សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ទំនុកតម្កើង

ពាក្យលំនាំ

ទំនុក‌តម្កើង

ពាក្យ​លំនាំ

តាំង​ពី​ដើម​រៀង​មក ប្រជាជន​អ៊ីស្រា‌អែល​តែង‌តែ​និពន្ធ​បទ​ចម្រៀង និង​កំណាព្យ​ជា​ច្រើន ដើម្បី​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ អរ​ព្រះ‌គុណ​ព្រះ‌អង្គ និង​ទូល​ព្រះ‌អង្គ​នូវ​អំណរ​សប្បាយ ឬ​ទុក្ខ​លំបាក​របស់​ពួក​គេ។ ក្រោយ​មក គេ​ប្រមូល​បទ​ចម្រៀង និង​កំណាព្យ​ទាំង​នោះ​មក​ចង​ក្រង​ជា​កណ្ឌ​គម្ពីរ​មួយ ដែល​មាន​ចំណង​ជើង​ថា «ទំនុក‌តម្កើង»។
តាម‌រយៈ​ទំនុក‌តម្កើង ប្រជាជន​សម្ដែង​នូវ​ការ​ទុក​ចិត្ត និង​ផ្ញើ​ជីវិត​របស់​ខ្លួន​លើ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ព្រោះ​គេ​ជឿ​ថា ព្រះ‌អង្គ​ជ្រាប​ច្បាស់​ពី​ទុក្ខ​លំបាក និង​ការ​ព្រួយ​បារម្ភ​របស់​គេ ហើយ​នៅ​ពេល​គេ​តូច​ចិត្ត ភ័យ​ខ្លាច ឬ​មាន​កំហឹង បះ‌បោរ ក៏​ព្រះ‌អង្គ​ជ្រាប​ដែរ។ ពិសេស​ទៅ​ទៀត ព្រះ‌ជាម្ចាស់​តែង‌តែ​ឆ្លើយ​តប​នៅ​ពេល​ណា​គេ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ។
ក្នុង​គម្ពីរ​ទំនុក‌តម្កើង​នេះ យើង​ឃើញ​ថា ជន​ជាតិ​អ៊ីស្រា‌អែល​តែង‌តែ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់​ជា‌និច្ច។ ឧទាហរណ៍ ពេល​ណា​សត្រូវ​មក​យាយី ជន​ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​ទទូច​អង្វរ​ព្រះ‌ជាម្ចាស់ ព្រោះ​គេ​ជឿ​ថា ព្រះ‌ជាម្ចាស់​តែង‌តែ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ជា‌និច្ច។ ព្រះ‌អង្គ​តែង‌តែ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​មនុស្ស​លោក ជា​ពិសេស ជួយ​មនុស្ស​កំសត់​ទុរគត ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់។
នៅ​ពេល​មាន​កិត្តិយស នៅ​ពេល​សប្បាយ នៅ​ពេល​រង​ទុក្ខ​លំបាក ឬ​នៅ​ពេល​មាន​អាសន្ន ទោះ​បី​កវី​ទំនុក‌តម្កើង​មាន​អារម្មណ៍​យ៉ាង​ណា​ក្តី ក៏​ពួក​គេ​នៅ​តែ​នាំ​គ្នា​ចូល​មក​រក​ព្រះ‌ជាម្ចាស់​ជា‌និច្ច ដើម្បី​ទូល​ព្រះ‌អង្គ​អំពី​អ្វីៗ​ដែល​មាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ខ្លួន។
គម្ពីរ​ទំនុក‌តម្កើង​នេះ​បាន​តែង​ឡើង​ជា​ច្រើន​សតវត្ស​មក​ហើយ ប៉ុន្តែ ពាក្យ​ទូល‌អង្វរ ពាក្យ​អធិស្ឋាន និង​ពាក្យ​សរសើរ​តម្កើង នៅ​តែ​មាន​ខ្លឹម‌សារ សម្រាប់​អ្នក​ជឿ​នា​បច្ចុប្បន្ន​កាល​នេះ​ជា‌និច្ច។ អ្នក​ជឿ​គ្រប់ៗ​រូប​អាច​យក​សេចក្ដី​ដែល​មាន​ចែង​ក្នុង​ទំនុក‌តម្កើង​មក​អនុវត្ត​ក្នុង​ជីវិត​របស់​ខ្លួន​ផ្ទាល់ ស្រប​តាម​ស្ថាន​ភាព​ដែល​ខ្លួន​កំពុង​ឆ្លង​កាត់ ឬ​ក៏​ប្រើ​ទំនុក‌តម្កើង​ទាំង​នេះ​ជា​គំរូ​ក្នុង​ការ​អធិស្ឋាន​ក៏​បាន។
អ្នក​អាន​ប្រហែល​ជា​នឹក​ឆ្ងល់​ចំពោះ​ឃ្លា​ខ្លះ ដែល​កវី​អធិស្ឋាន​សូម​ព្រះ‌ជាម្ចាស់​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​ខ្លួន។ មូល​ហេតុ​នាំ​ឲ្យ​គេ​ធ្វើ​ដូច្នេះ មក​ពី​ប្រជាជន​អ៊ីស្រា‌អែល​នៅ​សម័យ​នោះ ពុំ​ទាន់​បាន​យល់​ច្បាស់​នូវ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ប្រជា‌ជាតិ​ទាំង​អស់​ក្នុង​សកល​លោក​នេះ។
ព្រះ‌គ្រីស្ដ ព្រម​ទាំង​សាវ័ក​របស់​ព្រះ‌អង្គ​នៅ​ជំនាន់​ដើម និង​គ្រីស្ត​បរិស័ទ​គ្រប់​ជំនាន់​ទាំង​អស់​តែង‌តែ​ប្រើ​ទំនុក‌តម្កើង​ជា​ពាក្យ​អធិស្ឋាន ជា​ពាក្យ​សរសើរ​តម្កើង ដ្បិត​ព្រះ‌ជាម្ចាស់​ផ្ទាល់​បាន​ដាក់​ពាក្យ​ទាំង​នេះ​ក្នុង​ដួង‌ចិត្ត​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទំនុក‌តម្កើង​មាន​លក្ខណៈ​មិន​ត្រឹម​តែ​ជា​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ផង​ដែរ។
យើង​អាច​បែង​ចែក​គម្ពីរ​ទំនុក‌តម្កើង​ទាំង​មួយ‌រយ​ហា‌សិប​ចំពូក​ជា​ប្រាំ​ភាគ:
• ភាគ​ទី​មួយ (១‑៤១)
• ភាគ​ទី​ពីរ (៤២‑៧២)
• ភាគ​ទី​បី (៧៣‑៨៩)
• ភាគ​ទី​បួន (៩០-១០៦)
• ភាគ​ទី​ប្រាំ (១០៧‑១៥០)
«ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត
ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌កិត្តិនាម​ព្រះ​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ»។ (ទំនុក‌តម្កើង ១៤៦.២)

ភាគ​ទី​មួយ

(ទំនុក‌តម្កើង ១-៤១)
សុភមង្គល​ដ៏​ពិត​ប្រាកដ
 មាន​សុភមង្គល​ហើយ
អ្នក​ដែល​មិន​ដើរ​តាម
ដំបូន្មាន​របស់​មនុស្ស​ពាល
មិន​ឈរ​ក្នុង​មាគ៌ា​របស់​មនុស្ស​បាប
ហើយ​ក៏​មិន​អង្គុយ​រួម​ជា​មួយ​ពួក​អ្នក​ចំអក​ឡកឡឺយ
 ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​វិន័យ​របស់
ព្រះ‌អម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​វិន័យ*
របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។
 អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ
ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​ផ្តល់​ផល​ផ្លែ​តាម​រដូវ​កាល
ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន
អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង​ចម្រើន​ទាំង​អស់។
 រីឯ​មនុស្ស​ពាល​វិញ មិន​ដូច្នោះ​ទេ
គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម
ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។
 នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស
មនុស្ស​ពាល​ពុំ​អាច​ក្រោក​ឈរ​ឡើយ
ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម
មនុស្ស​សុចរិត*​ដែរ។
 ដ្បិត​ព្រះ‌អម្ចាស់​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត
រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ
នាំ​ឲ្យ​ខ្លួន​វិនាស​អន្តរាយ។
ព្រះ‌មហា​ក្សត្រ​ដែល​ព្រះ‌ជាម្ចាស់​ចាក់​ប្រេង​អភិសេក
 ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយ
នាំ​គ្នា​បង្កើត​កោលា‌ហល
ហើយ​ប្រជា‌រាស្ដ្រ​នានា​រអ៊ូ‌រទាំ
ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?
 ពួក​ស្តេច​នៅ​លើ​ផែន‌ដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ
ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា
ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះ‌មេស្ស៊ី​របស់​ព្រះ‌អង្គ
ដោយ​ពោល​ថា៖
 «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះ‌អង្គ
ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះ‌អង្គ​ចេញ​ទៅ!»។
 ប៉ុន្តែ ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខ
ព្រះ‌អង្គ​អស់​សំណើច ព្រះ‌អង្គ​ចំអក​ឲ្យ​ពួក​គេ។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេ
ដោយ​ព្រះ‌ពិរោធ
ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត
ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
 «គឺ​យើង​នេះ​ហើយ
ដែល​បាន​អភិសេក​ស្តេច​របស់​យើង
ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន
ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។
 ខ្ញុំ​នឹង​ប្រកាស​ក្រឹត្យ​របស់​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ថា៖
«ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង!
គឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ។
 បើ​ព្រះ‌អង្គ​សុំ​យើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា
ឲ្យ​ព្រះ‌អង្គ​ទុក​ជា​មត៌ក
យើង​ក៏​នឹង​ប្រគល់​ផែន‌ដី​ទាំង​មូល
ឲ្យ​ព្រះ‌អង្គ​ទុក​ជា​កម្ម‌សិទ្ធិ​ដែរ។
 ព្រះ‌អង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែក
ហើយ​ព្រះ‌អង្គ​កម្ទេច​គេ
ដូច​ជាង​ស្មូន​កម្ទេច​ភាជន៍»។
១០ ឥឡូវ​នេះ ស្តេច​ទាំង‌ឡាយ​អើយ
ចូរ​រិះ‌គិត​ពិចារណា​ឡើង!
អ្នក​គ្រប់‌គ្រង​ទាំង‌ឡាយ​នៅ​លើ​ផែន‌ដី​អើយ
ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!
១១ ចូរ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គោរព​កោត​ខ្លាច
ចូរ​ត្រេក‌អរ​សប្បាយ ទាំង​ញាប់​ញ័រ
១២ ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌រាជ​បុត្រ
ក្រែង​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ
ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា
ដ្បិត​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។
អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
ពាក្យ​អធិស្ឋាន​នៅ​ពេល​មាន​សត្រូវ​ព័ទ្ធ​ជុំ‌វិញ
 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ
ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​រត់​ភៀស​ចេញ
ពី​សម្តេច​អាប់‌សាឡុម ជា​ព្រះ‌រាជ​បុត្រ។
 ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
មាន​គ្នា​ច្រើន​ណាស់!
រីឯ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
ក៏​មាន​គ្នា​ច្រើន​ដែរ!
 មាន​មនុស្ស​ជា​ច្រើន​ពោល​ពី​ទូល‌បង្គំ​ថា
«ព្រះ‌ជាម្ចាស់​មិន​សង្គ្រោះ​លោក​ឡើយ!»។ - សម្រាក
 ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​ទូល‌បង្គំ
ព្រះ‌អង្គ​ផ្តល់​សិរី​រុង‌រឿង​ឲ្យ​ទូល‌បង្គំ
និង​ប្រោស​ឲ្យ​ទូល‌បង្គំ​ងើប​មុខ​ឡើង​វិញ​បាន។
 ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់
យ៉ាង​អស់​ពី​ដួង‌ចិត្ត
ហើយ​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ
ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ - សម្រាក
 ខ្ញុំ​ទម្រេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់
ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ
ដ្បិត​ព្រះ‌អម្ចាស់​ជួយ​គាំ‌ទ្រ​ខ្ញុំ។
 ទោះ​បី​មាន​មនុស្ស‌ម្នា​ដ៏​ច្រើន​អនេក‌អនន្ត
លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ
យ៉ាង​ណា​ក្តី ក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ!
ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង!
ដ្បិត​ព្រះ‌អង្គ​តែង‌តែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ
ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។
 បពិត្រ​ព្រះ‌អម្ចាស់ មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​អាច​សង្គ្រោះ!
សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផង! - សម្រាក
ព្រះ‌ជាម្ចាស់​ការ‌ពារ នៅ​ពេល​គេ​មួល​បង្កាច់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌
ឲ្យ​ទូល‌បង្គំ​អើយ
ពេល​ទូល‌បង្គំ​ដង្ហោយ​ហៅ​រក​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!
ពេល​ទូល‌បង្គំ​មាន​ទុក្ខ‌ធុរៈ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ធូរ​ស្បើយ។
សូម​អាណិត​មេត្តា​ទូល‌បង្គំ
សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​ផង។
 មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ
តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ
ដល់​កាល​ណា​ទៀត?
តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់
ដោយ​ឥត​បាន​ការ
និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? - សម្រាក
 ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែង‌តែ​ប្រោស‌ប្រណី
មនុស្ស​ស្មោះ‌ត្រង់
ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ខ្ញុំ​ជា‌និច្ច។
 បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង
មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ
តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។ - សម្រាក
 ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត
ហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។
 មនុស្ស​ជា​ច្រើន​ពោល​ថា:
តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ?
ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ
ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
 ព្រះ‌អង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ
ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ
និង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។
 ពេល​ទូល‌បង្គំ​ចូល​ដំណេក
នោះ​ទូល‌បង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម
ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​រស់​នៅ
ដោយ​សុខ‌ដុម‌រមនា។
ពាក្យ​អធិស្ឋាន​សូម​ព្រះ‌ជាម្ចាស់​ការ‌ពារ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
កំដរ​ដោយ​ខ្លុយ។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូល‌បង្គំ!
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សម្រែក​ឈឺ​ចាប់
របស់​ទូល‌បង្គំ​ផង។
 ឱ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​នៃ​ទូល‌បង្គំ​អើយ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែក
របស់​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​អធិស្ឋាន​រក​ព្រះ‌អង្គ។
 ឱ​ព្រះ‌អម្ចាស់​អើយ! នៅ​ពេល​ព្រឹក
ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សំឡេង​របស់​ទូល‌បង្គំ
ទូល‌បង្គំ​ចូល​មក​គាល់
ហើយ​នៅ​រង់‌ចាំ​ព្រះ‌អង្គ​តាំង​ពី​ព្រលឹម។
 ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យ
នឹង​អំពើ​ទុច្ចរិត​នោះ​ទេ
អំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះ‌អង្គ​បាន​ឡើយ។
 ព្រះ‌អង្គ​មិន​ចង់​ឃើញ​មនុស្ស​ព្រហើន
ចូល​មក​ជិត​ព្រះ‌អង្គ​ទេ
ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស
ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
 ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។
ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម
និង​អ្នក​មាន​ល្បិច‌កល។
 រីឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​បាន
ដោយ‌សារ​តែ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
យ៉ាង​ខ្លាំង​ចំពោះ​ទូល‌បង្គំ
ទូល‌បង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ
របស់​ព្រះ‌អង្គទាំង​គោរព​កោត​ខ្លាច។
 ឱ​ព្រះ‌អម្ចាស់​អើយ
មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូល‌បង្គំ!
សូម​ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ
របស់​ព្រះ‌អង្គ
សូម​ពង្រាប​ផ្លូវ​របស់​ព្រះ‌អង្គ​នៅ​មុខ​ទូល‌បង្គំ​ផង។
១០ អ្នក​ទាំង​នោះ​មាន​ពាក្យ​សម្ដី​មិន​ទៀង​ទេ
គេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញ
អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើ
តែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល
សម្រាប់​ប្រហារ​ជីវិត។
១១ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ដាក់​ទោស​គេ​ទៅ!
សូម​ឲ្យ​គេ​វិនាស​អន្តរាយ
ដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួន
គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់
ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ
ដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។
១២ រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះ‌អង្គ
គេ​នឹង​មាន​អំណរ
គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ
ហើយ​ព្រះ‌អង្គ​នឹង​រក្សា​ការ‌ពារ​គេ
អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះ‌អង្គ
នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ព្រះ‌អង្គ។
១៣ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
ប្រៀប​បាន​នឹង​ខែល​ការ‌ពារ​គេ។
ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ទូល‌បង្គំ តែ​សូម​កុំ​ដាក់​ទោស​ទូល‌បង្គំ​ឡើយ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ
និង​ពិណ​ប្រាំ‌បី​ខ្សែ។ ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌អម្ចាស់​អើយ ទោះ​បី​ព្រះ‌អង្គ
ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ទូល‌បង្គំ​ក្តី
សូម​កុំ​ដាក់​ទោស​ទូល‌បង្គំ​ឡើយ
ទោះ​បី​ព្រះ‌អង្គ​ខ្ញាល់​នឹង​ទូល‌បង្គំ​ក្តី
ក៏​សូម​កុំ​ធ្វើ​ទោស​ទូល‌បង្គំ​ដែរ!
 ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ
ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង
ដ្បិត​រូប​កាយ​ទូល‌បង្គំ​ទាំង​មូល​ញ័រ‌ញាក់។
 ចិត្ត​គំនិត​ទូល‌បង្គំ​តប់‌ប្រមល់​ជា​ខ្លាំង
ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​ដូច្នេះ
ដល់​កាល​ណា​ទៀត?
 ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​យាង​មក​វិញ
ហើយ​សង្គ្រោះ​ទូល‌បង្គំ​ផង សូម​រំដោះ​ទូល‌បង្គំ
ដោយ​ព្រះ‌ហឫទ័យ​សប្បុរស
 ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ
គ្មាន​នរណា​អាច​នឹក​ដល់​ព្រះ‌អង្គ​បាន​ទៀត​ទេ
ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។
 ទូល‌បង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។
រៀង​រាល់​យប់ ទូល‌បង្គំ​យំ​សោក​នៅ​លើ​គ្រែ
ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។
 ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ស្លក់​មុខ
ភ្នែក​ទូល‌បង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង
ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ។
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ
ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ
ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង
យំ​សោក​របស់​ខ្ញុំ​ហើយ។
១០ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​ពាក្យ
ទទូច​អង្វរ​របស់​ខ្ញុំ
ព្រះ‌អម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។
១១ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ
ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់
ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ
ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។
ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង!
 ទំនួញ​របស់​ស្តេច​ដាវីឌ ព្រះ‌អង្គ​សូត្រ​ថ្វាយ
ព្រះ‌ជាម្ចាស់ នៅ​ពេល​មាន​រឿង​ជា​មួយ
មនុស្ស​ម្នាក់​ឈ្មោះ​គូស
ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។
 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ!
ទូល‌បង្គំ​សូម​យក​ព្រះ‌អង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រក
សូម​សង្គ្រោះ​ទូល‌បង្គំ សូម​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ផុត​ពី​អស់​អ្នក
ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង
 ក្រែង​លោ​គេ​ហែក​ទូល‌បង្គំ
ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ
ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។
 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ!
ប្រសិន​បើ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា
ប្រសិន​បើ​ដៃ​ទូល‌បង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត
 ប្រសិន​បើ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់
តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូល‌បង្គំ ឬ​ប្រសិន​បើ​ទូល‌បង្គំ
រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល
ពី​អ្នក​ដែល​ជំទាស់​នឹង​ទូល‌បង្គំ​មែន​នោះ
 សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់
និង​ប្រហារ​ទូល‌បង្គំ​ទៅ​ចុះ
ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​នៅ​នឹង​ដី
និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូល‌បង្គំ
ទៅ​ទំលាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក
 ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង
សូម​ព្រះ‌អង្គ​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅ
របស់​បច្ចា‌មិត្ត​ទូល‌បង្គំ
សូម​ជួយ​ការ‌ពារ​ទូល‌បង្គំ​ផង ដ្បិត​ព្រះ‌អង្គ
ហ្នឹង​ហើយ​ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។
 សូម​ឲ្យ​ប្រជា‌ជាតិ​នានា
នាំ​គ្នា​មក​ចោម‌រោម​ជុំ‌វិញ​ព្រះ‌អង្គ!
សូម​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា
 ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់
ព្រះ‌អម្ចាស់​អើយ
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!
១០ សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត
ហើយ​ជួយ​មនុស្ស​សុចរិត
ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!
ព្រះ​ដ៏​សុចរិត​អើយ
ព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!
១១ ព្រះ‌ជាម្ចាស់​ជា​ខែល​ការ‌ពារ​ខ្ញុំ
ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នក
ដែល​មាន​ចិត្ត​ទៀង​ត្រង់។
១២ ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត
ព្រះ‌អង្គ​តែង‌តែ​ប្រឆាំង​នឹង​អំពើ​អាក្រក់
ជា​រៀង​រាល់​ថ្ងៃ។
១៣ មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេ
គេនឹង​សំលៀង​មុខ​ដាវ
ហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។
១៤ គេ​នឹង​រៀប‌ចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃ
ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។
១៥ អ្នក​ណា​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ហើយ​រិះ‌គិត​ពី​អំពើ​ឧក្រិដ្ឋ
អ្នក​នោះ​នឹង​បង្កើត​បាន​ការ​បោក​បញ្ឆោត។
១៦ អ្នក​ណា​ជីក​រណ្ដៅ​កាន់​តែ​ជ្រៅ​ទៅៗ
អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
ដែល​ខ្លួន​ជីក​នោះ​ជា​មិន​ខាន។
១៧ អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្ត
នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ
អំពើ​ឃោរ‌ឃៅ​របស់​គេ
ក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។
១៨ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ព្រោះ​ព្រះ‌អង្គ​សុចរិត
ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ និង​កិត្តិយស​របស់​មនុស្ស
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
សម្រាប់​ពិណ​ពី​ក្រុង​កាថ។
ទំនុក​របស់​ស្តេច​ដាវីឌ។
 បពិត្រ​ព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ!
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុង‌រឿង
ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល!
ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុង‌រឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។
 ព្រះ‌អង្គ​បាន​ប្រើ​ពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ
និង​ទារក​ដែល​នៅ​បៅ
ធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ
ដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ
ឲ្យ​វិនាស​សាប‌សូន្យ​ទៅ។
 ពេល​ទូល‌បង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ
ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទ
និង​ហ្វូង‌តារា​ដែល​ព្រះ‌អង្គ​ដាក់​នៅ​លើ​មេឃ​នោះ
 ទូល‌បង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី
បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ
តើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះ‌អង្គ​យក
ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង
ទេវទូត​តែ​បន្តិច​ប៉ុណ្ណោះ
ព្រះ‌អង្គ​ប្រទាន​សិរី‌រុង​រឿង និង​កិត្តិយស​ដល់​គេ
ទុក​ជា​មកុដ‌រាជ្យ។
 ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក
ព្រះ‌អង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់
ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ
 គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
 ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃ
ត្រី​នៅ​ក្នុង​សមុទ្រ
និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។
១០ បពិត្រ​ព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុង‌រឿង
ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល!
ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ជន​ក្រីក្រ និង​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
តាម​លំនាំ​បទ​កូន​ប្រុស​ស្លាប់។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង
ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត
ទូល‌បង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
 ទូល‌បង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ត្រេក‌អរ​យ៉ាង​ខ្លាំង
បពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ទូល‌បង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!។
 ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ដក​ខ្លួន​ថយ
ហើយ​ជំពប់​ជើង​ដួល​វិនាស
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ
 ដ្បិត​ព្រះ‌អង្គ​បាន​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ
គឺ​ឲ្យ​គេ​ឃើញ​ថា​ទូល‌បង្គំ​សុចរិត
ព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្ក
ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។
 ព្រះ‌អង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ
ព្រះ‌អង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជា‌និច្ច
រហូត​ត​ទៅ។
 ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់​កល្ប‌ជានិច្ច!
រីឯ​ក្រុង​នានា​របស់​គេ
ព្រះ‌អង្គ​បាន​រំលាយ​អស់​ហើយ
គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។
 ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ
ព្រះ‌អង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្ក
ដើម្បី​វិនិច្ឆ័យ​ទោស។
 ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែន‌ដី​ដោយ​សេចក្ដី​សុចរិត
ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ប្រជាជន​ទាំង‌ឡាយ
ដោយ​យុត្តិធម៌។
១០ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការ‌ពារ
អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់
គឺ​ជា​បន្ទាយ​ការ‌ពារ​នៅ​ពេល​មាន​អាសន្ន។
១១ ព្រះ‌អម្ចាស់​អើយ
អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ
នឹង​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ជា​មិន​ខាន
ដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ចោល
អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ!។
១២ ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន
ចូរ​ប្រកាស​ប្រាប់​ប្រជាជន​ទាំង‌ឡាយ
អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!
១៣ ដ្បិត​ព្រះ‌អង្គ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ
ព្រះ‌អង្គ​ចង​ចាំ​ជា‌និច្ច
ព្រះ‌អង្គ​មិន​ភ្លេច​សម្រែក​របស់​ជន​រង​គ្រោះ​ឡើយ។
១៤ ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត‌អាសូរ​ទូល‌បង្គំ​ផង
សូម​ទត​មើល​ទូល‌បង្គំ​ដែល​រង​ទុក្ខ​លំបាក
ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ
មាន​តែ​ព្រះ‌អង្គ​ទេ ដែល​អាច​នាំ​ទូល‌បង្គំ
ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់
១៥ ដើម្បី​ឲ្យ​ទូល‌បង្គំ​ថ្លែង​គ្រប់​ពាក្យ
សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន
និង​ឲ្យ​ទូល‌បង្គំ​ត្រេក‌អរ​សប្បាយ​បំផុត
ព្រោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ។
១៦ ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
ដែល​គេ​បាន​ជីក
ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន
បង្កប់​ទុក​នោះ​ដែរ។
១៧ ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គ
ព្រះ‌អង្គ​កាត់​ទោស​គេ
មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់
ដែល​ជា​ស្នាដៃ​របស់​ខ្លួន។
ប្រគំ​ភ្លេង សម្រាក
១៨ សូម​ឲ្យ​មនុស្ស​អាក្រក់
គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់
វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។
១៩ រីឯ​មនុស្ស​ក្រីក្រ ព្រះ‌អង្គ​មិន​ភ្លេច​គេ​សោះ​ឡើយ
ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនា
ក៏​មិន​ដែល​សាប‌សូន្យ​ដែរ។
២០ ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!
សូម​កុំ​ឲ្យ​មនុស្ស​លោក​មាន​ជ័យ‌ជម្នះ​ឡើយ!
សូម​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។
២១ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត!
សូម​ធ្វើ​ឲ្យ​ប្រជាជន​ទាំង‌ឡាយ​ដឹង​ថា
ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។
- សម្រាក
១០
ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​រក​យុត្តិធម៌
 ព្រះ‌អម្ចាស់​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ?
នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​សំងំ​ស្ងៀម​ដូច្នេះ?
 មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុរគត
ទាំង​ឥត​អៀន​ខ្មាស
ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ
មនុស្ស​ទុរគត​វិនាស។
 មនុស្ស​ពាល​តែង‌តែ​និយាយ​អួត
អំពី​ការ​លោភ‌លន់​របស់​ខ្លួន
ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក
និង​ប្រមាថ​ព្រះ‌អម្ចាស់
 មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់
ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះ
ព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ!
 អ្វីៗ​ដែល​គេ​ធ្វើ​តែង‌តែ​ចម្រុង​ចម្រើន​ជា‌និច្ច
គេ​គិត​មិន​ដល់​សោះ​ថា
ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ
គេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។
 គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើ
ហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះ
ទុក្ខ​លំបាក​សោះ​ឡើយ»។
 មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា
ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់
ហើយ​ពាក្យ​អពមង្គល
និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជា‌និច្ច។
 គេ​តែង​ពួន​ស្ទាក់​នៅ​ក្បែរ​ភូមិ
ហើយ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដោយ​សម្ងាត់
គេ​ចេះ​តែ​ឃ្លាំ​មើល​មនុស្ស​ទន់​ខ្សោយ។
 គេ​ពួន​ដូច​សត្វ​សិង្ហ​សំងំ​នៅ​តាម​គុម្ពោត
គេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន‌ទុរគត
គេ​ចាប់​ជន‌ទុរគត ដោយ​ទាក់‌ទាញ
ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។
១០ ជន‌ទុរគត​ក៏​ដួល ក្រាប​នៅ​ដី
ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់
មនុស្ស​ពាល។
១១ មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា
«ព្រះ‌ជាម្ចាស់​មិន​ចាប់​អារម្មណ៍​ទេ!
ព្រះ‌អង្គ​បិទ​ព្រះ‌នេត្រ
ព្រះ‌អង្គ​មិន​ទត​មើល​ទាល់​តែ​សោះ!»។
១២ ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង
បង្ហាញ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ
សូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ!
១៣ ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអក
មើល‌ងាយ​ព្រះ‌ជាម្ចាស់?
ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា
«ព្រះ‌អង្គ​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ?។
១៤ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក
និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប
ព្រះ‌អង្គ​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ច
មនុស្ស​ទុរគត​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ទាំង​ស្រុង
ហើយ​មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។
១៥ សូម​ព្រះ‌អង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល
សូម​ដាក់​ទោស​ពួក​គេ
ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត
អំពើ​ពាល​ត​ទៅ​ទៀត!។
១៦ ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​គង់​នៅ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ
អស់​ពី​ស្រុក​របស់​ព្រះ‌អង្គ។
១៧ បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ព្រះ‌អង្គ​ឈ្វេង​យល់
បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប
ព្រះ‌អង្គ​លើក​ទឹក​ចិត្ត​គេ
១៨ ព្រះ‌អង្គ​តែង‌តែ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ជន​កំព្រា
និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់
ហើយ​ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​គេ
ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន‌ដី
អាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត។
១១
ទូល‌បង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
-ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អម្ចាស់​ហើយ
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ
ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ
ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?
 -ពួក​ជន‌ពាល​បាន​យឹត​ធ្នូ ភ្ជាប់​ព្រួញ​ទៅ​នឹង​ខ្សែ
បម្រុង​នឹង​បាញ់​ចេញ​ពី​ទី​ងងឹត
សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។
 ប្រសិន​បើ​អ្វីៗ​ដែល​ជា​មូល‌ដ្ឋាន​នៃ​សង្គម
ត្រូវ​រលំ​អស់
តើ​មនុស្ស​សុចរិត​នឹង​ធ្វើ​អ្វី​កើត?។
 -ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ*
របស់​ព្រះ‌អង្គ
បល្ល័ង្ក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ស្ថាន​បរម‌សុខ
ព្រះ‌អង្គ​ទត​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់
ដែល​មនុស្ស​លោក​ធ្វើ។
 ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិត
តែ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ពាល
ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ។
 សូម​ព្រះ‌អង្គ​ដាក់​ទោស​មនុស្ស​ពាល
ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង ភ្លើង និង​ស្ពាន់‌ធ័រ
បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង
ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ
បក់​បោក​មក​លើ​ពួក​គេ​ដែរ។
 ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​សុចរិត
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ច‌ការ​ណា
ដែល​សុចរិត។
មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់
មុខ​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។
១២
ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ផង!
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង
កំដរ​ដោយ​ពិណ​ប្រាំ‌បី​ខ្សែ។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ជួយ​សង្គ្រោះ​ផង!
ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ
រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ‌ត្រង់​ក្នុង​ចំណោម
មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។
 ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា
ទៅ​វិញ​ទៅ​មក
គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា
តែ​មាន​ចិត្ត​មិន​ទៀង។
 សូម​ព្រះ‌អម្ចាស់​បំបិទ​មាត់​ដែល​ចេះ​តែ​ពោល
ពាក្យ​បញ្ចើច‌បញ្ចើ និង​កាត់​អណ្ដាត
ដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។
 ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង
យើង​ធ្វើ​អ្វី ក៏​បាន​ជោគ‌ជ័យ​ដែរ!
យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ
គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។
 ដោយ​ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទុរគត
ត្រូវ​គេ​ជិះ‌ជាន់
និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង
យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ
មើល‌ងាយ​បន្ទាប​បន្ថោក»។
 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ*
គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត
ក្នុង​ឡ​ប្រាំ​ពីរ​ដង​ទៅ​ទៀត។
 ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​នឹង​ការ‌ពារ​យើង​ខ្ញុំ​ឲ្យ​រួច
ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​រហូត​ត​ទៅ
 ទោះ​បី​មាន​ជន‌ពាល​ដើរ​ក្រឡឹង​ជុំ‌វិញ​យើង​ខ្ញុំ
ឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌ស
កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។
១៣
ពាក្យ​អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​សង្គ្រោះ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌អម្ចាស់​អើយ
តើ​ព្រះ‌អង្គ​នៅ​តែ​ភ្លេច​ទូល‌បង្គំ
ដល់​ពេល​ណា?
តើ​ព្រះ‌អង្គ​នៅ​តែ​មិន​ព្រម​ទត​មើល
មក​ទូល‌បង្គំ​ដល់​កាល​ណា​ទៀត?
 តើ​ទូល‌បង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត
ដល់​ពេល​ណា​ទៅ?
តើ​ចិត្ត​ទូល‌បង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយ
ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់?
តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ទូល‌បង្គំ
ដល់​កាល​ណា​ទៀត?
 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​ទត​មក​ទូល‌បង្គំ
ហើយ​ឆ្លើយ​តប​នឹង​ទូល‌បង្គំ​ផង!
សូម​ប្រទាន​កម្លាំង​ដល់​ទូល‌បង្គំ
កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ស្លាប់​ឡើយ
 ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ពោល​ថា
«អញ​បាន​ឈ្នះ​វា​ហើយ!»
ហើយ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​នាំ​គ្នា​ត្រេក‌អរ​សប្បាយ
ព្រោះ​តែ​ទូល‌បង្គំ​បរា‌ជ័យ។
 ចំពោះ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ទុក​ចិត្ត
លើ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
ចិត្ត​ទូល‌បង្គំ​ត្រេក‌អរ​សប្បាយ
ព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ។
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់
ដោយ​ព្រះ‌អង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូល‌បង្គំ។
១៤
អ្នក​ជឿ​នៅ​ក្នុង​ចំណោម​មនុស្ស​ពាល
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
មនុស្ស​ល្ងី‌ល្ងើ​គិត​ក្នុង​ចិត្ត​ថា
«គ្មាន​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ!»
គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប
និង​កិច្ច‌ការ​ផ្សេងៗ​គួរ​ឲ្យ​ស្អប់​ខ្ពើម
គឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។
 ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម​សុខ​មក
ពិនិត្យ​មើល​មនុស្ស​លោក
ព្រះ‌អង្គ​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់
ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះ‌ជាម្ចាស់។
 ប៉ុន្តែ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង​ចេញ​ឆ្ងាយ
ពី​ព្រះ‌ជាម្ចាស់
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិល‌ខូច
គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។
 តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ?
អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត
ដោយ​ជិះ‌ជាន់​ប្រជា‌រាស្ដ្រ​របស់​យើង
គេ​មិន​អង្វរ​រក​ព្រះ‌អម្ចាស់​ទាល់​តែ​សោះ។
 អ្នក​ទាំង​នោះ​ភ័យ​ញ័រ​ជា​ខ្លាំង
ដោយ​ព្រះ‌ជាម្ចាស់​ជួយ​គាំ‌ទ្រ​ក្រុម​មនុស្ស​សុចរិត។
 «អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុរគត
បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន
ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​ជម្រក​របស់​គេ។
 សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ទទួល
ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។
នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​នាំ​ប្រជាជន​របស់​ព្រះ‌អង្គ
ឲ្យ​ងើប​មុខ​ឡើង​វិញ
ពូជ​របស់​លោក​យ៉ាកុប​នឹង​ត្រេក‌អរ​សប្បាយ
ពូជ​របស់​លោក​អ៊ីស្រា‌អែល​នឹង​មាន​អំណរ
លើស‌លប់»។
១៥
មនុស្ស​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ
 ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លា
របស់​ព្រះ‌អង្គ​បាន?
តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ*
របស់​ព្រះ‌អង្គ​បាន?
 គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង
ដែល​ប្រព្រឹត្ត​អំពើ​សុចរិត
ហើយ​និយាយ​តែ​សេចក្ដី​ពិត​ដែល​មាន​នៅ
ក្នុង​ដួង‌ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។
 គេ​មិន​និយាយ​មួល​បង្កាច់
មិន​ធ្វើ​បាប​អ្នក​ដ៏ទៃ
ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយស
បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។
 គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់
មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយ
តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះ‌អម្ចាស់
បើ​គេ​សន្យា​អ្វី​មួយ
ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ
ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា‌និច្ច។
 គេ​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ
ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក
ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។
អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ
អ្នក​នោះ​នឹង​បាន​សុខ​ជា‌និច្ច។
១៦
ពាក្យ​អធិស្ឋាន​ដោយ​ទុក​ចិត្ត
 កំណាព្យ​របស់​ស្ដេច​ដាវីឌ។
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ការ‌ពារ​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ​ហើយ!
 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់
នៃ​ទូល‌បង្គំ ក្រៅ​ពី​ព្រះ‌អង្គ
គ្មាន​អ្វី​ប្រសើរ​សម្រាប់​ទូល‌បង្គំ​ឡើយ!។
 ប្រជាជន​ដ៏‌វិសុទ្ធ*​នៅ​លើ​ទឹក​ដី​នេះ
សុទ្ធ​តែ​ជា​មនុស្ស​ល្អ
ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។
 រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ
កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត
ទូល‌បង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ
ជា​មួយ​ពួក​គេ​ឡើយ
ហើយ​ទូល‌បង្គំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ
រួម​ជា​មួយ​ពួក​គេ​ដែរ។
 ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូល‌បង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ
ព្រះ‌អង្គ​ប្រទាន​អ្វីៗ​ទាំង​អស់
ដែល​ទូល‌បង្គំ​ត្រូវ​ការ​
អនាគត​របស់​ទូល‌បង្គំ​ស្ថិត​នៅ​លើ​ព្រះ‌អង្គ។
 ព្រះ‌អង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃ‌លែង
មក​ទូល‌បង្គំ
គឺ​ជា​កេរ‌មត៌ក​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទូល‌បង្គំ។
 ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ព្រោះ​ព្រះ‌អង្គ​ផ្តល់​យោបល់​ដល់​ទូល‌បង្គំ
សូម្បី​តែ​នៅ​ពេល​យប់
ក៏​មន‌សិការ​របស់​ទូល‌បង្គំ​ដាស់‌តឿន​ទូល‌បង្គំ​ដែរ។
 ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​ខាង​មុខ​ទូល‌បង្គំ​ជា‌និច្ច
ដោយ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។
 ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូល‌បង្គំ​រីក‌រាយ
វិញ្ញាណ​ទូល‌បង្គំ​ត្រេក‌អរ​ដ៏​លើស‌លប់
ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូល‌បង្គំ
ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។
 ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹង
ទូល‌បង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ
ហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សព
អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។
១១ ព្រះ‌អង្គ​បង្ហាញ​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ
ឆ្ពោះ​ទៅ​កាន់​ជីវិត។
ដោយ​ព្រះ‌អង្គ​នៅ​ជា​មួយ
ទូល‌បង្គំ​មាន​អំណរ​ដ៏​បរិបូណ៌
ហើយ​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ
ទូល‌បង្គំ​ក៏​រីក‌រាយ​អស់​កល្ប‌ជានិច្ច​ដែរ។
១៧
ពាក្យ​អធិស្ឋាន​របស់​ជន​ស្លូត​ត្រង់
 ពាក្យ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សំណូម​ពរ
ដ៏​ត្រឹម‌ត្រូវ​របស់​ទូល‌បង្គំ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង
សម្រែក​របស់​ទូល‌បង្គំ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់
ទូល‌បង្គំ​ដែល​ហូរ​ចេញ​ពី​ដួង‌ចិត្ត​ដ៏​ស្មោះ‌ត្រង់។
 សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង
ដ្បិត​ព្រះ‌អង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗ
ដែល​ត្រឹម​ត្រូវ។
 ព្រះ‌អង្គ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ច្បាស់​ហើយ
ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូល‌បង្គំ​នៅ​ពេល​យប់
ព្រះ‌អង្គ​បាន​ល្បង​ចិត្ត​ទូល‌បង្គំ
តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ
ទូល‌បង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ។
 ទូល‌បង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល
របស់​ព្រះ‌អង្គ
ហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ
ដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។
 ទូល‌បង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​យ៉ាង​ខ្ជាប់‌ខ្ជួន
ទូល‌បង្គំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូល‌បង្គំ​អង្វរ​រក​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​តែង‌តែ​ឆ្លើយ​តប​នឹង​ទូល‌បង្គំ!
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូល‌បង្គំ​ផង!។
 ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ​អស់​អ្នក
ដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គ
ឲ្យ​រួច​ពី​ពួក​អ្នក​សង្កត់‌សង្កិន​គេ
ដូច្នេះ សូម​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។
 សូម​រក្សា​ទូល‌បង្គំ​ដូច​រក្សា​ប្រស្រី‌ភ្នែក
សូម​ការ‌ពារ​ទូល‌បង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា
 សូម​កុំ​ឲ្យ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀត‌បៀន​ទូល‌បង្គំ
កុំ​ឲ្យ​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រល័យ
ជីវិត​ទូល‌បង្គំ​បាន​ឡើយ។
១០ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រា‌ប្រណី​ទេ
មាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង
១១ ពួក​គេ​ដេញ​តាម​ទូល‌បង្គំ​ទាន់
ហើយ​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ទៀត​ផង
គេ​សម្លក់‌សម្លឹង​មក​ទូល‌បង្គំ
បម្រុង​នឹង​ប្រហារ​ជីវិត​ទូល‌បង្គំ
១២ ពួក​គេ​ប្រៀប‌បី​ដូច​ជា​សត្វ​សិង្ហ
ដែល​រង់‌ចាំ​តែ​ហែក​ស៊ី
និង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។
១៣ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង
សូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេ
ឲ្យ​ពួក​គេ​បរា‌ជ័យ!
សូម​យក​ព្រះ‌ខ័ន​របស់​ព្រះ‌អង្គ​មក​រំដោះ
ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ពាល។
១៤ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេ
រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។
១៥ ចំពោះ​ទូល‌បង្គំ​វិញ
ដោយ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត
ទូល‌បង្គំ​នឹង​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ
ពេល​ទូល‌បង្គំ​ក្រោក​ពី​ដំណេក
ទូល‌បង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះ‌អង្គ​គង់​ជា​មួយ។
១៨
ពាក្យ​អរ​ព្រះ‌គុណ​របស់​ស្តេច​ដាវីឌ​នៅ​ពេល​មាន​ជ័យ‌ជម្នះ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង
ទំនុក​របស់​ស្តេច​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់
ជា​ពាក្យ​ដែល​ស្តេច​ច្រៀង​ថ្វាយព្រះ‌អម្ចាស់
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​ស្តេច
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន
និង​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សាអ៊ូល។
 ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថា៖
ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​ជា​កម្លាំង​របស់​ទូល‌បង្គំ!
 ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការ‌ពារ​ទូល‌បង្គំ
ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូល‌បង្គំ
ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូល‌បង្គំ
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
ជា​ថ្ម‌ដា​សម្រាប់​ទូល‌បង្គំ​ពឹង​ជ្រក
ព្រះ‌អង្គ​ជា​ខែល
ជា​កម្លាំង​ដែល​សង្គ្រោះ​ទូល‌បង្គំ​
និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ។
 ពេល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ
ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។
 សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ
រីឯ​សេចក្ដី​វិនាស​អន្តរាយ​ធ្លាក់​មក​លើ​ខ្ញុំ
ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។
 សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ
ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។
 នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់
ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ
ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ
ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់
ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។
 ពេល​នោះ ផែន‌ដី​ក៏​កក្រើក​ញាប់‌ញ័រ
ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា
ហើយ​កក្រើក
ដោយ‌សារ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ។
 មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក
ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក
ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ដែរ។
១០ ព្រះ‌អង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ព្រះ‌អង្គ​យាង​ចុះ​មក
ដោយ​មាន​ពពក​យ៉ាង​ក្រាស់
នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។
១១ ព្រះ‌អង្គ​យាង​គង់​លើ​ខេរូប៊ីម* ហើយ​ហោះ​មក
ព្រះ‌អង្គ​គង់​នៅ​លើ​វាយោ
ដូច​គង់​នៅ​លើ​ស្លាប​បក្សី។
១២ ព្រះ‌អង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន
ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក
ធ្វើ​ជា​ព្រះ‌ពន្លា។
១៣ មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក​ភ្លឺ
នៅ​ខាង​មុខ​ព្រះ‌អង្គ
ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។
១៤ ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង។
១៥ ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ​ទៅ​លើ​ខ្មាំង​សត្រូវ
ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។
ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ
ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។
១៦ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អង្គ និង​ខ្យល់​ព្យុះ
ដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គ
បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក
ហើយ​គ្រឹះ​របស់​ផែន‌ដី​ក៏​លេច​មក​ដែរ។
១៧ ព្រះ‌អង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ
ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ
១៨ ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី
ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ
ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ
ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង
ខ្លាំង​ជាង​ខ្ញុំ​ផង។
១៩ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា
អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ
ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។
២០ ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់
ព្រះ‌អង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​ខ្ញុំ។
២១ ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ
ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ
ព្រះ‌អង្គ​តប​ស្នង​មក​ខ្ញុំ​វិញ
ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ
២២ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់
ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ
ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។
២៣ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន
របស់​ព្រះ‌អង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ
របស់​ព្រះ‌អង្គ​ទេ។
២៤ ព្រះ‌អង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង
ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន
មិន​ឲ្យ​មាន​កំហុស​ឡើយ។
២៥ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ
ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត
ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត
អំពើ​បរិសុទ្ធ។
២៦ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​ចំពោះ​អ្នក
ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់
ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​ស្មោះ‌សរ
ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។
២៧ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ
ព្រះ‌អង្គ​ក៏​សម្ដែង​ថា ព្រះ‌អង្គ​បរិសុទ្ធ​ដែរ
ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ
ព្រះ‌អង្គ​សម្ដែង​ថា​ព្រះ‌អង្គ​ឈ្លាស‌វៃ
២៨ ដ្បិត​ព្រះ‌អង្គ​ហើយ​ដែល​សង្គ្រោះ​មនុស្ស​ទន់‌ទាប
និង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ។
២៩ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​ជា​ពន្លឺ​របស់​ទូល‌បង្គំ
ហើយ​ព្រះ‌អង្គ​ក៏​បំភ្លឺ​សេចក្ដី​ងងឹត
របស់​ទូល‌បង្គំ​ដែរ។
៣០ ព្រះ‌អង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូល‌បង្គំ
វាយ​លុក​ខ្មាំង​សត្រូវ
និង​ឲ្យ​ទូល‌បង្គំ​អាច​លោត​រំលង​កំពែង
ក្រុង​របស់​ពួក​គេ។
៣១ មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង
ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​អស់​អ្នក
ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ។
៣២ មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់
ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់
មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ
ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។
៣៣ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង
និង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។
៣៤ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ
រត់​លឿន​ដូច​សត្វ​ក្តាន់
ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។
៣៥ ព្រះ‌អង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក
និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។
៣៦ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ការ‌ពារ និង​សង្គ្រោះ​ទូល‌បង្គំ
ព្រះ‌អង្គ​គាំ‌ទ្រ​ទូល‌បង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​លើក​ទូល‌បង្គំ​ឡើង
ដោយ​ព្រះ‌ហឫទ័យ​មេត្តា។
៣៧ ព្រះ‌អង្គ​ការ‌ពារ​ទូល‌បង្គំ
មិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់
មិន​ឲ្យ​ទូល‌បង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។
៣៨ ទូល‌បង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ
និង​ចាប់​ពួក​គេ​បាន
ហើយ​ទូល‌បង្គំ​មិន​ត្រឡប់​មក​វិញ​ទេ
ដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។
៣៩ ទូល‌បង្គំ​កាប់​សម្លាប់​ពួក​គេ
មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​ឡើយ
ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូល‌បង្គំ។
៤០ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​កម្លាំង
នឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។
៤១ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព
រត់​នៅ​មុខ​ទូល‌បង្គំ
ហើយ​ទូល‌បង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក
ដែល​ស្អប់​ទូល‌បង្គំ​វិនាស​សូន្យ​អស់​ទៅ។
៤២ គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ
តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ
គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់
តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។
៤៣ ទូល‌បង្គំ​បាន​កម្ទេច​ពួក​គេ​ឲ្យ​ហ្មត់
ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់
ទូល‌បង្គំ​បាន​បោស​ពួក​គេ
ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។
៤៤ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច
ពី​ការ​បះ‌បោរ​របស់​ប្រជាជន
ហើយ​តែង‌តាំង​ទូល‌បង្គំ
ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានា
ប្រជាជន​មួយ​ដែល​ទូល‌បង្គំ​មិន​ស្គាល់
បាន​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ។
៤៥ ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូល‌បង្គំ
ហើយ​ពេល​ទូល‌បង្គំ​និយាយ​តែ​មួយ​ម៉ាត់
គេ​ក៏​ធ្វើ​តាម​ភ្លាម។
៤៦ ជន​បរទេស​បាក់​ទឹក​ចិត្ត
ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក
ទាំង​ភ័យ​ញាប់‌ញ័រ។
៤៧ ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះ‌អង្គ
ដែល​ជា​ថ្ម‌ដា​របស់​ទូល‌បង្គំ!
សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់
ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ!
៤៨ ដ្បិត​ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ
មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ
ព្រះ‌អង្គ​បាន​បង្ក្រាប​ប្រជាជន​នានា
ឲ្យ​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ
៤៩ ហើយ​ព្រះ‌អង្គ​បាន​ប្រោស​ទូល‌បង្គំ
ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។
ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង​ខ្ពស់
ជាង​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ
និង​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី
មនុស្ស​ឃោរ‌ឃៅ។
៥០ ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​សរសើរ
តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំ​នឹង​ច្រៀង
លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
៥១ ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ
ដើម្បី​សង្គ្រោះ​ស្តេច​ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង
ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់
ចំពោះ​ស្តេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិ‌សេក
គឺ​ចំពោះ​ស្តេច​ដាវីឌ
និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។
១៩
លោក​ទាំង​មូល​ថ្លែង​ពី​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុង​រឿង
របស់​ព្រះ‌ជាម្ចាស់
អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ
របស់​ព្រះ‌អង្គ។
 ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត
យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង
 តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេ
ហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។
 ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា
ត្រាច់‌ចរ​លើ​ផែន‌ដី​ទាំង​មូល
ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ​
ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លា
សម្រាប់​ព្រះ‌អាទិត្យ។
 រីឯ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើង
ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម
និង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប
ចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។
 ព្រះ‌អាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង
ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា
អាច​បំបាំង​កម្ដៅ​របស់​ព្រះ‌អាទិត្យ​បាន​ឡើយ។
វិន័យ​របស់​ព្រះ‌ជាម្ចាស់
 វិន័យ*​របស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ
ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ
ព្រះ‌បណ្ដាំ​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត
ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា
 បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ
ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ
បទ‌បញ្ញត្តិ​របស់​ព្រះ‌អម្ចាស់​ល្អ​ត្រចះ‌ត្រចង់
បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។
១០ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយ
ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
ការ​វិនិច្ឆ័យ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ
និង​សុចរិត​ទាំង​អស់
១១ គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន
ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរ
ចេញ​ពី​សំបុក​ទៅ​ទៀត។
១២ សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូល‌បង្គំ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម
ទូល‌បង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។
១៣ គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស
ដែល​ខ្លួន​ប្រព្រឹត្ត
ដោយ​អចេតនា​នោះ​បាន​ឡើយ
សូម​លើក‌លែង​ទោស​ឲ្យ​ទូល‌បង្គំ
នូវ​កំហុស​ណា​ដែល​ទូល‌បង្គំ
មើល​មិន​ឃើញ​នោះ​ផង។
១៤ សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង
សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះ
ធ្វើ​ជា​ម្ចាស់​លើ​ទូល‌បង្គំ​ឡើយ
ធ្វើ​ដូច្នេះ ទូល‌បង្គំ​នឹង​បាន​ឥត​សៅ‌ហ្មង
ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។
១៥ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី
ទទួល​ពាក្យ​ដែល​ទូល‌បង្គំ​ទូល​ថ្វាយ
ព្រម​ទាំង​ទទួល​គំនិត​ដែល​ទូល‌បង្គំ​រិះ‌គិត
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​នេះ​ផង
ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម‌ដា
និង​ជា​ព្រះ​ដែល​ការ‌ពារ​ទូល‌បង្គំ!។
២០
ពាក្យ​ទូល‌អង្វរ​សុំ​ជ័យ‌ជម្នះ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
 សូម​ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ព្រះ‌រាជា
នៅ​ថ្ងៃ​ដែល​ស្តេច​មាន​អាសន្ន
សូម​ព្រះ‌នាម​ព្រះ​របស់​លោក​យ៉ាកុប
ការ‌ពារ​ព្រះ‌រាជា!។
 សូម​ព្រះ‌អង្គ​ជួយ​ព្រះ‌រាជា
ពី​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ
សូម​ព្រះ‌អង្គ​គាំ‌ទ្រ​ព្រះ‌រាជា​ពី​ភ្នំ​ស៊ីយ៉ូន!។
 សូម​ឲ្យ​ព្រះ‌អង្គ​នឹក​ឃើញ​តង្វាយ
ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា
ហើយ​សូម​ឲ្យ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ
នឹង​យញ្ញ‌បូជា​ដែល​ស្តេច​យក​មក​ថ្វាយ!។ - សម្រាក
 សូម​ព្រះ‌អង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះ‌រាជា
តាម​តែ​ព្រះ‌អង្គ​ប្រាថ្នា និង​ធ្វើ​ឲ្យ​គម្រោង‌ការ
របស់​ព្រះ‌រាជា​បាន​សម្រេច​ទាំង​អស់!។
 យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ
ព្រោះ​តែ​ស្តេច​មាន​ជ័យ‌ជម្នះ
យើង​នឹង​លើក​ទង់​ជ័យ​ឡើង
ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​របស់​យើង។
សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌រាជា​ទូល​សូម។
 ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​សង្គ្រោះ
ព្រះ‌រាជា​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក
ព្រះ‌អង្គ​ឆ្លើយ​តប​នឹង​ព្រះ‌រាជា
ពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ
គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ជ័យ‌ជម្នះ
ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។
 អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង​របស់​ខ្លួន
អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព‌សេះ​របស់​ខ្លួន
រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​យើង។
 អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរា‌ជ័យ
រីឯ​យើង​វិញ
យើង​នៅ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង​មាំ‌មួន។
១០ ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​ព្រះ‌រាជា​ផង!
ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!។
២១
ពាក្យ​អរ​ព្រះ‌គុណ​ចំពោះ​ជ័យ‌ជម្នះ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ព្រះ‌អម្ចាស់​អើយ
ព្រះ‌រាជា​មាន​អំណរ​ណាស់
ព្រោះ​ព្រះ‌អង្គ​ប្រទាន​កម្លាំង
ព្រះ‌រាជា​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង
ព្រោះ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ។
 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា
បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រាថ្នា​ចង់​បាន
គឺ​ព្រះ‌អង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូល‌អង្វរ
របស់​ព្រះ‌រាជា​ឡើយ។ - សម្រាក
 ព្រះ‌អង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជា
ទាំង​នាំ​យក​ព្រះ‌ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង
ព្រះ‌អង្គ​បាន​យក​មកុដ​មាស​សុទ្ធ
មក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។
 ពេល​ព្រះ‌រាជា​ទូល​សូម​ជីវិត
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្តេច​មាន​ជីវិត
និង​មាន​ជន្មាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។
 ដោយ​ព្រះ‌អង្គ​សង្គ្រោះ
ព្រះ‌រាជា​បាន​ទទួល​សិរី‌រុង​រឿង​យ៉ាង​ខ្លាំង
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កុំ‌ថ្កើង
ឧត្តុង្គ‌ឧត្ដម។
 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា
បាន​ប្រកប​ដោយ​ព្រះ‌ពរ​ជា‌និច្ច
ដោយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ
នោះ​ព្រះ‌រាជា​មាន​អំណរ​យ៉ាង​បរិបូណ៌។
 ព្រះ‌រាជា​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់
ហើយ​ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស
ស្មោះ‌ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
រាជ្យ​របស់​ព្រះ‌រាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។
 ព្រះ‌ករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន
របស់​ព្រះ‌អង្គ
ព្រះ‌ករុណា​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក
ដែល​ស្អប់​ព្រះ‌អង្គ។
១០ នៅ​ថ្ងៃ​ព្រះ‌ករុណា​យាង​មក​ដល់
ព្រះ‌ករុណា​នឹង​កម្ទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុស
សូម​ព្រះ‌អម្ចាស់​រំលាយ​ពួក​គេ​ចោល
ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។
១១ ព្រះ‌ករុណា​នឹង​លុប​បំបាត់​ពូជ‌ពង្ស
របស់​ពួក​គេ​ឲ្យ​បាត់​អស់​ពី​ផែន‌ដី
ព្រះ‌អង្គ​នឹង​ប្រហារ​ពួក​គេ​ឲ្យ​ផុត​ពូជ។
១២ ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ព្រះ‌ករុណា
តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេច
តាម​គម្រោង‌ការ​របស់​ខ្លួន​ឡើយ
១៣ ដ្បិត​ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ
ហើយ​ព្រះ‌អង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។
១៤ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង សម្ដែង​ឫទ្ធិ‌បារមី!
យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុក‌តម្កើង
ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ!
២២
សម្រែក​ទូល‌អង្វរ និង​ពាក្យ​អរ​ព្រះ‌គុណ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «ក្តាន់​ញី​នៅ​ពេល​ថ្ងៃ​រះ»។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ​នៃ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ!
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល
ទូល‌បង្គំ​ដូច្នេះ?
ទូល‌បង្គំ​បាន​ស្រែក​អង្វរ
តែ​ពុំ​ឃើញ​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ​សោះ។
 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ!
ទូល‌បង្គំ​ស្រែក​ហៅ​រក​ព្រះ‌អង្គ​នៅ​ពេល​ថ្ងៃ
តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេ
នៅ​ពេល​យប់​ក៏​ទូល‌បង្គំ​ស្រែក​ដែរ
តែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។
 ប៉ុន្តែ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​គង់​នៅ​លើ​បល្ល័ង្ក
ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​តែង​នាំ​គ្នា
សរសើរ​តម្កើង​ព្រះ‌អង្គ។
 បុព្វ‌បុរស​របស់​យើង​ខ្ញុំ​តែង‌តែ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ
ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ជា‌និច្ច
ហើយ​ព្រះ‌អង្គ​ក៏​បាន​រំដោះ​ពួក​លោក។
 ពួក​លោក​បាន​ស្រែក​អង្វរ​រក​ព្រះ‌អង្គ
ពួក​លោក​ក៏​បាន​រួច​ពី​ខ្មាំង​សត្រូវ
ដោយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ
ពួក​លោក​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។
 រីឯ​ទូល‌បង្គំ​វិញ
គេ​លែង​ចាត់​ទុក​ទូល‌បង្គំ​ថា​ជា​មនុស្ស​ទៀត​ហើយ
គឺ​គេ​ចាត់​ទុក​ជា​ជន្លេន
មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ
ហើយ​មាក់‌ងាយ​ទូល‌បង្គំ។
 អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ
គេ​ចំអក​ឲ្យ​ទូល‌បង្គំ​គ្រប់ៗ​គ្នា
គេ​ពេប‌ជ្រាយ​ដាក់​ទូល‌បង្គំ
ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូល‌បង្គំ​ផង។
 គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយ
ឲ្យ​ព្រះ‌អង្គ​រំដោះ​គាត់​ទៅ
បើ​ព្រះ‌អង្គ​ស្រឡាញ់​គាត់
ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​គាត់​ទៅ!”។
១០ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​បាន​យក​ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក
ហើយ​ព្រះ‌អង្គ​បាន​ផ្ញើ​ទូល‌បង្គំ
ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។
១១ កាល​ពី​ទូល‌បង្គំ​កើត​មក
ព្រះ‌អង្គ​បាន​ទទួល​ទូល‌បង្គំ​ធ្វើ​ជា​កូន
ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ
តាំង​តែ​ពី​មុន​ពេល
ដែល​ទូល‌បង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។
១២ ពេល​នេះ ទូល‌បង្គំ​មាន​ភ័យ​អាសន្ន
គ្មាន​នរណា​ជួយ​ទូល‌បង្គំ​ទេ
សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ។
១៣ សត្រូវ​របស់​ទូល‌បង្គំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ
ទូល‌បង្គំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា
ពួក​គេ​នៅ​ជុំ‌វិញ​ទូល‌បង្គំ
ដូច​គោ​បា​មក​ពី​ស្រុក​បាសាន។
១៤ ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូល‌បង្គំ
ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។
១៥ កម្លាំង​របស់​ទូល‌បង្គំ​កាន់​តែ​ខ្សោយ​ទៅៗ
ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ
ឆ្អឹង​ទូល‌បង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា
ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូល‌បង្គំ
រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។
១៦ បំពង់​ក​របស់​ទូល‌បង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង
អណ្ដាត​ទូល‌បង្គំ​ស្អិត​ជាប់​នឹង​កន្លើត
ព្រះ‌អង្គ​បាន​ទុក​ឲ្យ​ទូល‌បង្គំ​ស្លាប់​ក្នុង​ធូលី​ដី។
១៧ មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំ
ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ
ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ។
១៨ ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន
របស់​ទូល‌បង្គំ​បាន
ហើយ​សត្រូវ​របស់​ទូល‌បង្គំ​នាំ​គ្នា
សម្លក់‌សម្លឹង​មើល​ទូល‌បង្គំ។
១៩ គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំ​ទៅ​ចែក​គ្នា
និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូល‌បង្គំ​។
២០ រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!
ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ទូល‌បង្គំ
សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់​ផង!។
២១ សូម​ដោះ​លែង​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មុខ​ដាវ
សូម​ដោះ​លែង​ទូល‌បង្គំ​ឲ្យ​រួច​ផុត
ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ!
២២ សូម​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ
និង​រួច​ផុត​ពី​ស្នែង​ក្របី!
ព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ​ហើយ!។
២៣ ទូល‌បង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាម
របស់​ព្រះ‌អង្គ​ឲ្យ​បង‌ប្អូន​ទូល‌បង្គំ​ស្គាល់
ទូល‌បង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​អង្គ​ប្រជុំ។
២៤ អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស
លោក​យ៉ាកុប​អើយ
ចូរ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ!
អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស
លោក​អ៊ីស្រា‌អែល​អើយ
ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ!។
២៥ ពេល​មនុស្ស​ទុរគត​មាន​ទុក្ខ​វេទនា
ព្រះ‌អង្គ​មិន​មាក់‌ងាយ ឬ​ព្រងើយ​កន្តើយ
ព្រះ‌អង្គ​មិន​លាក់​ព្រះ‌ភ័ក្ត្រ​ចំពោះ​គេ​ឡើយ
ពេល​មនុស្ស​ទុរគត​ស្រែក​អង្វរ​រក​ព្រះ‌អង្គ
ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​គេ។
២៦ ដោយ​ព្រះ‌អង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូល‌បង្គំ
ទូល‌បង្គំ​អាច​លើក​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ
ទូល‌បង្គំ​នឹង​លា​បំណន់
នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។
២៧ មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់
អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់
នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ។
ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ!
២៨ មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក
ដាច់​ស្រយាល​នៃ​ផែន‌ដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់
ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះ‌អង្គ
ប្រជា‌ជាតិ​ទាំង​មូលនឹង​នាំ​គ្នា​ក្រាប
ថ្វាយ‌បង្គំ​ព្រះ‌អង្គ
២៩ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា។
៣០ ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី
នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី
គឺ​មនុស្ស​លោក​ដែល​តែង‌តែ​ស្លាប់
ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ដែរ។
៣១ មនុស្ស​នៅ​ជំនាន់​ក្រោយ​នឹង​គោរព​បម្រើ​ព្រះ‌អង្គ
ហើយ​គេ​នឹង​ថ្លែង​អំពី​ព្រះ‌អម្ចាស់​ប្រាប់​កូន​ចៅ។
៣២ គេ​នឹង​ប្រកាស​ប្រាប់​ប្រជាជន​ដែល​នឹង​កើត​មក
តាម​ក្រោយ អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
គឺ​ព្រះ‌អម្ចាស់​បាន​ជួយ​រំដោះ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ។
២៣
ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ
 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ
ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។
 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី
ព្រះ‌អង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់
នៅ​ក្បែរ​មាត់​ទឹក​។
 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិត
ដោយ​យល់​ដល់​ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ។
 ទោះ​បី​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ
នៃ​សេចក្ដី​ស្លាប់​ក៏​ដោយ
ក៏​ទូល‌បង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ
ដ្បិត​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូល‌បង្គំ
ព្រះ‌អង្គ​ការ‌ពារ និង​រក្សា​ទូល‌បង្គំ​ជា‌និច្ច។
 ព្រះ‌អង្គ​រៀប‌ចំ​ពិធី​ជប់‌លៀង​ឲ្យ​ទូល‌បង្គំ
នៅ​មុខ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​បាន​ចាក់​ប្រេង​លើ​ទូល‌បង្គំ
ដើម្បី​លើក​កិត្តិយស​ទូល‌បង្គំ
ហើយ​ព្រះ‌អង្គ​បាន​បំពេញ​ពែង
ទូល‌បង្គំ​យ៉ាង​ហូរ‌ហៀរ។
 ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា
ព្រះ‌អង្គ​នឹង​ប្រទាន​សុភមង្គល​ឲ្យ​ទូល‌បង្គំ
ហើយ​ព្រះ‌អង្គ​ប្រណី​សន្ដោស​ទូល‌បង្គំ
យ៉ាង​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។
ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់
មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា‌និច្ច។
២៤
ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម
 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី
សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង
ពិភព‌លោក ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
 គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដី
ពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹង
ពី​លើ​ទន្លេ​នានា។
 តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ
របស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ
ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
 មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ
ព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។
 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ
នឹង​ប្រោស​គេ​ឲ្យ​សុចរិត​ដែរ។
 គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។ - សម្រាក
 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឲ្យ​ធំ​ដើម្បី​ឲ្យ​ព្រះ‌មហា​ក្សត្រ
ប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
 តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយ
សិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា​ក្សត្រ
ប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយ
សិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
គឺ​ព្រះ‌អង្គ​ហើយ​ដែល​ជា​ព្រះ‌មហា​ក្សត្រ
ប្រកប​ដោយ​សិរី‌រុង​រឿង!។ - សម្រាក
២៥
សូម​ណែ‌នាំ​ទូល‌បង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
 ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ផ្ចង់​ចិត្ត
គំនិត​ទៅ​រក​ព្រះ‌អង្គ។
 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ
ដូច្នេះ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​អាម៉ាស់​មុខ!
សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជម្នះ
លើ​ទូល‌បង្គំ​ឡើយ!។
 អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គ
នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ
គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះ‌អង្គ​ប៉ុណ្ណោះ
ដែល​ត្រូវ​ខក​ចិត្ត។
 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូល‌បង្គំ
ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​របស់​ព្រះ‌អង្គ​ផង
 សូម​អប់រំ​ទូល‌បង្គំ​ឲ្យ​រស់​នៅ
ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំ​សង្ឃឹម​លើ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។
 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថា
តាំង​ពី​ដើម​រៀង​មក ព្រះ‌អង្គ​តែង‌តែ​សម្ដែង
ព្រះ‌ហឫទ័យ​អាណិត‌អាសូរ និង​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ចំពោះ​ទូល‌បង្គំ​ជា‌និច្ច។
 សូម​បំភ្លេច​អំពើ​បាប និង​កំហុស
ដែល​ទូល‌បង្គំ​ធ្លាប់​ប្រព្រឹត្ត
កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​តែង​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​សប្បុរស​ជា‌និច្ច
សូម​កុំ​បំភ្លេច​ទូល‌បង្គំ​ឡើយ!។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​ទៀង​ត្រង់
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្ហាញ
ឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។
 ព្រះ‌អង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាព
ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត
ព្រះ‌អង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។
១០ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​ស្មោះ‌ត្រង់​ទាំង​ស្រុង
ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី*
និង​គោរព​ព្រះ‌បណ្ដាំ​របស់​ព្រះ‌អង្គ។
១១ ឱ​ព្រះ‌អម្ចាស់​អើយ!
ទូល‌បង្គំ​មាន​កំហុស​ធ្ងន់​ណាស់
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
សូម​លើក‌លែង​ទោស​ឲ្យ​ទូល‌បង្គំ​ផង។
១២ អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ
ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស‌រើស។
១៣ គាត់​នឹង​មាន​សុភមង្គល​ជា‌និច្ច
ហើយ​ពូជ‌ពង្ស​របស់​គាត់
នឹង​បាន​គ្រប់‌គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។
១៤ ព្រះ‌អម្ចាស់​តែង‌តែ​សម្ដែង​ភក្តី‌ភាព
ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រី
របស់​ព្រះ‌អង្គ។
១៥ ទូល‌បង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់​ជា‌និច្ច
ព្រោះ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ
ដែល​អាច​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់។
១៦ សូម​ទត​មក​ទូល‌បង្គំ
ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង!
ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។
១៧ ទូល‌បង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់
សូម​ដក​ការ​តប់‌ប្រមល់​នេះ​ចេញ​ពី​ចិត្ត​ទូល‌បង្គំ​ទៅ។
១៨ សូម​ទត​មក​ទុក្ខ​វេទនា
និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ
សូម​អត់‌ទោស​ឲ្យ​ទូល‌បង្គំ
បាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។
១៩ សូម​ទត​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
មាន​គ្នា​ច្រើន​ប៉ុន​ណា
ហើយ​គេ​ស្អប់​ទូល‌បង្គំ​ខ្លាំង​យ៉ាង​ណា។
២០ សូម​ការ‌ពារ និង​រំដោះ​ទូល‌បង្គំ​ផង!
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះ
ដ្បិត​ទូល‌បង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​ហើយ!។
២១ ទូល‌បង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ជា‌និច្ច
សូម​រក្សា​ជីវិត​ទូល‌បង្គំ
ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។
២២ ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនា
ទាំង​ប៉ុន្មាន​ផង!។
២៦
ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត
 ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ!
ទូល‌បង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
ដោយ​ឥត​សង្ស័យ​ឡើយ។
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ស្ទង់ និង​ល្បង​មើល​ចិត្ត​ទូល‌បង្គំ
សូម​ពិនិត្យ​មើល​ជម្រៅ​ចិត្ត​គំនិត​ទូល‌បង្គំ​ចុះ។
 ទូល‌បង្គំ​នឹក​គិត​ពី​ព្រះ‌ហឫទ័យ​មេត្តា
ករុណា​របស់​ព្រះ‌អង្គ​ជា‌និច្ច
ហើយ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ។
 ទូល‌បង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិល‌ខូច​ឡើយ
ទូល‌បង្គំ​ក៏​មិន​សេព‌គប់​ជា​មួយ
មនុស្ស​មាន​ពុត‌ត្បុត​ដែរ។
 ទូល‌បង្គំ​មិន​ចូល​ចិត្ត​នៅ​រួម​ជា​មួយ
ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ទូល‌បង្គំ​មិន​អង្គុយ​រួម​ជា​មួយ
មនុស្ស​ពាល​ទេ។
 ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ទុក​ជា
សញ្ញា​បញ្ជាក់​ថា ទូល‌បង្គំ​ជា​មនុស្ស​ឥត​សៅ‌ហ្មង
ហើយ​ទូល‌បង្គំ​ដើរ​ជុំ‌វិញ​អាសនៈ​របស់​ព្រះ‌អង្គ
 ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ
ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។
 ឱ​ព្រះ‌អម្ចាស់​អើយ!
ទូល‌បង្គំ​ចូល​ចិត្ត​ស្នាក់​នៅ
ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់
គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុង​រឿង
របស់​ព្រះ‌អង្គ​ស្ថិត​នៅ។
 សូម​កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ស្លាប់​ជា​មួយ
មនុស្ស​បាប​ឡើយ
ហើយ​ក៏​កុំ​ដក​ជីវិត​ទូល‌បង្គំ
រួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។
១០ អ្នក​ទាំង​នោះ​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
គ្រប់​ពេល​វេលា
ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ស៊ី​សំណូក​ដែរ!
១១ រីឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។
សូម​រំដោះ​ទូល‌បង្គំ
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង!។
១២ ទូល‌បង្គំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិត
ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់
នៅ​ក្នុង​អង្គ​ប្រជុំ!។
២៧
ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ
 ទំនុក​របស់​ស្តេច​ដាវីឌ។
ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ
សង្គ្រោះ​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ!
ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំ
ខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។
 ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់
គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ
អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។
 ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ
ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ
ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ
ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជា‌និច្ច។
 ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់
ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង
គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់
របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត
ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង
របស់​ព្រះ‌អម្ចាស់
និង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ
 ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន
ព្រះ‌អង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លា
ព្រះ‌អង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។
 ព្រះ‌អង្គ​លើក​មុខ​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​ជាង​ខ្មាំង​សត្រូវ
ដែល​នៅ​ជុំ‌វិញ​ខ្ញុំ
ខ្ញុំ​នឹង​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ព្រះ‌ពន្លា
របស់​ព្រះ‌អង្គ ទាំង​ស្រែក​ដោយ​អំណរ
ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង
ថ្វាយ​ព្រះ‌អម្ចាស់
 ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូល‌បង្គំ
សូម​មេត្តា​ប្រណី​សន្ដោស​ទូល‌បង្គំ
និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​វិញ​ផង!។
 ចិត្ត​ទូល‌បង្គំ​នឹក​ដល់​ព្រះ‌បន្ទូល
ដែល​ព្រះ‌អង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង»
នោះ​ទូល‌បង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ!
ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ហើយ!
 សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំ
សូម​កុំ​ព្រះ‌ពិរោធ
ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ!
ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ
សូម​កុំ​លះ‌បង់​ទូល‌បង្គំ!
ឱ​ព្រះ‌សង្គ្រោះ​ទូល‌បង្គំ​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ!។
១០ ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូល‌បង្គំ
បាន​បោះ​បង់​ទូល‌បង្គំ​ចោល​ក៏​ដោយ
ក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូល‌បង្គំ​ជា‌និច្ច!។
១១ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​បង្រៀន​ទូល‌បង្គំ
ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
សូម​ណែ‌នាំ​ទូល‌បង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់
ព្រោះ​ទូល‌បង្គំ​មាន​សត្រូវ​ជា​ច្រើន។
១២ សូម​កុំ​បណ្តោយ​ឲ្យ​ទូល‌បង្គំ​ធ្លាក់
ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ
ដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយ
មក​និយាយ​មួល​បង្កាច់​ទូល‌បង្គំ
អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។
១៣ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ
ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់
ជា​មិន​ខាន!។
១៤ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់!
ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។
២៨
ពាក្យ​អធិស្ឋាន​នៅ​ពេល​មាន​ជំងឺ
 ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ!
ទូល‌បង្គំ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ
ឱ​ព្រះ​ជា​ថ្ម‌ដា​នៃ​ទូល‌បង្គំ​អើយ
សូម​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូល‌បង្គំ​ផង!
ប្រសិន​បើ​ព្រះ‌អង្គ​នៅ​ស្ងៀម
មិន​ឆ្លើយ​នឹង​ទូល‌បង្គំ​ទេ​នោះ
ទូល‌បង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!
 ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ
ពេល​ទូល‌បង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ
របស់​ព្រះ‌អង្គ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ
របស់​ទូល‌បង្គំ​ផង។
 សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​វិនាស​បាត់​ទៅ
ដូច​មនុស្ស​ពាល និង​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ដែល​និយាយ​រាក់‌ទាក់​ជា​មួយ​អ្នក​ដទៃ
តែ​មាន​កល‌ល្បិច​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ។
 សូម​ដាក់​ទោស​អ្នក​ទាំង​នោះ
ឲ្យ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត
និង​ល្បិច​កិច្ច‌កល​របស់​គេ
សូម​ដាក់​ទោស​គេ​សម​នឹង​ស្នាដៃ​របស់​ខ្លួន
សូម​ឲ្យ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន
 ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ច‌ការ
របស់​ព្រះ‌អម្ចាស់
ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នោះ​ទេ។
សូម​ព្រះ‌អង្គ​រំលំ​ពួក​គេ
កុំ​ឲ្យ​ងើប​ឡើង​វិញ​ឡើយ!។
 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!
ដ្បិត​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ដែល​ខ្ញុំ​ស្រែក​អង្វរ។
 ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការ‌ពារ​ខ្ញុំ
ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​ខ្ញុំ
ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​បទ​ចម្រៀង!។
 ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​កំពែង​សម្រាប់​សង្គ្រោះ​ស្តេច
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក។
 សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះ‌អង្គ
សូម​ព្រះ‌អង្គ​ធ្វើ​ជា​គង្វាល​ថែ‌រក្សា​ពួក​គេ
រហូត​ត​រៀង​ទៅ!។
២៩
ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ពពួក​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​អើយ
ចូរ​នាំ​គ្នា​តម្កើង​ព្រះ‌អម្ចាស់
ចូរ​លើក​តម្កើង​សិរី‌រុង​រឿង
និង​តេជា‌នុភាព​របស់​ព្រះ‌អម្ចាស់
 ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុង‌រឿង​របស់​ព្រះ‌អម្ចាស់
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់
នៅ​ពេល​ព្រះ‌អង្គ​សម្ដែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ!។
 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក
ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុង​រឿង
ធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។
 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
លាន់​ឮ​ឡើង​ប្រកប​ដោយ​ឫទ្ធា‌នុភាព
ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង
 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ
ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។
 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោត
ដូច​កូន​គោ​លោត
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរីយ៉ូន
លោត ដូច​កូន​ក្របី​លោត។
 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។
 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន
ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​រញ្ជួយ​វាល​រហោ‌ស្ថាន​កាដែស។
 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
អង្រួន​សត្វ​ក្តាន់​ញី​ឲ្យ​កើត​កូន
និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។
ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើង
ក្នុង​ព្រះ‌វិហារ​ថា
«សូម​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អម្ចាស់!»។
១០ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ទឹក​ជំនន់​ធំ
ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​ទៅ
១១ ព្រះ‌អម្ចាស់​ប្រទាន​ឫទ្ធា‌នុភាព
ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​មាន​សន្តិ‌ភាព។
៣០
ព្រះ‌អង្គ​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា
 ទំនុក‌តម្កើង។ បទ​សម្រាប់​ច្រៀង​នៅ​ពេល​សម្ពោធ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌អម្ចាស់​អើយ!
ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូល‌បង្គំ
ព្រះ‌អង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ
យក​រឿង​ទូល‌បង្គំ​ទៅ​លេង​សើច​ឡើយ។
 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ!
ទូល‌បង្គំ​បាន​ស្រែក​អង្វរ​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​ជា។
 ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​បាន​ស្រង់​ព្រលឹង​ទូល‌បង្គំ
ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់
ទូល‌បង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ
តែ​ព្រះ‌អង្គ​ប្រោស​ទូល‌បង្គំ​ឲ្យ​រស់​ឡើង​វិញ។
 អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​អើយ
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ!
 ដ្បិត​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់
តែ​ព្រះ‌អង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។
ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង
យើង​នឹង​អរ​សប្បាយ​វិញ។
 នៅ​ពេល​ទូល‌បង្គំ​បាន​សុខ‌សាន្ត ទូល‌បង្គំ​ពោល​ថា
ទូល‌បង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។
 ឱ​ព្រះ‌អម្ចាស់​អើយ!
ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំ
តែ​ប្រសិន​បើ​ព្រះ‌អង្គ​មិន​គង់​ជា​មួយ​ទូល‌បង្គំ​ទេ​នោះ
ទូល‌បង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។
 ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
ទូល‌បង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់
១០ បើ​ព្រះ‌អង្គ​ទុក​ឲ្យ​ទូល‌បង្គំ​ស្លាប់
តើ​បាន​ប្រយោជន៍​អ្វី?
បើ​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ធ្លាក់​ទៅ
ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី?
តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ?
តើ​គេ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់
របស់​ព្រះ‌អង្គ​កើត​ឬ?
១១ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូល‌បង្គំ!
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ផង!។
១២ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង
របស់​ទូល‌បង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ
ព្រះ‌អង្គ​បាន​យក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ
ហើយ​ប្រទាន​សម្លៀក‌បំពាក់
សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូល‌បង្គំ​វិញ។
១៣ ដូច្នេះ ទូល‌បង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយ
ទូល‌បង្គំ​ស្មូត្រ​ទំនុក‌តម្កើង
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​ទៅ។
៣១
ព្រះ‌អម្ចាស់​អើយ​សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ!
ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូល‌បង្គំ!។
 សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ
សូម​មក​រំដោះ​ទូល‌បង្គំ​ជា​ប្រញាប់!
សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
ហើយ​សង្គ្រោះ​ទូល‌បង្គំ​ផង!។
 ដ្បិត​ព្រះ‌អង្គ​ជា​សិលា
និង​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
សូម​ដឹក​ដៃ​នាំ​ផ្លូវ​ទូល‌បង្គំ
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។
 សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​អន្ទាក់
ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ទូល‌បង្គំ
ដ្បិត​ព្រះ‌អង្គ​ការ‌ពារ​ទូល‌បង្គំ។
 ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល‌បង្គំ
ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌អង្គ។
ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់​អើយ!
ព្រះ‌អង្គ​បាន​ជួយ​ដោះ​លែង​ទូល‌បង្គំ។
 ទូល‌បង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ហើយ
ទូល‌បង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក
ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។
 ទូល‌បង្គំ​ត្រេក‌អរ​សប្បាយ​ជា​ខ្លាំង
ដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​ទូល‌បង្គំ
ព្រះ‌អង្គ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​ជ្រាប​ថា​ទូល‌បង្គំ​មាន​កង្វល់។
 ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ទូល‌បង្គំ
ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ
តែ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។
១០ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​កំពុង​តែ​មាន​អាសន្ន!
ទូល‌បង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង
និង​រូប​កាយ​ទូល‌បង្គំ​កាន់​តែ​សោក​សង្រេង។
១១ ជីវិត​ទូល‌បង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ
ទូល‌បង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត
កម្លាំង​ទូល‌បង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោម
ព្រោះ​តែ​កំហុស​របស់​ទូល‌បង្គំ
ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូល‌បង្គំ
ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។
១២ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ
ជា​ពិសេស​អ្នក​ជិត​ខាង
នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ
ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ទូល‌បង្គំ
ក៏​មិន​ហ៊ាន​ចូល​ជិត​ទូល‌បង្គំ​ដែរ
បើ​គេ​ឃើញ​ទូល‌បង្គំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។
១៣ គ្មាន​នរណា​នឹក​នា​ពី​ទូល‌បង្គំ​ទៀត​ទេ
ទូល‌បង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់
និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។
១៤ ទូល‌បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន
ពោល​ពាក្យ​មួល​បង្កាច់
មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ទូល‌បង្គំ
បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ភ័យ​តក់‌ស្លុត។
គេ​លើក​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
ព្រម​ទាំង​ឃុប‌ឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត
ទូល‌បង្គំ​ផង។
១៥ ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!
ទូល‌បង្គំ​ពោល​ថា​ព្រះ‌អង្គ​ពិត​ជា​ព្រះ
របស់​ទូល‌បង្គំ។
១៦ អាយុ​ជីវិត​របស់​ទូល‌បង្គំ
ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
សូម​រំដោះ​ទូល‌បង្គំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង
សត្រូវ និង​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ!
១៧ សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
សូម​សង្គ្រោះ​ទូល‌បង្គំ
ដោយ​ព្រះ‌ហឫទ័យ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ!
១៨ ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​អង្វរ​រក​ព្រះ‌អង្គ!
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​អាម៉ាស់​ឡើយ
តែ​ឲ្យ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញ
គឺ​ឲ្យ​ពួក​គេ​បិទ​មាត់
ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​ទៅ!។
១៩ សូម​ឲ្យ​មនុស្ស​ដែល​តែង‌តែ​និយាយ​កុហក
ក្លាយ​ទៅ​ជាគ
គឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើន
ប្រឆាំង​នឹង​មនុស្ស​សុចរិត
ដោយ​អួត‌បំប៉ោង និង​ប្រមាថ​មាក់‌ងាយ!។
២០ ឱ​ព្រះ‌អម្ចាស់​អើយ!
ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ល្អ​វិសេស‌វិសាល​ណាស់!
ព្រះ‌អង្គ​បម្រុង​ទុក
សម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះ‌អង្គ​ប្រោស‌ប្រណី​អស់
អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ។
២១ ព្រះ‌អង្គ​លាក់​គេ​នៅ​ក្បែរ​ព្រះ‌អង្គ
ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស
គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ព្រះ‌ពន្លា
ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។
២២ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!
ដ្បិត​ពេល​មាន​សត្រូវ​ឡោម‌ព័ទ្ធ​ទូល‌បង្គំ
ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់
យ៉ាង​អស្ចារ្យ​ចំពោះ​ទូល‌បង្គំ។
២៣ ពេល​ទូល‌បង្គំ​ខ្វល់‌ខ្វាយ ទូល‌បង្គំ​ស្មាន​ថា
ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ
ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ហើយ
ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ
ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ។
២៤ អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់​អើយ
ចូរ​ស្រឡាញ់​ព្រះ‌អង្គ!
ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​ជឿ
តែ​ព្រះ‌អង្គ​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹង
ដល់​មនុស្ស​ព្រហើន។
២៥ អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​អើយ
ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង!។
៣២
សុភមង្គល​របស់​អ្នក​ដែល​ព្រះ‌អម្ចាស់​អត់‌ទោស​ឲ្យ
 ទំនុក​របស់​ស្តេច​ដាវីឌ។ ពាក្យ​កាព្យ។
មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់
លើក‌លែង​ទោស​ឲ្យ
ព្រម​ទាំង​ប្រោស‌ប្រណី​ឲ្យ​រួច​ពី​បាប!
 មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស
ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!
 ដរាប​ណា​ទូល‌បង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ
ទូល‌បង្គំ​កាន់​តែ​រីង‌រៃ​ទៅៗ
ទូល‌បង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ
 ដ្បិត​ព្រះ‌អង្គ​ធ្វើ​ទោស​ទូល‌បង្គំ​ទាំង​ថ្ងៃ​ទាំង​យប់
កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ
ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក
 ទូល‌បង្គំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ព្រះ‌អង្គ
ទូល‌បង្គំ​មិន​បាន​លាក់‌លៀម​កំហុស
របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ពោល​ថា
«ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាប
របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ក៏​លើក‌លែង​ទោស​ទូល‌បង្គំ
ឲ្យ​រួច​ពី​បាប។ - សម្រាក
 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព
ប្រណិ‌ប័តន៍​ព្រះ‌អង្គ
តែង​ទូល‌អង្វរ​ព្រះ‌អង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ!
ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច
ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្តី ក៏​គេ​មិន​លិច​លង់​ដែរ។
 ព្រះ‌អង្គ​ជា​ជម្រក​សម្រាប់​ទូល‌បង្គំ
ព្រះ‌អង្គ​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អាសន្ន
ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​អាច​បន្លឺ​សំឡេង
ច្រៀង​ឡើង ព្រោះ​ព្រះ‌អង្គ​រំដោះ​ទូល‌បង្គំ។
- សម្រាក
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក
ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ
យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក
ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។
 មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ
គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ
ដើម្បី​ញាក់​វា​ឲ្យ​ចុះ​ចូល»។
១០ មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង
ប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។
១១ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ
ចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់!
អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ
ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។
៣៣
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ!
 មនុស្ស​សុចរិត​អើយ
ចូរ​នាំ​គ្នា​អបអរ​លើក​តម្កើង​ព្រះ‌អម្ចាស់!
មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ
ដែល​អាច​កោត​សរសើរ​ព្រះ‌អង្គ។
 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណ
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អង្គ
ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។
 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ!
ចូរ​ប្រគំ​តន្ដ្រី​យ៉ាង​ពីរោះ
ក្នុង​ពេល​ស្រែក​អបអរ‌សាទរ​ព្រះ‌អង្គ
 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ទៀង​ត្រង់
ហើយ​ព្រះ‌អង្គ​តែង​ប្រព្រឹត្ត​តាម
ព្រះ‌បន្ទូល​សន្យា​ជា‌និច្ច។
 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រម​ទាំង​សេចក្ដី​ទៀង​ត្រង់
ផែន‌ដី​ទាំង​មូល​សម្ដែង​អំពី​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់
 ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល
របស់​ព្រះ‌អម្ចាស់
ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង
ដោយ‌សារ​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ​ដែរ។
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​មក​ផ្តុំ​គ្នា
នៅ​កន្លែង​តែ​មួយ
ព្រះ‌អង្គ​បាន​បង្ឃាំង​មហា​សមុទ្រ
ឲ្យ​នៅ​មួយ​កន្លែង។
 ចូរ​ឲ្យ​ផែន‌ដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌អម្ចាស់!
ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន‌ដី
ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ!
 ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មាន
ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បង្គាប់​យ៉ាង​ណា
ក៏​កើត​មាន​យ៉ាង​នោះ​មែន។
១០ ព្រះ‌អម្ចាស់​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា!
ព្រះ‌អង្គ​រំលាយ​គម្រោង‌ការ
របស់​ប្រជាជន​ទាំង‌ឡាយ។
១១ រីឯ​ផែន‌ការ​របស់​ព្រះ‌អង្គ​វិញ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ហើយ​គម្រោង‌ការ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។
១២ មាន​សុភមង្គល​ហើយ ប្រជា‌ជាតិ​ណា
ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន!
មាន​សុភមង្គល​ហើយ
ប្រជាជន​ណា​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស
ទុក​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់!។
១៣ ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខ
ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់
១៤ ហើយ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់
ដែល​រស់​នៅ​លើ​ផែន‌ដី
១៥ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត
ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា
ហើយ​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ
ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។
១៦ ពុំ​ដែល​មាន​ស្តេច​ណា​យក​ជ័យ‌ជម្នះ​បាន
ដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ
ហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះ
ដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។
១៧ សេះ​ចម្បាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជម្នះ​ឡើយ
ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ
ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។
១៨ ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១៩ ព្រះ‌អង្គ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់
ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។
២០ យើង​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ជួយ​សង្គ្រោះ និង​ការ‌ពារ​យើង
២១ យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ
យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ។
២២ ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
មក​លើ​យើង​ខ្ញុំ​ផង
ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ។
៣៤
ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អម្ចាស់
 ទំនុក​របស់​ស្តេច​ដាវីឌ នៅ​គ្រា​ដែល ព្រះ‌អង្គ​ធ្វើ​ពុត​ជា​វិកល‌ចរិត​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ស្តេច​អប៊ី‌មេឡេក ធ្វើ​ឲ្យ ស្តេច​អប៊ី‌មេឡេក​ដេញ​ព្រះ‌អង្គ​ចេញ​ទៅ។
 ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​គ្រប់​ពេល​វេលា
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។
 ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អង្គ!
ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់
ហើយ​មាន​អំណរ​សប្បាយ​ឡើង!។
 សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា
ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុង‌រឿង​ក្រៃ‌លែង!
យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា!។
 ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ
ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច
ទាំង​អម្បាល‌ម៉ាន។
 អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ‌អង្គ
អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ
ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។
 មនុស្ស​ទុរគត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​គេ
ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត
ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។
 ទេវទូត​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការ‌ពារ
អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។
 ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ
ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់
មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លប់!
អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
១០ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ​អើយ
ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
នឹង​មិន​ខ្វះ​អ្វី​ឡើយ។
១១ អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន
ខ្វះ​ខាត​ចំណី​បរិភោគ
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់
នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។
១២ កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មក
ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក
ឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
១៣ តើ​មាន​នរណា​ចង់​បាន​អាយុ​វែង
និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?
១៤ បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាត
កុំ​ពោល​ពាក្យ​អាក្រក់
និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។
១៥ ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ
ចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត
យ៉ាង​អស់​ពី​ចិត្ត។
១៦ ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិត
ហើយ​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ
ទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជា‌និច្ច។
១៧ ព្រះ‌អម្ចាស់​តែង‌តែ​ប្រឆាំង
នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ពេល​ពួក​គេ​ស្លាប់​ទៅ
គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។
១៨ ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះ‌អង្គ
ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​គេ
ហើយ​ព្រះ‌អង្គ​រំដោះ​គេ
ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។
១៩ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត
ហើយ​ព្រះ‌អង្គ​សង្គ្រោះ​អស់​អ្នក
ដែល​មាន​ចិត្ត​សោក​សង្រេង។
២០ មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន
ប៉ុន្តែ ព្រះ‌អម្ចាស់​តែង‌តែ​រំដោះ​គេ
ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។
២១ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត
គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។
២២ អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល
ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត
តែង‌តែ​ទទួល​ទោស​ជា‌និច្ច។
២៣ ព្រះ‌អម្ចាស់​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ
តែង‌តែ​រួច​ផុត​ពី​ទុក្ខ​ទោស។
៣៥
សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
 ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ប្រឆាំង
អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូល‌បង្គំ
សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!។
 សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ
យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់!
 សូម​គប់​លំពែង និង​ពូថៅ
ប្រហារ​អស់​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំ
សូម​បញ្ជាក់​ឲ្យ​ទូល‌បង្គំ​ដឹង​ថា
ព្រះ‌អង្គ​ជា​ព្រះ‌សង្គ្រោះ​ទូល‌បង្គំ។
 សូម​ឲ្យ​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូល‌បង្គំ
ត្រូវ​អាម៉ាស់ និង​បាក់​មុខ
សូម​ឲ្យ​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូល‌បង្គំ
ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស!
 នៅ​ពេល​ទេវទូត*​របស់​ព្រះ‌អម្ចាស់ បណ្តេញ​ពួក​គេ
សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាម
ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។
 នៅ​ពេល​ទេវទូត​របស់​ព្រះ‌អម្ចាស់​ដេញ​តាម​ពួក​គេ
សូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុង
និង​រអិល​ទៀត​ផង!។
 អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់
ដើម្បី​ទាក់​ទូល‌បង្គំ
ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ទូល‌បង្គំ
ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។
 សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយ
ដោយ​មិន​បាន​ដឹង​ជា​មុន
សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់
ដែល​ខ្លួន​បាន​បង្កប់​ទុក
សូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ
ហើយ​វិនាស​អន្តរាយ​ទៅ!។
 ពេល​នោះ ទូល‌បង្គំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង
ចំពោះ​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ
ទូល‌បង្គំ​មាន​អំណរ​សប្បាយ
មក​ពី​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ។
១០ ទូល‌បង្គំ​នឹង​ទូល​ព្រះ‌អង្គ​យ៉ាង​ស្មោះ
អស់​ពី​ដួង‌ចិត្ត​ថា:
ព្រះ‌អម្ចាស់​អើយ
គ្មាន​នរណា​ដូច​ព្រះ‌អង្គ​ឡើយ
ព្រះ‌អង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយ
ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ
ព្រះ‌អង្គ​រំដោះ​ជន​កំសត់​ទុរគត​ឲ្យ​រួច​ផុត
ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។
១១ មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន
នាំ​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
គេ​បាន​ចោទ​សួរ​ទូល‌បង្គំ​អំពី​កិច្ច‌ការ
ដែល​ទូល‌បង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។
១២ គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង
នឹង​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
ទូល‌បង្គំ​នៅ​ឯកោ​ម្នាក់​ឯង។
១៣ ពេល​ពួក​គេ​ឈឺ ទូល‌បង្គំ​បាន​ជួយ​រំលែក​ទុក្ខ
ទូល‌បង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ
ហើយ​ទូល‌បង្គំ​ទូល‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។
១៤ ទូល‌បង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បង‌ប្អូន
ទូល‌បង្គំ​ព្រួយ​ចិត្ត​សោក​សង្រេង
ដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។
១៥ ផ្ទុយ​ទៅ​វិញ ពេល​ទូល‌បង្គំ​មាន​ទុក្ខ​លំបាក
គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ
គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
ហើយ​អ្នក​ដទៃ​ដែល​ទូល‌បង្គំ​ពុំ​ស្គាល់
បាន​វាយ​ទូល‌បង្គំ និង​ហែក‌ហួរ​ទូល‌បង្គំ
ឥត​ឈប់​ឡើយ។
១៦ ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល
ដែល​នៅ​ជុំ‌វិញ​ទូល‌បង្គំ
ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូល‌បង្គំ។
១៧ ព្រះ‌អម្ចាស់​អើយ!
តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត?
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ក្រញាំ​របស់​ពួក​គេ
សូម​ការ‌ពារ​ជីវិត​ទូល‌បង្គំ
ឲ្យ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។
១៨ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ
ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ក្នុង​ចំណោម​ប្រជាជន​ដ៏​ច្រើន។
១៩ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន
ជា​សត្រូវ​នឹង​ទូល‌បង្គំ បាន​អរ​សប្បាយ
ព្រោះ​តែ​ទូល‌បង្គំ​ចាញ់
សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក
ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ​ផល
ពេប‌ជ្រាយ​ដាក់​ទូល‌បង្គំ​ឡើយ។
២០ ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេ
ផ្ទុយ​ទៅ​វិញ គេ​តែង‌តែ​ប្រឌិត​រឿង​ផ្សេងៗ
មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។
២១ ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ទូល‌បង្គំ
គេ​ស្រែក​ចំអក​ឲ្យ​ទូល‌បង្គំ​ថា «ហា៎ ហ៎ា!
យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។
២២ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ
សូម​កុំ​នៅ​ស្ងៀម​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ!
២៣ ឱ​ព្រះ​នៃ​ទូល‌បង្គំ
ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ
សូម​ក្រោក​ឡើង!
សូម​ព្រះ‌អង្គ​តើន​ឡើង
រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ
សូម​កាន់​ក្តី​ខាង​ទូល‌បង្គំ​ផង!។
២៤ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​សុចរិត
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង
កុំ​បណ្តោយ​ឲ្យ​ពួក​គេ​បាន​សប្បាយ
ព្រោះ​ទូល‌បង្គំ​ចាញ់​នោះ​ឡើយ។
២៥ សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា
«យើង​មាន​ប្រៀប​លើ​វា​ហើយ!»
សូម​កុំ​ឲ្យ​គេ​ពោល​ថា
«យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។
២៦ សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ
នៅ​ពេល​ឃើញ​ទូល‌បង្គំ​វេទនា ត្រូវ​អាម៉ាស់
ហើយ​បាក់​មុខ​ទាំង​អស់​គ្នា!
សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ទូល‌បង្គំ
ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។
២៧ រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ​ទូល‌បង្គំ
ជា​មនុស្ស​គ្មាន​ទោស
សូម​ប្រទាន​ឲ្យ​គេ​អាច​ស្រែក​ហ៊ោ
ដោយ​អំណរ​សប្បាយ
ហើយ​សូម​ឲ្យ​គេ​ពោល​ហើយ​ពោល​ទៀត​ថា
«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ជោគ‌ជ័យ!»។
២៨ ពេល​នោះ ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត
របស់​ព្រះ‌អង្គ​ជា‌និច្ច
ហើយ​ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ
ជា​រៀង​រាល់​ថ្ងៃ!។
៣៦
យើង​ខ្ញុំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អង្គ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ ជា​អ្នក​បម្រើព្រះ‌អម្ចាស់
 ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន‌ពាល
ដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថា
មិន​បាច់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ។
 គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក
រហូត​មិន​អាច​ទទួល​ស្គាល់​ថា
ខ្លួន​មាន​កំហុស​គួរ​ឲ្យ​ស្អប់​នោះ​ឡើយ។
 គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់
គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។
 សូម្បី​តែ​នៅ​ពេល​ដេក
ក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរ
គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ
គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។
 ឱ​ព្រះ‌អម្ចាស់​អើយ!
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
ខ្ពស់​ដល់​អាកាស‌វេហាស៍។
 ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គ
មាន​កម្ពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ដូច​មហា‌សាគរ។
ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោក
ទាំង​សត្វ​តិរច្ឆាន!។
 ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
របស់​ព្រះ‌អង្គ មាន​តម្លៃ​ដ៏​លើស‌លប់​បំផុត!
មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី
របស់​ព្រះ‌អង្គ
ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា។
 ព្រះ‌អង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌
ឲ្យ​មនុស្ស​លោក​នៅ​ក្នុង
ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន
អំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។
១០ ដ្បិត​ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត
ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ
ដោយ‌សារ​ពន្លឺ​របស់​ព្រះ‌អង្គ។
១១ សូម​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
ចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ​ត​ទៅ​ទៀត
ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​សុចរិត
ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។
១២ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាច
មក​វាយ​ប្រហារ​ទូល‌បង្គំ​បាន​ឡើយ
ហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាល
មក​បណ្តេញ​ទូល‌បង្គំ​ដែរ!
១៣ មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
នឹង​ត្រូវ​បរា‌ជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល
ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។
៣៧
ចុង​បញ្ចប់​របស់​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ
 ទំនុក​របស់​ស្តេច​ដាវីឌ។
មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នក
ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ
ហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នក
ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ
 ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស
ដូច​ស្មៅ​ដែល​តែង‌តែ​ក្រៀម​ស្វិត
និង​ដូច​ផ្កា​ដែល​តែង‌តែ​ស្រពោន​នោះ​ដែរ។
 ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ
នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ
យ៉ាង​សុខ​ក្សេម‌ក្សាន្ត។
 ចូរ​ស្វែង​រក​សុភមង្គល​ពី​ព្រះ‌អម្ចាស់
នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ
ដែល​អ្នក​ប្រាថ្នា​ចង់​បាន។
 ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ជួយ​អ្នក។
 ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា
អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ
ហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា
អ្នក​ជា​មនុស្ស​ទៀង​ត្រង់
ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។
 ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ហើយ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ទៅ
មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក
ដែល​បាន​ចម្រុង​ចម្រើន​នោះ​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស
ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។
 ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត
ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ
កុំ​ចង​កំហឹង​ឡើយ
ព្រោះ​កំហឹង​តែង‌តែ​បង្ក​ឲ្យ​មាន​ការ​អាក្រក់។
 ព្រះ‌អម្ចាស់​នឹង​កាត់‌កាល់​អស់​អ្នក
ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គ
នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។
១០ នៅ​តែ​បន្តិច​ទៀត
នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ!
ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ
ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។
១១ រីឯ​មនុស្ស​ទន់‌ទាប​វិញ
គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។
១២ មនុស្ស​អាក្រក់​តែង‌តែ​ឃុប‌ឃិត
ប្រឆាំង​នឹង​មនុស្ស​សុចរិត
ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង
១៣ ប៉ុន្តែ ព្រះ‌អម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់
ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថា
ពេល​ដែល​គេ​ត្រូវ​វិនាស​ជិត​មក​ដល់​ហើយ។
១៤ មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ
ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុរគត
និង​អារ​ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។
១៥ ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ
បេះ‌ដូង​របស់​ខ្លួន​ឯង
ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។
១៦ ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិត
ប្រសើរ​ជាង​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ
របស់​មនុស្ស​អាក្រក់
១៧ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ជួយ​គាំ‌ទ្រ​មនុស្ស​សុចរិត
តែ​ព្រះ‌អង្គ​នឹង​បំបាក់​កម្លាំង
របស់​មនុស្ស​អាក្រក់​វិញ។
១៨ ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មង
ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេ
ឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។
១៩ នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ
ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។
២០ រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ
ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់
ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី
ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។
២១ មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ
ហើយ​មិន​ដែល​សង​វិញ​ឡើយ
រីឯ​មនុស្ស​សុចរិត​វិញ តែង‌តែ​មាន​ចិត្ត​ទូលាយ
និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។
២២ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ
នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
រីឯ​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ
នឹង​ត្រូវ​កាត់‌កាល់​ចោល។
២៣ ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស
ឲ្យ​បាន​មាំ‌មួន
ហើយ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ
នឹង​មាគ៌ា​របស់​គេ។
២៤ ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង
គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ
ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។
២៥ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ
ខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល
មនុស្ស​សុចរិត​ឡើយ
ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ
របស់​គេ​សុំ​ទាន​ដែរ។
២៦ មនុស្ស​សុចរិត​តែង‌តែ​មាន​ចិត្ត​អាណិត​មេត្តា
និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី
គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។
២៧ ចូរ​ចៀស‌វាង​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ
ធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ
២៨ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ
នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះ‌អង្គ​ថែ‌រក្សា
អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ
តែ​ព្រះ‌អង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស
អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។
២៩ មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។
៣០ មនុស្ស​សុចរិត​តែង‌តែ​ស្រដី​ចេញ​មក
នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។
ហើយ​អណ្ដាត​របស់​គេ​គ្រលាស់
ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ
៣១ វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង‌ចិត្ត
របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក
ពី​មាគ៌ា​របស់​ព្រះ‌អង្គ​ឡើយ។
៣២ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត
ហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។
៣៣ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិត
ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ
ហើយ​ប្រសិន​បើ​គេ​កាត់​ក្តី​មនុស្ស​សុចរិត
ព្រះ‌អង្គ​ក៏​មិន​បណ្តោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។
៣៤ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​ទៅ
នោះ​ព្រះ‌អង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង
ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក
ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់
ត្រូវ​កាត់‌កាល់​ចោល។
៣៥ ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ
គេ​រីក​ចម្រើន​ឡើង
ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។
៣៦ ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ
ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។
៣៧ ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់​ដែល​គ្មាន​ចិត្ត​វៀច‌វេរ
មនុស្ស​សន្សំ​សុខ តែង‌តែ​មាន​អនាគត​រុង‌រឿង​ជា‌និច្ច។
៣៨ រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅ
ហើយ​មនុស្ស​ទមិឡ នឹង​គ្មាន
អនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។
៣៩ ព្រះ‌អម្ចាស់​តែង‌តែ​សង្គ្រោះ​មនុស្ស​សុចរិត
ហើយ​ព្រះ‌អង្គ​ជា​កំពែង​ការ‌ពារ​គេ
នៅ​គ្រា​មាន​អាសន្ន។
៤០ ព្រះ‌អម្ចាស់​សង្គ្រោះ និង​រំដោះ​ពួក​គេ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់
ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ
មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​ព្រះ‌អង្គ។
៣៨
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ឈឺ​ចុក​ចាប់
 ទំនុក​របស់​ស្តេច​ដាវីឌ។ សម្រាប់​ពិធី​រំឭក។
 ឱ​ព្រះ‌អម្ចាស់​អើយ
ទោះ​បី​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ
នឹង​ទូល‌បង្គំ​ក៏​ដោយ
សូម​កុំ​ដាក់​ទោស​ទូល‌បង្គំ​ឡើយ
ហើយ​ទោះ​បី​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ទូល‌បង្គំ​ក្តី
ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូល‌បង្គំ​ដែរ
 ដ្បិត​ព្រួញ​របស់​ព្រះ‌អង្គ
បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចុក​ចាប់
ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​បាន​សង្កត់​មក​លើ​ទូល‌បង្គំ។
 ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ
ហើយ​អំពើ​បាប​របស់​ទូល‌បង្គំ
បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូល‌បង្គំ​ពុក​អស់
 ដ្បិត​កំហុស​របស់​ទូល‌បង្គំ​បាន​ជន់‌ជោរ
ឡើង​លិច​ក្បាល​ទូល‌បង្គំ
ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូល‌បង្គំ។
 របួស​ទូល‌បង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ
ហើយ​ធុំ​ក្លិន​អសោច
ព្រោះ​តែ​គំនិត​លេលា​របស់​ទូល‌បង្គំ។
 ទូល‌បង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួន
ហើយ​ទូល‌បង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។
 ទូល‌បង្គំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង ពេញ​សព្វ​សព៌ាង្គ‌កាយ។
 ទូល‌បង្គំ​អស់​កម្លាំង ខ្សោះ​ល្វើយ
ហើយ​ទូល‌បង្គំ​ស្រែក​ថ្ងូរ
ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។
១០ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​ប៉ង‌ប្រាថ្នា
របស់​ទូល‌បង្គំ​ស្រាប់​ហើយ
ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូល‌បង្គំ​ថ្ងូរ។
១១ បេះ‌ដូង​ទូល‌បង្គំ​ញាប់‌ញ័រ
កម្លាំង​ទូល‌បង្គំ​ក៏​ខ្សោយ​បាត់​ទៅ
ហើយ​ភ្នែក​ទូល‌បង្គំ
ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។
១២ មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ទូល‌បង្គំ
មិន​ហ៊ាន​ចូល​ជិត​ទូល‌បង្គំ​ទេ
ព្រោះ​ខ្លាច​ដំបៅ​របស់​ទូល‌បង្គំ
សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ទូល‌បង្គំ
ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ដែរ។
១៣ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូល‌បង្គំ
នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ
ពួក​គេ​មួល​បង្កាច់​ទូល‌បង្គំ
ចង់​ឲ្យ​ទូល‌បង្គំ​វិនាស
គេ​ចេះ​តែ​រក​កល‌ល្បិច
ប្រឆាំង​នឹង​ទូល‌បង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។
១៤ ប៉ុន្តែ ទូល‌បង្គំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់
ទូល‌បង្គំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។
១៥ ទូល‌បង្គំ​ប្រៀប​បី​ដូច​ជា​មនុស្ស​ដែល​ស្ដាប់​មិន​ឮ
ហើយ​ជា​មនុស្ស​ដែល​មិន​អាច
ពោល​ពាក្យ​ឆ្លើយ​ទៅ​គេ​វិញ​បាន​ឡើយ។
១៦ ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ទាំង​ស្រុង
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
មាន​តែ​ព្រះ‌អង្គ​ហើយ​ដែល​ឆ្លើយ​ជំនួស​ទូល‌បង្គំ!
១៧ សូម​កុំ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ
ត្រេក‌អរ​សប្បាយ ព្រោះ​តែ​ឃើញ​ទូល‌បង្គំ​វេទនា
សូម​កុំ​ឲ្យ​ពួក​គេ​អួត​បំប៉ោង
ក្នុង​ពេល​ដែល​ទូល‌បង្គំ​ទន់​ជង្គង់​នេះ​ឡើយ
១៨ ដ្បិត​ទូល‌បង្គំ​កំពុង​តែ​ចង់​ដួល
ហើយ​ទូល‌បង្គំ​កំពុង​តែ​ឈឺ​ចុក​ចាប់​ជា‌និច្ច​ដែរ។
១៩ ទូល‌បង្គំ​សូម​សារ‌ភាព​កំហុស
ទូល‌បង្គំ​សោក​ស្តាយ​ណាស់
ដោយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច្នេះ។
២០ រីឯ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​វិញ
ពួក​គេ​នៅ​មាន​សុខភាព មាន​កម្លាំង
អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
ដោយ​ឥត​ហេតុ​ផល​នោះ​មាន​គ្នា​ច្រើន​ណាស់។
២១ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ
ដែល​ទូល‌បង្គំ​បាន​ធ្វើ​ចំពោះ​ពួក​គេ
នាំ​គ្នា​ចោទ​ប្រកាន់ទូល‌បង្គំ
ព្រោះ​តែ​ទូល‌បង្គំ​ខិត‌ខំ​ធ្វើ​អំពើ​ល្អ។
២២ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ!
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ​ដូច្នេះ!
២៣ ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​ទូល‌បង្គំ​អើយ
សូម​មេត្តា​ប្រញាប់​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ផង!។
៣៩
ពាក្យ​សារ‌ភាព​របស់​មនុស្ស​ឈឺ​ចុក​ចាប់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
សម្រាប់​លោក​យេ‌ឌូ‌ថិន។ ទំនុក​របស់​ស្តេច​ដាវីឌ។
 ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ប្រយ័ត្ន‌ប្រយែង
ចំពោះ​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត
ក្រែង​លោ​ខ្ញុំ​មាន​បាប ព្រោះ​តែ​ពាក្យ​សម្ដី។
ដរាប​ណា​មាន​មនុស្ស​អាក្រក់​នៅ​ក្បែរ​ខ្ញុំ
ខ្ញុំ​នឹង​មិន​និយាយ​ស្តី​អ្វី​សោះ​ឡើយ។
 ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀម
គឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ!
ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។
 ខ្ញុំ​ក្ដៅ​ជា​ខ្លាំង ហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ
នៅ​ក្នុង​ខ្លួន រហូត​ដល់​ទ្រាំ​លែង​បាន​ទៀត
ខ្ញុំ​ក៏​ពោល​ឡើង​ថា:
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយ
នៃ​ជីវិត​របស់​ទូល‌បង្គំ​ផង
តើ​ទូល‌បង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត
តើ​ជីវិត​ទូល‌បង្គំ​ផុយ​ដល់​កម្រិត​ណា?។
 ព្រះ‌អង្គ​បាន​បង្កើត​ជីវិត​ទូល‌បង្គំ​មក
ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក
គឺ​ជីវិត​ទូល‌បង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ
ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក
ប្រៀប​បាន​នឹង​មួយ​ដង្ហើមប៉ុណ្ណោះ។ - សម្រាក
 ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច​ជា​ស្រមោល
អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ
សុទ្ធ​តែ​ឥត​បាន​ការ
គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក
តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ
នឹង​បាន​ទៅ​លើ​នរណា​ឡើយ។
 ឱ​ព្រះ‌អម្ចាស់​អើយ
បើ​ដូច្នេះ តើ​ឲ្យ​ទូល‌បង្គំ​ទន្ទឹង​រង់‌ចាំ​អ្វី?
មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ។
 សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំពើ​បាប
ទាំង​ប៉ុន្មាន​ដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត!
សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ
មាក់‌ងាយ​ទូល‌បង្គំ​បាន​ឡើយ។
១០ ទូល‌បង្គំ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទេ
ដ្បិត​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ទូល‌បង្គំ។
១១ សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូល‌បង្គំ​ទៀត​ឡើយ!
ដ្បិត​ទូល‌បង្គំ​ស្ទើរ​តែ​ស្លាប់
ដោយ​ព្រះ‌អង្គ​វាយ​ទូល‌បង្គំ។
១២ ពេល​ព្រះ‌អង្គ​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់
ដែល​បាន​ធ្វើ​ខុស
ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ​ចូល​ចិត្ត
ត្រូវ​វិនាស​ហិន‌ហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។
ពិត​មែន​ហើយ ជីវិត​មនុស្ស​លោក
ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។
- សម្រាក
១៣ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក​របស់​ទូល‌បង្គំ​ផង
សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ
យំ​សោក​របស់​ទូល‌បង្គំ​ឡើយ
ដ្បិត​ទូល‌បង្គំ​គ្រាន់​តែ​ស្នាក់​នៅ
ជា​បណ្តោះ‌អាសន្ន​ជា​មួយ​ព្រះ‌អង្គ
ដូច​បុព្វ‌បុរស​របស់​ទូល‌បង្គំ​ប៉ុណ្ណោះ។
១៤ សូម​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​ទូល‌បង្គំ
ដើម្បី​ឲ្យ​ទូល‌បង្គំ​ស្រឡះ​មុខ​បន្តិច
មុន​នឹង​ទូល‌បង្គំ​លា​ចាក​លោក​នេះ
រលាយ​សូន្យ​បាត់​ទៅ។
៤០
ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់
 ទំនុក​របស់​គ្រូ​ចម្រៀង។ ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
 ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ក៏​ផ្ទៀង​ព្រះ‌កាណ៌
ស្ដាប់​សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ។
 ព្រះ‌អង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ
មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។
 ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចម្រៀង​ថ្មី
ដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើង
មនុស្ស​ជា​ច្រើន​នឹង​ឃើញ
ហើយ​កោត​ខ្លាច​ទៀត​ផង
គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
 មាន​សុភមង្គល​ហើយ
មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
ដែល​ជា​ព្រះ​បោក​បញ្ឆោត!។
 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​បាន​សម្ដែង​ការ​អស្ចារ្យ
ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ
ព្រះ‌អង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន
សម្រាប់​យើង​ខ្ញុំ​ដែរ។
គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ទេ
ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា
ទូល‌បង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។
 ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ
តែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ទូល‌បង្គំ
ឲ្យ​ចេះ​ស្ដាប់​ព្រះ‌អង្គ
ព្រះ‌អង្គ​មិន​ទាម‌ទារ​តង្វាយ​ដុត
ឬយញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។
 ដូច្នេះ ទូល‌បង្គំ​ពោល​ថា បពិត្រ​ព្រះ‌អម្ចាស់
ទូល‌បង្គំ​មក​រក​ព្រះ‌អង្គ
ទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូល‌បង្គំ។
 ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម
ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
ហើយ​វិន័យ​របស់​ព្រះ‌អង្គ​ដក់
នៅ​ក្នុង​ដួង‌ចិត្ត​ទូល‌បង្គំ​ជា‌និច្ច។
១០ ទូល‌បង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ​ដ៏​ធំ
ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា
ទូល‌បង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។
១១ ទូល‌បង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ទុក​ក្នុង​ចិត្ត​ទូល‌បង្គំ​ទាល់​តែ​សោះ
ទូល‌បង្គំ​តែង‌តែ​ប្រកាស​ពី​ព្រះ‌ហឫទ័យ
ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស
អំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់
របស់​ព្រះ‌អង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។
១២ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ដឹង​ថា​ព្រះ‌អង្គ​តែង‌តែ
អាណិត​មេត្តា​ទូល‌បង្គំ​ឥត​ឈប់​សោះ​ឡើយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់
របស់​ព្រះ‌អង្គ​តែង‌តែ​តាម​ការ‌ពារ​ទូល‌បង្គំ​ជា‌និច្ច។
១៣ មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូល‌បង្គំ
កំហុស​របស់​ទូល‌បង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូល‌បង្គំ
ធ្វើ​ឲ្យ​ទូល‌បង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ
កំហុស​ទូល‌បង្គំ​មាន​ចំនួន​ច្រើន​ជាង
សរសៃ​សក់​របស់​ទូល‌បង្គំ​ទៅ​ទៀត
ទូល‌បង្គំ​លែង​មាន​កម្លាំង
ប្រឈម​មុខ​ទៀត​ហើយ។
១៤ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់អើយ
សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
១៥ សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ទូល‌បង្គំ
ត្រូវ​អាប់‌ឱន និង​បាក់​មុខ​ទាំង​អស់​គ្នា!
សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត
នឹង​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ
ត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!
១៦ សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូល‌បង្គំ
ត្រូវ​បរា‌ជ័យ ទាំង​អាប់​កិត្តិយស
១៧ រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ
រួម​ជា​មួយ​ព្រះ‌អង្គ!
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ
របស់​ព្រះ‌អង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា
«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។
១៨ ទូល‌បង្គំ​ជា​មនុស្ស​កំសត់​ទុរគត
តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូល‌បង្គំ។
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!
៤១
សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
 មាន​សុភមង្គល​ហើយ
អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់
នឹង​មនុស្ស​កំសត់​ទុរគត!
ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន
ព្រះ‌អម្ចាស់​នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។
 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេ
ហើយ​អ្នក​នោះ​មាន​សុភមង្គល​នៅ​លើ​ផែន‌ដី
ព្រះ‌អង្គ​នឹង​មិន​បណ្តោយ​ឲ្យ​គេ​ធ្លាក់
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។
 ព្រះ‌អម្ចាស់​បី​បាច់​ថែ‌រក្សា​គេ
នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច
ហើយ​ព្រះ‌អង្គ​ប្រោស​គេ
ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។
 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះ‌អង្គ​អើយ
សូម​ប្រណី​មេត្តា​ទូល‌បង្គំ
សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង
ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ហើយ។
 សត្រូវ​របស់​ទូល‌បង្គំ​នាំ​គ្នា
និយាយ​អាក្រក់​ពី​ទូល‌បង្គំ
គេ​បន់​ឲ្យ​តែ​ទូល‌បង្គំ​ស្លាប់
គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ។
 អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ទូល‌បង្គំ
គេ​មាន​គំនិត​មិន​ល្អ​ទេ
គេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញ
ទាំង​និយាយ​បរិហារ​ពី​ទូល‌បង្គំ។
 អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
និយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក
ប្រឆាំង​នឹង​ទូល‌បង្គំ
ថា​ទូល‌បង្គំ​គេច​មិន​ផុត​ពី​ស្លាប់។
 គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ!
គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។
១០ សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ទូល‌បង្គំ
គឺ​អ្នក​ដែល​ទូល‌បង្គំ​ទុក​ចិត្ត
ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ
រួម​ជា​មួយ​ទូល‌បង្គំ ក៏​ប្រឆាំង​នឹង​ទូល‌បង្គំ​ដែរ។
១១ ចំពោះ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រណី​មេត្តា​ទូល‌បង្គំ
សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង
នោះ​ទូល‌បង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ
ឲ្យ​សម​នឹង​អំពើ​របស់​គេ។
១២ បើ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
គ្មាន​ជ័យ‌ជម្នះ​លើ​ទូល‌បង្គំ​ទេ​នោះ
ទូល‌បង្គំ​នឹង​ដឹង​ជាក់​ថា
ព្រះ‌អង្គ​ពិត​ជា​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូល‌បង្គំ​មែន។
១៣ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ
ដោយ​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ទាំង​ស្រុង
ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ
នៅ​ជា​មួយ​ព្រះ‌អង្គ​រហូត​ត​ទៅ។
១៤ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! អាម៉ែន!។
៤២

ភាគ​ទី​ពីរ

(ទំនុក‌តម្កើង ៤២-៧២)
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ជាប់​ជា​ឈ្លើយ​សឹក
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូល‌បង្គំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ
ព្រះ‌អង្គ​ខ្លាំង​ណាស់
ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។
 ខ្ញុំ​ស្រេក​ឃ្លាន​ព្រះ‌ជាម្ចាស់
គឺ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ
តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត
ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​បាន?
 ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។
គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា
«តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។
 ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង
នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ​ប្រជាជន
មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ
និង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។
 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា:
«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!»
ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត
ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។
 ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​ស្រយុត​ចិត្ត​ជា​ខ្លាំង
ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​នឹក​ឃើញ
ព្រះ‌អង្គ​ពី​កន្លែង​ដែល​ទូល‌បង្គំ​នៅ​នេះ
គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ែរម៉ូន
និង​ភ្នំ​មីតសារ។
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់
ធ្លាក់​មក​លើ​ទូល‌បង្គំ
ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ
លាន់​ឮ​គគ្រឹក‌គគ្រេង។
 នៅ​ពេល​ថ្ងៃ ព្រះ‌អម្ចាស់​សម្ដែង
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ខ្ញុំ
នៅ​ពេល​យប់ ខ្ញុំ​ច្រៀង​បទ​តម្កើង​ព្រះ‌អង្គ
បទ​ចម្រៀង​នេះ​ជា​ពាក្យ​អធិស្ឋាន​ចំពោះ
ព្រះ‌ជាម្ចាស់​នៃ​ជីវិត​ខ្ញុំ។
១០ ខ្ញុំ​ទូល​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​ទូល‌បង្គំ?
ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​រង​ទុក្ខ​លំបាក
ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។
១១ ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ទូល‌បង្គំ
ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ
គេ​ចេះ​តែ​ពោល​មក​ទូល‌បង្គំ​គ្រប់​ពេល
គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។
១២ ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា
«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!»
ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត
ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ខ្ញុំ។
៤៣
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង
សូម​កាន់​ក្តី​ទូល‌បង្គំ​តទល់​នឹង​មនុស្ស​ទមិឡ!
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត
ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។
 ព្រះ‌ជាម្ចាស់​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​ជា​ព្រះ​ការ‌ពារ​ទូល‌បង្គំ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​ទូល‌បង្គំ?
ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​រង​ទុក្ខ​លំបាក
ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?
 សូម​ប្រទាន​ពន្លឺ និង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ
មក​ដឹក​នាំ​ទូល‌បង្គំ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដ៏‌វិសុទ្ធ*
របស់​ព្រះ‌អង្គ ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ!
 ពេល​នោះ ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូល‌បង្គំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ទៅ​ជិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព
នៃ​អំណរ​ដ៏​លើស‌លប់​របស់​ទូល‌បង្គំ។
ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ
ដោយ​សំឡេង​ពិណ!
 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា
«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!»
ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត
ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ខ្ញុំ។
៤៤
ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ដូន‌តា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ
យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក
នូវ​ស្នា​ព្រះ‌ហស្ដ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នៅ​ជំនាន់​របស់​លោក
គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។
 ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​បណ្តេញ​ប្រជា‌ជាតិ​នានា
ចេញ​ពី​ស្រុក​របស់​ខ្លួន
ហើយ​យក​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ឲ្យ​មក​នៅ​ជំនួស។
ព្រះ‌អង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ
ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ពង្រីក​ទឹក​ដី។
 ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ
ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ
ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជម្នះ
ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ
គឺ​គេ​ទទួល​ជ័យ‌ជម្នះ​ដោយ‌សារ​ឫទ្ធា‌នុភាព
និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​ស្រឡាញ់
ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​របស់​ទូល‌បង្គំ!
មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជម្នះ
ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
 ដោយ‌សារ​ព្រះ‌អង្គ
យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អង្គ
យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក
ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ
 ដ្បិត​ទូល‌បង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ
ហើយ​ដាវ​របស់​ទូល‌បង្គំ
ក៏​មិន​អាច​សង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។
 មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច
ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យ
អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។
 ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើង
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ
ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង
ព្រះ‌នាម​របស់​ព្រះ‌អង្គ​អស់​កល្ប‌ជានិច្ច។ - សម្រាក
១០ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល
យើង​ខ្ញុំ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខ
ព្រះ‌អង្គ​មិន​យាង​ទៅ​ជា​មួយ​កង‌ទ័ព
របស់​យើង​ខ្ញុំ​ទៀត​ទេ។
១១ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយ
នៅ​មុខ​បច្ចា‌មិត្ត
ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិ
របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជ័យ‌ភ័ណ្ឌ។
១២ ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យ
ខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយ
ទៅ​តាម​ប្រទេស​នានា
១៣ ព្រះ‌អង្គ​បាន​លក់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
យ៉ាង​ថោក​បំផុត គឺ​ព្រះ‌អង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។
១៤ ព្រះ‌អង្គ​បាន​បណ្តោយ​ឲ្យ​ប្រទេស
ជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំ
ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ
នាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។
១៥ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា
យក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើច
ពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ
១៦ ទូល‌បង្គំ​តែង‌តែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃ
ហើយ​ទូល‌បង្គំ​អាម៉ាស់​មុខ​ណាស់
១៧ នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ
នាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។
១៨ ឱ​ព្រះ‌អម្ចាស់​អើយ
ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំ
ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះ‌អង្គ
ហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណង
សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ។
១៩ យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ទេ
ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក
ពី​មាគ៌ា​របស់​ព្រះ‌អង្គ​ដែរ
២០ មិន​គួរ​ណា​ព្រះ‌អង្គ​បំបរ‌បង់​ចោល​យើង​ខ្ញុំ
នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវ
ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​ធ្លាក់​ទៅ
ក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។
២១ ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំ
ប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរ
ព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ
២២ ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខាន
ដ្បិត​ព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ
ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។
២៣ ព្រោះ​តែ​ព្រះ‌អង្គ
គេ​ប្រហារ​ជីវិត​យើង​ខ្ញុំ​គ្រប់​ពេល​វេលា
ហើយ​គេ​ចាត់​ទុក​យើង​ខ្ញុំ
ដូច​ជា​ចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់។
២៤ ព្រះ‌អម្ចាស់​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ?
សូម​ក្រោក​ឡើង! សូម​តើន​ឡើង
កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។
២៥ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន
មិន​ទត​មើល​មក​យើង​ខ្ញុំ​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​យើង​ខ្ញុំ
ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ?
២៦ ដ្បិត​គេ​ជាន់​ឈ្លី​យើង​ខ្ញុំ​ក្នុង​ធូលី​ដី
យើង​ខ្ញុំ​បរា‌ជ័យ​ផ្កាប់​មុខ​នៅ​នឹង​ដី។
២៧ សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង!
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ
សូម​រំដោះ​យើង​ខ្ញុំ​ផង។
៤៥
ចម្រៀង​នៅ​ពេល​ព្រះ‌រាជា​រៀប​អភិសេក
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ​ផ្កា​ម្លិះ។
កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។ ចម្រៀង​ស្នេហា។
 ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ
ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ
ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា​ក្សត្រ។
សូម​ឲ្យ​សម្ដី​ខ្ញុំ​ចាប់​ចុង​ជួន
ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។
 ក្នុង​ចំណោម​បុរស​ទាំង​អស់
មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ
ព្រះ‌អង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់
ប្រទាន​ពរ​ដល់​ព្រះ‌អង្គ​រហូត​ត​ទៅ។
 ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិ​អើយ
សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុង‌រឿង
និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះ‌អង្គ​ទៅ។
 សូម​ព្រះ‌អង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថ
ប្រកប​ដោយ​សិរី‌រុង​រឿង
ដើម្បី​ច្បាំង​ការ‌ពារ​សេចក្ដី​ពិត
និង​សេចក្ដី​សុចរិត​ទៀង​ត្រង់
សូម​ព្រះ‌អង្គ​ទទួល​មហា​ជោគ‌ជ័យ
ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។
 សូម​ឲ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះ‌អង្គ
បាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ
សូម​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ
នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។
 បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌
 ព្រះ‌អង្គ​តែង‌តែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់
ជា​ព្រះ​របស់​ព្រះ‌អង្គ​ជ្រើស‌រើស​ព្រះ‌អង្គ
ពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ
ហើយ​ប្រទាន​ឲ្យ​ព្រះ‌អង្គ
មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។
 ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយ
ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រឹស្នា
មាន​ក្រុម​តន្ដ្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ
នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។
១០ ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រី
របស់​ស្តេច​នគរ​នានា
ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​ទ្រង់​គ្រឿង​អលង្ការ
ធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត
គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។
១១ ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​អើយ
សុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ
ចូរ​កុំ​នឹក​នា​ប្រជា‌រាស្ដ្រ
និង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌នាង​ទៀត​អី!
១២ ដ្បិត​ព្រះ‌មហា​ក្សត្រ​គាប់​ព្រះ‌ហឫទ័យ
នឹង​សម្ផស្ស​របស់​ព្រះ‌នាង​ខ្លាំង​ណាស់
ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទៅ
ព្រះ‌អង្គ​ជា​ម្ចាស់​របស់​ព្រះ‌នាង​ហើយ។
១៣ ប្រជា‌រាស្ដ្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​តង្វាយ
មក​ថ្វាយ​ព្រះ‌នាង អ្នក​មាន​ទាំង‌ឡាយ​នឹង​នាំ​គ្នា
មក​ផ្គាប់‌ផ្គុន​ព្រះ‌នាង។
១៤ ព្រះ‌អង្គ​ម្ចាស់‌ក្សត្រិយ៍​គង់​នៅ​ក្នុង​ព្រះ‌បរម‌រាជ‌វាំង
ព្រះ‌នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់
ព្រះ‌ភូសា​របស់​ព្រះ‌នាង​លំអ​ទៅ​ដោយ​មាស។
១៥ គេ​ដង្ហែ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ
ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌
និង​មាន​ពួក​ភីលៀង​ហែ‌ហម​ពី​ក្រោយ
ចូល​ទៅ​គាល់​ព្រះ‌រាជា​ផង។
១៦ ពួក​នាង​ចូល​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌រាជា
ដោយ​មាន​បណ្តា‌ជន​បន្លឺ​សំឡេង​អបអរ‌សាទរ
យ៉ាង​សប្បាយ។
១៧ បពិត្រ​ព្រះ‌រាជា សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ
ព្រះ‌អង្គ​បាន​ឡើង​គ្រង​រាជ្យ
ត​ពី​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​នឹង​តែង‌តាំង​ព្រះ‌បុត្រា
របស់​ព្រះ‌អង្គ​ឲ្យ​គ្រប់‌គ្រង​ទួ‌ទាំង​នគរ។
១៨ ទូល‌បង្គំ​នឹង​ថ្លា‌ថ្លែង​រំឭក​ពី​ព្រះ‌នាម
របស់​ព្រះ‌អង្គ​រហូត​ត​ទៅ
ហើយ​ប្រជា‌រាស្ដ្រ​នានា​ក៏​នឹង​នាំ​គ្នា​លើក​តម្កើង
ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។
៤៦
ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​យើង
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ​ចម្រៀង​របស់​កូន​ចៅ​លោក​កូរេ។
បទ​សម្រាប់​នារី។
 ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ជា​ជម្រក
និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង
នៅ​ពេល​មាន​អាសន្ន
ព្រះ‌អង្គ​តែង‌តែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។
 ហេតុ​នេះ​ហើយ​បាន​ជា​យើង
មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
គឺ​ទោះ​បី​មាន​រញ្ជួយ​ផែន‌ដី
ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ
 ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក​បែក​ពពុះ
ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំ​នានា​យ៉ាង​ណា​ក្តី
ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។ - សម្រាក
 មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព
បុរី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌ដំណាក់
ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
 ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​បុរី
ហើយ​បុរី​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។
ព្រះ‌អង្គ​នឹង​សង្គ្រោះ​បុរី​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។
 ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ
ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដូច​ផ្គរ‌លាន់
ផែន‌ដី​ក៏​រលាយ​អស់​ទៅ
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក
ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក
 ចូរ​នាំ​គ្នា​មក​មើល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែង
នៅ​លើ​ផែន‌ដី​នេះ!
១០ គឺ​ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម​នៅ​លើ
សកល​លោក​ទាំង​មូល
ព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ និង​លំពែង
ហើយ​ដុត​រទេះ​ចម្បាំង​ចោល​អស់។
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា
យើង​នេះ​ហើយ​ជា​ព្រះ‌ជាម្ចាស់
យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា
ហើយ​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល»។
១២ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក
ដ៏​រឹង‌មាំ​សម្រាប់​យើង។
- សម្រាក
៤៧
ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
 ទំនុក​ពី​សៀវភៅ​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
 ប្រជាជន​ទាំង‌ឡាយ​អើយ
ចូរ​ទះ​ដៃ​អបអរ‌សាទរ!
ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់
ដោយ​សប្បាយ​រីក‌រាយ!
 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ព្រះ‌អង្គ​ជា​ទី​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម
ដែល​គ្រង​រាជ្យ​លើ​ផែន‌ដី​ទាំង​មូល។
 ព្រះ‌អង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានា
ឲ្យ​ធ្វើ​ជា​ចំណុះ​យើង
ហើយ​ដាក់​ប្រជា‌ជាតិ​នានា
ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។
 ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ទឹក​ដី
ឲ្យ​យើង​ទុក​ជា​មត៌ក
ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែង
គឺ​យើង​ជា​ពូជ‌ពង្ស​លោក​យ៉ាកុប
ដែល​ព្រះ‌អង្គ​ស្រឡាញ់។ - សម្រាក
 ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន
ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ
ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។
 ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌ជាម្ចាស់!
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង
ថ្វាយ​ព្រះ‌មហា​ក្សត្រ​នៃ​យើង!
 ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ
នៃ​ផែន‌ដី​ទាំង​មូល
ចូរ​នាំ​គ្នា​ស្មូត្រ​កំណាព្យ​ថ្វាយ​ព្រះ‌អង្គ​ទៅ!។
 ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានា
ព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏‌វិសុទ្ធ*។
១០ អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា មក​ជួប‌ជុំ​គ្នា
ជា​មួយ​ប្រជាជន​នៃ​ព្រះ​របស់​លោក​អប្រា‌ហាំ
ដ្បិត​អ្នក​ដឹក​នាំ​ផែន‌ដី​ទាំង​មូល
ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់!។
៤៨
ក្រុង​ស៊ីយ៉ូន ជា​បុរី​របស់​ព្រះ‌ជាម្ចាស់
 បទ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ដែល​ត្រូវ​តែ​លើក​តម្កើង
ឲ្យ​ខ្ពង់‌ខ្ពស់​បំផុត
នៅ​ក្នុង​បុរី​ព្រះ‌ជាម្ចាស់​របស់​យើង
គឺ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
 ភ្នំ​របស់​ព្រះ‌ជាម្ចាស់​ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត
គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព
ជា​បុរី​របស់​ព្រះ‌មហា​ក្សត្រ
ដែល​នាំ​ឲ្យ​ផែន‌ដី​ទាំង​មូល​មាន​អំណរ។
 នៅ​ក្នុង​បុរី​នេះ គេ​ទទួល​ស្គាល់​ថា
ព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំ។
 ស្តេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន
 ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង
ហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់‌ស្លុត
 ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ
ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន
 និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ា
បំបែក​នាវា​ដ៏​ធំៗ។
 យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង
របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ព្រះ​របស់​យើង ព្រះ‌អង្គ​នឹង​ការ‌ពារ
ក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក
១០ ឱ​ព្រះ‌ជាម្ចាស់​អើយ
ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ
យើង​ខ្ញុំ​រិះ‌គិត​អំពី​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១១ ព្រះ‌ជាម្ចាស់​អើយ ដូច​ព្រះ‌នាម​របស់​ព្រះ‌អង្គ
ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា
មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ព្រះ‌អង្គ
រហូត​ដល់​ស្រុក​ដាច់​ស្រយាល
ផែន‌ដី​យ៉ាង​នោះ​ដែរ។
ព្រះ‌អង្គ​គ្រប់‌គ្រង​ដោយ​សុចរិត។
១២ សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើង
សូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំង
ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។
១៣ ប្រជាជន​របស់​ព្រះ‌ជាម្ចាស់​អើយ
ចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំ‌វិញ​ក្រុង​ស៊ីយ៉ូន!
ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល!
១៤ ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង
ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ
ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង
ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖
១៥ «ព្រះ‌ជាម្ចាស់​ពិត​ជា​ព្រះ​របស់​យើង
អស់​កល្ប‌ជានិច្ច
ហើយ​ព្រះ‌អង្គ​ជា​អ្នក​ដឹក​នាំ​យើង
ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។
៤៩
កុំ​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ!
 ទំនុក​ពី​សៀវភៅ​គ្រូ​ចម្រៀង។
ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
 ប្រជាជន​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ត្រង‌ត្រាប់​ស្ដាប់!
មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់
 គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ
ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ!
 ខ្ញុំ​នឹង​បរិយាយ​អំពី​គតិ‌បណ្ឌិត ខ្ញុំ​នឹង​សម្ដែង
ចេញ​នូវ​គោល​គំនិត​ប្រកប​ដោយ​ប្រាជ្ញា។
 ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ
របស់​អ្នក​ប្រាជ្ញ
ហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នា
ទាំង​លេង​ពិណ​កំដរ​ផង។
 នៅ​គ្រា​មាន​អាសន្ន
ឬ​ពេល​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ
ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​សោះ​ឡើយ។
 មនុស្ស​អាក្រក់​តែង‌តែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួន
គេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ។
 ពុំ​មាន​នរណា​ម្នាក់​អាច​លោះ​អ្នក​ដទៃ​ឡើយ
ហើយ​ក៏​ពុំ​អាច​បង់​ថ្លៃ​ថ្វាយ​ព្រះ‌ជាម្ចាស់
ដើម្បី​លោះ​ជីវិត​របស់​ខ្លួន​បាន​ដែរ
 ដ្បិត​តម្លៃ​លោះ​ជីវិត​របស់​មនុស្ស​ថ្លៃ​ណាស់
គឺ​ទោះ​បី​ជា​គេ​ខំ​បង់​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ
ក៏​មិន​គ្រប់​ដែរ។
១០ តើ​មនុស្ស​អាច​រស់​រហូត
ហើយ​គេច​ផុត​ពី​រណ្ដៅ​មច្ចុរាជ​បាន​ឬ?។
១១ យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ
ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ
គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា
ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។
១២ គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេ
នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
លំនៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្ស
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ
ហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេ
តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។
១៣ ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​កិត្តិយស​រុង‌រឿង
ពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេ
គេ​មិន​យល់​ថា​គេ​នឹង​ត្រូវ​បាត់​បង់​ជីវិត​ទៅ
ដូច​សត្វ​តិរច្ឆាន​នោះ​ឡើយ។
១៤ រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង
ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន
អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ - សម្រាក
១៥ អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀម
ដែល​យក​ទៅ​សម្លាប់។
គង្វាល​ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណា
មច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។
មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេ
រូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យ
ហើយ​ទៅ​រស់​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់។
១៦ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំដោះ​ជីវិត​ខ្ញុំ
ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់
ព្រះ‌អង្គ​នឹង​យក​ខ្ញុំ​ទៅ។ - សម្រាក
១៧ ពេល​ឃើញ​នរណា​ម្នាក់​ទៅ​ជា​អ្នក​មាន
ហើយ​ឃើញ​ទ្រព្យ‌សម្បត្តិ​ចេះ​តែ​រីក​ចម្រើន
កុំ​ភ័យ​ខ្លាច​អី
១៨ ដ្បិត​ពេល​ស្លាប់​ទៅ
គេ​ពុំ​អាច​យក​អ្វី​ទៅ​ជា​មួយ​បាន​ទេ
គឺ​គេ​មិន​អាច​យក​ទ្រព្យ‌សម្បត្តិ
ចុះ​ទៅ​ក្នុង​រណ្ដៅ​ជា​មួយ​ឡើយ។
១៩ ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភមង្គល​ក្នុង​ជីវិត​នេះ
ហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរ
ដោយ​ឃើញ​គេ​បាន​ចម្រុង​ចម្រើន​ក៏​ដោយ
២០ ក៏​គង់​តែ​គេ​ត្រូវ​ចុះ​ទៅ​ជួប‌ជុំ
នឹង​ដូន‌តា​របស់​ខ្លួន ចៀស​មិន​ផុត
នៅ​ក្នុង​កន្លែង​ដែល​គេ​ពុំ​អាច​មើល
ឃើញ​ពន្លឺ​ទៀត​ឡើយ។
២១ មនុស្ស​ដែល​មាន​កិត្តិយស​រុង‌រឿង
តែ​មិន​យល់​អ្វី​សោះ​នោះ
គេ​នឹង​បាត់​បង់​ទៅ​ដូច​សត្វ​តិរច្ឆាន​ដែរ។
៥០
ការ​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ
 ទំនុក​របស់​លោក​អសាភ។
ព្រះ‌អម្ចាស់​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​កោះ​ហៅ
ផែន‌ដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត
រហូត​ដល់​ទិស​ខាង​លិច
 ព្រះ‌ជាម្ចាស់​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន
ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។
 ព្រះ​នៃ​យើង​ព្រះ‌អង្គ​យាង​មក​ហើយ
ព្រះ‌អង្គ​មិន​សំងំ​នៅ​ស្ងៀម​ឡើយ
មាន​ភ្លើង​សន្ធោ‌សន្ធៅ​នៅ​ពី​មុខ​ព្រះ‌អង្គ
ហើយ​ជុំ‌វិញ​ព្រះ‌អង្គ
មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។
 ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ
និង​ផែន‌ដី ឲ្យ​ធ្វើ​ជា​សាក្សី
នៅ​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​ប្រមូល​ពួក​អ្នក​ជឿ​ឲ្យ​មក​ជួប​យើង
គឺ​អស់​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជា
ដើម្បី​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង!»។
 ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌ជាម្ចាស់​ផ្ទាល់​ព្រះ‌អង្គ​ជា​ចៅ‌ក្រម។ - សម្រាក
 «អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ!
អ៊ីស្រា‌អែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។
យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
 យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញ‌បូជា
និង​តង្វាយ​ដុត ដែល​អ្នក​រាល់​គ្នា​តែង‌តែ
យក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។
 យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា
ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ
១០ ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ
សុទ្ធ​តែ​ជា​របស់​យើង
ហើយ​សត្វ​រាប់‌ម៉ឺន​រាប់​សែន​ក្បាល
ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។
១១ យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​តាម​ភ្នំ
ហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការ
ក៏​ជា​របស់​យើង​ដែរ។
១២ ប្រសិន​បើ​យើង​ឃ្លាន
យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ
ដ្បិត​ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង
ពិភព​នេះ សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​យើង​។
១៣ តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ?
តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?
១៤ តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌ជាម្ចាស់
គឺ​ពាក្យ​អរ​ព្រះ‌គុណ
ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា
ចំពោះ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
១៥ នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ
យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង
សិរី‌រុង​រឿង​របស់​យើង។
១៦ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល
ទៅ​កាន់​មនុស្ស​អាក្រក់​ថា៖
ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចេះ​តែ​សូត្រ
ក្រឹត្យវិន័យ​របស់​យើង ហើយ​ចេះ​តែ​ទន្ទេញ​ថា
បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ដូច្នេះ?
១៧ ក៏​ប៉ុន្តែ អ្នក​ពុំ​ព្រម​ឲ្យ​យើង​ប្រដែ‌ប្រដៅ​សោះ
ហើយ​ក៏​មិន​ព្រម​ទទួល​យក​ពាក្យ​យើង​ដែរ។
១៨ ពេល​ណា​អ្នក​ជួប​ចោរ អ្នក​សេព‌គប់​ជា​មួយ​គេ​ភ្លាម
ហើយ​អ្នក​តែង‌តែ​ចូល​ដៃ
ជា​មួយ​ជន​ផិត​ក្បត់​ទៀត​ផង។
១៩ មាត់​របស់​អ្នក​តែង​ស្រដី​ចេញ
នូវ​ពាក្យ​អាក្រក់‌អាក្រី
ហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់
ចេញ​នូវ​ពាក្យ​បោក​ប្រាស់។
២០ អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បង‌ប្អូន​ជា‌និច្ច
ហើយ​អ្នក​បរិហារ​កេរ្តិ៍​បង‌ប្អូន​បង្កើត​ទៀត​ផង។
២១ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ
តើ​ឲ្យ​យើង​នៅ​ស្ងៀម​ម្ដេច​កើត?
អ្នក​ស្មាន​ថា​យើង​ដូច​អ្នក​ដែរ​ឬ?
ប៉ុន្តែ យើង​ថ្កោល​ទោស ហើយ​បង្ហាញ
ឲ្យ​អ្នក​ឃើញ​កំហុស​ទាំង​នេះ​ផ្ទាល់​នឹង​ភ្នែក។
២២ អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ
ចូរ​រិះ‌គិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅ
ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា
ហើយ​គ្មាន​នរណា​អាច​រំដោះ
អ្នក​រាល់​គ្នា​ឡើយ។
២៣ *អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ថ្វាយ​ពាក្យ
អរ​ព្រះ‌គុណ​ទុក​ជា​តង្វាយ
ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក
ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។
៥១
ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​លើក‌លែង​ទោស
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង
ទំនុក​របស់​ស្តេច​ដាវីឌ។
 នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្តេច​ដាវីឌ
បន្ទាប់​ពី​ស្តេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់
ជា​មួយ​នាង​បាត‌សេបា។
 ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ដ៏​លើស‌លប់
សូម​លើក‌លែង​ទោស​ឲ្យ​ទូល‌បង្គំ​ផង
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ
អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។
 សូម​លុប​លាង​កំហុស​ទូល‌បង្គំ
ឲ្យ​បាន​ស្អាត​ទាំង​ស្រុង
សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!
 ទូល‌បង្គំ​ទទួល​សារ‌ភាព​ថា
ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ
អំពើ​បាប​របស់​ទូល‌បង្គំ​ដិត​ជាប់
នៅ​ក្នុង​អារម្មណ៍​ទូល‌បង្គំ​ជា‌និច្ច។
 ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ
ព្រះ‌អង្គ គឺ​ទាស់​នឹង​ព្រះ‌អង្គ​តែ​មួយ​គត់
ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ
ដែល​ព្រះ‌អង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។
ទោះ​បី​ព្រះ‌អង្គ​កាត់​ទោស​ទូល‌បង្គំ​យ៉ាង​ណា​ក្តី
ក៏​ព្រះ‌អង្គ​នៅ​តែ​សុចរិត
ហើយ​ទោះ​បី​ព្រះ‌អង្គ​ធ្វើ​ទោស​ទូល‌បង្គំ​យ៉ាង​ណា​ក្តី
ក៏​ព្រះ‌អង្គ​នៅ​តែ​ឥត​កំហុស​ដដែល។
 ទូល‌បង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក
ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី
នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!
 ក៏​ប៉ុន្តែ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ
នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។
សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង‌ចិត្ត​ផង!
 សូម​ជម្រះ​ទូល‌បង្គំ ដោយ​ស្លឹក​ហ៊ីសុប*
នោះ​ទូល‌បង្គំ​នឹង​បាន​បរិសុទ្ធ
សូម​លាង​សំអាត​ទូល‌បង្គំ
នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត​។
១០ សូម​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ថា
ព្រះ‌អង្គ​អត់‌ទោស​ទូល‌បង្គំ​ហើយ
នោះ​ទូល‌បង្គំ​មាន​អំណរ​សប្បាយ
ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូល‌បង្គំ
នឹង​បាន​រីក‌រាយ​ឡើង​វិញ។
១១ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើល
អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ
តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន
របស់​ទូល‌បង្គំ​ទៅ។
១២ ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។
១៣ សូម​កុំ​បោះ​បង់​ទូល‌បង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ
សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ
របស់​ព្រះ‌អង្គ​ចេញ​ពី​ទូល‌បង្គំ​ឡើយ។
១៤ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​អំណរ
ព្រោះ​តែ​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
សូម​គាំ‌ទ្រ​ទូល‌បង្គំ
ដោយ​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។
១៥ ទូល‌បង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល​ទាំង‌ឡាយ
ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌អង្គ​វិញ។
១៦ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូល‌បង្គំ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់
នោះ​ទូល‌បង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត
របស់​ព្រះ‌អង្គ​ដោយ​អំណរ។
១៧ ព្រះ‌អម្ចាស់​អើយ
សូម​ជួយ​ទូល‌បង្គំ​ឲ្យ​បន្លឺ​សំឡេង
ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អង្គ​ផង។
១៨ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​ទូល‌បង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ
ទោះ​បី​តង្វាយ​ដុត​ទាំង​មូល
ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ដែរ។
១៩ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​ទូល‌បង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្តាយ
ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ
និង​ចិត្ត​លែង​មាន​អំនួត។
២០ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន
ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ
ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។
២១ ពេល​នោះ ព្រះ‌អង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ
នឹង​តង្វាយ​ដែល​ស្រប​តាម​វិន័យ*​របស់​ព្រះ‌អង្គ
គឺ​តង្វាយ​ដុត​ទាំង​មូល
ហើយ​គេ​នឹង​យក​គោ​ឈ្មោល​មក​ថ្វាយ
នៅ​លើ​អាសនៈ​របស់​ព្រះ‌អង្គ​ដែរ។
៥២
អ្នក​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ និង​អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
 នៅ​គ្រា​ដែល​លោក​ដូអេក ជា​ជន​ជាតិ​អេដុម
ទៅ​ទូល​ស្តេច​សាអ៊ូល​ថា ស្តេច​ដាវីឌ​បាន
រត់​ទៅ​ជ្រក​កោន​នឹង​ស្តេច​អហ៊ី‌ម៉ាឡេក
 អ្នក​ខ្លាំង​ពូកែ​អើយ
ហេតុ​អ្វី​បាន​ជា​អ្នក​ចេះ​តែ​អួត
ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដូច្នេះ?
ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ជា‌និច្ច!។
 រៀង​រាល់​ថ្ងៃ អ្នក​តែង‌តែ​គិត‌គូរ
ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ពាក្យ​សម្ដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត
គឺ​ប៉ិន‌ប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។
 អ្នក​ចូល​ចិត្ត​ការ​អាក្រក់​ជាង​ការ​ល្អ
ហើយ​ចូល​ចិត្ត​កុហក​ជាង​និយាយ​ការ​ពិត។
 អ្នក​ចូល​ចិត្ត​ប្រើ​ពាក្យ​សម្ដី​វាយ​ប្រហារ​គេ
អ្វីៗ​ដែល​អ្នក​ពោល​ចេញ​មក
សុទ្ធ​តែ​អាស្រូវ​ទាំង​អស់។
 ហេតុ​នេះ ព្រះ‌ជាម្ចាស់​នឹង​បំផ្លាញ
អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន
ព្រះ‌អង្គ​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន
ហើយ​ព្រះ‌អង្គ​នឹង​យក​អ្នក​ចេញ
ពី​ពិភព‌លោក​ដែល​យើង​រស់​នៅ​នេះ។ - សម្រាក
 មនុស្ស​សុចរិត​នឹង​ឃើញ
ហើយ​កោត​ខ្លាច​ទៀត​ផង
គេ​នាំ​គ្នា​សើច ទាំង​ពោល​ថា:
 «មើល​អ្នក​នុ៎ះ!
គាត់​ពុំ​បាន​យក​ព្រះ‌ជាម្ចាស់​ជា​ទី​ពឹង​ទេ
គាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួន
ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។
១០ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់
របស់​ព្រះ‌ជាម្ចាស់
ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី
ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
របស់​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។
១១ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច
ចំពោះ​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ទូល‌បង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អង្គ
នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស។
៥៣
អ្នក​ជឿ​ព្រះ‌ជាម្ចាស់ និង​ពិភព‌លោក​ដ៏​អាក្រក់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
កំដរ​ដោយ​ខ្លុយ។ កំណាព្យ​របស់​ស្តេច​ដាវីឌ។
 មនុស្ស​ឥត​គំនិត​តែង‌តែ​រិះ‌គិត​ថា
«គ្មាន​ព្រះ‌ជាម្ចាស់​ទេ»។
ពួក​គេ​ជា​មនុស្ស​ពាល
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ
គឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។
 ពី​ស្ថាន​បរម‌សុខ
ព្រះ‌ជាម្ចាស់​ទត​មើល​មក​មនុស្ស​លោក
ក្រែង​លោ​មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា
ស្វែង​រក​ព្រះ‌អង្គ។
 ក៏​ប៉ុន្តែ ពួក​គេ​សុទ្ធ​តែ​វង្វេង​ទាំង​អស់​គ្នា
ពួក​គេ​រួម​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ
គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។
 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ពិត​ជា​មិន​យល់​អ្វី​ទាំង​អស់​ឬ?។
ពួក​គេ​ចិញ្ចឹម​ជីវិត
ដោយ​កេង‌ប្រវ័ញ្ច​ប្រជា‌រាស្ដ្រ​របស់​យើង
ហើយ​មិន​ដែល​គោរព​បម្រើ​យើង​ទាល់​តែ​សោះ»។
 ទោះ​បី​គ្មាន​មូល​ហេតុ​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ក៏​ដោយ
ក៏​គេ​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ​ដែរ
ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ
របស់​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ​ស្លាប់​ចោល​ឆ្អឹង
ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​មុខ
ព្រោះ​ព្រះ‌ជាម្ចាស់​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ។
 សូម​ឲ្យ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន
សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល!
ពេល​ព្រះ‌ជាម្ចាស់​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ដែល​ជា​ឈ្លើយ​មក​ស្រុក​វិញ​
កូន​ចៅ​របស់​លោក​យ៉ាកុប
នឹង​បាន​ត្រេក‌អរ​យ៉ាង​ខ្លាំង
ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​នឹង​មាន​អំណរ
សប្បាយ​ដ៏​លើស‌លប់។
៥៤
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។
កំណាព្យ​របស់​ស្តេច​ដាវីឌ
 នៅ​ពេល​ដែល​ជន​ជាតិ​ស៊ីភ​មក​ទូល​ស្តេច​សាអ៊ូល​ថា
ស្តេច​ដាវីឌ​នៅ​លាក់​ខ្លួន​ជា​មួយ​ពួក​គេ
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​សង្គ្រោះ​ទូល‌បង្គំ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ
ដោយ​យល់​ដល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូល‌បង្គំ​ផង
 ដ្បិត​ជន​បរទេសលើក​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
មនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ទូល‌បង្គំ
ចិត្ត​អ្នក​ទាំង​នោះ
មិន​រវី‌រវល់​នឹង​ព្រះ‌ជាម្ចាស់​ទេ។ - សម្រាក
 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ
ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​ជីវិត​ខ្ញុំ។
 ព្រះ‌អង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។
សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ
ដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះ
ត្រង់​របស់​ព្រះ‌អង្គ!
 ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អង្គ
ដោយ​ស្មោះ​អស់​ពី​ចិត្ត
ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស។
 ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង
ហើយ​ទូល‌បង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវ
របស់​ទូល‌បង្គំ​បរា‌ជ័យ។
៥៥
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។
កំណាព្យ​របស់​ស្តេច​ដាវីឌ។
 ព្រះ‌ជាម្ចាស់​អើយ!
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ
ទូល‌អង្វរ​របស់​ទូល‌បង្គំ
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ
នៅ​ពេល​ទូល‌បង្គំ​ទទូច​អង្វរ​ព្រះ‌អង្គ។
 សូម​ព្រះ‌អង្គ​មេត្តា​ព្រះ‌សណ្ដាប់​ទូល‌បង្គំ
ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​វិញ​ផង
ទូល‌បង្គំ​ខ្វល់‌ខ្វាយ ទាំង​តប់‌ប្រមល់
និង​ថប់​បារម្ភ​ជា​ខ្លាំង
 នៅ​ពេល​ឮ​ពាក្យ​សម្ដី​របស់​ខ្មាំង​សត្រូវ
និង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ទូល‌បង្គំ។
ពួក​គេ​ធ្វើ​ឲ្យ​ទូល‌បង្គំ​រង​ទុក្ខ​វេទនា
គេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ​ដោយ​កំហឹង។
 ទូល‌បង្គំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង
ទូល‌បង្គំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់
 ទូល‌បង្គំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំង
ហើយ​ទូល‌បង្គំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។
 ទូល‌បង្គំ​គិត​ថា «ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាប
នោះ​ខ្ញុំ​នឹង​ហើរ​ទៅ​រក​កន្លែង​មួយ​សម្រាប់​ជ្រក​កោន។
 ខ្ញុំ​នឹង​ហើរ​ទៅ​យ៉ាង​ឆ្ងាយ
ខ្ញុំ​នឹង​ទៅ​ពួន​នៅ​វាល​រហោ‌ស្ថាន។ - សម្រាក
 ខ្ញុំ​នឹង​ភៀស​ខ្លួន​ទៅ​យ៉ាង​ឆាប់​រហ័ស
គឺ​លឿន​ជាង​ខ្យល់​ព្យុះ​សង្ឃរា​ទៅ​ទៀត»។
១០ ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ
របស់​ទូល‌បង្គំ​និយាយ​ស្ដាប់​គ្នា​បាន​ឡើយ
ដ្បិត​នៅ​ក្នុង​ទីក្រុង ទូល‌បង្គំ​ឃើញ​មាន​តែ
អំពើ​ឃោរ‌ឃៅ និង​ការ​ឈ្លោះ​ប្រកែក​គ្នា។
១១ ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ជុំ‌វិញ​កំពែង​ក្រុង
ហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត
និង​អំពើ​ពាល។
១២ នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​ឧក្រិដ្ឋ‌កម្ម
ហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់
និង​ការ​បោក​ប្រាស់។
១៣ អ្នក​ដែល​បំបាក់​មុខ​ខ្ញុំ
មិន​មែន​ជា​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេ
ប្រសិន​បើ​ជា​ខ្មាំង​សត្រូវ​មែន
ខ្ញុំ​មុខ​ជា​ទ្រាំ‌ទ្រ​បាន​មិន​ខាន
ហើយ​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំ
ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែរ
ប្រសិន​បើ​ជា​អ្នក​ដែល​ស្អប់​ខ្ញុំ​មែន
ខ្ញុំ​មុខ​ជា​គេច​ខ្លួន​មិន​ខាន
១៤ គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ
ជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។
១៥ យើង​ធ្លាប់​ស្និទ្ធ‌ស្នាល​ជា​មួយ​គ្នា
យើង​ធ្លាប់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នា
ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។
១៦ សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់
សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់
ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញ
ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។
១៧ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់
ហើយ​ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ។
១៨ ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះ‌អង្គ
ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច
ហើយ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ខ្ញុំ។
១៩ ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា
សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្តី
ក៏​ព្រះ‌អង្គ​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។
២០ ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​តាំង​ពី​អស់‌កល្ប​រៀង​មក
សូម​ព្រះ‌អង្គ​ស្ដាប់​ពាក្យ​ខ្ញុំ
ហើយ​បំបាក់​មុខ​ពួក​គេ​ទៅ - សម្រាក
អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិន
គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។
២១ អ្នក​នោះ​តែង‌តែ​ក្បត់​នឹង​មិត្ត​សម្លាញ់
ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។
២២ ពាក្យ​សម្ដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត
តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ
គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ
ពាក្យ​សម្ដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ
តែ​មុត​ដូច​មុខ​ដាវ។
២៣ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
នោះ​ព្រះ‌អង្គ​នឹង​ជួយ​គាំ‌ទ្រ​អ្នក​ជា​មិន​ខាន
ដ្បិត​ព្រះ‌អង្គ​មិន​ដែល​ទុក​ឲ្យ​មនុស្ស​សុចរិត
ត្រូវ​បរា‌ជ័យ​រហូត​នោះ​ទេ។
២៤ ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ
ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់
សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់
បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ
ចំណែក​ឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ហើយ។
៥៦
ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «ព្រាប​ស្ងៀម​ស្ងាត់​នៅ​ស្រុក​ឆ្ងាយ»។
បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ នៅ​គ្រា​ដែល​ជន​ជាតិ
ភីលី‌ស្ទីន​ចាប់​ព្រះ‌អង្គ​នៅ​ក្រុង​កាដ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង
ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ទូល‌បង្គំ
គេ​លើក​គ្នា​មក​ប្រយុទ្ធ
និង​បៀត‌បៀន​ទូល‌បង្គំ​ជា​រៀង​រាល់​ថ្ងៃ។
 ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ទូល‌បង្គំ
នាំ​គ្នា​ដេញ​វាយ​ប្រហារ​ទូល‌បង្គំ
ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន
មក​ប្រយុទ្ធ​នឹង​ទូល‌បង្គំ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ នៅ​ថ្ងៃ​ទូល‌បង្គំ​ភ័យ​ខ្លាច
ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។
 ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់
ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់
ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
តើ​មនុស្ស​ដែល​តែង‌តែ​ស្លាប់
អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?។
 ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថ
ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់
គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជា‌និច្ច។
 គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល
និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់
ដែល​ពួក​គេ​ប្រព្រឹត្ត
សូម​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ពិរោធ
បង្ក្រាប​ប្រជាជន​ទាំង​នោះ។
 ព្រះ‌អង្គ​ជ្រាប​ច្បាស់​ថា ទូល‌បង្គំ​រង​ទុក្ខ​យ៉ាង​ណា
សូម​ត្រង​ទឹក​ភ្នែក​ទូល‌បង្គំ​ទុក
ព្រះ‌អង្គ​បាន​រាប់​តំណក់​ទឹក​ភ្នែក​ទាំង​នោះ
ក្នុង​បញ្ជី​ស្រាប់​ហើយ។
១០ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ
ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ
ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​គង់​នៅ​ខាង​ខ្ញុំ។
១១ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់
ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១២ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់
ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
តើ​មនុស្ស​ដែល​តែង‌តែ​ស្លាប់
អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?។
១៣ ឱ​ព្រះ‌ជាម្ចាស់​អើយ! ទូល‌បង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយ
តាម​ពាក្យ​ដែល​ទូល‌បង្គំ​បាន​បន់‌ស្រន់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។
១៤ ដ្បិត​ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់
ជើង​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ជំពប់​ដួល​ឡើយ
ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
ក្រោម​ពន្លឺ​ដែល​បំភ្លឺ​មនុស្ស​លោក។
៥៧
ទូល‌បង្គំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អង្គ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្តេច​ដាវីឌ
នៅ​គ្រា​ដែល​ស្ដេច​ភៀស​ព្រះ‌អង្គ​ចេញ​ពី​ស្តេច​សាអ៊ូល
ទៅ​ពួន​នៅ​រូង​ភ្នំ
 សូម​អាណិត​មេត្តា​ទូល‌បង្គំ
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ ទូល‌បង្គំ​មក
ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អង្គ
រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។
 ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
គឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ
នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។
 ពី​ស្ថាន​បរម‌សុខ
សូម​ព្រះ‌អង្គ​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ
សូម​ព្រះ‌អង្គ​វាយ​ប្រហារ​អស់​អ្នក
ដែល​បៀត‌បៀន​ខ្ញុំ - សម្រាក
សូម​ព្រះ‌ជាម្ចាស់​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។
 ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ
អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ
ដែល​ប្រុង​ស៊ី​សាច់​មនុស្ស
ធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញ
អណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​សម្ដែង​ភាព​ថ្កុំ‌ថ្កើង​ឧត្តុង្គ‌ឧត្ដម
របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឲ្យ​សិរី‌រុង​រឿង
របស់​ព្រះ‌អង្គ​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែន‌ដី​ទាំង​មូល។
 សត្រូវ​របស់​ទូល‌បង្គំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់
ទូល‌បង្គំ ធ្វើ​ឲ្យ​ទូល‌បង្គំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។
ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ទូល‌បង្គំ
តែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។ - សម្រាក
 ទូល‌បង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូល‌បង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​ទាំង​ស្រុង
ទូល‌បង្គំ​នឹង​ច្រៀង
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង។
 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ
ចូរ​បន្លឺ​សំឡេង​ឡើង
ខ្ញុំ​នឹង​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ។
១០ ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង
ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
១១ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
ខ្ពស់​ដល់​អាកាស‌វេហាស៍។
១២ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង
ឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឲ្យ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ
ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែន‌ដី​ទាំង​មូល។
៥៨
ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​នៅ​លើ​ផែន‌ដី
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្តេច​ដាវីឌ។
 ចៅ‌ក្រម​ទាំង‌ឡាយ​អើយ ពេល​កាត់​ក្តី
តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ?
តើ​អ្នក​រាល់​គ្នា​កាត់​ក្តី​ឲ្យ​មនុស្ស​លោក
ដោយ​យុត្តិធម៌​ឬ?
 ទេ! ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា
ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយ​ចេតនា
អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ
រាល‌ដាល​នៅ​លើ​ផែន‌ដី​នេះ។
 មនុស្ស​អាក្រក់​មាន​ចិត្ត​វៀច‌វេរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ
ហើយ​ចេះ​កុហក និង​វង្វេង
តាំង​ពី​ទើប​កើត​មក​ម៉្លេះ។
 គេ​មាន​ពិស​ដូច​ពស់​វែក
គេ​ធ្វើ​ថ្លង់​ធ្វើ​មិន​ដឹង​មិន​ឮ​ដូច​សត្វ​ពស់
 ដែល​មិន​ឮ​សំឡេង​របស់​គ្រូ​អាល‌ម្ពាយ
គឺ​ទោះ​បី​គ្រូ​នោះ​ពូកែ​យ៉ាង​ណា​ក្តី។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ!
ព្រះ‌អម្ចាស់​អើយ
សូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!
 សូម​ឲ្យ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅ
ដូច​ទឹក​ហូរ​ឥត​ត្រឡប់
សូម​ឲ្យ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅ
ដែល​មនុស្ស​ដើរ​ជាន់។
 សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន
ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ
សូម​ឲ្យ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត
ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ
១០ ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មនុស្ស
អាក្រក់​វិនាស​សូន្យ​ទៅ
ដូច​បន្លា​ដែល​ពុំ​ទាន់​ដុះ​ចេញ​មក​ស្រួល‌បួល​ផង
ក៏​ត្រូវ​ខ្យល់​កួច​ផាត់​បាត់​ទៅ គឺ​ទោះ​បី​នៅ
ខៀវ​ស្រស់​ក្តី ឬ​ក្រៀម​ទៅ​ហើយ​ក្តី។
១១ រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​រីក‌រាយ
ដោយ​បាន​ឃើញ​ព្រះ‌ជាម្ចាស់
សង‌សឹក​ជំនួស​ពួក​គេ
ហើយ​គេ​លាង​ជើង​នៅ​ក្នុង​ឈាម
របស់​មនុស្ស​អាក្រក់។
១២ ពេល​នោះ ប្រជាជន​ទាំង‌ឡាយ​នាំ​គ្នា​ពោល​ថា:
ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​
ពិត​មែន​ហើយ មាន​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ
ជំនុំ‌ជម្រះ​មនុស្ស​លោក។
៥៩
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្តេច​ដាវីឌ។
នៅ​ពេល​ដែល​ស្តេច​សាអ៊ូល​ចាត់​គេ​ឲ្យ​ទៅ​ព័ទ្ធ
ដំណាក់​ស្តេច​ដាវីឌ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ
 ព្រះ​នៃ​ទូល‌បង្គំ​អើយ!
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
របស់​ទូល‌បង្គំ​ផង
សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ទូល‌បង្គំ។
 សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត
សូម​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត
ពី​មនុស្ស​ស្រេក​ឈាម។
 ព្រះ‌អម្ចាស់​អើយ!
ទោះ​បី​ទូល‌បង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស
ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ
ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូល‌បង្គំ
មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា
ប្រឆាំង​នឹង​ទូល‌បង្គំ​ដែរ។
 ទោះ​បី​ទូល‌បង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយ
ពួក​គេ​ខំ​រូត‌រះ​រៀប‌ចំ​ខ្លួន​ប្រឆាំង​នឹង​ទូល‌បង្គំ
ឱ​ព្រះ‌អង្គ​អើយ សូម​តើន​ឡើង
យាង​មក​រក​ទូល‌បង្គំ
សូម​ទត​មក​ទូល‌បង្គំ​ផង។
 ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល
សូម​តើន​ឡើង
ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ
សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត
ទាំង​នោះ​ឡើយ!។
- សម្រាក
 ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច
ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ
គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។
 មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ
ពាក្យ​សម្ដី​អាក្រក់
ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ
គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?
 ចំណែក​ឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​សើច​ចំអក​ឲ្យ​ពួក​គេ
ព្រះ‌អង្គ​ចំអក​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ។
១០ ទូល‌បង្គំ​សម្លឹង​មើល​ទៅ​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ទូល‌បង្គំ
ព្រះ‌ជាម្ចាស់​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ។
១១ ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា ព្រះ‌អង្គ​យាង​មក​រក​ខ្ញុំ
ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយ
ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។
១២ ឱ​ព្រះ‌អម្ចាស់​ជា​ខែល​ការ‌ពារ​យើង​ខ្ញុំ​អើយ
សូម​កុំ​ប្រហារ​ពួក​គេ​ឡើយ
ក្រែង​លោ​ប្រជាជន​ទូល‌បង្គំ
ភ្លេច​អំពី​ជ័យ‌ជម្នះ​របស់​ព្រះ‌អង្គ
តែ​សូម​អង្រួន និង​ច្រាន​ទំលាក់​ពួក​គេ
ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ!។
១៣ ពេល​ហារ​មាត់​និយាយ គេ​ពោល​ចេញ​មក
សុទ្ធ​តែ​ពាក្យ​សម្ដី
ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប
ដូច្នេះ សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់
ដោយ‌សារ​តែ​ចិត្ត​អួត‌អាង​របស់​ខ្លួន!
ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេច‌ផ្តាសា
និង​និយាយ​កុហក។
១៤ សូម​បំផ្លាញ​ពួក​គេ
ឲ្យ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​ទៅ
សូម​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ទៅ!
ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថា
ព្រះ‌ជាម្ចាស់​គ្រប់‌គ្រង​នៅ​ស្រុក​អ៊ីស្រា‌អែល
ហើយ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង
រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី​ដែរ។ - សម្រាក
១៥ ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច
ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ
គេ​ដើរ​ក្រវែល​ជុំ‌វិញ​ទីក្រុង។
១៦ ពួក​គេ​ដើរ​ចុះ​ដើរ​ឡើង ស្វែង​រក​អាហារ
ក៏​ប៉ុន្តែ គេ​នាំ​គ្នា​គ្រហឹម ព្រោះ​ស៊ី​មិន​ឆ្អែត។
១៧ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ច្រៀង​សរសើរ
ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ
នៅ​ពេល​ព្រឹក ទូល‌បង្គំ​ថ្លែង​ពី​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
និង​ជា​ជម្រក​នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន។
១៨ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ទូល‌បង្គំ។
៦០
ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌ជាតិ​ក្រោយ​ពេល​បរា‌ជ័យ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «ផ្កា​ម្លិះ​បន្ទាល់»។
បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ សម្រាប់​ប្រៀន‌ប្រដៅ។
 រំឭក​ពី​គ្រា​ដែល​ស្ដេច​ធ្វើ​សឹក​ជា​មួយ
ជន​ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមី
និង​ជន​ជាតិ​ស៊ីរី​នៅ​ស្រុក​សូបា
ហើយ​នៅ​ពេល​ដែល​លោក​យ៉ូអាប់
វិល​មក​ពី​ច្បាំង​ឈ្នះ​ទ័ព​អេដុម
មួយ‌ម៉ឺន​ពីរ‌ពាន់​នាក់ នៅ​វាល​ទំនាប​អំបិល
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព
ទោះ​បី​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ
ព្រះ‌អង្គ​អើយ
សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែន‌ដី​រញ្ជួយ
និង​ប្រេះ​ចេញ​ពី​គ្នា
ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផង
ព្រោះ​ផែន‌ដី​កំពុង​រង្គើ។
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក
ព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ
ស្ទើរ​តែ​វង្វេង​ស្មារតី។
 ព្រះ‌អង្គ​ប្រទាន​ទង់​ជ័យ​ជា​សញ្ញា​ឲ្យ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
អាច​គេច​ផុត​ពី​បរា‌ជ័យ។ - សម្រាក
 សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឲ្យ​ប្រជាជន​ជា​ទី​ស្រឡាញ់
របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត។
 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល
ពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គមក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ
យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត
ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។
 កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ
អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
១០ ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន!»។
១១ តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ
ក្នុង​ទីក្រុង​ដ៏​មាំ‌មួន​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ស្រុក​អេដុម?
១២ ឱ​ព្រះ‌ជាម្ចាស់​អើយ!
មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ
ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយ
កង‌ទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។
១៣ សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់
នឹង​ពួក​សត្រូវ​ផង
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។
១៤ បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង
នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្ត
របស់​យើង​ឲ្យ​រាប។
៦១
ទូល‌បង្គំ​ចូល​ចិត្ត​រស់​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌អង្គ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ ទំនុក​របស់​ស្តេច​ដាវីឌ។
 ព្រះ‌ជាម្ចាស់​អើយ!
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សម្រែក
ទូល‌អង្វរ​របស់​ទូល‌បង្គំ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ​ផង!។
 ពេល​ទូល‌បង្គំ​នៅ​ទី​ដាច់​ស្រយាល
ហើយ​អស់​សង្ឃឹម
ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ
សូម​ដឹក​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម‌ដា
ដែល​ទូល‌បង្គំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។
 ព្រះ‌អង្គ​ជា​ទី​ជម្រក​របស់​ទូល‌បង្គំ
និង​ជា​ប៉ម​មួយ​ដ៏​រឹង‌មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។
 ទូល‌បង្គំ​ចង់​រស់​នៅ​ក្នុង​ព្រះ‌ពន្លា
របស់​ព្រះ‌អង្គ​រហូត​ត​ទៅ
ទូល‌បង្គំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់
ព្រះ‌បារមី​របស់​ព្រះ‌អង្គ។ - សម្រាក
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​តែង‌តែ​ព្រះ‌សណ្ដាប់
ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​ជា‌និច្ច
ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ​នូវ​មត៌ក
ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។
 សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា
មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ
សូម​ឲ្យ​ព្រះ‌ជន្មាយុ​របស់​ព្រះ‌រាជា
ស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ!
 សូម​ឲ្យ​ព្រះ‌រាជា​បាន​គ្រង​រាជ្យ
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ!
ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា​ព្រះ‌រាជា
ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ!
 ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​សរសើរ
ព្រះ‌នាម​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ
ស្រប​តាម​ពាក្យ​ដែល​ទូល‌បង្គំ
បាន​សន្យា​ចំពោះ​ព្រះ‌អង្គ!។
៦២
នៅ​ជិត​ព្រះ‌អង្គ ខ្ញុំ​មាន​សេចក្ដី​សុខ‌សាន្ត
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
សម្រាប់​លោក​យេឌូ‌ទូន
ទំនុក​របស់​ស្តេច​ដាវីឌ។
 មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេ
ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់
ព្រោះ​ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។
 ព្រះ‌អង្គ​តែ​មួយ​គត់​ជា​ថ្ម‌ដា
ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ
ព្រះ‌អង្គ​ជា​កំពែង​ដ៏​រឹង‌មាំ
ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។
 តើ​អ្នក​រាល់​គ្នា​ចោម‌រោម​វាយ​ប្រហារ
មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា?
អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្ស
ដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌ‌ទ្រោម
និង​ផ្តួល​របង​ដែល​ជិត​រលំ​ឬ?
 អ្នក​រាល់​គ្នា​ចង់​ឲ្យ​តែ​អ្នក​នោះ
បាត់​បង់​យស‌ស័ក្តិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហក
មាត់​អ្នក​រាល់​គ្នា​ឲ្យ​ពរ
តែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។ - សម្រាក
 ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេ
ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់
ដ្បិត​ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។
 ព្រះ‌អង្គ​តែ​មួយ​គត់​ជា​ថ្ម‌ដា ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ
ព្រះ‌អង្គ​ជា​កំពែង​ដ៏​រឹង‌មាំ
ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។
 ការ​សង្គ្រោះ និង​សិរី‌រុង​រឿង​របស់​ខ្ញុំ
ស្ថិត​នៅ​លើ​ព្រះ‌ជាម្ចាស់​ទាំង​ស្រុង
ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​ដ៏​រឹង‌មាំ និង​ជា​ទី​ជម្រក​របស់​ខ្ញុំ។
 ប្រជាជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ
គ្រប់​ពេល​វេលា​ទៅ
ចូរ​ទូល​ថ្វាយ​ព្រះ‌អង្គ
ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា
ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ជម្រក​របស់​យើង។
១០ មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ
មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ
ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ
នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។
១១ មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយ
ហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។
ប្រសិន​បើ​ទ្រព្យ‌សម្បត្តិ​អ្នក​រាល់​គ្នា
កើន​ចំនួន​ច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។
១២ ខ្ញុំ​ឮ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល
មួយ​លើក​ជា​ពីរ​លើក​ថា
ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ព្រះ‌អង្គ​ទាំង​អស់
១៣ ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ព្រះ‌អង្គ​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ
តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
៦៣
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត
 ទំនុក​របស់​ស្តេច​ដាវីឌ
នៅ​គ្រា​ដែល​ព្រះ‌អង្គ​គង់​នៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា
 ឱ​ព្រះ‌ជាម្ចាស់​អើយ!
ព្រះ‌អង្គ​ពិត​ជា​ព្រះ​នៃ​ទូល‌បង្គំ​មែន
ទូល‌បង្គំ​ស្វែង​រក​ព្រះ‌អង្គ
ទូល‌បង្គំ​ចង់​នៅ​ក្បែរ​ព្រះ‌អង្គ​ណាស់
ទូល‌បង្គំ​ចង់​នៅ​ជាប់​ជា​មួយ​ព្រះ‌អង្គ
ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក។
 ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី‌សក្ការៈ
ទូល‌បង្គំ​បាន​ឃើញ​ឫទ្ធា‌នុភាព
និង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ
 ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
ប្រសើរ​លើស​ជីវិត​ទៅ​ទៀត
ទូល‌បង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង
សិរី‌រុង​រឿង​ព្រះ‌អង្គ។
 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
អស់​មួយ​ជីវិត​ទូល‌បង្គំ​
ហើយ​ទូល‌បង្គំ​នឹង​លើក​ដៃ​ឡើង
ថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះ‌អង្គ។
 ទូល‌បង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា
ហើយ​ទូល‌បង្គំ​នឹង​បន្លឺ​សំឡេង​ឡើង
ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។
 ពេល​ទូល‌បង្គំ​ចូល​ដំណេក
ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អង្គ
ហើយ​ពេញ​មួយ​យប់ ទូល‌បង្គំ​រិះ‌គិត​អំពី​ព្រះ‌អង្គ
 ដ្បិត​ព្រះ‌អង្គ​ជួយ​ទូល‌បង្គំ
ទូល‌បង្គំ​ច្រៀង​យ៉ាង​សប្បាយ
ក្រោម​ម្លប់​បារមី​ព្រះ‌អង្គ។
 ចិត្ត​គំនិត​ទូល‌បង្គំ នៅ​ជាប់​ជំពាក់​នឹង​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​គាំ‌ទ្រ​ទូល‌បង្គំ
ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។
១០ រីឯ​អស់​អ្នក​ដែល​ស្វែង​រក​បំផ្លាញ​ជីវិត​ទូល‌បង្គំ
សូម​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ។
១១ សូម​ឲ្យ​គេ​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ
សូម​ឲ្យ​គេ​បាន​ទៅ​ជា​ចំណី​របស់​ចចក។
១២ ពេល​នោះ ព្រះ‌រាជា​នឹង​មាន​អំណរ
ដោយ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់
អ្នក​ណា​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់
អ្នក​នោះ​នឹង​លើក​តម្កើង​ព្រះ‌អង្គ
រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក
នឹង​ត្រូវ​បាត់​មាត់​សូន្យ‌ឈឹង​ទៅ។
៦៤
ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​ពោល​ពាក្យ​ទុច្ចរិត
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ទំនួញ
របស់​ទូល‌បង្គំ!
ទូល‌បង្គំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់
សូម​ការ‌ពារ​ជីវិត​ទូល‌បង្គំ​ផង!។
 សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ផុត
ពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់
និង​ឲ្យ​ទូល‌បង្គំ​បាន​រួច​ផុត
ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។
 គេ​ប្រើ​ពាក្យ​សម្ដី ដូច​ដាវ​ដ៏​មុត
ពួក​គេ​ចោល​ពាក្យ​សម្ដី ដូច​គេ​ចោល​លំពែង។
 ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់
គឺ​គេ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួន
ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។
 ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នា
ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់
ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់
ចាំ​ចាប់​អ្នក​ដទៃ ទាំង​ពោល​ថា
«គ្មាន​នរណា​ឃើញ​ទេ!»។
 គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត ទាំង​ពោល​ថា៖
«ឥឡូវ​នេះ យើង​រៀប‌ចំ​ផែន‌ការ
របស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!»។
គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយ
នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ!​
 ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​ប្រហារ​ពួក​គេ
ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន
ពួក​គេ​ក៏​របួស​ដួល។
 ពាក្យ​សម្ដី​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​វិនាស
អស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។
១០ មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង
គេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
គេ​យល់​អំពី​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
១១ សូម​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ
ដោយ‌សារ​ព្រះ‌អម្ចាស់
ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ
សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
លើក​តម្កើង​ព្រះ‌អង្គ។
៦៥
ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះ‌អង្គ
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះ‌អង្គ
នៅ​ក្រុង​ស៊ីយ៉ូន
ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ
បាន​សន្យា​ចំពោះ​ព្រះ‌អង្គ។
 ព្រះ‌អង្គ​តែង‌តែ​ស្ដាប់​ពាក្យ​ទូល‌អង្វរ
របស់​មនុស្ស​លោក​ជា‌និច្ច
ពួក​គេនឹង​មក​រក​ព្រះ‌អង្គ​ទាំង​អស់​គ្នា។
 កំហុស​របស់​ទូល‌បង្គំ​ធ្ងន់‌ធ្ងរ​ណាស់
មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​បាន។
 មាន​សុភមង្គល​ហើយ​អស់​អ្នក
ដែល​ព្រះ‌អង្គ​ជ្រើស‌រើស
ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ។
យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះ‌ពរ
នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
គឺ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​យើង​ខ្ញុំ​អើយ
ព្រះ‌អង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត
ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ
ដោយ​សម្ដែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច
ប្រជាជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល
នៃ​ផែន‌ដី និង​នៅ​ខាង​នាយ​សមុទ្រ
នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!
 ព្រះ‌អង្គ​បាន​ពង្រឹង​ភ្នំ​ទាំង‌ឡាយ​ឲ្យ​រឹង‌មាំ
ដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធា‌នុភាព។
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សន្ធឹក​រលក​សមុទ្រ
ដ៏​គគ្រឹក‌គគ្រេង​បាន​ស្ងប់‌ឈឹង
ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ឲ្យ​សំឡេង
ដ៏​អឺង‌កង​របស់​ប្រជាជន
ទាំង‌ឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។
 អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែន‌ដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច
ដោយ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជាជន
ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច
មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។
១០ ព្រះ‌អង្គ​ថែ​ទាំ​ផែន‌ដី
ដោយ​ប្រទាន​ឲ្យ​ផែន‌ដី​មាន​ទឹក​ដ៏​បរិបូណ៌
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ផែន‌ដី​មាន​ភោគ‌ផល
ដ៏​សម្បូណ៌​ហូរ‌ហៀរ
ជ្រលង​ដង​អូ​របស់​ព្រះ‌អង្គ
មាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹក
ព្រះ‌អង្គ​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោក
ដោយ​រៀប‌ចំ​ដូច​ត​ទៅ​នេះ
១១ គឺ​ព្រះ‌អង្គ​ស្រោច​ស្រព​ស្រែ​ចម្ការ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង
ដក់​នៅ​តាម​វាល​ស្រែ
ហើយ​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ
ទាំង‌ឡាយ​ដុះ​ឡើង។
១២ នៅ​រដូវ​ចម្រូត ព្រះ‌អង្គ​ប្រទាន​ស្រូវ
ដែល​ជា​ព្រះ‌អំណោយ​ទាន​ដ៏​សប្បុរស​បំផុត។
ទី​ណា​ដែល​ព្រះ‌អង្គ​យាង​ទៅ
ទី​នោះ​មាន​ភោគ‌ផល​ដ៏​ហូរ‌ហៀរ។
១៣ រីឯ​នៅ​វាល​រហោ‌ស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌
ហើយ​នៅ​តាម​ភ្នំ​នានា
ក៏​មាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ​ដែរ។
១៤ វាល​ស្មៅ​ពោរ‌ពេញ​ទៅ​ដោយ​ហ្វូង​ចៀម
ជ្រលង​ភ្នំ​ពោរ‌ពេញ​ទៅ​ដោយ​ស្រូវ
អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង
ដោយ​អំណរ​ដ៏​លើស‌លប់!។
៦៦
ព្រះ‌ជាម្ចាស់​បាន​រំដោះ​យើង
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។ ទំនុក‌តម្កើង។
ប្រជាជន​នៅ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស
ថ្វាយ​ព្រះ‌ជាម្ចាស់!
 ចូរ​ស្មូត្រ​ទំនុក‌តម្កើង
ថ្វាយ​សិរី‌រុង​រឿង​ព្រះ‌នាម​ព្រះ‌អង្គ
ចូរ​នាំ​គ្នា​សរសើរ លើក​តម្កើង​សិរី‌រុង​រឿង
របស់​ព្រះ‌អង្គ!
 ចូរ​ទូល​ព្រះ‌អង្គ​ថា: ព្រះ‌ជាម្ចាស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់!
ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​នាំ​គ្នា​លុត​ក្រាប
ដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។
 មនុស្ស‌ម្នា​នៅ​ផែន‌ដី​ទាំង​មូល
ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ហើយ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អង្គ
គេ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ។ - សម្រាក
 ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា​ព្រះ‌ហស្ដ
របស់​ព្រះ‌ជាម្ចាស់!
កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ​ចំពោះ​មនុស្ស​លោក
គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង
ទៅ​ជា​ដី​គោក ដើម្បី​ឲ្យ​ប្រជាជន​ដើរ​ឆ្លង។
ដោយ​ព្រះ‌អង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះ
យើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
 ព្រះ‌អង្គ​គ្រង​រាជ្យ​អស់​កល្ប‌ជានិច្ច
ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយ
ដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរ
អាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក
 ប្រជាជន​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើង
ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ!
 ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត
ហើយ​ព្រះ‌អង្គ​មិន​បណ្តោយ
ឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។
១០ ឱ​ព្រះ‌ជាម្ចាស់​អើយ!
ព្រះ‌អង្គ​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំ
ព្រះ‌អង្គ​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។
១១ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​នឹង​ទុក្ខ​លំបាក
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។
១២ ព្រះ‌អង្គ​បណ្តោយ​ឲ្យ​សត្រូវ
បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ
យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក
ប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួច
ហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំ
បាន​សម្បូណ៌​ហូរ‌ហៀរ។
១៣ ទូល‌បង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះ‌អង្គ
ដូច​ទូល‌បង្គំ​បាន​សន្យា
១៤ គឺ​ស្រប​តាម​ពាក្យ​ដែល​ទូល‌បង្គំ
បាន​ទូល​ព្រះ‌អង្គ នៅ​ពេល​មាន​អាសន្ន។
១៥ ទូល‌បង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល
គោ​ឈ្មោល និង​ចៀម​ឈ្មោល
មក​ថ្វាយ​ជា​តង្វាយ
ហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយ
ឡើង​ទៅ​កាន់​ព្រះ‌អង្គ។
- សម្រាក
១៦ អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច
ព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់
ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ច‌ការ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។
១៧ ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះ‌អង្គ
ទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះ‌អង្គ​ទៀត​ផង
១៨ ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត
ព្រះ‌អម្ចាស់​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ
១៩ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ស្ដាប់​ពាក្យ​ខ្ញុំ
ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ
២០ សូម​លើក​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ពុំ​បាន
បដិសេធ​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ទេ
ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ចំពោះ​ខ្ញុំ​ជា‌និច្ច!។
៦៧
សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ប្រគំ​ជា​មួយ​តូរ្យ‌តន្ដ្រី​ដែល​មាន​ខ្សែ។
ទំនុក‌តម្កើង។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ
សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំ
ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!- សម្រាក
 ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដី
នឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​ប្រជាជន
ទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឲ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នា
លើក​តម្កើង​ព្រះ‌អង្គ!
 មហា‌ជន​នាំ​គ្នា​សប្បាយ​រីក‌រាយ
នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានា
ដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយ
នៅ​លើ​ផែន‌ដី។ - សម្រាក
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ
នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឲ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នា
លើក​តម្កើង​ព្រះ‌អង្គ!
 ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង
បាន​ប្រទាន​ពរ​ឲ្យ​យើង។
 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង
សូម​ឲ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី
គោរព​កោត​ខ្លាច​ព្រះ‌អង្គ!
៦៨
បទ​តម្កើង​ព្រះ‌ជាម្ចាស់​ដ៏​មាន​ជ័យ‌ជម្នះ
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
 ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង
ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​បាក់​ទ័ព
ហើយ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ
នឹង​នាំ​គ្នា​រត់​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។
 ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ
រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង
ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ
បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ។
 រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីក‌រាយ
គេ​នឹង​អរ​សប្បាយ​ឥត​ឧបមា
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
 ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ
ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍!
ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់
ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ!
 ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ*
ព្រះ‌អង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា
ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី‌មេម៉ាយ។
 ព្រះ‌ជាម្ចាស់​ប្រទាន​គ្រួសារឲ្យ​មនុស្ស​ឯកោ
ព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ‌ឃាំង
ឲ្យ​មាន​សេរី‌ភាព​ពេញ​ទី
រីឯ​ជន​បះ‌បោរ​វិញ
គេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួត‌ហែង។
 បពិត្រ​ព្រះ‌ជាម្ចាស់
ពេល​ព្រះ‌អង្គ​នាំ​មុខ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ពេល​ព្រះ‌អង្គ​យាង​នៅ​វាល​រហោ‌ស្ថាន - សម្រាក
 ផែន‌ដី​រញ្ជួយ ផ្ទៃ​មេឃ​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់
ជា​ព្រះ​របស់​អ៊ីស្រា‌អែល
ដូច​គ្រា​នៅ​ភ្នំ​ស៊ីណៃ​ដែរ។
១០ ឱ​ព្រះ‌ជាម្ចាស់​អើយ!
ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំ
មក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
បាន​រស់​រាន​ឡើង​វិញ។
១១ ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​បាន​តាំង​ទី​លំ‌នៅ
លើ​ទឹក​ដី​នោះ
ដោយ​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​ពួក​គេ​ដែល​ជា​ជន​កំសត់​ទុរគត។
១២ ពេល​ព្រះ‌អម្ចាស់​ចេញ​បញ្ជា
ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កង‌ទ័ព​មួយ​យ៉ាង​ធំ
នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:
១៣ ស្តេច​នានា​បាក់​ទ័ព​រត់
ទៅ​ជា​មួយ​ពល‌ទាហាន​របស់​ខ្លួន។
ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភ័ណ្ឌ។
១៤ រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា
នៅ​សម្រាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ?
មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់
ជាប់​ពេញ​ស្លាប​វា​ដែរ
ហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។
១៥ នៅ​ពេល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ធ្វើ​ឲ្យ​ស្តេច​នានា​បាក់​ទ័ព
នោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាល‌ម៉ូន​ដែរ។
១៦ ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​សក្ការៈ​មួយ
ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។
១៧ ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន
ច្រណែន​នឹង​ភ្នំ​ដែល​ព្រះ‌ជាម្ចាស់​ជ្រើស‌រើស
សម្រាប់​គង់​នៅ?
ពិត​មែន​ហើយ
ព្រះ‌អម្ចាស់​នឹង​គង់​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។
១៨ ទ័ព‌សេះ​របស់​ព្រះ‌ជាម្ចាស់
មាន​ចំនួន​រាប់​លាន​រាប់​កោដិ
ព្រះ‌អង្គ​គង់​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ
ជា​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ។
១៩ ព្រះ‌អង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់
ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ
ព្រះ‌អង្គ​បាន​ទទួល​តង្វាយ​ផ្សេងៗ​ពី​មនុស្ស​លោក
សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ព្រះ‌អង្គ
ក៏​ព្រះ‌អង្គ​ទទួល​ពី​គេ​ដែរ
ហើយ​ព្រះ‌ជា‌អម្ចាស់​គង់​នៅ​ទី​នោះ!។
២០ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ
ដ្បិត​ព្រះ‌អង្គ​តែង‌តែ​ជួយ​គាំ‌ទ្រ
និង​សង្គ្រោះ​យើង។ - សម្រាក
២១ ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង
ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើង
ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។
២២ ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា
ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល
របស់​ជន​ទុច្ចរិត​ទាំង​នោះ។
២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន
យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក
២៤ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម
របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម
របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។
២៥ ឱ​ព្រះ‌ជាម្ចាស់​អើយ
មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌អង្គ
ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់
ជា​ព្រះ‌មហា​ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទី‌សក្ការៈ
២៦ មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខ
និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ
ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី
នាំ​គ្នា​វាយ​ក្រាប់។
២៧ ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ
សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស
របស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
២៨ គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ
បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា
ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត
រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន
និង​កុល‌សម្ព័ន្ធ​ណែបថា‌លី។
២៩ ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
ដូច​ព្រះ‌អង្គ​តែង‌តែ​ជួយ​យើង​ខ្ញុំ
៣០ ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម
ជា​កន្លែង​ដែល​ស្តេច​នានា
នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។
៣១ សូម​ព្រះ‌អង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប
ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង
ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា
ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។
ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះ‌អង្គ
ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។
សូម​ធ្វើ​ឲ្យ​ជន​ជាតិ​ទាំង​នោះ
ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។
៣២ ជន​ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន​ជាតិ​អេត្យូពី
នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។
៣៣ នគរ​នានា​នៅ​លើ​ផែន‌ដី​អើយ
ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់
ចូរ​ប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គ​។ - សម្រាក
៣៤ ព្រះ‌អង្គ​គង់​លើ​ព្រះ‌រាជ‌រថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ
ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ទៅ​ទៀត
ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។
៣៥ ចូរ​ប្រកាស​ថា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព
ព្រះ‌អង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល
យ៉ាង​ថ្កុំ‌ថ្កើង​រុង‌រឿង
អាកាស‌វេហាស៍​សម្ដែង
អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។
៣៦ នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ
ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់
ព្រះ‌អង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​មាន​កម្លាំង និង​អំណាច
សូម​សរសើរ​តម្កើង​ព្រះ‌អង្គ!
៦៩
ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «ផ្កា​ម្លិះ»។ ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​សង្គ្រោះ​ទូល‌បង្គំ​ផង
ទឹក​ឡើង​ដល់​ច្រមុះ​ទូល‌បង្គំ​ហើយ!។
 ទូល‌បង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ
ពុំ​មាន​អ្វី​ដែល​ទូល‌បង្គំ​អាច​តោង​បាន​ឡើយ
ទូល‌បង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក
ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូល‌បង្គំ​ទៅ។
 ទូល‌បង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ
ឲ្យ​គេ​ជួយ​ទៀត​ហើយ
ព្រោះ​ទូល‌បង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​រហូត​ដល់​ផ្សា​ភ្នែក។
 អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​មូល​ហេតុ។
មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល
របស់​ទូល‌បង្គំ​ទៅ​ទៀត
ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់
ពួក​គេ​រក​ព្យាបាទ​ទូល‌បង្គំ​ទាំង​យល់​ច្រឡំ
តើ​ឲ្យ​ទូល‌បង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត
បើ​ទូល‌បង្គំ​មិន​បាន​យក​របស់​នោះ​សោះ!
 ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​នូវ​អំពើ​លេលា
របស់​ទូល‌បង្គំ​ស្រាប់​ហើយ
ទោស‌ពៃរ៍​របស់​ទូល‌បង្គំ
ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះ‌អង្គ​ទេ។
 ឱ​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត
លើ​ព្រះ‌អង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ
ត្រូវ​បាក់​មុខ ព្រោះ​តែ​ទូល‌បង្គំ!
 ដ្បិត​ទូល‌បង្គំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថ
ទូល‌បង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះ‌អង្គ។
 ញាតិ‌សន្ដាន​របស់​ទូល‌បង្គំ​ចាត់​ទុក​ទូល‌បង្គំ
ដូច​ជន​ដទៃ
បង‌ប្អូន​បង្កើត​របស់​ទូល‌បង្គំ​ចាត់​ទុក​ទូល‌បង្គំ
ដូច​ជន​បរទេស។
១០ មក​ពី​ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
បាន​ជា​គេ​ប្រហារ​ជីវិត​ទូល‌បង្គំ
ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក
ដែល​តិះ‌ដៀល​ព្រះ‌អង្គ​បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ។
១១ ទូល‌បង្គំ​យំ​សោក​ទាំង​តម​អាហារ
ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែ
ជេរ​ប្រមាថ​ទូល‌បង្គំ​ថែម​ទៀត។
១២ ទូល‌បង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ
ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូល‌បង្គំ
ទៅ​លេង​សើច។
១៣ គេ​នាំ​គ្នា​និយាយ​ដើម​ទូល‌បង្គំ
នៅ​តាម​ទី​សាធារណៈ
ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង
ទូល‌បង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។
១៤ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​អង្វរ​រក​ព្រះ‌អង្គ
ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យ ព្រះ‌អង្គ​ហើយ
ឱ​ព្រះ‌ជាម្ចាស់​អើយ
ដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង
ព្រះ‌អង្គ​ពិត​ជា​សង្គ្រោះ​ទូល‌បង្គំ​មិន​ខាន
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!។
១៥ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះ
កុំ​ឲ្យ​ទូល‌បង្គំ​ផុង​ខ្លួន​ទៀត​ឡើយ!
សូម​ឲ្យ​ទូល‌បង្គំ​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
សូម​យក​ទូល‌បង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!
១៦ សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ
អាច​ហូរ​នាំ​យក​ទូល‌បង្គំ​ទៅ​បាន​ឡើយ
សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ
កួច​យក​ទូល‌បង្គំ​ឲ្យ​លិច​លង់
ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ
ឃុំទូល‌បង្គំ​ទុក​បាន​ដែរ!
១៧ ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះ‌អង្គ​មាន
ព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ
ដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេង
សូម​ងាក​មក​ទត​មើល​ទូល‌បង្គំ​ផង!
១៨ សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ
សូម​មេត្តា​ឆ្លើយ​តប​មក​ទូល‌បង្គំ​ជា​ប្រញាប់
ដ្បិត​ទូល‌បង្គំ​កំពុង​តែ​មាន​អាសន្ន!
១៩ សូម​យាង​មក​ជិត​ទូល‌បង្គំ
ហើយ​លោះ​ជីវិត​ទូល‌បង្គំ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ​ផង!
២០ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ហើយ​ថា
ទូល‌បង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ
ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស
ព្រះ‌អង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន
របស់​ទូល‌បង្គំ​ស្រាប់​ហើយ។
២១ ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ
ទូល‌បង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា
ទូល‌បង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូល‌បង្គំ
តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ!
ទូល‌បង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូល‌បង្គំ
តែ​រក​មិន​បាន​ឡើយ!
២២ ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​ម្ហូប​អាហារ​របស់​ទូល‌បង្គំ
ហើយ​នៅ​ពេល​ទូល‌បង្គំ​ស្រេក​ទឹក
គេ​បែរ​ជា​យក​ទឹក​ខ្មេះ
មក​ឲ្យ​ទូល‌បង្គំ​ទៅ​វិញ។
២៣ សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀង
ដ៏​សក្ការៈ​របស់​ពួក​គេ
ក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស!
២៤ សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់
ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ
ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!
២៥ សូម​ព្រះ‌អង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់
ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេ
ឥត​ត្រា​ប្រណី​ឡើយ។
២៦ សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ
ហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅ
ក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ!
២៧ ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក
ដែល​ព្រះ‌អង្គ​បាន​ដាក់​ទោស​រួច​ហើយ
ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​វាយ
ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។
២៨ សូម​ព្រះ‌អង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ
សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ!
២៩ សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិត
សូម​កុំ​រាប់​ពួក​គេ​ចូល​ទៅ
ក្នុង​ចំណោម​មនុស្ស​ឲ្យ​សោះ។
៣០ ចំពោះ​ទូល‌បង្គំ ទូល‌បង្គំ​ជា​មនុស្ស​កំសត់​ទុរគត
និង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​សង្គ្រោះ​ទូល‌បង្គំ
សូម​លើក​ទូល‌បង្គំ​ឡើង​វិញ​ផង។
៣១ ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង
ព្រះ‌នាម​ព្រះ‌ជាម្ចាស់
ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង
រុង‌រឿង​របស់​ព្រះ‌អង្គ ទាំង​កោត​សរសើរ។
៣២ ការ​លើក​តម្កើង​បែប​នេះ
គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់
ជាង​ការ​ថ្វាយ​គោ​ឈ្មោល
ឬថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។
៣៣ ពេល​មនុស្ស​ទុរគត​ឃើញ​ព្រះ‌អង្គ​រំដោះ​ខ្ញុំ​ដូច្នេះ
គេ​នឹង​មាន​អំណរ​សប្បាយ។
អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយ
សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!
៣៤ ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់
ពាក្យ​របស់​មនុស្ស​កំសត់​ទុរគត
ហើយ​នៅ​ពេល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ជាប់​ឃុំ‌ឃាំង​ព្រះ‌អង្គ​មិន​បំភ្លេច​គេ​ឡើយ។
៣៥ សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែន‌ដី
សរសើរ​តម្កើង​ព្រះ‌អង្គ
ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ
និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ
សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ
៣៦ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ
នៅ​ស្រុក​យូដា​ឡើង​វិញ
ប្រជាជន​នឹង​រស់​នៅ​ក្នុង​ស្រុក
ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្ម‌សិទ្ធិ​សា​ជា​ថ្មី។
៣៧ ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ
នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!
៧០
ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។ សម្រាប់​ពិធី​រំឭក
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​យាង​មក​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់​អើយ
សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
 សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ុន‌ប៉ង
ព្យាបាទ​ជីវិត​ទូល‌បង្គំ
ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ!
សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ទូល‌បង្គំ
វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!
 សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូល‌បង្គំ
ត្រូវ​បរា‌ជ័យ ទាំង​បាត់​បង់​កិត្តិយស!
 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ
រួម​ជា​មួយ​ព្រះ‌អង្គ
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់
ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា
«សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់!»
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូល‌បង្គំ​ជា​មនុស្ស​កំសត់​ទុរគត
សូម​ប្រោស‌ប្រណី​ដល់​ទូល‌បង្គំ​ផង!
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!
៧១
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ចាស់​ជរា
 ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​អាម៉ាស់​ឡើយ!
 ដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សុចរិត
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​មាន​សេរី‌ភាព
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូល‌បង្គំ
សូម​សង្គ្រោះ​ទូល‌បង្គំ​ផង!
 សូម​ព្រះ‌អង្គ​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ទូល‌បង្គំ​ជ្រក​កោន
ព្រះ‌អង្គ​បង្គាប់​ឲ្យ​ទូល‌បង្គំ
មក​រក​ថ្ម‌ដា​នេះ​ជា‌និច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិត
ដ្បិត​ព្រះ‌អង្គ​ពិត​ជា​ថ្ម‌ដា
និង​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ​មែន!
 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​ជួយ​ទូល‌បង្គំ​ឲ្យ​គេច​ផុត
ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់
ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច!
 ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ
ទូល‌បង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​តាំង​ពី​ក្មេង​មក!
 ទូល‌បង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យក
ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ
ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​ឈរ!
 មនុស្ស​ជា​ច្រើន​យល់​ថា​ព្រះ‌អង្គ
បាន​ដាក់​បណ្ដាសា​ទូល‌បង្គំ
ប៉ុន្តែ តាម​ពិត ព្រះ‌អង្គ​ជា​ជម្រក
ដ៏​រឹង‌មាំ​របស់​ទូល‌បង្គំ។
 សូម​ឲ្យ​ទូល‌បង្គំ​ពោល​ពាក្យ
សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច
ទូល‌បង្គំ​ចង់​លើក​តម្កើង​សិរី‌រុង​រឿង
របស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ!
 សូម​កុំ​លះ‌បង់​ទូល‌បង្គំ
នៅ​គ្រា​ដែល​ទូល‌បង្គំ​មាន​វ័យ​ចាស់​ជរា
សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ
នៅ​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​ចុះ​ឱន​ថយ​នេះ​ឡើយ!
១០ ដ្បិត​សត្រូវ​របស់​ទូល‌បង្គំ​កំពុង
តែ​គិត​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូល‌បង្គំ
កំពុង​តែ​ពិភាក្សា​គ្នា
១១ គេ​ពោល​ថា: ព្រះ‌ជាម្ចាស់
បាន​បោះ​បង់​ចោល​គាត់​ហើយ!
ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក!
គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!
១២ ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់!
១៣ សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ
ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ!
សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូល‌បង្គំ
វេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!
១៤ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នៅ​តែ​មាន​សង្ឃឹម​ជា‌និច្ច
ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ហើយ​សរសើរ​តម្កើង​ទៀត!
១៥ ជា​រៀង​រាល់​ថ្ងៃ
ទូល‌បង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត
និង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​មាន​ចំនួន
ដ៏​ច្រើន​ឥត​គណនា។
១៦ ព្រះ‌ជា‌អម្ចាស់​អើយ ដោយ‌សារ​ព្រះ‌អង្គ​ជួយ
ទូល‌បង្គំ​នឹង​ចូល​មក​ក្នុង​ព្រះ‌ដំណាក់
ទូល‌បង្គំ​នឹង​រំឭក​ពី​សេចក្ដី​សុចរិត
របស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។
១៧ ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​បាន​ប្រៀន‌ប្រដៅ​ទូល‌បង្គំ
តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេង
រហូត​មក​ទល់​ពេល​នេះ ទូល‌បង្គំ​នៅ​តែ​ប្រកាស
អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។
១៨ ឱ​ព្រះ‌ជាម្ចាស់​អើយ
ឥឡូវ​នេះ ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយ
សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​ឡើយ
ដើម្បី​ឲ្យ​ទូល‌បង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដា
របស់​ព្រះ‌អង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ
និង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។
១៩ ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​សុចរិត
របស់​ព្រះ‌អង្គ​ខ្ពស់​ពន់​ពេក​ណាស់
ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើន
ព្រះ‌ជាម្ចាស់​អើយ
គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​ឡើយ!
២០ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ
ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន
ប៉ុន្តែ ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ
មាន​ជីវិត​សា​ជា​ថ្មី
ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។
២១ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​កិត្តិយស​កាន់​តែ​ខ្ពស់
ព្រះ‌អង្គ​នឹង​សម្រាល​ទុក្ខ​ទូល‌បង្គំ​សា​ជា​ថ្មី។
២២ ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​សំឡេង​ចាប៉ី
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
ឱ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​ដេញ​ពិណ​កំដរ​ផង!
២៣ ទូល‌បង្គំ​នឹង​ច្រៀង​តម្កើង​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ
ទូល‌បង្គំ​នឹង​ច្រៀង​អស់​ពី​ចិត្ត
ព្រោះ​ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ទូល‌បង្គំ។
២៤ ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត
របស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ
ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូល‌បង្គំ​វេទនា
ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ!
៧២
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌មហា​ក្សត្រ
 ទំនុក​របស់​ស្តេច​សាឡូម៉ូន។
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា​ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ
ហើយ​សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ​របស់​ព្រះ‌រាជា
បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះ‌អង្គ​ដែរ!
 ដើម្បី​ឲ្យ​ព្រះ‌រាជា​អាច​គ្រប់‌គ្រង
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដោយ​សុចរិត
ហើយ​គ្រប់‌គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។
 សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្តល់​នូវ​ភោគ‌ផល
ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ដ្រ
ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់
សេចក្ដី​សុចរិត​ដែរ។
 សូម​ព្រះ‌រាជា​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ
ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ
សូម​ព្រះ‌រាជា​ជួយ​សង្គ្រោះ​មនុស្ស​កំសត់​ទុរគត
ហើយ​កម្ទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ
 ដរាប​ណា​នៅ​មាន​ព្រះ‌អាទិត្យ​រះ
មាន​ព្រះ‌ច័ន្ទ​បញ្ចេញ​រស្មី
សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
 សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌ពរ​ដល់​ប្រជា‌រាស្ដ្រ
ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការ
និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែន‌ដី។
 សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង
ក្នុង​រជ្ជកាល​របស់​ព្រះ‌ករុណា
ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ
សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។
 សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌ករុណា​លាត​សន្ធឹង
ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ
និង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះ
រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។
 ប្រជាជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន
នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា
ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា
ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច។
១០ ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​តារស៊ីស
និង​នៅ​កោះ​នានា នឹង​យក​តង្វាយ
មក​ថ្វាយ​ព្រះ‌ករុណា ស្តេច​ទាំង‌ឡាយ
នៅ​ស្រុក​សេបា និង​ស្រុក​សេបា
ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។
១១ ស្តេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា
ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា
ហើយ​ប្រជា‌ជាតិ​ទាំង​អស់
នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។
១២ ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រ
នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណា
ហើយ​ព្រះ‌ករុណា​រំដោះ​ជន‌ទុរគត​ដែល​គ្មាន​ទី​ពឹង។
១៣ ព្រះ‌ករុណា​អាណិត‌អាសូរ​មនុស្ស​ទន់​ខ្សោយ
និង​មនុស្ស​កំសត់​ទុរគត
ព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។
១៤ ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត
ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ
ចំពោះ​ព្រះ‌ករុណា
ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។
១៥ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ!
គេ​នឹង​យក​មាស​ពី​ស្រុក​សេបា​មក​ថ្វាយ​ព្រះ‌ករុណា
គេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជា
ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ
គេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។
១៦ នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌
នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើន
ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង
សូម​ឲ្យ​ប្រជាជន​កើន​ចំនួន​ឡើង
ដូច​ស្មៅ​នៅ​តាម​ទី​វាល។
១៧ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌នាម
ល្បី‌ល្បាញ​រហូត​ត​ទៅ
គឺ​សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌ករុណា
នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។
សូម​ឲ្យ​មនុស្ស‌ម្នា​យក​ព្រះ‌នាម​ព្រះ‌ករុណា
ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក
ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា
ព្រះ‌រាជា​ប្រកប​ដោយ​ព្រះ‌ពរ!
១៨ សូម​លើក​តម្កើង​ព្រះ‌ជា‌អម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​សម្ដែង​ការ​អស្ចារ្យ​ទាំង​នេះ!
១៩ សូម​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុង‌រឿង
របស់​ព្រះ‌អង្គ​រហូត​ត​ទៅ!
សូម​ឲ្យ​ផែន‌ដី​ទាំង​មូល​បាន​ពោរ‌ពេញ
ទៅ​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ!
អាម៉ែន! អាម៉ែន!
២០ ពាក្យ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ
ជា​បុត្រ​របស់​លោក​យេសាយ ចប់​តែ​ត្រឹម​ណេះ។
៧៣

ភាគ​ទី​បី

(ទំនុក‌តម្កើង ៧៣-៨៩)
សេចក្ដី​សុចរិត​តែង‌តែ​មាន​ជ័យ‌ជម្នះ
 ទំនុក‌តម្កើង​របស់​លោក​អសាភ។
ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មាន
ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល
និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។
 ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើង
គឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន
 ព្រោះ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ព្រហើន
ដោយ​ឃើញ​ជន‌ពាល​ទាំង​នោះ​បាន​ចម្រុង‌ចម្រើន។
 ក្នុង​មួយ​ជីវិត​របស់​ពួក​គេ
ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ
គេ​មាន​សាច់​មាន​ឈាម។
 គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃ
ហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។
 ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្តិ
ហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅ
ដូច​ជា​សម្លៀក‌បំពាក់។
 គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ
គំនិត​អប្រិយ​របស់​ពួក​គេ
ក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។
 គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់
ព្រម​ទាំង​និយាយ​ក្តែងៗ
ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។
 មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់
ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់
នៅ​លើ​ផែន‌ដី​ឡើយ។
១០ ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌ជាម្ចាស់​ក៏​វង្វេង​ទៅ​តាម​ពួក​គេ
ព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដី
របស់​ពួក​គេ ដូច​ផឹក​ទឹក។
១១ គេ​ពោល​ថា ព្រះ‌ជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!
១២ នេះ​ហើយ​មនុស្ស​ពាល!
ពួក​គេ​បាន​សុខ​ជា‌និច្ច ពួក​គេ​បាន​ចម្រុង‌ចម្រើន​រហូត!
១៣ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ខំ​ប្រឹង​កាន់​ចិត្ត​បរិសុទ្ធ
ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​បាប
តែ​ឥត​បាន​ផល​អ្វី​សោះ!
១៤ ដ្បិត​ទូល‌បង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ
ទូល‌បង្គំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។
១៥ ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ
ទូល‌បង្គំ​មុខ​ជា​ក្បត់​បង‌ប្អូន​របស់​ទូល‌បង្គំ
ដែល​ជា​បុត្រ​របស់​ព្រះ‌អង្គ​មិន​ខាន។
១៦ ទូល‌បង្គំ​ខិត‌ខំ​រិះ‌គិត​ចង់​យល់​អំពី​បញ្ហា​នេះ
ប៉ុន្តែ ពិបាក​យល់​ណាស់
១៧ រហូត​ទាល់​តែ​ទូល‌បង្គំ​ចូល​មក​ដល់
ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់
ទើប​ទូល‌បង្គំ​យល់​ថា ចុង​បញ្ចប់​របស់​មនុស្ស
អាក្រក់ នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។
១៨ តាម​ពិត​ព្រះ‌អង្គ​បាន​ដាក់​ពួក​គេ
នៅ​ជម្រាល​មួយ​ដ៏​រអិល
ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ
១៩ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ
ពួក​គេ​នឹង​វិនាស​បាត់​បង់
ពួក​គេ​នឹង​ត្រូវ​អន្តរាយ រលាយ​សូន្យ​ទៅ
យ៉ាង​រន្ធត់​បំផុត។
២០ ព្រះ‌អម្ចាស់​អើយ ពេល​ព្រះ‌អង្គ​តើន​ឡើង
ព្រះ‌អង្គ​នឹង​រំលាយ​ពួក​គេ​ឲ្យ​វិនាស​បាត់​ទៅ
ដូច​ការ​យល់​សប្ដិ។
២១ ពេល​ទូល‌បង្គំ​ឆ្អែត​ចិត្ត
ហើយ​ពេល​ទូល‌បង្គំ​ឈឺ​ចាប់​ក្នុង​ឱរា
២២ នោះ​ទូល‌បង្គំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើ
មិន​យល់​អ្វី​ទាំង​អស់
ហើយ​ទូល‌បង្គំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ដែរ។
២៣ ប៉ុន្តែ ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ​របស់​ទូល‌បង្គំ
២៤ ព្រះ‌អង្គ​ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ដើរ
តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
ហើយ​នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​នឹង​ទទួល​ទូល‌បង្គំ
នៅ​ក្នុង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។
២៥ នៅ​ស្ថាន​បរម‌សុខ ទូល‌បង្គំ​គ្មាន​ទី​ពឹង​ណា
ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ
នៅ​លើ​ផែន‌ដី បើ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូល‌បង្គំ
ទូល‌បង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។
២៦ រូប​កាយ និង​ចិត្ត​គំនិត
របស់​ទូល‌បង្គំ​ទន់​ខ្សោយ​ទៅៗ
ប៉ុន្តែ ព្រះ‌អង្គ​នៅ​តែ​ជា​បង្អែក
និង​ជា​ម្ចាស់​ជីវិត​ទូល‌បង្គំ រហូត​ត​ទៅ។
២៧ អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ
ពី​ព្រះ‌អង្គ​នឹង​ត្រូវ​អន្តរាយ
ហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក
ដែល​ក្បត់​ព្រះ‌អង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។
២៨ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​មាន​សុភមង្គល
តែ​នៅ​ពេល​ណា​ទូល‌បង្គំ
នៅ​ជា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ
ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ
ទូល‌បង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ
ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។
៧៤
ព្រះ‌អម្ចាស់​អើយ សូម​កុំ​ទុក​ឲ្យ​សត្រូវ​ប្រមាថ​ព្រះ‌អង្គ​ឡើយ!
 កំណាព្យ​របស់​លោក​អសាភ។
ព្រះ‌ជាម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា
ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ
ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ?
 សូម​កុំ​បំភ្លេច​ប្រជា‌រាស្ដ្រ
ដែល​ព្រះ‌អង្គ​បាន​យក​មក​ធ្វើ
ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ តាំង​ពី​ដើម​រៀង​មក
គឺ​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​បាន​លោះ
យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ព្រះ‌អង្គ​ផ្ទាល់
សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន
ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​នោះ​ឡើយ។
 សូម​ព្រះ‌អង្គ​យាង​មក​កាន់​កន្លែង
ដែល​វិនាស​ខូច​ខាត​អស់
ខ្មាំង​សត្រូវ​បាន​កម្ទេច​បំផ្លាញ​អ្វីៗ
ទាំង​អស់​នៅ​ក្នុង​ទី‌សក្ការៈ
 បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ​បាន​នាំ​គ្នា
ស្រែក​ហ៊ោ​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ
ហើយ​ពួក​គេ​បាន​បង្ហូត​ទង់‌ជ័យ
របស់​ពួក​គេ​នៅ​ទី​នោះ។
 ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​អ្នក​កាប់​ព្រៃ
ដែល​លើក​ពូថៅ​របស់​ខ្លួន​ឡើង​កាប់​ដើម​ឈើ
 គឺ​ពួក​គេ​បាន​យក​ពូថៅ និង​ញញួរ
មក​វាយ​កម្ទេច​ក្បាច់​រចនា​ទាំង​ប៉ុន្មាន។
 គេ​បាន​ដុត​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ គេ​បាន​រំលំ
និង​បន្ទាប​បន្ថោក​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។
 ពួក​គេ​គិត​គ្នា​ថា «យើង​នឹង​បង្ក្រាប​សាសន៍​នេះ​ឲ្យ​រាប
ហើយ​ដុត​បំផ្លាញ​កន្លែង​សក្ការ‌បូជា
ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​នេះ!»។
 យើង​ខ្ញុំ​លែង​ឃើញ​អ្វី​ដែល​ជា​ទី​សម្គាល់
របស់​ប្រជា‌ជាតិ​យើង​ខ្ញុំ​ទៀត​ហើយ
រីឯ​ព្យាការី​ក៏​លែង​មាន​ទៀត​ដែរ។
ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ដឹង​ថា
យើង​ខ្ញុំ​ត្រូវ​តែ​នៅ​ដូច្នេះ​ដល់​ពេល​ណា​ឡើយ។
១០ ឱ​ព្រះ‌ជាម្ចាស់​អើយ តើ​ឲ្យ​បច្ចា‌មិត្ត
ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ​ដល់​ពេល​ណា?
តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ
ព្រះ‌នាម​ព្រះ‌អង្គ​ដល់​កាល​ណា​ទៀត?
១១ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ
មិន​ព្រម​យាង​មក​ជួយ​យើង​ខ្ញុំ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឱប​ដៃ​សំងំ​ស្ងៀម​ដូច្នេះ?
១២ ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ
របស់​ទូល‌បង្គំ តាំង​ពី​ដើម​រៀង​មក
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ​យើង​ខ្ញុំ
ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ស្រុក​នេះ។
១៣ ព្រះ‌អង្គ​បាន​បង្ក្រាប​សមុទ្រ
ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​វាយ​កម្ទេច​ក្បាល​នាគ​នៅ​ក្នុង​សមុទ្រ
១៤ ព្រះ‌អង្គ​បាន​វាយ​កម្ទេច​ក្បាល​ស្តេច​ក្រពើ
ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានា
នៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។
១៥ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ផុស
ចេញ​ពី​ប្រភព​ទឹក​នានា
ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​ដែល​មិន​ចេះ​រីង
ប្រែ​ជា​រីង​ស្ងួត​ទៅ​វិញ។
១៦ ព្រះ‌អង្គ​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់
ព្រះ‌អង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ និង​ព្រះ‌អាទិត្យ។
១៧ ព្រះ‌អង្គ​បាន​កំណត់​ព្រំ‌ដែន​រវាង​ទឹក និង​ដី
ព្រះ‌អង្គ​ក៏​បាន​បង្កើត​រដូវ​ប្រាំង និង​រដូវ​វស្សា​ដែរ។
១៨ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា
បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ
សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ
ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ!។
១៩ សូម​កុំ​ប្រគល់​ជីវិត​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ដែល​កំពុង​តែ​អស់​សង្ឃឹម​នេះ
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវ
សូម​កុំ​បំភ្លេច​ប្រជា‌រាស្ដ្រ​ដ៏​កំសត់​ទុរគត
របស់​ព្រះ‌អង្គ​ជា​រៀង​រហូត​ឡើយ។
២០ សូម​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ
បាន​ចង​ជា​មួយ​យើង​ខ្ញុំ!
ដ្បិត​ជន​រង​គ្រោះ​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ
នាំ​គ្នា​រត់​ពួន​សព្វ​ទី​កន្លែង​ក្នុង​ទឹក​ដី​នេះ។
២១ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​គេ​ជិះ‌ជាន់
ត្រូវ​អាម៉ាស់​មុខ​ទៀត​ឡើយ
តែ​សូម​ឲ្យ​ជន​ក្រីក្រ និង​ជន‌ទុរគត
អាច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។
២២ ព្រះ‌ជាម្ចាស់​អើយ សូម​ក្រោក​ឡើង
ការ‌ពារ​ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ
សូម​កុំ​បំភ្លេច​ពាក្យ​ដែល​ជន​ល្ងី‌ល្ងើ​ទាំង​នេះ
បាន​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។
២៣ សូម​កុំ​បំភ្លេច​សម្រែក​នៃ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
គឺ​គេ​បាន​ស្រែក​យ៉ាង​អឺង‌កង​ទាស់​នឹង​ព្រះ‌អង្គ
ឥត​ឈប់​ឈរ​ឡើយ។
៧៥
ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​លោក​អសាភ។
ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អង្គ!
យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
ដែល​គង់​នៅ​ជិត​យើង​ខ្ញុំ
ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​ស្ញប់‌ស្ញែង​របស់​ព្រះ‌អង្គ!
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
«ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុក
យើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!
 ផែន‌ដី និង​អ្វីៗ​ទាំង​អស់
ដែល​រស់​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​រលាយ
ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​ផែន‌ដី​នៅ​តែ​រឹង‌មាំ!»។ - សម្រាក
 ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថា
កុំ​អួត​បំប៉ោង​ឲ្យ​សោះ!
ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់!
 កុំ​ប្រកាន់​ឫក​ខ្ពស់​ពេក ឈប់​និយាយ​ព្រហើន​ទៅ
 ដ្បិត​អ្នក​ដែល​វិនិច្ឆ័យ​ទោស​មិន​មែន
មក​ពី​ខាង​កើត ឬ​ខាង​លិច
ហើយ​ក៏​មិន​មែន​មក​ពី​ខាង​ត្បូង ឬ​ខាង​ជើង​ដែរ
 គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស
ព្រះ‌អង្គ​ដាក់​ទោស​អ្នក​នេះ
ហើយ​លើក‌លែង​ទោស​អ្នក​នោះ។
 ព្រះ‌អម្ចាស់​កាន់​ពែង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ
គឺ​ពែង​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ‌ពិរោធ
ពេល​ព្រះ‌អង្គ​ចាក់​ពែង​នោះ​ទៅ​លើ​ផែន‌ដី
មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​ត្រូវ​តែ​ទទួល​ទោស
ចៀស​មិន​ផុត​ឡើយ។
១០ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ
របស់​លោក​យ៉ាកុប​រហូត​ត​ទៅ
ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។
១១ ព្រះ‌អង្គ​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល
តែ​ព្រះ‌អង្គ​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង។
៧៦
ពី​ភ្នំ​ស៊ីយ៉ូន ព្រះ‌ជាម្ចាស់​ពន្លត់​ភ្លើង​សង្គ្រាម
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។
ទំនុក​របស់​លោក​អសាភ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
 នៅ​ស្រុក​យូដា គេ​ស្គាល់​ព្រះ‌ជាម្ចាស់​គ្រប់ៗ​គ្នា
នៅ​ស្រុក​អ៊ីស្រា‌អែល
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ល្បី‌ល្បាញ​ណាស់!
 ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​សាឡឹម
ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។
 នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​កម្ទេច​គ្រឿង
សាស្ត្រា‌វុធ គឺ​មាន​ធ្នូ ខែល និង​ដាវ​ជា​ដើម។ - សម្រាក
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង
គួរ​ជា​ទី​ស្ញប់‌ស្ញែង
នៅ​ពេល​ព្រះ‌អង្គ​វិល​ត្រឡប់​មក​ពី​ភ្នំ​វិញ
ក្រោយ​ពី​បាន​យក​ជ័យ‌ជម្នះ។
 ព្រះ‌អង្គ​បាន​ដក​អាវុធ​ពី​អ្នក
ចម្បាំង​ដ៏​ជំនាញ​ទាំង​នោះ
ពួក​គេ​ដេក​លង់‌លក់​បាត់​ស្មារតី
ទាហាន​ដ៏​ពូកែ​ទាំង​នោះ
លែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។
 ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ
ពេល​ព្រះ‌អង្គ​ស្រែក​គំរាម
កង‌ទ័ព‌សេះ និង​សេះ​របស់​ពួក​គេ​កម្រើក​លែង​រួច។
 ព្រះ‌អង្គ​អើយ ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់!
ពេល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ តើ​នរណា​អាច
ទ្រាំ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បាន?
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជំនុំ‌ជម្រះ​ពី​លើ​មេឃ​មក
មនុស្ស‌ម្នា​លើ​ផែន‌ដី​នៅ​ស្ងៀម​ស្ងាត់
ដោយ​កោត​ខ្លាច
១០ គឺ​ព្រះ‌អង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស
និង​សង្គ្រោះ​មនុស្ស​ទន់‌ទាប​ទាំង​ប៉ុន្មាន
នៅ​លើ​ផែន‌ដី​នេះ។ - សម្រាក
១១ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក
ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ព្រះ‌អង្គ​វិញ
ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់
ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។
១២ ចូរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ
ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ព្រះ‌អង្គ
អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ
ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​អើយ
ចូរ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ!
១៣ ព្រះ‌អង្គ​បំបាក់​អំនួត​របស់​ស្តេច​នានា
ហើយ​ធ្វើ​ឲ្យ​ព្រះ‌មហា​ក្សត្រ​ទាំង‌ឡាយ
នៅ​លើ​ផែន‌ដី​ស្ញែង​ខ្លាច​ព្រះ‌អង្គ។
៧៧
ពេល​មាន​ទុក្ខ ទូល‌បង្គំ​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​កាល​ពី​ជំនាន់​ដើម
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
សម្រាប់​លោក​យេឌូ‌ទូន។
ទំនុក​របស់​លោក​អសាភ។
 ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់
ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អង្គ
ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះ‌ជាម្ចាស់
ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ខ្ញុំ។
 នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់
នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អង្វរ​ព្រះ‌អង្គ​ឥត​ឈប់​ឈរ
ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​សម្រាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។
 ពេល​នឹក​ដល់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​ថ្ងូរ
ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក
 ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ
ទទួល​ទាន​ដំណេក​មិន​លក់​សោះ
ទូល‌បង្គំ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។
 ទូល‌បង្គំ​រំពឹង​គិត​អំពី​អតីតកាល
គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ
 ទូល‌បង្គំ​រិះ‌គិត​ដដែលៗ ពេញ​មួយ​យប់
ទូល‌បង្គំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្ត
ដើម្បី​ស្វែង​យល់​ថា
 តើ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​រហូត​ឬ?
តើ​ព្រះ‌អង្គ​មិន​គាប់​ព្រះ‌ហឫទ័យ
នឹង​យើង​ទៀត​ទេ​ឬ?
 តើ​ព្រះ‌អង្គ​លែង​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ចំពោះ​យើង​ហើយ​ឬ?
តើ​ព្រះ‌អង្គ​នៅ​ស្ងៀម​លែង​មាន​ព្រះ‌បន្ទូល
មក​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?
១០ តើ​ព្រះ‌ជាម្ចាស់​ភ្លេច​សម្ដែង​ព្រះ‌ហឫទ័យ
ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ?
នៅ​ពេល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
តើ​ព្រះ‌អង្គ​ឈប់​អាណិត‌អាសូរ​យើង​ហើយ​ឬ? - សម្រាក
១១ ទូល‌បង្គំ​គិត​ទៀត​ថា ទូល‌បង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ
មក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
លែង​សម្ដែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ!
១២ ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​រំឭក​ឡើង​វិញ
នូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​នៅ​ចាំ​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។
១៣ ទូល‌បង្គំ​រិះ‌គិត​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ទូល‌បង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។
១៤ ព្រះ‌ជាម្ចាស់​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​ជា​មាគ៌ា​ដ៏‌វិសុទ្ធ
គ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដម
ដូច​ព្រះ‌អង្គ​ឡើយ។
១៥ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ
ព្រះ‌អង្គ​បាន​សម្ដែង​ឫទ្ធា‌នុភាព
ឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។
១៦ ព្រះ‌អង្គ​បាន​ប្រើ​ឫទ្ធិ‌បារមី
លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
គឺ​ព្រះ‌អង្គ​បាន​រំដោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
និង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។ - សម្រាក
១៧ ឱ​ព្រះ‌ជាម្ចាស់​អើយ
ទឹក​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ!
ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះ‌អង្គ វា​ពុះ​កញ្ជ្រោល
សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។
១៨ មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ
ដូច​ទឹក​ជ្រោះ​ធ្លាក់
ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ
មក​យ៉ាង​ខ្លាំង​ដែរ
រន្ទះ​របស់​ព្រះ‌អង្គ​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។
១៩ នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង
ផ្លេក​បន្ទោរ​របស់​ព្រះ‌អង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព‌លោក
ធ្វើ​ឲ្យ​ផែន‌ដី​រញ្ជួយ​ញាប់‌ញ័រ។
២០ ព្រះ‌អង្គ​យាង​កាត់​សមុទ្រ
ព្រះ‌អង្គ​យាង​កាត់​មហា‌សាគរ
គ្មាន​នរណា​អាច​រក​ដាន​ព្រះ‌បាទា
របស់​ព្រះ‌អង្គ​ឃើញ​ទេ។
២១ ព្រះ‌អង្គ​ដឹក​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
តាម‌រយៈ​លោក​ម៉ូសេ និង​លោក​អរ៉ុន
ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។
៧៨
អតីតកាល​ជា​មេ​រៀន​ដែល​យើង​ត្រូវ​ចង​ចាំ​ទុក
 កំណាព្យ​របស់​លោក​អសាភ។
ប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី
ដែល​ខ្ញុំ​ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា!
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ
ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។
 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា
នូវ​បទ​ពិសោធ​ពី​អតីតកាល
ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ
លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។
 អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង
អ្វីៗ​ដែល​ដូន‌តា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់
 យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង
ឥត​លាក់‌លៀម​ឡើយ
យើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់
និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ
ដើម្បី​លើក​តម្កើង​ព្រះ‌អង្គ។
 ព្រះ‌អង្គ​តាក់‌តែង​ច្បាប់​ឲ្យ​កូន​ចៅ
របស់​លោក​យ៉ាកុប
ព្រះ‌អង្គ​ប្រទាន​វិន័យ​មក​ឲ្យ​ពូជ‌ពង្ស
របស់​លោក​អ៊ីស្រា‌អែល
ព្រះ‌អង្គ​បង្គាប់​បុព្វ‌បុរស​របស់​យើង
ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ
 ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ
ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក
បង្រៀន​តៗ​គ្នា​រហូត​ទៅ។
 ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់
មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ
 ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វ‌បុរស
នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច
បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់
មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ‌ត្រង់
នឹង​ព្រះ‌អង្គ​នោះ​ឡើយ។
 កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ
បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង
១០ មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រី
របស់​ព្រះ‌ជាម្ចាស់
គឺ​មិន​ព្រម​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ
១១ ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម
និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​គេ​ឃើញ។
១២ នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប
ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ
ឲ្យ​បុព្វ‌បុរស​របស់​គេ​ឃើញ
១៣ គឺ​ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រ
ឲ្យ​ពួក​គេ​ដើរ​ឆ្លង
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់
មួយ​កន្លែង​ដូច​កំពែង។
១៤ នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក
ហើយ​រាល់​យប់​ព្រះ‌អង្គ​ដឹក​នាំ​គេ
ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។
១៥ ព្រះ‌អង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន
ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ
យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។
១៦ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក
ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក
ដូច​ជា​ទឹក​ទន្លេ។
១៧ ទោះ​ជា​យ៉ាង​នេះ​ក្តី
ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប
ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា‌និច្ច
ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
នៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។
១៨ ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់
ដោយ​សូម​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ម្ហូប​អាហារ
តាម​ទំនើង​ចិត្ត​របស់​ខ្លួន។
១៩ គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា:
តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើង
ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ?
២០ ព្រះ‌អង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក
ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន
ប៉ុន្តែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង
និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​បាន​ដែរ​ឬ?
២១ ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេ
ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ក្រៃ‌លែង
ព្រះ‌អង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប
ព្រះ‌អង្គ​ខ្ញាល់​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល
២២ ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់
ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ
ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។
២៣ ទោះ​ជា​យ៉ាង​ណា​ក្តី ព្រះ‌អង្គ​បាន​បង្គាប់​ពពក
ព្រះ‌អង្គ​បាន​បើក​ផ្ទៃ​មេឃ
២៤ ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង
ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ
គឺ​ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌
មក​ឲ្យ​ពួក​គេ។
២៥ ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវទូត
ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ
បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។
២៦ នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់
បក់​មក​ពី​ទិស​ខាង​កើត
ហើយ​ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់
បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។
២៧ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើន
ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក
គឺ​ព្រះ‌អង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន
ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ
២៨ ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ
ជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។
២៩ ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់
ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្ត
ប៉ង‌ប្រាថ្នា​របស់​ពួក​គេ។
៣០ ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្តី
ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល
៣១ ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ
ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង
ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។
៣២ ទោះ​បី​យ៉ាង​នេះ​ក្តី
ក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល
ពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌អង្គ
ដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។
៣៣ ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រហារ​ជីវិត​របស់​គេ
តែ​ក្នុង​មួយ‌រយៈ​ពេល​ដ៏​ខ្លី
ព្រះ‌អង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេ
យ៉ាង​សែន​វេទនា​បំផុត។
៣៤ ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិត
អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ
ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះ‌អង្គ
ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អង្គ​វិញ។
៣៥ ពួក​គេ​នឹក​ឃើញ​ថា
ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេ
ហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការ‌ពារ​ពួក​គេ។
៣៦ ក៏​ប៉ុន្តែ​តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ព្រះ‌អង្គ
គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក
សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។
៣៧ ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះ‌អង្គ​ទេ
ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ដែរ។
៣៨ រីឯ​ព្រះ‌អង្គ​វិញ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជា‌និច្ច
ព្រះ‌អង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ
គឺ​ព្រះ‌អង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ
ជា​ច្រើន​លើក​ច្រើន​សា ព្រះ‌អង្គ​តែង‌តែ​ទប់
ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ
ព្រះ‌អង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។
៣៩ ព្រះ‌អង្គ​នឹក​ចាំ​ថា
ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ
ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម
ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។
៤០ ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ
នៅ​វាល​រហោ‌ស្ថាន​ជា​ច្រើន​លើក​ច្រើន​សា
ហើយ​ក្នុង​វាល​ហួត‌ហែង​នោះ ពួក​គេ​តែង‌តែ
ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫទ័យ!។
៤១ ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជា‌និច្ច
ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏‌វិសុទ្ធ
របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។
៤២ ពួក​គេ​ពុំ​បាន​នឹក​ឃើញ
អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ទេ
ហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃ
ដែល​ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។
៤៣ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ
ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។
៤៤ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល
ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ជាតិ
អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។
៤៥ ព្រះ‌អង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន​ជាតិ​អេស៊ីប
និង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញ
អ្វីៗ​ទាំង​អស់។
៤៦ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចង្រិត
ទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេ
ហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។
៤៧ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ព្រិល​ធ្លាក់​មក
កម្ទេច​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​គេ
ហើយ​មាន​ធាតុ​អាកាស​ត្រជាក់
មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។
៤៨ ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រិល
ហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាស
ដោយ‌សារ​រន្ទះ​បាញ់។
៤៩ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ទាស់​នឹង​ជន​ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង
ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ
ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា
ដោយ​ចាត់​ពួក​ទេវទូត​ឲ្យ​មក​ប្រហារ​ពួក​គេ។
៥០ ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
ដោយ​ឥត​សំចៃ​ជីវិត​ជន​ជាតិ​នោះ​ឡើយ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រោះ​កាច
កើត​មាន​ដល់​ពួក​គេ
៥១ គឺ​ព្រះ‌អង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន
របស់​ជន​ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ
ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។
៥២ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល
ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន
ដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។
៥៣ ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្ត
ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ
តែ​ខ្មាំង​សត្រូវ​របស់​ពួក​គេ
ត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។
៥៤ ព្រះ‌អង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏‌វិសុទ្ធ
គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌អង្គ​វាយ​យក​បាន
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។
៥៥ ព្រះ‌អង្គ​បណ្តេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ
ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក
គឺ​ព្រះ‌អង្គ​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល
រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។
៥៦ ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​ព្រះ‌ជាម្ចាស់
ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ
ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ព្រះ‌អង្គ​ឡើយ។
៥៧ ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះ‌អង្គ
និង​ក្បត់​ព្រះ‌អង្គ​ដូច​ដូន‌តា​របស់​ពួក​គេ
ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។
៥៨ ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អង្គ
ដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
នៅ​តាម​ទី‌សក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំ
ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា​ខ្លាំង។
៥៩ ព្រះ‌ជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ
ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ហើយ​លែង​រវី‌រវល់​នឹង​ជន​ជាតិ
អ៊ីស្រា‌អែល​ទៀត។
៦០ ព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​នៅ​ស៊ីឡូ
ព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ពន្លា
ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ​ជា​មួយ​មនុស្ស​លោក។
៦១ ព្រះ‌អង្គ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ
រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី
ដែល​ជា​និមិត្ត‌រូប​នៃ​ឫទ្ធិ‌បារមី
និង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​។
៦២ ព្រះ‌អង្គ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិត
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដោយ​មុខ​ដាវ
ព្រោះ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
នឹង​ពួក​គេជា​ខ្លាំង។
៦៣ ពួក​យុវជន​បាន​បាត់​បង់​ជីវិត
ដោយ‌សារ​ភ្លើង​សង្គ្រាម
ហើយ​គ្មាន​នៅ​សល់​កំលោះ
ដើម្បី​រៀប‌ការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។
៦៤ ពួក​បូជា‌ចារ្យ​បាន​ស្លាប់​ដោយ​មុខ​ដាវ
ហើយ​ស្ត្រី‌មេម៉ាយ
មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។
៦៥ ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង
ដូច​គេ​ក្រោក​ពី​ដំណេក
ឬ​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ
៦៦ ព្រះ‌អង្គ​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយ
ឲ្យ​បាក់​មុខ​អស់​កល្ប‌ជានិច្ច។
៦៧ ព្រះ‌អង្គ​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប
ព្រះ‌អង្គ​ពុំ​បាន​ជ្រើស‌រើស​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ទេ
៦៨ តែ​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​កុល‌សម្ព័ន្ធ​យូដា​វិញ
ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ភ្នំ​ស៊ីយ៉ូន។
៦៩ នៅ​ទី​នោះ ព្រះ‌អង្គ​បាន​សង់​ទី‌សក្ការៈ
របស់​ព្រះ‌អង្គ​យ៉ាង​ល្អ​រឹង‌ប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទី‌សក្ការៈ​នោះ
បាន​រឹង‌មាំ​ដូច​ផែន‌ដី​រហូត​ត​ទៅ។
៧០ ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ព្រះ‌បាទ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​យក​ស្តេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម
៧១ ព្រះ‌អង្គ​បាន​យក​ស្តេច​ចេញ​ពី​ហ្វូង​ចៀម​មក
ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
គឺ​ជន​ជាតិ​អ៊ីស្រា‌អែល
ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ។
៧២ ព្រះ‌បាទ​ដាវីឌ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ដោយ​ចិត្ត​ស្មោះ‌ត្រង់
ព្រះ‌រាជា​ដឹក​នាំ​ពួក​គេ​យ៉ាង​ប៉ិន‌ប្រសប់។
៧៩
ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង!
 ទំនុក​របស់​លោក​អសាភ។
ឱ​ព្រះ‌ជាម្ចាស់​អើយ
ប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពាន
ទឹក​ដី​របស់​ព្រះ‌អង្គ
ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌វិហារ
ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ​ជា​សៅ‌ហ្មង
ពួក​គេ​បាន​កម្ទេច​ក្រុង​យេរូ‌សាឡឹម។
 ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ទៅ​ឲ្យ​ត្មាត​ស៊ី
យក​សាក‌សព​អ្នក​ជឿ​ព្រះ‌អង្គ
ទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។
 ពួក​គេ​បាន​បង្ហូរ​ឈាម​ប្រជាជន
នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ហូរ​ដូច​ទឹក
ហើយ​គ្មាន​នរណា​បញ្ចុះ​សព
ប្រជាជន​ទាំង​នោះ​ទេ។
 អ្នក​ស្រុក​ជិត​ខាង​នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ
អ្នក​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​ចំអក​ឡក‌ឡឺយ
យក​រឿង​យើង​ខ្ញុំ​ទៅ​លេង​សើច។
 ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ
នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា?
តើ​ព្រះ‌អង្គ​នៅ​តែ​មាន​ព្រះ‌ហឫទ័យ
ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?
 គួរ​តែ​ព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ
ទៅ​លើ​ប្រជា‌ជាតិ​ដែល​ពុំ​ស្គាល់​ព្រះ‌អង្គ
និង​នគរ​នានា​ដែល​មិន​គោរព​បម្រើ​ព្រះ‌នាម
ព្រះ‌អង្គ​នោះ​វិញ។
 ដ្បិត​ពួក​គេ​បាន​សម្លាប់​រង្គាល​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប
ព្រម​ទាំង​បំផ្លាញ​ស្រុក​ទេស​របស់​លោក​ផង។
 សូម​កុំ​ដាក់​ទោស​យើង​ខ្ញុំ ព្រោះ​តែ​បុព្វ‌បុរស
របស់​យើង​ខ្ញុំ​បាន​ធ្វើ​ខុស​នោះ​ឡើយ
ផ្ទុយ​ទៅ​វិញ សូម​ប្រញាប់​សម្ដែង​ព្រះ‌ហឫទ័យ
អាណិត‌អាសូរ​យើង​ខ្ញុំ​ផង!
ដ្បិត​យើង​ខ្ញុំ​កំពុង​តែ​លិច​លង់។
 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ
សូម​យាង​មក​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់
សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អង្គ
សូម​រំដោះ​យើង​ខ្ញុំ
និង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
១០ ហេតុ​អ្វី​បាន​ជា​បណ្តោយ​ឲ្យ​ប្រជា‌ជាតិ​នានា
ពោល​ថា «ព្រះ​របស់​គេ​នៅ​ឯ​ណា?»
ព្រះ‌អង្គ​អើយ សូម​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ
បាន​ដឹង​នៅ​ចំពោះ​មុខ​យើង​ខ្ញុំ​ថា
ព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេ
ព្រោះ​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
១១ សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស
ហើយ​ដោយ​ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព
សូម​រំដោះ​អ្នក​ដែល​មាន​ទោស
ដល់​ជីវិត​ទាំង​នោះ​ផង។
១២ ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ជិត​ខាង
បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​បាត់​បង់​កិត្តិយស
ដូច្នេះ សូម​ធ្វើ​ឲ្យ​គេ​បាត់​បង់​កិត្តិយស​វិញ
មួយ​ជា​ប្រាំ​ពីរ។
១៣ រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ដ្រ
និង​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ
នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ​អស់​កល្ប‌ជានិច្ច
យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
៨០
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ!
 បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
បទ«ផ្កា​ម្លិះ»។ សក្ខី‌ភាព។
ទំនុក‌តម្កើង​របស់​លោក​អសាភ។
 ឱ​ព្រះ‌ជាម្ចាស់​ដែល​ជា​គង្វាល
នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​យើង​ខ្ញុំ
ព្រះ‌អង្គ​ដឹក​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប
ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម
ឱ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​ពួក​ខេរូប៊ីម*​អើយ
សូម​សម្ដែង​ព្រះ‌បារមី​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ
 សូម​សម្ដែង​ព្រះ‌ចេស្ដា​ឲ្យ​កុល‌សម្ព័ន្ធ
អេប្រា‌អ៊ីម បេន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញ
សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!
 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ
សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!
 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
តើ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
មិន​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ
ដល់​កាល​ណា​ទៀត?
 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេង
ឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។
 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ជិត​ខាង​ឈ្លោះ​គ្នា
ដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំ
ហើយ​ខ្មាំង​សត្រូវ​ចំអក​ឡក‌ឡឺយ​ឲ្យ​យើង​ខ្ញុំ។
 ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ទត​មក​យើង​ខ្ញុំ​ដោយ
ព្រះ‌ហឫទ័យ​សប្បុរស​ផង
នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!
 ព្រះ‌អង្គ​បាន​គាស់​ទំពាំង‌បាយ‌ជូរ​មួយ​ដើម
ពី​ស្រុក​អេស៊ីប​មក
ព្រះ‌អង្គ​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី
ហើយ​យក​ទំពាំង‌បាយ‌ជូរ​នេះ​មក​ដាំ​ជំនួស។
១០ ព្រះ‌អង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត
ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ចាក់​ឫស
ហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក
១១ ម្លប់​ទំពាំង‌បាយ‌ជូរ​គ្រប​ដណ្តប់​ទៅ​លើ​ភ្នំ​នានា
ហើយ​មែក​របស់​វា​គ្រប​ពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។
១២ ដើម​ទំពាំង‌បាយ‌ជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រ
ហើយ​មាន​ពន្លក​លាស់​ចេញ​មក
រហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។
១៣ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​រំលំ​របង​ចម្ការ
ទំពាំង‌បាយ‌ជូរ​នេះ
បណ្តាល​ឲ្យ​អស់​អ្នក​ធ្វើ​ដំណើរ
កាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ?
១៤ ជ្រូក​ព្រៃ​មក​បំផ្លិច‌បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ
ហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើម
ទំពាំង‌បាយ‌ជូរ​នេះ​ដែរ។
១៥ ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
សូម​យាង​មក​វិញ!
សូម​ទត​មើល​ពី​ស្ថាន​បរម‌សុខ​មក!
សូម​យាង​មក​ជួយ​ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ​ផង!
១៦ សូម​ការ‌ពារ​ចម្ការ​ទំពាំង‌បាយ‌ជូរ
ដែល​ព្រះ‌អង្គ​បាន​ដាំ ដោយ​ព្រះ‌អង្គ​ផ្ទាល់
គឺ​បុត្រ​ដែល​ព្រះ‌អង្គ​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង!
១៧ សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ
និង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ
ត្រូវ​វិនាស​សូន្យ​ទៅ
នៅ​ពេល​ព្រះ‌អង្គ​គំរាម​កំហែង​ពួក​គេ។
១៨ សូម​ដាក់​ព្រះ‌ហស្ដ​លើ​មនុស្ស
ដែល​ស្ថិត​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ
គឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ពង្រឹង
ឲ្យ​មាំ‌មួន​ឡើង។
១៩ យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ទៀត​ឡើយ
សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ
រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង
នោះ​យើង​ខ្ញុំ​គោរព​បម្រើ​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
២០ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ
សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!
៨១
ប្រជា‌រាស្ដ្រ​របស់​យើង​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំឭក​ដាស់‌តឿន​អ្នក
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
សម្រាប់​ពិណ​ពី​ស្រុក​កាថ។ ទំនុក​របស់​លោក​អសាភ។
 ចូរ​បន្លឺ​សំឡេង
ដោយ​អំណរ​ថ្វាយ​ព្រះ‌ជាម្ចាស់
ដែល​ជា​កម្លាំង​របស់​យើង!
ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ
របស់​លោក​យ៉ាកុប!
 ចូរ​នាំ​គ្នា​ប្រគំ​តូរ្យ‌តន្ដ្រី​ឡើង
ចូរ​វាយ​ស្គរ និង​លេង​ពិណ​យ៉ាង​ពីរោះ
ព្រម​ទាំង​ដេញ​ចាប៉ី​ផង​ដែរ!
 ចូរ​ផ្លុំ​ស្នែង​នៅ​ពេល​ចាប់​ផ្តើម​ខ្នើត
នៅ​ពេល​ខែ​ពេញ​បូណ៌មី
គឺ​ជា​ថ្ងៃ​បុណ្យ​របស់​យើង
 ព្រោះ​ជា​ច្បាប់​នៅ​ស្រុក​អ៊ីស្រា‌អែល
ជា​វិន័យ​នៃ​ព្រះ​របស់​លោក​យ៉ាកុប
 ជា​ដំបូន្មាន​ដែល​ព្រះ‌អង្គ​បង្គាប់​មក
ពូជ‌ពង្ស​របស់​លោក​យ៉ូសែប
នៅ​ពេល​ព្រះ‌អង្គ​វាយ​ប្រហារ​ស្រុក​អេស៊ីប។
ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់
ទាល់​តែ​សោះ បន្លឺ​ថា:
 យើង​បាន​យក​អម្រែក​ដ៏​ធ្ងន់​ចុះ​ពី​ស្មា​អ្នក
ហើយ​ក៏​យក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ដៃ​អ្នក​ដែរ!
 នៅ​គ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​ស្រែក​ហៅ​យើង
យើង​ក៏​បាន​ជួយ​រំដោះ​អ្នក
យើង​បាន​ឆ្លើយ​តប​ពី​ក្នុង​ខ្យល់​ព្យុះ
យើង​បាន​ល្បង‌ល​មើល​ចិត្ត​អ្នក
នៅ​ប្រភព​ទឹក​មេរី‌បា។ - សម្រាក
 ប្រជា‌រាស្ដ្រ​របស់​យើង​អើយ
ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំឭក​ដាស់‌តឿន​អ្នក
ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ពាក្យ​យើង
១០ កុំ​ឲ្យ​មាន​ព្រះ​ណា​មួយ​ទៀត
នៅ​ក្នុង​ចំណោម​អ្នក​ឡើយ
កុំ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឲ្យ​សោះ
១១ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក
យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប
ចូរ​បើក​ចិត្ត​ឲ្យ​ទូលាយ
យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ពេញ​បរិបូណ៌។
១២ ប៉ុន្តែ ប្រជា‌រាស្ដ្រ​របស់​យើង
មិន​បាន​ធ្វើ​តាម​ពាក្យ​យើង​ទេ
អ៊ីស្រា‌អែល​មិន​ចង់​ស្គាល់​យើង​ទៀត​ទេ។
១៣ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បណ្តោយ​គេ
ទៅ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន
គេ​ក៏​នាំ​គ្នា​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត។
១៤ ប្រសិន​បើ​ប្រជា‌រាស្ដ្រ​របស់​យើង​ស្ដាប់​ពាក្យ​យើង
ប្រសិន​បើ​អ៊ីស្រា‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង
១៥ យើង​មុខ​ជា​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ
យើង​នឹង​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​គេ
មួយ​រំពេច​ជា​មិន​ខាន។
១៦ អស់​អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់
នឹង​នាំ​គ្នា​មក​ចុះ​ចូល​នឹង​ព្រះ‌អង្គ
ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត​រហូត​ត​ទៅ។
១៧ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ
មក​ឲ្យ​អ៊ីស្រា‌អែល​បរិភោគ
ព្រម​ទាំង​ឲ្យ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ
យ៉ាង​បរិបូណ៌​ផង។
៨២
ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
 ទំនុក‌តម្កើង​របស់​លោក​អសាភ។
ព្រះ‌ជាម្ចាស់​គង់​នៅ
ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​កាត់​ក្តី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។
 តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្តី​ដោយ​អយុត្តិធម៌
គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ
ដល់​កាល​ណា​ទៀត? - សម្រាក
 ចូរ​រក​យុត្តិធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ
និង​ក្មេង​កំព្រា
ចូរ​កាត់​ក្តី​ឲ្យ​មនុស្ស​កំសត់​ទុរគត
និង​មនុស្ស​តោក‌យ៉ាក។
 ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រ
ចូរ​យក​ពួក​គេ​ចេញ​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​អាក្រក់។
 អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់
អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត
អ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌
ដែល​ជា​គ្រឹះ​នៃ​ពិភព‌លោក។
 យើង​បាន​ប្រាប់​រួច​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ
អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ
ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
 ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោក
អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិត
ដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក
ដ្បិត​មនុស្ស​គ្រប់​ជាតិ​សាសន៍
សុទ្ធ​តែ​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ!។
៨៣
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ!
 ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
ទំនុក‌តម្កើង​របស់​លោក​អសាភ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់
ឥត​កម្រើក​ដូច្នេះ!
 ដ្បិត​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
កំពុង​តែ​ធ្វើ​សកម្ម‌ភាព
អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ
កំពុង​តែ​នាំ​គ្នា​បះ‌បោរ។
 ពួក​គេ​រៀប‌ចំ​គម្រោង‌ការ​ប្រឆាំង
នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក
ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ។
 ពួក​គេ​ពោល​ថា “តោ៎ះ! យើង​នាំ​គ្នា​ទៅ​ប្រហារ
ជាតិ​សាសន៍​នោះ​ឲ្យ​រលាយ​សូន្យ
ដើម្បី​កុំ​ឲ្យ​នរណា​នឹក​ឃើញ
ឈ្មោះ​អ៊ីស្រា‌អែល​ទៀត!”។
 ពួក​គេ​ពិភាក្សា​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ
គេ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គ
 គឺ​មាន​ជន​ជាតិ​អេដុម ជន​ជាតិ​អ៊ីស្មា‌អែល
ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​ហាការ
 ជន​ជាតិ​កេបាល ជន​ជាតិ​អាម៉ូន
ជន​ជាតិ​អាម៉ា‌ឡេក
ជន​ជាតិ​ភីលី‌ស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស
 ហើយ​សូម្បី​តែ​ជន​ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរ
គឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ
ពូជ‌ពង្ស​របស់​លោក​ឡុត។ - សម្រាក
១០ សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
ដូច​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​ម៉ាឌីយ៉ាន
លោក​ស៊ី‌សេរ៉ា និង​ស្តេច​យ៉ាប៊ីន
នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ!
១១ ព្រះ‌អង្គ​បាន​ប្រហារ​ពួក​គេ
ឲ្យ​វិនាស​នៅ​អែនឌ័រ
ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។
១២ សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ
ដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​ស្តេច​អូរឹប
និង​ស្តេច​សឹប ហើយ​ដាក់​ទោស​មេ​របស់​គេ
ដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​សេបា
និង​សាល់‌មូណា​ដែរ ១៣ ដ្បិត​ពួក​គេ​បាន​និយាយ​ថា
“យើង​នាំ​គ្នា​វាយ​ដណ្ដើម​យក
ទឹក​ដី​របស់​ព្រះ‌ជាម្ចាស់!”។
១៤ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​ឲ្យ​ពួក​គេ​បាន​ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​កួច
ឬ​ដូច​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់​យក​ទៅ។
១៥ ភ្លើង​ឆាប‌ឆេះ​ព្រៃ
ឬ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ភ្នំ​យ៉ាង​ណា
១៦ សូម​ប្រើ​ខ្យល់​ព្យុះ​របស់​ព្រះ‌អង្គ​ដេញ​តាម​ពួក​គេ
និង​ប្រើ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​នោះ​ដែរ។
១៧ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ
ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
១៨ សូម​ឲ្យ​ពួក​គេ​បាក់​មុខ បាក់‌ស្បាត​រហូត​ត​ទៅ
សូម​ឲ្យ​ពួក​គេ​ងើប​មុខ​មិន​រួច
ហើយ​វិនាស​សូន្យ​ទៅ!
១៩ សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា
មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
នៅ​លើ​ផែន‌ដី​ទាំង​មូល!។
៨៤
ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ណាស់!
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
សម្រាប់​ពិណ​ពី​ស្រុក​កាថ។
ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
 ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់
របស់​ព្រះ‌អង្គ​ណាស់!
 ទូល‌បង្គំ​អន្ទះ‌អន្ទែង​ប្រាថ្នា​ចង់​ចូល
ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពន់​ពេក​ក្រៃ
ទូល‌បង្គំ​បន្លឺ​សំឡេង​តម្កើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ
អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។
 ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​នៃ​ទូល‌បង្គំ​អើយ!
សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ
ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា
នៅ​ជិត​អាសនៈ​របស់​ព្រះ‌អង្គ​ដែរ។
 មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
គេ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​រៀង​ទៅ!។ - សម្រាក
 អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ព្រះ‌ដំណាក់
របស់​ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ‌សរ។
 នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីង‌ស្ងួត
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹក
ហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មក​ជា​ព្រះ‌ពរ
លើ​កន្លែង​នោះ​ដែរ។
 ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា‌និច្ច
នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់
នៅ​លើ​ភ្នំ​ស៊ីយ៉ូន។
 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ!
ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ​ផង!។ - សម្រាក
១០ ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​យើង​ខ្ញុំ
សូម​ព្រះ‌អង្គ​ព្រះ​សន្ដោស​ទត​មក​ព្រះ‌រាជា
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក!។
១១ មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ
ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត
ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ
មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ
ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់
១២ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ពន្លឺ​ថ្ងៃ
និង​ជា​ខែល​ការ‌ពារ​យើង
ព្រះ‌អម្ចាស់​ប្រណី​សន្ដោស
និង​ប្រទាន​ឲ្យ​យើង​បាន​រុង‌រឿង
ព្រះ‌អង្គ​តែង‌តែ​ប្រទាន​សុភមង្គល​ឲ្យ​អស់​អ្នក
ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។
១៣ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
អ្នក​ណា​ទុក​ចិត្ត​លើ​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
៨៥
ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
 ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ
នឹង​ទឹក​ដី​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ
ឲ្យ​ត្រឡប់​មក​វិញ។
 ព្រះ‌អង្គ​បាន​លើក‌លែង​ទោស
ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​អត់‌ទោស​គេ
ឲ្យ​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន។ - សម្រាក
 ព្រះ‌អង្គ​បាន​ដក​ព្រះ‌ពិរោធ​ចេញ​ពី​យើង​ខ្ញុំ
ព្រះ‌អង្គ​ឈប់​ខ្ញាល់​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។
 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ
សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ
សូម​ឈប់​ប្រកែ‌ប្រកាន់​យើង​ខ្ញុំ​ទៀត​ទៅ។
 តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ?
តើ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?
 តើ​ព្រះ‌អង្គ​មិន​យាង​មក​វិញ
ប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត
ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះ‌អង្គ​ទេ​ឬ?
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​សម្ដែង​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ
ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!
 ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌ជា‌អម្ចាស់
មាន​ព្រះ‌បន្ទូល
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​ប្រទាន
សេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ដ្រ ដែល​ជឿ​លើ
ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត
ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។
១០ ពិត​មែន​ហើយ ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ក្នុង​ពេល​ឆាប់ៗ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​នឹង​មក​សណ្ឋិត
នៅ​លើ​ទឹក​ដី​របស់​យើង។
១១ ព្រះ‌អម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង
ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌
និង​សេចក្ដី​សុខ‌សាន្ត។
១២ ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មក
ហើយ​ក៏​មាន​សេចក្ដី​សុចរិត
លេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។
១៣ ព្រះ‌អម្ចាស់​ផ្ទាល់​ប្រទាន​សុភមង្គល​មក​យើង
ទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគ‌ផល។
១៤ សេចក្ដី​សុចរិត​ដើរ​នៅ​មុខ​ព្រះ‌អម្ចាស់
ដើម្បី​រៀប‌ចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។
៨៦
សូម​ថែ‌រក្សា​ជីវិត​ទូល‌បង្គំ​ផង!
 ពាក្យ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ
ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​វិញ​ផង
ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​កំសត់​ទុរគត!
 សូម​រក្សា​ការ‌ពារ​ជីវិត​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​នេះ​ផង!
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ​ពេញ​មួយ​ថ្ងៃ។
 សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ឲ្យ​មាន​អំណរ​សប្បាយ
ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អង្គ
 ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស
និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លប់
ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ។
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌
ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ​ផង។
 នៅ​ថ្ងៃ​មាន​អាសន្ន ទូល‌បង្គំ​អង្វរ​រក​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។
 ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ
គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ
ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ
ដូច​ព្រះ‌អង្គ​ឡើយ។
 ព្រះ‌អម្ចាស់​អើយ
ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក
នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌នាម​ព្រះ‌អង្គ។
១០ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ
មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។
១១ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូល‌បង្គំ
ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​ស្មោះ‌ត្រង់
គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។
១២ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត
ទូល‌បង្គំ​នឹង​លើក​តម្កើង​សិរី‌រុង​រឿង
ព្រះ‌នាម​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ
១៣ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ចំពោះ​ទូល‌បង្គំ​ខ្លាំង​ណាស់
ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ទូល‌បង្គំ
ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។
១៤ ឱ​ព្រះ‌ជាម្ចាស់​អើយ
មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូល‌បង្គំ
អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះ‌អង្គ​ទេ។
១៥ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ព្រះ‌អង្គ​តែង‌តែ​ប្រណី​សន្ដោស​ព្រះ‌អង្គ​អត់‌ធ្មត់
ហើយ​ពោរ‌ពេញ​ទៅ​ដោយ
មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។
១៦ សូម​បែរ​មក​ទត​មើល​ទូល‌បង្គំ
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
សូម​ប្រទាន​កម្លាំង​មក​ទូល‌បង្គំ
ហើយ​សង្គ្រោះ​ទូល‌បង្គំ
ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌អង្គ​ផង!។
១៧ សូម​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ
ចំពោះ​ទូល‌បង្គំ
ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ឃើញ
ហើយ​ត្រូវ​អាម៉ាស់។
ឱ​ព្រះ‌អម្ចាស់​អើយ
មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជួយ​សង្គ្រោះ
និង​សម្រាល​ទុក្ខ​ទូល‌បង្គំ។
៨៧
ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង
 ទំនុក‌តម្កើង​របស់​កូន​ចៅ​លោក​កូរេ។
ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​យេរូ‌សាឡឹម
នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ។
 ព្រះ‌អម្ចាស់​ស្រឡាញ់​បុរី​ស៊ីយ៉ូន
ជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់
នៅ​លើ​ទឹក​ដី​លោក​យ៉ាកុប។
 ឱ​ក្រុង​របស់​ព្រះ‌ជាម្ចាស់​អើយ
គេ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​អ្នក
ដោយ​ពោល​ថា: - សម្រាក
 “ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ
មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប
អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ីឡូន
ខ្លះ​ទៀត​នៅ​ស្រុក​ភីលី‌ស្ទីន
ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស
និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូពី”
 ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ​គេ​ពោល​ថា
“យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ
មក​ពី​ក្រុង​ស៊ីយ៉ូន!”
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។
 ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ដ្រ​នានា​ចុះ​ក្នុង​បញ្ជី
ហើយ​សរសេរ​ថា ក្រុង​ស៊ីយ៉ូន​ជា​ស្រុក​កំណើត
របស់​ពួក​គេ​ទាំង​អស់​គ្នា។
 ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង
ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា
“ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។
៨៨
សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូល‌បង្គំ​ហើយ
 ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
ទំនុក‌តម្កើង​របស់​កូន​ចៅ​លោក​កូរេ។
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ចាប់​ផ្តើម​ជា​មួយ​ខ្លុយ។
កំណាព្យ​របស់​លោក​ហេម៉ាន់​ជា​អ្នក​ស្រុក​អេសរ៉ា។
 ឱ​ព្រះ‌អម្ចាស់
ជា​ព្រះ‌សង្គ្រោះ​នៃ​ទូល‌បង្គំ​អើយ
ពេល​ថ្ងៃ​ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
ហើយ​ពេល​យប់
ទូល‌បង្គំ​នៅ​តែ​រក​ព្រះ‌អង្គ​ដដែល។
 សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
បាន​ឡើង​ទៅ​ដល់​ព្រះ‌អង្គ!
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក​របស់​ទូល‌បង្គំ​ផង!
 ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា
សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូល‌បង្គំ​ហើយ។
 គេ​ចាត់​ទុក​ទូល‌បង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម
មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស
ដែល​លែង​មាន​កម្លាំង​ទៀត។
 ទូល‌បង្គំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ
ទូល‌បង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះ‌អង្គ
លែង​នឹក​នា និង​លែង​ជួយ​ទៀត។
 ព្រះ‌អង្គ​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ
ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​នៃ​សេចក្ដី​ស្លាប់។
 ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​សង្កត់​មក​លើ​ទូល‌បង្គំ
ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូល‌បង្គំ។ - សម្រាក
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​អស់​អ្នក
ដែល​ជិត​ស្និទ្ធ​នឹង​ទូល‌បង្គំ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ទូល‌បង្គំ
ទូល‌បង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។
១០ ភ្នែក​ទូល‌បង្គំ​ស្រវាំង
ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក
ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​អង្វរ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ!
ទូល‌បង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះ‌អង្គ!
១១ តើ​ព្រះ‌អង្គ​អាច​ធ្វើ​ការ​អស្ចារ្យ
សម្រាប់​មនុស្ស​ស្លាប់​បាន​ឬ?
តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ
អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះ‌អង្គ​កើត​ឬ? - សម្រាក
១២ តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​របស់​ព្រះ‌អង្គ
ហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ
អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
របស់​ព្រះ‌អង្គ​កើត​ឬ?
១៣ តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់
ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​បាន​ឬ?
តើ​អ្នក​ដែល​មនុស្ស‌ម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះ
អាច​ស្គាល់​សេចក្ដី​សុចរិត
របស់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន?
១៤ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
ទូល‌បង្គំ​ចូល​មក​អធិស្ឋាន
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​តាំង​ពី​ព្រឹក។
១៥ ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ
បង់​ចោល​ទូល‌បង្គំ​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំ?
១៦ ទូល‌បង្គំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​ភ័យ
តក់‌ស្លុត​អស់​សង្ឃឹម។
១៧ ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អង្គ
សង្កត់​មក​លើ​ទូល‌បង្គំ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ
ភ័យ​តក់‌ស្លុត​បាត់​ស្មារតី។
១៨ ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាន​នឹង​មហា‌សាគរ
ដែល​នៅ​ឡោម‌ព័ទ្ធ​ទូល‌បង្គំ
ព្រម​ទាំង​គ្រប​ពី​លើ​ទូល‌បង្គំ​ជា​រៀង​រាល់​ថ្ងៃ។
១៩ ព្រះ‌អង្គ​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ
នឹង​ទូល‌បង្គំ ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ
គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ
ដែល​នៅ​ជា​មួយ​ទូល‌បង្គំ។
៨៩
ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
 កំណាព្យ​របស់​លោក​អេតន ជា​អ្នក​ស្រុក​អេស‌រ៉ា។
 ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់​រហូត​ត​ទៅ។
ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
 ខ្ញុំ​ដឹង​ថា​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដូច​ផ្ទៃ​មេឃ។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក
ដែល​យើង​បាន​ជ្រើស‌រើស
យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​យើង​ថា:
 យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​អ្នក
ឲ្យ​គ្រង​រាជ្យ​រហូត​ត​ទៅ
យើង​នឹង​ពង្រឹង​រាជ្យ​របស់​អ្នក​ឲ្យ​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។
 ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ
សរសើរ​តម្កើង​ស្នា‌ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ​ច្រៀង
សរសើរ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។
 នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ
នឹង​ព្រះ‌អង្គ​ឡើយ
ក្នុង​ចំណោម​ពពួក​ទេវទូត ក៏​គ្មាន​នរណា
អាច​ប្រៀប​ប្រដូច​នឹង​ព្រះ‌អង្គ​ដែរ។
 អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ
នាំ​គ្នា​ស្ញែង​ខ្លាច​ព្រះ‌អង្គ
ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ
ក៏​កោត​ស្ញប់‌ស្ញែង​ព្រះ‌អង្គ​ដែរ។
 ឱ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព
ទាំង​មូល​អើយ
គ្មាន​នរណា​មាន​ឫទ្ធា‌នុភាព​ដូច​ព្រះ‌អង្គ​ឡើយ!
ព្រះ‌អង្គ​ប្រកប​ទៅ​ដោយ
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ។
១០ ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ
នៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើង
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។
១១ ព្រះ‌អង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជ
ព្រះ‌អង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ
ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។
១២ មេឃ និង​ផែន‌ដី​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​បង្កើត​ពិភព‌លោក និង​អ្វីៗ​ទាំង​អស់
ដែល​ស្ថិត​នៅ​ក្នុង​ពិភព‌លោក​នេះ។
១៣ ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង
ភ្នំ​តាប៊រ និង​ភ្នំ​ហ៊ែរម៉ូន
សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។
១៤ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា
ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព
និង​ឫទ្ធិ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
១៥ ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌
អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ
សុទ្ធ​តែ​បង្ហាញ​អំពី​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។
១៦ ព្រះ‌អម្ចាស់​អើយ
ប្រជាជន​ណា​លើក​តម្កើង​ព្រះ‌អង្គ
ព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺ
ដ៏​សប្បុរស​របស់​ព្រះ‌អង្គ
ប្រជាជន​នោះ​មាន​សុភមង្គល​ហើយ!
១៧ រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយ
ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ
ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ
ដោយ‌សារ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
១៨ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។
យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង
ដោយ‌សារ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ។
១៩ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
បាន​ជ្រើស‌រើស​ព្រះ‌រាជា
ឲ្យ​ធ្វើ​ជា​ខែល​ការ‌ពារ​យើង​ខ្ញុំ។
២០ នៅ​ថ្ងៃ​មួយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
មក​កាន់​ប្រជា‌រាស្ដ្រ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
តាម​ការ​និមិត្ត​ឃើញ​មួយ​ថា:
«យើង​បាន​ជួយ​គាំ‌ទ្រ
អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន
យើង​បាន​លើក​តម្កើង​យុវជន​មួយ​រូប
ក្នុង​ចំណោម​ប្រជាជន
២១ គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង
យើង​បាន​ចាក់​ប្រេង​អភិសេក​គេ
ដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង
២២ កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេ
ឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យ
គេ​បាន​ខ្លាំង​ពូកែ។
២៣ ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេ
មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​ឡើយ។
២៤ យើង​នឹង​កម្ទេច​បច្ចា‌មិត្ត​នៅ​មុខ​គេ
យើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គេ។
២៥ យើង​នឹង​សម្ដែង​ចិត្ត​ស្មោះ‌ត្រង់
និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​គេ​ជា‌និច្ច
គេ​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង
ដោយ‌សារ​នាម​របស់​យើង។
២៦ យើង​នឹង​ឲ្យ​គេ​មាន​អំណាច​គ្រប់‌គ្រង
លើ​សមុទ្រ និង​លើ​ទន្លេ​នានា។
២៧ ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា
“ព្រះ‌អង្គ​ជា​ព្រះ‌បិតា និង​ជា​ព្រះ​នៃ​ទូល‌បង្គំ
ព្រះ‌អង្គ​ជួយ​ការ‌ពារ និង​សង្គ្រោះ​ទូល‌បង្គំ!”។
២៨ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ដាវីឌ
បាន​ទៅ​ជា​បុត្រ​ច្បង​របស់​យើង
ជា​ស្តេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែន‌ដី។
២៩ យើង​នឹង​សម្ដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គេ​ជា‌និច្ច
ហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចង
ជា​មួយ​គេ ដោយ​មិន​ប្រែ‌ប្រួល​ឡើយ។
៣០ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គេ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ហើយ​រាជ្យ​របស់​គេ​នឹង​គង់‌វង្ស
នៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។
៣១ ប្រសិន​បើ​កូន​ចៅ​របស់​ដាវីឌ
បោះ​បង់​ចោល​វិន័យ​របស់​យើង
ហើយ​លែង​ដើរ​តាម​មាគ៌ា​របស់​យើង
៣២ ប្រសិន​បើ​ពួក​គេ​បំពាន​លើ​បញ្ញត្តិ​របស់​យើង
ហើយ​លែង​ប្រតិបត្តិ​តាម​បទ‌បញ្ជា
របស់​យើង​ទៀត​នោះ
៣៣ យើង​នឹង​វាយ​ប្រដៅ​ពួក​គេ ព្រោះ​តែ​ការ​បះ‌បោរ
យើង​នឹង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ
ព្រោះ​តែ​កំហុស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។
៣៤ ក៏​ប៉ុន្តែ យើង​នៅ​តែ​សម្ដែង​ចិត្ត​មេត្តា‌ករុណា
ចំពោះ​ដាវីឌ​ជា‌និច្ច
យើង​នឹង​សម្ដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​គេ
ឥត​ងាក​រេ​ឡើយ។
៣៥ យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រី
ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ​ទេ
គឺ​អ្វី​ដែល​យើង​និយាយ​ចេញ​មក​ហើយ
យើង​នឹង​មិន​ប្រែ​ក្រឡាស់​វិញ​ឡើយ។
៣៦ យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ក្នុង​នាម​ដ៏‌វិសុទ្ធ
របស់​យើង យើង​មិន​កុហក​ដាវីឌ​ទេ!
៣៧ ពូជ‌ពង្ស​របស់​គេ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
រាជ្យ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង
ដូច​ព្រះ‌អាទិត្យ
៣៨ ហើយ​ដូច​ព្រះ‌ច័ន្ទ​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត
ធ្វើ​ជា​សាក្សី​ស្រាប់»។ - សម្រាក
៣៩ ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល
ព្រះ‌អង្គ​បាន​កាត់‌កាល់
ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ព្រះ‌រាជា
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក។
៤០ ព្រះ‌អង្គ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី
ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​ទំលាក់​មកុដ‌រាជ្យ
របស់​ព្រះ‌រាជា​ទៅ​ដី។
៤១ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​កំពែង​ទាំង​ប៉ុន្មាន
របស់​ព្រះ‌រាជា​ត្រូវ​ធ្លុះ‌ធ្លាយ
និង​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​រលំ​បាក់​បែក។
៤២ ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
នាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្តេច​មាន
ហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក
ឲ្យ​ស្តេច។
៤៣ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្តេច​មាន​កម្លាំង
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន
របស់​ស្តេច​មាន​អំណរ​សប្បាយ។
៤៤ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រឿង​សាស្ត្រា‌វុធ
របស់​ស្តេច​លែង​មាន​ប្រសិទ្ធ‌ភាព
ព្រះ‌អង្គ​ពុំ​បាន​គាំ‌ទ្រ​ស្តេច​ក្នុង​ចម្បាំង​ឡើយ។
៤៥ ព្រះ‌អង្គ​ដក​អំណាច​ចេញ​ពី​ស្តេច
ព្រះ‌អង្គ​បាន​រំលំ​រាជ​បល្ល័ង្ក​របស់​ស្តេច
៤៦ ព្រះ‌អង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ស្តេច
មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​ទេ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្តេច
ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក
៤៧ ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ
កន្តើយ​ដល់​កាល​ណា​ទៀត
តើ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
នៅ​តែ​ឆាប‌ឆេះ​ដល់​ពេល​ណា​ទៀត?
៤៨ សូម​ព្រះ‌អង្គ​កុំ​ភ្លេច​ថា
អាយុ​ជីវិត​ទូល‌បង្គំ​ខ្លី​ណាស់!
ព្រះ‌អង្គ​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក
ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!
៤៩ ពុំ​ដែល​មាន​នរណា​អាច​រស់​រហូត
ឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយ
ហើយ​ក៏​ពុំ​ដែល​មាន​នរណា
អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន
គេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ! - សម្រាក
៥០ ព្រះ‌អម្ចាស់​អើយ
តើ​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​ធ្លាប់​សម្ដែង
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
កាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា?
តើ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​យ៉ាង
ស្មោះ‌ស្ម័គ្រ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​នៅ​ឯ​ណា?។
៥១ ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ
របស់​ព្រះ‌អង្គ​ដែល​កំពុង​តែ​បាក់​មុខ
សូម​ព្រះ‌អង្គ​កុំ​ភ្លេច​ថា ប្រជា‌រាស្ដ្រ​ដ៏​ច្រើន​នេះ
ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូល‌បង្គំ។
៥២ ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
នាំ​គ្នា​បំបាក់​មុខ​ស្តេច
ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក
គឺ​ទោះ​បី​ទូល‌បង្គំ​ទៅ​ទី​ណា​ក៏​ដោយ
ក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ទូល‌បង្គំ​ជា‌និច្ច។
៥៣ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់​រហូត​ត​ទៅ!
អាម៉ែន! អាម៉ែន!។
៩០

ភាគ​ទី​បួន

(ទំនុក‌តម្កើង ៩០-១០៦)
មនុស្ស​លោក​តែង‌តែ​ស្លាប់ តែ​ព្រះ‌ជាម្ចាស់​គង់​នៅ​រហូត
 ពាក្យ​អធិស្ឋាន​របស់​លោក​ម៉ូសេ
ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។
ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ធ្លាប់​ធ្វើ​ជា​ជម្រក​របស់​យើង​ខ្ញុំ
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។
 មុន​ពេល​ភ្នំ​នានា​កកើត​ឡើង
ហើយ​មុន​ពេល​ព្រះ‌អង្គ​បង្កើត​ផែន‌ដី
និង​ពិភព‌លោក​មក​នោះ
ព្រះ‌អង្គ​ជា​ព្រះ‌ជាម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។
 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក
វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ
គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
«ពូជ‌ពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»
 ចំពោះ​ព្រះ‌អង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ
ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅ
ឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។
 ព្រះ‌អង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក
គឺ​ជីវិត​របស់​គេ​ប្រៀប​បាន
នឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។
ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ
 នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មក
ហើយ​លូត​លាស់​ឡើង
នៅ​ពេល​ល្ងាច វា​ស្រពោន
ហើយ​ក្រៀម​ស្ងួត​អស់​ទៅ។
 យើង​ខ្ញុំ​ត្រូវ​វិនាស
ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
ហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់
ដោយ‌សារ​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។
 ព្រះ‌អង្គ​យក​កំហុស​របស់​យើង​ខ្ញុំ
មក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ
ហើយ​ពន្លឺ​របស់​ព្រះ‌អង្គ
ចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន
ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។
 ដោយ‌សារ​ព្រះ‌អង្គ​ដាក់​ទោស​យើង​ខ្ញុំ
ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗ
ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។
១០ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ
ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ
ប៉ុន្តែ ក្នុង‌រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ
យើង​ខ្ញុំ​តែង‌តែ​ខ្វល់‌ខ្វាយ
និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន
អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន
បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។
១១ តើ​នរណា​អាច​ស្គាល់​កម្លាំង
នៃ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​បាន?
តើ​នរណា​អាច​ស្គាល់​ព្រះ‌ពិរោធ​នេះ
ដើម្បី​គោរព​កោត​ខ្លាច
ព្រះ‌អង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន?
១២ សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា
អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា
ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះ‌គិត
ប្រកប​ដោយ​ប្រាជ្ញា។
១៣ ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​វិញ
តើ​ព្រះ‌អង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត
សូម​អាណិត​មេត្តា​យើង​ខ្ញុំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!
១៤ សូម​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ដ៏​លើស‌លប់​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម
នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ
អស់​មួយ​ជីវិត។
១៥ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ
អស់‌រយៈ​ពេល​យ៉ាង​យូរ
ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា
សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ
មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។
១៦ សូម​សម្ដែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ហើយ​សម្ដែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ
បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ​ផង។
១៧ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង
សូម​ជួយ​ឲ្យ​កិច្ច‌ការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់‌ខ្ជួន
ពិត​មែន​ហើយ
សូម​ជួយ​ឲ្យ​កិច្ច‌ការ​របស់​យើង​ខ្ញុំ
បាន​ខ្ជាប់‌ខ្ជួន​រហូត​ត​ទៅ។
៩១
នៅ​ក្រោម​ម្លប់​បារមី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
 អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី
របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។
 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា:
ព្រះ‌អង្គ​ជា​ជម្រក និង​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!
 ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់
ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។
 ព្រះ‌អង្គ​នឹង​ការ‌ពារ​អ្នក
អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គ
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការ‌ពារ​អ្នក។
 នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច
គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ
នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ
ដែល​គេ​បាញ់​មក​ដែរ។
 អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត
ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ
នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។
 ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់
ដួល​ស្លាប់​នៅ​ជិត​អ្នក
ហើយ​មាន​មនុស្ស​មួយ‌ម៉ឺន​នាក់
ស្លាប់​នៅ​ខាង​ស្តាំ​អ្នក​ក្តី
ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​ឡើយ។
 ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថា
តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។
 ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នក
អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
១០ គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន
ដល់​អ្នក​ឡើយ
ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ
ចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​ដែរ
១១ ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឲ្យ
ពួក​ទេវទូត​ជួយ​អ្នក
ពួក​ទេវទូត​នឹង​ការ‌ពារ​អ្នក
នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។
១២ ទេវទូត​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក
មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ។
១៣ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក
អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។
១៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
«ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង
យើង​នឹង​ជួយ​រំដោះ​គេ
យើង​នឹង​ការ‌ពារ​គេ
ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់!
១៥ គេ​នឹង​អង្វរ​រក​យើង
ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ
នៅ​ពេល​គេ​មាន​អាសន្ន
យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ
ព្រម​ទាំង​លើក​តម្កើង​គេ​ផង។
១៦ យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ
ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា
យើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។
៩២
ទូល‌បង្គំ​សប្បាយ​ចិត្ត​នឹង​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ
 ទំនុក‌តម្កើង។ ចម្រៀង​តម្កើង
ព្រះ‌ជាម្ចាស់​នៅ​ថ្ងៃ​សប្ប័ទ*
 ឱ​ព្រះ‌អម្ចាស់​អើយ
ជា​ការ​ប្រពៃ​ណាស់
ដែល​ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ
ស្មូត្រ​ទំនុក‌តម្កើង​សរសើរ​ព្រះ‌នាម
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!
 ទូល‌បង្គំ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​របស់​ព្រះ‌អង្គ តាំង​ពី​ព្រលឹម​មក
ហើយ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
របស់​ព្រះ‌អង្គ​នៅ​ពេល​យប់
 ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។
 ឱ​ព្រះ‌អម្ចាស់​អើយ កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ
បាន​នាំ​ឲ្យ​ទូល‌បង្គំ​មាន​អំណរ​ដ៏​លើស‌លប់
ទូល‌បង្គំ​សប្បាយ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។
 ឱ​ព្រះ‌អម្ចាស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្តុង្គ‌ឧត្ដម​ណាស់
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ពន់​ប្រមាណ!
 មនុស្ស​ល្ងី‌ល្ងើ​មិន​យល់​អ្វី​ទាំង​អស់
ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។
 មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ
ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត
អំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរ
ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។
 រីឯ​ព្រះ‌អង្គ​វិញ នៅ​ស្ថាន​លើ
ព្រះ‌អង្គ​នៅ​តែ​ជា​ព្រះ‌អម្ចាស់​ជា‌និច្ច!
១០ ឱ​ព្រះ‌អម្ចាស់​អើយ
ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែ​វិនាស
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។
១១ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​កម្លាំង​ដូច​ដំរី
ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ទូល‌បង្គំ។
១២ ទូល‌បង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ
ព្រម​ទាំង​ឮ​សម្រែក​របស់​អស់​អ្នក
ដែល​ស្អប់​ទូល‌បង្គំ។
១៣ មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះ‌ដាល​ឡើង
ដូច​ដើម​ត្នោត
ហើយ​ចម្រើន​ធំ​ឡើង​ដូច​ដើម​តាត្រៅ
នៅ​ស្រុក​លីបង់។
១៤ ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះ
នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហារ
របស់​ព្រះ‌ជាម្ចាស់។
១៥ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្តី
ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល
គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី
និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជា‌និច្ច។
១៦ ការ​ទាំង​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា
ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​របស់​ខ្ញុំ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ទៀង​ត្រង់​ជា‌និច្ច
ឥត​ប្រែ‌ប្រួល​សោះ​ឡើយ។
៩៣
ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ
 ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ
ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង
ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​ព្រះ‌ចេស្ដា
ដូច្នេះ ផែន‌ដី​នឹង​បាន​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។
 បល្ល័ង្ក​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​មាំ
តាំង​ពី​ដើម​រៀង​មក
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ
តាំង​ពី​អស់​កល្ប‌ជានិច្ច។
 ឱ​ព្រះ‌អម្ចាស់​អើយ
មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង
មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង
យ៉ាង​គគ្រឹក‌គគ្រេង។
 ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ
ព្រះ‌អម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុង‌រឿង​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អង្គ​មាន​មហិទ្ធិ‌ឫទ្ធិ​ខ្លាំង
ជាង​សំឡេង​មហា‌សាគរ
ព្រះ‌អង្គ​មាន​បារមី​ខ្លាំង​ជាង
រលក​សមុទ្រ​ទៅ​ទៀត។
 ឱ​ព្រះ‌អម្ចាស់​អើយ
វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង
ហើយ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ជា​កន្លែង​ដ៏‌វិសុទ្ធ
អស់‌កល្ប​ត​រៀង​ទៅ។
៩៤
សូម​ព្រះ‌អង្គ​សម្ដែង​ឫទ្ធិ‌បារមី ដើម្បី​សង‌សឹក
 ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​តែង‌តែ​សង‌សឹក
ឱ​ព្រះ​ដែល​តែង‌តែ​សង‌សឹក សូម​សម្ដែង​ឫទ្ធិ‌បារមី!
 ឱ​ព្រះ​ដែល​ជា​ចៅ‌ក្រម​នៃ​ពិភព‌លោក​អើយ
សូម​ក្រោក​ឡើង!
សូម​ដាក់​ទោស​មនុស្ស​ព្រហើន
ឲ្យ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត!
 ឱ​ព្រះ‌អម្ចាស់​អើយ
តើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួន
ដល់​កាល​ណា​ទៀត?
 ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោង
ពួក​គេ​វាយ‌ឫក​ខ្ពស់
ជន​ទុច្ចរិត​ទាំង​នោះ​នាំ​គ្នា​និយាយ​ក្អេង‌ក្អាង។
 ឱ​ព្រះ‌អម្ចាស់​អើយ ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ពួក​គេ​បន្ទាប‌បន្ថោក​ប្រជាជន​របស់​ព្រះ‌អង្គ
 ពួក​គេ​សម្លាប់​ស្ត្រី‌មេម៉ាយ និង​ជន​អន្តោ‌ប្រវេសន៍
ពួក​គេ​ធ្វើ​ឃាត​ក្មេង​កំព្រា
 ហើយ​ពោល​ថា «ព្រះ‌អម្ចាស់​មើល​មិន​ឃើញ​ទេ
ព្រះ​របស់​លោក​យ៉ាកុប​មិន​រវី‌រវល់​ឡើយ!»
 មនុស្ស​ល្ងី‌ល្ងើ​ជាង​គេ​អើយ ចូរ​ប្រយ័ត្ន​ខ្លួន!
មនុស្ស​ឆោត​ល្ងង់​អើយ
តើ​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចេះ​រិះ‌គិត?
 ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មក
តើ​ព្រះ‌អង្គ​មិន​ចេះ​ស្ដាប់​ឬ?
ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មក
តើ​ព្រះ‌អង្គ​មិន​ចេះ​ទត​ឬ?
១០ ព្រះ‌អង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានា
តើ​ព្រះ‌អង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ?
ព្រះ‌អង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោក
ឲ្យ​ចេះ​ដឹង
តើ​ព្រះ‌អង្គ​មិន​ចេះ​ដឹង​ទេ​ឬ?
១១ ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោក
ច្បាស់​ណាស់!
គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់!
១២ ឱ​ព្រះ‌អម្ចាស់​អើយ
អ្នក​ណា​មាន​ព្រះ‌អង្គ​រំឭក​ដាស់‌តឿន
ហើយ​យក​វិន័យ​មក​ប្រៀន‌ប្រដៅ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
១៣ នៅ​ថ្ងៃ​មាន​អាសន្ន
ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​ចិត្ត​ស្ងប់
រីឯ​មនុស្ស​អាក្រក់​វិញ
មាន​រណ្ដៅ​បម្រុង​ទុក​សម្រាប់​កប់​ពួក​គេ
១៤ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​ឡើយ
ព្រះ‌អង្គ​មិន​ចោល​ប្រជាជន​របស់​ព្រះ‌អង្គ​ផ្ទាល់
ជា​ដាច់​ខាត។
១៥ ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្តី
ដោយ​យុត្តិធម៌​ឡើង​វិញ
ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។
១៦ តើ​មាន​នរណា​ក្រោក​ឡើង​ការ‌ពារ​ខ្ញុំ
ជំទាស់​នឹង​មនុស្ស​អាក្រក់?
តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំ
ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?
១៧ ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះ
ខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។
១៨ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ទូល‌បង្គំ​ពោល​ថា
«ខ្ញុំ​ដួល​ឥឡូវ​ហើយ!»
នោះ​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ជួយ​ទ្រ​ទូល‌បង្គំ។
១៩ ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំ‌ញី​ក្នុង​ចិត្ត​ទូល‌បង្គំ
ព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូល‌បង្គំ
ដោយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​អំណរ​សប្បាយ។
២០ តើ​អ្នក​មាន​ពាក់‌ព័ន្ធ​ជា​មួយ​នឹង​ចៅ‌ក្រម
ដ៏​ទុច្ចរិត​ទាំង​នោះ
ដែល​ប្រើ​ច្បាប់​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជាជន​ឬ​ទេ?
២១ ពួក​គេ​ព្រួត​គ្នា​ព្យាបាទ​ជីវិត​មនុស្ស​សុចរិត
ពួក​គេ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ស្លូត​ត្រង់។
២២ ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​កំពែង​ការ‌ពារ​ខ្ញុំ
ព្រះ​របស់​ខ្ញុំ​ជា​ថ្ម‌ដា និង​ជា​ជម្រក សម្រាប់​ខ្ញុំ។
២៣ ព្រះ‌អង្គ​សង​ទៅ​ពួក​គេ​វិញ
សម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត
ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ
ដោយ‌សារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់
ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង
នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ​ទៅ។
៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
 សូម​អញ្ជើញ​មក
យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ
ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
 ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ
ទាំង​អរ​ព្រះ‌គុណ
និង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ
ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
 ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់
គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។
 សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក
រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
 ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដែល​បាន​បង្កើត​យើង​មក
 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា
ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
 មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស
ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា
ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
 គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការ
ដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះ
បាន​ធ្វើ​ឲ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង
ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង
គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក
ជា​មួយ​យើង​ជា​ដាច់​ខាត!
៩៦
ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់!
 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់!
មនុស្ស​នៅ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់!
 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់
និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ
អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។
 ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
អំពី​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ
ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម
ប្រជាជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!
 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត
ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។
 ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា
សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់
រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។
 មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច
ចាំង​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ
ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញ
ទៅ​ដោយ​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង។
 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អម្ចាស់
ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។
 ចូរ​លើក​តម្កើង​សិរី‌រុង​រឿង
ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក
ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!
 ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់
នៅ​ពេល​ព្រះ‌អង្គ​សម្ដែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ!
មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ចុះ!
១០ ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា
ព្រះ‌អម្ចាស់​គ្រង​រាជ្យ
ពិភព‌លោក​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។
ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​នានា
ដោយ​យុត្តិធម៌។
១១ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ
ឲ្យ​ផែន‌ដី​បាន​រីក‌រាយ​ឡើង
ហើយ​សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ
បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!
១២ ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ
ត្រេក‌អរ​សប្បាយ
ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន
ស្រែក​ហ៊ោ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
១៣ ដ្បិត​ព្រះ‌អង្គ​យាង​មក​ហើយ
ព្រះ‌អង្គ​យាង​មក​វិនិច្ឆ័យ​ទោស​ផែន‌ដី
ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ផែន‌ដី ដោយ​យុត្តិធម៌
ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំង‌ឡាយ
ដោយ​ទៀង​ត្រង់។
៩៧
ព្រះ‌អម្ចាស់​គ្រង​រាជ្យ
 ព្រះ‌អម្ចាស់​គ្រង​រាជ្យ!
ចូរ​ឲ្យ​ផែន‌ដី​បាន​រីក‌រាយ​ឡើង!
ចូរ​ឲ្យ​កោះ​ទាំង‌ឡាយ​មាន​អំណរ​សប្បាយ!
 មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ
ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។
 មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះ‌អង្គ
បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ។
 ផ្លេក​បន្ទោរ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺ
មក​លើ​ពិភព‌លោក
ផែន‌ដី​ឃើញ​ពន្លឺ​នេះ ហើយ​ញាប់‌ញ័រ​ជា​ខ្លាំង។
 ភ្នំ​នានា​រលាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ
គឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
នៃ​ផែន‌ដី​ទាំង​មូល។
 ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ហើយ​ប្រជា‌រាស្ដ្រ​ទាំង​អស់
នឹង​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។
 អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
ហើយ​អួត‌អាង​ក្នុង​ការ​គោរព​បម្រើ
ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។
ព្រះ​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។
 ឱ​ព្រះ‌អម្ចាស់​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូន
ឮ​ដំណឹង​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះ
គេ​នឹង​មាន​អំណរ​រីក‌រាយ
ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា
ក៏​ត្រេក‌អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ
 ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​នៅ​លើ​ផែន‌ដី​ទាំង​មូល
ព្រះ‌អង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។
១០ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​អើយ
ចូរ​ស្អប់​អំពើ​អាក្រក់!
ព្រះ‌អង្គ​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នក
ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ
ព្រះ‌អង្គ​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​អាក្រក់។
១១ មាន​ពន្លឺ​បំភ្លឺ​មនុស្ស​សុចរិត
ហើយ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់
នឹង​មាន​អំណរ​សប្បាយ។
១២ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ
ចំពោះ​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ!
៩៨
ព្រះ‌អម្ចាស់​យាង​មក​ជំនុំ‌ជម្រះ​ផែន‌ដី
ទំនុក‌តម្កើង។
 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់!
ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ
ព្រះ‌អង្គ​យក​ជ័យ‌ជម្នះ​ដោយ​ឫទ្ធិ‌បារមី
និង​ព្រះ‌ចេស្ដា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
 ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ប្រជា‌ជាតិ​នានា
ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
 ព្រះ‌អង្គ​តែង‌តែ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
ចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជា‌និច្ច។
មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី
ដាច់​ស្រយាល​នៃ​ផែន‌ដី
បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។
 មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ!
ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
ព្រម​ទាំង​ស្មូត្រ​ទំនុក‌តម្កើង!
 ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់
ដោយ​ដេញ​ពិណ
គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ
 ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែង
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ‌មហា​ក្សត្រ!
 សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ
ហើយ​ផែន‌ដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែន‌ដី
ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!
 ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរ
ភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង
 នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែន‌ដី
ព្រះ‌អង្គ​គ្រប់‌គ្រង​ផែន‌ដី​ដោយ​យុត្តិធម៌
ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជាជន​ទាំង‌ឡាយ
ដោយ​ទៀង​ត្រង់។
៩៩
ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ
 ព្រះ‌អម្ចាស់​គ្រង​រាជ្យ
ប្រជាជន​ទាំង‌ឡាយ​ត្រូវ​ញ័រ‌រន្ធត់។
ព្រះ‌អង្គ​គង់​នៅ​ពី​លើ​ពួក​ខេរូប៊ីម*
ហើយ​ផែន‌ដី​កក្រើក​ញាប់‌ញ័រ។
 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​លើស​ប្រជា‌ជាតិ​ទាំង​អស់។
 មនុស្ស​គ្រប់ៗ​រូប​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌នាម
ដ៏​ឧត្តុង្គ‌ឧត្ដម គួរ​ជា​ទី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!។
 ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ
ដែល​ស្រឡាញ់​យុត្តិធម៌!
ព្រះ‌អង្គ​បាន​តែង​ច្បាប់
ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត
និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល!
 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង
ចូរ​នាំ​គ្នា​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!
 លោក​ម៉ូសេ និង​លោក​អរ៉ុន
ជា​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ
លោក​សាមូ‌អែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម
អ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ
ពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ឆ្លើយ​តប​មក​លោក​វិញ។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក*
មក​ពួក​លោក
ពួក​លោក​បាន​កាន់​តាម​ព្រះ‌បញ្ជា
និង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។
 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក
ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​លោក​ទាំង​នោះ
ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្តី
ក៏​ព្រះ‌អង្គ​តែង‌តែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជា‌និច្ច។
 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
តម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ!
១០០
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
 ទំនុក‌តម្កើង​សម្រាប់​ពិធី
ថ្វាយ​តង្វាយ​អរ​ព្រះ‌គុណ។
មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
 ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ
ដោយ​ច្រៀង​យ៉ាង​សប្បាយ!
 ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន!
ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ
ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
១០១
ពាក្យ​សន្យា​របស់​ព្រះ‌រាជា
 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ទូល‌បង្គំ​នឹង​ច្រៀង​រៀប​រាប់​អំពី
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​យុត្តិធម៌
ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។
 ទូល‌បង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់
អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គ
យាង​មក​រក​ទូល‌បង្គំ?
ទូល‌បង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូល‌បង្គំ
ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។
 ទូល‌បង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់
ណា​មួយ​ជា​ដាច់​ខាត
ទូល‌បង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយា
របស់​អស់​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ឡើយ
គឺ​ទូល‌បង្គំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធ
នឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។
 ទូល‌បង្គំ​មិន​ទុក​ឲ្យ​មនុស្ស
ដែល​មាន​ចិត្ត​វៀច‌វេរ
ចូល​ជិត​ទូល‌បង្គំ​ឡើយ
ហើយ​ទូល‌បង្គំ​ក៏​មិន​ទាក់‌ទង​នឹង​អ្វីៗ
ដែល​អាក្រក់​ដែរ។
 ទូល‌បង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់
ពី​ក្រោយ​ខ្នង​បង‌ប្អូន​របស់​ខ្លួន
ទូល‌បង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក
ដែល​វាយ‌ឫក​ខ្ពស់
ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។
 ទូល‌បង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត
ស្មោះ‌ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូល‌បង្គំ
ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូល‌បង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូល‌បង្គំ។
 រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូល‌បង្គំ​មិន​អនុញ្ញាត
ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ឡើយ
ហើយ​អ្នក​និយាយ​កុហក
ក៏​មិន​អាច​នៅ​ជិត​ទូល‌បង្គំ​បាន​ដែរ។
 រាល់​ព្រឹក ទូល‌បង្គំ​បំបិទ​មាត់​មនុស្ស​អាក្រក់
ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូល‌បង្គំ​ដក​ពួក​ទុច្ចរិត
ចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់
១០២
នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!
 ពាក្យ​អធិស្ឋាន​របស់​ជន‌ទុរគត
នៅ​ពេល​អស់​សង្ឃឹម
គេ​ចូល​មក​ទូល‌អង្វរ​ព្រះ‌អម្ចាស់
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌សណ្ដាប់​ពាក្យ
ទូល‌អង្វរ​របស់​ទូល‌បង្គំ
សូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ
ស្រែក​អង្វរ​នេះ​ផង!
 នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!
នៅ​ថ្ងៃ​ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ​ផង!
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ជា​ប្រញាប់!
 ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ
ដូច​ជា​ផ្សែង
ហើយ​ខ្លួន​ប្រាណ​ទូល‌បង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។
 ទូល‌បង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត
សូម្បី​តែ​អាហារ​ក៏​ទូល‌បង្គំ​លែង​នឹក‌នា​ទៀត​ដែរ។
 ទូល‌បង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជា‌និច្ច
ទូល‌បង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង
 ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែក
នៅ​វាល​រហោ‌ស្ថាន
ឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។
 ទូល‌បង្គំ​នៅ​ទន្ទឹង​រង់‌ចាំ​ប្រៀប​ដូច​ជា
សត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។
 រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
នាំ​គ្នា​ប្រមាថ​មាក់‌ងាយ​ទូល‌បង្គំ
ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ
ហើយ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។
១០ ទូល‌បង្គំ​បរិភោគ​ទាំង​ទុក្ខ​សោក
ទូល‌បង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក
នឹង​ទូល‌បង្គំ​យ៉ាង​ខ្លាំង

១១ ព្រោះ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ

ព្រះ‌អង្គ​លើក​ទូល‌បង្គំ​បោះ​ទៅ​ឆ្ងាយ។
១២ អាយុ​ជីវិត​ទូល‌បង្គំ​ប្រៀប​ដូច​ជា​ស្រមោល
នៅ​ពេល​ល្ងាច
និង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។
១៣ រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​គ្រង​រាជ្យ​អស់​កល្ប‌ជានិច្ច
គេ​នឹង​រំឭក​ពី​ព្រះ‌អង្គ​អស់‌កល្ប
ជា​អង្វែង​ត​រៀង​ទៅ។
១៤ ដោយ​ព្រះ‌អង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​មុខ​ជា​ក្រោក​ឡើង
ព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ
ត្រូវ​ប្រណី‌សន្ដោស​ក្រុង​នេះ​ហើយ។
១៥ យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់
សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ
ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។
១៦ សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច
ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ហើយ​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី
កោត​ខ្លាច​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ!
១៧ ពេល​ព្រះ‌អម្ចាស់​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ
ព្រះ‌អង្គ​នឹង​សម្ដែង​សិរី‌រុង​រឿង​ឲ្យ​គេ​ឃើញ។
១៨ ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​មនុស្ស​ទុរគត
ព្រះ‌អង្គ​លែង​ព្រងើយ​កន្តើយ
នឹង​ពាក្យ​ទូល‌អង្វរ​របស់​គេ​ទៀត​ហើយ។
១៩ ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក
ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង
ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​ដែល​នឹង​កកើត​ឡើង​វិញ
នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
២០ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ​មក
ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែន‌ដី
២១ ដើម្បី​ស្ដាប់​សម្រែក​ថ្ងូរ​របស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង
និង​ដើម្បី​រំដោះ​អស់​អ្នក
ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត។
២២ ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះ‌កិត្តិនាម
របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​ស៊ីយ៉ូន
គេ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម
២៣ គឺ​នៅ​ពេល​ដែល​ប្រជា‌ជាតិ​នានា​មក​ជួប‌ជុំ​គ្នា
ហើយ​ប្រជាជន​ពី​នគរ​ទាំង‌ឡាយ
នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់
២៤ ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់
ព្រះ‌អង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។
២៥ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះ‌អង្គ​ថា
«ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ
សូម​កុំ​ដក​ជីវិត​ទូល‌បង្គំ​ក្នុង​ពេល​ដែល
ទូល‌បង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។
២៦ ព្រះ‌អង្គ​បាន​បង្កើត​ផែន‌ដី
តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ
របស់​ព្រះ‌អង្គ​ដែរ។
២៧ ផ្ទៃ​មេឃ និង​ផែន‌ដី នឹង​វិនាស​សូន្យ​ទៅ
រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ផ្ទៃ​មេឃ និង​ផែន‌ដី នឹង​រិច‌រឹល​ទៅ
ដូច​សម្លៀក‌បំពាក់
ព្រះ‌អង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សម្លៀក‌បំពាក់
ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។
២៨ ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​តែ​ដដែល
ព្រះ‌ជន្មាយុ​របស់​ព្រះ‌អង្គ​គ្មាន​ទី​បញ្ចប់​ទេ។
២៩ កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត
ហើយ​ព្រះ‌អង្គ​នឹង​ថែ‌រក្សា​កូន​ចៅ​របស់​គេ
រហូត​ត​ទៅ។
១០៣
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​អស់​ពី​ដួង‌ចិត្ត!
 ទំនុក​របស់​ស្តេច​ដាវីឌ។
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ
របស់​ព្រះ‌អង្គ​អស់​ពី​ដួង‌ចិត្ត!
 ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ដោយ​ឥត​ភ្លេច​ពី​កិច្ច‌ការ​ណា​មួយ​ដែល​ព្រះ‌អង្គ
បាន​ធ្វើ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​នោះ​ឡើយ!
 ព្រះ‌អង្គ​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន
ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត
ព្រះ‌អង្គ​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង
 ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ
ព្រះ‌អង្គ​តែង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌
 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ
ប្រកប​ដោយ​សុភមង្គល
ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ
មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។
 ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិត
ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ
អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។
 ព្រះ‌អង្គ​បង្ហាញ​ឲ្យ​លោក​ម៉ូសេ
ស្គាល់​គម្រោង‌ការ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល
ស្គាល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
 ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
អាណិត‌អាសូរ ព្រះ‌អង្គ​តែង‌តែ​ប្រណី‌សន្ដោស
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា។
 ព្រះ‌អង្គ​មិន​បន្ទោស​ជា‌និច្ច​ជា​កាល​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។
១០ ព្រះ‌អង្គ​មិន​ដាក់​ទោស​យើង
ឲ្យ​សម​នឹង​អំពើ​បាប
ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ
ហើយ​ព្រះ‌អង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោស
សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។
១១ ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែន‌ដី​យ៉ាង​ណា
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។
១២ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា
ព្រះ‌អង្គ​ក៏​ដក​កំហុស​របស់​យើង
ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។
១៣ ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា
ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ
១៤ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី
គឺ​ព្រះ‌អង្គ​ឥត​ភ្លេច​ទេ​ថា
មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។
១៥ ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅ
ឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល
១៦ ពេល​ណា​មាន​ខ្យល់​បក់​មក
វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ
ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។
១៧ តែ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់
ស្ថិត​នៅ​អស់​កល្ប‌ជានិច្ច
ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ព្រះ‌អង្គ​ក៏​នឹង​សម្ដែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ
១៨ ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ
ព្រម​ទាំង​ប្រតិបត្តិ​តាម​ព្រះ‌បញ្ជា
របស់​ព្រះ‌អង្គ​ឥត​ភ្លេច​សោះ​ឡើយ។
១៩ ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ
នៅ​ស្ថាន​បរម‌សុខ
ព្រះ‌អង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។
២០ ទេវទូត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
អស់​លោក​តែង‌តែ​អនុវត្ត​តាម
ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ហើយ​ស្ដាប់​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ​ជា‌និច្ច។
២១ អស់​លោក​ដែល​ជា​កង‌ពល​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
អស់​លោក​តែង‌តែ​បម្រើ​ព្រះ‌អង្គ
ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច!
២២ ឱ​ស្នា​ព្រះ‌ហស្ដ​ទាំង‌ឡាយ​របស់​ព្រះ‌អម្ចាស់​អើយ
ទោះ​បី​នៅ​ទី​ណា​ក្តី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅ
ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​ដែរ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
១០៤
អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត!
នៅ​ជុំ‌វិញ​ព្រះ‌អង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី
ដ៏​រុង‌រឿង​ចិញ្ចែង‌ចិញ្ចាច!
 ព្រះ‌អង្គ​យក​ពន្លឺ​មក​គ្រប​ដណ្តប់​ជុំ‌វិញ​ព្រះ‌អង្គ
ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ពន្លា។
 ព្រះ‌អង្គ​បាន​សង់​ព្រះ‌ដំណាក់​ខ្ពស់
លើស​ផ្ទៃ​មេឃ​ទៅ​ទៀត
ព្រះ‌អង្គ​យក​ពពក​ធ្វើ​ជា​ព្រះ‌រាជ‌រថ
ព្រះ‌អង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។
 ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គ
ហើយ​យក​ផ្លេក‌បន្ទោរ
ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​។
 ព្រះ‌អង្គ​បាន​ដាក់​ផែន‌ដី​នៅ​លើ​គ្រឹះ​របស់​វា
ហើយ​ផែន‌ដី​ក៏​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ។
 នៅ​គ្រា​ដើម ព្រះ‌អង្គ​យក​មហា‌សាគរ
មក​គ្រប​ពី​លើ​ផែន‌ដី​ទាំង​មូល
ហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ
 ប៉ុន្តែ នៅ​ពេល​ឮ​ព្រះ‌អង្គ​គំរាម
ទឹក​ទាំង​នោះ​ក៏​រត់​ចេញ
នៅ​ពេល​ផ្គរ​របស់​ព្រះ‌អង្គ​លាន់​ឮ​ឡើង
វា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។
 ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ
ខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំ
តាម​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កំណត់​ទុក។
 ព្រះ‌អង្គ​បាន​កម្រិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះ
ដើម្បី​កុំ​ឲ្យ​វា​លិច​ផែន‌ដី​បាន​ទៀត។
១០ ព្រះ‌អង្គ​បាន​ដឹក​នាំ​ប្រភព​ទឹក
ឲ្យ​ហូរ​ទៅ​ក្នុង​ជ្រោះ
គឺ​ហូរ​តាម​ជ្រលង​ភ្នំ​នានា
១១ សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ផឹក​ទឹក​នេះ
ហើយ​សត្វ​លា​ព្រៃ​ក៏​នាំ​គ្នា​មក​ផឹក
ដើម្បី​បំបាត់​សម្រេក​ដែរ។
១២ បក្សា‌បក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះ
ហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ​នៅ​តាម​មែក​ព្រឹក្សា។
១៣ ពី​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​បាន​ស្រោច​ស្រព
ភ្នំ​ទាំង‌ឡាយ
ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ផែន‌ដី
មាន​ទឹក​យ៉ាង​បរិបូណ៌។
១៤ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ជា​ចំណី​សត្វ
ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង
សម្រាប់​មនុស្ស​លោក
ដើម្បី​ឲ្យ​គេ​មាន​អាហារ​បរិភោគ
១៥ មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត
មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត
ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។
១៦ សូម្បី​តែ​ដើម​ឈើ​ដែល​ព្រះ‌អម្ចាស់​បាន​ដាំ
គឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់
ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។
១៧ បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុក
នៅ​លើ​ដើម​ឈើ​ទាំង​នោះ
ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ
នៅ​លើ​ដើម​ឈើ​ទាល។
១៨ រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជម្រក​របស់​ពពែ​ភ្នំ
ហើយ​ថ្ម‌ដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។
១៩ ព្រះ‌អង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ
ដើម្បី​កំណត់​ពេល​វេលា
ហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេល
ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។
២០ ព្រះ‌អង្គ​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់
ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្តើម​សកម្ម‌ភាព​របស់​វា
២១ សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពា
វា​ទាម‌ទារ​ចំណី​ពី​ព្រះ‌ជាម្ចាស់។
២២ ពេល​ព្រះ‌អាទិត្យ​រះ​ឡើង វា​នាំ​គ្នា​ដក​ខ្លួន​ថយ
ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។
២៣ ពេល​នោះ មនុស្ស‌ម្នា​ចាក​ចេញ​ពី​ផ្ទះ
ដើម្បី​បំពេញ​ការ‌ងារ​រៀងៗ​ខ្លួន
គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។
២៤ ឱ​ព្រះ‌អម្ចាស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​មាន​ច្រើន​ឥត​គណនា
ព្រះ‌អង្គ​ធ្វើ​ការ​ទាំង​អស់​នោះ
ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
ផែន‌ដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារ‌ពើ
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។
២៥ មើល៍‌ហ្ន៎! សមុទ្រ​ធំ‌ធេង​ដាច់​កន្ទុយ​ភ្នែក
នៅ​ក្នុង​នោះ​មាន​មច្ឆា‌ជាតិ​គ្រប់​យ៉ាង ទាំង​ធំ
ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។
២៦ នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ
ហើយ​នាគ​ដែល​ព្រះ‌អង្គ​បង្កើត
ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។
២៧ សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ
ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។
២៨ ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​អាហារ
វា​ក៏​នាំ​គ្នា​ទទួល​យក
ពេល​ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យ
វា​បាន​ឆ្អែត​ស្កប់‌ស្កល់។
២៩ ប៉ុន្តែ បើ​ព្រះ‌អង្គ​មិន​រវី‌រវល់​ទេ​នោះ
វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ
ហើយ​បើ​ព្រះ‌អង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា
វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។
៣០ ពេល​ណា​ព្រះ‌អង្គ​ប្រទាន​ខ្យល់​ដង្ហើម
សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង
ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី
មាន​ជីវិត​ឡើង​វិញ។
៣១ សូម​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
សូម​ព្រះ‌អម្ចាស់​រីក‌រាយ
នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ!
៣២ ពេល​ព្រះ‌អង្គ​ទត​មក​ផែន‌ដី
នោះ​ផែន‌ដី​ក៏​ញាប់‌ញ័រ
ពេល​ព្រះ‌អង្គ​ពាល់​ភ្នំ
នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។
៣៣ អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!
ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​របស់​ខ្ញុំ
ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!
៣៤ សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ
បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ
សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​ព្រះ‌អម្ចាស់
៣៥ សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែន‌ដី
សូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!។
ហាលេ‌លូយ៉ា!
១០៥
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អម្ចាស់
 ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់
ចូរ​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ!
ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ប្រាប់​ប្រជា‌ជាតិ​នានា!
 ចូរ​ច្រៀង​តម្កើង​ព្រះ‌អង្គ
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ!
ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​ធ្វើ!
 ចូរ​ខ្ពស់​មុខ​ឡើង​ព្រោះ​អ្នក​រាល់​គ្នា
ជា​ប្រជាជន​របស់​ព្រះ​ដ៏‌វិសុទ្ធ!
អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ
ចូរ​សប្បាយ​ចិត្ត​ចុះ!
 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា
ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ឥត​ឈប់‌ឈរ​ឡើយ!
 ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិហារិយ៍ និង
ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្រេច។
 អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រា‌ហាំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប
ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​អើយ
 មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើង
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។
 ព្រះ‌អង្គ​តែង‌តែ​នឹក​ដល់​សម្ពន្ធ‌មេត្រី
របស់​ព្រះ‌អង្គ​ជា‌និច្ច
គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ
រហូត​ដល់​មួយ​ពាន់​តំណ
 ព្រះ‌អង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី
ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រា‌ហាំ
ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា
ជា​មួយ​លោក​អ៊ីសាក
១០ ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ
ជា​មួយ​លោក​យ៉ាកុប
ទុក​ជា​សម្ពន្ធ‌មេត្រី​អស់​កល្ប‌ជានិច្ច
ជា​មួយ​លោក​អ៊ីស្រា‌អែល។
១១ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:
«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក
ទុក​ជា​ចំណែក​មត៌ក»។
១២ នៅ​គ្រា​នោះ ប្រជាជន​អ៊ីស្រា‌អែល
ជា​ក្រុម​មួយ​ដ៏​តូច
ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។
១៣ គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ
ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។
១៤ ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់
សង្កត់‌សង្កិន​គេ​ទេ
ដើម្បី​ការ‌ពារ​ពួក​គេ
ព្រះ‌អង្គ​បាន​បន្ទោស​ស្តេច​នានា​ថា:
១៥ «កុំ​ប៉ះ‌ពាល់​អស់​អ្នក
ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ
កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។
១៦ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន
នៅ​ក្នុង​ស្រុក​នោះ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ
១៧ ព្រះ‌អង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន
គឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។
១៨ គេ​ដាក់​ខ្នោះ​ជើង​លោក
ហើយ​ដាក់​ច្រវាក់​ក​លោក
១៩ រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើង
ស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុក
គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើ
ជា​ភស្តុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។
២០ ស្តេច​ស្រុក​អេស៊ីប
ដែល​ជា​ម្ចាស់​លើ​ប្រជា‌រាស្ដ្រ​នានា
បាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាយ​ចំណង
ដោះ​លែង​លោក។
២១ បន្ទាប់​មក ស្តេច​បាន​តែង‌តាំង​លោក​ឲ្យ
ត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំង
ព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវ
លើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។
២២ ស្តេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា
លើ​មន្ត្រី​ទាំង​អស់
ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅ
ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្តេច​ទៀត​ផង។
២៣ ពេល​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ
ក្នុង​ស្រុក​អេស៊ីប
កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ
នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។
២៤ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​កើន​ចំនួន​ច្រើន​ឡើង
មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។
២៥ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ
អេស៊ីប​ដូរ​ចិត្ត​គំនិត
គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ពួក​គេ​បាន​បោក​ប្រាស់
និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
២៦ ព្រះ‌អង្គ​បាន​ចាត់​លោក​ម៉ូសេ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ព្រម​ទាំង​លោក​អរ៉ុន
ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ឲ្យ​ទៅ។
២៧ លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះ‌អង្គ
សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។
២៨ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការ
នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូល
របស់​ព្រះ‌អង្គ​បាន​ឡើយ។
២៩ ព្រះ‌អង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាម
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។
៣០ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង
មក​ពេញ​ក្នុង​ស្រុក
គឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្តេច។
៣១ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស
មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។
៣២ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរ
ចុះ​មក​ជំនួស​ភ្លៀង
ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។
៣៣ ព្រះ‌អង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ
និង​ចម្ការ​ដំណាំ​របស់​គេ
ព្រះ‌អង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន
នៅ​លើ​ទឹក​ដី​របស់​គេ។
៣៤ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
នោះ​ក៏​មាន​កណ្ដូប និង​ក្រា
ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា
៣៥ ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ
ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ
ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។
៣៦ បន្ទាប់​មក ព្រះ‌អង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន
នៅ​ក្នុង​ស្រុក​របស់​គេ
គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ
នៅ​ពេញ​កម្លាំង​នៅ​ឡើយ។
៣៧ បន្ទាប់​មក ព្រះ‌អង្គ​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង
ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ
គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។
៣៨ ពេល​ពួក​គេ​ចាក​ចេញ​ទៅ
ជន​ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត
ដ្បិត​ជន​ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។
៣៩ ព្រះ‌អង្គ​បាន​ដាក់​ពពក*​បាំង​ពី​លើ​ពួក​គេ
ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ
នៅ​ពេល​យប់។
៤០ ពួក​គេ​សុំ​អាហារ ព្រះ‌អង្គ​ប្រទាន​សត្វ​ក្រួច
និង​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌
មក​ឲ្យ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។
៤១ ព្រះ‌អង្គ​បាន​បំបែក​ថ្ម
ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក
ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។
៤២ ព្រះ‌អង្គ​នឹក​ដល់​ព្រះ‌បន្ទូល​ដ៏‌វិសុទ្ធ
ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រា‌ហាំ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
៤៣ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ចេញ​មក​ដោយ​អំណរ​សប្បាយ
ព្រះ‌អង្គ​បាន​នាំ​ប្រជាជន​ដែល​ព្រះ‌អង្គ
បាន​ជ្រើស‌រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។
៤៤ ព្រះ‌អង្គ​បាន​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា
មក​ចែក​ឲ្យ​ពួក​គេ
ព្រម​ទាំង​ឲ្យ​ពួក​គេ​ទទួល​ភោគ‌ផល
ដែល​ប្រជា‌ជាតិ​ទាំង​នោះ​បាន​ដាំ
៤៥ ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម
សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អង្គ
និង​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ។
ហាលេ‌លូយ៉ា!
១០៦
ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ជា‌និច្ច
 ហាលេ‌លូយ៉ា!
ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​បាន?
តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ​បាន?
 អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌
ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា
អ្នក​នោះ​មាន​សុភមង្គល​ហើយ។
 ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះ‌អង្គ
គាប់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
សូម​នឹក​ដល់​ទូល‌បង្គំ​ផង!
ពេល​ណា​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ
សូម​ជួយ​ទូល‌បង្គំ
 ដើម្បី​ឲ្យ​ទូល‌បង្គំ​ឃើញ​សុភមង្គល
របស់​ប្រជាជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស
ឲ្យ​ទូល‌បង្គំ​មាន​អំណរ​រួម​ជា​មួយ
ប្រជា‌ជាតិ​របស់​ព្រះ‌អង្គ
ហើយ​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ
រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
 យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ដូច​បុព្វ‌បុរស​របស់​យើង​ខ្ញុំ
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!
 កាល​នៅ​ស្រុក​អេស៊ីប បុព្វ‌បុរស​របស់​យើង​ខ្ញុំ
ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេ
ពួក​គេ​បំភ្លេច​កិច្ច‌ការ​ជា​ច្រើន
ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ
នៅ​ក្បែរ​សមុទ្រ​កក់។
 ក៏​ប៉ុន្តែ ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ
ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។
 ព្រះ‌អង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង
ព្រះ‌អង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ
ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។
១០ ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច
ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ
ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ។
១១ ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្ត
គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។
១២ ពួក​បុព្វ‌បុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​។
១៣ ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ច‌ការ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះ‌អង្គ
សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ឡើយ។
១៤ នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់
ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះ‌អង្គ
នៅ​វាល​ដ៏​ហួត‌ហែង​នោះ។
១៥ ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ
ដែល​គេ​ទាម‌ទារ
គឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត
រហូត​ដល់​ធុញ‌ទ្រាន់។
១៦ នៅ​ក្នុង​ជំរំ​ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ
ហើយ​ច្រណែន​នឹង​លោក​អរ៉ុន
ដែល​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់
១៧ ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាតាន
ព្រម​ទាំង​ស្រូប​បក្ស​ពួក
របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។
១៨ មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ
ហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្ស
អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។
១៩ ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ
នៅ​ភ្នំ​ហូរែប
ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប
ដែល​ធ្វើ​ពី​លង្ហិន​នោះ។
២០ ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅ
មក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់
ប្រកប​ដោយ​សិរី‌រុង​រឿង​វិញ។
២១ ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ
ដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប
២២ គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក
របស់​កូន​ចៅ​លោក​ហាំ
និង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ
ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។
២៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​កម្ទេច​ប្រជា‌រាស្ដ្រ​នេះ
ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស
បាន​ឃាត់​ព្រះ‌អង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ
តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឡើយ។
២៤ បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ
មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ
ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ
២៥ ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន
មិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀង
របស់​ព្រះ‌អម្ចាស់​ឡើយ។
២៦ ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា
នឹង​ទុក​ពួក​គេ​ឲ្យ​វិនាស
នៅ​ក្នុង​វាល​រហោ‌ស្ថាន
២៧ ព្រម​ទាំង​កម្ចាត់‌កម្ចាយ​ពូជ‌ពង្ស​របស់​ពួក​គេ
ទៅ​នៅ​ពាស‌ពេញ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី
របស់​សាសន៍​ដទៃ។
២៨ នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ
ថ្វាយ‌បង្គំ​ព្រះ​បាល
ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន
ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។
២៩ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ
ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
បណ្តាល​ឲ្យ​កើត​មាន​គ្រោះ​កាច
ក្នុង​ចំណោម​ពួក​គេ។
៣០ ពេល​នេះ លោក​ភីនេ‌ហាស​បាន​ក្រោក​ឡើង
ដាក់​ទោស​ពួក​គេ
ហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។
៣១ ព្រោះ​តែ​ការ​នេះ
ព្រះ‌អម្ចាស់​បាន​ប្រោស​លោក​ឲ្យ​សុចរិត
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
៣២ នៅ​ប្រភព​ទឹក​មេរី‌បា ពួក​គេ​បាន​នាំ​គ្នា
ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ហើយ​លោក​ម៉ូសេ​ទទួល​ទោស ព្រោះ​តែ​ពួក​គេ
៣៣ គឺ​ពួក​គេ​ធ្វើ​ឲ្យ​លោក​ឆ្អែត​ចិត្ត
ហើយ​មាន​ប្រសាសន៍​ចេញ​មក
ដោយ​ពុំ​បាន​គិត។
៣៤ ពួក​គេ​ពុំ​បាន​ប្រហារ​ប្រជា‌ជាតិ​នានា
តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ទេ។
៣៥ ពួក​គេ​បែរ​ជា​ទៅ​ពាក់‌ព័ន្ធ​ជា​មួយ
ប្រជា‌ជាតិ​ទាំង​នោះ
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ
៣៦ គឺ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​សាសន៍​ដទៃ
ដែល​ជា​អន្ទាក់​នាំ​ឲ្យ​ពួក​គេ​វិនាស។
៣៧ ពួក​គេ​បាន​យក​កូន​ប្រុស
កូន​ស្រី​ទៅ​ធ្វើ​យញ្ញ‌បូជា​ឲ្យ​អារក្ខ។
៣៨ ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន
ដែល​គ្មាន​កំហុស
ដើម្បី​ធ្វើ​យញ្ញ‌បូជា​ឲ្យ​ព្រះ​ក្លែង‌ក្លាយ
នៅ​ស្រុក​កាណាន
ឃាត‌កម្ម​ទាំង​នោះ​បណ្តាល​ឲ្យ​ទឹក​ដី
របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។
៣៩ អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​ឲ្យ​ខ្លួន​គេ
ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​ក្បត់​ព្រះ‌ជាម្ចាស់
ដោយ‌សារ​អំពើ​របស់​ខ្លួន។
៤០ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំង
ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជាជន
ផ្ទាល់​របស់​ព្រះ‌អង្គ។
៤១ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់
ដៃ​របស់​ប្រជា‌ជាតិ​នានា
ព្រះ‌អង្គ​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។
៤២ ខ្មាំង​សត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ
ព្រម​ទាំង​បង្ក្រាប​ពួក​គេ​ឲ្យ​ចុះ​ចូល
ក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។
៤៣ ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រា
ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះ‌បោរ
ប្រឆាំង​នឹង​ព្រះ‌អង្គ
ហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។
៤៤ ពេល​ព្រះ‌អង្គ​ឮ​ពួក​គេ​ស្រែក​អង្វរ
ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​អាណិត​ពួក​គេ
ដែល​កំពុង​រង​ទុក្ខ​លំបាក
៤៥ ព្រះ‌អង្គ​ប្រោស‌ប្រណី​ពួក​គេ
ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ដូរ​ព្រះ‌ហឫទ័យ
ព្រោះ​ព្រះ‌អង្គ​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លប់។
៤៦ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចាប់​ពួក​គេ
យក​ទៅ​ធ្វើ​ជា​ឈ្លើយ
មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។
៤៧ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!
សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោម
ប្រជា‌ជាតិ​នានា​មក​វិញ
ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង
ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ
ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ!
៤៨ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ!
សូម​ឲ្យ​ប្រជា‌រាស្ដ្រ​ពោល​ទាំង​អស់​គ្នា​ថា:
អាម៉ែន! ហាលេ‌លូយ៉ា!
១០៧

ភាគ​ទី​ប្រាំ

(ទំនុក‌តម្កើង ១០៧-១៥០)
ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ
 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​មាន
ព្រះ‌ហឫទ័យ​សប្បុរស
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
 គួរ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់
បាន​រំដោះ​មក ពោល​សេចក្ដី​នេះ
គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រំដោះ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត
 ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញ
គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច
ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។
 អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង
រក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។
 ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹក
ហើយ​បាត់​បង់​ទឹក​ចិត្ត។
 ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​រំដោះ​ពួក​គេ
ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ
 ព្រះ‌អង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ
ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។
 អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
 ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ឲ្យ​អ្នក​ដែល​ស្រេក
ហើយ​ប្រទាន​អាហារ​បរិបូណ៌
ដល់​អស់​អ្នក​ដែល​ឃ្លាន។
១០ អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹត
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ជាប់​ឃុំ‌ឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា
១១ ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង
នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់
និង​មាក់‌ងាយ​ការ​ប្រៀន‌ប្រដៅ
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
១២ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាក់‌ស្បាត
ដោយ‌សារ​ទុក្ខ​វេទនា
ពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយ
ពួក​គេ​ឲ្យ​ក្រោក​ឡើង​វិញ​ឡើយ។
១៣ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេ
ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ
១៤ ព្រះ‌អង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ហើយ​ព្រះ‌អង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។
១៥ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
១៦ ដ្បិត​ព្រះ‌អង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិន
និង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។
១៧ អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប
និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត
បណ្តាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។
១៨ គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ
គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។
១៩ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត
ពី​ការ​ភ័យ​បារម្ភ។
២០ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​ជា
ព្រះ‌អង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។
២១ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
២២ គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជា
ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!
២៣ អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រ
ហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហា‌សាគរ
២៤ បាន​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់
ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​សមុទ្រ។
២៥ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា
នោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក
បង្កើត​ជា​រលក​ធំៗ
២៦ លើក​នាវា​ទាំង‌ឡាយ​ឡើង​យ៉ាង​ខ្ពស់
រួច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រ
ពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។
២៧ ពួក​គេ​វិល‌វល់ ហើយ​ធីង‌ធោង​ដូច​មនុស្ស​ស្រវឹង
គេ​លែង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ហើយ។
២៨ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ
គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ក៏​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត
ពី​ការ​ភ័យ‌បារម្ភ។
២៩ ព្រះ‌អង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀម
ទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។
៣០ អ្នក​ទាំង​នោះ​មាន​អំណរ​ដោយ​ឃើញ​រលក​ស្ងប់
ហើយ​ព្រះ‌អម្ចាស់​ក៏​នាំ​គេ​ទៅ​ដល់​ត្រើយ
ដែល​គេ​ប្រាថ្នា​ចង់​ទៅ។
៣១ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​បាន​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!
៣២ គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជាជន
ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ
ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធា‌ចារ្យ។
៣៣ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ
ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន
ធ្វើ​ឲ្យ​ប្រភព​ទឹក​រីង​ស្ងួត
៣៤ ព្រះ‌អង្គ​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិ
ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល
ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។
៣៥ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន​ប្រែ​ទៅ​ជា​បឹង
ធ្វើ​ឲ្យ​ដី​ហួត‌ហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក
៣៦ ហើយ​ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន
ទៅ​រស់​នៅ​ទី​នោះ
ព្រម​ទាំង​សង់​ទីក្រុង​សម្រាប់​ស្នាក់​អាស្រ័យ​ផង។
៣៧ ពួក​គេ​សាប​ព្រោះ និង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ
ដែល​ផ្តល់​ភោគ‌ផល​យ៉ាង​បរិបូណ៌។
៣៨ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ពួក​គេ
ហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន
ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ហ្វូង​សត្វ​របស់​គេ
ចុះ​អន់‌ថយ​ឡើយ។
៣៩ ពួក​គេ​ចុះ​អន់‌ថយ និង​បាត់​បង់​កិត្តិយស
ដោយ​ខ្មាំង​សង្កត់‌សង្កិន
រង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។
៤០ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព
ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។
៤១ ប៉ុន្តែ ព្រះ‌អង្គ​យក​មនុស្ស​ទុរគត​ចេញ​ពី​ភាព​វេទនា
ព្រះ‌អង្គ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ
មាន​កូន​ចៅ​ជា​ច្រើន។
៤២ ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ
គេ​នឹង​មាន​អំណរ​សប្បាយ
តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។
៤៣ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក
ហើយ​ស្វែង​យល់​ពី​ស្នា​ព្រះ‌ហស្ដ​ប្រកប​ដោយ
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់
១០៨
ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ​ឡើង
 បទ​ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូល‌បង្គំ
ត្រៀម​ចិត្ត​គំនិត​ជា​ស្រេច!
ទូល‌បង្គំ​នឹង​ច្រៀង
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​អស់​ពី​ដួង‌ចិត្ត!
 ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ
 ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង
ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង
ថ្វាយ​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
 ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
របស់​ព្រះ‌អង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។
 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង
ឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឲ្យ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ
ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែន‌ដី​ទាំង​មូល!
 សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឲ្យ​ប្រជាជន​ជា​ទី​ស្រឡាញ់
របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត!
 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទី‌សក្ការៈ
របស់​ព្រះ‌អង្គ​មក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ
យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត
ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។
 កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ
អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
១០ ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម
ប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន!»។
១១ តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុង
ដ៏​រឹង‌មាំ​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?
១២ ឱ​ព្រះ‌ជាម្ចាស់​អើយ!
មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ
ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយ​កង‌ទ័ព
យើង​ខ្ញុំ​ទៀត​ហើយ។
១៣ សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់
នឹង​ពួក​សត្រូវ​ផង
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក
ឥត​ប្រយោជន៍​អ្វី​សោះ។
១៤ បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង
នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្ត
របស់​យើង​ឲ្យ​រាប។
១០៩
សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ​ត្រូវ​អាម៉ាស់​មុខ
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ​ដែល​ទូល‌បង្គំ​សរសើរ​តម្កើង​អើយ
សូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!
 ដ្បិត​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​ល្បិច
នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ទូល‌បង្គំ
គេ​និយាយ​កុហក​ទាស់​នឹង​ទូល‌បង្គំ។
 គេ​ពោល​ពាក្យ​សម្អប់​មក​លើ​ទូល‌បង្គំ
ហើយ​វាយ​ប្រហារ​ទូល‌បង្គំ
ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។
 ទូល‌បង្គំ​ស្រឡាញ់​ពួក​គេ
ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ទូល‌បង្គំ
ទូល‌បង្គំ​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ។
 ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ទូល‌បង្គំ
តប​សង​នឹង​អំពើ​ល្អ ហើយ​សម្ដែង​ចិត្ត​ស្អប់
តប​សង​នឹង​សេចក្ដី​ស្រឡាញ់។
 សូម​ដាក់​មនុស្ស​កំណាច​ម្នាក់​ឲ្យ​ត្រួត
ពី​លើ​អ្នក​នោះ ហើយ​ម្នាក់​ទៀត​ឈរ​នៅ​ខាង​ស្តាំ
ដើម្បី​ចោទ​ប្រកាន់។
 សូម​ឲ្យ​អ្នក​នោះ​ទទួល​ទោស​នៅ​ពេល​ជំនុំ‌ជម្រះ
ហើយ​សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​គេ
ក្លាយ​ទៅ​ជា​អំពើ​បាប​ទៅ​វិញ។
 សូម​កុំ​ឲ្យ​គេ​រស់​បាន​យូរ​ឡើយ
សូម​ឲ្យ​មាន​ម្នាក់​ទៀត​កាន់​តំណែង​ជំនួស។
 សូម​ឲ្យ​កូន​ចៅ​របស់​គេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា
ហើយ​ប្រពន្ធ​របស់​គេ​ក្លាយ​ទៅ​ជា​ស្ត្រី‌មេម៉ាយ!។
១០ សូម​ឲ្យ​កូន​របស់​អ្នក​នោះ
ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន
ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅ
ដែល​រលំ​បាក់​បែក!
១១ សូម​ឲ្យ​ម្ចាស់​បំណុល​មក​រឹប​អូស​អ្វីៗ
ដែល​គេ​មាន
ហើយ​ឲ្យ​ជន​បរទេស​មក​ប្លន់​យក​អ្វីៗ
ដែល​គេ​ខំ​ប្រឹង​រក​បាន!
១២ សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​សម្ដែង​ចិត្ត​មេត្តា
ករុណា​ចំពោះ​គេ​ឡើយ
ហើយ​ក៏​កុំ​ឲ្យ​មាន​នរណា​ម្នាក់​អាណិត
អាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!
១៣ សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេ
ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ
នៅ​ជំនាន់​ក្រោយ!
១៤ សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​កំហុស​ដែល​ដូន‌តា
របស់​គេ​បាន​ប្រព្រឹត្ត
ហើយ​កុំ​ឲ្យ​ព្រះ‌អង្គ​ភ្លេច​អំពើ​បាប
ដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!
១៥ សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជា‌និច្ច
ពេល​ពួក​គេ​ស្លាប់ សូម​ព្រះ‌អង្គ​ធ្វើ
កុំ​ឲ្យ​មាន​នរណា​នឹក‌នា​ដល់​ពួក​គេ​ឡើយ!
១៦ ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សម្ដែង​ចិត្ត​មេត្តា‌ករុណា​សោះ
គេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុរគត
ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត
សោក​សង្រេង​ទៀត​ផង។
១៧ គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា
ដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ!
គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ
សូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!
១៨ សូម​ឲ្យ​គេ​យក​បណ្ដាសា​គ្រប​ដណ្តប់​ពី​លើ​គេ
សូម​ឲ្យ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹក
ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!
១៩ សូម​ឲ្យ​បណ្ដាសា​បាន​ដូច​ជា​សម្លៀក‌បំពាក់
បិទ‌បាំង​កាយ​ពួក​គេ
ហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជា‌និច្ច​ដូច​ខ្សែ​ក្រវាត់។
២០ អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ
និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ
សូម​ឲ្យ​គេ​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់
បែប​នេះ​ឯង!
២១ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
សូម​ព្រះ‌អង្គ​មេត្តា
ជួយ​ទូល‌បង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ដ៏​លើស‌លប់ សូម​រំដោះ​ទូល‌បង្គំ​ផង!
២២ ទូល‌បង្គំ​ជា​មនុស្ស​កំសត់​ទុរគត
ទូល‌បង្គំ​របួស​ដួង‌ចិត្ត។
២៣ ទូល‌បង្គំ​កំពុង​តែ​រសាត់​បាត់​ទៅ
ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច
គេ​កម្ចាត់​ទូល‌បង្គំ​ដូច​កម្ចាត់​សត្វ​ល្អិត។
២៤ ទូល‌បង្គំ​ទន់​ជង្គង់
ព្រោះ​តែ​តម​អាហារ​យូរ​ពេក
ទូល‌បង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។
២៥ ពេល​មនុស្ស‌ម្នា​ឃើញ​ទូល‌បង្គំ
គេ​នាំ​គ្នា​សើច​ចំអក
និង​គ្រវី​ក្បាល​ដាក់​ទូល‌បង្គំ។
២៦ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​ជួយ​ទូល‌បង្គំ​ផង!
សូម​សង្គ្រោះ​ទូល‌បង្គំ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ!
២៧ សូម​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា
ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។
២៨ ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ទូល‌បង្គំ
ក៏​ដោយ ក៏​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ទូល‌បង្គំ​ដែរ
ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ទូល‌បង្គំ
ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ
ហើយ​ទូល‌បង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
នឹង​មាន​អំណរ​សប្បាយ។
២៩ សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ
ត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់
នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!
៣០ ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​ព្រះ‌អម្ចាស់
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម
បណ្តា‌ជន​ដ៏​ច្រើន​កុះ‌ករ!
៣១ ដ្បិត​ព្រះ‌អង្គ​ការ‌ពារ​ជន​កំសត់​ទុរគត
ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។
១១០
ព្រះ‌ករុណា​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ
 ទំនុក‌តម្កើង​ពី​សៀវភៅ​របស់​ស្តេច​ដាវីឌ។
ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល
មក​កាន់​ព្រះ‌រាជា
ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង
ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
 សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យ
របស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
 នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង
ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណា
នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា
ដោយ​ឥត​ប្រែ‌ប្រួល​ថា:
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ
តាម​របៀប​ស្តេច​មែលគី‌សេដែក»។
 ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
 ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​ទាំង‌ឡាយ
ព្រះ‌អង្គ​ទុក​សាក‌សព​របស់​គេ
ឲ្យ​នៅ​ពាស‌ពេញ​គ្រប់​ទី​កន្លែង
ហើយ​ព្រះ‌អង្គ​កម្ទេច​មេ​ដឹក​នាំ​របស់​គេ
នៅ​ទួ‌ទាំង​ប្រទេស។
 នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះ
រួច​ហើយ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ
ប្រកប​ដោយ​ជោគ‌ជ័យ។
១១១
ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អម្ចាស់
 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់
យ៉ាង​អស់​ពី​ចិត្ត
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។
 ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្តុង្គ‌ឧត្ដម
ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះ‌ហស្ដ​នេះ
នាំ​គ្នា​ស្វែង​យល់។
 ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រកប​ទៅ​ដោយ
រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច
សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង
នឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ព្រះ‌អម្ចាស់​តែង‌តែ​ប្រណី‌សន្ដោស
ហើយ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ។
 ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ព្រះ‌អង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រី
របស់​ព្រះ‌អង្គ​ជា‌និច្ច។
 ព្រះ‌អង្គ​សម្ដែង​ឫទ្ធា‌នុភាព
ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ឃើញ
តាម‌រយៈ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា
ឲ្យ​ពួក​គេ។
 ស្នា​ព្រះ‌ហស្ដដែល​ព្រះ‌អង្គ​ធ្វើ
សុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា
ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ
គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។
 ព្រះ‌បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូត
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
ដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។
 ព្រះ‌អង្គ​បាន​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ឲ្យ​មាន​សេរី‌ភាព
ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ជា​ព្រះ‌នាម​ដ៏‌វិសុទ្ធ
គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង។
១០ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ជា​ប្រភព​នៃ​ប្រាជ្ញា
អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ
តែង‌តែ​ដឹង​ខុស​ត្រូវ។
សូម​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​ទៅ!។
១១២
មនុស្ស​ល្អ​មិន​ដែល​រង្គើ​ទេ
 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម
វិន័យ​របស់​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
 ពូជ‌ពង្ស​របស់​គេ​នឹង​មាន​អំណាច​នៅ​ក្នុង​ស្រុក
ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពរ
ដល់​មនុស្ស​ទៀង​ត្រង់។
 នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ
នឹង​មាន​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ
សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
 ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើង
បំភ្លឺ​មនុស្ស​ទៀង​ត្រង់
ដែល​មាន​ចិត្ត​ប្រណី​សន្ដោស
អាណិត​មេត្តា និង​សុចរិត។
 អ្នក​ណា​មាន​ចិត្ត​ទូលាយ
ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី
ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់
អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។
 មនុស្ស​ល្អ​នឹង​បាន​សុខ​ជា‌និច្ច
គេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។
 គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់
ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹង
ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ទាំង​ស្រុង។
 គាត់​មាន​ចិត្ត​នឹង‌ន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់
រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។
 គាត់​តែង​ចែក​ទាន​ឲ្យ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយ
សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ហើយ​គាត់​ចម្រើន​កម្លាំង​កាន់​តែ​រុង‌រឿង​ឡើងៗ។
១០ ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ
ក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញ
ហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់
ពុំ​ដែល​បាន​សម្រេច​ដូច​បំណង​ឡើយ។
១១៣
ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង
 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
 ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!
 តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!
 ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាង
ផ្ទៃ​មេឃ​ទៅ​ទៀត។
 តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត
 ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃ
និង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។
 ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ
 ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាច
រួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោម
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូន
ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ
ជា​មួយ​កូនៗ​របស់​នាង។
ហាលេ‌លូយ៉ា!
១១៤
ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប
 ពេល​ជន​ជាតិ​អ៊ីស្រា‌អែល
ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ពេល​កូន​ចៅ​របស់​លោក​យ៉ាកុប
ចាក​ចេញ​ពី​ទឹក​ដី​បរទេស
 ជន​ជាតិ​យូដា​បាន​ទៅ​ជា​ប្រជាជន
ដ៏‌វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់
ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល
ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះ‌អង្គ។
 ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ
ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។
 ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោល
ហើយ​ភ្នំ​តូចៗ​ទាំង‌ឡាយ​ក៏​នាំ​គ្នា​លោត
ដូច​កូន​ចៀម​ដែរ។
 សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ?
ទន្លេ​យ័រដាន់​អើយ
ហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ?
 ភ្នំ​នានា​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នាំ​គ្នា
លោត​ដូច​ពពែ​ឈ្មោល?
ភ្នំ​តូចៗ​ទាំង‌ឡាយ​អើយ
ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​លោត​ដូច​កូន​ចៀម?
 ផែន‌ដី​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ
ព្រះ‌អម្ចាស់! ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ
ព្រះ​របស់​លោក​យ៉ាកុប
 ដែល​បាន​ធ្វើ​ឲ្យ​ផ្ទាំង​សិលា​ប្រែ​ទៅ​ជា​បឹង
ហើយ​ធ្វើ​ឲ្យ​ថ្ម​ប្រែ​ទៅ​ជា​ប្រភព​ទឹក។
១១៥
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា
 ព្រះ‌អម្ចាស់​អើយ
យើង​ខ្ញុំ​មិន​សម​នឹង​ទទួល
ការ​លើក​តម្កើង​ទេ
គឺ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ត្រូវ
ទទួល​ការ​លើក​តម្កើង​ប្រកប​ដោយ​សិរី‌រុង​រឿង
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
ដ៏​ស្មោះ‌ស្ម័គ្រ!។
 ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​នានា​នាំ​គ្នា​ពោល​ថា:
«ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?»។
 ព្រះ​របស់​យើង​ខ្ញុំ​គង់​នៅ​ស្ថាន​បរម‌សុខ
ព្រះ‌អង្គ​ធ្វើ​អ្វីៗ​ក៏​បាន
តាម​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។
 រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញ
សុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់
ដែល​ជា​ស្នាដៃ​របស់​មនុស្ស។
 ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ
មាន​ភ្នែក តែ​មើល​មិន​ឃើញ
 មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ
មាន​ច្រមុះ តែ​មិន​ចេះ​ដឹង​ក្លិន
 មាន​ដៃ តែ​មិន​ចេះ​ប៉ះ‌ពាល់
មាន​ជើង តែ​មិន​ចេះ​ដើរ
ហើយ​មាន​បំពង់​ក
តែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​ឡើយ។
 សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន
ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ
ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ
បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។
 ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការ‌ពារ​អ្នក​រាល់​គ្នា!
១០ ក្រុម​គ្រួសារ​របស់​លោក​អរ៉ុន​អើយ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការ‌ពារ​អ្នក​រាល់​គ្នា!
១១ អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច
ព្រះ‌អម្ចាស់​អើយ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​នឹង​ជួយ ហើយ​ការ‌ពារ​អ្នក​រាល់​គ្នា!
១២ ព្រះ‌អម្ចាស់​មិន​ភ្លេច​យើង​ទេ
ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​យើង
ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ
លោក​អ៊ីស្រា‌អែល
ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ​លោក​អរ៉ុន
១៣ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ទាំង​តូច
ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។
១៤ ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា
បាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា
ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។
១៥ សូម​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់
ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី!
១៦ ផ្ទៃ​មេឃ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
តែ​ព្រះ‌អង្គ​ប្រទាន​ផែន‌ដី​មក
ឲ្យ​មនុស្ស​លោក។
១៧ មនុស្ស​ស្លាប់​ទៅ​ហើយ
ពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ឡើយ
ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់
ក៏​ពុំ​អាច​សរសើរ​ព្រះ‌អង្គ​ដែរ។
១៨ រីឯ​យើង​វិញ យើង​លើក​តម្កើង​ព្រះ‌អម្ចាស់
ចាប់​ពី​ពេល​នេះ រហូត​ត​ទៅ!
ហាលេ‌លូយ៉ា!
១១៦
ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់
 ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សំឡេង
ដែល​ខ្ញុំ​ទទូច​អង្វរ
 ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំ
អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះ‌អង្គ។
 មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ
ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់
ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។
 ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូល‌បង្គំ​ផង!
 ព្រះ‌អម្ចាស់​តែង‌តែ​ប្រណី​សន្ដោស ព្រះ‌អង្គ​សុចរិត
ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
អាណិត​មេត្តា។
 ព្រះ‌អម្ចាស់​ជួយ​ការ‌ពារ​មនុស្ស​ទន់‌ទាប
ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។
 ខ្ញុំ​នឹង​លែង​ខ្វល់‌ខ្វាយ​អ្វី​ទៀត​ហើយ
ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ
បាន​សុខ‌សាន្ត។
 ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់
ព្រះ‌អង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ
ហើយ​ការ‌ពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។
 ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ដ​ព្រះ‌អម្ចាស់
ក្នុង​ពិភព​មនុស្ស​លោក​នេះ។
១០ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល
ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
១១ ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស
ណា​ម្នាក់​បាន​ឡើយ។
១២ តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង
នឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្ដែង​មក​លើ​រូប​ខ្ញុំ?
១៣ ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់
ដែល​បាន​រំដោះ​ខ្ញុំ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
១៤ ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់
តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ។
១៥ ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់
នៅ​ពេល​ប្រជាជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។
១៦ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ
របស់​ព្រះ‌អង្គ ដូច​ម្ដាយ​របស់​ទូល‌បង្គំ​ដែរ
ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់។
១៧ ទូល‌បង្គំ​សូម​ថ្វាយ​យញ្ញ‌បូជា
ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
១៨ ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់
តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះ‌អង្គ
១៩ គឺ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។
ហាលេ‌លូយ៉ា!
១១៧
ពាក្យ​សរសើរ​តម្កើង​សកល
 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ប្រជា‌រាស្ដ្រ​ទាំង​ប៉ុន្មាន​អើយ
ចូរ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ!
 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ
ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
ចំពោះ​យើង​រហូត​ត​ទៅ។
ហាលេ‌លូយ៉ា!
១១៨
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​ឡើង​ថា៖
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 សូម​ឲ្យ​កូន​ចៅ​របស់​លោក​អរ៉ុន
ពោល​ឡើង​ថា៖
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច
ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់
ព្រះ‌អម្ចាស់​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ
ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។
 ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ
តើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?
 ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ
ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។
 ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​មនុស្ស។
 ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។
១០ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ខ្ញុំ
តែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេ
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
១១ ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទី
តែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេ
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
១២ ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំ
តែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លា
ខ្ញុំ​នឹង​កម្ទេច​ពួក​គេ
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
១៣ គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល
តែ​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។
១៤ ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ
ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។
១៥ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោ
នៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជម្នះ
ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌បារមី​ប្រកប
ដោយ​ឫទ្ធា‌នុភាព!
១៦ ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!
ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌បារមី
ប្រកប​ដោយ​ឫទ្ធា‌នុភាព។
១៧ ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ
ហើយ​ខ្ញុំ​នឹង​រៀប​រាប់
អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់
១៨ មែន​ហើយ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំង
តែ​ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ។
១៩ ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិតឲ្យ​ខ្ញុំ
ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់
២០ នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ព្រះ‌អម្ចាស់
មាន​តែ​មនុស្ស​សុចរិត​ទេ
ដែល​ចូល​តាម​ទ្វារ​នេះ​បាន។
២១ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ
ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ។
២២ ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។
២៣ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ
យើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។
២៤ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មក
យើង​នាំ​គ្នា​ត្រេក‌អរ​សប្បាយ​រីក‌រាយ​នៅ​ថ្ងៃ​នេះ!
២៥ ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ!
ព្រះ‌អម្ចាស់​អើយ
សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ‌ជ័យ!
២៦ សូម​លើក​តម្កើង​ព្រះ‌អង្គ​ដែល​យាង​មក
ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់
យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា
ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
២៧ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​ដ៏​ពិត
តែ​មួយ​ព្រះ‌អង្គ ព្រះ‌អង្គ​បំភ្លឺ​យើង
ចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើង
ហើយ​ហែ​ជា​ក្បួន
រហូត​ដល់​ជ្រុង​អាសនៈ​របស់​ព្រះ‌អម្ចាស់!
២៨ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ!
២៩ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១១៩
វិន័យ​របស់​ព្រះ‌អម្ចាស់
 អ្នក​ណា​មាន​កិរិយា​មារ‌យាទ
ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ
ហើយ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
 អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គ
ហើយ​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
 អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ
គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ។
 ព្រះ‌អង្គ​បាន​ចេញ​ច្បាប់​មក
ដើម្បី​ឲ្យ​យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។
 សូម​ជួយ​ទូល‌បង្គំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ
ដោយ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ។
 ដូច្នេះ ពេល​ណា​ទូល‌បង្គំ​ពិនិត្យ​មើល
វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ
នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។
 ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ
ដោយ​ចិត្ត​ទៀង​ត្រង់
ហើយ​ពិចារណា​មើល​ព្រះ‌បន្ទូល​ដ៏​សុចរិត
ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។
 ទូល‌បង្គំ​ចង់​ប្រតិបត្តិ​តាម
វិន័យ​របស់​ព្រះ‌អង្គ
សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​សោះ​ឡើយ!
 តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា
ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន
បាន​ល្អ​ត្រឹម​ត្រូវ?
គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
១០ ទូល‌បង្គំ​ស្វែង​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត
សូម​កុំ​បណ្តោយ​ឲ្យ​ទូល‌បង្គំ​ងាក​ចេញ
ពី​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ!
១១ ទូល‌បង្គំ​រក្សា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។
១២ ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ
សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ
ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ!
១៣ ទូល‌បង្គំ​រៀប​រាប់​អំពី​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។
១៤ ទូល‌បង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម
ដំបូន្មាន​របស់​ព្រះ‌អង្គ
ដូច​ជា​ទូល‌បង្គំ​សប្បាយ​ចិត្ត
នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។
១៥ ទូល‌បង្គំ​នឹង​ពិចារណា​ពី​ច្បាប់​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះ‌អង្គ​ជា‌និច្ច។
១៦ ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​វិន័យ
របស់​ព្រះ‌អង្គ​ខ្លាំង​ណាស់
ទូល‌បង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។
១៧ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត
ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
១៨ សូម​បើក​ភ្នែក​ទូល‌បង្គំ
ដើម្បី​ឲ្យ​ទូល‌បង្គំ​មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ
ដ៏​អស្ចារ្យ​នៃ​វិន័យ​របស់​ព្រះ‌អង្គ។
១៩ ទូល‌បង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន
លើ​ផែន‌ដី​នេះ​ប៉ុណ្ណោះ
សូម​កុំ​លាក់​វិន័យ​របស់​ព្រះ‌អង្គ
នឹង​ទូល‌បង្គំ​ឡើយ។
២០ ចិត្ត​ទូល‌បង្គំ​តែង‌តែ​ផ្តោត​ទៅ​រក​ព្រះ‌បន្ទូល
ដែល​ព្រះ‌អង្គ​បង្គាប់​មក​ជា‌និច្ច។
២១ ព្រះ‌អង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង
ដែល​ជា​ជន​ត្រូវ​បណ្ដាសា
វង្វេង​ចេញ​ឆ្ងាយ​ពី​វិន័យ​របស់​ព្រះ‌អង្គ។
២២ សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូល‌បង្គំ
កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូល‌បង្គំ​ឡើយ
ដ្បិត​ទូល‌បង្គំ​កាន់​តាម​ដំបូន្មាន
របស់​ព្រះ‌អង្គ​ហើយ។
២៣ ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា
ប្រឆាំង​នឹង​ទូល‌បង្គំ​ក៏​ដោយ
ទូល‌បង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
នៅ​តែ​សញ្ជឹង​គិត​ពី​វិន័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច។
២៤ ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ​ណាស់
ដំបូន្មាន​ព្រះ‌អង្គ​ជួយ​ជា​គំនិត​ដល់​ទូល‌បង្គំ។
២៥ ទូល‌បង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង
សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រស់
ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
២៦ ទូល‌បង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូល‌បង្គំ
ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ទូល‌បង្គំ
សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យ
របស់​ព្រះ‌អង្គ!។
២៧ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ
នៃ​ច្បាប់​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ទូល‌បង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ
ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្ដែង!។
២៨ ទូល‌បង្គំ​មាន​ទុក្ខ​សោក​សង្រេង
សូម​លើក​ទឹក​ចិត្ត​ទូល‌បង្គំ​ឡើង​វិញ
ដូច​ព្រះ‌អង្គ​បាន​សន្យា។
២៩ សូម​នាំ​ទូល‌បង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង
ហើយ​ជួយ​ឲ្យ​ទូល‌បង្គំ​ប្រតិបត្តិ​តាម
វិន័យ​របស់​ព្រះ‌អង្គ!
៣០ ទូល‌បង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ
ទូល‌បង្គំ​សុខ​ចិត្ត​ធ្វើ​តាម​ព្រះ‌បន្ទូល
ដែល​ព្រះ‌អង្គ​បង្គាប់​មក។
៣១ ទូល‌បង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ
ព្រះ‌អម្ចាស់​អើយ
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​អាម៉ាស់​ឡើយ!
៣២ ទូល‌បង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ
តាម​មាគ៌ា​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ភ្លឺ​ស្វាង។
៣៣ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ
ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ទូល‌បង្គំ​កាន់​តាម
រហូត​ដល់​ទី​បញ្ចប់!។
៣៤ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា
ដើម្បី​រក្សា​វិន័យ​របស់​ព្រះ‌អង្គ
ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។
៣៥ សូម​នាំ​ទូល‌បង្គំ​ដើរ​តាម​មាគ៌ា
នៃ​វិន័យ​របស់​ព្រះ‌អង្គ
ដ្បិត​ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​វិន័យ
ទាំង​នេះ​ណាស់។
៣៦ សូម​ទាក់‌ទាញ​ចិត្ត​ទូល‌បង្គំ
ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គ
គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ!
៣៧ សូម​ទាញ​អារម្មណ៍​ទូល‌បង្គំ
ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ
ហើយ​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ
តាម​មាគ៌ា​របស់​ព្រះ‌អង្គ!
៣៨ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា
ជា​មួយ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
គឺ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា
ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។
៣៩ សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូល‌បង្គំ
ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ
ដ្បិត​ការ​សម្រេច​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។
៤០ ទូល‌បង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ច្បាប់​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!
៤១ ព្រះ‌អម្ចាស់​អើយ សូម​សម្ដែង​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ សូម​សង្គ្រោះ
ទូលបង្គំ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ!
៤២ សូម​ជួយ​ឲ្យ​ទូល‌បង្គំ​អាច​ឆ្លើយ​តប
នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
៤៣ សូម​កុំ​ឲ្យ​ទូល‌បង្គំ​និយាយ​អ្វី​ប្រាស‌ចាក
ពី​សេចក្ដី​ពិត​ឡើយ
ដ្បិត​ទូល‌បង្គំ​សង្ឃឹម​លើ​ការ​សម្រេច​របស់​ព្រះ‌អង្គ។
៤៤ ទូល‌បង្គំ​នឹង​គោរព​តាម​វិន័យ​របស់​ព្រះ‌អង្គ
ជា‌និច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។
៤៥ ទូល‌បង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរី‌ភាព​ពេញ​ទី
ដ្បិត​ទូល‌បង្គំ​ស្វែង​រក​ច្បាប់​របស់​ព្រះ‌អង្គ។
៤៦ ទូល‌បង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះ‌អង្គ
ប្រាប់​ស្តេច​នានា
ទូល‌បង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។
៤៧ ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​វិន័យ​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​ស្រឡាញ់​វិន័យ​នេះ​ណាស់។
៤៨ ទូល‌បង្គំ​លើក​ដៃ​ប្រណម្យ​គោរព
វិន័យ​របស់​ព្រះ‌អង្គ
ព្រោះ​ទូល‌បង្គំ​ស្រឡាញ់​វិន័យ​នេះ
ទូល‌បង្គំ​ចង់​សញ្ជឹង​គិត​អំពី​វិន័យ​របស់​ព្រះ‌អង្គ។
៤៩ សូម​នឹក​ដល់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា
ជា​មួយ​ទូល‌បង្គំ
ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​សង្ឃឹម!
៥០ នៅ​ពេល​ទូល‌បង្គំ​មាន​ទុក្ខ​វេទនា
ព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ធូរ​ស្បើយ
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ
បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ។
៥១ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូល‌បង្គំ
តែ​ទូល‌បង្គំ​មិន​ឃ្លាត​ចាក​ពី​វិន័យ
របស់​ព្រះ‌អង្គ​ឡើយ។
៥២ ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹក​ដល់
ការ​សម្រេច​របស់​ព្រះ‌អង្គ កាល​ពី​អតីតកាល
ហើយ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។
៥៣ មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ
ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង
ព្រោះ​ពួក​គេ​បោះ​បង់​ចោល​វិន័យ
របស់​ព្រះ‌អង្គ។
៥៤ ពេល​ដែល​ទូល‌បង្គំ​ស្នាក់​អាស្រ័យ
ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ
ទូល‌បង្គំ​បាន​យក​វិន័យ​របស់​ព្រះ‌អង្គ
មក​ធ្វើ​ជា​ទំនុក‌តម្កើង។
៥៥ ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់
ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​ទូលបង្គំ
ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ។
៥៦ ទូល‌បង្គំ​រក​ឃើញ​សុភមង្គល
ដោយ​អនុវត្ត​តាម​ច្បាប់​របស់​ព្រះ‌អង្គ។
៥៧ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សូម​ទូល​ព្រះ‌អង្គ​ថា
ការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះ‌អង្គ
ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ។
៥៨ ទូល‌បង្គំ​សូម​អង្វរ‌ករ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ផង!
៥៩ ទូល‌បង្គំ​រិះ‌គិត​អំពី​កិរិយា​មារយាទ​របស់​ទូល‌បង្គំ
ហើយ​ទូល‌បង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន
របស់​ព្រះ‌អង្គ​វិញ។
៦០ ទូល‌បង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ
តាម​វិន័យ​របស់​ព្រះ‌អង្គ
ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។
៦១ មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ
ជាប់​អន្ទាក់​របស់​គេ
តែ​ទូល‌បង្គំ​ឥត​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
៦២ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូល‌បង្គំ​ក្រោក​ឡើង
ដើម្បី​លើក​តម្កើង​ព្រះ‌អង្គ
ព្រោះ​តែ​ការ​សម្រេច​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អង្គ។
៦៣ ទូល‌បង្គំ​ជា​មិត្ត​របស់​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម
ច្បាប់​របស់​ព្រះ‌អង្គ។
៦៤ ឱ​ព្រះ‌អម្ចាស់​អើយ ផែន‌ដី​ពេញ​ទៅ​ដោយ
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យ
របស់​ព្រះ‌អង្គ!
៦៥ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
៦៦ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា
ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​លើ​វិន័យ​របស់​ព្រះ‌អង្គ។
៦៧ ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា
ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល
របស់​ព្រះ‌អង្គ​ហើយ។
៦៨ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស
សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យ
របស់​ព្រះ‌អង្គ!
៦៩ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូល‌បង្គំ
តែ​ទូល‌បង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម
ច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។
៧០ អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត
រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​វិន័យ
របស់​ព្រះ‌អង្គ​ណាស់។
៧១ ទូល‌បង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ
ព្រោះ​ទូល‌បង្គំ​អាច​រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
៧២ ចំពោះ​ទូល‌បង្គំ ទោះ​បី​មាស​ប្រាក់
ច្រើន​យ៉ាង​ណា​ក៏​ដោយ
ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។
៧៣ ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក
ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​មាំ‌មួន​ឡើង
ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​ប្រាជ្ញា​សិក្សា​វិន័យ​របស់​ព្រះ‌អង្គ។
៧៤ ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ឃើញ​ទូល‌បង្គំ គេ​នឹង​មាន​អំណរ
ដ្បិត​ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
៧៥ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ដឹង​ថា​ការ​អ្វី
ដែល​ព្រះ‌អង្គ​សម្រេច​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
ហើយ​ព្រះ‌អង្គ​ដាក់​ទោស​ទូល‌បង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។
៧៦ សូម​សម្រាល​ទុក្ខ​ទូល‌បង្គំ
ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា
ជា​មួយ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
៧៧ សូម​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើ
ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដ្បិត​ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​វិន័យ
របស់​ព្រះ‌អង្គ​ណាស់។
៧៨ សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់
ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូល‌បង្គំ
រីឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះ‌អង្គ។
៧៩ សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត
ខ្លាច​ព្រះ‌អង្គ នាំ​គ្នា​មក​រក​ទូល‌បង្គំ
ដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អង្គ។
៨០ សូម​ជួយ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម​វិន័យ
របស់​ព្រះ‌អង្គ​ឥត​ខ្ចោះ
កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។
៨១ ទូល‌បង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
៨២ ទូល‌បង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យា
របស់​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា
ទើប​ព្រះ‌អង្គ​សម្រាល​ទុក្ខ​ទូល‌បង្គំ?»។
៨៣ ទូល‌បង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ
តែ​ទូល‌បង្គំ​មិន​បំភ្លេច​ក្រឹត្យ‌វិន័យ
របស់​ព្រះ‌អង្គ​ឡើយ។
៨៤ តើ​ទូល‌បង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត
ទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក
ដែល​បៀត‌បៀន​ទូល‌បង្គំ?
៨៥ មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​វិន័យ
របស់​ព្រះ‌អង្គ​ទេ
គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូល‌បង្គំ​ធ្លាក់។
៨៦ វិន័យ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន
សុទ្ធ​តែ​ពិត​ទាំង​អស់
សូម​ជួយ​ទូល‌បង្គំ​ផង
ដ្បិត​គេ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុ​ផល។
៨៧ នៅ​តែ​បន្តិច​ប៉ុណ្ណោះ
គេ​នឹង​ប្រហារ​ទូល‌បង្គំ​ឲ្យ​វិនាស​សូន្យ
ប៉ុន្តែ ទូល‌បង្គំ​មិន​បោះ​បង់​ចោល​ច្បាប់
របស់​ព្រះ‌អង្គ​ឡើយ។
៨៨ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ទូល‌បង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន
ដែល​ព្រះ‌អង្គ​បង្គាប់​មក។
៨៩ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។
៩០ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែន‌ដី​រឹង‌មាំ
ហើយ​ផែន‌ដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។
៩១ អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ
ដោយ‌សារ​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ
ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម
អំណាច​របស់​ព្រះ‌អង្គ។
៩២ ប្រសិន​បើ​ទូល‌បង្គំ​មិន​ពេញ​ចិត្ត​នឹង​វិន័យ
របស់​ព្រះ‌អង្គ​ទេ ទូល‌បង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា
ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។
៩៣ ទូល‌បង្គំ​នឹង​មិន​ភ្លេច​ច្បាប់
របស់​ព្រះ‌អង្គ​សោះ​ឡើយ
ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ‌សារ​ច្បាប់​ទាំង​នេះ។
៩៤ ទូល‌បង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះ‌អង្គ​ហើយ
សូម​សង្គ្រោះ​ទូល‌បង្គំ​ផង!
ដ្បិត​ទូល‌បង្គំ​យក​ចិត្ត​ទុក​ដាក់
នឹង​ច្បាប់​របស់​ព្រះ‌អង្គ។
៩៥ មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ទូល‌បង្គំ
តែ​ទូល‌បង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះ‌អង្គ។
៩៦ ទូល‌បង្គំ​ឃើញ​ថា
សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ
ប៉ុន្តែ វិន័យ​របស់​ព្រះ‌អង្គ​ទូលំ‌ទូលាយ
ឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។
៩៧ ទូល‌បង្គំ​ស្រឡាញ់​វិន័យ
របស់​ព្រះ‌អង្គ​ខ្លាំង​ណាស់
ទូល‌បង្គំ​សញ្ជឹង​គិត​អំពី​វិន័យ​នេះ
ជា​រៀង​រាល់​ថ្ងៃ។
៩៨ វិន័យ​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ
មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ
ដ្បិត​ទូល‌បង្គំ​រិះ‌គិត​ពី​វិន័យ​នេះ​ជា‌និច្ច។
៩៩ ទូល‌បង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន
របស់​ទូល‌បង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំ
យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។
១០០ ទូល‌បង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត
ដ្បិត​ទូល‌បង្គំ​ប្រព្រឹត្ត​តាម​ច្បាប់​របស់​ព្រះ‌អង្គ។
១០១ ទូល‌បង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន
ដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
១០២ ទូល‌បង្គំ​មិន​ងាក​ចេញ​ពី​សេចក្ដី
ដែល​ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ​ឡើយ
ដ្បិត​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​ទូល‌បង្គំ​ដូច្នេះ។
១០៣ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​អាហារ
ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូល‌បង្គំ
ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។
១០៤ ច្បាប់​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ
ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា
ទូល‌បង្គំ​ស្អប់​ការ​វៀច‌វេរ។
១០៥ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន
ទូល‌បង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។
១០៦ ទូល‌បង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា
ទូល‌បង្គំ​នឹង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល
ដ៏​សុចរិត​ដែល​ព្រះ‌អង្គ​បង្គាប់​មក។
១០៧ ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់
សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត
ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង!
១០៨ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ទទួល​យក​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ
ទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ
ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ!
១០៩ ជីវិត​ទូល‌បង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជា‌និច្ច
ប៉ុន្តែ ទូល‌បង្គំ​មិន​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១១០ មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ
តែ​ទូល‌បង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ
ពី​ច្បាប់​របស់​ព្រះ‌អង្គ​ឡើយ។
១១១ ដំបូន្មាន​របស់​ព្រះ‌អង្គ​ជា​កេរ‌មត៌ក​របស់​ទូល‌បង្គំ
ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូល‌បង្គំ
មាន​អំណរ​នៅ​ក្នុង​ចិត្ត។
១១២ ទូល‌បង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​វិន័យ
របស់​ព្រះ‌អង្គ​រហូត​ដល់​ទី​បំផុត។
១១៣ ទូល‌បង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ
តែ​ទូល‌បង្គំ​ស្រឡាញ់​វិន័យ​របស់​ព្រះ‌អង្គ។
១១៤ ព្រះ‌អង្គ​ជា​ជម្រក និង​ជា​ខែល​ការ‌ពារ​ទូល‌បង្គំ
ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល
របស់​ព្រះ‌អង្គ​ជា‌និច្ច។
១១៥ មនុស្ស​អាក្រក់​អើយ
ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!
ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​វិន័យ​នៃ​ព្រះ​របស់​ខ្ញុំ!
១១៦ សូម​ជួយ​គាំ‌ទ្រ​ទូល‌បង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត
សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម
របស់​ទូល‌បង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។
១១៧ សូម​ធ្វើ​ជា​បង្អែក​របស់​ទូល‌បង្គំ
ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រួច​ជីវិត
ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​វិន័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច។
១១៨ ព្រះ‌អង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង
ចេញ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ
ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ
ជា​ការ​បោក​បញ្ឆោត។
១១០ ព្រះ‌អង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន
នៅ​លើ​ផែន‌ដី​ចោល ដូច​កម្ទេច​សំរាម
ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់
ដំបូន្មាន​របស់​ព្រះ‌អង្គ។
១២០ រូប​កាយ​ទូល‌បង្គំ​ភ័យ​ញាប់‌ញ័រ
ដោយ​កោត​ខ្លាច​ព្រះ‌អង្គ
ទូល‌បង្គំ​ភ័យ​ខ្លាច​ការ​សម្រេច​របស់​ព្រះ‌អង្គ។
១២១ ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ទូល‌បង្គំ​ឡើយ។
១២២ សូម​ធានា​ឲ្យ​ទូល‌បង្គំ
ដែល​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​បាន​សុខ‌សាន្ត​ផង
សូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោង
សង្កត់‌សង្កិន​ទូល‌បង្គំ​ឡើយ។
១២៣ ទូល‌បង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត
របស់​ព្រះ‌អង្គ។
១២៤ សូម​ប្រព្រឹត្ត​ចំពោះ​ទូល‌បង្គំ​ដែល​ជា​អ្នក​បម្រើ
របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យ
របស់​ព្រះ‌អង្គ!
១២៥ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ប្រាជ្ញា​មក​ទូល‌បង្គំ​ផង
ដើម្បី​ឲ្យ​ទូល‌បង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អង្គ។
១២៦ ព្រះ‌អម្ចាស់​អើយ ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយ
ដ្បិត​គេ​បាន​រំលោភ​លើ​វិន័យ​របស់​ព្រះ‌អង្គ។
១២៧ ទូល‌បង្គំ​ស្រឡាញ់​វិន័យ​របស់​ព្រះ‌អង្គ
លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។
១២៨ ទូល‌បង្គំ​យល់​ឃើញ​ថា​ច្បាប់​ទាំង​ប៉ុន្មាន
របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
ទូល‌បង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។
១២៩ ដំបូន្មាន​របស់​ព្រះ‌អង្គ​ល្អ​វិសេស​ណាស់
ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ខំ​ប្រឹង​ធ្វើ​តាម។
១៣០ ការ​ស្វែង​យល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង
ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។
១៣១ ទូល‌បង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល
របស់​ព្រះ‌អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់
ដ្បិត​ទូល‌បង្គំ​ចង់​ស្គាល់​វិន័យ
របស់​ព្រះ‌អង្គ​ណាស់។
១៣២ សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូល‌បង្គំ
សូម​ប្រណី‌សន្ដោស​ទូល‌បង្គំ
ដូច​ព្រះ‌អង្គ​ធ្លាប់​ប្រណី​សន្ដោស​អស់​អ្នក
ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
១៣៣ សូម​ពង្រឹង​ទូល‌បង្គំ​ឲ្យ​បាន​មាំ‌មួន
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ
ហើយ​កុំ​បណ្តោយ​ឲ្យ​ទូល‌បង្គំ​ធ្លាក់​ទៅ​ក្នុង
អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។
១៣៤ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ការ
ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូល‌បង្គំ
ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។
១៣៥ សូម​សម្ដែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តា
ដល់​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ហើយ​សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់
វិន័យ​របស់​ព្រះ‌អង្គ​ផង!។
១៣៦ ទូល‌បង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្ត
ដោយ​ឃើញ​គេ​មិន​គោរព
តាម​វិន័យ​របស់​ព្រះ‌អង្គ។
១៣៧ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សុចរិត
ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ!
១៣៨ ព្រះ‌អង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត
និង​ត្រឹម​ត្រូវ​បំផុត។
១៣៩ ទូល‌បង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង
ដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ
បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
១៤០ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ
សម្រេច​ជាក់​ស្តែង​ហើយ
ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ស្រឡាញ់​ព្រះ‌បន្ទូល​នេះ​ណាស់។
១៤១ ទូល‌បង្គំ​ជា​មនុស្ស​តូច‌តាច
ហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផង
តែ​ទូល‌បង្គំ​មិន​ភ្លេច​ច្បាប់​របស់​ព្រះ‌អង្គ​ឡើយ។
១៤២ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​នៅ
ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច
ហើយ​វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។
១៤៣ ទូល‌បង្គំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង
តែ​វិន័យ​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​អំណរ។
១៤៤ ដំបូន្មាន​របស់​ព្រះ‌អង្គ​សុចរិត​ជា‌និច្ច
សូម​ប្រទាន​ប្រាជ្ញា​មក​ទូល‌បង្គំ
ដើម្បី​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត!
១៤៥ ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​អង្វរ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ
ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ!
១៤៦ ទូល‌បង្គំ​អង្វរ​ព្រះ‌អង្គ
សូម​សង្គ្រោះ​ទូល‌បង្គំ​ផង
ដើម្បី​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន
របស់​ព្រះ‌អង្គ!
១៤៧ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត
ទូល‌បង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
១៤៨ ទូល‌បង្គំ​សញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យា
របស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូល‌បង្គំ
ឲ្យ​រស់​នៅ​តាម​ការ​សម្រេច​របស់​ព្រះ‌អង្គ។
១៥០ អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូល‌បង្គំ
នាំ​គ្នា​ចូល​មក​ជិត​ទូល‌បង្គំ
អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ
ពី​វិន័យ​របស់​ព្រះ‌អង្គ។
១៥១ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​នៅ​ជិត​ទូល‌បង្គំ
វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ
សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
១៥២ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ
ទូល‌បង្គំ​បាន​ដឹង​ថា
ព្រះ‌អង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះ‌អង្គ​មក
ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។
១៥៣ សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ
សូម​រំដោះ​ទូល‌បង្គំ​ផង!
ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៤ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ
ហើយ​រំដោះ​ទូល‌បង្គំ​ឲ្យ​មាន​សេរី‌ភាព​ផង
សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ!
១៥៥ មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ
ដ្បិត​ពួក​គេ​មិន​ស្វែង​រក​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៦ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​តែង‌តែ
មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ជា‌និច្ច
សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។
១៥៧ អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ
និង​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​មាន​គ្នា​ច្រើន​ណាស់
តែ​ទូល‌បង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន
របស់​ព្រះ‌អង្គ​ឡើយ។
១៥៨ ពេល​ទូល‌បង្គំ​ឃើញ​មនុស្ស​ក្បត់
ទូល‌បង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់
ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល
របស់​ព្រះ‌អង្គ​ទេ។
១៥៩ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថា
ទូល‌បង្គំ​ស្រឡាញ់​ច្បាប់​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១៦០ គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ជា​សេចក្ដី​ពិត
ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​សម្រេច
ដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
១៦១ ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ទូល‌បង្គំ
ដោយ​ឥត​មូល​ហេតុ
ប៉ុន្តែ មាន​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ
ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​ភ័យ​ខ្លាច!។
១៦២ ទូល‌បង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ
ដូច​ជា​គេ​រក​ឃើញ​កំណប់
ដ៏​មាន​តម្លៃ​លើស‌លប់​ដែរ។
១៦៣ ទូល‌បង្គំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់
តែ​ទូល‌បង្គំ​ស្រឡាញ់​វិន័យ​របស់​ព្រះ‌អង្គ។
១៦៤ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​មួយ​ថ្ងៃ​ប្រាំ​ពីរ​ដង
ព្រោះ​តែ​ការ​សម្រេច​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។
១៦៥ អស់​អ្នក​ដែល​ស្រឡាញ់​វិន័យ​របស់​ព្រះ‌អង្គ
នឹង​បាន​សុខ​ក្សេម‌ក្សាន្ត
គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។
១៦៦ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សង្ឃឹម​រង់‌ចាំ
ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ។
១៦៧ ទូល‌បង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គ
ហើយ​ទូល‌បង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។
១៦៨ ទូល‌បង្គំ​ប្រព្រឹត្ត​តាម​ច្បាប់
និង​ដំបូន្មាន​របស់​ព្រះ‌អង្គ
ដ្បិត​អ្វីៗ​ដែល​ទូល‌បង្គំ​ធ្វើ
ព្រះ‌អង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។
១៦៩ សូម​ឲ្យ​សម្រែក​របស់​ទូល‌បង្គំ
បាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ
សូម​ប្រទាន​ប្រាជ្ញា​មក​ទូល‌បង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។
១៧០ សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ទូល‌បង្គំ
បាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ផង!។
១៧១ ទូល‌បង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង
ព្រះ‌អង្គ​ឥត​ឈប់​ឡើយ
ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ
ឲ្យ​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ។
១៧២ ទូល‌បង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើង
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ
ដ្បិត​វិន័យ​ទាំង​ប៉ុន្មាន​របស់
ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត។
១៧៣ សូម​សម្ដែង​ព្រះ‌បារមី​សង្គ្រោះ​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ច្បាប់
របស់​ព្រះ‌អង្គ​ហើយ។
១៧៤ ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះ‌អង្គ
សង្គ្រោះ​ទូល‌បង្គំ​ណាស់
ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​វិន័យ
របស់​ព្រះ‌អង្គ​ជា​ខ្លាំង។
១៧៥ សូម​ឲ្យ​ទូល‌បង្គំ​រស់‌រាន​មាន​ជីវិត
ដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ!
សូម​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ជួយ​លើក​ទឹក​ចិត្ត​ទូល‌បង្គំ។
១៧៦ ទូល‌បង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង
សូម​យាង​មក​រក​ទូល‌បង្គំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!
ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​វិន័យ
របស់​ព្រះ‌អង្គ​ឡើយ!
១២០
ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត​សន្តិ‌ភាព
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
នៅ​ពេល​មាន​អាសន្ន
ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស
ដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!
 អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះ
តើ​បាន​ទទួល​អ្វី​ខ្លះ?
 គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចម្បាំង
និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!
 ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវ
ហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃ‌ផ្សៃ​ដូច្នេះ
វេទនា​ណាស់!
 ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត
សន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។
 ពេល​ខ្ញុំ​និយាយ​ពី​សន្តិ‌ភាព
ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។
១២១
តើ​មាន​នរណា​ជួយ​ខ្ញុំ​ឬ​ទេ?
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ
តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?
 គឺ​មាន​តែ​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
និង​ផែន‌ដី​ប៉ុណ្ណោះ​ដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។
 ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​ជើង
របស់​អ្នក​ជំពប់​ដួល
ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ការ‌ពារ​អ្នក
ដោយ​ឥត​ធ្វេស‌ប្រហែស
 ព្រះ‌អង្គ​ដែល​ថែ‌រក្សា​ការ‌ពារ​ជន​ជាតិ​អ៊ីស្រា‌អែល
ព្រះ‌អង្គ​នឹង​មិន​ងោក‌ងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។
 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការ‌ពារ​អ្នក
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។
 នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ
ហើយ​នៅ​ពេល​យប់
ព្រះ‌ច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។
 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការ‌ពារ​ជីវិត​អ្នក
កុំ​ឲ្យ​ការ​អាក្រក់​ណា​មួយ
កើត​មាន​ដល់​អ្នក​ឡើយ។
 ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើរ
រហូត​ដល់​ពេល​ត្រឡប់​មក​វិញ
ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។
១២២
សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាព​មក​ក្រុង​យេរូ‌សាឡឹម
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​ដាវីឌ។
ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់
នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា:
ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!។
 ក្រុង​យេរូ‌សាឡឹម​អើយ
យើង​នាំ​គ្នា​ឈាន​ជើង​ចូល​មក​ដល់​មាត់​ទ្វារ
របស់​អ្នក​ហើយ!
 យេរូ‌សាឡឹម​អើយ
អ្នក​ជា​ក្រុង​មួយ​ដែល​សង់​ឡើង​យ៉ាង​រឹង‌មាំ
និង​មាន​កំពែង​ដ៏​ល្អ​ប្រណីត​ព័ទ្ធ​ជុំ‌វិញ។
 កុល‌សម្ព័ន្ធ​នានា​របស់​ព្រះ‌អម្ចាស់
នាំ​គ្នា​ឡើង​មក​ទី​នេះ
ដើម្បី​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
តាម​ច្បាប់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
 នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះ‌រាជ‌វង្ស
របស់​ស្តេច​ដាវីឌ
ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ ដោយ​យុត្តិធម៌​ដែរ។
 ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាព
មក​ក្រុង​យេរូ‌សាឡឹម
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ
អាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!
 សូម​ឲ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុង
បាន​ប្រកប​ដោយ​សេចក្ដី​សុខ
សូម​ឲ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុង
បាន​សុខ​ក្សេម‌ក្សាន្ត។
 ដោយ​យល់​ដល់​បង‌ប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ
ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម
បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!
 ដោយ​យល់​ដល់​ព្រះ‌ដំណាក់
របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!
១២៣
ទូល‌បង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ឱ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ
ស្ថាន​បរម‌សុខ​អើយ
ទូល‌បង្គំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះ‌អង្គ។
 យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី
របស់​ខ្លួន​យ៉ាង​នោះ​ដែរ។
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ
សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ​ផង
ដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។
 យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រ
នឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន
ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់
បាន​ទៀត​ឡើយ។
១២៤
ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​ដាវីឌ។
ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់
នៅ​ខាង​យើង​ទេ​នោះ
- សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា: -
 ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង​ទេ​នោះ
ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង
 ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង​ជា​ខ្លាំង
មក​លើ​យើង
ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន
 យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រ
ទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់
 ហើយ​ក៏​នឹង​មាន​ទឹក​កួច​យ៉ាង​ខ្លាំង​ពន្លិច​យើង​ដែរ។
 ក៏​ប៉ុន្តែ សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​ពុំ​បាន​ប្រគល់​យើង
ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ
ដូច​ជា​រំពា​ដែល​ស្ថិត​នៅ​ក្នុង​ចង្កូម
របស់​ពួក​គេ​នោះ​ឡើយ។
 យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី
គេច​ផុត​ពី​លប់​របស់​ព្រាន
គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។
 ព្រះ‌អម្ចាស់​ផ្ទាល់​បាន​ជួយ​យើង
ដោយ​ព្រះ‌នាម​ព្រះ‌អង្គ
គឺ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។
១២៥
សូម​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
អ្នក​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន
ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។
 ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា
ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
តាំង​ពី​ពេល​នេះ រហូត​ដល់​អស់​កល្ប‌ជានិច្ច
យ៉ាង​នោះ​ដែរ
 ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រង
លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​ទេ
ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅ
ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។
 ព្រះ‌អម្ចាស់​អើយ សូម​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស
និង​ទៀង​ត្រង់។
 រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ
សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកប
ដោយ​សេចក្ដី​សុខ‌សាន្ត!។
១២៦
ព្រះ‌អម្ចាស់​បាន​ធ្វើ​កិច្ច‌ការ​ដ៏​អស្ចារ្យ​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​សប្បាយ
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នក
ដែល​ជាប់​ជា​ឈ្លើយ
ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ
យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។
 យើង​សើច​សប្បាយ​ជា‌និច្ច
យើង​ស្រែក​ជយ‌ឃោស
ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
គេ​បាន​ពោល​ថា:
«ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។
 ព្រះ‌អម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ
ចំពោះ​យើង​មែន
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ប្រទាន​ឲ្យ
យើង​ខ្ញុំ​បាន​ចម្រុង​ចម្រើន​ឡើង​វិញ
ដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង
មាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។
 អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក
អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។
 អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ទាំង​យំ​សោក
អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ
ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។
១២៧
ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​សង់​ផ្ទះ
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​សាឡូម៉ូន។
ប្រសិន​បើ​ព្រះ‌អម្ចាស់
មិន​សង់​ផ្ទះ​ទេ​នោះ
អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់
ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!
ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ
អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម
ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!
 អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម
ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក
រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ
ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នក
ដែល​ព្រះ‌អង្គ​ស្រឡាញ់
ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។
 កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ
និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះ‌អង្គ។
 កូន​ប្រុសៗ​ដែល​កើត​មក​ក្នុង​ពេល
ដែល​ឪពុក​នៅ​ក្មេង​នៅ​ឡើយ
ប្រៀប​បាន​នឹង​ព្រួញ​របស់​អ្នក​ចម្បាំង​ដូច្នោះ​ដែរ។
 អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ
ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្ត
នៅ​មាត់​ទ្វារ​ក្រុង
គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។
១២៨
សុភមង្គល​របស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
អ្នក​ណា​គោរព
កោត​ខ្លាច​ព្រះ‌អម្ចាស់
ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
 អ្នក​នឹង​ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​បាន​ធ្វើ
អ្នក​នឹង​មាន​សុភមង្គល ហើយ​ចម្រុង‌ចម្រើន
 នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើម
ទំពាំង‌បាយ‌ជូរ​ដែល​មាន​ផ្លែ​ជា​ច្រើន
ហើយ​នៅ​ជុំ‌វិញ​តុ កូន​ប្រុសៗ​របស់​អ្នក
ក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។
 អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
នឹង​ទទួល​ព្រះ‌ពរ​បែប​នេះ។
 សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន
ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក
អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូ‌សាឡឹម
 អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែល
បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!
១២៩
ពួក​គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
គេ​តែង‌តែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ
តាំង​ពី​ខ្ញុំ​នៅ​ក្មេង
-សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា-
 គេ​តែង‌តែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជម្នះ​លើ​ខ្ញុំ​បាន​ឡើយ។
 គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ
គេ​បាន​ធ្វើ​គន្លង​យ៉ាង​វែង។
 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិត
ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់​ចេញ​ពី​ខ្ញុំ។
 សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន
ត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!
 សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ
ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!
 សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្តាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឲ្យ
ចង​ជា​កណ្ដាប់​បាន​ដែរ។
 សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
ពោល​ទៅ​ពួក​គេ​ថា: «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ
អ្នក​រាល់​គ្នា» សោះ​ឡើយ។
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នា
ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
១៣០
ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ឱ​ព្រះ‌អម្ចាស់​អើយ ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ
ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
 ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ទូល‌បង្គំ​ផង!
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ
ដែល​ទូល‌បង្គំ​ទទូច​អង្វរ!
 ឱ​ព្រះ‌អម្ចាស់​អើយ
ប្រសិន​បើ​ព្រះ‌អង្គ​ចង​ចាំ​កំហុស
របស់​យើង​ខ្ញុំ​ទុក​នោះ
គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​ឡើយ។
 ប៉ុន្តែ ព្រះ‌អង្គ​តែង‌តែ​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច
ដើម្បី​ឲ្យ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។
 ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ទាំង​ស្រុង
ហើយ​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
 ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់
ជាង​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត
ពិត​មែន​ហើយ ខ្ញុំ​រង់‌ចាំ​ព្រះ‌អង្គ​ជាង​អ្នក​យាម
រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត។
 អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា
ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​រំដោះ​អ្នក​ជា‌និច្ច!
 ព្រះ‌អង្គ​នឹង​រំដោះ​អ៊ីស្រា‌អែល
ឲ្យ​រួច​ពី​កំហុស​ទាំង​ប៉ុន្មាន
ដែល​គេ​បាន​ប្រព្រឹត្ត។
១៣១
ទូល‌បង្គំ​មាន​ចិត្ត​ស្ងប់
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​គ្មាន​ចិត្ត​អំនួត
ឬ​វាយ‌ឫក​ខ្ពស់​ទេ
ទូល‌បង្គំ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ធំ​អស្ចារ្យ
ហួស​ពី​សមត្ថ‌ភាព​របស់​ទូល‌បង្គំ​ឡើយ។
 ផ្ទុយ​ទៅ​វិញ ទូល‌បង្គំ​សុខ​ចិត្ត​នៅ​ស្ងៀម​ស្ងាត់
ទូល‌បង្គំ​មាន​ចិត្ត​ស្ងប់
ដូច​កូន​ក្មេង​នៅ​ជាប់​នឹង​ទ្រូង​ម្ដាយ
គឺ​ទូល‌បង្គំ​បាន​ស្កប់​ចិត្ត​ដូច​កូន​ក្មេង​ស្កប់​ចិត្ត
នៅ​ជិត​ម្ដាយ​យ៉ាង​នោះ​ដែរ។
 អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់​កល្ប‌ជានិច្ច!
១៣២
ក្រុង​ស៊ីយ៉ូន​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​វាំង​របស់​ស្តេច​ដាវីឌ
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ដល់​ព្រះ‌បាទ​ដាវីឌ
និង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា​ផង។
 ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​ព្រះ‌អម្ចាស់
គឺ​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដា
របស់​លោក​យ៉ាកុប​​ថា:
 «ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ពន្លា​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​មិន​ឡើង​ទៅ​ដេក
នៅ​លើ​គ្រែ​ទូល‌បង្គំ​ទេ។
 ទូល‌បង្គំ​មិន​ព្រម​បិទ​ភ្នែក
ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​ដំណេក​លង់‌លក់​ឡើយ
 ដរាប​ណា​ទូល‌បង្គំ​ពុំ​ទាន់​រក​បាន
កន្លែង​ថ្វាយ​ព្រះ‌អម្ចាស់
ដរាប​ណា​ទូល‌បង្គំ​ពុំ​ទាន់​រក​បាន
ព្រះ‌ដំណាក់​ថ្វាយ​ព្រះ​ដ៏​មាន​ចេស្ដា
របស់​លោក​យ៉ាកុប​ទេ​នោះ!»។
 យើង​បាន​ឮ​គេ​និយាយ​ថា
ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ឯ​ភូមិ​អេ‌ប្រាតា
យើង​ក៏​បាន​រក​ឃើញ​ហិប​នេះ​នៅ​តំបន់​យ៉ាអារ។
 ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង
ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង
សូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធា‌នុភាព
របស់​ព្រះ‌អង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាក
របស់​ព្រះ‌អង្គ​រហូត​ត​ទៅ។
 សូម​ឲ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អង្គ
ប្រព្រឹត្ត​អំពើ​សុចរិត​ជា‌និច្ច
ហើយ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!
១០ ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
សូម​កុំ​បោះ​បង់​ចោល​ស្តេច​ដែល​ព្រះ‌អង្គ
បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ!
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយ
ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​ប្រែ‌ប្រួល​ថា:
«យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក
ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។
១២ ប្រសិន​បើ​បុត្រ​របស់​អ្នក
កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា
ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន
ដែល​យើង​ប្រៀន‌ប្រដៅ
ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ
របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។
១៣ ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​នៅ​ក្នុង​ក្រុង​នេះ។
១៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
«យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅ
យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!
១៥ យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ
តាម​តែ​គេ​ត្រូវ​ការ យើង​នឹង​ឲ្យ​ជន​ក្រីក្រ
ក្នុង​ក្រុង​នេះ មាន​អាហារ​បរិបូណ៌។
១៦ យើង​នឹង​សង្គ្រោះ​ក្រុង​នេះ
តាម‌រយៈ​ពួក​បូជា‌ចារ្យ​របស់​គេ
យើង​នឹង​ឲ្យ​ប្រជាជន​នៅ​ក្រុង​នេះ
ស្រែក​ហ៊ោ​ដោយ​អំណរ។
១៧ នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្តេច
ប្រកប​ដោយ​ឫទ្ធា‌នុភាព​កើត​ពី​
ពូជ‌ពង្ស​របស់​ដាវីឌ
យើង​នឹង​រៀប‌ចំ​ឲ្យ​មាន​ស្តេច
មួយ​អង្គ​ស្នង​រាជ្យ​
ជំនួស​ស្តេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។
១៨ យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ
ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង
តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ
បាន​ថ្កុំ‌ថ្កើង​រុង‌រឿង»។
១៣៣
ពេល​បង‌ប្អូន​នៅ​រស់​ជុំ​គ្នា
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​ដាវីឌ។
ការ​ដែល​បង‌ប្អូន​នៅ​រួម​រស់​ជា​មួយ​គ្នា
គឺ​ជា​ការ​ល្អ​ប្រពៃ និង​សប្បាយ​ក្រៃ‌លែង។
 គឺ​ប្រៀប​ដូច​ជា​ទឹក​អប់​ដ៏​មាន​តម្លៃ
ហូរ​នៅ​លើ​ក្បាល
ចុះ​មក​លើ​ពុក​ចង្កា​របស់​លោក​អរ៉ុន
រួច​ស្រក់​ទៅ​លើ​ជាយ​អាវ​របស់​លោក
 ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់
ពី​ភ្នំ​ហ៊ែរម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន
ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ
និង​ប្រទាន​ជីវិត​អស់​កល្ប‌ជានិច្ច។
១៣៤
ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ
 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់
ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់
របស់​ព្រះ‌អង្គ​នា​ពេល​យប់​អើយ
ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
 ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
 សូម​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
និង​ផែន‌ដី
ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!។
១៣៥
ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
 ហាលេ‌លូយ៉ា!
ចូរ​សរសើរ​តម្កើង
ព្រះ‌នាម​ព្រះ‌អម្ចាស់!
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!
 អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង
ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ
ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ
 ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។
 ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពូជ‌ពង្ស​លោក​យ៉ាកុប
ហើយ​ព្រះ‌អង្គ​យក​ជន​ជាតិ​អ៊ីស្រា‌អែល
ធ្វើ​ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះ‌អង្គ។
 ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អម្ចាស់​របស់​យើង
ព្រះ‌អង្គ​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។
 បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វី
ព្រះ‌អង្គ​នឹង​សម្រេច​ការ​នោះ
នៅ​លើ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​ក្នុង​សមុទ្រ
និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។
 ព្រះ‌អង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ
ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់
ហើយ​ព្រះ‌អង្គ​ក៏​បាន​បញ្ចេញ​ខ្យល់
ឲ្យ​បក់​បោក​មក​ដែរ។
 ព្រះ‌អង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយ
នៅ​ស្រុក​អេស៊ីប
គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។
 ព្រះ‌អង្គ​សម្ដែង​ទី​សម្គាល់
និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ
នៅ​ស្រុក​អេស៊ីប
ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន
និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្តេច។
១០ ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ប្រជា‌ជាតិ​ជា​ច្រើន
ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​ស្តេច​ដ៏​ខ្លាំង​ពូកែ
១១ គឺ​ព្រះ‌បាទ​ស៊ីហុន​ជា​ស្តេច​ស្រុក​អា‌ម៉ូរី
ព្រះ‌បាទ​អុក​ជា​ស្តេច​ស្រុក​បាសាន
និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​កាណាន
១២ ហើយ​ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ
ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ទុក​ជា​មត៌ក។
១៣ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ
នៅ​គង់‌វង្ស​រហូត​ត​ទៅ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ
ល្បី‌ល្បាញ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
១៤ ដ្បិត​ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​អាណិត‌អាសូរ​អ្នក​បម្រើ
របស់​ព្រះ‌អង្គ។
១៥ ព្រះ​របស់​ប្រជា‌ជាតិ​នានា
សុទ្ធ​តែ​ជា​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់
ដែល​ជា​ស្នាដៃ​របស់​មនុស្ស។
១៦ ព្រះ​ទាំង​នោះ​មាន​មាត់​តែ​មិន​ចេះ​និយាយ
មាន​ភ្នែក​តែ​មើល​មិន​ឃើញ
១៧ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ
ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ។
១៨ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន
ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ
ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ
បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។
១៩ ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ក្រុម​គ្រួសារ​របស់​លោក​អរ៉ុន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
២០ ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
២១ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន
គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម!
ហាលេ‌លូយ៉ា!
១៣៦
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​មាន
ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ដែល​ខ្ពង់‌ខ្ពស់​លើស​អម្ចាស់​នានា
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ
ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ
ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផែន‌ដី​ពី​លើ​ផ្ទៃ​ទឹក
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 ព្រះ‌អង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សម្រាប់​រះ​បំភ្លឺ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 គឺ​ព្រះ‌អាទិត្យ​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
 ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា
ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១០ ព្រះ‌អង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន​ជាតិ​អេស៊ីប
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១១ ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ចេញ​ពី​ស្រុក​អេស៊ីប
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១២ ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៣ ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៤ ព្រះ‌អង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ដើរ​កាត់​បាត​សមុទ្រ​នោះ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៥ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន
និង​កង‌ទ័ព​របស់​ស្តេច​លិច​លង់
ក្នុង​សមុទ្រ​កក់​នោះ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៦ ព្រះ‌អង្គ​ដឹក​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
នៅ​វាល​រហោ‌ស្ថាន
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៧ ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ស្តេច​មហា​អំណាច
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៨ ព្រះ‌អង្គ​ប្រហារ​ជីវិត​ស្តេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៩ គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូ‌រី
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
២០ ព្រះ‌បាទ​អុក​ជា​ស្តេច​ស្រុក​បាសាន
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
២១ ហើយ​ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ
មក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទុក​ជា​មត៌ក
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
២២ គឺ​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
២៣ នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា
ព្រះ‌អង្គ​តែង‌តែ​នឹក​ដល់​យើង
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
២៤ ព្រះ‌អង្គ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​បច្ចា‌មិត្ត
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
២៥ ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំង‌ឡាយ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
២៦ ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
១៣៧
យើង​ស្រណោះ​ក្រុង​ស៊ីយ៉ូន
 យើង​អង្គុយ​នៅ​មាត់​ទន្លេ ស្រុក​បាប៊ីឡូន
ហើយ​យើង​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​ស៊ីយ៉ូន។
 យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើ
នៅ​ជិត​មាត់​ទន្លេ។
 ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយ
សឹក​បាន​សុំ​ឲ្យ​យើង​ច្រៀង
ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឲ្យ​យើង
ច្រៀង​បទ​សប្បាយ គេ​ពោល​ថា:
«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូន
ឲ្យ​យើង​ស្ដាប់​ផង!»។
 តើ​ឲ្យ​យើង​យក​បទ​តម្កើង​ព្រះ‌អម្ចាស់
មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?
 ឱ​ក្រុង​យេរូ‌សាឡឹម​អើយ
បើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្តាំ​របស់​ខ្ញុំ​ស្ពឹក​ចុះ!
 ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ
ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​ជា​អំណរ
ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ
សូម​ឲ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ
ដែល​ជន​ជាតិ​អេដុម
បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ
នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ
គឺ​ពួក​គេ​ពោល​ថា: «ចូរ​កម្ទេច​ក្រុង​នេះ​ទៅ!
ចូរ​កម្ទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។
 រីឯ​ក្រុង​បាប៊ីឡូន​វិញ​បន្តិច​ទៀត
ឯង​ក៏​នឹង​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​ដែរ!
អ្នក​ណា​ធ្វើ​បាប​ឯង
តប​ស្នង​នឹង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
 អ្នក​ណា​ចាប់​កូន​តូចៗ​របស់​ឯង​បោក​នឹង​ថ្ម
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
១៣៨
ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត
 ទំនុក​របស់​ស្តេច​ដាវីឌ។
ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ
យ៉ាង​អស់​ពី​ចិត្ត
ទូល‌បង្គំ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
នៅ​ចំពោះ​មុខ​ពពួក​ទេវទូត។
 ទូល‌បង្គំ​ក្រាប​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ
របស់​ព្រះ‌អង្គ
ហើយ​ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រ
ហើយ​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា
លើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។
 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ​វិញ
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។
 ឱ​ព្រះ‌អម្ចាស់អើយ សូម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន
នៅ​លើ​ផែន‌ដី​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
នៅ​ពេល​គេ​ឮ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។
 សូម​ឲ្យ​គេ​នាំ​គ្នា​ច្រៀង​អំពី​កិច្ច‌ការ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ:
ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​សិរី‌រុង​រឿង
ឧត្តុង្គ‌ឧត្ដម​បំផុត!
 ទោះ​បី​ព្រះ‌អម្ចាស់​ខ្ពង់‌ខ្ពស់​បំផុត​ក្តី
ក៏​ព្រះ‌អង្គ​នៅ​តែ​គិត​ដល់​មនុស្ស​ទន់‌ទាប​ជា‌និច្ច
រីឯ​មនុស្ស​ព្រហើន​វិញ ព្រះ‌អង្គ​ស្គាល់​គេ​ពី​ចម្ងាយ។
 នៅ​ពេល​ទូល‌បង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន
ព្រះ‌អង្គ​រក្សា​ការ‌ពារ​ជីវិត​ទូល‌បង្គំ
ព្រះ‌អង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ
ហើយ​សង្គ្រោះ​ទូល‌បង្គំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។
 ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ធ្វើ​កិច្ច‌ការ​គ្រប់​យ៉ាង​ចំពោះ​ទូល‌បង្គំ
តាម​ព្រះ‌បន្ទូល​សន្យា
ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ជា‌និច្ច។
សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​នោះ​ឡើយ!
១៣៩
ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​យ៉ាង​ច្បាស់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ឈ្វេង​យល់​ដល់​ជម្រៅ​ចិត្ត​ទូល‌បង្គំ
ហើយ​ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​យ៉ាង​ច្បាស់។
 ព្រះ‌អង្គ​ជ្រាប​ពេល​ណា​ដែល​ទូល‌បង្គំ​អង្គុយ
ពេល​ណា​ដែល​ទូល‌បង្គំ​ក្រោក​ឈរ
ព្រះ‌អង្គ​ឈ្វេង​យល់​គំនិត​របស់​ទូល‌បង្គំ
តាំង​ពី​ចម្ងាយ។
 ព្រះ‌អង្គ​ជ្រាប​ពេល​ណា​ដែល​ទូល‌បង្គំ​ធ្វើ​ការ
ពេល​ណា​ដែល​ទូល‌បង្គំ​សម្រាក
ហើយ​ព្រះ‌អង្គ​ជ្រាប​ច្បាស់​នូវ​អ្វីៗ​ទាំង​អស់
ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។
 ព្រះ‌អម្ចាស់​អើយ
ពាក្យ​សម្ដី​មិន​ទាន់​ចេញ​ពី​មាត់​ទូល‌បង្គំ​ផង
ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ទូល‌បង្គំ​បម្រុង
នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។
 ព្រះ‌អង្គ​នៅ​ពី​មុខ​ពី​ក្រោយ​ទូល‌បង្គំ
ព្រះ‌អង្គ​ការ‌ពារ​ទូល‌បង្គំ
ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។
 ទូល‌បង្គំ​កោត​ស្ញប់‌ស្ញែង​ណាស់
ដោយ​ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ច្បាស់​ដូច្នេះ
គឺ​អស្ចារ្យ​ពេក​ដែល​ទូល‌បង្គំ
មិន​អាច​យល់​បាន​ឡើយ។
 តើ​ទូល‌បង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌អង្គ​បាន?
តើ​ទូល‌បង្គំ​គេច​ចេញ​ឲ្យ​ឆ្ងាយ
ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន?
 បើ​ទូល‌បង្គំ​ឡើង​ទៅ​លើ​មេឃ
ព្រះ‌អង្គ​គង់​នៅ​ទី​នោះ
បើ​ទូល‌បង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់
ក៏​ព្រះ‌អង្គ​នៅ​ទី​នោះ​ដែរ។
 ទោះ​បី​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ
ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ
ឬ​ទោះ​បី​ទូល‌បង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្តី
១០ ក៏​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូល‌បង្គំ
ហើយ​ជួយ​ទូល‌បង្គំ
ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។
១១ ប្រសិន​បើ​ទូល‌បង្គំ​ពោល​ថា:
«សូម​ឲ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ
ហើយ​សូម​ឲ្យ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ
ប្រែ​ទៅ​ជា​យប់​ងងឹត!»។
១២ ប៉ុន្តែ ចំពោះ​ព្រះ‌អង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្តី
ក៏​នៅ​តែ​ភ្លឺ​ដដែល
គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។
១៣ ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក
ព្រះ‌អង្គ​បាន​បង្កប់​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។
១៤ ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ
ដ្បិត​ទូល‌បង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យ
ទូល‌បង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ
សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។
១៥ នៅ​ពេល​ទូល‌បង្គំ​កកើត​ឡើង
ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា
រូប​កាយ​របស់​ទូល‌បង្គំ​មិន​បាន​លាក់​កំបាំង
នឹង​ព្រះ‌អង្គ​ទេ។
១៦ កាល​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ
ព្រះ‌អង្គ​ទត​ឃើញ​ទូល‌បង្គំ​រួច​ស្រេច​ទៅ​ហើយ
ព្រះ‌អង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត
របស់​ទូល‌បង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ
មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។
១៧ ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ជ្រះ​ណាស់
ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង
១៨ ប្រសិន​បើ​ទូល‌បង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរ
ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត
ហើយ​ទោះ​បី​ទូល‌បង្គំ​អាច​រាប់​ជិត​អស់​ក្តី
ក៏​ទូល‌បង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះ‌អង្គ​ដដែល។
១៩ ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌អង្គ​គួរ​តែ​ប្រហារ​មនុស្ស​ពាល
ហើយ​បណ្តេញ​ពួក​ឃាតក​ចេញ
ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ។
២០ បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ​នាំ​គ្នា​យក​ព្រះ‌នាម​ព្រះ‌អង្គ
ទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោត
ហើយ​គេ​និយាយ​ពី​ព្រះ‌អង្គ​ដោយ​ឥត​បាន​ការ។
២១ ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ
ទូល‌បង្គំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុប‌ឃិត
ប្រឆាំង​នឹង​ព្រះ‌អង្គ។
២២ ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង​បំផុត
ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ
របស់​ទូល‌បង្គំ​ផ្ទាល់។
២៣ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ
ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ទូល‌បង្គំ
សូម​ល្បង‌ល​មើល​ទូល‌បង្គំ
ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ទូល‌បង្គំ​គិត!
២៤ សូម​ទត​មើល​ទូល‌បង្គំ​ផង
ប្រសិន​បើ​ឃើញ​ទូល‌បង្គំ​ដើរ​ខុស​ផ្លូវ
នោះ​សូម​ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា
ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ផង។
១៤០
ពាក្យ​អធិស្ឋាន​របស់​អ្នក​ដែល​ត្រូវ​គេ​មួល​បង្កាច់
 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​មនុស្ស​អាក្រក់
សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​ផុត
ពី​មនុស្ស​ឃោរ‌ឃៅ។
 អ្នក​ទាំង​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ស្វែង​រក​ជម្លោះ​ជា​រៀង​រាល់​ថ្ងៃ!
 អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ដាវ​ដ៏​មុត
មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពិស
ដូច​ពស់​វែក។ - សម្រាក
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ការ‌ពារ​ទូល‌បង្គំ
កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​មនុស្ស​អាក្រក់!
សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស
ឃោរ‌ឃៅ​ដែល​ឃុប‌ឃិត​គ្នា
ចង់​ផ្តួល​រំលំ​ទូល‌បង្គំ!
 មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូង
និង​បង្កប់​ខ្សែ​ចាំ​ទាក់​ទូល‌បង្គំ
ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ
ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ទូល‌បង្គំ។ - សម្រាក
 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ!
ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌
ស្ដាប់​ទូល‌បង្គំ​ទទូច​អង្វរ​ព្រះ‌អង្គ!
 ព្រះ‌ជា‌អម្ចាស់​អើយ
ព្រះ‌អង្គ​សង្គ្រោះ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ
នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម
ព្រះ‌អង្គ​ការ‌ពារ​ទូល‌បង្គំ។
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់
បាន​សម្រេច​ឡើយ
ហើយ​កុំ​បណ្តោយ​ឲ្យ​ផែន‌ការ
របស់​គេ​បាន​ជោគ‌ជ័យ​ឲ្យ​សោះ។ - សម្រាក
១០ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ឡោម‌ព័ទ្ធ​ទូល‌បង្គំ
មាន​ជ័យ‌ជម្នះ
តែ​ឲ្យ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូល‌បង្គំ
បាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!
១១ សូម​ឲ្យ​មាន​រងើក​ភ្លើង​ដ៏​ឆ្អិន‌ឆ្អៅ
ស្រោច​ទៅ​លើ​ពួក​គេ
ហើយ​សូម​ច្រាន​ពួក​គេ​ទំលាក់​ទៅ​ក្នុង​ឡ​ភ្លើង
ដែល​គេ​ពុំ​អាច​ឡើង​មក​វិញ​បាន​ឡើយ។
១២ សូម​កុំ​ឲ្យ​អ្នក​មួល​បង្កាច់​គេ
អាច​នៅ​ស្ថិត‌ស្ថេរ​លើ​ផែន‌ដី​បាន
សូម​ឲ្យ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរ‌ឃៅ
ឥត​ឈប់​ឈរ​ឡើយ។
១៣ ខ្ញុំ​ដឹង​ថា​ព្រះ‌អម្ចាស់រក​យុត្តិធម៌​ឲ្យ​មនុស្ស​កំសត់​ទុរគត
ព្រះ‌អង្គ​ការ‌ពារ​មនុស្ស​ក្រីក្រ។
១៤ ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​លើក
តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ
ហើយ​មនុស្ស​សុចរិត​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។
១៤១
សូម​រក្សា​មាត់​ទូល‌បង្គំ
 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ
មេត្តា​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់
ពេល​ទូល‌បង្គំ​អង្វរ​ព្រះ‌អង្គ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌បង្គំ​ផង!
 សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
ឡើង​ទៅ​ដល់​ព្រះ‌អង្គ ដូច​ផ្សែង​គ្រឿង​ក្រអូប
សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូល‌បង្គំ
ដូច​តង្វាយ​នៅ​ពេល​ល្ងាច!
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក្សា​មាត់​ទូល‌បង្គំ
កុំ​ឲ្យ​ទូល‌បង្គំ​ពោល​ពាក្យ​អាក្រក់​សោះ​ឡើយ។
 សូម​កុំ​បណ្តោយ​ឲ្យ​ចិត្ត​ទូល‌បង្គំ
មាន​លំអៀង​ទៅ​រក​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់
រួម​ជា​មួយ​មនុស្ស​ទុច្ចរិត
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ចូល​រួម​ជប់‌លៀង
ជា​មួយ​ពួក​គេ​ឡើយ។
 បើ​មនុស្ស​សុចរិត​វាយ​ប្រដៅ
និង​ស្តី​បន្ទោស​ទូល‌បង្គំ​ដោយ​ចិត្ត​ស្មោះ‌ត្រង់
ទូល‌បង្គំ​មិន​ប្រកែក​ទេ
ព្រោះ​ជា​ការ​ល្អ​ចំពោះ​ទូល‌បង្គំ
ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូល‌បង្គំ។
ក៏​ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​បន្ត​អធិស្ឋាន
តប​នឹង​អំពើ​ឃោរ‌ឃៅ​របស់​មនុស្ស​ទុច្ចរិត។
 សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ
ត្រូវ​គេ​ច្រាន​ទំលាក់​ទៅ​ក្នុង​ក្រហែង​ថ្ម
ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី
ដែល​ទូល‌បង្គំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។
 ដី​ប្រេះ​ចេញ​ពី​គ្នា​យ៉ាង​ណា
សូម​ឲ្យ​ស្ថាន​មនុស្ស​ស្លាប់​បើក​ចំហ
លេប​ឆ្អឹង​របស់​គេ​ដែល​នៅ​រាយ‌ប៉ាយ
គ្រប់​ទី​កន្លែង​យ៉ាង​នោះ​ដែរ។
 ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
ទូល‌បង្គំ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ​ជា‌និច្ច
ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ
សូម​កុំ​បណ្តោយ​ឲ្យ​ទូល‌បង្គំ​បាត់​បង់​ជីវិត។
 សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់
ដែល​គេ​ដាក់​ចាំ​ចាប់​ទូល‌បង្គំ
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
របស់​មនុស្ស​ទុច្ចរិត​ឡើយ
១០ តែ​សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់
ដែល​ខ្លួន​បាន​ដាក់​នោះ​វិញ!
រីឯ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​បាន​រួច​ខ្លួន។
១៤២
មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជា​ទី​ជម្រក​របស់​ទូល‌បង្គំ
 កំណាព្យ​របស់​ស្តេច​ដាវីឌ។
រំឭក​ពី​គ្រា​ដែល​ស្តេច​គង់​នៅ
តាម​រូង​ភ្នំ។ ពាក្យ​អធិស្ឋាន។
 ខ្ញុំ​បន្លឺ​សំឡេង​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​ព្រះ‌អម្ចាស់
 ខ្ញុំ​ទូល​ព្រះ‌អង្គ​ឲ្យ​ជ្រាប
អំពី​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ
ខ្ញុំ​រៀប​រាប់​អំពី​ទុក្ខ​វេទនា​របស់​ខ្ញុំ​ប្រាប់​ព្រះ‌អង្គ។
 ពេល​ទូល‌បង្គំ​បាក់​ទឹក​ចិត្ត
ព្រះ‌អង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូល‌បង្គំ។
ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ
ដែល​ទូល‌បង្គំ​ដើរ។
 សូម​ទត​មើល​ជុំ‌វិញ​ទូល‌បង្គំ​មើល៍
គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​ទូល‌បង្គំ​ទេ
ទូល‌បង្គំ​គ្មាន​កន្លែង​ជ្រក​កោន
ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ទូល‌បង្គំ​ដែរ។
 ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ:
ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូល‌បង្គំ
នៅ​ក្នុង​ពិភព‌លោក​នេះ ទូល‌បង្គំ​គ្មាន
អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។
 សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​សម្រែក​របស់​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​ទាល់​ច្រក​ហើយ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​អស់​អ្នក
ដែល​តាម​ព្យាបាទ​ទូល‌បង្គំ
ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ទូល‌បង្គំ។
 សូម​ដោះ​លែង​ទូល‌បង្គំ​ឲ្យ​មាន​សេរី‌ភាព
ដើម្បី​ឲ្យ​ទូល‌បង្គំ​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ
ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ទូល‌បង្គំ។
១៤៣
សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ
 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ
អធិស្ឋាន​របស់​ទូល‌បង្គំ​ផង
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ
ទទូច​អង្វរ​របស់​ទូល‌បង្គំ!
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ដោយ​ព្រះ‌ហឫទ័យ
សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។
 សូម​កុំ​យក​ទូល‌បង្គំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទៅ​កាត់​ក្តី​ឡើយ
ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះ
ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ទេ។
 ខ្មាំង​សត្រូវ​តាម​យាយី​ទូល‌បង្គំ
គេ​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ
គេ​យក​ទូល‌បង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត
ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។
 ទូល‌បង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូល‌បង្គំ​ទាល់​គំនិត។
 ទូល‌បង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម
ទូល‌បង្គំ​សញ្ជឹង​គិត​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ទូល‌បង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។
 ទូល‌បង្គំ​លើក​ដៃ​អង្វរ​ព្រះ‌អង្គ
ទូល‌បង្គំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ
ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។ - សម្រាក
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ជា​ប្រញាប់
ដ្បិត​ទូល‌បង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​ទេ!
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ
ដ្បិត​ទូល‌បង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។
 សូម​សម្ដែង​ឲ្យ​ទូល‌បង្គំ​ស្គាល់​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​តាំង​ពី​ព្រលឹម
ដ្បិត​ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ។
សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​ស្គាល់​ផ្លូវ
ដែល​ទូល‌បង្គំ​ត្រូវ​ដើរ
ដ្បិត​ទូល‌បង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។
 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទូល‌បង្គំ​មក​ជ្រក​កោន​នៅ​ក្បែរ​ព្រះ‌អង្គ។
១០ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ
របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
សូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ​ដឹក​នាំ
ទូល‌បង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។
១១ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ភាព​អាសន្ន
ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ!
១២ ដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា
ករុណា​ចំពោះ​ទូល‌បង្គំ
សូម​កម្ទេច​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត
ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ
ឲ្យ​វិនាស​សូន្យ​ទៅ
ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
១៤៤
ពាក្យ​អធិស្ឋាន​របស់​ព្រះ‌រាជា
 ទំនុក​របស់​ស្តេច​ដាវីឌ។
សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ
ព្រះ‌អង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ
ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។
 ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ចំពោះ​ខ្ញុំ ព្រះ‌អង្គ​ជួយ​ការ‌ពារ​ខ្ញុំ
ព្រះ‌អង្គ​ជា​ទី​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ
ព្រះ‌អង្គ​រំដោះ​ខ្ញុំ
ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​ខ្ញុំ
ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោម
អំណាច​របស់​ខ្ញុំ
 ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ជា​អ្វី បាន​ជា​ព្រះ‌អង្គ
យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?
តើ​មនុស្ស​លោក​ជា​អ្វី
បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?
 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ
អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល
ដែល​តែង‌តែ​រសាត់​បាត់​ទៅ។
 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃ
របស់​ព្រះ‌អង្គ ហើយ​យាង​ចុះ​មក!
សូម​ពាល់​ភ្នំ ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។
 សូម​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ
កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ
សូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ​បំបាក់​ទ័ព​ពួក​គេ។
 សូម​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូល‌បង្គំ
សូម​ស្រង់​ទូល‌បង្គំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច
របស់​ជន​បរទេស​ទាំង​នេះ​ផង។
 ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ
ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ
សម្បថ​របស់​ខ្លួន​ដែរ។
 ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូល‌បង្គំ​សូម​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ
ទូល‌បង្គំ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​លេង​ឃឹម​កំដរ​ផង។
១០ ព្រះ‌អម្ចាស់​សង្គ្រោះ​ស្តេច​នានា
ព្រះ‌អង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។
១១ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច
របស់​ជន​បរទេស​ទាំង​នេះ​ផង
ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ
ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ
សម្បថ​របស់​ខ្លួន​ដែរ។
១២ សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជា
កូន​ឈើ ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រង
សូម​ឲ្យ​កូន​ស្រីៗ​បស់​យើង​មាន​រូប​ឆោម​ស្អាត
ដូច​រូប​ទេព‌អប្សរ​ដ៏​ល្អ​ប្រណីត។
១៣ សូម​ឲ្យ​ជង្រុក​របស់​យើង​មាន​ពោរ‌ពេញ
ទៅ​ដោយ​ភោគ‌ផល​សព្វ​បែប​យ៉ាង
សូម​ឲ្យ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅ
របស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់‌ម៉ឺន។
១៤ សូម​ឲ្យ​ហ្វូង​គោ​របស់​យើង
បាន​កើន​ចំនួន​ជា​ច្រើន គ្មាន​បាត់
គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយ
ហើយ​សូម​កុំ​ឲ្យ​មាន​សម្រែក​ភ័យ​អាសន្ន
នៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។
១៥ ប្រជា‌ជាតិ​ណា​មាន​ព្រះ‌ពរ​ដូច្នេះ
ប្រជា‌ជាតិ​នោះ​មាន​សុភមង្គល​ហើយ
ប្រជា‌ជាតិ​ណា​គោរព​ព្រះ‌អម្ចាស់
ទុក​ជា​ព្រះ​របស់​ខ្លួន
ប្រជា‌ជាតិ​នោះ​មាន​សុភមង្គល​ហើយ!
១៤៥
ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច
ពាក្យ​សរសើរ​តម្កើង។ ទំនុក​របស់​ស្តេច​ដាវីឌ។
 ឱ​ព្រះ​នៃ​ទូល‌បង្គំ
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ!
ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម
របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
 ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ
ទូល‌បង្គំ​កោត​សរសើរ​ព្រះ‌នាម
របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
 ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ
សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។
ព្រះ‌អង្គ​ឧត្តុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។
 សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់
លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ច‌ការ​ដ៏​អស្ចារ្យ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
 ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុង​រឿង
របស់​ព្រះ‌អង្គ​ផង។
ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ
របស់​ព្រះ‌អង្គ។
 គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាព
ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ
ហើយ​ទូល‌បង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម
របស់​ព្រះ‌អង្គ​ដែរ។
 គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរស
ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ
គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត
របស់​ព្រះ‌អង្គ​ដោយ​អំណរ។
 ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
ប្រណី‌សន្ដោស និង​អាណិត‌អាសូរ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
ហើយ​ពោរ‌ពេញ​ទៅ​ដោយ
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​មនុស្ស​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ដល់​សត្វ​លោក​ទាំង​អស់
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។
១០ ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក
នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
ហើយ​ប្រជាជន​របស់​ព្រះ‌អង្គ
ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ។
១១ គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យ
ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ
គេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
១២ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង
ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ
និង​សិរី‌រុង​រឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច
នៃ​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ
១៣ ព្រះ‌អង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូល
សន្យា​របស់​ព្រះ‌អង្គ​ជា‌និច្ច
ហើយ​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រព្រឹត្ត
សុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។
១៤ ព្រះ‌អម្ចាស់​ជួយ​គាំ‌ទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល
ព្រះ‌អង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹម
ឲ្យ​ងើប​ឡើង​វិញ។
១៥ ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់
ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ ដោយ​ចិត្ត​សង្ឃឹម
ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ
តាម​ពេល​កំណត់។
១៦ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ទូលាយ
ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ
បាន​ឆ្អែត​តាម​បំណង​របស់​គេ។
១៧ ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ច‌ការ
ដោយ​ព្រះ‌ហឫទ័យ​សុចរិត
ហើយ​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ក្នុង​គ្រប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ។
១៨ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គ
គឺ​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត។
១៩ ព្រះ‌អង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា
របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សម្រែក
ទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។
២០ ព្រះ‌អម្ចាស់​ការ‌ពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ
តែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។
២១ ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង
ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ
រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
១៤៦
ព្រះ‌អម្ចាស់​សម្ដែង​ឫទ្ធា‌នុភាព​តាម‌រយៈ​ធម្ម‌ជាតិ
 ហាលេ‌លូយ៉ា!
ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង
ជា​ការ​ល្អ​ប្រពៃ​ណាស់
សរសើរ​តម្កើង​ព្រះ‌អង្គ
ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។
 ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ដែល​ខ្ចាត់‌ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។
 ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា
ឲ្យ​បាន​ធូរ​ស្បើយ ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។
 ព្រះ‌អង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន
ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។
 ព្រះ​របស់​យើង​ធំ​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។
 ព្រះ‌អម្ចាស់​ជួយ​គាំ‌ទ្រ​ជន​ក្រីក្រ
តែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។
 ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង
ទាំង​ដេញ​ពិណ​កំដរ​ផង!
 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ
ព្រះ‌អង្គ​រៀប‌ចំ​ឲ្យ​មាន
ភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ
 ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ
ហើយ​ពេល​កូន​ក្អែក​យំ
ព្រះ‌អង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។
១០ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយ
របស់​មនុស្ស​ដែរ
១១ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១២ ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់!
ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក!
១៣ ដ្បិត​ព្រះ‌អង្គ​ការ‌ពារ
និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ
ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជាជន
ដែល​រស់​នៅ​ក្នុង​ទីក្រុង។
១៤ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព
ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ
យ៉ាង​បរិបូណ៌
១៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែន‌ដី
ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្សព្វ‌ផ្សាយ
ទៅ​យ៉ាង​រហ័ស
១៦ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សម្លី
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សន្សើម
ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស
១៧ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ
តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​នេះ?
១៨ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក
ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។
១៩ ព្រះ‌អង្គ​សម្ដែង​ឲ្យ​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​ផ្សេងៗ
និង​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ
ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល។
២០ ព្រះ‌អង្គ​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ
ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ
ពួក​គេ​ពុំ​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។
ហាលេ‌លូយ៉ា!។
១៤៧
ព្រះ‌អម្ចាស់​សម្ដែង​ឫទ្ធា‌នុភាព​តាម‌រយៈ​ធម្ម‌ជាតិ
 ហាលេ‌លូយ៉ា!
ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង
ជា​ការ​ល្អ​ប្រពៃ​ណាស់
សរសើរ​តម្កើង​ព្រះ‌អង្គ
ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។
 ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ដែល​ខ្ចាត់‌ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។
 ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា
ឲ្យ​បាន​ធូរ​ស្បើយ ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។
 ព្រះ‌អង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន
ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។
 ព្រះ​របស់​យើង​ធំ​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។
 ព្រះ‌អម្ចាស់​ជួយ​គាំ‌ទ្រ​ជន​ក្រីក្រ
តែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។
 ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង
ទាំង​ដេញ​ពិណ​កំដរ​ផង!
 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ
ព្រះ‌អង្គ​រៀប‌ចំ​ឲ្យ​មាន
ភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ
 ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ
ហើយ​ពេល​កូន​ក្អែក​យំ
ព្រះ‌អង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។
១០ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយ
របស់​មនុស្ស​ដែរ
១១ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១២ ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់!
ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក!
១៣ ដ្បិត​ព្រះ‌អង្គ​ការ‌ពារ
និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ
ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជាជន
ដែល​រស់​នៅ​ក្នុង​ទីក្រុង។
១៤ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព
ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ
យ៉ាង​បរិបូណ៌
១៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែន‌ដី
ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្សព្វ‌ផ្សាយ
ទៅ​យ៉ាង​រហ័ស
១៦ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សម្លី
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សន្សើម
ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស
១៧ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ
តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់
ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​នេះ?
១៨ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក
ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។
១៩ ព្រះ‌អង្គ​សម្ដែង​ឲ្យ​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​ផ្សេងៗ
និង​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ
ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល។
២០ ព្រះ‌អង្គ​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ
ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ
ពួក​គេ​ពុំ​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។
ហាលេ‌លូយ៉ា!។
១៤៨
ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
 ហាលេ‌លូយ៉ា!
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
នៅ​ស្ថាន​បរម‌សុខ!
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
 ទេវទូត​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
ពពួក​ទេវទូត​ទាំង​ប៉ុន្មាន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
 ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
ផ្កាយ​ដ៏​ភ្លឺ​ទាំង​ប៉ុន្មាន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
 ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
ទឹក​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
 ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​តម្កើង
ព្រះ‌នាម​ព្រះ‌អម្ចាស់
ដ្បិត​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
នោះ​អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង។
 ព្រះ‌អង្គ​បាន​តាំង​អ្វីៗ​ទាំង​អស់
ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច​រហូត​ត​ទៅ
ព្រះ‌អង្គ​បាន​ដាក់​ច្បាប់​មួយ
ដែល​មិន​ប្រែ‌ប្រួល​ឡើយ។
 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៅ​លើ​ផែន‌ដី
មហា‌សាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ។
 ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ
ដែល​តែង‌តែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ
 ភ្នំ​តូច​ធំ​ទាំង‌ឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ
និង​ដើម​គគីរ​ទាំង​ប៉ុន្មាន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
១០ សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សា‌បក្សី
និង​សត្វ​លូន​វារ​ទាំង‌ឡាយ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
១១ ស្តេច​ទាំង‌ឡាយ​នៅ​ផែន‌ដី​ព្រម​ទាំង​ប្រជា‌រាស្ដ្រ
អ្នក​ដឹក​នាំ និង​អ្នក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែន‌ដី
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
១២ យុវជន និង​យុវ‌នារី
មនុស្ស​ចាស់​ជរា និង​កូន​ក្មេង
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!
១៣ ចូរ​ឲ្យ​ទាំង​អស់​គ្នា​សរសើរ​តម្កើង
ព្រះ‌នាម​ព្រះ‌អម្ចាស់
ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ
ដែល​ឧត្ដម​ប្រសើរ​លើស​គេ
ព្រះ‌អង្គ​សម្ដែង​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង
ពាស‌ពេញ​លើ​ផែន‌ដី និង​ផ្ទៃ​មេឃ។
១៤ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​មាន​កម្លាំង​ឡើង​វិញ
ហើយ​ធ្វើ​ឲ្យ​អស់​អ្នក
ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ
គឺ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ទាំង​មូល
ដែល​ស្និទ្ធ‌ស្នាល​នឹង​ព្រះ‌អង្គ បាន​ខ្ពស់​មុខ​ឡើង!
ហាលេ‌លូយ៉ា!
១៤៩
កិត្តិយស​ដ៏​រុង‌រឿង​របស់​ប្រជាជន​ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ
 ហាលេ‌លូយ៉ា!
ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!
 ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល
រីក‌រាយ​នឹង​ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូន
មាន​អំណរ​សប្បាយ​នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!
 ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!
 ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ
នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប
ដោយ​សង្គ្រោះ​ពួក​គេ
 ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ
នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់
ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!
 សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច
 ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា
និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ
 ហើយ​យក​ច្រវាក់​ចង​ស្តេច
និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។
 ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នក
ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!
ហាលេ‌លូយ៉ា!
១៥០
ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
 ហាលេ‌លូយ៉ា!
ចូរ​សរសើរ​តម្កើង
ព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធ!
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​ក្នុង​លំហ​អាកាស
ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះ‌អង្គ!
 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ចំពោះ​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ!
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ប្រសើរ​ឧត្តុង្គ‌ឧត្ដម​បំផុត!
 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​សំឡេង​ត្រែ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ!
 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​រាំ​របាំ!
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!
 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ!
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​វាយ​ស្គរ​ឲ្យ​លាន់​ឮ​រំពង!
 ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល
សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
ហាលេ‌លូយ៉ា!
886 Views

Theme: Overlay by Kaira