាច្បាប់របស់យើង ដ្បិតភាពទន់ខ្សោយគ្មានប្រយោជន៍អ្វីទេ! ១២ ត្រូវរកឧបាយកលចាប់មនុស្សសុចរិត ព្រោះគេចេះតែមករំខានពួកយើង ដោយជំទាស់នឹងកិច្ចការដែលយើងប្រព្រឹត្ត ហើយស្តីបន្ទោសយើងថា បំពានវិន័យ និងក្បត់ប្រពៃណីរបស់យើង។ ១៣ មនុស្សសុចរិតទាំងនោះអះអាងថាខ្លួនស្គាល់ព្រះជាម្ចាស់ ហើយប្រកាសថាខ្លួនជាបុត្ររបស់ព្រះអម្ចាស់ ១៤ របៀបរស់នៅរបស់គេដូចជាចោទប្រកាន់គំនិតរបស់យើង គ្រាន់តែឃើញមុខគេ ក៏យើងទ្រាំលែងបានដែរ។ ១៥ ដ្បិតរបៀបរស់នៅរបស់គេខុសពីរបៀបរស់នៅរបស់អ្នកឯទៀតៗ ហើយកិរិយាមារយាទរបស់គេ ខុសប្លែកពីអ្នកដទៃ។ ១៦ គេចាត់យើងទុកជាជនអាស្រូវ ហើយគេចៀសចេញឆ្ងាយពីយើង ដូចចៀសគំនរសំរាម។ គេចេះតែប្រកាសថា មនុស្សសុចរិតទទួលសុភមង្គលនៅពេលផុតជីវិត ហើយអួតអាងថា ព្រះជាម្ចាស់ជាព្រះបិតារបស់គេ។ ១៧ យើងនាំគ្នាចាំមើល តើពាក្យរបស់គេត្រឹមត្រូវដែរ ឬយ៉ាងណា យើងនឹងពិនិត្យមើលថា តើជីវិតរបស់គេត្រូវបញ្ចប់ដោយរបៀបណា ១៨ បើមនុស្សសុចរិតពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រះអង្គមុខជាយាងមកជួយគេ ហើយរំដោះគេឲ្យរួចពីកណ្តាប់ដៃរបស់បច្ចាមិត្តជាមិនខាន។ ១៩ យើងល្បងលមើលគេដោយត្មះតិះដៀល និងធ្វើទារុណកម្មដើម្បីឲ្យឃើញថា គេមានចិត្តស្លូតបូត ខន្តីអត់ធ្មត់ដល់កម្រិតណា។ ២០ យើងនាំគ្នាដាក់ទោសប្រហារជីវិតគេយ៉ាងថោកទាបបំផុត ដ្បិតគេអះអាងថា ព្រះជាម្ចាស់នឹងយាងមកសង្រ្គោះគេ»។
២១ ពួកគេរិះគិតដូច្នេះ ព្រោះគេវង្វេងស្មារតីហើយ! គំនិតអាក្រក់របស់ពួកគេបានធ្វើឲ្យខ្លួនមើលអ្វីលែងឃើញ។ ២២ ពួកគេមិនស្គាល់គម្រោងការដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ហើយគ្មានសង្ឃឹមថានឹងទទួលរង្វាន់ ដោយការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេ។ គេមិនយល់អំពីកិត្តិយស ដែលព្រះអង្គប្រទានដល់មនុស្សឥតសៅហ្មងឡើយ។ ២៣ ព្រះជាម្ចាស់បង្កើតមនុស្សលោកមក ដើម្បីឲ្យមានជីវិតមិនចេះសាបសូន្យ គឺព្រះអង្គបង្កើតមនុស្សឲ្យមានលក្ខណៈដូចព្រះអង្គផ្ទាល់។ ២៤ សេចក្តីស្លាប់ចូលមកក្នុងពិភពលោក ព្រោះតែការច្រណែនឈ្នានីសរបស់មារ ហើយអស់អ្នកដែលចូលរួមជាមួយមារ មុខជាត្រូវស្លាប់ពុំខាន។
៣
មនុស្សសុចរិតនឹងទទួលជីវិតអមតៈ
១ មនុស្សសុចរិតស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ គេនឹងមិនជួបទុក្ខលំបាកណាទៀតឡើយ។ ២ អ្នកឆោតល្ងង់ស្មានថា មនុស្សសុចរិតបាត់បង់ជីវិត ហើយយល់ថាការលាចាកលោកនេះ ជាមហន្តរាយរបស់មនុស្សសុចរិត។ ៣ គេស្មានទៀតថា ពេលឃ្លាតឆ្ងាយពីលោកយើងនេះ មនុស្សសុចរិតវិនាសសាបសូន្យ។ ប៉ុន្តែ តាមពិតមនុស្សសុចរិតស្ថិតនៅក្នុងសេចក្តីសុខសាន្ត។ ៤ តាមការយល់ឃើញរបស់មនុស្សធម្មតា អ្នកសុចរិតទាំងនោះបានរងទុក្ខទោសមែន តែពួកគេមានសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលជីវិតអមតៈ។ ៥ ព្រះជាម្ចាស់វាយប្រដៅពួកគេតែបន្តិចទេ តែពួកគេនឹងទទួលសុភមង្គលដ៏បរិបូណ៌។ ព្រះជាម្ចាស់ល្បងលពួកគេ ហើយឈ្វេងយល់ថាពួកគេពិតជាសមនៅជាមួយព្រះអង្គ។ ៦ ព្រះអង្គបន្សុទ្ធពួកគេដូចជាងបន្សុទ្ធមាសក្នុងឡ ព្រះអង្គទទួលពួកគេ ដូចទទួលតង្វាយដុត*ទាំងមូល។
៧ លុះដល់ពេលកំណត់ ដែលព្រះអង្គយាងមកវិនិច្ឆ័យទោសមនុស្សលោក ពួកគេនឹងភ្លឺដូចអណ្តាតភ្លើងឆាបឆេះជញ្រ្ជាំង។ ៨ ពួកគេនឹងវិនិច្ឆ័យទោសប្រជាជាតិនានា ហើយគ្រប់គ្រងលើជាតិសាសន៍ជាច្រើន។ ព្រះអម្ចាស់នឹងគ្រងរាជ្យលើពួកគេអស់កល្បជាអង្វែងតរៀងទៅ។ ៩ អស់អ្នកដែលពឹងផ្អែកលើព្រះអម្ចាស់នឹងយល់ថា គម្រោងការរបស់ព្រះអង្គពិតជាត្រឹមត្រូវ ហើយអស់អ្នកដែលជឿព្រះអង្គនឹងរួមរស់ជាមួយព្រះអង្គក្នុងសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណា ចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើស។
១០ ផ្ទុយទៅវិញ ជនពាលដែលប្រមាថព្រះជាម្ចាស់ នឹងទទួលទណ្ឌកម្ម ស្របតាមគំនិតរបស់ខ្លួន ព្រោះពួកគេបានមើលងាយមនុស្សសុចរិត ហើយបែរខ្នងដាក់ព្រះអម្ចាស់។ ១១ អស់អ្នកដែលព្រងើយកន្តើយនឹងព្រះប្រាជ្ញាញាណ និងការអប់រំរបស់ព្រះអង្គ ពិតជាមនុស្សវេទនា សេចក្តីសង្ឃឹមរបស់ពួកគេគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ ហើយការប្រឹងប្រែងរបស់ពួកគេ សុទ្ធតែឥតបានការ ហើយអ្វីៗដែលគេធ្វើក៏ឥតប្រយោជន៍ដែរ។ ១២ ភរិយារបស់ពួកគេជាស្រ្តីឥតគំនិត កូនរបស់គេជាមនុស្សកំណាច ហើយពូជពង្សរបស់គេនឹងត្រូវបណ្តាសា។
ចិត្តស្មោះត្រង់ ប្រសើរជាងមានកូនចៅច្រើន
១៣ ស្រ្តីឥតសៅហ្មង ហើយមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ទោះបីនាងគ្មានកូនក្តី ក៏នាងមានសុភមង្គលដែរ! នាងនឹងទទួលរង្វាន់ នៅពេលព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក។ ១៤ បុរសកម្រៀវដែលមិនប្រព្រឹត្តអំពើបាប ហើយគ្មានគំនិតអាក្រក់ប្រឆាំងនឹងព្រះអម្ចាស់ ក៏មានសុភមង្គលដែរ ដ្បិតគេនឹងទទួលព្រះអំណោយទានពិសេស ព្រោះគេមានចិត្តស្មោះត្រង់។ គេនឹងទទួលកន្លែងដ៏ប្រសើរ ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ១៥ អ្នកដែលខិតខំប្រព្រឹត្តអំពើល្អ រមែងទទួលផលដ៏រុងរឿង ហើយអ្នកដែលប្រព្រឹត្តតាមព្រះប្រាជ្ញាញាណ ប្រៀបដូចដើមឈើដែលមានឫសគង់វង្សជានិច្ច។ ១៦ កូនកើតមកពីអំពើប្រាសចាកសីលធម៌ មិនដែលចម្រុងចម្រើនទេ ហើយពូជពង្សរបស់អ្នករួមបវេណីខុសវិន័យនឹងត្រូវវិនាសបាត់បង់ជាពុំខាន។ ១៧ ទោះបីគេរស់នៅយូរយ៉ាងណាក្តី ក៏គ្មាននរណារាប់រកគេដែរ ហើយត្រូវអ្នកដទៃមើលងាយ រហូតដល់ចាស់ស្លាប់។ ១៨ ប្រសិនបើគេស្លាប់នៅវ័យក្មេងនោះ គេគ្មានសេចក្តីសង្ឃឹមទេ ហើយនៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស គេក៏មិនបានធូរស្រាលដែរ។ ១៩ ចុងបញ្ចប់នៃពូជពង្សរបស់មនុស្សទុច្ចរិតវេទនាណាស់!
៤
១ មានកិរិយាល្អឥតខ្ចោះ ប្រសើរជាងមានកូន។ គេនឹកដល់អស់អ្នកដែលមានកិរិយាល្អអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់ និងមនុស្សលោកទទួលស្គាល់អ្នកដែលមានកិរិយាល្អបែបនេះ។ ២ ពេលអ្នកទាំងនោះនៅរស់ មនុស្សម្នាយកតម្រាប់តាមពួកគេ ពេលគេលាចាកលោកនេះផុតទៅ មនុស្សម្នាអាឡោះអាល័យពួកគេ។ អ្នកមានកិរិយាល្អនឹងពាក់ភួងជ័យ ព្រោះពួកគេទទួលជ័យជម្នះក្នុងការប្រយុទ្ធដ៏ត្រឹមត្រូវ ដណ្តើមយករង្វាន់។ ៣ ផ្ទុយទៅវិញ ពូជពង្សរបស់ជនពាលដែលប្រមាថព្រះជាម្ចាស់ ទោះបីគេមានគ្នាច្រើនយ៉ាងណាក្តី ក៏ឥតបានការដែរ។ គេគ្មានគ្រឹះរឹងមាំឡើយ គឺប្រៀបបាននឹងគល់ឈើដែលចាក់ឫសមិនជ្រៅ។ ៤ ទោះបីគល់ឈើទាំងនោះដុះខ្នែងបែកមែកសាខាមួយគ្រាក្តី ក៏វាមិននឹងនរដែរ។ ពេលមានខ្យល់ព្យុះបក់បោកមក វានឹងរង្គើ ហើយរលើងអស់។ ៥ មែកខ្ចីៗរបស់វានឹងត្រូវបាក់ ហើយក្តិបរបស់វាក៏ឥតបានការ ព្រោះខ្ចីពេកបរិភោគមិនកើត។ ៦ នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក កូនដែលកើតពីអំពើប្រាសចាកសីលធម៌ នឹងធ្វើជាសាក្សីបញ្ជាក់អំពី កិរិយាអាក្រក់របស់ឪពុកម្តាយខ្លួន។
សេចក្តីស្លាប់របស់មនុស្សសុចរិត នៅពេលវ័យក្មេង
៧ រីឯមនុស្សសុចរិតវិញ ទោះបីគេស្លាប់នៅវ័យក្មេងក្តី ក៏គេបានសម្រាកដោយសុខសាន្តដែរ។ ៨ អាយុជីវិតដែលមានតម្លៃ មិនមែនមកពីមានអាយុវែង ហើយរស់បានយូរឆ្នាំនោះទេ។ ៩ មនុស្សមានប្រាជ្ញា ប្រសើរជាងមានសក់ស្កូវ ជីវិតឥតសៅហ្មង ក៏ប្រសើរជាងមានអាយុវែងដែរ។
១០ មនុស្សសុចរិតរមែងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយព្រះអង្គក៏ស្រឡាញ់គាត់ដែរ។ គាត់រស់នៅក្នុងចំណោមមនុស្សបាប ព្រះអង្គលើកគាត់ទៅ ១១ ព្រះអង្គលើកគាត់ឡើងទៅដូច្នេះ ដើម្បីកុំឲ្យឥទ្ធិពលអាក្រក់ បង្ខូចប្រាជ្ញារបស់គាត់ និងកុំឲ្យកលល្បិចអូសទាញគាត់។ ១២ សេចក្តីអាក្រក់រមែងពង្វក់មនុស្សមិនឲ្យមើលអំពើល្អឃើញច្បាស់ រីឯតណ្ហាពុះកញ្ជ្រោលក៏រមែងធ្វើឲ្យគំនិតត្រឹមត្រូវ ក្លាយទៅជាវង្វេងដែរ។ ១៣ មនុស្សសុចរិតបានពេញលក្ខណៈក្នុងរយៈពេលដ៏ខ្លី ហើយគាត់ដូចជារស់នៅបានយ៉ាងយូរ។ ១៤ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងរបៀបរស់នៅរបស់គាត់ ហេតុនេះហើយបានជាព្រះអង្គដកគាត់ចេញពីចំណោមមនុស្សអាក្រក់យ៉ាងប្រញាប់។ មនុស្សម្នាឃើញការនេះ តែមិនយល់ទេ គេមិនបានរិះគិតអំពីហេតុការណ៍នេះឡើយ។ ១៥ គឺថា ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណាចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយតាមការពារប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ។
១៦ មនុស្សសុចរិត ទោះបីស្លាប់ក្តី ក៏នៅតែដាក់ទោសជនពាលដែលនៅរស់។ យុវជនដែលឆាប់ពេញលក្ខណៈ ក៏ដាក់ទោសមនុស្សចាស់ជរាដែលទុច្ចរិតដែរ។ ១៧ មនុស្សម្នាឃើញអ្នកមានប្រាជ្ញាទទួលមរណភាពដូច្នេះ គេមិនយល់អំពីគម្រោងការរបស់ព្រះអម្ចាស់ចំពោះគាត់ឡើយ គេក៏មិនយល់ពីមូលហេតុដែលព្រះអង្គដកគាត់ ឲ្យទៅនៅកន្លែងសុខស្រួលដែរ។ ១៨ ពួកគេឃើញដូច្នេះ ហើយនាំគ្នាមើលងាយ តែព្រះអម្ចាស់នឹងចំអកដាក់ពួកគេ។ ១៩ ក្រោយមក ពេលពួកគេស្លាប់ទៅ គ្មាននរណាគោរពសាកសពរបស់ពួកគេទេ។ ក្នុងស្ថានមនុស្សស្លាប់ ពួកគេត្រូវអាម៉ាស់អស់កល្បជានិច្ច។ ព្រះអង្គនឹងទាញក្បាលពួកគេទម្លាក់ចុះ ដោយគ្មានពាក្យតវ៉ាបានឡើយ។ ព្រះអង្គនឹងធ្វើឲ្យពួកគេរលើងទាំងឫសរហូតតទៅ ពួកគេនឹងរងទុក្ខលំបាក ហើយគ្មាននរណានឹកដល់ពួកគេទៀតឡើយ។
ការសោកស្តាយរបស់ជនពាល
២០ ពេលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្ស តាមអំពើបាបដែលខ្លួនប្រព្រឹត្ត ជនពាលទាំងនោះនឹងនាំគ្នាចូលមក ទាំងភ័យខ្លាច។ អំពើអាក្រក់របស់ពួកគេនឹងធ្វើជាសាក្សីថ្កោលទោសពួកគេ។
៥
១ ពេលនោះ មនុស្សសុចរិតនឹងឈរយ៉ាងអង់អាច នៅចំពោះមុខពួកអ្នកដែលសង្កត់សង្កិន និងមើលងាយការខិតខំប្រឹងប្រែងរបស់គាត់។ ២ ពួកគេឃើញ ហើយជ្រួលច្របល់ទាំងភ័យញ័រខ្លួន និងស្រឡាំងកាំង ដោយឃើញថា គាត់រួចជីវិត ផ្ទុយពីការស្មានរបស់ពួកគេ។ ៣ ពួកគេតឹងទ្រូង ហើយត្អូញត្អែរ និយាយគ្នាទាំងសោកស្តាយថា៖ ៤ «អ្នកនេះហើយដែលយើងចំអកដាក់កាលពីមុន! យើងបានត្មះតិះដៀលគាត់! យើងពិតជាមនុស្សឆោតល្ងង់មែន! យើងស្មានថា របៀបរស់នៅរបស់គាត់ជាការលេលា និងស្មានថាការស្លាប់របស់គាត់ជាការអាម៉ាស់។ ៥ តែឥឡូវនេះ ព្រះជាម្ចាស់បញ្ចូលគាត់ទៅក្នុងចំណោមបុត្រធីតារបស់ព្រះអង្គ គាត់ក៏រួមចំណែកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គដែរ!។ ៦ ដូច្នេះ យើងវង្វេងឆ្ងាយពីមាគ៌ានៃសេចក្តីពិត ពន្លឺនៃសេចក្តីសុចរិតមិនបានបំភ្លឺដំណើរជីវិតរបស់យើងទេ! ព្រះអាទិត្យក៏មិនបានរះបំភ្លឺយើងដែរ! ៧ យើងបានដើរតាមផ្លូវទុច្ចរិត ដែលនាំឲ្យវិនាសអន្តរាយ រហូតដល់ឆ្អែតចិត្ត ហើយបានដើរកាត់វាលរហោស្ថានដែលគ្មានផ្លូវ តែយើងមិនព្រមទទួលស្គាល់មាគ៌ារបស់ព្រះអម្ចាស់ទេ។ ៨ តើការក្រអឺតក្រទមរបស់យើង បានប្រយោជន៍អ្វី? តើទ្រព្យសម្បត្តិដ៏បរិបូណ៌ ដែលជាទីអួតអាងរបស់យើង បានផ្តល់អ្វីដល់យើង? ៩ អ្វីៗទាំងនេះរសាត់បាត់ទៅដូចស្រមោល គឺដូចជាដំណឹងដែលឮហើយភ្លេចភ្លាម។ ១០ ជីវិតរបស់យើងប្រៀបដូចជាសំពៅជ្រែករលកសមុទ្រ តែមិនទុកដានអ្វីសោះឡើយ។ ១១ ជីវិតរបស់យើងប្រៀបបាននឹងសត្វដែលហើរនៅលើអាកាសវេហាស៍ គ្មាននរណាមើលឃើញផ្លូវរបស់វាទេ វាទទះស្លាបហោះជ្រែកអាកាសទៅមុខ ដោយឥតទុកដានឲ្យគេឃើញថា វាហោះតាមផ្លូវណាឡើយ។ ១២ ជីវិតរបស់យើងក៏ប្រៀបបាននឹងព្រួញ ដែលគេបាញ់ឆ្ពោះទៅទីដៅ វាជ្រែកអាកាស តែអាកាសនៅដដែល គឺវាមិនទុកដានឲ្យគេឃើញថា ព្រួញនោះហោះតាមណាទេ។ ១៣ រីឯយើងវិញក៏ដូច្នោះដែរ យើងកើតមក ហើយបាត់បង់ជីវិតទៅវិញភ្លាម ដោយមិនបន្សល់ទុកនូវកិរិយាល្អពីក្រោយយើងឡើយ យើងបានបំផ្លាញជីវិតរបស់យើងដោយប្រព្រឹត្តអំពើអាក្រក់»។
១៤ សេចក្តីសង្ឃឹមរបស់ជនពាលប្រៀបដូចជាអង្កាម ដែលខ្យល់ផាត់យកទៅ ឬដូចពពុះទឹកដែលខ្យល់ព្យុះបក់យកទៅ ឬដូចផ្សែងដែលរលាយតាមខ្យល់។ មនុស្សម្នានឹងភ្លេចជនពាលដូចភ្លេចភ្ញៀវ ដែលបានមកស្នាក់នៅតែមួយយប់ប៉ុណ្ណោះ។
អនាគតដ៏រុងរឿងរបស់មនុស្សសុចរិត
១៥ រីឯមនុស្សសុចរិតវិញ ពួកគេរស់នៅអស់កល្បជានិច្ច ហើយទទួលរង្វាន់ពីព្រះអម្ចាស់។ ព្រះដ៏ខ្ពង់ខ្ពស់បំផុតថែរក្សាពួកគេ។ ១៦ ហេតុនេះ ពួកគេនឹងទទួលព្រះរាជ្យដ៏រុងរឿង ព្រមទាំងមកុដដ៏ល្អប្រសើរបំផុតពីព្រះអម្ចាស់ ដ្បិតព្រះបារមីព្រះអង្គនឹងគ្របបាំងពួកគេ ហើយព្រះអង្គនឹងការពារពួកគេ ដោយឫទ្ធានុភាពរបស់ព្រះអង្គដែរ។ ១៧ ព្រះជាម្ចាស់យកព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងរបស់ព្រះអង្គ ធ្វើជាគ្រឿងសឹក ព្រះអង្គយកអ្វីៗដែលព្រះអង្គបង្កើតមក ធ្វើជាអាវុធ។ ១៨ ព្រះអង្គនឹងពាក់សេចក្តីសុចរិត ធ្វើជាអាវក្រោះ ហើយយកការវិនិច្ឆ័យតាមយុត្តិធម៌ ធ្វើជាមួកដែក។ ១៩ ព្រះអង្គយកភាពវិសុទ្ធរបស់ព្រះអង្គធ្វើជាខែលដែលគ្មាននរណាអាចឈ្នះបាន ២០ ហើយយកព្រះពិរោធដ៏ឥតត្រាប្រណី ធ្វើជាដាវដ៏មុត។ ពិភពទាំងមូលនឹងរួមជាមួយព្រះអង្គ ធ្វើសឹកប្រឆាំងនឹងពួកឆោតល្ងង់។ ២១ រន្ទះនឹងបាញ់ចេញពីពពកដូចព្រួញដែលបាញ់ពីធ្នូដ៏តឹង តម្រង់យ៉ាងលឿនឆ្ពោះទៅទីដៅ។ ២២ គ្រាប់ព្រឹលធា្លក់យ៉ាងសាហាវបំផុត ធា្លក់ដូចថ្មដែលគេបាញ់ដោយដង្ហក់។ រលកទឹកសមុទ្រនឹងបក់បោកលើខ្មាំងសត្រូវរបស់ព្រះអង្គ ហើយទឹកទន្លេនឹងពន្លិចពួកគេដោយឥតត្រាប្រណីដែរ។ ២៣ ខ្យល់ដ៏ខ្លាំងក្លានឹងបក់បោកមកលើពួកគេ ហើយផាត់ពួកគេយកទៅដូចខ្យល់ព្យុះ។ ផែនដីទាំងមូលនឹងក្លាយទៅជាទីស្មសាន ព្រោះតែអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ហើយអ្នកកាន់អំណាចនឹងត្រូវធ្លាក់ពីបល្ល័ង្ករបស់ខ្លួន ព្រោះអំពើអាក្រក់ដែលគេប្រព្រឹត្ត។
៦
អ្នកដឹកនាំត្រូវស្វែងយល់អំពីព្រះប្រាជ្ញាញាណ
១ ស្តេចទាំងឡាយ សូមស្តាប់ និងយល់! អស់អ្នកដែលគ្រប់គ្រងផែនដីអើយ សូមអញ្ជើញមកសិក្សា! ២ អស់អ្នកដែលមានអំណាចលើមហាជនទាំងឡាយ ហើយអួតអាងថា ខ្លួនត្រួតត្រាលើប្រជាជាតិដ៏ច្រើនឥតគណនាអើយ សូមផ្ទៀងត្រចៀកស្តាប់! ៣ សូមជ្រាបថា អស់លោកបានទទួលអំណាចគ្រប់គ្រងពីព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គនឹងពិនិត្យមើលកិច្ចការដែលអស់លោកធ្វើ ព្រះអង្គតាមសង្កេតមើលគោលបំណងរបស់អស់លោក។ ៤ អស់លោកកាន់អំណាចក្នុងនាមព្រះអម្ចាស់ ដែលជាព្រះមហាក្សត្រ។ ប្រសិនបើអស់លោកមិនគ្រប់គ្រងដោយយុត្តិធម៌ មិនគោរពច្បាប់ ហើយមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ ៥ នោះព្រះអង្គនឹងដាក់ទោសអស់លោកយ៉ាងទាន់ហន់ គួរឲ្យភ័យខ្លាច ដ្បិតព្រះអង្គវិនិច្ឆ័យទោសអ្នកកាន់អំណាចដោយឥតត្រាប្រណី។ ៦ ព្រះអង្គតែងតែលើកលែងទោស និងអាណិតមេត្តាអ្នកតូចតាច តែព្រះអង្គវិនិច្ឆ័យទោសយ៉ាងតឹងរ៉ឹង ចំពោះអ្នកកាន់អំណាច។ ៧ ព្រះដែលជាម្ចាស់នៃមនុស្សទាំងអស់មិនយោគយល់នរណាឡើយ ហើយព្រះអង្គក៏មិនគិតពីឋានៈរបស់គេដែរ ព្រោះព្រះអង្គបង្កើតមនុស្សទាំងតូច ទាំងធំ ហើយថែរក្សាមនុស្សទាំងអស់តាមរបៀបតែមួយ។ ៨ ប៉ុន្តែ ព្រះអង្គពិនិត្យពិច័យមើលអ្នកមានអំណាចយ៉ាងហ្មត់ចត់។ ៩ អ្នកកាន់អំណាចទាំងឡាយអើយ! ខ្ញុំសូមជម្រាបសេចក្តីទាំងនេះជូន ដើម្បីឲ្យអស់លោករៀនមានប្រាជ្ញា និងចៀសវាងការវង្វេង។ ១០ អស់អ្នកដែលកាន់តាមវិន័យដ៏វិសុទ្ធឥតខ្ចោះ ព្រះជាម្ចាស់នឹងរាប់គេទុកជាមនុស្សដ៏វិសុទ្ធ ហើយអស់អ្នកដែលសុខចិត្តទទួលការអប់រំពីវិន័យទាំងនោះ នឹងអាចដោះសារការពារខ្លួន នៅពេលព្រះអង្គវិនិច្ឆ័យទោស។ ១១ ហេតុនេះសូមយកចិត្តទុកដាក់ស្តាប់ពាក្យរបស់ខ្ញុំ! សូមស្វះស្វែងប្រាថ្នាចង់បានពាក្យនេះ ហើយទទួលការអប់រំផង។
មនុស្សសុចរិតរមែងរកឃើញព្រះប្រាជ្ញាញាណ
១២ ព្រះប្រាជ្ញាញាណភ្លឺចិញ្ចែងចិញ្ចាចជានិច្ចមិនចេះស្រអាប់ឡើយ។ ព្រះប្រាជ្ញាញាណបង្ហាញព្រះអង្គឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ អស់អ្នកដែលស្វែងរកព្រះប្រាជ្ញាញាណ ក៏រកឃើញព្រះអង្គយ៉ាងស្រួលដែរ។ ១៣ អ្នកដែលប្រាថ្នាចង់បានព្រះប្រាជ្ញាញាណ ព្រះអង្គបង្ហាញឲ្យគេស្គាល់ មុនគេរកឃើញព្រះអង្គទៅទៀត។ ១៤ អ្នកដែលក្រោកពីព្រលឹម ដើម្បីស្វែងរកព្រះប្រាជ្ញាញាណមិននឿយហត់ឡើយ ដ្បិតគេនឹងឃើញព្រះប្រាជ្ញាញាណគង់នៅមាត់ទ្វារផ្ទះរបស់ខ្លួន។ ១៥ អ្នកណាមានចិត្តឆេះឆួល ប្រាថ្នាចង់បានព្រះប្រាជ្ញាញាណ អ្នកនោះមុខជាយល់ដឹងយ៉ាងល្អឥតខ្ចោះ។ រីឯអ្នកដែលប្រុងស្មារតីដោយនឹកដល់ព្រះប្រាជ្ញាញាណ មុខជារួចពីកង្វល់គ្រប់បែបយ៉ាងក្នុងពេលឆាប់ៗ។ ១៦ ចំណែកព្រះប្រាជ្ញាញាណវិញ ព្រះអង្គស្វែងរកអស់អ្នកដែលសមនឹងទទួលព្រះអង្គ ព្រះអង្គក៏សម្ដែងឲ្យពួកគេឃើញដោយព្រះហឫទ័យសប្បុរស ក្នុងគ្រប់កិច្ចការដែលគេធ្វើ ហើយយាងមកជួបពួកគេ គ្រប់ពេលដែលគេគិត។ ១៧ អ្នកណាប៉ងប្រាថ្នាដោយចិត្តស្មោះសរចង់ឲ្យព្រះប្រាជ្ញាញាណអប់រំខ្លួន អ្នកនោះចាប់ផ្តើមមានព្រះប្រាជ្ញាញាណហើយ! ១៨ អ្នកណាប្រាថ្នាចង់ទទួលការអប់រំ អ្នកនោះស្រឡាញ់ព្រះប្រាជ្ញាញាណហើយ។ អ្នកដែលស្រឡាញ់ព្រះប្រាជ្ញាញាណ រមែងកាន់តាមវិន័យរបស់ព្រះអង្គ អ្នកដែលប្រព្រឹត្តតាមវិន័យ មុខជាមានជីវិតមិនចេះសាបសូន្យ។ ១៩ រីឯជីវិតមិនចេះសាបសូន្យ ធ្វើឲ្យខ្លួនស្ថិតនៅក្បែរព្រះជាម្ចាស់ ២០ ដូច្នេះ ការប៉ងប្រាថ្នាចង់បានព្រះប្រាជ្ញាញាណ រមែងនាំមនុស្សទៅកាន់រាជសម្បត្តិ។ ២១ អ្នកដឹកនាំជាតិសាសន៍ទាំងឡាយអើយ! ប្រសិនបើអស់លោកស្រឡាញ់រាជបល្ល័ង្ក និងអំណាច ចូរគោរពព្រះប្រាជ្ញាញាណទៅ នោះអស់លោកមុខជាគ្រងរាជ្យអស់កល្បជានិច្ចពុំខាន។
២២ តើព្រះប្រាជ្ញាញាណជាអ្វីទៅ ហើយព្រះប្រាជ្ញាញាណមានដើមកំណើតយ៉ាងដូម្តេច? ខ្ញុំសូមជម្រាបជូនអស់លោក ខ្ញុំមិនលាក់លៀមសេចក្តីអាថ៌កំបាំងណាឡើយ។ ខ្ញុំនឹងរៀបរាប់អំពីកំណើតនៃព្រះប្រាជ្ញាញាណតាំងពីដើមដំបូងបង្អស់ ខ្ញុំនឹងបរិយាយយ៉ាងច្បាស់នូវសេចក្តី ដែលត្រូវស្គាល់អំពីព្រះអង្គ ដោយមិនប្រាសចាកពីសេចក្តីពិតឡើយ។ ២៣ ខ្ញុំគ្មានបំណងលាក់តម្រិះទុកក្នុងខ្លួន ព្រោះគំនិតបែបនេះមិនចុះសំរុងជាមួយព្រះប្រាជ្ញាញាណទេ។ ២៤ ផ្ទុយទៅវិញ ប្រសិនបើមានអ្នកប្រាជ្ញច្រើន ពិភពលោកមិនត្រូវវិនាសឡើយ ហើយស្តេចដែលមានតម្រិះតែងតែនាំសេចក្តីសុខសាន្តមកឲ្យប្រជារាស្រ្ត។ ២៥ ហេតុនេះ ចូរបណ្តោយឲ្យខ្ញុំបង្រៀនអស់លោក! អស់លោកមុខជាទទួលប្រយោជន៍ពុំខាន។
៧
ព្រះបាទសាឡូម៉ូនជាមនុស្សធម្មតា
១ ខ្ញុំជាមនុស្ស ដែលរមែងតែងតែស្លាប់ដូចមនុស្សទាំងអស់ ខ្ញុំក៏ជាពូជពង្សរបស់មនុស្សដើមដំបូង ដែលព្រះជាម្ចាស់បានសូនពីដីមកដែរ។ ២ ខ្ញុំបានចាប់ផ្ទៃដោយមេជីវិតរបស់បុរសម្នាក់ ក្នុងពេលរួមបវេណីយ៉ាងសប្បាយ ហើយរូបកាយរបស់ខ្ញុំក៏កើតឡើងក្នុងផ្ទៃម្តាយ។ អស់រយៈពេលដប់ខែ លោហិតម្តាយរបស់ខ្ញុំបានធ្វើឲ្យរូបកាយនេះ កាន់តែរឹងប៉ឹងឡើយៗ។ ៣ តាំងពីខ្ញុំកើតមក ខ្ញុំដកដង្ហើមពីខ្យល់ដូចគេឯង ខ្ញុំមករស់នៅលើផែនដីនេះរងទុក្ខដូចគេឯង ហើយសំឡេងដើមដំបូងរបស់ខ្ញុំក៏មិនខុសពីទារកឯទៀតៗទាំងអស់។ ៤ គេយកក្រណាត់មករុំខ្ញុំ ហើយយកចិត្តទុកដាក់ថែរក្សា។ ៥ គ្មានស្តេចណា ចាប់ផ្តើមជីវិតតាមរបៀបផ្សេងទេ! ៦ មនុស្សទាំងអស់ ចូលមកក្នុងពិភពលោកតាមរបៀបដូចគ្នា ហើយចាកចេញទៅវិញ តាមរបៀបដូចគ្នាដែរ។
ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះប្រាជ្ញាញាណ
៧ ហេតុនេះ ខ្ញុំទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គប្រោសប្រទានឲ្យមានសុភនិច្ឆ័យ។ ខ្ញុំទូលសូមព្រះអង្គ ព្រះអង្គក៏ប្រទានឲ្យខ្ញុំមានគំនិតនៃព្រះប្រាជ្ញាញាណ។ ៨ ខ្ញុំយល់ឃើញថា មានព្រះប្រាជ្ញាញាណ ប្រសើរជាងមានរាជបល្ល័ង្ក និងអំណាចគ្រប់គ្រងទៅទៀត។ បើប្រៀបនឹងព្រះប្រាជ្ញាញាណ ខ្ញុំចាត់ទុកទ្រព្យសម្បត្តិទាំងអស់ថាគ្មានតម្លៃ។ ៩ សូម្បីតែត្បូងពេជ្រដ៏មានតម្លៃក៏មិនអាចប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណដែរ។ បើប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណ មាសទាំងអស់ក្នុងពិភពលោកទាំងមូល ប្រៀបបីដូចជាខ្សាច់មួយក្តាប់តូច ហើយប្រាក់ក៏ប្រៀបដូចជាភក់ដែរ។ ១០ ខ្ញុំស្រឡាញ់ព្រះប្រាជ្ញាញាណជាងស្រឡាញ់សុខភាពល្អ និងសម្ផស្សទៅទៀត។ ខ្ញុំសម្រេចចិត្តយកព្រះប្រាជ្ញាញាណ ធ្វើជាពន្លឺនៃជីវិតរបស់ខ្ញុំ ព្រោះពន្លឺដែលចេញពីព្រះប្រាជ្ញាញាណមិនចេះស្រអាប់ឡើយ។
១១ ព្រះប្រាជ្ញាញាណយាងមករកខ្ញុំ ទាំងនាំសម្បត្តិគ្រប់យ៉ាង និងកាន់ភោគទ្រព្យដ៏មានតម្លៃមកជាមួយផង។ ១២ ខ្ញុំសប្បាយរីករាយនឹងសម្បត្តិទាំងនេះ ព្រោះព្រះប្រាជ្ញាញាណនាំមកឲ្យខ្ញុំ ក៏ប៉ុន្តែ កាលណោះខ្ញុំមិនទាន់ដឹងថា ព្រះប្រាជ្ញាញាណបង្កើតសម្បត្ដិទាំងនេះទេ។ ១៣ អ្វីៗដែលខ្ញុំបានរៀនពីព្រះប្រាជ្ញាញាណដោយចិត្តស្មោះសរ ខ្ញុំថ្លែងប្រាប់អ្នកដទៃឥតទុកសម្រាប់ខ្លួនឯងឡើយ។ ខ្ញុំមិនលាក់លៀមសម្បត្តិដ៏មានតម្លៃនៃព្រះប្រាជ្ញាញាណទេ ១៤ ដ្បិតព្រះប្រាជ្ញាញាណជាកំណប់ដ៏មានតម្លៃ មិនចេះរលស់សម្រាប់មនុស្សលោក។ អស់អ្នកដែលមានកំណប់នេះ នឹងធ្វើជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ព្រោះលទ្ធផលនៃការអប់រំធ្វើឲ្យគេគាប់ព្រះហឫទ័យព្រះអង្គ។
ព្រះជាម្ចាស់ជាប្រភពនៃការចេះដឹងគ្រប់យ៉ាង
១៥ សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំចេះនិយាយប្រកបដោយវិចារណញ្ញាណ និងចេះគិតសមតាមព្រះអំណោយទានរបស់ព្រះអង្គ ដ្បិតព្រះអង្គជាមគ្គុទ្ទេសក៍របស់ព្រះប្រាជ្ញាញាណ ហើយតម្រង់ផ្លូវអ្នកប្រាជ្ញ ១៦ ព្រះអង្គជាម្ចាស់របស់យើងទាំងអស់គ្នា ហើយជាម្ចាស់លើពាក្យសម្ដី ចិត្តគំនិត និងចំណេះឯកទេសរបស់យើង។ ១៧ ដូច្នេះ ព្រះអង្គប្រោសប្រទានឲ្យខ្ញុំស្គាល់ច្បាស់នូវអ្វីៗដែលមានក្នុងលោកនេះ គឺឲ្យខ្ញុំស្គាល់រចនាសម្ពន្ធនៃពិភពលោក និងសកម្មភាពរបស់ធាតុទាំងប្រាំ។ ១៨ ព្រះអង្គក៏ឲ្យខ្ញុំចេះរាប់ដើមដំបូង ពាក់កណ្តាល និងចុងបញ្ចប់នៃពេលវេលា ព្រមទាំងស្គាល់រដូវកាល ដែលចេះតែមានជាបន្តបន្ទាប់គ្នាតាមដំណើរព្រះអាទិត្យ ១៩ វដ្តនៃឆ្នាំនីមួយៗ និងទីតាំងតារាទាំងប៉ុន្មាន ២០ ប្រភេទរបស់សត្វ និងលក្ខណៈរបស់សត្វព្រៃ អានុភាពរបស់វត្ថុស័ក្តិសិទ្ធិ និងចិត្តគំនិតរបស់មនុស្ស រុក្ខជាតិប្លែកៗពីគ្នា ព្រមទាំងប្រយោជន៍នៃឫសរុក្ខជាតិទាំងនោះដែលអាចប្រើធ្វើជាថ្នាំបាន។ ២១ ខ្ញុំស្គាល់អ្វីៗទាំងអស់ដែលមនុស្សលោកមើលឃើញ ឬមើលពុំឃើញ ដ្បិតព្រះប្រាជ្ញាញាណដែលបង្កើតអ្វីៗទាំងអស់បានបង្រៀនខ្ញុំ។
លក្ខណៈរបស់ព្រះប្រាជ្ញាញាណ
២២ ព្រះប្រាជ្ញាញាណ មានវិញ្ញាណដ៏ឈ្លាសវៃ និងវិសុទ្ធ។ មានវិញ្ញាណតែមួយដែលធ្វើការអ្វីៗទាំងអស់ មនុស្សស្ទាប ឬចាប់មិនបាន ខុសប្លែកពីអ្វីទាំងអស់ ឥតសៅហ្មង ជ្រះថ្លា មិនប្រែប្រួលស្រឡាញ់ការល្អ មោះមុត ២៣ គ្មាននរណាអាចបង្ខំបាន ជួយយកអាសាគេ ស្រឡាញ់មនុស្ស នឹងន រឹងមាំ ឥតរង្គើ មិនខ្វល់ខ្វាយ អាចសម្រេចការទាំងអស់បាន ពិនិត្យមើលអ្វីៗទាំងអស់ស្ទង់គំនិតទាំងឡាយគឺគំនិតរបស់អ្នកចេះដឹង អ្នកបរិសុទ្ធ និងអ្នកឈ្លាសវៃបំផុត។ ២៤ ព្រះប្រាជ្ញាញាណលឿនជាងអ្វីៗដែលកម្រើកបាន។ ព្រះប្រាជ្ញាញាណបរិសុទ្ធបំផុត ហេតុនេះ ព្រះអង្គអាចឆ្លងកាត់ និងជ្រាបចូលអ្វីៗទាំងអស់។ ២៥ ព្រះប្រាជ្ញាញាណ ជាខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ ប្រកបដោយឫទ្ធានុភាព និងជារស្មីដ៏បរិសុទ្ធចេញមកពីសិរីរុងរឿងនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះ គ្មានភាពសៅហ្មងណាអាចចូលក្នុងព្រះប្រាជ្ញាញាណឡើយ។ ២៦ ព្រះប្រាជ្ញាញាណជារស្មីនៃពន្លឺដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាកញ្ចក់ដ៏ភ្លឺថ្លា ឆ្លុះបញ្ចាំងមហិទ្ធិឫទ្ធិរបស់ព្រះជាម្ចាស់ និងជាតំណាងនៃព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ២៧ ព្រះប្រាជ្ញាញាណមានតែមួយអង្គគត់ តែព្រះអង្គអាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះប្រាជ្ញាញាណមិនដែលប្រែប្រួលទេ តែព្រះអង្គធ្វើឲ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មីបាន។ ពីជំនាន់មួយ ទៅជំនាន់មួយ ព្រះប្រាជ្ញាញាណយាងមកសណ្ឋិតក្នុងដួងចិត្តរបស់មនុស្សវិសុទ្ធ* ដើម្បីឲ្យគេទៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ និងទៅជាព្យាការី។ ២៨ ដ្បិតព្រះជាម្ចាស់ ស្រឡាញ់តែអស់អ្នកដែលរួមរស់ជាមួយព្រះប្រាជ្ញាញាណប៉ុណ្ណោះ។ ២៩ ព្រះប្រាជ្ញាញាណភ្លឺជាងពន្លឺព្រះអាទិត្យ និងកញ្ចុំផ្កាយទាំងឡាយទៅទៀត បើប្រៀបផ្ទឹមនឹងពន្លឺថ្ងៃ ព្រះអង្គភ្លឺហួសប្រមាណ។ ៣០ យប់រមែងផ្ទេរកន្លែងទៅឲ្យថ្ងៃ ផ្ទុយទៅវិញ ព្រះប្រាជ្ញាញាណឈ្នះសេចក្តីអាក្រក់ជានិច្ច។
៨
១ ព្រះប្រាជ្ញាញាណលាតត្រដាងឫទ្ធានុភាពពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង ហើយត្រួតត្រាអ្វីៗទាំងអស់ ដោយព្រះហឫទ័យសប្បុរស។
ព្រះប្រាជ្ញាញាណជាមហេសីដ៏ប្រសើរបំផុត
២ ខ្ញុំស្រឡាញ់ ហើយខំស្វះស្វែងរកព្រះប្រាជ្ញាញាណតាំងពីយុវវ័យមក ខ្ញុំក៏ចាប់ចិត្តនឹងសម្រស់របស់ព្រះប្រាជ្ញាញាណ ព្រមទាំងចង់យកមកធ្វើជាមហេសីរបស់ខ្ញុំថែមទៀតផង។ ៣ ដោយរួមរស់ជាមួយព្រះជាម្ចាស់ ព្រះប្រាជ្ញាញាណមានសិរីរុងរឿងលើសអភិជននានា ហើយព្រះដែលជាម្ចាស់លើអ្វីៗទាំងអស់ក៏ស្រឡាញ់ព្រះប្រាជ្ញាញាណដែរ។ ៤ ព្រះប្រាជ្ញាញាណឈ្វេងយល់ព្រះតម្រិះដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ហើយផ្តល់គំនិតក្នុងកិច្ចការដែលព្រះអង្គសម្រេចធ្វើ។ ៥ ក្នុងលោកនេះ មនុស្សប្រាថ្នាចង់បានទ្រព្យសម្បត្តិជាច្រើន។ ប៉ុន្តែ គ្មានអ្វីមានតម្លៃជាងព្រះប្រាជ្ញាញាណដែលបានបង្កើតអ្វីៗទាំងអស់នោះឡើយ! ៦ បើប្រាជ្ញារបស់មនុស្សយើងចេះធ្វើការប្រកបដោយប្រសិទ្ធភាពប៉ុណ្ណឹងទៅហើយ ចុះចំណង់បើព្រះប្រាជ្ញាញាណដែលបានច្នៃបង្កើតអ្វីៗទាំងអស់ តើរឹតតែមានប្រសិទ្ធភាពយ៉ាងណាទៅទៀត។ ៧ តើមាននរណាស្រឡាញ់សេចក្តីសុចរិតឬទេ? កិរិយាល្អគ្រប់យ៉ាងសុទ្ធតែជាស្នាព្រះហស្តរបស់ព្រះប្រាជ្ញាញាណ គឺព្រះអង្គបង្រៀនឲ្យចេះស្កប់ចិត្ត ចេះរិះគិតពិចារណា មានសេចក្តីសុចរិត និងចិត្តក្លាហាន។ ក្នុងជីវិតមនុស្សយើង គ្មានអ្វីមានប្រយោជន៍ជាងកិរិយាល្អទាំងនោះទេ។ ៨ តើមាននរណាចង់បានបទពិសោធន៍ដ៏យូរលង់ឬទេ? ព្រះប្រាជ្ញាញាណជ្រាបអតីតកាល និងអនាគតកាល។ ព្រះអង្គចេះបកស្រាយ ពាក្យពេចន៍ទាំងប៉ុន្មាន ហើយក៏ចេះកាត់ប្រស្នា ព្រះអង្គជ្រាបជាមុន នូវទីសម្គាល់ដ៏អស្ចារ្យ និងអភូតហេតុនានា ព្រមទាំងជ្រាបអំពីពេលវេលា ដែលមាននក្ខត្តឫក្សដែរ។ ៩ ហេតុនេះ ខ្ញុំសម្រេចចិត្តយកព្រះប្រាជ្ញាញាណមកធ្វើជាគូគាប់ រួមរស់ជាមួយខ្ញុំ ព្រោះខ្ញុំដឹងថា ព្រះប្រាជ្ញាញាណនឹងផ្តល់យោបល់យ៉ាងល្អប្រពៃដល់ខ្ញុំ ព្រមទាំងលើកទឹកចិត្តខ្ញុំនៅពេលខ្ញុំមានកង្វល់ និងកើតទុក្ខផង។ ១០ ខ្ញុំយល់ឃើញថា ដោយសារព្រះប្រាជ្ញាញាណនេះ មហាជនមុខជាលើកតម្កើងខ្ញុំ ទោះបីខ្ញុំនៅក្មេងក្តី ក៏ចាស់ទុំគោរពខ្ញុំដែរ។ ១១ ពេលខ្ញុំកាត់ក្តី គេមុខជាឃើញថា ខ្ញុំឈ្លាសវៃ ហើយអ្នកកាន់អំណាចនានា មុខជាស្ងើចសរសើរខ្ញុំ។ ១២ ពេលខ្ញុំនៅស្ងៀម អស់លោកទាំងនោះនឹងរង់ចាំស្តាប់ខ្ញុំនិយាយ ពេលខ្ញុំនិយាយ គេមុខជាត្រងត្រាប់ស្តាប់ ពេលខ្ញុំនិយាយយូរ គេនៅស្ងៀម ហើយកោតសរសើរខ្ញុំក្នុងចិត្ត។ ១៣ ដោយសារព្រះប្រាជ្ញាញាណ ខ្ញុំនឹងមានជីវិតអមតៈ ហើយអស់អ្នកដែលរស់នៅក្រោយខ្ញុំ នឹងនឹកចាំពីខ្ញុំអស់កល្បជានិច្ច។ ១៤ ខ្ញុំនឹងគ្រប់គ្រងលើជាតិសាសន៍នានា ប្រជាជាតិទាំងឡាយនឹងនៅក្រោមអំណាចរបស់ខ្ញុំ។ ១៥ ពេលឮឈ្មោះខ្ញុំ ស្តេចដ៏គួរឲ្យស្ញែងខ្លាចនាំគ្នាតក់ស្លុត។ ខ្ញុំនឹងសម្ដែងចិត្តសប្បុរសចំពោះប្រជាជនរបស់ខ្ញុំ ហើយសម្ដែងចិត្តក្លាហាននៅពេលធ្វើសឹកសង្រ្គាម។ ១៦ កាលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំនឹងសម្រាកនៅក្បែរព្រះប្រាជ្ញាញាណ ដ្បិតអ្នកនៅជាមួយព្រះប្រាជ្ញាញាណមិនដែលមានចិត្តជូរចត់ទេ។ ការរួមរស់ជាមួយព្រះប្រាជ្ញាញាណក៏មិនបណ្តោយឲ្យមានទុក្ខព្រួយដែរ គឺមានតែសេចក្តីសុខ និងអំណរសប្បាយប៉ុណ្ណោះ។
១៧ ខ្ញុំបានរិះគិតអំពីសេចក្តីទាំងនេះ ហើយយល់ឃើញថា ការរួមរស់ជាមួយព្រះប្រាជ្ញាញាណធ្វើឲ្យមានជីវិតអមតៈ។ ១៨ ចំណងមិត្តភាពជាមួយព្រះប្រាជ្ញាញាណជាប្រភពនៃសុភមង្គលដ៏ពេញលក្ខណៈ សកម្មភាពរបស់ព្រះប្រាជ្ញាញាណផ្តល់ទ្រព្យសម្បត្តិដែលមិនចេះរលស់។ ខ្ញុំក៏យល់ថា ទំនាក់ទំនងជាប្រក្រតីជាមួយព្រះប្រាជ្ញាញាណរមែងធ្វើឲ្យមានសុភនិច្ឆ័យ ហើយការសន្ទនាជាមួយព្រះប្រាជ្ញាញាណរមែងធ្វើឲ្យមានកិត្តិនាម។ ហេតុនេះហើយបានជាខ្ញុំដើររកព្រះប្រាជ្ញាញាណគ្រប់ទីកន្លែង ដើម្បីយកមកធ្វើជាមហេសីរបស់ខ្ញុំ។ ១៩ ខ្ញុំកើតក្នុងវង្សត្រកូលខ្ពស់មែន ខ្ញុំក៏ទទួលព្រលឹងដ៏ល្អប្រសើរដែរ ២០ ឬបើនិយាយឲ្យត្រូវជាងនេះទៅទៀត ដោយខ្ញុំមានព្រលឹងដ៏ល្អប្រសើរ ខ្ញុំក៏ចូលមកក្នុងរូបកាយដ៏ឥតសៅហ្មង។ ២១ ប៉ុន្តែ ខ្ញុំដឹងថា បើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ ខ្ញុំពុំអាចទទួលព្រះប្រាជ្ញាញាណឡើយ! ដោយខ្ញុំទទួលស្គាល់ថា ព្រះអំណោយទាននេះមកពីព្រះអង្គ ដូច្នេះសឲ្យឃើញថា ខ្ញុំចេះគិតពិចារណាហើយ។ ហេតុនេះ ខ្ញុំទូលអង្វរព្រះអម្ចាស់ អស់ពីដួងចិត្តថា៖
៩
ពាក្យទូលអង្វរសូមព្រះប្រាជ្ញាញាណ
១ បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ និងជាព្រះអម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គបង្កើតអ្វីៗសព្វសារពើដោយសារព្រះបន្ទូល។ ២ ព្រះអង្គបានសូនមនុស្សដោយសារព្រះប្រាជ្ញាញាណ ដើម្បីឲ្យគ្រប់គ្រងលើសត្វលោកទាំងអស់ ដែលព្រះអង្គបង្កើតមក ៣ ហើយឲ្យគេត្រួតត្រាពិភពលោកដោយភាពវិសុទ្ធ និងសុចរិតតាមយុត្តិធម៌ ព្រមទាំងវិនិច្ឆ័យដោយចិត្តទៀងត្រង់។ ៤ សូមមេត្តាប្រោសប្រទានព្រះប្រាជ្ញាញាណ ដែលគង់នៅលើបល្ល័ង្ករួមជាមួយព្រះអង្គ មកទូលបង្គំផង! សូមកុំដកទូលបង្គំ ចេញពីចំណោមបុត្រធីតារបស់ព្រះអង្គឡើយ។ ៥ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្តាយរបស់ទូលបង្គំដែរ។ ទូលបង្គំជាមនុស្សទន់ខ្សោយ ដែលមានអាយុខ្លី មិនសូវយល់អំពីវិន័យ និងច្បាប់របស់ព្រះអង្គឡើយ។ ៦ មួយវិញទៀត ទោះបីមានមនុស្សណាម្នាក់ល្អឥតខ្ចោះក្តី ប្រសិនបើគេគ្មានព្រះប្រាជ្ញាញាណមកពីព្រះអង្គទេ គេគ្មានតម្លៃអ្វីឡើយ! ៧ ព្រះអង្គបានជ្រើសរើសទូលបង្គំឲ្យធ្វើជាស្តេចលើប្រជារាស្រ្តរបស់ព្រះអង្គ គឺឲ្យទូលបង្គំគ្រប់គ្រងលើបុត្រធីតារបស់ព្រះអង្គ។ ៨ ព្រះអង្គបញ្ជាឲ្យទូលបង្គំសង់ព្រះវិហារនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ព្រមទាំងសង់អាសនៈមួយក្នុងក្រុងដែលព្រះអង្គគង់នៅ ដោយយកព្រះពន្លាដែលព្រះអង្គបានរៀបចំតាំងពីដើមរៀងមកធ្វើជាគំរូ។ ៩ បពិត្រព្រះអម្ចាស់! ព្រះប្រាជ្ញាញាណគង់នៅជាមួយព្រះអង្គ ហើយជ្រាបអំពីស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ។ ពេលព្រះអង្គបង្កើតពិភពលោក ព្រះប្រាជ្ញាញាណគង់នៅជាមួយព្រះអង្គ ព្រមទាំងជ្រាបអំពីអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ និងអ្វីៗដែលត្រឹមត្រូវតាមបញ្ជារបស់ព្រះអង្គ។ ១០ សូមចាត់ព្រះប្រាជ្ញាញាណឲ្យយាងចុះពីស្ថានបរមសុខ ដែលជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ សូមឲ្យព្រះប្រាជ្ញាញាណយាងពីបល្ល័ង្ក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីធ្វើការនឿយហត់រួមជាមួយទូលបង្គំ និងឲ្យទូលបង្គំខ្ញុំស្គាល់អ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គផង។ ១១ ព្រះប្រាជ្ញាញាណជ្រាប និងយល់អ្វីៗទាំងអស់ ហើយណែនាំទូលបង្គំឲ្យប្រព្រឹត្តកិច្ចការផ្សេងៗ ដោយចេះគិតពិចារណា។ សូមព្រះប្រាជ្ញាញាណការពារទូលបង្គំដោយសិរីរុងរឿងរបស់ព្រះអង្គផង! ១២ ដូច្នេះ កិច្ចការទាំងប៉ុន្មានដែលទូលបង្គំប្រព្រឹត្ត មុខជាគាប់ព្រះហឫទ័យរបស់ព្រះអង្គ ទូលបង្គំនឹងគ្រងរាជ្យលើប្រជារាស្រ្តរបស់ព្រះអង្គដោយគតិយុត្តិធម៌ ហើយក៏ស័ក្តិសមអង្គុយលើបល្ល័ង្ករបស់បិតាទូលបង្គំដែរ។
១៣ ឱព្រះជាម្ចាស់អើយ! តើនរណាអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គបាន? តើនរណាអាចស្មានយល់អំពីបំណងរបស់ព្រះអង្គ? ១៤ មនុស្សតែងតែស្លាប់ មានគំនិតមិនប្រាកដប្រជាទេ ហើយការរិះគិតរបស់យើងខ្ញុំក៏រមែងប្រែប្រួលជានិច្ច។ ១៥ រូបកាយរបស់យើងខ្ញុំដែលត្រូវរលួយ ជាបន្ទុកយ៉ាងធ្ងន់ សង្កត់លើព្រលឹងរបស់យើងខ្ញុំ។ រូបកាយជាសំបកធ្វើពីដី ក៏សង្កត់លើវិញ្ញាណដែលប្រទាញប្រទង់ដោយកង្វល់ផ្សេងៗ។ ១៦ យើងខ្ញុំពិបាកស្រមៃឃើញពីអ្វីៗនៅលើផែនដី ហើយក៏មិនងាយយល់អំពីអ្វីៗ ដែលយើងអាចប៉ះពាល់បានប៉ុណ្ណឹងទៅហើយ ចុះចំណង់បើអ្វីៗដែលនៅឯស្ថានបរមសុខវិញ តើនរណាអាចស្វែងយល់បាន! ១៧ ប្រសិនបើព្រះអង្គមិនបានប្រោសប្រទានព្រះប្រាជ្ញាញាណ ហើយមិនបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គពីស្ថានដ៏ខ្ពស់មកទេនោះ គ្មាននរណាអាចស្គាល់បំណងរបស់ព្រះអង្គឡើយ។ ១៨ ដូច្នេះ ព្រះអង្គបានតំរែតម្រង់មនុស្សឲ្យរស់នៅដោយទៀងត្រង់នៅលើផែនដី ព្រះអង្គបានបង្រៀនពួកគេពីអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ ហើយព្រះប្រាជ្ញាញាណក៏សង្រ្គោះគេដែរ។
១០
នាទីរបស់ព្រះប្រាជ្ញាញាណក្នុងប្រវត្តិសាស្រ្ត
១ ព្រះប្រាជ្ញាញាណថែរក្សាការពារបិតារបស់មនុស្សជាតិ ដែលព្រះជាម្ចាស់បានសូនមុនគេ ក្នុងគ្រាដែលគាត់នៅតែម្នាក់ឯង។ បន្ទាប់មក ព្រះប្រាជ្ញាញាណបានរំដោះគាត់ឲ្យរួចពីអំពើបាបដែលគាត់ប្រព្រឹត្ត។ ២ ហើយប្រទានឲ្យគាត់មានកម្លាំងគ្រប់គ្រងលើអ្វីៗទាំងអស់។
៣ ប៉ុន្តែ មនុស្សទុច្ចរិតម្នាក់បានងាកចេញពីព្រះប្រាជ្ញាញាណ ដោយកំហឹងបាំងមុខ ហើយត្រូវអន្តរាយខ្លួនឯង ព្រោះតែបានសម្លាប់ប្អូនយ៉ាងឃោរឃៅ។ ៤ ដោយសារកំហុសរបស់គាត់ ទឹកបានជន់លិចផែនដី តែព្រះប្រាជ្ញាញាណសង្រ្គោះផែនដី ហើយណែនាំមនុស្សសុចរិតម្នាក់ដែលនៅក្នុងទូកធ្វើពីឈើធម្មតា។
៥ ពេលប្រជាជាតិទាំងឡាយរួមគ្នាប្រព្រឹត្តអំពើអាក្រក់ ហើយត្រូវព្រះអង្គបំភ័ន្តភាសារបស់ពួកគេឲ្យនិយាយលែងស្តាប់គ្នាបាន ព្រះប្រាជ្ញាញាណក៏ទទួលស្គាល់មនុស្សសុចរិតម្នាក់ និងរក្សាគាត់មិនឲ្យមានសៅហ្មង នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ ព្រះប្រាជ្ញាញាណប្រោសឲ្យគាត់មានកម្លាំងធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ទោះបីគាត់មានចិត្តស្រឡាញ់យ៉ាងខ្លាំងចំពោះកូនរបស់ខ្លួនក៏ដោយ។
៦ នៅពេលភ្លើងធ្លាក់លើក្រុងទាំងប្រាំ មនុស្សពាលត្រូវវិនាស តែព្រះប្រាជ្ញាញាណសង្រ្គោះមនុស្សសុចរិត ដោយធ្វើឲ្យគាត់រត់ផុតពីមុខភ្លើង។ ៧ រហូតមកដល់សព្វថ្ងៃ កន្លែងនោះនៅតែមានដីហួតហែងចេញផ្សែង រុក្ខជាតិមានផ្លែមិនចេះទុំ និងមានបង្គោលអំបិលបញ្ឈរទុកជាទីរំឭកដល់អ្នកដែលមិនព្រមជឿ។ ៨ អស់អ្នកដែលបានមើលងាយព្រះប្រាជ្ញាញាណ មិនគ្រាន់តែគ្មានលទ្ធភាពស្គាល់ល្អស្គាល់អាក្រក់ប៉ុណ្ណោះទេ ពួកគេថែមទាំងបន្សល់ទុកនូវស្តូបមួយដែល រំឭកពីភាពលេលារបស់ខ្លួន ឲ្យមនុស្សជំនាន់ក្រោយដឹងទៀតផង ធ្វើដូច្នេះ គ្មាននរណាអាចបំភ្លេចកំហុសរបស់ពួកគេឡើយ។ ៩ រីឯអ្នកបម្រើរបស់ព្រះប្រាជ្ញាញាណវិញ ព្រះអង្គបានរំដោះពួកគេឲ្យរួចពីទុក្ខលំបាក។
១០ មានមនុស្សសុចរិតម្នាក់រត់គេចពីបងរបស់គាត់ដែលកំពុងខឹង ព្រះប្រាជ្ញាញាណណែនាំគាត់ឲ្យដើរតាមផ្លូវទៀងត្រង់ ហើយបង្ហាញឲ្យស្គាល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ និងអ្វីៗដ៏វិសុទ្ធ។ ព្រះប្រាជ្ញាញាណក៏ប្រោសប្រទានឲ្យការនឿយហត់របស់គាត់ទទួលផលបរិបូណ៌ និងឲ្យគាត់ចម្រើនទ្បើង។ ១១ ព្រះប្រាជ្ញាញាណជួយគាំទ្រគាត់ ប្រឆាំងនឹងការលោភលន់របស់អ្នកដែលសង្កត់សង្កិនគាត់ ហើយប្រោសគាត់ឲ្យទៅជាអ្នកមាន។ ១២ ព្រះប្រាជ្ញាញាណការពារគាត់ឲ្យរួចពីខ្មាំងសត្រូវ និងធ្វើឲ្យគាត់ចៀសផុតពីអ្នកដែលដាក់អន្ទាក់គាត់។ ព្រះប្រាជ្ញាញាណក៏ប្រកាសថា គាត់មានជ័យជម្នះ នៅពេលបោកចំបាប់យ៉ាងខ្លាំង ដើម្បីឲ្យគាត់ដឹងថាការគោរពប្រណិប័តន៍ព្រះជាម្ចាស់មានឫទ្ធានុភាពលើសអ្វីៗទាំងអស់។
១៣ នៅពេលមនុស្សសុចរិតត្រូវគេលក់ ព្រះប្រាជ្ញាញាណមិនបោះបង់ចោលគាត់ឡើយ ផ្ទុយទៅវិញ ព្រះអង្គបានរំដោះគាត់ឲ្យរួចពីអំពើបាប។ ១៤ នៅពេលគាត់ជាប់ឃុំឃាំង ព្រះប្រាជ្ញាញាណមិនបោះបង់គាត់ឡើយ ព្រះអង្គចុះទៅក្នុងរណ្តៅជាមួយគាត់ រួចប្រោសប្រទានឲ្យគាត់មានអំណាចដូចស្តេច ព្រមទាំងឲ្យគាត់ត្រួតត្រាលើអស់អ្នកដែលបានធ្វើបាបគាត់។ ដូច្នេះ ព្រះប្រាជ្ញាញាណបញ្ជាក់ច្បាស់ថា អស់អ្នកចោទប្រកាន់គាត់ពិតជាជនភូតភរ ហើយប្រទាន ឲ្យគាត់ទទួលសិរីរុងរឿងអស់កល្បជានិច្ចទៀតផង។
១៥ ព្រះប្រាជ្ញាញាណបានរំដោះប្រជាជនដ៏វិសុទ្ធ គឺពូជដ៏ឥតសៅហ្មងឲ្យរួចពីប្រជាជាតិដែលជិះជាន់សង្កត់សង្កិនពួកគេ។ ១៦ ព្រះប្រាជ្ញាញាណបានយាងមកសណ្ឋិតក្នុងចិត្តនៃអ្នកបម្រើមួយរូបរបស់ព្រះអម្ចាស់ ហើយប្រឆាំងនឹងស្តេចដ៏គួរស្ញែងខ្លាចទាំងឡាយ ដោយសម្ដែងឫទិ្ធបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ។ ១៧ ព្រះប្រាជ្ញាញាណប្រទានរង្វាន់ឲ្យប្រជាជនដ៏វិសុទ្ធ ដែលបានធ្វើការនឿយហត់ ព្រមទាំងនាំពួកគេឲ្យដើរតាមផ្លូវដ៏អស្ចារ្យ។ ព្រះអង្គធ្វើជាម្លប់ដល់ពួកគេ នៅពេលថ្ងៃ ហើយធ្វើជាពន្លឺដ៏ត្រចះត្រចង់ដូចហ្វូងតារា នៅពេលយប់។ ១៨ ព្រះប្រាជ្ញាញាណនាំពួកគេដើរកាត់សមុទ្រក្រហម គឺឲ្យគេដើរនៅចន្លោះកណ្តាលមហាសាគរ។ ១៩ ប៉ុន្តែព្រះអង្គពន្លិចខ្មាំងសត្រូវរបស់ពួកគេ រួចឲ្យសមុទ្រដ៏ជ្រៅខ្ជាក់សាកសពខ្មាំងទាំងនោះមកវិញ។ ២០ ហេតុនេះហើយបានជាជនសុចរិតរឹបអូសយកសម្បត្តិរបស់ជនពាល។ បពិត្រព្រះអម្ចាស់ ពួកគេច្រៀងសរសើរព្រះនាមដ៏វិសុទ្ធបំផុតរបស់ព្រះអង្គ ហើយរួមគ្នាលើកតម្កើងព្រះបារមីរបស់ព្រះអង្គដែលបានការពារពួកគេ។ ២១ ព្រះប្រាជ្ញាញាណប្រោសមនុស្សគឲ្យនិយាយបាន ហើយធ្វើឲ្យទារកនិយាយយ៉ាងច្បាស់។
១១
១ ព្រះប្រាជ្ញាញាណប្រោសប្រទាន ឲ្យកិច្ចការទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលធ្វើ បានប្រកបដោយជោគជ័យ ព្រោះតែព្យាការីដ៏វិសុទ្ធម្នាក់។ ២ ពួកគេដើរកាត់វាលរហោស្ថាន ជាកន្លែងគ្មាននរណារស់នៅ ហើយបោះជំរំនៅក្នុងស្រុក ដែលគ្មាននរណាដើរជាន់។ ៣ ពួកគេអាចតទល់នឹងខ្មាំងសត្រូវ ហើយរុញច្រានបច្ចាមិត្តរបស់ពួកគេថែមទៀតផង។
ជនជាតិអ៊ីស្រាអែល និងជនជាតិអេស៊ីប
៤ បពិត្រព្រះអម្ចាស់ ជនជាតិអ៊ីស្រាអែលស្រេកទឹកយ៉ាងខ្លាំង គេនាំគ្នាអង្វរព្រះអង្គ ហើយព្រះអង្គ ធ្វើឲ្យទឹកផុសចេញពីចំណោតថ្ម។ ថ្មមួយដ៏រឹងបញ្ចេញទឹកឲ្យពួកគេបរិភោគ បំបាត់ការស្រេកឃ្លាន។ ៥ ដូច្នេះ ទឹកដែលបំផ្លាញខ្មាំងសត្រូវបានត្រឡប់ទៅជាអំណោយទាន ជួយពួកគេក្នុងគ្រាដែលពួកគេមានអាសន្ន។
៦ ព្រះអង្គបានធ្វើឲ្យទន្លេនីលក្លាយទៅជាភក់ លាយដោយឈាមជំនួសទឹកដែលតែងតែហូរជាប្រក្រតី ៧ ដើម្បីធ្វើទោសអស់អ្នកដែលចេញបញ្ជាឲ្យសម្លាប់ទារកនៃប្រជាជនរបស់ព្រះអង្គ។ ផ្ទុយទៅវិញ ព្រះអង្គប្រទានទឹកបរិបូណ៌ឲ្យជនជាតិអ៊ីស្រាអែលបរិភោគ នៅពេលពួកគេអស់សង្ឃឹម។ ៨ ក្នុងពេលពួកគេស្រេកទឹក ព្រះអង្គបង្ហាញឲ្យពួកគេឃើញអំពីរបៀបដែលព្រះអង្គដាក់ទោសខ្មាំងសត្រូវរបស់ពួកគេ។ ៩ ព្រះអង្គល្បងលពួកគេ ហើយវាយប្រដៅពួកគេដោយព្រះហឫទ័យមេត្តាករុណា ដូច្នេះ ពួកគេស្គាល់ទុក្ខលំបាក ដែលជនពាលតែងទទួល នៅពេលព្រះអង្គព្រះអង្គព្រះពិរោធ។ ១០ ព្រះអង្គល្បងលប្រជាជនរបស់ព្រះអង្គ ដូចឪពុកទូន្មានកូន។ រីឯជនជាតិនោះវិញ ព្រះអង្គដាក់ទោសពួកគេ ដូចស្តេចដាក់ទោសឥតត្រាប្រណីឡើយ។ ១១ ទោះបីពួកគេនៅឆ្ងាយ ឬនៅជិតប្រជាជនព្រះអង្គក្តី ក៏ពួកគេរងទុក្ខវេទនាដដែល។ ១២ ពួកគេមានទុក្ខកង្វល់ ពីរយ៉ាង គឺម្យ៉ាងពួកគេថ្ងូរដោយនឹកដល់ព្រឹត្តការណ៍ដែលកើតមានចំពោះពួកគេ ១៣ ហើយម្យ៉ាងទៀត ពួកគេទទួលដំណឹងថា ព្រះអង្គប្រទានពរដល់ជនជាតិអ៊ីស្រាអែល ដោយសារទឹកដែលព្រះអង្គបានប្រើសម្រាប់ដាក់ទោសពួកគេ។ ពេលនោះ ពួកគេយល់ឃើញថា ព្រះអម្ចាស់ពិតជាបានធ្វើអន្តរាគមន៍មែន។ ១៤ ពួកគេស្រេកទឹកតាមរបៀបប្លែកពីមនុស្សសុចរិត។ កាលព្រឹត្តការណ៍ទាំងនោះកន្លងផុតទៅ ពួកគេស្រឡាំងកាំងដោយឃើញលោកម៉ូសេដែលពួកគេបំបរបង់ចោល និងបណ្តេញចេញទាំងចំអកឡកឡឺយថែមទៀតផង។
ព្រះជាម្ចាស់ដាក់ទោសអ្នកដែលគោរពសត្វទុកជាព្រះរបស់ខ្លួន
១៥ បពិត្រព្រះអម្ចាស់! ពួកគេមានគំនិតលេលាមកពីគេប្រព្រឹត្តអំពើទុច្ចរិត ដែលនាំឲ្យពួកគេវង្វេង រហូតដល់ទៅគោរពបម្រើឧរង្គសត្វ ដែលគ្មានគំនិត និងសត្វដ៏ថោកទាប។ ហេតុនេះ ព្រះអង្គចាត់សត្វជាច្រើនឥតគណនា ជាសត្វដែលមិនដឹងខុសត្រូវ ឲ្យធ្វើទោសពួកគេ ១៦ ដើម្បីឲ្យពួកគេដឹងថា មនុស្សយើងរមែងរងទុក្ខទោស តាមអំពើដែលខ្លួនប្រព្រឹត្ត។ ១៧ ដោយព្រះបារមី និងឫទ្ធានុភាពរបស់ព្រះអង្គដែលអាចធ្វើអ្វីៗសព្វសារពើ ព្រះអង្គបានយកធាតុដែលគ្មានរូបរាងមកបង្កើតពិភពលោក។ ដូច្នេះ ព្រះអង្គក៏មិនពិបាកចាត់ខ្លាឃ្មុំ ឬសិង្ហដ៏សាហាវ ច្រើនឥតគណនា ឲ្យទៅធ្វើទោសពួកគេឡើយ។ ១៨ ព្រះអង្គអាចបង្កើតសត្វដ៏សម្បើម និងសាហាវបំផុត ដែលគ្មាននរណាធ្លាប់ស្គាល់ ហើយព្រោះភ្លើងមកឆាបឆេះពួកគេ ឬផ្លុំផ្សែងដ៏ខ្មួលខ្មាញ់ និងបញ្ចេញផ្លេកបន្ទោរគួរឲ្យស្ញែងខ្លាច តាមភ្នែក។ ១៩ សត្វទាំងនោះមិនបាច់បំផ្លាញពួកគេទេ គ្រាន់តែពួកគេឃើញ ក៏ត្រូវបាត់បង់ជីវិតដោយភ័យខ្លាចហួសហេតុ។ ២០ ទោះបីព្រះអង្គមិនប្រើសត្វសម្បើមទាំងនោះក្តី ក៏ព្រះអង្គអាចផ្តួលរំលំពួកគេដោយខ្យល់ដង្ហើមរបស់ព្រះអង្គដែរ។ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ព្រះអង្គ ដេញតាមប្រហារពួកគេឲ្យវិនាសខ្ចាត់ខ្ចាយ។ ប៉ុន្តែ ព្រះអង្គចាត់ចែងអ្វីៗទាំងអស់ ដោយមានកម្រិត និងរបៀបរៀបរយ។
២១ ព្រះអង្គអាចប្រើព្រះចេស្តាដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គនៅពេលណាក៏បាន។ គ្មាននរណាអាចតទល់នឹងព្រះបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។ ២២ នៅចំពោះព្រះភ័ក្រ្តព្រះអង្គ ពិភពលោកទាំងមូលប្រៀបដូចជាធូលីដីក្នុងជញ្ជីង ឬដូចតំណក់ទឹកសន្សើមដែលធ្លាក់មកលើផែនដី នៅពេលព្រលឹម។ ២៣ ព្រះអង្គអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់ ព្រះអង្គមិនប្រកាន់មនុស្ស ដែលប្រព្រឹត្តអំពើបាបទេ ដើម្បីឲ្យគេកែប្រែចិត្តគំនិត។ ២៤ ព្រះអង្គស្រឡាញ់សត្វលោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយ ដែលព្រះអង្គបានបង្កើតសោះឡើយ។ ប្រសិនបើព្រះអង្គស្អប់សត្វលោកណាមួយ ព្រះអង្គមិនបង្កើតសត្វនោះទេ! ២៥ ប្រសិនបើព្រះអង្គមិនសព្វព្រះហឫទ័យបង្កើតទេនោះ តើមានសត្វលោកណាអាចរស់នៅបាន? ប្រសិនបើព្រះអង្គមិនហៅឲ្យកើតមកទេ តើសត្វលោកនោះអាចនៅស្ថិតស្ថេរដូចម្តេចបាន? ២៦ បពិត្រព្រះអម្ចាស់ដែលស្រឡាញ់ជីវិត ព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរស ចំពោះសត្វលោកទាំងអស់ ដ្បិតសត្វលោកសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។
១២
១ រីឯព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ក៏ស្ថិតនៅក្នុងសត្វលោកទាំងនោះដែរ!។
ព្រះជាម្ចាស់ដាក់ទោសជនជាតិកាណាន
២ បពិត្រព្រះអម្ចាស់ ព្រះអង្គតែងតែស្តីបន្ទោសយ៉ាងទន់ភ្លន់ ចំពោះអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ព្រះអង្គទូន្មានពួកគេ ដោយរំឭកគេពីអំពើបាបរបស់ខ្លួន ដើម្បីឲ្យគេលះបង់អំពើអាក្រក់ ហើយងាកមកជឿលើព្រះអង្គវិញ។ ៣ ព្រះអង្គធ្លាប់ប្រព្រឹត្តដូច្នេះ ចំពោះអ្នកដែលរស់នៅលើទឹកដីដ៏វិសុទ្ធកាលពីជំនាន់ដើម។ ៤ ព្រះអង្គស្អប់ពួកគេ ព្រោះតែអំពើគួរឲ្យស្អប់ខ្ពើមដែលពួកគេធ្លាប់ប្រព្រឹត្ត គឺមានមន្តអាគម និងពិធីដ៏អាស្រូវ ៥ សម្លាប់ក្មេងដោយឥតត្រាប្រណី យកសាច់ និងឈាមមកជប់លៀង ហើយបរិភោគរហូតដល់ពោះវៀនទៀតផង! ព្រះអង្គចាប់បក្សពួកគេទាន់ក្នុងពិធីជប់លៀងដ៏អាក្រក់នេះ។ ៦ ព្រះអង្គសព្វព្រះហឫទ័យឲ្យដូនតារបស់យើងខ្ញុំប្រហារជីវិតឪពុកម្តាយទាំងនោះ ដែលបានសម្លាប់កូនរបស់ខ្លួនដោយគ្មាននរណាការពារ។ ៧ ដូច្នេះ ទឹកដីដែលព្រះអង្គស្រឡាញ់ខ្លាំងជាងទឹកដីឯទៀតៗ សមនឹងទទួលបុត្រធីតារបស់ព្រះអង្គអាស្រ័យនៅ។
៨ ទោះបីយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសម្ដែងព្រះហឫទ័យសប្បុរស ចំពោះអ្នកទាំងនោះដែរ ព្រោះពួកគេជាមនុស្ស! ព្រះអង្គចាត់ឳម៉ាល់ឲ្យទៅមុនកងទ័ពរបស់ព្រះអង្គ ដើម្បីប្រល័យជីវិតពួកគេបន្តិចម្តងៗ។ ៩ ព្រះអង្គអាចប្រយុទ្ធនឹងជនពាលទាំងនោះ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់មនុស្សសុចរិត ឬប្រើសត្វសាហាវ និងព្រះបន្ទូលដ៏ឥតត្រាប្រណីរបស់ព្រះអង្គ ឲ្យបំផ្លាញពួកគេក្នុងមួយរំពេចក៏បាន ១០ ក៏ប៉ុន្តែ ព្រះអង្គទុកឱកាសឲ្យពួកគេកែប្រែចិត្តគំនិត ដោយសម្រេចតាមការវិនិច្ឆ័យរបស់ព្រះអង្គ បន្តិចម្តងៗ។ ព្រះអង្គជ្រាបថា ពួកគេជាជាតិសាសន៍ខិលខូចតាំងពីកំណើតមក សេចក្តីអាក្រក់នៅជាប់ជាមួយពួកគេតាំងពីដើមរៀងមក ហើយពួកគេមិនកែប្រែចិត្តគំនិតសោះឡើយ! ១១ ដ្បិតពួកគេជាពូជសាសន៍ដែលត្រូវបណ្តាសា តាំងពីដើមដំបូងបង្អស់។ ព្រះអង្គមិនបានដាក់ទោសគេភ្លាមៗ មិនមែនមកពីព្រះអង្គខ្លាចនរណាឡើយ។ ១២ តើនរណាហ៊ានទូលព្រះអង្គថា ហេតុអ្វីបានជាព្រះអង្គប្រព្រឹត្តដូច្នេះ? តើនរណាហ៊ានជំទាស់នឹងសេចក្តីដែលព្រះអង្គបានសម្រេច? ពេលព្រះអង្គបំផ្លាញជាតិសាសន៍នានាដែលព្រះអង្គបានបង្កើត តើមាននរណាហ៊ានចោទប្រកាន់ព្រះអង្គ? តើនរណាហ៊ានប្តឹងតទល់នឹងព្រះអង្គ ដើម្បីការពារមនុស្សទុច្ចរិត? ១៣ ក្រៅពីព្រះអង្គ គ្មានព្រះណាផ្សេងដែលយកព្រះហឫទ័យទុកដាក់ នឹងអ្វីៗទាំងអស់នោះឡើយ។ ព្រះអង្គក៏មិនចាំបាច់រាយការណ៍ឲ្យនរណាដឹងថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌ដែរ។ ១៤ គ្មានស្តេច ឬអ្នកកាន់អំណាចណា អាចជំទាស់នឹងព្រះអង្គ ដើម្បីការពារអ្នកដែលព្រះអង្គធ្វើទោសទេ។ ១៥ ដោយព្រះអង្គសុចរិត ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ដោយសុចរិត។ ព្រះអង្គយល់ថា ឫទ្ធានុភាពរបស់ព្រះអង្គមិនមែនប្រើសម្រាប់ដាក់ទោសមនុស្ស ដែលគ្មានទោសទេ។ ១៦ ព្រះចេស្តារបស់ព្រះអង្គ ជាប្រភពនៃសេចក្តីសុចរិតរបស់ព្រះអង្គ។ ព្រះអង្គតែងតែប្រព្រឹត្តចំពោះសត្វលោក ដោយព្រះហឫទ័យសប្បុរស ដ្បិតព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់។ ១៧ មានតែអ្នកកាន់អំណាចផ្តាច់ការ ដែលប្រជាជនមិនទុកចិត្តប៉ុណ្ណោះទេ ទើបប្រើកម្លាំងរបស់ខ្លួនបង្រ្កាបអ្នកទាំងនោះ។ ១៨ រីឯព្រះអង្គវិញ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ដោយឫទ្ធានុភាព ព្រះអង្គវិនិច្ឆ័យដោយព្រះហឫទ័យសប្បុរស ហើយណែនាំយើងខ្ញុំដោយព្រះហឫទ័យខន្តីអត់ធ្មត់។ ព្រះអង្គមានឫទ្ធានុភាពអាចសម្រេចការអ្វីទាំងអស់ តាមព្រះហឫទ័យរបស់ព្រះអង្គ។ ១៩ ព្រះអង្គប្រព្រឹត្តដូច្នេះ ដើម្បីបង្រៀនប្រជាជនរបស់ព្រះអង្គ ឲ្យដឹងថា អ្នកសុចរិត ត្រូវតែសម្ដែងសេចក្តីស្រឡាញ់ចំពោះមនុស្សលោក។ ព្រះអង្គក៏ប្រទានឲ្យបុត្រធីតារបស់ព្រះអង្គមានសេចក្តីសង្ឃឹម គឺទុកឱកាសឲ្យពួកគេកែប្រែចិត្តគំនិត ដោយលះបង់អំពើបាប។ ២០ ព្រះអង្គដាក់ទោសខ្មាំងសត្រូវនៃបុត្រធីតារបស់ព្រះអង្គ ដោយព្រះហឫទ័យខន្តីអត់ធ្មត់ទោះបី ពួកគេសមនឹងទទួលទោសដល់ស្លាប់ក្តី។ ព្រះអង្គសព្វព្រះហឫទ័យទុកពេល និងឱកាសឲ្យពួកគេលះបង់អំពើអាក្រក់។ ២១ រីឯបុត្រធីតារបស់ព្រះអង្គវិញ ព្រះអង្គរឹតតែប្រោសប្រណីជាងនេះទៅទៀត ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយបុព្វបុរសរបស់ពួកគេ ព្រមទាំងសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងប្រទានពរគ្រប់យ៉ាងដល់ពួកគេ។ ២២ ព្រះអង្គដាក់ទោសខ្មាំងសត្រូវរបស់យើងខ្ញុំយ៉ាងស្រាល ដើម្បីអប់រំយើងខ្ញុំឲ្យនឹកដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅពេលណាយើងខ្ញុំផ្ញើជីវិតលើព្រះហឫទ័យ អាណិតមេត្តារបស់ព្រះអង្គ នៅពេលណាព្រះអង្គវិនិច្ឆ័យទោសយើងខ្ញុំ។ ២៣ ហេតុនេះហើយបានជាព្រះអង្គធ្វើទារុណកម្មមនុស្សឆោតល្ងង់ ដែលរស់នៅតាមរបៀបទុច្ចរិត។ ព្រះអង្គធ្វើទុក្ខទោសពួកគេ ដោយសារសត្វដ៏គួរឲ្យស្អប់ខ្ពើម ដែលពួកគេគោរពថ្វាយបង្គំ។ ២៤ ពួកគេវង្វេងជ្រុល ដោយនាំគ្នាចាត់ទុកសត្វដ៏ថោកទាប និងគួរឲ្យមើលងាយជាងគេថាជាព្រះរបស់ខ្លួន! គេចាញ់បញ្ឆោតដូចកូនក្មេងដែលឆោតល្ងង់។ ២៥ ហេតុនេះហើយបានជាព្រះអង្គចំអកឲ្យគេ ដោយដាក់ទោសពួកគេដូចដាក់ទោសក្មេងៗដែលមិនចេះគិតគូរ។ ២៦ ប៉ុន្តែ អ្នកដែលមិនបានចាប់អារម្មណ៍នឹងទោសដ៏ស្រាលៗ សម្រាប់កូនក្មេងនេះ មុខជាទទួលទោសសមនឹងការវិនិច្ឆ័យរបស់ព្រះជាម្ចាស់។ ២៧ ពួកគេខកចិត្តនឹងសត្វដែលធ្វើទុក្ខពួកគេ ដោយឃើញថា សត្វដែលពួកគេចាត់ទុកជាព្រះនោះ បែរជាធ្វើទោសពួកគេទៅវិញ។ ដោយរងទុក្ខដូច្នេះ ពួកគេទទួលស្គាល់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ដែលពួកគេមិនព្រមទទួលស្គាល់កាលពីមុន។ ហេតុនេះហើយបានជាព្រះជាម្ចាស់ដាក់ទោសគេយ៉ាងធ្ងន់បំផុត។
១៣
ពាក្យស្តីបន្ទោសអ្នកគោរពព្រះក្លែងក្លាយ
១ អស់អ្នកដែលចចេសមិនទទួលស្គាល់ព្រះជាម្ចាស់សុទ្ធតែជាមនុស្សលេលាពីកំណើតមែន! ព្រោះពួកគេមើលឃើញអ្វីៗដ៏ល្អ តែពុំអាចស្គាល់ព្រះអង្គដែលមានព្រះជន្មគង់នៅ។ ពួកគេពិនិត្យពិច័យមើលស្នាព្រះហស្តរបស់ព្រះអង្គ តែមិនទទួលស្គាល់ព្រះអង្គដែលបានបង្កើតអ្វីៗទាំងនោះមកឡើយ។ ២ ផ្ទុយទៅវិញ ពួកគេបែរជាយកភ្លើង ខ្យល់ អាកាស កញ្ចុំផ្កាយដែលវិលវល់នៅលើមេឃ ទឹកដែលហូរយ៉ាងខ្លាំង ព្រះអាទិត្យ និងព្រះចន្ទធ្វើជាព្រះរបស់ខ្លួន។ ៣ ពួកគេបានឈ្លក់វង្វេងនឹងសម្រស់របស់ធម្មជាតិទាំងនោះ ហើយចាត់ទុកថាជាព្រះ។ អ្នកទាំងនោះគួរតែដឹងច្បាស់ថា ព្រះដែលជាម្ចាស់នៃធម្មជាតិទាំងនេះរឹតតែល្អប្រសើរ! គឺព្រះអង្គហើយដែលជាប្រភពនៃសម្រស់ ព្រះអង្គបានបង្កើតធម្មជាតិទាំងនោះ។ ៤ បើមនុស្សស្ញប់ស្ញែងកម្លាំង និងអំណាចនៃធម្មជាតិទាំងនោះ ពួកគេគួរតែរិះគិតថា ព្រះអង្គដែលបានបង្កើតអ្វីៗទាំងអស់ មានឫទ្ធានុភាពរឹតតែខ្លាំងទៅទៀត។ ៥ ភាពថ្កុំថ្កើង និងសម្រស់របស់សត្វលោក នាំមនុស្សឲ្យសញ្ជឹងគិត ដោយការប្រៀបធៀបអំពីព្រះអង្គដែលបានបង្កើតសត្វលោកទាំងអស់។
៦ ប៉ុន្តែ មិនត្រូវស្តីបន្ទោសមនុស្សទាំងនោះខ្លាំងពេកទេ ពួកគេវង្វេងប្រហែលមកពីរបៀបដែលគេស្វែងរក និងចង់ឃើញព្រះជាម្ចាស់។ ៧ ស្នាព្រះហស្តរបស់ព្រះអង្គស្ថិតនៅជុំវិញពួកគេ ពួកគេខំពិនិត្យមើល ហើយភាន់ច្រឡំដោយចាប់អារម្មណ៍នឹងភាពខាងក្រៅដែលគេមើលឃើញ ព្រោះអ្វីៗដែលពួកគេមើលឃើញនោះល្អណាស់។ ៨ ទោះបីយ៉ាងនេះក្តី ក៏ពួកគេពុំអាចដោះសាខ្លួនបានដែរ។ ៩ ដោយហេតុថា ពួកគេមានចំណេះវិជ្ជាខ្ពង់ខ្ពស់ រហូតដល់អាចស្គាល់អាថ៌កំបាំងនៃពិភពលោក តែហេតុអ្វីបានជាពួកគេរកព្រះជាម្ចាស់នៃអ្វីៗទាំងនោះពុំឃើញជាមុនសិន?
១០ អស់អ្នកដែលសង្ឃឹមទុកចិត្តលើវត្ថុគ្មានជីវិតពិតជាវេទនាពុំខាន! ពួកគេតែងហៅស្នាដៃរបស់មនុស្សថា «ព្រះ» គឺមាស ប្រាក់ដែលគេរចនា ជារូបរបស់សត្វ ឬដុំថ្មប្រើការបាន ជាថ្មដែលរចនាពីបុរាណកាល។ ១១ ឧបមាថាអ្នកកាប់ឈើអារឈើជាកង់ៗ ដើម្បីស្រួលដឹក។ គាត់បកសំបកចេញតាមបច្ចេកទេសរបស់ខ្លួន រួចយកមកច្នៃតាមប្រាជ្ញាឆ្លាតវៃ ធ្វើជាគ្រឿងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ១២ កម្ទេចឈើដែលនៅសល់ គាត់យកទៅចម្អិនម្ហូបអាហារបរិភោគ។ ១៣ រីឯកំណាត់ឈើដែលនៅសល់ប្រើមិនកើត ព្រោះវៀច មានសុទ្ធតែភ្នែក គាត់យកមកឆ្លាក់ ដើម្បីកែការអផ្សុក ឲ្យមានរូបរាងជាមនុស្ស។ ១៤ ឬឲ្យមានរូបជាសត្វថោកទាប។ គាត់យកថ្នាំក្រហមមកលាបថ្ពាល់ ព្រមទាំងបិទស្នាមទាំងអស់។ ១៥ គាត់រៀបហ៊ឹងមួយសម្រាប់ដាក់រូបនោះ រួចយកដែកវាយភ្ជាប់នឹងជញ្ជាំងយ៉ាងមាំ។ ១៦ គាត់ប្រយ័ត្នប្រយែងមិនឲ្យរូបព្រះនោះរលំដួល ព្រោះគាត់ដឹងថា ព្រះនោះពុំអាចជួយខ្លួនឯងទេ ព្រោះគ្រាន់តែជារូបមួយ ដែលត្រូវការឲ្យគេជួយប៉ុណ្ណោះ! ១៧ ប៉ុន្តែ ពេលណាគាត់ចង់ឲ្យទ្រព្យសម្បត្តិភរិយា និងកូនរបស់គាត់បានចម្រើន គាត់មិនខ្មាសនឹងទូលអង្វរវត្ថុដែលគ្មានជីវិតនោះទេ។ គាត់អង្វរវត្ថុដែលគ្មានកម្លាំង ឲ្យផ្តល់សុខភាពល្អមកគាត់។ ១៨ គាត់បួងសួងវត្ថុដែលគ្មានជីវិត ដើម្បីឲ្យបានទទួលជីវិត គាត់យកឈើដែលមិនអាចជួយបានមកធ្វើជាទីពឹង គាត់សូមឲ្យវត្ថុដែលមិនចេះដើរ ឲ្យជួយគាត់នៅពេលធ្វើដំណើរ។ ១៩ គាត់សូមឲ្យរូបដែលមានដៃ តែគ្មានកម្លាំងជួយគាត់ក្នុងការរកស៊ីចិញ្ចឹមជីវិត និងឲ្យគាត់ទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលគាត់ធ្វើ។
១៤
អំពីអ្នកសំពៅដែលពឹងលើព្រះក្លែងក្លាយ
១ មានបុរសម្នាក់ទៀតរៀបចំសំពៅឆ្លងកាត់រលកសមុទ្រដ៏សាហាវ។ គាត់បន់ដុំឈើពុកជាងឈើសំពៅដែលគាត់ជិះ។ ២ ដ្បិតជាងដែលសង់សំពៅ បានរិះគិតនឹងសង់សំពៅ តាមបច្ចេកទេសរបស់ជាងដ៏ចំណាន ដើម្បីឲ្យបានប្រាក់។ ៣ បពិត្រព្រះបិតា គឺព្រះអង្គហើយដែលកាន់ចង្កូត! ព្រះអង្គរៀបចំទាំងអស់ជាមុន ព្រះអង្គបានត្រួសត្រាយផ្លូវនៅលើសមុទ្រ គឺផ្លូវដ៏រឹងមាំនៅលើរលក! ៤ ដូច្នេះ ព្រះអង្គបង្ហាញថា ទោះបីមនុស្សម្នាក់ធ្វើដំណើរកាត់សមុទ្រ ដោយគ្មានការពិសោធក្តី ក៏ព្រះអង្គអាចសង្រ្គោះគេឲ្យរួចពីគ្រោះកាចទាំងឡាយដែរ។ ៥ ព្រះអង្គសព្វព្រះហឫទ័យឲ្យអ្វីៗដែលព្រះអង្គបានបង្កើតមក ដោយសារព្រះប្រាជ្ញាញាណ មានប្រយោជន៍។ ហេតុនេះ មនុស្សដែលផ្ញើជីវិតលើសំពៅធ្វើអំពីឈើ អាចឆ្លងសមុទ្រដែលមានរលកធំៗ និងរួចពីគ្រោះថ្នាក់ទាំងអស់។ ៦ យ៉ាងណាមិញ កាលពីដើមដំបូង មនុស្សដែលមានមាឌធំ ហើយអួតបំប៉ោងត្រូវវិនាសអន្តរាយ។ រីឯសេចក្តីសង្ឃឹមរបស់មនុស្សលោក ដែលយកក្បូន ធ្វើជាជម្រកបានរក្សាពូជមនុស្សទុកសម្រាប់អនាគតដោយសារព្រះបារមីរបស់ព្រះអង្គណែនាំក្បូននោះ។
៧ សូមឲ្យឈើដែលនាំសេចក្តីសុចរិត មកនោះបានទទួលពរ! ៨ តែសូមឲ្យទាំងរូបព្រះក្លែងក្លាយ និងជាងដែលឆ្លាក់វា ត្រូវបណ្តាសា គឺជាងត្រូវបណ្តាសាមកពីបានឆ្លាក់រូប ហើយរូបត្រូវបណ្តាសា មកពីគេគោរពទុកជាព្រះ តាមពិត វាគ្រាន់តែជាឈើ ដែលរមែងតែងតែពុកប៉ុណ្ណោះ។ ៩ ព្រះជាម្ចាស់ស្អប់មនុស្សពាល និងអំពើពាលរបស់គេ។ ១០ ដូច្នេះ ស្នាដៃត្រូវទទួលទារុណកម្ម ដូចជាងដែលឆ្លាក់វាដែរ។ ១១ ពិតមែនហើយ ព្រះជាម្ចាស់នឹងយាងមកវិនិច្ឆ័យទោសរូបព្រះក្លែងក្លាយរបស់ប្រជាជាតិនានា។ ព្រះជាម្ចាស់ស្អប់ខ្ពើមរូបទាំងនោះ ទោះបីរូបទាំងនោះនៅក្នុងចំណោមសត្វលោកដែលព្រះអង្គបង្កើតមកក៏ដោយ ក៏ព្រោះវាបានទាក់ទាញចិត្តមនុស្សលោកឲ្យជំពប់ដួល និងជាអន្ទាក់សម្រាប់ចាប់មនុស្សឆោតល្ងង់។
ដើមកំណើតរបស់រូបចម្លាក់
១២ ការក្បត់សម្ពន្ធមេត្រីរបៀបនេះ បណ្តាលមកពីគំនិតចង់ធ្វើរូបព្រះក្លែងក្លាយ។ ព្រះក្លែងក្លាយទាំងនោះបានបង្ខូចជីវិតមនុស្សលោក។ ១៣ កាលដើមដំបូងគ្មានរូបទាំងនោះទេ ហើយវាក៏មិននៅស្ថិតស្ថេររហូតអស់កល្បជានិច្ចដែរ។ ១៤ ព្រះក្លែងក្លាយចូលមកក្នុងលោកនេះ ដោយជំនឿអកុសលរបស់មនុស្ស។ ហេតុនេះហើយ វាត្រូវវិនាសអន្តរាយឆាប់ៗតាមពេលកំណត់។
១៥ ឧបមាថា មានឪពុកម្នាក់កើតទុក្ខជាទម្ងន់ដោយកូនរបស់គាត់បាត់បង់ជីវិត ក្នុងពេលនៅក្មេងនៅឡើយ។ គាត់ឲ្យគេធ្វើរូបតំណាងកូន ដែលបាត់បង់ជីវិតក្នុងពេលនៅក្មេងនោះ។ ដូច្នេះ គាត់ក៏គោរពរូបកូនទុកជាព្រះ ហើយណែនាំក្រុមគ្រួសារឲ្យរៀបចំបុណ្យ និងពិធីសែនព្រេនផ្សេងៗតរៀងទៅ។ ១៦ ក្រោយមក គេនាំគ្នាគោរពប្រពៃណីដ៏ពាលនេះ ទុកជាច្បាប់ទម្លាប់ដែលមានឥទ្ធិពលដ៏យូរលង់។
មួយវិញទៀត គេនាំគ្នាគោរពរូបចម្លាក់តាមបញ្ជារបស់អ្នកកាន់អំណាច។ ១៧ ដោយប្រជាជនពុំអាចគោរពព្រះមហាក្សត្រ នៅចំពោះព្រះភ័ក្រ្តផ្ទាល់ ព្រោះស្តេចគង់នៅឆ្ងាយ គេនាំគ្នាធ្វើរូបតំណាងក្នុងស្រុករបស់ខ្លួន ដើម្បីយកចិត្តទុកដាក់គោរពព្រះមហាក្សត្រដែលពុំគង់ជាមួយ ហាក់ដូចជាស្តេចគង់នៅទីនោះដែរ។ ១៨ សូម្បីតែអ្នកមិនស្គាល់ព្រះមហាក្សត្រ ក៏យកចិត្តទុកដាក់គោរពរូបទាំងនោះតាមបំណងរបស់វិចិត្រករ។ ១៩ វិចិត្រករចង់ផ្គាប់ព្រះហឫទ័យព្រះមហាក្សត្រ ក៏ខិតខំយកចិត្តទុកដាក់ប្រើបច្ចេកទេសរបស់ខ្លួន ធ្វើរូបតំណាងឲ្យបានល្អជាងម្ចាស់។ ២០ មហាជនចាញ់បញ្ឆោតលំអនៃស្នាដៃនោះ ហើយនាំគ្នាថ្វាយបង្គំរូបរបស់ស្តេច ដែលពីមុនគេតែងគោរពទុកជាមនុស្សប៉ុណ្ណោះ។ ២១ រូបនោះបានក្លាយទៅជាអន្ទាក់សម្រាប់មនុស្សជាតិ គឺពេលណាគេរងទុក្ខដោយសារគ្រោះកាច ឬដោយសារអ្នកកាន់អំណាច គេបន់ស្រន់រូបធ្វើពីថ្ម និងរូបធ្វើពីឈើ ទុកដូចព្រះជាម្ចាស់តែមួយអង្គគត់។
ផលវិបាកនែការគោរពព្រះក្លែងក្លាយ
២២ ពួកគេមិនគ្រាន់តែវង្វេងក្នុងការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះទេ លើសពីនោះ ពួកគេរស់នៅក្នុងលោកនេះដែលមានការទាស់ទែងគ្នាយ៉ាងខ្លាំង បណ្តាលមកពីការមិនដឹងខុសត្រូវ ហើយពួកគេហៅអំពើយង់ឃ្នងទាំងនោះថា សេចក្តីសុខសាន្ត។ ២៣ ពួកគេយកកូនក្មេងធ្វើបូជាយញ្ញ ធ្វើពិធីលាក់កំបាំង ដង្ហែក្បួនគួរឲ្យព្រឺខ្លាច។ ២៤ ពួកគេមិនគោរពជីវិតមនុស្ស មិនគោរពភាពបរិសុទ្ធនៃការរស់នៅជាគូស្វាមីភរិយា។ បុរសម្នាក់សម្លាប់បុរសម្នាក់ដោយចិត្តក្បត់ ឬធ្វើឲ្យអ្នកដទៃឈឺចិត្ត ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់គេ។ ២៥ ការអាក្រក់ទាំងនេះចូលលាយឡំគ្នា គឺការបង្ហូរឈាម ឃាតកម្ម ការលួចប្លន់ ការបោកប្រាស់ អំពើពុករលួយ ការមិនទុកចិត្តគ្នា ការជ្រួលច្របល់ ការស្បថបំពាន ២៦ ធ្វើបាបជនសប្បុរស រមឹលគុណ អសីលធម៌ រួមបវេណីនឹងភេទដូចគ្នា វិបត្តិក្នុងការរស់នៅជាគូស្វាមីភរិយា អំពើផិតក្បត់ និងអំពើប្រាសចាកសីលធម៌។
២៧ ការគោរពបម្រើព្រះក្លែងក្លាយដែលយើងមិនអាចលើកឈ្មោះមកថ្លែងបាន ជាដើមដំបូង និងជាចុងបំផុត ហើយជាមួយមូលហេតុ និងលទ្ធផលនៃសេចក្តីអាក្រក់គ្រប់យ៉ាង។ ២៨ អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ តែងតែវង្វេងស្មារតី ហើយពេលត្រេកត្រអាលក្នុងការភ្លឹក គេថ្លែងទំនាយក្លែងក្លាយ។ពួកគេរស់នៅតាមរបៀបទុច្ចរិតហើយក្រឡាស់ពាក្យសម្ដីភ្លាមៗ។ ២៩ ដោយយកព្រះក្លែងក្លាយឥតវិញ្ញាណធ្វើជាសាក្សី នៅពេលស្បថ ពួកគេមិនខ្លាចទទួលទោស ដោយបានស្បថបំពានបែបនេះទេ! ៣០ ពួកគេត្រូវទទួលទោសទ្វេឡើង ព្រោះម្យ៉ាងពួកគេយល់ច្រឡំអំពីព្រះជាម្ចាស់ ដោយទៅពឹងលើព្រះក្លែងក្លាយ ហើយម្យ៉ាងទៀត ពួកគេបានស្បថក្លែងក្លាយដោយប្រើកលល្បិចទាំងមើលងាយភាពវិសុទ្ធរបស់ព្រះអង្គផង។ ៣១ ទោះបីពួកគេមិនខ្លាចឫទ្ធានុភាពរបស់រូបព្រះក្លែងក្លាយ ដែលគេយកមកធ្វើជាសាក្សីក្នុងការស្បថនោះក្តី ក៏ពួកគេត្រូវទទួលទោសតាមយុត្តិធម៌ សមនឹងអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្ត។
១៥
ព្រះជាម្ចាស់ការពារជនជាតិអ៊ីស្រាអែលមិនឲ្យគោរពព្រះក្លែងក្លាយ
១ បពិត្រព្រះនៃយើងខ្ញុំ! ព្រះអង្គមានព្រះហឫទ័យសប្បុរស និងស្មោះត្រង់ជានិច្ច! ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយគ្រប់គ្រងសត្វលោកទាំងអស់ដោយព្រះហឫទ័យមេត្តាករុណា។ ២ ទោះបីយើងខ្ញុំបានប្រព្រឹត្តអំពើបាបក្តី ក៏យើងខ្ញុំនៅតែជាអ្នកបម្រើព្រះអង្គដដែល ដ្បិតយើងខ្ញុំទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។ ប៉ុន្តែ យើងខ្ញុំឈប់ប្រព្រឹត្តអំពើបាបទៀតហើយ ដោយដឹងថា ព្រះអង្គចាត់ទុកយើងខ្ញុំជាប្រជាជនរបស់ព្រះអង្គ។ ៣ ការស្គាល់ព្រះអង្គនាំឲ្យប្រព្រឹត្តតាមសេចក្តីសុចរិតដ៏ពេញលក្ខណៈ។ ការទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ ក៏នាំឲ្យមានជីវិតអស់កល្បជានិច្ចដែរ។ ៤ យើងខ្ញុំពុំបានវង្វេងតាមថ្វីដៃដ៏ប៉ិនប្រសប់ដែលមនុស្សរចនានោះឡើយ ហើយយើងខ្ញុំក៏មិនបានវង្វេងតាមគំនូរដ៏ឥតខ្លឹមសារ ដែលជាងខិតខំគូរទាំងនឿយហត់ ធ្វើឲ្យមនុស្សភាន់ច្រឡំ។ គេផាត់គំនូរចម្រុះពណ៌អាក្រក់មើល។ ៥ ពេលឃើញគំនូរទាំងនោះ មនុស្សឆោតល្ងង់នាំគ្នាចាប់ចិត្តជាខ្លាំង ហើយស្រើបស្រាលចំពោះរូបដែលមិនកម្រើក គឺគំនូរដែលគ្មានជីវិត។ ៦ ជាងដែលធ្វើរូបទាំងនោះ ព្រមទាំងអ្នកដែលចង់បាន និងអ្នកដែលគោរពថ្វាយបង្គំរូបទាំងនោះ សុទ្ធតែជាអ្នកស្រឡាញ់សេចក្តីអាក្រក់ ហើយពួកគេបានត្រឹមតែខកចិត្តប៉ុណ្ណោះ។
ភាពលេលារបស់ជាងស្មូនដែលធ្វើរូបព្រះក្លែងក្លាយ
៧ ឧបមាថា មានជាងស្មូនខិតខំច្របាច់ដីឥដ្ឋទាំងនឿយហត់ សូនធ្វើប្រដាប់ប្រដាដែលយើងប្រើជារៀងរាល់ថ្ងៃ។ គាត់យកដីឥដ្ឋដដែលមកសូនធ្វើវត្ថុថ្លៃថ្នូរផង និងវត្ថុធម្មតាផង។ គាត់ធ្វើវត្ថុទាំងអស់តាមរបៀបដូចគ្នា មានតែជាងស្មូនទេដែលសម្រេចថា វត្ថុនីមួយៗត្រូវប្រើប្រាស់សម្រាប់ធ្វើអ្វី។ ៨ បន្ទាប់មក គាត់យកដីឥដ្ឋដដែលមក ហើយខិតខំប្រឹងប្រែងធ្វើការឥតប្រយោជន៍ គឺសូនរូបព្រះឥតបានការ។ ជាងនេះទើបតែកើតចេញពីដី ហើយបន្តិចទៀតនៅពេលព្រះជាម្ចាស់ទារឲ្យគាត់សងព្រលឹងដែលគាត់ខ្ចីនោះ គាត់ត្រូវតែត្រឡប់ទៅជាដី ដែលគាត់ទើបចេញមកវិញដែរ។ ៩ គាត់គួរតែយកចិត្តទុកដាក់ និងគិតថាអាយុជីវិតមនុស្សខ្លីណាស់ ចៀសមិនផុតពីសេចក្តីស្លាប់ឡើយ! ផ្ទុយទៅវិញ គាត់បែរជាប្រណាំងប្រជែងជាមួយជាងមាស ជាងប្រាក់ គាត់យកតម្រាប់តាមជាងលង្ហិន ហើយចង់បានកិត្តិយសដោយសូនធ្វើរូបព្រះក្លែងក្លាយ! ១០ ចិត្តរបស់គាត់ប្រៀបដូចជាផេះ សេចក្ដីសង្ឃឹមរបស់គាត់ឥតបានការ ដូចធូលីដី ហើយជីវិតរបស់គាត់ថោកជាងដីឥដ្ឋទៅទៀត! ១១ ដ្បិតគាត់មិនទទួលស្គាល់ព្រះជាម្ចាស់ដែលសូនគាត់មកទេ គឺព្រះអង្គបានផ្លុំខ្យល់ដង្ហើមឲ្យគាត់អាចធ្វើចលនាបាន ព្រមទាំងវិញ្ញាណដែលផ្តល់ឲ្យគាត់មានជីវិត។ ១២ ប៉ុន្តែ គាត់យល់ឃើញថា ជីវិតមនុស្សប្រៀបដូចជាល្បែងលេងសើច ការរស់នៅរបស់មនុស្សប្រៀបដូចជាផ្សារចោរ។ ដូច្នេះ គាត់គិតថា ត្រូវខិតខំរកចំណេញពីគ្រប់កិច្ចការទាំងអស់ ទោះបីការអាក្រក់ក្តី។ ១៣ មនុស្សបែបនេះដឹងច្បាស់ជាងគេថា ខ្លួនប្រព្រឹត្តអំពើបាប ដោយយកដីមកសូនភាជន៍ដែលតែងតែបែក និងសូនរូបព្រះក្លែងក្លាយផង។
ជនជាតិអេស៊ីបគោរពថ្វាយបង្គំព្រះក្លែងក្លាយ
១៤ បពិត្រព្រះអម្ចាស់ ខ្មាំងសត្រូវដែលជិះជាន់ប្រជារាស្រ្តរបស់ព្រះអង្គកាលពីដើម បានបង្ហាញថាពួកគេលេលា ហើយមានស្មារតីអន់ជាងកូនក្មេងទៅទៀត។ ១៥ ពួកគេចាត់ទុករូបបដិមារបស់ប្រជាជាតិនានាថាជាព្រះ! ព្រះក្លែងក្លាយទាំងនោះមានភ្នែក តែមិនចេះមើល មានច្រមុះ តែមិនចេះដកដង្ហើម មានត្រចៀក តែមិនចេះស្តាប់ មានដៃ តែមិនចេះស្ទាប មានជើង តែមិនចេះដើរ។ ១៦ ដ្បិតរូបទាំងនោះជាស្នាដៃរបស់មនុស្ស! អ្នកដែលរចនារូបនេះ គ្រាន់តែបានខ្ចីដង្ហើមជីវិតប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចរចនារូបព្រះឲ្យដូចខ្លួនឯងឡើយ។ ១៧ គេជាមនុស្សរមែងតែងតែស្លាប់ គេប្រើដៃប្រព្រឹត្តអំពើល្មើសវិន័យ ហើយផលិតរូបដែលគ្មានជីវិត។ ទោះជាយ៉ាងណាក្តី ក៏គេប្រសើរជាងរូបទាំងប៉ុន្មាន ដែលគេគោរពប្រតិបត្តិនោះដែរ គឺគេបានទទួលជីវិត រីឯរូបទាំងនោះវិញ មិនដែលទទួលជីវិតទាល់តែសោះឡើយ។ ១៨ ពួកគេបានគោរពថ្វាយបង្គំសត្វគួរឲ្យស្អប់ខ្ពើមបំផុត គឺសត្វតិរច្ឆានដ៏អាក្រក់ជាងគេ។ ១៩ សត្វទាំងនោះគ្មានសម្ផស្សគួរឲ្យគយគន់ គួរឲ្យទាក់ទាញចិត្តដូចសត្វឯទៀតៗឡើយ។ ព្រះជាម្ចាស់មិនចាប់អារម្មណ៍នឹងសត្វទាំងនោះទេ ហើយក៏មិនប្រទានពរឲ្យវាដែរ។
១៦
១ ហេតុនេះ ព្រះជាម្ចាស់បានប្រើសត្វដែលមានរូប ដូចរូបព្រះក្លែងក្លាយទាំងនោះ ឲ្យមកធ្វើទារុណកម្មពួកគេ សមនឹងអំពើដែលពួកគេប្រព្រឹត្ត ពួកគេត្រូវរងទុក្ខវេទនាដោយសារសត្វល្អិតជាច្រើន។ ២ ផ្ទុយទៅវិញ ព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះប្រជារាស្រ្តរបស់ព្រះអង្គ គឺព្រះអង្គប្រទានសត្វក្រួចជាអាហារយ៉ាងឆ្ងាញ់ ដើម្បីឲ្យពួកគេបរិភោគឆ្អែត នៅពេលពួកគេឃ្លានយ៉ាងខ្លាំង។ ៣ ដូច្នេះ ទោះបីជនជាតិអេស៊ីបត្រូវការអាហារក្តី ក៏ពួកគេបរិភោគមិនកើតដែរ ព្រោះពួកគេខ្ពើមរអើម ដោយសារសត្វដែលព្រះអង្គចាត់ឲ្យមកធ្វើទុក្ខទោសពួកគេ។ ចំពោះជនជាតិអ៊ីស្រាអែលវិញ ក្រោយពីបានខ្វះខាតមួយរយៈពេលដ៏ខ្លី ពួកគេបានទទួលអាហារដ៏ឆ្ងាញ់ពិសា។ ៤ ដូច្នេះ អ្នកដែលជិះជាន់ប្រជារាស្រ្តរបស់ព្រះអង្គ ត្រូវតែរងទុក្ខដោយអត់ឃ្លានយ៉ាងខ្លាំង រីឯប្រជាជនអ៊ីស្រាអែលវិញ គេគ្រាន់តែឃើញរបៀបដែលខ្មាំងសត្រូវរងទុក្ខទោសប៉ុណ្ណោះ។
ពស់ធ្វើពីទង់ដែង
៥ មានសត្វដ៏គួរព្រឺខ្លាចខាំប្រជារាស្រ្តរបស់ព្រះអង្គយ៉ាងសាហាវបំផុត ហើយក៏មានពស់អសិរពិសចឹកពួកគេ បណ្តាលឲ្យស្លាប់ជាច្រើននាក់ដែរ។ ប៉ុន្តែ ព្រះអង្គមិនពិរោធទាស់នឹងពួកគេ រហូតដល់ធ្វើឲ្យពួកគេបាត់បង់ជីវិតទាំងអស់គ្នាឡើយ។ ៦ ព្រះអង្គគ្រាន់តែគំរាមពួកគេមួយរយៈ ដើម្បីប្រៀនប្រដៅគេប៉ុណ្ណោះ ហើយព្រះអង្គក៏ប្រទានទីសម្គាល់បង្ហាញអំពីការសង្រ្គោះ ធ្វើឲ្យពួកគេនឹកគិតដល់ច្បាប់នៃគម្ពីរវិន័យ*។ ៧ អ្នកដែលងាកបែរទៅមើលទីសម្គាល់នោះ បានរួចជីវិត។ ប៉ុន្តែ គេបានរួចជីវិត មិនមែនដោយសារវត្ថុដែលគេមើលឃើញនោះឡើយ គឺដោយសារតែព្រះអង្គ ជាព្រះសង្រ្គោះរបស់មនុស្សលោកទាំងអស់ប៉ុណ្ណោះ! ៨ ធ្វើដូច្នេះ ព្រះអង្គបង្ហាញឲ្យខ្មាំងសត្រូវរបស់យើងខ្ញុំដឹងថា មានតែព្រះអង្គទេ ដែលរំដោះឲ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង។ ៩ ខ្មាំងសត្រូវបាត់បង់ជីវិតដោយសារកណ្តូប និងរុយខាំ។ ពួកគេរកថ្នាំសង្កូវមកព្យាបាលខ្លួនមិនបាន ព្រោះពួកគេត្រូវតែទទួលទារុណកម្មដោយសារសត្វបែបនេះ។ ១០ រីឯបុត្រធីតារបស់ព្រះអង្គវិញ សូម្បីតែពស់អសិរពិសក៏មិនអាចប្រហារពួកគេដែរ ដ្បិតព្រះអង្គយាងមកជួយពួកគេ និងប្រោសពួកគេឲ្យជា ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ ១១ ព្រះអង្គយកជន្លួញមកចាក់ប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីឲ្យពួកគេនឹកដល់ព្រះបន្ទូលព្រះអង្គ តែព្រះអង្គសង្រ្គោះពួកគេជាបន្ទាន់ ក្រែងគេភ្លេចព្រះអង្គរហូត ហើយមិនចាប់អារម្មណ៍នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ១២ បពិត្រព្រះអម្ចាស់! ពួកគេមិនបានយកសំបកឈើ ឬប្រើថ្នាំអ្វីមកព្យាបាលឲ្យជាឡើយ តែព្រះបន្ទូលរបស់ព្រះអង្គវិញទេ ដែលប្រោសពួកគេឲ្យជាគ្រប់ៗគ្នា។ ១៣ ព្រះអង្គមានអំណាចធ្វើឲ្យមនុស្សរស់ ឬស្លាប់ក៏បាន ព្រះអង្គធ្វើឲ្យមនុស្សចុះទៅស្ថានមច្ចុរាជ ឬឡើងមកវិញក៏បានដែរ។ ១៤ មនុស្សអាចសម្លាប់មនុស្ស ព្រោះតែចិត្តអាក្រក់របស់ខ្លួន តែគេមិនអាចធ្វើឲ្យវិញ្ញាណ ដែលចេញពីរូបកាយទៅនោះ វិលត្រឡប់មកវិញឡើយ។ គេក៏មិនអាចរំដោះព្រលឹង ដែលស្ថិតនៅក្នុងស្ថានមច្ចុរាជបានដែរ។
ព្រឹល និងនំម៉ាណា
១៥ គ្មាននរណាអាចគេចផុតពីឫទ្ធិបារមីរបស់ព្រះអង្គឡើយ! ១៦ ព្រះអង្គប្រើឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រហារជនពាលដែលមិនព្រមទទួលស្គាល់ព្រះអង្គ គឺភ្ញៀង ព្រឹល ខុសពីធម្មតា ព្យុះសង្ឃរាធ្វើទោសគេឥតត្រាប្រណី រន្ទះក៏បាញ់សម្លាប់ពួកគេដែរ។ ១៧ គួរឲ្យអស្ចារ្យមែន! នៅពេលនោះ ភ្លើងឆាបឆេះកាន់តែសន្ធោសន្ធៅ ក្នុងទឹកដែលរមែងពន្លត់ភ្លើង ដ្បិតធម្មជាតិទាំងមូលជួយការពារមនុស្សសុចរិត។ ១៨ ជួនកាលអណ្តាតភ្លើងចុះអន់ថយបន្តិច ដើម្បីកុំឲ្យឆេះសត្វ ដែលព្រះអង្គចាត់ឲ្យទៅប្រឆាំងនឹងជនពាល។ ឃើញដូច្នេះ ពួកគេត្រូវតែដឹងថា ព្រះអង្គតាមវិនិច្ឆ័យទោសពួកគេ។ ១៩ ជួនកាល ភ្លើងនៅតែឆេះសន្ធោសន្ធៅកណ្តាលទឹក លើសពីធម្មតាដើម្បីបំផ្លាញភោគផលនៃស្រុករបស់មនុស្សទុច្ចរិតនោះ។ ២០ ផ្ទុយទៅវិញ ព្រះអង្គប្រទានអាហាររបស់ទេវទូតឲ្យប្រជារាស្រ្តរបស់ព្រះអង្គបរិភោគ។ ព្រះអង្គប្រគល់អាហារដែលរៀបចំទុកជាស្រេចឲ្យពួកគេ ដោយពួកគេមិននឿយហត់ស្វែងរក។ អាហារទាំងនោះ សុទ្ធតែមានឱជារស តាមចំណូលចិត្តរបស់មនុស្សគ្រប់ៗរូប។ ២១ អាហារនោះមកពីព្រះអង្គ ដែលបង្ហាញពីព្រះហឫទ័យទន់ភ្លន់ចំពោះបុត្រធីតារបស់ព្រះអង្គ។ អាហារនោះក៏ត្រូវតាមបំណងប្រាថ្នារបស់អ្នកបរិភោគដែរ គឺប្រែឱជារសតាមតែម្នាក់ៗចូលចិត្ត។ ២២ ទោះបីនំម៉ាណាប្រៀបដូចជាព្រឹល និងទឹកកកក្តី នៅពេលត្រូវភ្លើង ក៏នំនោះមិនរលាយដែរ។ ការនេះសឲ្យឃើញថា ភ្លើងបំផ្លាញភោគផលរបស់បច្ចាមិត្តដោយរន្ទះបាញ់ ក្នុងពេលភ្លៀងធ្លាក់ និងព្រឹល។ ២៣ ប៉ុន្តែ ភ្លើងដដែលនោះមិនបំផ្លាញអាហារដែលមនុស្សសុចរិតត្រូវការបរិភោគឡើយ។
២៤ ព្រះអង្គបានបង្កើតអ្វីៗទាំងអស់មក ហើយធម្មជាតិដែលព្រះអង្គបានបង្កើត ត្រៀមខ្លួនបម្រើព្រះអង្គជានិច្ច ដើម្បីធ្វើទោសមនុស្សទុច្ចរិត តែផ្តល់សេចក្តីសុខដល់អស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ ២៥ ហេតុនេះហើយបានជាធម្មជាតិអាចប្រែប្រួលគ្រប់យ៉ាង ដើម្បីទទួលព្រះអំណោយទានរបស់ព្រះអង្គ គឺទៅជាអាហារគ្រប់យ៉ាងតាមបំណងរបស់អ្នកដែលប្រាថ្នាចង់បាន។ ២៦ បពិត្រព្រះអម្ចាស់! ដូច្នេះ បុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គដឹងថា មនុស្សចិញ្ចឹមជីវិត មិនមែនដោយការបង្កើតភោគផលទេ គឺព្រះបន្ទូលរបស់ព្រះអង្គវិញឯណោះ ដែលទ្រព្រះអង្គជីវិតអស់អ្នកជឿលើព្រះអង្គ។ ២៧ អាហារដែលភ្លើងមិនបំផ្លាញត្រូវរលាយដោយកម្ដៅព្រះអាទិត្យ ក្នុងពេលមួយប៉ប្រិចភ្នែក។ ២៨ ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យពួកគេដឹងថា ពួកគេត្រូវក្រោកពីព្រលឹម អរព្រះគុណព្រះអង្គ និងជួបព្រះអង្គមុនថ្ងៃរះ។ ២៩ ប៉ុន្តែ សេចក្ដីសង្ឃឹមរបស់ជនអកតញ្ញូ ត្រូវរលាយដូចទឹកកកត្រូវថ្ងៃ ហើយហូរជាទឹកដែលប្រើការមិនកើត។
១៧
គ្រោះកាចនៃសេចក្ដីងងឹត
១ ការវិនិច្ឆ័យរបស់ព្រះអង្គ ទូលំទូលាយណាស់ ហើយពិបាកយល់ផង។ ហេតុនេះ អ្នកដែលមិនព្រមទទួលការអប់រំពីព្រះអង្គពិតជាវង្វេង។ ២ ជនទុច្ចរិតទាំងនោះមានបំណងបង្រ្កាបប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ តែភាពងងឹតហ៊ុមព័ទ្ធពួកគេ ពួកគេជាប់ឃុំឃាំងក្នុងភាពអន្ធការនៃយប់ដ៏យូរលង់ ពួកគេដេកនៅក្នុងផ្ទះរបស់ខ្លួន ទៅណាមិនកើត ហើយនៅឆ្ងាយពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គអស់កល្បជានិច្ច។ ៣ ពួកគេស្មានថាអាចលាក់អំពើបាបដែលខ្លួនប្រព្រឹត្ត ដោយលាក់កំបាំង ពួកគេគិតថា ព្រះអង្គមុខជាភ្លេចអំពើបាបទាំងនោះ។ ប៉ុន្តែ ពួកគេត្រូវខ្ចាត់ខ្ចាយបែកខ្ញែកពីគ្នា ទាំងភ័យតក់ស្លុត ហើយត្រូវជ្រួលច្របល់ ដោយការស្រមើស្រមៃ។ ៤ សូម្បីតែនៅកន្លែងលាក់ខ្លួនក៏ពួកគេមិនអាចរួចផុតពីការតក់ស្លុតនេះដែរ ព្រោះមានស្នូរសន្ធឹកលាន់ឮរំពងនៅជុំវិញ ហើយគេឃើញខ្មោចលង ដែលមានមុខអាក្រក់អាក្រី គួរឲ្យព្រឺខ្លាច។ ៥ គ្មានភ្លើងអ្វីអាចបញ្ចេញពន្លឺមកបំភ្លឺពួកគេបានទេ សូម្បីតែពន្លឺដ៏ត្រចះត្រចង់របស់ផ្កាយក៏ពុំអាចបំភ្លឺយប់ដ៏សែនអាណោចអាធ័មនោះដែរ។ ៦ ភ្លើងដែលឆេះឯកឯងបាន ធ្វើឲ្យពួកគេភ័យតក់ស្លុតជាខ្លាំង។ កាលពួកគេលែងឃើញអព្ភូតហេតុនេះ ពួកគេនៅតែស្លុតចិត្តដដែល ព្រោះគេយល់ថាអ្វីៗដែលកើតមានពិតប្រាកដ គួរឲ្យព្រឺខ្លាចជាងការស្រមើស្រមៃទៅទៀត។ ៧ ក្បួនមន្តអាគមបាត់បង់ប្រសិទ្ធភាព អ្នកដែលអួតអាងថា ខ្លួនចេះគ្រប់សព្វទាំងអស់ បែរជាមិនដឹងអ្វីសោះ ហើយត្រូវអាម៉ាស់ទៀតផង។ ៨ អ្នកដែលអួតថា ខ្លួនចេះព្យាបាលមនុស្សវិកលចរិត បែរជាមានជំងឺភ័យខ្លាចផ្តេសផ្តាសទៅវិញ។ ៩ ទោះបីគ្មានអ្វីអស្ចារ្យគួរឲ្យភ័យខ្លាចក្តី នៅពេលមានសត្វដើរកាត់ ឬពស់ហួច ក៏ធ្វើឲ្យពួកគេភ័យខ្លាចដែរ។ ១០ គេខ្លាចស្ទើរតែលោះព្រលឹង ហើយមិនហ៊ានបើកភ្នែកមើលភាពងងឹត ដែលពួកគេគេចមិនផុតនោះឡើយ។
១១ ចិត្តអាក្រក់របស់មនុស្សតែងតែធ្វើជាសាក្សីបញ្ជាក់ពីភាពកំសាករបស់ខ្លួន ហើយថ្កោលទោសខ្លួនឯងដែរ។ មនសិការរបស់គេចោទប្រកាន់ខ្លួន ធ្វើឲ្យគេចេះតែស្រមើស្រមៃ ឃើញការអាក្រក់ផ្សេងៗថែមពីលើការលំបាករបស់ខ្លួន។ ១២ អ្នកភ័យខ្លាចមិនដែលប្រើប្រាជ្ញា ដើម្បីជួយបំបាត់ការភ័យខ្លាចរបស់ខ្លួនទេ។ ១៣ បើគេមិនពឹងលើប្រាជ្ញាដែលជាជំនួយមកពីខាងក្នុងនោះ គេរឹតតែព្រួយបារម្ភ ព្រោះគេមិនស្គាល់មូលហេតុដែលបណ្តាលឲ្យគេកើតទុក្ខ។ ១៤ ក្នុងពេលយប់ដ៏សែនពិបាក គឺយប់ដែលមានប្រភពពីស្ថានមច្ចុរាជដ៏ជ្រៅ ហើយគ្មានអំណាចនោះ ពួកគេដេកលក់ដូចគ្នាទាំងអស់។ ១៥ ប៉ុន្តែពួកគេយល់សប្តិអាក្រក់គ្រប់ៗគ្នា ឃើញខ្មោចដ៏សម្បើមអស្ចារ្យដេញតាមពួកគេ។ ពួកគេគ្មានកម្លាំងកម្រើកឡើយ ហើយលោះព្រលឹងអស់ ព្រោះពួកគេមិននឹកស្មានដល់សោះថា ការភ័យខ្លាចកើតមានចំពោះពួកគេយ៉ាងទាន់ហន់ដូច្នេះ ១៦ អស់អ្នកដែលនៅស្រុកអេស៊ីប ក៏ដួលដល់ដីគ្រប់ៗគ្នា កម្រើកលែងរួច ដូចជាប់ក្នុងគុកដែលគ្មានជញ្ជាំង។ ១៧ កសិករ ក្តី គង្វាលក្តី កម្មករដែលធ្វើការធ្ងន់ហាលថ្ងៃនៅវាលរហោស្ថានក្តី សុទ្ធតែត្រូវទទួលមហន្តរាយយ៉ាងទាន់ហន់ រត់គេចមិនរួច ១៨ ដ្បិតពួកគេជាប់ចំណងជាមួយគ្នា ដោយសារភាពងងឹតនោះ។ ស្នូរខ្យល់បក់មក សំឡេងបក្សាបក្សីយំយ៉ាងពីរោះនៅលើមែកឈើដ៏ក្រាស់ ស្នូរទឹកហូរយ៉ាងខ្លាំង។ ១៩ ស្នូរដុំថ្មដែលធ្លាក់ពីលើមក ស្នូរសត្វលោតដែលគ្មាននរណាឃើញ សម្រែកគ្រហឹមរបស់សត្វសាហាវ សំឡេងខ្ទរលាន់ឮរំពងនៅតាមភ្នំបណ្តាលឲ្យពួកគេភ័យបាត់ស្មារតី កម្រើកក៏មិនរួចដែរ។ ២០ នៅកន្លែងឯទៀតៗ មានពន្លឺដ៏ត្រចះត្រចង់បំភ្លឺពិភពលោកទាំងមូល ហើយមនុស្សម្នានៅតែបន្តកិច្ចការរបស់ខ្លួន ដោយគ្មានអ្វីមករំខានឡើយ។ ២១ មានតែពួកគេទេដែលស្ថិតនៅក្នុងយប់ងងឹតស្លុងយ៉ាងនេះ! ភាពងងឹតនេះជានិមិត្តរូបនៃភាពងងឹតដែលបម្រុងនឹងទទួលពួកគេ នៅពេលបាត់បង់ជីវិត។ ប៉ុន្តែ ការតប់ប្រមល់របស់ពួកគេធ្ងន់ជាងភាពងងឹតទៅទៀត។
១៨
ដុំភ្លើង
១ ផ្ទុយទៅវិញ មានពន្លឺដ៏ត្រចះត្រចង់បំភ្លឺប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ។ ជនជាតិអេស៊ីបគ្រាន់តែឮសូរសំឡេងប្រជាជនរបស់ព្រះអង្គប៉ុណ្ណោះ តែមើលគេមិនឃើញទេ ហើយនាំគ្នាប្រកាសថា ជនជាតិអ៊ីស្រាអែលមានសុភមង្គល ដោយមិនរងទុក្ខវេទនាដូចខ្លួន។ ២ ជនជាតិអេស៊ីបក៏សូមអរគុណជនជាតិអ៊ីស្រាអែលដែលមិនសងសឹកពួកគេ ព្រោះតែពួកគេធ្លាប់ធ្វើបាបជនជាតិអ៊ីស្រាអែលជាច្រើនដង។ ពួកគេនាំគ្នាសូមអភ័យទោស ដោយបានប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ ៣ ព្រះអង្គបានប្រោសប្រទានដុំភ្លើងដែលឆេះសន្ធោសន្ធៅ មកណែនាំប្រជាជនរបស់ព្រះអង្គ តាមផ្លូវដែលពួកគេមិនស្គាល់។ ដុំភ្លើងនោះភ្លឺដូចព្រះអាទិត្យ តែមិនធ្វើទុក្ខពួកគេនៅពេលធ្វើដំណើរ ប្រកបដោយភាពរុងរឿងនោះឡើយ។ ៤ ចំណែកឯជនជាតិអេស៊ីបវិញ ពួកគេសមតែខ្វះពន្លឺ ហើយជាប់ឃុំឃាំងនៅក្នុងភាពងងឹត ព្រោះពួកគេបានឃុំឃាំងបុត្រធីតារបស់ព្រះអង្គ! ប៉ុន្តែព្រះអង្គបម្រុងនឹងប្រទានពន្លឺដ៏អមតៈនៃវិន័យឲ្យមនុស្សលោកតាមរយៈបុត្រធីតាទាំងនោះ។
កូនច្បងនៃជនជាតិអេស៊ីបត្រូវស្លាប់
៥ ជនជាតិអេស៊ីបបានសម្រេចសម្លាប់ទារកទាំងប៉ុន្មានរបស់ប្រជាជនដ៏វិសុទ្ធ។ មានតែទារកម្នាក់ទេដែលបានរួចជីវិត ក្រោយពីគេបំបរបង់ចោល។ ព្រះអង្គបានដកជីវិត ពីកូនរបស់ជនជាតិអេស៊ីបមួយចំនួនធំ ដើម្បីដាក់ទោសពួកគេ។ ព្រះអង្គក៏បានធ្វើឲ្យពួកគេវិនាសអន្តរាយជាមួយគ្នា ក្នុងរលកសមុទ្រដ៏ធំសម្បើមនោះដែរ។ ៦ ព្រះអង្គមានព្រះបន្ទូលមកបុព្វបុរសរបស់យើងខ្ញុំ ឲ្យដឹងជាមុន អំពីយប់នោះ ដើម្បីឲ្យពួកលោកត្រេកអរសប្បាយ ដោយមិនខ្លាចអ្វីឡើយ ព្រោះដឹងថា ព្រះបន្ទូលសន្យាដែលពួកលោកជឿនោះ ពិតជាត្រឹមត្រូវមែន។ ៧ ប្រជារាស្រ្តរបស់ព្រះអង្គទន្ទឹងរង់ចាំ ដោយដឹងថា ព្រះអង្គសង្រ្គោះមនុស្សសុចរិត ហើយបំផ្លាញខ្មាំងសត្រូវរបស់គេ នៅយប់នោះ។ ៨ អ្វីៗដែលព្រះអង្គយកមកប្រើសម្រាប់ដាក់ទោសបច្ចាមិត្តរបស់យើងខ្ញុំ ត្រឡប់ទៅជាសិរីរុងរឿងរបស់យើងខ្ញុំដែលព្រះអង្គត្រាស់ហៅ។
៩ ពូជពង្សដ៏វិសុទ្ធរបស់បុព្វបុរស តែងតែថ្វាយសក្ការបូជាយ៉ាងស្ងាត់ៗ ហើយព្រមព្រៀងគ្នានឹងប្រតិបត្តិតាមច្បាប់ដែលមកពីព្រះអង្គ គឺទៅអនាគត ប្រជាជនដ៏វិសុទ្ធនឹងរួមសុខរួមទុក្ខជាមួយគ្នា។ នៅគ្រានោះ ពួកគេនាំគ្នាស្មូតបទរបស់បុព្វបុរស សម្រាប់លើកតម្កើងព្រះអង្គរួចស្រេចទៅហើយ។ ១០ ទន្ទឹមនឹងនោះ សម្រែកនៃខ្មាំងសត្រូវដែលបន្លឺឡើងមិនស្របគ្នាក៏លាន់ឮដែរ គឺទំនួញរបស់អស់អ្នកដែលមានកូនស្លាប់ បានបន្លឺយ៉ាងខ្ទរខ្ទារ។ ១១ ទាំងខ្ញុំបម្រើ ទាំងម្ចាស់ ទទួលទារុណកម្មដូចគ្នា ប្រជាជនសាមញ្ញក៏កើតទុក្ខដូចព្រះមហាក្សត្រដែរ។ ១២ ក្នុងចំណោមពួកគេ មានមនុស្សច្រើនឥតគណនាស្លាប់ក្នុងពេលជាមួយគ្នា ដោយមូលហេតុតែមួយ។ អ្នកដែលនៅរស់មានចំនួនមិនគ្រប់គ្រាន់សម្រាប់បញ្ចុះសពទាំងនោះទេ ព្រោះកូនដ៏ជាទីស្រឡាញ់របស់ជនជាតិអេស៊ីប ត្រូវបាត់បង់ជីវិតក្នុងមួយរំពេច។ ១៣ រហូតមកទល់ពេលនោះ ពួកគេមិនអើពើនឹងការព្រមានរបស់ព្រះអង្គទាល់តែសោះ ព្រោះពួកគេអាងលើមន្តអាគមរបស់ខ្លួន។ ប៉ុន្តែ ពេលកូនច្បងទាំងប៉ុន្មានរបស់ពួកគេវិនាស ទើបពួកគេទទួលស្គាល់ថា ប្រជាជនអ៊ីស្រាអែលពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។
១៤ ពេលអ្វីៗទាំងអស់នៅស្ងៀមស្ងាត់ គឺនៅពាក់កណ្តាលអធ្រាត្រ ១៥ ស្រាប់តែព្រះបន្ទូលដ៏មានឫទ្ធានុភាពសព្វប្រការបានយាងចាកចេញពីព្រះរាជបល្ល័ង្ករបស់ព្រះអង្គ នៅស្ថានបរមសុខ ចុះមកដូចអ្នកចម្បាំងដែលគ្មានចិត្តត្រាប្រណី ឆ្ពោះទៅកណ្តាលស្រុកដែលត្រូវអន្តរាយ ១៦ ទាំងកាន់ព្រះបញ្ជាដែលមិនចេះប្រែប្រួល ធ្វើដូចជាដាវដ៏មុត។ ព្រះបន្ទូលក្រោកឡើង ដោយមានព្រះសិរសាប៉ះមេឃ និងព្រះបាទាជាន់ផែនដី បណ្តាលឲ្យមនុស្សស្លាប់នៅគ្រប់ទីកន្លែង។ ១៧ ភ្លាមនោះ ពួកគេឃើញសុបិនអាក្រក់គួរឲ្យព្រឺខ្លាចបណ្តាលឲ្យពួកគេជ្រួលច្របល់ តក់ស្លុតហួសពីការស្មាន។ ១៨ ម្នាក់ៗលោះព្រលឹង ដួលពាសពេញស្រុក ហើយប្រាប់ពីមូលហេតុដែលបណ្តាលឲ្យគេភ័យតក់ស្លុតដូច្នេះ។ ១៩ សុបិនអាក្រក់ដែលធ្វើឲ្យពួកគេជ្រួលច្របល់នោះ ពួកគេបានដឹងជាមុនរួចស្រេចទៅហើយ។ ដូច្នេះ ពួកគេបានដឹងអំពីមូលហេតុ ដែលធ្វើឲ្យទុក្ខទោសកើតមានដល់ពួកគេ។
លោកអរ៉ុនធ្វើអន្តរាគមន៍នៅវាលរហោស្ថាន
២០ ជនសុចរិតក៏ត្រូវបាត់បង់ដែរ ហើយមានមួយចំនួនធំវិនាសក្នុងវាលរហោស្ថាន។ ប៉ុន្តែ ព្រះជាម្ចាស់ព្រះអង្គព្រះពិរោធមិនយូរទេ ២១ ដ្បិតមានបុរសម្នាក់ដែលឥតសៅហ្មង បានប្រយុទ្ធការពារពួកគេជាបន្ទាន់។ លោកបានយកមុខងារជាបូជាចារ្យមកធ្វើអាវុធ គឺលោកទូលអង្វរ និងថ្វាយគ្រឿងក្រអូប ដើម្បីឲ្យពួកគេបានរួចពីបាប។ លោកតទល់នឹងព្រះពិរោធ ហើយធ្វើឲ្យមហន្តរាយស្ងប់ ដើម្បីបង្ហាញថា លោកពិតជាអ្នកបម្រើរបស់ព្រះអង្គមែន។ ២២ លោកពុំបានប្រើកម្លាំងកាយ ឬកម្លាំងស័ក្តិសិទ្ធិនៃសាស្រ្តាវុធយកជ័យជម្នះលើព្រះពិរោធនោះទេ តែលោកប្រើពាក្យសម្ដី ដើម្បីបង្រ្កាបអ្នកដែលមានភារកិច្ចបំផ្លាញពួកគេ។ លោកក៏រំឭកអំពីសម្ពន្ធមេត្រី និងព្រះបន្ទូលសន្យាយ៉ាងឱឡារឹករបស់ព្រះអង្គចំពោះបុព្វបុរសដែរ។ ២៣ ពេលមានសាកសពចាប់ផ្តើមគលើគ្នាលោកបានធ្វើអន្តរាគមន៍ ហើយទប់ទល់នឹងការវាយសម្រុកនៃមហន្តរាយនោះ ទាំងហាមឃាត់វាមិនឲ្យទៅប៉ះអ្នកដែលនៅរស់ឡើយ ២៤ នៅលើអាវវែងរបស់លោកមានរូបតំណាងពិភពលោកទាំងមូល និងមានឆ្លាក់ឈ្មោះដ៏ប្រសើរនៃបុព្វបុរស នៅលើត្បូងបួនជួរ នៅលើឈ្នួតក្បាលរបស់លោកមានសញ្ញាសម្គាល់នៃភាពថ្កុំថ្កើងរបស់ព្រះអង្គ។ ២៥ ពេលមច្ចុរាជឃើញដូច្នេះ វាថយក្រោយ ទាំងភ័យខ្លាចទៀតផង។ តាមពិត ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យសម្ដែងឲ្យប្រជាជន ស្គាល់ព្រះពិរោធរបស់ព្រះអង្គប៉ុណ្ណោះ។
១៩
ប្រជាជនអ៊ីស្រាអែលឆ្លងសមុទ្រក្រហម
១ ព្រះអង្គប្រហារជនពាល ដោយព្រះពិរោធដ៏ខ្លាំងក្លា ឥតត្រាប្រណី រហូតដល់ស្ងប់ព្រះហប្ញទ័យ ដ្បិតព្រះអង្គជ្រាបជាមុននូវអំពើដែលពួកគេបម្រុងនឹងប្រព្រឹត្ត ២ គឺបន្ទាប់ពីពួកគេអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅ ព្រមទាំងដេញឲ្យចេញយ៉ាងប្រញាប់ទៀតនោះ។ ជនជាតិអេស៊ីបដូរគំនិត ហើយបែរជាដេញតាមប្រជារាស្ត្ររបស់ព្រះអង្គទៅវិញ។ ៣ ក្នុងពេលដែលពួកគេនៅកាន់ទុក្ខ ហើយសោកសង្រេងក្បែរផ្នូរកូនរបស់ខ្លួន ពួកគេមានគំនិតមួយផ្សេងទៀត ជាគំនិតលេលា គឺនាំគ្នាដេញតាមអស់អ្នកដែលខ្លួនបានអង្វរករ ឲ្យចាកចេញកាលពីមុន។ ពួកគេដេញតាមអ្នកទាំងនោះ ដូចដេញតាមជនដែលរត់ចោលស្រុក។ ៤ តាមពិត ពួកគេត្រូវតែធ្វើបែបនេះ ហើយគេក៍ត្រូវតែបំភ្លេចអ្វីៗ ដែលបានកើតពីមុនដែរ ដើម្បីឲ្យពួកគេទទួលទារុណកម្មសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ ៥ ប្រជាជនរបស់ព្រះអង្គបានធ្វើដំណើរកាត់សមុទ្រយ៉ាងអស្ចារ្យ រីឯពួកគេវិញ ត្រូវស្លាប់តាមរបៀបគួរឲ្យឆ្ងល់។
៦ ពេលនោះ ព្រះអង្គសូនសត្វលោកទាំងអស់សាជាថ្មី តាមប្រភេទរៀងៗខ្លួន ហើយសត្វលោកទាំងនោះធ្វើតាមបញ្ជារបស់ព្រះអង្គ ដើម្បីការពារបុត្រធីតារបស់ព្រះអង្គ ឲ្យចៀសផុតពីគ្រោះកាចនានា។ ៧ ពួកគេឃើញពពកគ្របបាំងកន្លែងបោះជំរំ ដីគោកលេចចេញពីកន្លែងមានសុទ្ធតែទឹក គឺបាតសមុទ្រក្រហមប្រែទៅជាផ្លូវដែលអាចដើរបានស្រួល ហើយរលកដ៏ខ្លាំងក្លាប្រែទៅជាវាលស្មៅដ៏ខៀវខ្ចី។ ៨ ប្រជារាស្រ្តទាំងមូលដើរកាត់តាមនោះ ទាំងឃើញប្ញទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ ដោយមានព្រះបារមីរបស់ព្រះអង្គជួយការពារ។ ៩ បពិត្រព្រះអម្ចាស់! ប្រជារាស្ត្ររបស់ព្រះអង្គប្រៀបដូចជាហ្វូងសេះដែលកំពុងស៊ីស្មៅ និងលោតដូចកូនចៀម ទាំងសរសើរតម្តើងព្រះអង្គដែលបានរំដោះគេ ១០ ដ្បិតពួកគេនៅនឹកចាំពីព្រឹត្តិការណ៍ដែលកើតឡើង ក្នុងពេលពួកគេរស់នៅលើទឹកដីបរទេស គឺពេលនោះ ដីបានបង្កើតតែមូស គឺមិនបង្កើតសត្វឯទៀតៗទេ ទន្លេខ្ជាក់តែកង្កែបដ៏ច្រើនឥតគណនាជំនួសត្រី។ ១១ ក្រោយមកទៀត នៅពេលគេឃ្លានពេក ហើយនាំគ្នាតវ៉ាសុំអាហារឆ្ងាញ់ពិសារ គេឃើញបក្សាបក្សីមួយប្រភេទថ្មី ១២ គឺមានក្រួចហោះចេញពីសមុទ្រ ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេ។
ជនជាតិអេស៊ីបស្អប់ជនជាតិដទៃ
១៣ ផ្ទុយទៅវិញ អ្នកបាបទទួលទារុណកម្ម ដោយមានរន្ទះបាញ់ខ្លាំងៗ ជាទីសម្គាល់ផ្តល់ដំណឹងជាមុន។ ពួកគេទទួលទោសដូច្នេះ ពិតជាយុត្តិធម៌ ស្របតាមអំពើអាក្រក់របស់ខ្លួន ដ្បិតពួកគេស្អប់ជនបរទេសបំផុត។ ១៤ កាលពីដើម អ្នកក្រុងសូដុមមិនព្រមទទួលអ្នកដំណើរដែលខ្លួនមិនស្គាល់ រីឯជនជាតិអេស៊ីបនេះបែរជាយកភ្ញៀវដែលបាននាំផលប្រយោជន៍ដល់គេ ធ្វើជាទាសករទៅវិញ។ ១៥ មិនតែប៉ុណ្ណោះសោត អ្នកក្រុងសូដុមទទួលទោស ព្រោះពួកគេមិនបានស្វាគមន៍ភ្ញៀវដោយរាក់ទាក់។ ១៦ រីឯជនជាតិអេស៊ីបវិញ ក្រោយពីបានអបអរសាទរទទួលអ្នកដែលមកថ្មីៗ ហើយមានសិទ្ធិស្មើៗគ្នា ពួកគេបែរជាជិះជាន់សង្កត់សង្កិនភ្ញៀវ ដោយប្រើឲ្យធ្វើការជាទម្ងន់។ ១៧ ពួកគេត្រូវខ្វាក់ដូចអ្នកក្រុងសូដុម ត្រូវខ្វាក់នៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត ពេលនោះ គេងងឹត មើលអ្វីលែងឃើញ ម្នាក់ៗរកផ្លូវទៅកាន់ផ្ទះរៀងៗខ្លួន។
ព្រះជាម្ចាស់ប្រោសធាតុទាំងអស់ឲ្យរស់នៅជាមួយគ្នាយ៉ាងស្រួល
១៨ ឧបមាថា ពិណ ទោះបីតន្រ្តីករដូរចង្វាក់ និងតែងបទផ្សេងក្តី ក៏សំឡេងរបស់ខ្សែនីមួយៗនៅតែដដែល។ យ៉ាងណាមិញ ធាតុទាំងប្រាំដែលផ្សំគ្នាបង្កើតបានជាពិភពលោក ទោះបីមានលក្ខណៈប្លែកគ្នាក្តី ក៏នៅផ្សំគ្នាតាមរបៀបថ្មីបានដែរ។ ប្រសិនបើយើងពិនិត្យមើលព្រឹត្តិការណ៍ដែលកើតមាននៅគ្រានោះ យើងមុខជាយល់សេចក្តីនេះយ៉ាងច្បាស់។ ១៩ សត្វដែលធ្លាប់រស់នៅលើគោក បែរជាទៅរស់នៅក្នុងទឹក រីឯសត្វដែលធ្លាប់ហែលក្នុងទឹក បែរជាដើរនៅលើគោកវិញ។ ២០ ភ្លើងមានអំណាចកាន់តែខ្លាំងឡើងៗនៅក្នុងទឹក រីឯទឹកបែរជាលែងមានអំណាចពន្លត់ភ្លើង។ ២១ អណ្តាតភ្លើងមិនឆាបឆេះសត្វដ៏ទន់ខ្សោយ ដែលដើរវិលវល់នៅក្នុងភ្លើងនោះឡើយ។ អណ្តាតភ្លើងក៏មិនធ្វើឲ្យអាហារទិព្វរលាយដែរ ទោះបីអាហារទិព្វនេះតែងតែរលាយ ដូចទឹកកកក៏ដោយ។
អវសានកថា
២២ បពិត្រព្រះអម្ចាស់! ព្រះអង្គលើកតម្កើងប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យមានសិរីរុងរឿងក្នុងគ្រប់ប្រការ! ព្រះអង្គបានជួយទំនុកបម្រុងប្រជារាស្រ្តរបស់ព្រះអង្គ គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងផង។
535 Views