សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
របាក្សត្រទី១

ពាក្យលំនាំ

របាក្សត្រទី​១

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​របាក្សត្រ​ទី​១ និង​ទី​២ មាន​ប្រភព​ពី​មជ្ឈ‌ដ្ឋាន​តែ​មួយ គឺ​ប្រហែល​ជា​មក​ពី​ក្រុម​បូជា‌ចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ កណ្ឌ​គម្ពីរ​នេះ​ផ្សំ​គ្នា​ឡើង រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ប្រជាជន​របស់​ព្រះ‌ជាម្ចាស់ តាំង​ពី​ដើម​កំណើត រហូត​ដល់​គ្រា​ដែល​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។
ក្នុង​កណ្ឌ​គម្ពីរ​នេះ ប្រវត្តិ​នៃ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​មិន​មែន​បរិយាយ​តាម​របៀប​អ្នក​តែង​ប្រវត្តិ‌សាស្ត្រ​សុទ្ធ‌សាធ​ទេ តែ​បរិយាយ​តាម​របៀប​ទេវ‌វិទូ។ ព្រឹត្តិការណ៍​ជា​ច្រើន​ក្នុង​កណ្ឌ​គម្ពីរ​របាក្សត្រ ទី​១ និង​ទី​២ មាន​ឃ្លា​ប្រយោគ​ប្រហាក់‌ប្រហែល​គ្នា​នឹង​កណ្ឌ​គម្ពីរ​សាមូអែល ឬ​ពង្សា‌វតារ‌ក្សត្រ តែ​មាន​គោល​បំណង​ប្លែក​ពី​កណ្ឌ​គម្ពីរ​ទាំង​នោះ។ របាក្សត្រ ទី​១ និង​ទី​២ សង្កត់​ទៅ​លើ​គោល​គំនិត​មួយ គឺ​ព្រះ‌ជាម្ចាស់​តែ​មួយ​អង្គ​គត់ ដែល​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ រីឯ​ស្តេច​គ្រាន់​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ស្តេច​មាន​មុខ‌ងារ​ជា​តំណាង​របស់​ព្រះ‌ជាម្ចាស់ គ្រប់‌គ្រង​លើ​ប្រជាជន​ក្នុង​គ្រប់​វិស័យ។ ក្នុង​ទស្សនៈ​នេះ មាន​តែ​ព្រះ‌បាទ​ដាវីឌ​មួយ​អង្គ​ទេ ដែល​ជា​ស្តេច​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់។ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម ដែល​ក្រោយ​មក​ក្រុង​នេះ​មាន​ឈ្មោះ​ថា​ជា«ក្រុង​ដ៏‌វិសុទ្ធ» ព្រោះ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ត្រូវ​បាន​សង់​ឡើង​នៅ​ក្រុង​នេះ។ ព្រះ‌បាទ​ដាវីឌ​ដឹក​នាំ​ប្រជាជន ទាំង​ផ្នែក​នយោ‌បាយ ទាំង​ផ្នែក​ជំនឿ។ ក្រោយ​ពេល​ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត កណ្ឌ​គម្ពីរ​របាក្សត្រ​រៀប​រាប់​អំពី​រជ្ជ‌កាល​នានា​នៃ​រាជ‌វង្ស​របស់​ស្តេច ដែល​ស្នង​រាជ្យ​តៗ​គ្នា នៅ​ក្នុង​រាជា‌ណាចក្រ​យូដា។
កណ្ឌ​គម្ពីរ​របាក្សត្រ​ទី​១​ចាប់​ផ្តើម​រៀប​រាប់​ប្រវត្តិ​នៃ​ប្រជាជន​របស់​ព្រះ‌ជាម្ចាស់ ចាប់​ពី​លោក​អដាំ រហូត​ដល់​ព្រះ‌បាទ​ដាវីឌ ដោយ​មាន​បញ្ជី​រាយ​នាម​បុព្វ‌បុរស (ចំពូក ១‑៩)។ បន្ទាប់​មក ចំពូក ១០ ដល់ ២៩ រៀប​រាប់​ពី​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ប៉ុន្តែ ព្រឹត្តិការណ៍​ផ្សេងៗ​ដូច​ជា​យុវ‌ភាព ដំណើរ​ភៀស​ខ្លួន​ចេញ​ពី​ព្រះ‌បាទ​សាអ៊ូល ឬ​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​គ្រា​ដែល​ស្តេច​គ្រង​រាជ្យ​នៅ​ហេប្រូន រឿង‌រ៉ាវ​ជា​មួយ​នាង​បាតសេបា ឬ​បញ្ហា​ជា​មួយ​សម្តេច​អាប់សាឡុម​ជា​ដើម ពុំ​មាន​រៀប​រាប់​ក្នុង​កណ្ឌ​គម្ពីរ​នេះ ដូច​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាមូអែល​ទេ។ កណ្ឌ​គម្ពីរ​របាក្សត្រ​ទី​១​បរិយាយ​ជា​ពិសេស អំពី​ព្រះ‌បាទ​ដាវីឌ​រៀប‌ចំ​កសាង​ព្រះ‌វិហារ ដោយ​នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​ចូល​ក្រុង​យេរូ‌សាឡឹម ត្រៀម​សម្ភារៈ រៀប‌ចំ​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​ចម្រៀង និង​ក្រុម​យាម​ទ្វារ​ជា​ដើម។

បញ្ជី​រាយ​នាម​បុព្វ‌បុរស

បញ្ជី​រាយ​នាម​បុព្វ‌បុរស​ចាប់​ពី​លោក​អដាំ រហូត​ដល់​លោក​អប្រាហាំ
លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស  លោក​អេណុស​ជា​ឪពុក​របស់​លោក​កេណន លោក​កេណន​ជា​ឪពុក​របស់​លោក​ម៉ាហាឡា‌ឡេអែល លោក​ម៉ាហាឡា‌ឡេអែល​ជា​ឪពុក​របស់​លោក​យេរ៉េដ  លោក​យេរ៉េដ​ជា​ឪពុក​របស់​លោក​ហេណុក លោក​ហេណុក​ជា​ឪពុក​របស់​លោក​ម៉ាធូ‌សាឡឹម លោក​ម៉ាធូ‌សាឡឹម​ជា​ឪពុក​របស់​លោក​ឡាម៉េក  លោក​ឡាម៉េក​ជា​ឪពុក​របស់​លោក​ណូអេ លោក​ណូអេ​ជា​ឪពុក​របស់​លោក​សិម លោក​ហាំ និង​លោក​យ៉ាផេត។
 កូន​របស់​លោក​យ៉ាផេត​មាន​កូមែរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ុន ទូបាល ម៉េសេក និង​ទីរ៉ាស។  កូន​របស់​លោក​កូមែរ​មាន​អាសកេណាស រីផាត និង​តូការម៉ា។  កូន​របស់​លោក​យ៉ាវ៉ន​មាន​អេលីសា តារសុស គីទីម និង​ដូដានីម។
 កូន​របស់​លោក​ហាំ​មាន​គូស មីតស្រាអ៊ីម ពូថ និង​កាណាន។  កូន​របស់​លោក​គូស​មាន​សេបា ហាវីឡា សាបតា រ៉ាម៉ា និង​សាបតិកា។ កូន​របស់​លោក​រ៉ាម៉ា​គឺ​សេបា និង​ដេដន។ ១០ លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែន‌ដី។ ១១ លោក​មីតស្រាអ៊ីម​បង្កើត​ជន​ជាតិ​លូឌ ជន​ជាតិ​អណាម ជន​ជាតិ​លេហាប ជន​ជាតិ​ណាប់‌ទូអា ១២ ជន​ជាតិ​ប៉ាទ្រូស៊ី និង​ជន​ជាតិ​កាសលូហា ដែល​ជា​ដូន‌តា​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​កាប់ទ័រ។ ១៣ លោក​កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត ១៤ ព្រម​ទាំង​ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាម៉ូរី ជន​ជាតិ​គៀរកាស៊ី ១៥ ជន​ជាតិ​ហេវី ជន​ជាតិ​អារគី ជន​ជាតិ​ស៊ីនី ១៦ ជន​ជាតិ​អារវ៉ាដ ជន​ជាតិ​សេម៉ារី និង​ជន​ជាតិ​ហាម៉ាទី។
១៧ កូន​របស់​លោក​សិម​មាន​អេឡាំ អាស្ស៊ួរ អារប៉ាកសាដ លូឌ អារ៉ាម អ៊ូស ហ៊ូល កេទែរ និង​ម៉េសេក។ ១៨ លោក​អារប៉ាកសាដ​បង្កើត​សេឡា លោក​សេឡា​បង្កើត​ហេប៊ែរ។ ១៩ លោក​ហេប៊ែរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ពេឡេក-ព្រោះ​នៅ​ជំនាន់​នោះ មនុស្ស​បាន​បែក​ចែក​ផែន‌ដី​គ្នា- រីឯ​ប្អូន​គាត់ ឈ្មោះ យ៉ុកតន។ ២០ លោក​យ៉ុកតន​បង្កើត​អាល់-‌ម៉ូដាដ សេឡេប ហាសា‌ម៉ាវ៉េត យេរ៉ា ២១ ហាដូរ៉ាម អ៊ូសាល ឌីកឡា ២២ អេបាល អប៊ីម៉ាអែល សេបា ២៣ អូភៀរ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកតន។
២៤ លោក​សិម​ជា​ឪពុក​របស់​លោក​អារប៉ាកសាដ លោក​អារប៉ាកសាដ​ជា​ឪពុក​របស់​លោក​សេឡា ២៥ លោក​សេឡា​ជា​ឪពុក​របស់​លោក​ហេប៊ែរ លោក​ហេប៊ែរ​ជា​ឪពុក​របស់​លោក​ពេឡេក លោក​ពេឡេក​ជា​ឪពុក​របស់​លោក​រេអ៊ូ ២៦ លោក​រេអ៊ូ​ជា​ឪពុក​របស់​លោក​សេរូក លោក​សេរូក​ជា​ឪពុក​របស់​លោក​ណាឃរ លោក​ណាឃរ ជា​ឪពុក​របស់​លោក​តេរ៉ា ២៧ លោក​តេរ៉ា​ជា​ឪពុក​របស់​លោក​អប្រាម ពោល​គឺ​លោក​អប្រាហាំ។
បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ
២៨ កូន​របស់​លោក​អប្រាហាំ​មាន​លោក​អ៊ីសាក និង​លោក​អ៊ីស្មាអែល។
២៩ ពូជ‌ពង្ស​របស់​លោក​អ៊ីស្មាអែល មាន​ដូច​ត​ទៅ: នេបា‌យ៉ូត​ជា​កូន​ច្បង កេដារ អាដបេអែល មីបសាំ ៣០ មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ តេម៉ា ៣១ យេទួរ ណាភីស និង​កេដម៉ា។ អ្នក​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អ៊ីស្មាអែល។
៣២ រីឯ​កូន​របស់​នាង​កេទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អប្រាហាំ មាន​ស៊ីមរ៉ន យ៉ូកសន ម៉េដន ម៉ាឌីយ៉ាន យីសបាក និង​សួអា។ កូន​របស់​លោក​យ៉ូកសន​គឺ​សេបា និង​ដេដន។ ៣៣ កូន​របស់​លោក​ម៉ាឌីយ៉ាន​គឺ​អេផា អេភែរ ហេណុក អប៊ីដា និង​អែលដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កេទូរ៉ា។
បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​លោក​អេសាវ
៣៤ លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក ហើយ​កូន​របស់​លោក​អ៊ីសាក​គឺ​លោក​អេសាវ និង​លោក​អ៊ីស្រា‌អែល។
៣៥ កូន​របស់​លោក​អេសាវ​មាន​អេលីផាស រេអ៊ូអែល យេអ៊ូស យ៉ាឡាម និង​កូរ៉ា។ ៣៦ កូន​របស់​អេលីផាស​មាន តេម៉ន អូម៉ារ សេផូ កេតាំ កេណាស ទីមណា និង​អាម៉ាឡេក។ ៣៧ កូន​របស់​រេអ៊ូអែល មាន​ណាហាត់ សេរ៉ា សាំម៉ា និង​មីសសា។
៣៨ កូន​របស់​លោក​សៀរ មាន​ឡូតន សូបាល ស៊ីបូន អណា ឌីសូន អេស៊ែរ និង​ឌីសន។ ៣៩ កូន​របស់​លោក​ឡូតន​មាន​ហូរី និង​ហេម៉ម។ ប្អូន​ស្រី​របស់​លោក​ឡូតន ឈ្មោះ​នាង​ទីមណា។ ៤០ កូន​របស់​លោក​សូបាល​មាន អាល់វ៉ន ម៉ាណាហាត់ អេបាល សេផូ និង​អូណាំ។ កូន​របស់​លោក​ស៊ីបូន​មាន អយ៉ា និង​អណា។ ៤១ កូន​របស់​លោក​អណា​គឺ ឌីសូន កូន​របស់​លោក​ឌីសូន មាន ហេមដន អេសបន យីត្រន និង​កេរ៉ន។ ៤២ កូន​របស់​លោក​អេស៊ែរ​មាន ប៊ីលហន សាវ៉ន និង​យ៉ាកន។ កូន​របស់​លោក​ឌីសន​គឺ អ៊ូស និង​អរ៉ន។
ស្តេច​នៅ​ស្រុក​អេដុម
៤៣ មុន​ពេល​មាន​ស្តេច​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ស្តេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​ដូច​ត​ទៅ: ព្រះ‌បាទ​បេឡា ជា​បុត្រ​លោក​បេអ៊រ គ្រង​រាជ្យ​នៅ​ក្រុង​ឌីនហាបា។ ៤៤ ពេល​ព្រះ‌បាទ​បេឡា​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេរ៉ា អ្នក​ក្រុង​បូស្រា ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៥ ពេល​ព្រះ‌បាទ​យ៉ូបាប​សោយ​ទិវង្គត ព្រះ‌បាទ​ហ៊ូសាំ ជា​អ្នក​ស្រុក​តេម៉ន ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៦ ពេល​ព្រះ‌បាទ​ហ៊ូសាំ​សោយ​ទិវង្គត ព្រះ‌បាទ​ហាដាដ ជា​បុត្រ​របស់​លោក​បេដាដ មក​ពី​ក្រុង​អាវីត ឡើង​គ្រង​រាជ្យ​ជំនួស គឺ​ស្តេច​នេះ​ហើយ​ដែល​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌីយ៉ាន នៅ​ស្រុក​ម៉ូអាប់។ ៤៧ ពេល​ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស្រេកា ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៨ ពេល​ព្រះ‌បាទ​សាំឡា​សោយ​ទិវង្គត ព្រះ‌បាទ​សាអ៊ូល ជា​អ្នក​ក្រុង​រ៉េហូបូត ដែល​នៅ​ជាប់​នឹង​ទន្លេ ឡើង​គ្រង​រាជ្យ​ជំនួស។ ៤៩ ពេល​ព្រះ‌បាទ​សាអ៊ូល​សោយ​ទិវង្គត ព្រះ‌បាទ​បាល‌ហាណន ជា​បុត្រ​របស់​លោក​អាក់បូរ ឡើង​គ្រង​រាជ្យ​ជំនួស។ ៥០ ពេល​ព្រះ‌បាទ​បាល‌ហាណន​សោយ​ទិវង្គត ព្រះ‌បាទ​ហាដាដ អ្នក​ក្រុង​ប៉ាយ ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្តេច​មាន​នាម​ថា ម៉េហេតា‌បេអែល ជា​បុត្រី​របស់​លោក​ម៉ាត្រេត និង​ជា​ចៅ​របស់​លោក​ម៉េសេហាប់។
៥១ បន្ទាប់​មក ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត។ រីឯ​មេ‌កន្ទ្រាញ​របស់​ជន​ជាតិ​អេដុម​មាន លោក​ទីមណា លោក​អាល់វ៉ា លោក​យេតេត ៥២ លោក​អូហូលី‌បាម៉ា លោក​អេឡា លោក​ពីណូន ៥៣ លោក​កេណាស លោក​តេម៉ន លោក​មីបសារ ៥៤ លោក​ម៉ាកឌីអែល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ‌កន្ទ្រាញ​របស់​ជន​ជាតិ​អេដុម។
បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​យូដា
 កូន​របស់​លោក​អ៊ីស្រា‌អែល​មាន​រាយ​នាម​ដូច​ត​ទៅ: រូបេន ស៊ីម៉ូន លេវី យូដា អ៊ីសាកា សាប៊ូឡូន  ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និង​អស៊ែរ។
 កូន​របស់​លោក​យូដា​មាន អ៊ែរ អូណន និង​សេឡា។ អ្នក​ទាំង​បី​នេះ​ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ែរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះ‌អង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។  ក្រោយ​មក លោក​យូដា​បាន​យក​នាង​ថាម៉ារ ជា​កូន​ប្រសា ហើយ​បង្កើត​បាន​ពេរេស និង​សេរ៉ា។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។
 កូន​របស់​លោក​ពេរេស​មាន​ហេស្រូន និង​ហាមូល។  កូន​របស់​លោក​សេរ៉ា​មាន ស៊ីមរី អេតន ហេម៉ន កាល់កូល និង​ដារ៉ា គឺ​ទាំង​អស់​មាន​ប្រាំ​នាក់។
 កូន​របស់​លោក​ការមី​គឺ អការ ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​បាន​លួច​យក​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់។  កូន​លោក​អេតន​គឺ អសារីយ៉ា។
 កូន​របស់​លោក​ហេស្រូន​មាន យេរ៉ា‌មេអែល រ៉ាម និង​កាលែប។
១០ លោក​រ៉ាម​ជា​ឪពុក​របស់​លោក​អមី‌ណាដាប់ លោក​អមី‌ណាដាប់​ជា​ឪពុក​របស់​លោក​ណាសូន ដែល​ជា​ប្រមុខ​លើ​កូន​ចៅ​យូដា ១១ លោក​ណាសូន​ជា​ឪពុក​របស់​លោក​សាលម៉ា លោក​សាលម៉ា​ជា​ឪពុក​របស់​លោក​បូអូស ១២ លោក​បូអូស​ជា​ឪពុក​របស់​លោក​អូបេដ លោក​អូបេដ​ជា​ឪពុក​របស់​លោក​យេសាយ ១៣ លោក​យេសាយ​ជា​ឪពុក​របស់​លោក​អេលីយ៉ាប ជា​កូន​ច្បង អប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាម៉ា​ជា​កូន​ទី​បី ១៤ នេតានេអែល​ជា​កូន​ទី​បួន រ៉ាដាយ​ជា​កូន​ទី​ប្រាំ ១៥ អូសែម​ជា​កូន​ទី​ប្រាំ‌មួយ និង​ដាវីឌ​ជា​កូន​ទី​ប្រាំ​ពីរ។ ១៦ រីឯ​បង‌ប្អូន​ស្រី​របស់​ពួក​គេ​គឺ​នាង​សេរូយ៉ា និង​អប៊ីកាអ៊ីល។ កូន​របស់​នាង​សេរូយ៉ា​មាន​បី​នាក់​គឺ អប៊ីសាយ យ៉ូអាប់ និង​អសាអែល។ ១៧ នាង​អប៊ីកាអ៊ីល​បង្កើត​អម៉ាសា រីឯ​ឪពុក​របស់​អម៉ាសា​ឈ្មោះ​យេទែរ ជា​ជន​ជាតិ​អ៊ីស្មាអែល។
១៨ លោក​កាលែប​ជា​កូន​របស់​លោក​ហេស្រូន ព្រម​ទាំង​នាង​អស៊ូ‌បា ជា​ភរិយា បង្កើត​បាន​កូន​ស្រី​មួយ​ឈ្មោះ យេរី‌អូត និង​កូន​ប្រុស​បី​នាក់​គឺ យេស៊ែរ សូបាប់ និង​អារដូន។ ១៩ ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រាត នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា​ហួរ។ ២០ លោក​ហួរ​ជា​ឪពុក​របស់​លោក​អ៊ូរី ហើយ​លោក​អ៊ូរី​ជា​ឪពុក​របស់​លោក​បេសា‌លេអែល។
២១ ក្រោយ​មក លោក​ហេស្រូន​បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាកៀរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រូន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។ ២២ លោក​សេគូប​ជា​ឪពុក​របស់​លោក​យ៉ាអៀរ ដែល​ជា​អ្នក​គ្រប់‌គ្រង​លើ​ភូមិ​ម្ភៃ‌បី​នៅ​ស្រុក​កាឡាដ។ ២៣ ជន​ជាតិ​កេសួរ និង​ជន​ជាតិ​អារ៉ាម បាន​វាយ​យក​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអៀរ ព្រម​ទាំង​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ដែល​មាន​ចំនួន​ទាំង​អស់​ហុក‌សិប។ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ សុទ្ធ​តែ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​ឪពុក​របស់​លោក​កាឡាដ។ ២៤ ក្រោយ​ពេល​លោក​ហេស្រូន​ស្លាប់ នៅ​ភូមិ​កាលែប-‌អេប្រាតា នាង​អប៊ីយ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក មាន​ឈ្មោះ​ថា អាស់សួរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​តេកូអា។
២៥ រីឯ​កូន​ចៅ​របស់​លោក​យេរ៉ា‌មេអែល ជា​កូន​ច្បង​របស់​លោក​ហេស្រូន មាន​រ៉ាម ជា​កូន​ច្បង ប៊ូណា អូរែន អូសេម និង​អហ៊ីយ៉ា។ ២៦ លោក​យេរ៉ា‌មេអែល​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​នាង​អតារ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក​អូណាម។ ២៧ កូន​ចៅ​របស់​លោក​រ៉ាម ដែល​ជា​កូន​ច្បង​របស់​លោក​យេរ៉ា‌មេអែល មាន ម៉ាអាស យ៉ាមីន និង​អេគែរ។ ២៨ កូន​របស់​លោក​អូណាម​គឺ សាម៉ាយ និង​យ៉ាដា។ កូន​របស់​លោក​សាម៉ាយ​គឺ ណាដាប់ និង​អប៊ីសួរ។ ២៩ ភរិយា​របស់​លោក​អប៊ីសួរ​ឈ្មោះ អប៊ីហែល នាង​បង្កើត​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​អបាន និង​ម៉ូលីដ។ ៣០ កូន​របស់​លោក​ណាដាប់​គឺ សេលេដ និង​អប៉ាអ៊ីម។ លោក​សេលេដ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។ ៣១ លោក​អប៉ាអ៊ីម​ជា​ឪពុក​របស់​លោក​យីសសី លោក​យីសសី ជា​ឪពុក​របស់​លោក​សេសន លោក​សេសន​ជា​ឪពុក​របស់​លោក​អឡាយ។ ៣២ កូន​របស់​លោក​យ៉ាដា ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​សាម៉ាយ គឺ​យេទែរ និង​យ៉ូណាថាន។ លោក​យេទែរ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។ ៣៣ កូន​របស់​លោក​យ៉ូណាថាន​គឺ ពេលេត និង​សាសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​យេរ៉ា‌មេអែល។
៣៤ លោក​សេសន​គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ លោក​សេសន​មាន​ខ្ញុំ​បម្រើ​ម្នាក់ ជា​ជន​ជាតិ​អេស៊ីប ឈ្មោះ​យ៉ារហា។ ៣៥ លោក​សេសន​បាន​លើក​កូន​ស្រី​របស់​គាត់​ទៅ​ឲ្យ​យ៉ារហា ដែល​ជា​ខ្ញុំ​បម្រើ​នោះ នាង​បង្កើត​បាន​កូន​ប្រុស​ឲ្យ​គាត់​ឈ្មោះ​អាត់តាយ។ ៣៦ លោក​អាត់តាយ​ជា​ឪពុក​របស់​លោក​ណាថាន លោក​ណាថាន​ជា​ឪពុក​របស់​លោក​សេបាដ ៣៧ លោក​សេបាដ​ជា​ឪពុក​របស់​លោក​អេបឡាល លោក​អេបឡាល​ជា​ឪពុក​របស់​លោក​អូបេដ ៣៨ លោក​អូបេដ​ជា​ឪពុក​របស់​លោក​យេហ៊ូ លោក​យេហ៊ូ​ជា​ឪពុក​របស់​លោក​អសារីយ៉ា ៣៩ លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​ហាលេស លោក​ហាលេស​ជា​ឪពុក​របស់​លោក​អេលសា ៤០ លោក​អេលសា​ជា​ឪពុក​របស់​លោក​ស៊ីសម៉ាយ លោក​ស៊ីសម៉ាយ​ជា​ឪពុក​របស់​លោក​សាលូម ៤១ លោក​សាលូម​ជា​ឪពុក​របស់​លោក​យេកាំយ៉ា លោក​យេកាំយ៉ា​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា។
៤២ រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ា‌មេអែល គឺ​មេសា ជា​កូន​ច្បង ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារីសា ដែល​ជា​ឪពុក​របស់​ហេប្រូន។ ៤៣ កូន​របស់​ហេប្រូន​មាន​កូរ៉ា តាពួអា រេកិម និង​សេម៉ា។ ៤៤ សេម៉ា​ជា​ឪពុក​របស់​រ៉ាហាំ រ៉ាហាំ​ជា​ឪពុក​របស់​យ័រគាម។ រេកិម​ជា​ឪពុក​របស់​សាម៉ាយ ៤៥ សាម៉ាយ​ជា​ឪពុក​របស់​ម៉ាអូន ម៉ាអូន​ជា​ឪពុក​របស់​បេតសួរ។ ៤៦ រីឯ​នាង​អេផា ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​ហារ៉ន ម៉ូសា និង​កាសេស។ ហារ៉ន​មាន​កូន​ប្រុស​មួយ​ឈ្មោះ​កាសេស​ដែរ។ ៤៧ កូន​របស់​យ៉ាដាយ​គឺ រេគេម យ៉ូថាម កេសន ពេលេត អេផា និង​សាអាប់។ ៤៨ នាង​មាកា ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​សេប៊ែរ និង​ទៀរហាណា។ ៤៩ នាង​ក៏​បង្កើត​បាន​សាអាប់ ជា​ឪពុក​របស់​ម៉ាដម៉ាណា ព្រម​ទាំង​សេវ៉ា ជា​ឪពុក​របស់​ម៉ាកបេណា និង​គីបា។ រីឯ​កូន​ស្រី​របស់​លោក​កាលែប​ឈ្មោះ​នាង​អាក់សា។
៥០ កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អឺប្រាតា​បង្កើត​ជូន​លោក​គឺ​ហួរ ជា​កូន​ច្បង។ លោក​ហួរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គៀរីយ៉ាត-‌យេអារីម ៥១ សាលម៉ា​ជា​អ្នក​សង់​ភូមិ​បេថ្លេហិម ហារេប​ជា​អ្នក​សង់​ក្រុង​បេត-‌កេឌែរ។ ៥២ លោក​សូបាល ដែល​ជា​អ្នក​សង់​ក្រុង​គៀរីយ៉ាត-‌យេអារីម ក៏​មាន​កូន​ចៅ​ដែរ គឺ​អ្នក​ភូមិ​ហារ៉ូអេ និង​អ្នក​ភូមិ​ហាមេ‌នូហូត​ចំនួន​ពាក់​កណ្ដាល ៥៣ ព្រម​ទាំង​អំបូរ​នានា​នៅ​ក្រុង​គៀរីយ៉ាត-‌យេអារីម គឺ​ពួក​យេទែរ ពូរី ស៊ូម៉ាទី និង​មីសរ៉ាយ។ ពូជ‌ពង្ស​របស់​អ្នក​ទាំង​នោះ​គឺ​ពួក​សូរ៉ាត និង​អេសតូល។ ៥៤ រីឯ​កូន​ចៅ​របស់​លោក​សាលម៉ា​គឺ​អ្នក​ភូមិ​បេថ្លេហិម អ្នក​ភូមិ​នេតូផា អ្នក​ភូមិ​អារ៉ូត-‌បេត-‌យ៉ូអាប់ អ្នក​ភូមិ​ហាមេ‌នូហូត​ចំនួន​ពាក់​កណ្ដាល អ្នក​ភូមិ​សូរ៉ា ៥៥ ព្រម​ទាំង​អំបូរ​របស់​ពួក​ស្មៀន នៅ​ភូមិ​យ៉ាបេស គឺ​ពួក​ទៀរ៉ាត់ ពួក​ស៊ីម៉ាត់ និង​ពួក​ស៊ូកាត់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​គេនី ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាម៉ាត់ ជា​បុព្វ‌បុរស​របស់​អំបូរ​រេកាប។
ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ
 រាជ​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណូអាំ ជា​អ្នក​ស្រុក​យីសរេអែល បុត្រ​ទី​ពីរ​ព្រះ‌នាម​ដានីអែល ប្រសូត​ពី​នាង​អប៊ីកាអ៊ីល ជា​អ្នក​ភូមិ​កាម៉ិល  បុត្រ​ទី​បី​ព្រះ‌នាម​អាប់សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាលម៉ាយ ស្តេច​ស្រុក​កេសួរ បុត្រ​ទី​បួន​ព្រះ‌នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហាគីត  បុត្រ​ទី​ប្រាំ​ព្រះ‌នាម​សេផាត្យា ប្រសូត​ពី​នាង​អប៊ីតាល់ បុត្រ​ទី​ប្រាំ‌មួយ​ព្រះ‌នាម​យីតរេអាំ ប្រសូត​ពី​នាង​អេកឡា។  បុត្រ​ទាំង​ប្រាំ‌មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់‌រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។
 រីឯ​បុត្រ​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​ព្រះ‌នាម ស៊ីម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន - បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាតសេបា ជា​កូន​របស់​លោក​អាំមីអែល - - ប្រាំ​បួន​អង្គ​ទៀត គឺ​យីបហារ អេលី‌ស៊ួរ អេលី‌ផេលេត ណូកា នេផេក យ៉ាភីអា អេលី‌សាម៉ា អេលី‌យ៉ាដា និង​អេលី-‌ភេលេត។  ស្តេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​គិត​បុត្រ​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​បុត្រី​មួយ​អង្គ​ដែរ គឺ​ព្រះ‌នាង​ថាម៉ារ។
១០ ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ព្រះ‌បាទ​រ៉ូបោម ព្រះ‌បាទ​អប៊ីយ៉ា ព្រះ‌បាទ​អសា ព្រះ‌បាទ​យ៉ូសាផាត ១១ ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស ១២ ព្រះ‌បាទ​អម៉ាស៊ីយ៉ា ព្រះ‌បាទ​អសារីយ៉ា ព្រះ‌បាទ​យ៉ូថាម ១៣ ព្រះ‌បាទ​អខាស ព្រះ‌បាទ​អេសេខ្យាស ព្រះ‌បាទ​ម៉ាណាសេ ១៤ ព្រះ‌បាទ​អាំម៉ូន ព្រះ‌បាទ​យ៉ូស្យាស។ ១៥ រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស​គឺ​យ៉ូហាណាន​ជា​បុត្រ​ច្បង យ៉ូយ៉ាគីម​ជា​បុត្រ​ទី​ពីរ សេដេខ្យាស​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។ ១៦ រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូយ៉ាគីម​គឺ យេកូនីយ៉ា និង​សេដេខ្យាស។
១៧ រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេកូនីយ៉ា ជា​ឈ្លើយ​សឹក​នោះ គឺ​សាលធាល ១៨ ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមីយ៉ា ហូសាម៉ា និង​នេដាប៊ីយ៉ា។ ១៩ បុត្រ​របស់​លោក​ពេដាយ៉ា​គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូ‌បាបិល គឺ​មេស៊ូ‌ឡាម និង​ហាណានីយ៉ា ព្រម​ទាំង​នាង​សេឡូមីត។ ២០ លោក​មាន​បុត្រ​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូបា អូហែល បេរេ‌គីយ៉ា ហាសាឌីយ៉ា និង​យ៉ាសាប-‌ហេសេដ។ ២១ កូន​របស់​លោក​ហាណានីយ៉ា​គឺ ពេឡាទីយ៉ា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផាយ៉ា កូន​ចៅ​របស់​លោក​អារណន កូន​ចៅ​របស់​លោក​អូបាឌី កូន​ចៅ​របស់​លោក​សេកានីយ៉ា។ ២២ កូន​របស់​លោក​សេកានីយ៉ា​គឺ លោក​សេម៉ាយ៉ា កូន​របស់​លោក​សេម៉ាយ៉ា​គឺ ហាទូស យីកាល បារីយ៉ា នេរីយ៉ា និង​សាផាត។ សរុប​ទាំង​អស់​ប្រាំ‌មួយ​នាក់។ ២៣ កូន​របស់​លោក​នេរីយ៉ា​មាន អេលី‌យ៉ូណៃ អេសេខ្យាស និង​អាសរីកាំ គឺ​សរុប​ទាំង​អស់​បី​នាក់។ ២៤ កូន​របស់​អេលី‌យ៉ូណៃ គឺ​ហូដៅយ៉ា អេលី‌យ៉ាស៊ីប ពេឡាយ៉ា អគូប យ៉ូហា‌ណាន ដេឡា‌យ៉ា និង​អណានី សរុប​ទាំង​អស់​ប្រាំ​ពីរ​នាក់។
កុល‌សម្ព័ន្ធ​យូដា
 កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រូន ការមី ហួរ និង​សូបាល។  លោក​រីអាយ៉ា ជា​កូន​របស់​លោក​សូបាល បង្កើត​យ៉ាហាត់ យ៉ាហាត់​បង្កើត​អហ៊ូ‌ម៉ាយ និង​ឡាហាដ អ្នក​ទាំង​នេះ​ជា​អំបូរ​សូរ៉ាត។  អស់​អ្នក​ដែល​កើត​មក​ពី​ឪពុក​របស់​លោក​អេតាំ មាន​យីសរេអែល យីសម៉ា និង​យីដបា ហើយ​ប្អូន​ស្រី​របស់​គេ​ឈ្មោះ ហាសលែល‌ប៉ូនី។  លោក​ពេនូអែល​ជា​អ្នក​សង់​ភូមិ​កេឌ័រ លោក​អេស៊ែរ​ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហួរ ជា​កូន​ច្បង​របស់​នាង​អឺប្រាតា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេហិម។
 លោក​អាសហួរ ជា​អ្នក​សង់​ក្រុង​តេកូអា មាន​ប្រពន្ធ​ពីរ គឺ​នាង​ហេឡា និង​នាង​ណារ៉ា។  នាង​ណារ៉ា​បង្កើត​បាន​កូន​ប្រុស​ជូន​គាត់ ដែល​មាន​ឈ្មោះ​ថា អហូ‌សាំ ហេភែរ តេមេ‌នី និង​អហាស‌តារី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណារ៉ា។  រីឯ​កូន​របស់​នាង​ហេឡា​មាន សេរ៉េត សូហារ និង​អេតណន។
 លោក​កូស​បង្កើត​អនូប និង​សូបេបា ព្រម​ទាំង​អំបូរ​អហា‌រេហែល ជា​កូន​របស់​ហារូម។
លោក​យ៉ាបេស​ជា​មនុស្ស​ដែល​គេ​រាប់​អាន​ជាង​បង‌ប្អូន​របស់​គាត់។ ម្ដាយ​របស់​គាត់​បាន​ដាក់​ឈ្មោះ​គាត់​ថា យ៉ាបេស ដោយ​ពោល​ថា «ខ្ញុំ​បាន​បង្កើត​កូន​នេះ​មក​ដោយ​ឈឺ​ចាប់»។ ១០ លោក​យ៉ាបេស​បាន​អង្វរ​រក​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា «សូម​ប្រទាន​ពរ​ទូល‌បង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូល‌បង្គំ ហើយ​ដាក់​ព្រះ‌ហស្ដ​លើ​ទូល‌បង្គំ កុំ​ឲ្យ​ទូល‌បង្គំ​ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។
១១ លោក​កេលូប​ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​ស៊ូហា បង្កើត​បាន​មេហៀរ ជា​ឪពុក​របស់​អេសតន ១២ លោក​អេសតន​បង្កើត​បេតរ៉ាផា ប៉ាសេអា និង​តេហ៊ីណា។ លោក​តេហ៊ីណា​ជា​អ្នក​សង់​ភូមិ​ណាហាស។ ពូជ‌ពង្ស​របស់​អ្នក​ទាំង​នេះ​រស់​នៅ​ក្នុង​តំបន់​រេកា។
១៣ កូន​របស់​លោក​កេណាស​គឺ អូតនីអែល និង​សេរ៉ាយ៉ា កូន​របស់​លោក​អូតនីអែល​គឺ ហាថាត ១៤ និង​មេអូ‌ណូតាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វ‌បុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។
១៥ លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ មាន​កូន​ប្រុស​បី​នាក់​គឺ អ៊ីរូ អេឡា និង​ណាអាម។ កូន​របស់​អេឡា គឺ​កេណាស។
១៦ កូន​របស់​លោក​យេហា‌លេអែល​គឺ ស៊ីភ ស៊ីផា ទៀរីយ៉ា និង​អសារេអែល។
១៧ កូន​របស់​អែសរ៉ា​គឺ យេទែរ ម៉េរេដ អេភែរ និង​យ៉ាឡូន។ លោក​ម៉េរេដ​បាន​រៀប‌ការ​ជា​មួយ​ព្រះ‌នាង​ប៊ីទីយ៉ា ជា​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ហើយ​បង្កើត​បាន​មៀរីយ៉ាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អេសតូ‌ម៉ូអា។ ១៨ រីឯ​ប្រពន្ធ​មួយ​ទៀត​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា បង្កើត​បាន​យេរេដ ជា​អ្នក​សង់​ក្រុង​កេឌ័រ ហេប៊ែរ​ជា​អ្នក​សង់​ក្រុង​សូកូ និង​យេគូ‌តេអែល​ជា​អ្នក​សង់​ក្រុង​សាណូ‌អា។
១៩ លោក​ហូឌីយ៉ា​រៀប‌ការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណាហាំ ហើយ​ពូជ‌ពង្ស​របស់​គេ​គឺ​ពួក​កាមីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកា‌ធី​ជា​អ្នក​សង់​ក្រុង​អេសតេ‌ម៉ូអា។
២០ កូន​របស់​លោក​ស៊ីម៉ូន​គឺ អាំណូន រីនណា បេន-‌ហាណាន និង​ទីឡូន។ កូន​របស់​លោក​យីស៊ី​គឺ សូហេត និង​បេន-‌សូហេត។២១ កូន​ចៅ​របស់​លោក​សេឡា ដែល​ត្រូវ​ជា​កូន​របស់​លោក​យូដា​គឺ​អ៊ែរ ជា​អ្នក​សង់​ក្រុង​លេកា ឡេដា ជា​អ្នក​សង់​ក្រុង​ម៉ារេសា ពូជ​អំបូរ​របស់​អស់​អ្នក​ដែល​ត្បាញ​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រុម​គ្រួសារ​អាសបេអា ២២ យ៉ូគីម អ្នក​ស្រុក​កូសេបា យ៉ូអាស់ និង​សារ៉ាប់ ដែល​គ្រប់‌គ្រង​លើ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យ៉ាស៊ូប៊ី-‌លេហិម (នេះ​ជា​បញ្ជី​ពី​ចាស់​បុរាណ)។ ២៣ អ្នក​ទាំង​នេះ​ជា​ជាង​ស្មូន​រស់​នៅ​ភូមិ​នេតាអ៊ីម និង​ភូមិ​កេដេរ៉ា។ ពួក​គេ​រស់​នៅ​ទី​នោះ ហើយ​ធ្វើ​ការ​ថ្វាយ​ស្តេច។កុល‌សម្ព័ន្ធ​ស៊ីម៉ូន ២៤ រីឯ​កូន​របស់​លោក​ស៊ីម៉ូន​មាន នេមូអែល យ៉ាមីន យ៉ារីប សេរ៉ា និង​សាអ៊ូល។ ២៥ កូន​ចៅ​របស់​លោក​សាអ៊ូល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: សាលូម មីបសាម មីសម៉ា ២៦ ហាមូអែល សាគួរ និង​ស៊ីម៉ាយ។ ២៧ លោក​ស៊ីម៉ាយ​មាន​កូន​ប្រុស​ដប់​ប្រាំ‌មួយ​នាក់ និង​កូន​ស្រី​ប្រាំ‌មួយ​នាក់ រីឯ​បង‌ប្អូន​របស់​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ។ ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ូន​មិន​កើន​ចំនួន​ច្រើន ដូច​ពូជ‌ពង្ស​របស់​លោក​យូដា​ឡើយ។ ២៨ អ្នក​ទាំង​នោះ​រស់​នៅ​តាម​ក្រុង​បៀរសេបា ម៉ូឡាដា ហាសា-‌ស៊ូអាល ២៩ ប៊ីលហា អេសេម តូឡាដ ៣០ បេទូអែល ហ៊រម៉ា ស៊ីគឡាក់ ៣១ បេត‌ម៉ារកាបូត ហាសារ-‌ស៊ូស៊ីម បេត-‌ប៊ីរៃ ហើយ​នៅ​សារ៉ាអ៊ីម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ។ ៣២ ពួក​គេ​ក៏​រស់​នៅ​តាម​ក្រុង​ប្រាំ​ទៀត​គឺ អេតាំ អៃយីន រីមម៉ូន តូកែន និង​អាសន ៣៣ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល។ នេះ​ជា​ឈ្មោះ​ក្រុង​ដែល​ពួក​គេ​រស់​នៅ និង​បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​ពួក​គេ។
៣៤-៣៨ មេ​ដឹក​នាំ​អំបូរ​របស់​ពួក​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេសូបាប់ លោក​យ៉ាមលេក លោក​យ៉ូសា ជា​កូន​របស់​លោក​អម៉ាស៊ីយ៉ា លោក​យ៉ូអែល លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូស៊ី‌ប៊ីយ៉ា ជា​ចៅ​របស់​លោក​សេរ៉ាយ៉ា និង​ជា​ចៅ‌ទួត​របស់​លោក​អស៊ីអែល លោក​អេលី‌យ៉ូណៃ លោក​យាកូបា លោក​យេសូ‌ហាយ៉ា លោក​អសាយ៉ា លោក​អឌីអែល លោក​យេស៊ីមីអែល លោក​បេណាយ៉ា លោក​ស៊ីសា ជា​កូន​របស់​លោក​ស៊ីផៃ ជា​ចៅ​របស់​លោក​អឡូន ជា​ចៅ‌ទួត​របស់​លោក​យេដាយ៉ា ជា​ចៅ‌លួត​របស់​លោក​ស៊ីមរី និង​ជា​ចៅ​លា​របស់​លោក​សេម៉ាយ៉ា។ ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។ ៣៩ ដូច្នេះ ពួក​គេ​តាំង​ទី​លំ‌នៅ​រហូត​ដល់​ច្រក​ចូល​ក្រុង​កេឌ័រ ដែល​នៅ​ខាង​កើត​ជ្រលង​ភ្នំ ដើម្បី​ស្វែង​រក​វាល​ស្មៅ​សម្រាប់​ចិញ្ចឹម​ហ្វូង​សត្វ។ ៤០ ពួក​គេ​រក​បាន​វាល​ស្មៅ​ដ៏​ល្អ​បរិបូណ៌ រីឯ​ស្រុក​នោះ​ក៏​ទូលាយ ហើយ​សុខ​ស្រួល​ផង។ ពី​ដើម ពូជ‌ពង្ស​របស់​លោក​ហាំ​រស់​នៅ​ក្នុង​ស្រុក​នោះ។ ៤១ នៅ​រជ្ជ‌កាល​ព្រះ‌បាទ​អេសេខ្យាស​ជា​ស្តេច​ស្រុក​យូដា អស់​អ្នក​ដែល​មាន​ឈ្មោះ​ខាង​លើ បាន​មក​ដល់​ស្រុក​នោះ ពួក​គេ​បំផ្លាញ​តង់ត៍ និង​ជម្រក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ហើយ​បំផ្លាញ​ប្រជាជន​ឲ្យ​វិនាស​ទាំង​ស្រុង រហូត​មក​ទល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​គេ​តាំង​ទី​លំ‌នៅ​ជំនួស​អ្នក​ស្រុក​ពី​មុន ព្រោះ​ទី​នោះ​មាន​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ពួក​គេ។ ៤២ មាន​កូន​ចៅ​របស់​លោក​ស៊ីម៉ូន​ប្រមាណ​ប្រាំ‌រយ​នាក់​ទៀត នាំ​គ្នា​ទៅ​តំបន់​ភ្នំ​សៀរ ដោយ​មាន​លោក​ពេឡា‌ទីយ៉ា លោក​នេរីយ៉ា លោក​រេផាយ៉ា និង​លោក​អ៊ូស៊ីអែល ជា​កូន​របស់​លោក​យីសៃ ធ្វើ​ជា​មេ​ដឹក​នាំ។ ៤៣ ពួក​គេ​ប្រហារ​ជន​ជាតិ​អាម៉ា‌ឡេក​ដែល​នៅ​សេស‌សល់ រួច​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។
កុល‌សម្ព័ន្ធ​រូបេន
នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។ ដូច្នេះ គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។  រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បង‌ប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្តេច​ដែល​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​លោក​យ៉ូសែប​ដដែល។
 កូន​របស់​លោក​រូបេន ដែល​ត្រូវ​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាល់លូ ហេស្រន និង​ការមី។
 រីឯ​កូន​ចៅ​របស់​លោក​យ៉ូអែល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: គឺ​សេម៉ាយ៉ា កុក ស៊ីម៉ាយ  មីកា រេអាយ៉ា បាល  និង​បេរ៉ា​ដែល​ត្រូវ​ព្រះ‌ចៅ​ទីកឡាត-‌ពីលេស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី នាំ​ទៅ​ជា​ឈ្លើយ។ លោក​បេរ៉ា​ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​រូបេន។  បង‌ប្អូន​របស់​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី‌រាយ​នាម តាម​អំបូរ តាម​វង្ស​ត្រកូល ដូច​ត​ទៅ: អ្នក​ទី​មួយ​គឺ​លោក​យីអែល បន្ទាប់​មក លោក​សាការី  លោក​បេឡា​ជា​កូន​របស់​លោក​អសាស ជា​ចៅ​របស់​លោក​សេម៉ា និង​ជា​ចៅ‌ទួត​របស់​លោក​យ៉ូអែល។
កុល‌សម្ព័ន្ធ​រូបេន​រស់​នៅ​ក្នុង​តំបន់ ដែល​គិត​ចាប់​ពី​ក្រុង​អារ៉ូអ៊ែរ រហូត​ដល់​ក្រុង​នេបូ និង​បាល-‌មេអូន។  នៅ​ទិស​ខាង​កើត ពួក​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​វាល​រហោ‌ស្ថាន ដ្បិត​គេ​មាន​ហ្វូង​សត្វ​ជា​ច្រើន​នៅ​ស្រុក​កាឡាដ។ ១០ នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាអ៊ូល កូន​ចៅ​រូបេន​បាន​ច្បាំង​នឹង​ជន​ជាតិ​ហាកា‌រេន ហើយ​គ្រប់‌គ្រង​លើ​ជន​ជាតិ​នោះ ព្រម​ទាំង​រស់​នៅ​ក្នុង​ជំរំ​របស់​ពួក​គេ ក្នុង​តំបន់​ប៉ែក​ខាង​កើត​ស្រុក​កាឡាដ​ទាំង​មូល។
កុល‌សម្ព័ន្ធ​កាដ
១១ ពូជ‌ពង្ស​របស់​លោក​កាដ​រស់​នៅ​ក្បែរ​ពូជ‌ពង្ស​របស់​រូបេន ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាលកា។ ១២ លោក​យ៉ូអែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ អ្នក​បន្ទាប់​គឺ​លោក​សាផាម រួច​ហើយ​មាន​លោក​យ៉ាណាយ និង​លោក​សាផាត់ នៅ​ស្រុក​បាសាន។ ១៣ បង‌ប្អូន​ពួក​គេ​ប្រាំ​ពីរ​នាក់​ទៀត​មាន​ឈ្មោះ​តាម​ក្រុម​គ្រួសារ ដូច​ត​ទៅ: មីកាអែល ស៊ូឡាម សេបា យ៉ូរ៉ា យេកាន ស៊ីអា និង​អេប៊ែរ។ ១៤ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប៊ីហែល។ លោក​អប៊ីហែល​ជា​កូន​របស់​លោក​ហ៊ូរី លោក​ហ៊ូរី​ជា​កូន​របស់​លោក​យ៉ារ៉ូអា លោក​យ៉ារ៉ូអា​ជា​កូន​របស់​លោក​កាឡាដ លោក​កាឡាដ​ជា​កូន​របស់​លោក​មីកាអែល លោក​មីកាអែល​ជា​កូន​របស់​លោក​យេស៊ីសាយ លោក​យេស៊ីសាយ ជា​កូន​របស់​លោក​យ៉ាដូ លោក​យ៉ាដូ​ជា​កូន​របស់​លោក​ប៊ូស។ ១៥ លោក​អហ៊ី​ជា​កូន​របស់​លោក​អាប់ឌីអែល និង​ជា​ចៅ​របស់​លោក​គូនី ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។ ១៦ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ស្រុក​កាឡាដ ស្រុក​បាសាន ព្រម​ទាំង​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​តំបន់​នោះ និង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ​ក្រុង​សារ៉ូន រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​គេ។ ១៧ អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជាជន នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូថាម ជា​ស្តេច​ស្រុក​យូដា និង​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូបោម ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
កង‌ទ័ព​របស់​កុល‌សម្ព័ន្ធ​ខាង​កើត
១៨ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន​ចំនួន ៤៤៧៦០​នាក់ ដែល​អាច​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច​ក្លា‌ហាន ពូកែ​ប្រើ​ខែល ប្រើ​ដាវ បាញ់​ធ្នូ និង​ថ្នឹក​ខាង​ចម្បាំង។ ១៩ ពួក​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ហាការេន យេទួរ ណាភីស និង​ណូដាប់។ ២០ នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូល‌អង្វរ​សូម​ព្រះ‌ជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​នោះ ព្រះ‌អង្គ​ក៏​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​ហាការេន និង​បក្ស​ពួក។ ២១ ពួក​គេ​រឹប​អូស​យក​បាន​ហ្វូង​សត្វ​របស់​ខ្មាំង គឺ​មាន​អូដ្ឋ​៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង​លា​២ ០០០ ក្បាល ព្រម​ទាំង​ចាប់​បាន​មនុស្ស​មួយ​សែន​នាក់។ ២២ ខ្មាំង​សត្រូវ​ក៏​ខាត​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចម្បាំង​នោះ​កើត​ពី​ព្រះ‌ជាម្ចាស់។ ពួក​គេ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។
កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់
២៣ កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ែរម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ែរម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។ ២៤ រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​លោក​អេភែរ លោក​យីសៃ លោក​អេលីអែល លោក​អាសរីអែល លោក​យេរេមី លោក​ហូដា‌វីយ៉ា និង​លោក​យ៉ាឌីអែល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ឈ្មោះ​ល្បី ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។
២៥ ប៉ុន្តែ ពួក​គេ​ពុំ​បាន​ស្មោះ‌ត្រង់​នឹង​ព្រះ​នៃ​ដូន‌តា​របស់​ពួក​គេ​ទេ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ នៅ​ក្នុង​ស្រុក​នោះ គឺ​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ​ចេញ​ពី​មុខ​ពួក​គេ។ ២៦ ហេតុ​នេះ ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បណ្តាល​ចិត្ត​ព្រះ‌បាទ​ពូល និង​ព្រះ‌បាទ​ទីកឡាត-‌ពីលេស៊ែរ ជា​ស្តេច​ស្រុក​អាស្ស៊ីរី ឲ្យ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ព្រះ‌បាទ​ទីកឡាត-‌ពីលេស៊ែរ​ក៏​បាន​កៀរ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាប៊រ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។
កុល‌សម្ព័ន្ធ​លេវី
២៧ កូន​របស់​លោក​លេវី​មាន គែរសូន គើហាត់ និង​មេរ៉ារី។ ២៨ កូន​របស់​លោក​គើហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។ ២៩ កូន​របស់​លោក​អាំរ៉ាម​មាន អរ៉ុន ម៉ូសេ និង​មៀរីយ៉ាម។ កូន​របស់​លោក​អរ៉ុន​មាន ណាដាប អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ារ។ ៣០ លោក​អេឡាសារ​ជា​ឪពុក​របស់​លោក​ភីនេអាស លោក​ភីនេអាស​ជា​ឪពុក​របស់​លោក​អប៊ីសួ ៣១ លោក​អប៊ីសួ​ជា​ឪពុក​របស់​លោក​ប៊ូគី លោក​ប៊ូគី​ជា​ឪពុក​របស់​លោក​អ៊ូស៊ី ៣២ លោក​អ៊ូស៊ី​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​មេរ៉ាយ៉ូត ៣៣ លោក​មេរ៉ាយ៉ូត​ជា​ឪពុក​របស់​លោក​អម៉ារីយ៉ា លោក​អម៉ារីយ៉ា​ជា​ឪពុក​របស់​លោក​អហ៊ីទូប ៣៤ លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ីម៉ាស ៣៥ លោក​អហ៊ីម៉ាស​ជា​ឪពុក​របស់​លោក​អសារីយ៉ា លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​យ៉ូហាណន ៣៦ លោក​យ៉ូហាណន​ជា​ឪពុក​របស់​លោក​អសារីយ៉ា ជា​បូជា‌ចារ្យ​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។ ៣៧ លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​អម៉ារីយ៉ា លោក​អម៉ារីយ៉ា​ជា​ឪពុក​របស់​លោក​អហ៊ីទូប ៣៨ លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​សាលូម ៣៩ លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីលគីយ៉ា លោក​ហ៊ីលគីយ៉ា​ជា​ឪពុក​របស់​លោក​អសារីយ៉ា ៤០ លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​យេហូ‌សាដាក។ ៤១ នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ព្រះ‌បាទ​នេប៊ូ‌កានេសារ កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ នោះ​លោក​យេហូ‌សាដាក ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។
កូន​របស់​លោក​លេវី មាន​គែរសូន គើហាត់ និង​មេរ៉ារី។  កូន​របស់​លោក​គែរសូន មាន​លិបនី និង​ស៊ីម៉ៃ។  កូន​របស់​លោក​គើហាត់ មាន​អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។  កូន​របស់​លោក​មេរ៉ារី មាន​ម៉ាលី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី​មាន​ឈ្មោះ​តាម​បុព្វ‌បុរស​របស់​ពួក​គេ​ដូច​ត​ទៅ:
 កូន​ចៅ​របស់​លោក​គែរសូន​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: លិបនី យ៉ាហាត់ ស៊ីម៉ា  យ៉ូអា អ៊ីដូ សេរ៉ា និង​យាតរ៉ាយ។
 កូន​ចៅ​របស់​លោក​គើហាត់​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: អមី‌ណាដាប់ កូរេ អាស់សៀរ  អែលកា‌ណា អេប៊ីយ៉ាសាប់ អាសសៀរ  តាហាត់ អ៊ូរីអែល អ៊ូស៊ីយ៉ា សាអ៊ូល ១០ កូន​របស់​លោក​អែល‌កាណា​គឺ អម៉ាសាយ និង​អហ៊ីម៉ូត ១១ អែល‌កាណា សូផាយ ណាហាត់ ១២ អេលីយ៉ាប យេរ៉ូ‌ហាំ អែលកាណា។ ១៣ រីឯ​កូន​របស់​លោក​សាមូអែល​គឺ យ៉ូអែល ជា​កូន​ច្បង និង​អប៊ីយ៉ា។
១៤ កូន​ចៅ​របស់​លោក​មេរ៉ារី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាលីលិបនី ស៊ីម៉ាយ អ៊ូសា ១៥ ស៊ីម៉ា ហាគីយ៉ា អសា‌យ៉ា។
១៦ កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​មាន​កន្លែង​សម្រាក​ហើយ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​ឲ្យ​មាន​អ្នក​ទទួល​បន្ទុក​ផ្នែក​ខាង​ចម្រៀង នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១៧ មុន​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​តែង​បំពេញ​មុខ‌ងារ​ផ្នែក​ខាង​ចម្រៀង​នេះ នៅ​មុខ​ព្រះ‌ពន្លា គឺ​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តាម​ក្បួន​ច្បាប់​ដែល​មាន​ចែង​ទុក។ ១៨ អស់​អ្នក​ដែល​បំពេញ​ការ‌ងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​គើហាត់​មាន លោក​ហេ‌ម៉ាន​ជា​អ្នក​ចម្រៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអែល លោក​យ៉ូអែល​ជា​កូន​របស់​លោក​សាមូអែល ១៩ លោក​សាមូអែល​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យេរ៉ូហាំ លោក​យេរ៉ូហាំ​ជា​កូន​របស់​លោក​អេលីអែល លោក​អេលីអែល​ជា​កូន​របស់​លោក​តូអា ២០ លោក​តូអា​ជា​កូន​របស់​លោក​ស៊ូភ លោក​ស៊ូភ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​ម៉ាហាត់ លោក​ម៉ាហាត់​ជា​កូន​របស់​លោក​អម៉ាសាយ ២១ លោក​អម៉ាសាយ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យ៉ូអែល លោក​យ៉ូអែល​ជា​កូន​របស់​លោក​អសារីយ៉ា លោក​អសារីយ៉ា​ជា​កូន​របស់​លោក​សេផានី ២២ លោក​សេផានី​ជា​កូន​របស់​លោក​តាហាត់ លោក​តាហាត់​ជា​កូន​របស់​លោក​អាសសៀរ លោក​អាសសៀរ​ជា​កូន​របស់​លោក​អេប៊ីយ៉ាសាប់ លោក​អេប៊ីយ៉ាសាប់​ជា​កូន​របស់​លោក​កូរេ ២៣ លោក​កូរេ​ជា​កូន​របស់​លោក​យីសារ លោក​យីសារ​ជា​កូន​របស់​លោក​គើហាត់ លោក​គើហាត់ ជា​កូន​របស់​លោក​លេវី លោក​លេវី​ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។
២៤ នៅ​ខាង​ស្តាំ​ដៃ​លោក​ហេម៉ាន មាន​លោក​អេសាភ ជា​សហ‌ការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេគីយ៉ា លោក​បេរេគីយ៉ា​ជា​កូន​របស់​លោក​ស៊ីម៉ា ២៥ លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​មីកាអែល លោក​មីកាអែល​ជា​កូន​របស់​លោក​បាសេយ៉ា លោក​បាសេយ៉ា​ជា​កូន​របស់​លោក​ម៉ាលគីយ៉ា ២៦ លោក​ម៉ាលគីយ៉ា​ជា​កូន​របស់​លោក​អេតនី លោក​អេតនី​ជា​កូន​របស់​លោក​សេរ៉ា លោក​សេរ៉ា​ជា​កូន​របស់​លោក​អដាយ៉ា ២៧ លោក​អដាយ៉ា​ជា​កូន​របស់​លោក​អេតន លោក​អេតន​ជា​កូន​របស់​លោក​ស៊ីម៉ា លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​ស៊ីម៉ាយ ២៨ លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​យ៉ាហាត់ លោក​យ៉ាហាត់​ជា​កូន​របស់​លោក​គែរសូន លោក​គែរសូន​ជា​កូន​របស់​លោក​លេវី។ ២៩ នៅ​ខាង​ឆ្វេង មាន​កូន​ចៅ​របស់​លោក​មេរ៉ារី ដែល​ជា​ក្រុម​ចម្រៀង ដឹក​នាំ​ដោយ​លោក​អេតន ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក ៣០ លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហាសាប៊ីយ៉ា លោក​ហាសាប៊ីយ៉ា​ជា​កូន​របស់​លោក​អម៉ាស៊ីយ៉ា លោក​អម៉ាស៊ីយ៉ា​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ៣១ លោក​ហ៊ីលគីយ៉ា​ជា​កូន​របស់​លោក​អាំស៊ី លោក​អាំស៊ី​ជា​កូន​របស់​លោក​បានី លោក​បានី​ជា​កូន​របស់​លោក​សេមែរ ៣២ លោក​សេមែរ​ជា​កូន​របស់​លោក​ម៉ាលី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​មេរ៉ារី លោក​មេរ៉ារី​ជា​កូន​របស់​លោក​លេវី។
៣៣ កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ទទួល​ភារ‌កិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
៣៤ លោក​អរ៉ុន និង​កូន​ចៅ​របស់​លោក មាន​នាទី​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​លោក​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ បាន​បង្គាប់​ទុក។
៣៥ កូន​ចៅ​របស់​លោក​អរ៉ុន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: អេឡាសារ ភីនេអាស អប៊ីសួ ៣៦ ប៊ូគី អ៊ូស៊ី សេរ៉ាយ៉ា ៣៧ មេរ៉ាយ៉ូត អម៉ារីយ៉ា អហ៊ីទូប ៣៨ សាដុក អហ៊ីម៉ាស។
ក្រុង​របស់​ពួក​លេវី
៣៩ រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ:
អំបូរ​គើហាត់ ជា​កូន​ចៅ​របស់​លោក​អរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។ ៤០ ពួក​គេ​ទទួល​បាន​ក្រុង​ហេប្រូន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។ ៤១ រីឯ​ស្រែ​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ។ ៤២ គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អរ៉ុន​ដែរ គឺ​ក្រុង​ហេប្រូន ក្រុង​លីបណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អេសតេម៉ា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៤៣ ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៤៤ ក្រុង​អាសន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេតសេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៤៥ ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេមែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌តូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​គើហាត់​ទទួល​បាន​ដប់​បី​ក្រុង។
៤៦ កូន​ចៅ​គើហាត់​ឯ​ទៀតៗ​ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។
៤៧ អំបូរ​នានា​នៃ​កូន​ចៅ​គែរសូន​ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសាកា កុល‌សម្ព័ន្ធ​អស៊ែរ កុល‌សម្ព័ន្ធ​ណែបថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ នៅ​ស្រុក​បាសាន។
៤៨ អំបូរ​នានា​នៃ​កូន​ចៅ​មេរ៉ារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប៊ូឡូន។
៤៩ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។ ៥០ ពួក​គេ​បាន​ចែក​ទី‌ក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក​នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម៉ូន និង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។
៥១ អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​គើហាត់​បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ ៥២ គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ែរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៥៣ ក្រុង​យ៉ុកម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេតហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៥៤ ក្រុង​អាយ៉ាឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៥៥ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល កូន​ចៅ​គើហាត់​ដែល​នៅ​សល់​ទទួល​បាន​ក្រុង​អានែរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ប៊ីលេអាំ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។
៥៦ គេ​បាន​ប្រគល់​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​អំបូរ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ឲ្យ​កូន​ចៅ​គែរសូន គឺ​ក្រុង​កូឡាន នៅ​ស្រុក​បាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាសតារ៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៥៧ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសាកា ពួក​គេ​ទទួល​បាន​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៥៨ ក្រុង​រ៉ាម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៥៩ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អស៊ែរ ពួក​គេ​ទទួល​បាន​ក្រុង​ម៉ាសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៦០ ក្រុង​ហ៊ូកូក និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៦១ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែបថាលី ពួក​គេ​ទទួល​បាន​ក្រុង​កាដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គៀរីយ៉ា‌ថាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។
៦២ ពួក​លេវី​ឯ​ទៀតៗ​គឺ កូន​ចៅ​លោក​មេរ៉ារី​បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប៊ូឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូណូ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ថាប៊រ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៦៣ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរីខូ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន ពួក​គេ​ទទួល​បាន​ក្រុង​បេស៊ែរ ដែល​ស្ថិត​នៅ​តំបន់​វាល​រហោ‌ស្ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាសា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៦៤ ក្រុង​កេដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ ៦៥ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ពួក​គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ាហាណាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ៦៦ ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាស៊ែរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។
កុល‌សម្ព័ន្ធ​អ៊ីសាកា
 លោក​អ៊ីសាកា​មាន​កូន​បួន​នាក់​គឺ​តូឡា ពូវ៉ា យ៉ាស៊ូប និង​ស៊ីមរ៉ូន។  កូន​របស់​លោក​តូឡា មាន​អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និង​សាមូអែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​តូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២៦០០​នាក់។  កូន​របស់​លោក​អ៊ូស៊ី គឺ​យីសរ៉ាយ៉ា កូន​របស់​លោក​យីសរ៉ាយ៉ា មាន​មីកាអែល អូបាឌី យ៉ូអែល និង​យីស៊ីយ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។  នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន ចំនួន ៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។  នៅ​ក្នុង​អំបូរ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ​អ៊ីសាកា ចំនួន​បង‌ប្អូន​របស់​ពួក​គេ​ជំរឿន​បាន​ទាំង​អស់​៨៧ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។
កុល‌សម្ព័ន្ធ​បេនយ៉ាមីន
 លោក​បេនយ៉ាមីន​មាន​កូន​បី​នាក់ គឺ​បេឡា បេគែរ និង​យេឌីអែល។  កូន​របស់​លោក​បេឡា​មាន​អេសបូន អ៊ូស៊ី អ៊ូស៊ីអែល យេរីម៉ូត និង​អៀរី គឺ​ទាំង​អស់​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ជំរឿន​បាន​ទាំង​អស់ ២២ ០៣៤​នាក់។  កូន​របស់​លោក​បេគែរ​មាន សេមីរ៉ា យ៉ូអាស់ អេលីយែស៊ែរ អេលី‌យ៉ូណៃ អុមរី យេរេ‌ម៉ូត អប៊ីយ៉ា អណាតូត និង​អឡាមេត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​បេគែរ  ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​ជំរឿន​តាម​វង្ស​ត្រកូល មាន​ទាំង​អស់ ២០ ២០០​នាក់។ ១០ កូន​របស់​លោក​យេឌី‌អែល​គឺ ប៊ីលហន កូន​របស់​លោក​ប៊ីលហន មាន​យេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេណាណា សេតន តារស៊ីស និង​អហ៊ី‌សាហារ ១១ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌីអែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​ទាំង​អស់​១៧២០០ នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។ ១២ រីឯ​កូន​របស់​លោក​អៀរ​គឺ​ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ែរ​គឺ ហ៊ូស៊ីម។
កុល‌សម្ព័ន្ធ​ណែបថាលី
១៣ កូន​របស់​លោក​ណែបថាលី ដែល​ជា​កូន​របស់​នាង​ប៊ីលហា មាន​យ៉ាស៊ីអែល គូនី យេស៊ែរ និង​សាលូម។
កុល‌សម្ព័ន្ធ​ម៉ាណាសេ
១៤ កូន​របស់​លោក​ម៉ាណាសេ​គឺ​អាសរីអែល និង​ម៉ាកៀរ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​ស៊ីដូន បាន​បង្កើត​ជូន​លោក លោក​ម៉ាកៀរ​ជា​ឪពុក​របស់​លោក​កាឡាដ។ ១៥ លោក​ម៉ាកៀរ​បាន​រក​ប្រពន្ធ​ឲ្យ​ហ៊ូភីម និង​ស៊ូភីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​គាត់​ឈ្មោះ​សេឡូផាត លោក​សេឡូផាត​មាន​សុទ្ធ​តែ​កូន​ស្រី។ ១៦ នាង​ម៉ាកា ជា​ភរិយា​របស់​លោក​ម៉ាកៀរ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉េកេម។ ១៧ កូន​របស់​លោក​អ៊ូឡាម គឺ​បេដន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​កាឡាដ ដែល​ជា​កូន​របស់​លោក​ម៉ាកៀរ និង​ជា​ចៅ​របស់​លោក​ម៉ាណាសេ។ ១៨ រីឯ​នាង​ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីសហូដ អប៊ីយេស៊ែរ និង​ម៉ាឡា។ ១៩ កូន​របស់​លោក​សេមី‌ដា​គឺ អហ៊ីយ៉ន ស៊ីគែម លីកហ៊ី និង​អនីយ៉ាម។
កុល‌សម្ព័ន្ធ​អេប្រាអ៊ីម
២០ កូន​របស់​លោក​អេប្រាអ៊ីម​គឺ​ស៊ូតេឡា។ លោក​ស៊ូតេឡា​ជា​ឪពុក​របស់​លោក​បេរេដ លោក​បេរេដ​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​អេឡេដា លោក​អេឡេដា​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សេបាដ ២១ លោក​សេបាដ​ជា​ឪពុក​របស់​លោក​ស៊ូតេឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត​គឺ​អេស៊ែរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។ ២២ លោក​អេប្រាអ៊ីម ជា​ឪពុក បាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិ‌សន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សម្រាល​ទុក្ខ​លោក។ ២៣ បន្ទាប់​មក លោក​បាន​រួម​រស់​ជា​មួយ​ភរិយា ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ដាក់​ឈ្មោះ​ថា «បេរីយ៉ា» ដ្បិត​មាន​ទុក្ខ​លំបាក​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក។ ២៤ កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេរ៉ា ជា​អ្នក​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​ក្រោម និង​បេត‌ហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-‌សេរ៉ា។ ២៥ លោក​បេរីយ៉ា​ជា​ឪពុក​របស់​លោក​រេផា លោក​រេផា​ជា​ឪពុក​របស់​លោក​រេសែប លោក​រេសែប​ជា​ឪពុក​របស់​លោក​តេឡា លោក​តេឡា​ជា​ឪពុក​របស់​លោក​តាហន លោក​តាហន​ជា​ឪពុក​របស់​លោក​ឡាដន ២៦ លោក​ឡាដន​ជា​ឪពុក​របស់​លោក​អាំមីហ៊ូដ លោក​អាំមីហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា ២៧ លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស៊ូអា។ ២៨ រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេតអែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណារ៉ន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ែរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
២៩ កូន​ចៅ​ម៉ាណាសេ​កាន់​កាប់​ក្រុង​បេតសន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគីដូ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ឌ័រ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
នេះ​ហើយ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។
កុល‌សម្ព័ន្ធ​អស៊ែរ
៣០ កូន​ប្រុស​របស់​លោក​អស៊ែរ​មាន​យីមណា យីសវ៉ា យីសវី បេរីយ៉ា ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ នាង​សេរ៉ា។ ៣១ កូន​របស់​លោក​បេរីយ៉ា មាន​ហេប៊ែរ និង​ម៉ាលគីអែល។ លោក​ម៉ាលគីអែល​ជា​ឪពុក​របស់​លោក​បៀរសាវីត។ ៣២ កូន​ប្រុស​របស់​លោក​ហេប៊ែរ​មាន យ៉ាផ្លេត សូមែរ ហូតាំ ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​ស៊ូអា។ ៣៣ កូន​របស់​លោក​យ៉ាផ្លេត​មាន ប៉ាសាក់ ប៊ីមហាល និង​អាសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។ ៣៤ កូន​របស់​លោក​សូមែរ មាន​អហ៊ី រ៉ូហេកា ហ៊ូបបា និង​អរ៉ាម។ ៣៥ កូន​របស់​លោក​ហាតាំ ជា​ប្អូន​គេ មាន​សូផា យីមណា សេលេស និង​អាំម៉ាល។ ៣៦ កូន​របស់​លោក​សូផា​មាន ស៊ូអា ហានេភែរ ស៊ូអាល បេរី យីមរ៉ា ៣៧ បេស៊ែរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ន និង​បេរ៉ា។ ៣៨ កូន​របស់​លោក​យីតរ៉ន មាន​យេភូ‌នេ ពីសប៉ា និង​អេរ៉ា។
៣៩ កូន​របស់​លោក​អ៊ូឡា​មាន អរ៉ា ហានីអែល និង​រីស៊ីយ៉ា។
៤០ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អស៊ែរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០ នាក់។
កុល‌សម្ព័ន្ធ​បេនយ៉ាមីន
 លោក​បេនយ៉ាមីន​បង្កើត​បាន​បេឡា ជា​កូន​ច្បង បន្ទាប់​មក អាសបែល​ជា​កូន​ទី​ពីរ អហារ៉ា​ជា​កូន​ទី​បី  ណូហា​ជា​កូន​ទី​បួន និង​រ៉ាផា​ជា​កូន​ទី​ប្រាំ។  កូន​របស់​លោក​បេឡា​មាន​អាដដារ កេរ៉ា អប៊ីហ៊ូដ  អប៊ីសួ ណាម៉ាន អហ៊ូអា  កេរ៉ា សេភូផាន និង​ហ៊ូរ៉ាម។
 រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំ‌នៅ​ទៅ​ក្រុង​ម៉ាណា‌ហាត់  មាន​ណាម៉ាន អហ៊ីយ៉ា និង​កេរ៉ា។ គឺ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​ឲ្យ​ប្ដូរ​ទី​លំ‌នៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ី‌ហ៊ូដ។
 លោក​សាហា‌រ៉ាអ៊ីម​បាន​លែង‌លះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក គាត់​បង្កើត​បាន​កូន​ចៅ​នៅ​ស្រុក​ម៉ូអាប់  ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត។ កូន​របស់​គាត់​ឈ្មោះ​យ៉ូបាប់ ស៊ីប៊ីយ៉ា ម៉ាសា ម៉ាលកាំ ១០ យេអ៊ូស សាគីយ៉ា និង​មៀរម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ។ ១១ លោក​សាហា‌រ៉ាអ៊ីម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ីធូប និង​អែលប៉ាអាល។ ១២ កូន​របស់​លោក​អែលប៉ាអេល មាន​អេប៊ែរ មីសាម និង​សេមែរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូ និង​ក្រុង​ឡូដ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
១៣ លោក​បេរីយ៉ា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ា‌ឡូន បាន​វាយ​អ្នក​ក្រុង​កាថ​ឲ្យ​បាក់​ទ័ព។
១៤ - ១៦ កូន​របស់​លោក​បេរីយ៉ា​មាន អហ៊ីយ៉ូ សាសាក់ យេរេម៉ូត សេបាឌីយ៉ា អរ៉ាដ អេឌែរ មីកាអែល យីសផា និង​យ៉ូហា។
១៧ - ១៨ កូន​របស់​លោក​អែលប៉ាអាល​មាន សេបាឌីយ៉ា មេស៊ូឡាម ហ៊ីសគី ហេប៊ែរ យីសមេរ៉ាយ យីសលីយ៉ា និង​យ៉ូបាប់។
១៩ - ២១ កូន​របស់​លោក​ស៊ីម៉ៃ​មាន យ៉ាគីម ស៊ីករី សាប់ឌី អេលី‌យេណាយ ស៊ីលតាយ អេលីអែល អដាយ៉ា បេរ៉ាយ៉ា និង​ស៊ីមរ៉ាត។
២២ - ២៥ កូន​របស់​លោក​សាសាក់​មាន​យីសផន អេប៊ែរ អេលីអែល អាបដូន ស៊ីករី ហាណន ហាណានីយ៉ា អេឡាំ អាន់តូ‌ទីយ៉ា យីបដេយ៉ា និង​ពេនូអែល។
២៦ - ២៧ កូន​របស់​លោក​យេរ៉ូហាំ​មាន​សាំសេរ៉ាយ សេហារីយ៉ា អតាលីយ៉ា យ៉ារេស៊ីយ៉ា អេលីយ៉ា និង​ស៊ីករី។
២៨ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។
២៩ អ្នក​សង់​ក្រុង​កាបូន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា ៣០ កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក សួរ គីស បាល ណាដាប ៣១ កេឌ័រ អហ៊ីយ៉ូ សេគែរ ៣២ និង​មីកឡូត ដែល​ជា​ឪពុក​របស់​ស៊ីម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។
ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​សាអ៊ូល
៣៣ លោក​នែរ​ជា​ឪពុក​របស់​លោក​គីស​លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សាអ៊ូល ព្រះ‌បាទ​សាអ៊ូល​ជា​បិតា​របស់​សម្តេច​យ៉ូណាថាន ម៉ាលគី-‌ស៊ូអា អប៊ីណាដាប់ និង​អេសបាល។ ៣៤ កូន​របស់​សម្តេច​យ៉ូណាថាន​គឺ មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។ ៣៥ កូន​របស់​លោក​មីកា មាន​ពីតូន មេឡេក តារេអា និង​អខាស។ ៣៦ លោក​អខាស​ជា​ឪពុក​របស់​លោក​យេហូអាដា លោក​យេហូ‌អាដា​ជា​ឪពុក​របស់​លោក​អលេមេត លោក​អលេមេត​ជា​ឪពុក​របស់​លោក​អាសម៉ាវេ និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា ៣៧ លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនេអា លោក​ប៊ីនេអា​ជា​ឪពុក​របស់​លោក​រេផា លោក​រេផា​ជា​ឪពុក​របស់​លោក​អេលេសា លោក​អេលេសា​ជា​ឪពុក​របស់​លោក​អសេល។ ៣៨ លោក​អសេល​មាន​កូន​ប្រុស​ប្រាំ‌មួយ​នាក់​ឈ្មោះ អាសរីកាំ បូករូ អ៊ីស្មាអែល សារីយ៉ា អូបាឌី និង​ហាណន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។ ៣៩ កូន​របស់​លោក​អេសេក ជា​ប្អូន មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលី‌ផេលេត​ជា​កូន​ទី​បី។ ៤០ កូន​របស់​លោក​អ៊ូឡាម​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ‌រយ​ហា‌សិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេនយ៉ាមីន។
ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ​សឹក ហើយ​វិល​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ
 គេ​បាន​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយ​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
ប្រជាជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន ព្រោះ​តែ​ពួក​គេ​មិន​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់។  អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជាជន​អ៊ីស្រា‌អែល​ធម្មតា ពួក​បូជា‌ចារ្យ ពួក​លេវី និង​ពួក​នេធីនីម។  កូន​ចៅ​យូដា កូន​ចៅ​បេនយ៉ាមីន កូន​ចៅ​អេប្រាអ៊ីម និង​ម៉ាណាសេ​ខ្លះ នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្រុង​យេរូ‌សាឡឹម។
 ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូតាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ‌ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ‌លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។  ក្នុង​អំបូរ​សេឡា មាន​លោក​អសាយ៉ា ជា​រៀម‌ច្បង​គេ និង​កូន​ចៅ​របស់​គាត់។  ក្នុង​អំបូរ​សេរ៉ា​មាន លោក​យេអូអែល និង​បង‌ប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន​៦៩០ នាក់។
 ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​មាន​លោក​សាលូ ជា​កូន​របស់​លោក​មេស៊ូឡាម ជា​ចៅ​របស់​លោក​ហូដា‌វីយ៉ា និង​ជា​ចៅ‌ទួត​របស់​លោក​ហាសេនូអា។  លោក​យីបនេយ៉ា​ជា​កូន​របស់​លោក​យេរ៉ូហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី​ត្រូវ​ជា​កូន​របស់​លោក​មីករី ជា​ចៅ​របស់​លោក​មេស៊ូឡាម ជា​ចៅ‌ទួត​របស់​លោក​សេផាទីយ៉ា ជា​ចៅ‌លួត​របស់​លោក​រេអ៊ូអែល និង​ជា​ចៅ​លា​របស់​លោក​យីបនីយ៉ា។  អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។ បង‌ប្អូន​របស់​ពួក​គេ​ទាំង​អស់ រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ មាន​ចំនួន ៩៥៦​នាក់។
១០ ក្នុង​ក្រុម​បូជា‌ចារ្យ មាន​លោក​យេដា‌យ៉ា លោក​យេហូ‌យ៉ារីប លោក​យ៉ាគីន ១១ លោក​អសារីយ៉ា ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ជា​ចៅ​របស់​លោក​មេស៊ូឡាម ជា​ចៅ‌ទួត​របស់​លោក​សាដុក ជា​ចៅ‌លួត​របស់​លោក​មេរ៉ាយ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ីទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ១២ លោក​អដាយ៉ា​ជា​កូន​របស់​លោក​យេរ៉ូហាំ ជា​ចៅ​របស់​លោក​ប៉ាសួរ ជា​ចៅ‌ទួត​របស់​លោក​ម៉ាល់គីយ៉ា។ លោក​ម៉ាសាយ ជា​កូន​របស់​លោក​អឌីអែល ជា​ចៅ​របស់​លោក​យ៉ាសេរ៉ា ជា​ចៅ‌ទួត​របស់​លោក​មេស៊ូ‌ឡាម ជា​ចៅ‌លួត​របស់​លោក​មេស៊ីល‌លេមេត ជា​ចៅ​លា​របស់​លោក​អ៊ីមែរ ១៣ ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
១៤ ក្រុម​លេវី​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាសរីកាំ ជា​ចៅ‌ទួត​របស់​លោក​ហាសាប៊ីយ៉ា ក្នុង​អំបូរ​មេរ៉ារី។ ១៥ លោក​បាកបាការ លោក​ហេរេស លោក​កាឡាល លោក​ម៉ាតាណា ជា​កូន​របស់​លោក​មីកា ជា​ចៅ​របស់​លោក​ស៊ីករី ជា​ចៅ‌ទួត​របស់​លោក​អសាភ។ ១៦ លោក​អូបាឌី ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅ‌ទួត​របស់​លោក​យេឌូទូន។ លោក​បេរេគីយ៉ា ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នេតូផា។
១៧ ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អគូប លោក​តាលម៉ូន លោក​អហ៊ីម៉ន និង​បង‌ប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។ ១៨ មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែង‌តែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួង នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។ ១៩ លោក​សាលូម​ជា​កូន​របស់​លោក​កូរេ ជា​ចៅ​របស់​លោក​អេប៊ីយ៉ាសាប់ ជា​ចៅ‌ទួត​របស់​លោក​កូរេ ព្រម​ទាំង​បង‌ប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរេ មាន​ភារ‌កិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បុព្វ‌បុរស​របស់​ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ព្រះ‌អម្ចាស់​ដែរ ២០ ដោយ​មាន​លោក​ភីនេអាស ជា​កូន​របស់​លោក​អេឡា‌សារ ធ្វើ​ជា​អ្នក​ដឹក​នាំ។ ព្រះ‌អម្ចាស់​បាន​គង់​ជា​មួយ​លោក។ ២១ លោក​សាការី​ជា​កូន​របស់​លោក​មេសេ‌លេមីយ៉ា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ២២ អស់​អ្នក​ដែល​គេ​ជ្រើស‌រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ​មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះ‌បាទ​ដាវីឌ និង​លោក​សាមូអែល​ជា​គ្រូ​ទាយ​បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។ ២៣ ដូច្នេះ ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខ‌ងារ​ជា​ឆ្មាំ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អង្គ។ ២៤ មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។ ២៥ រីឯ​បង‌ប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការ‌ងារ​របស់​ពួក​គេ​យូរៗ​ម្ដង ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ២៦ ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការ‌ងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ២៧ ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារ‌កិច្ច​យាម​ព្រះ‌ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។
២៨ ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។ ២៩ អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទី‌សក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។ ៣០ ពួក​បូជា‌ចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។ ៣១ លោក​ម៉ាទីតា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែល​ចម្អិន​ដោយ​ប្រើ​ពុម្ព។ ៣២ រីឯ​បង‌ប្អូន​របស់​ពួក​គេ​ពី​អំបូរ​គើហាត់​មាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​សប្ប័ទ*។
៣៣ ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។
៣៤ នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។
៣៥ រីឯ​លោក​យេអ៊ីអែល ជា​អ្នក​សង់​ក្រុង​កាបូន រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា។ ៣៦ កូន​របស់​គាត់ មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក សួរ គីស បាល នែរ ណាដាប ៣៧ កេឌ័រ អហ៊ីយ៉ូ សាការី និង​មីកឡូត។ ៣៨ លោក​មីកឡូត​ជា​ឪពុក​របស់​លោក​ស៊ីម៉ាម។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។
ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​សាអ៊ូល
៣៩ លោក​នែរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សាអ៊ូល ព្រះ‌បាទ​សាអ៊ូល​ជា​បិតា​របស់​សម្តេច​យ៉ូណាថាន ម៉ាលគី-‌ស៊ូអា អប៊ី‌ណាដាប់ និង​អេសបាល។ ៤០ កូន​របស់​សម្តេច​យ៉ូណាថាន​គឺ មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។ ៤១ កូន​របស់​លោក​មីកា​មាន​ពីតូន មេឡេក និង​តារេអា។ ៤២ លោក​អខាស​ជា​ឪពុក​របស់​លោក​យ៉ារ៉ា លោក​យ៉ារ៉ា ជា​ឪពុក​របស់​លោក​អលេ‌មេត លោក​អលេ‌មេត​ជា​ឪពុក​របស់​លោក​អាសម៉ាវេ និង​លោក​ស៊ីមរី។ លោក​ស៊ីមរី ជា​ឪពុក​របស់​លោក​ម៉ូសា ៤៣ លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនេអា លោក​ប៊ីនេអា​ជា​ឪពុក​របស់​លោក​រេផាយ៉ា លោក​រេផាយ៉ា​ជា​ឪពុក​របស់​លោក​អេលេសា លោក​អេលេសា ជា​ឪពុក​របស់​លោក​អសេល។ ៤៤ លោក​អសេល​មាន​កូន​ប្រុស​ប្រាំ‌មួយ​នាក់ ឈ្មោះ​អាសរី‌កាំ បូករូ អ៊ីស្មាអែល សេរីយ៉ា អូបាឌី និង​ហាណន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។
១០

រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ

ស្តេច​សាអ៊ូល​សោយ​ទិវង្គត
(១​សាមូអែល ៣១.១-១៣)
 កង‌ទ័ព​ភីលីស្ទីន​បាន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ពល‌ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលីស្ទីន។ ទាហាន​អ៊ីស្រា‌អែល​ជា​ច្រើន​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ។  ពួក​ភីលីស្ទីន​បាន​ដេញ​តាម​ព្រះ‌បាទ​សាអ៊ូល និង​បុត្រៗ​របស់​ស្តេច​យ៉ាង​ប្រកិត។ ពួក​គេ​សម្លាប់​សម្តេច​យ៉ូណាថាន សម្តេច​អប៊ី‌ណាដាប់ និង​សម្តេច​ម៉ាល់គី‌ស៊ូអា ជា​បុត្រ​របស់​ព្រះ‌បាទ​សាអ៊ូល។  បន្ទាប់​មក គេ​សម្រុក​ទៅ​លើ​ព្រះ‌បាទ​សាអ៊ូល។ ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះ‌បាទ​សាអ៊ូល ធ្វើ​ឲ្យ​ព្រះ‌អង្គ​តក់‌ស្លុត​យ៉ាង​ខ្លាំង។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​សេនា ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ឲ្យ​សាសន៍​ដទៃ​សម្លាប់​យើង ហើយ​ប្រមាថ​មើល‌ងាយ​យើង​ទេ»។ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្តេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ‌បាទ​សាអ៊ូល​ក៏​ហូត​ដាវ ហើយ​ផ្តួល​ខ្លួន​លើ​មុខ​ដាវ​នោះ​ទៅ។  កាល​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច​ឃើញ​ស្តេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្តួល​ខ្លួន​លើ​មុខ​ដាវ​ដែរ។  ដូច្នេះ ព្រះ‌បាទ​សាអ៊ូល និង​បុត្រា​ទាំង​បី​អង្គ ព្រម​ទាំង​ញាតិ​វង្ស​ទាំង​អស់ បាត់​បង់​ជីវិត​ក្នុង​ពេល​ជា​មួយ​គ្នា។  កាល​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ ឃើញ​ថា​អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សាអ៊ូល ព្រម​ទាំង​បុត្រា សុគត​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទី‌ក្រុង​ចោល រត់​ភៀស​ខ្លួន​អស់​ទៅ។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។
 ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សព​របស់​ព្រះ‌បាទ​សាអ៊ូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីលបោ។  ពួក​គេ​ក៏​ដោះ​អ្វីៗ​ទាំង​អស់​ចេញ​ពី​សព​របស់​ស្តេច ព្រម​ទាំង​កាត់​ក និង​យក​គ្រឿង​សាស្ត្រា‌វុធ​ទៅ​ជា​មួយ រួច​ផ្ញើ​ដំណឹង​នេះ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល ឲ្យ​ប្រកាស​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​គេ និង​ប្រកាស​ប្រាប់​ប្រជាជន។ ១០ បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សាស្ត្រា‌វុធ​របស់​ព្រះ‌បាទ​សាអ៊ូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​យក​ព្រះ‌សិរសា​របស់​ស្តេច​ទៅ​ព្យួរ​នៅ​ក្នុង​វិហារ​ព្រះ‌ដាកុន។ ១១ កាល​អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដឹង​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​បាន​ប្រព្រឹត្ត​ចំពោះ​សព​របស់​ព្រះ‌បាទ​សាអ៊ូល ១២ ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ចេញ​ដំណើរ​ទៅ​យក​សព​របស់​ព្រះ‌បាទ​សាអ៊ូល និង​បុត្រា នាំ​មក​ក្រុង​យ៉ាបេស​វិញ។ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​មួយ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។
១៣ ព្រះ‌បាទ​សាអ៊ូល​សោយ​ទិវង្គត ព្រោះ​តែ​ស្តេច​បាន​ប្រព្រឹត្ត​ខុស ដោយ​ក្បត់​នឹង​ព្រះ‌អម្ចាស់ គឺ​ស្តេច​ពុំ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍‌ទាយ​ឲ្យ។ ១៤ ស្តេច​ពុំ​បាន​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្តេច​សោយ​ទិវង្គត ហើយ​ផ្ទេរ​រាជ‌សម្បត្តិ​ទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​យេសាយ​វិញ។
១១
ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល
(២​សាមូអែល ៥.១-៣)
 ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ប្រមូល​គ្នា​មក​គាល់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា​ដែរ។  កាល​ពី​មុន នៅ​ពេល​ដែល​ព្រះ‌បាទ​សាអ៊ូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។  ដូច្នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធាចារ្យ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក​តាម‌រយៈ​ព្យាការី​សាមូអែល។
ព្រះ‌បាទ​ដាវីឌ​លើក​រាជ​ធានី​មក​នៅ​ក្រុង​យេរូ‌សាឡឹម
(២​សាមូអែល ៥.៦-១០)
 ព្រះ‌បាទ​ដាវីឌ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម គឺ​ក្រុង​យេប៊ូស។ ពី​មុន ជន​ជាតិ​យេប៊ូស​ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្រុង​នោះ។  អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះ‌បាទ​ដាវីឌ”។  ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេ‌ទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេ‌ទ័ព។  ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ​នោះ ហេតុ​នេះ គេ​ក៏​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។  បន្ទាប់​មក ស្តេច​ពង្រីក​ទី‌ក្រុង ចាប់​តាំង​ពី​មីឡូ​រហូត​ដល់​ជាយ​ក្រុង។ លោក​យ៉ូអាប់​បាន​ជួស‌ជុល​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ទី‌ក្រុង។  ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ជា​មួយ។
ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌បាទ​ដាវីឌ
(២​សាមូអែល ២៣.៨-៣៩)
១០ នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម‌ជ្រែង​ឲ្យ​ស្តេច​ទទួល​រាជ‌សម្បត្តិ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្តេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ស្តី​អំពី​ជន​ជាតិ​អ៊ីស្រា‌អែល។ ១១ ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ​មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ ដូច​ត​ទៅ:
លោក​យ៉ាសូបាម​ជា​កូន​របស់​លោក​ហាក់មុនី លោក​ជា​ប្រមុខ​លើ​មេ‌បញ្ជា‌ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី‌រយ​នាក់ ក្នុង​ពេល​តែ​មួយ។
១២ បន្ទាប់​មក មាន​លោក​អេឡា‌សារ ជា​កូន​របស់​លោក​ដូដូ ជា​ពូជ‌ពង្ស​របស់​លោក​អហូហ៊ី។ លោក​ជា​នាយ​ទាហាន​ម្នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។ ១៣ លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ប៉ាដាមីន ក្នុង​គ្រា​ដែល​ជន​ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ មាន​ដី​ស្រែ​មួយ​កន្លែង​ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន​ជាតិ​ភីលីស្ទីន។ ១៤ ពេល​នោះ លោក​អេឡា‌សារ និង​ទាហាន​របស់​លោក ឈរ​នៅ​កណ្ដាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន​ជាតិ​ភីលីស្ទីន ដណ្ដើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង។
១៥ ថ្ងៃ​មួយ នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេផា‌អ៊ីម។ ១៦ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេហិម​ដែរ។ ១៧ ព្រះ‌បាទ​ដាវីឌ​ស្រេក​ទឹក ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​ឲ្យ​យើង​បាន?»។ ១៨ នាយ​ទាហាន​ទាំង​បី​រូប​នាំ​គ្នា​សម្រុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មិន​ព្រម​សោយ​ទេ ស្តេច​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ថ្វាយ​ព្រះ‌អម្ចាស់១៩ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​អើយ ទូល‌បង្គំ​គ្មាន​សិទ្ធិ​ទទួល​ទាន​ទឹក​នេះ​ទេ ព្រោះ​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន ដែល​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក​ដែរ!»។ ដូច្នេះ ស្តេច​បដិសេធ​មិន​ព្រម​សោយ​ទឹក​នោះ​ទេ ព្រោះ​ពួក​ទាហាន​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក។ នេះ​ហើយ​ជា​ស្នាដៃ​ដែល​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។
២០ លោក​អប៊ីសាយ​ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេ‌ទ័ព​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី‌រយ​នាក់។ លោក​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី​រូប។ ២១ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី។ លោក​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេ‌ទ័ព​ទាំង​បី ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ទៀត​ឡើយ។
២២ លោក​បេនណាយ៉ា​ជា​អ្នក​ស្រុក​កាបសេល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នាដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អារីអែល​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។ ២៣ លោក​ក៏​បាន​សម្លាប់​ជន​ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កម្ពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កី‌តម្បាញ។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នេះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។ ២៤ នេះ​ហើយ​ជា​ស្នាដៃ​របស់​លោក​បេនណាយ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី​រូប។ ២៥ ក្នុង​ចំណោម​មេ‌បញ្ជា‌ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ‌បញ្ជា‌ការ​កង​អង្គ​រក្ស។
២៦ វីរ‌បុរស​ដ៏​អង់‌អាច​ឯ​ទៀតៗ​មាន: លោក​អសាអែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែលឡាណាន​ជា​កូន​របស់​លោក​ដូដូ អ្នក​ភូមិ​បេថ្លេហិម ២៧ លោក​សាំម៉ូត អ្នក​ស្រុក​ហារ៉ូ លោក​ហេលេស អ្នក​ស្រុក​ប៉ាឡូន ២៨ លោក​អ៊ីរ៉ា​ជា​កូន​របស់​លោក​អ៊ីកែស អ្នក​ក្រុង​តេកា លោក​អប៊ីយេស៊ែរ អ្នក​ស្រុក​អាណា‌តូត ២៩ លោក​ស៊ីបកាយ អ្នក​ស្រុក​ហ៊ូសា លោក​អ៊ីឡាយ អ្នក​ស្រុក​អាហូអា ៣០ លោក​ម៉ាហារ៉ៃ អ្នក​ស្រុក​នេតូផា លោក​ហេលេដ ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេតូផា ៣១ លោក​អ៊ីតាយ ជា​កូន​របស់​លោក​រីបាយ អ្នក​ក្រុង​គីបា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន លោក​បេណាយ៉ា អ្នក​ស្រុក​ពីរ៉ាតូន ៣២ លោក​ហ៊ូរាយ អ្នក​ស្រុក​ណាហាលេ‌កាស លោក​អប៊ីអែល អ្នក​ស្រុក​អារ៉ាបា ៣៣ លោក​អាសម៉ាវេត អ្នក​ស្រុក​បាហារូម លោក​អេលី‌យ៉ាបា អ្នក​ស្រុក​សាលបូន ៣៤ លោក​បេនេហាសេម អ្នក​ស្រុក​គីសូន លោក​យ៉ូណាថាន​ជា​កូន​របស់​លោក​សាកេ អ្នក​ស្រុក​ហារ៉ា ៣៥ លោក​អហ៊ីអាំ​ជា​កូន​របស់​លោក​សាការ អ្នក​ស្រុក​ហារ៉ា លោក​អេលី‌ផាល​ជា​កូន​របស់​លោក​អ៊ួរ ៣៦ លោក​ហេភែរ អ្នក​ស្រុក​មេកេរ៉ា លោក​អហ៊ីយ៉ា អ្នក​ស្រុក​ប៉ាឡូន ៣៧ លោក​ហេស្រូ អ្នក​ស្រុក​កាម៉ិល លោក​ណារ៉ាយ​ជា​កូន​របស់​លោក​អេសបាយ ៣៨ លោក​យ៉ូអែល​ជា​ប្អូន​របស់​លោក​ណាថាន លោក​មីបារ​ជា​កូន​របស់​លោក​ហាគ្រី ៣៩ លោក​សេលេគ​ជា​ជន​ជាតិ​អាំម៉ូន លោក​ណារ៉ាយ អ្នក​ក្រុង​បេរ៉ូត ជា​អ្នក​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ៤០ លោក​អ៊ីរ៉ា អ្នក​ស្រុក​យេទែរ លោក​ការេប អ្នក​ស្រុក​យេទែរ ៤១ លោក​អ៊ូរី​ជា​ជន​ជាតិ​ហេត លោក​សេបាដ​ជា​កូន​របស់​លោក​អឡាយ ៤២ លោក​អឌី‌ណា​ជា​កូន​របស់​លោក​ស៊ីសា ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​រូបេន ដែល​មាន​ទាហាន​សាម‌សិប​នាក់​នៅ​ជា​មួយ ៤៣ លោក​ហាណន​ជា​កូន​របស់​លោក​ម៉ាកា លោក​យ៉ូសាផាត អ្នក​ស្រុក​មីតនី ៤៤ លោក​អ៊ូស៊ីយ៉ា អ្នក​ស្រុក​អាសតារ៉ូត លោក​សាំម៉ា និង​លោក​យេហ៊ី‌អែល អ្នក​ស្រុក​អារ៉ូអ៊ែរ ៤៥ លោក​យេឌីយ៉ា‌អែល​ជា​កូន​របស់​លោក​ស៊ីមរី ព្រម​ទាំង​លោក​យ៉ូហា​ជា​ប្អូន ដែល​ជា​អ្នក​ស្រុក​ទីសា ៤៦ លោក​អេលីអែល អ្នក​ស្រុក​ម៉ាហាវីម លោក​យេរី‌បាយ និង​លោក​យ៉ូសាវីយ៉ា ជា​កូន​របស់​លោក​អែលណាម លោក​យីតម៉ា​ជា​ជន​ជាតិ​ម៉ូអាប់ ៤៧ លោក​អេលីអែល លោក​អូបេដ និង​លោក​យ៉ាស៊ីអែល អ្នក​ស្រុក​មេសូបា។
១២
នាយ​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ស៊ីគឡាក់
 នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគឡាក់ ដើម្បី​រត់​គេច​ពី​ព្រះ‌បាទ​សាអ៊ូល ជា​បុត្រ​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ជា‌និច្ច។  ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់ ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្តាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សាអ៊ូល ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:
 លោក​មេ‌ទ័ព​អហ៊ី‌យេស៊ែរ និង​លោក​មេ‌ទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា អ្នក​ស្រុក​គីបា លោក​យេស៊ីអែល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវេត លោក​បេរ៉ាកា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណាតូត  លោក​យីសម៉ាយ៉ា អ្នក​ស្រុក​គីបូន ជា​នាយ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាម‌សិប និង​ជា​មេ​គេ  លោក​យេរេមី លោក​យ៉ាហា‌ស៊ីអែល លោក​យ៉ូហាណន លោក​យ៉ូសេបាដ​ជា​អ្នក​ក្រុង​កេដេរ៉ា  លោក​អេលូសាយ លោក​យេរីម៉ូត លោក​បាលីយ៉ា លោក​សេម៉ារី‌យ៉ា លោក​សេប៉ា‌ទីយ៉ា​ជា​អ្នក​ក្រុង​ហារ៉ូប  លោក​អែលកាណា លោក​យីស៊ីយ៉ា លោក​អសារែល លោក​យ៉ូអេសែរ និង​លោក​យ៉ាសូបាម ជា​ពូជ‌ពង្ស​របស់​លោក​កូរេ  លោក​យ៉ូអេឡា និង​លោក​សេបាឌីយ៉ា ជា​កូន​របស់​លោក​យេរ៉ូហាំ ជា​អ្នក​ស្រុក​កេឌ័រ។
មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។ ១០ អ្នក​ទាំង​នោះ​មាន​លោក​អេសែរ​ជា​មេ​លើ​ពួក​គេ លោក​អូបាឌី​ជា​មេ​ទី​ពីរ លោក​អេលីយ៉ាប​ជា​មេ​ទី​បី ១១ លោក​មីសម៉ាណា​ជា​មេ​ទី​បួន លោក​យេរេមី​ជា​មេ​ទី​ប្រាំ ១២ លោក​អតាយ​ជា​មេ​ទី​ប្រាំ‌មួយ លោក​អេលីអែល​ជា​មេ​ទី​ប្រាំ​ពីរ ១៣ លោក​យ៉ូហាណន​ជា​មេ​ទី​ប្រាំ‌បី លោក​អែល‌សេបាដ​ជា​មេ​ទី​ប្រាំ​បួន ១៤ លោក​យេរេមី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាក់បាណាយ​ជា​មេ​ទី​ដប់​មួយ។ ១៥ ពួក​គេ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ហើយ​សុទ្ធ​តែ​ជា​នាយ​ទាហាន។ អ្នក​អន់​ខ្សោយ​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ស្មើ​នឹង​ពល‌ទាហាន​មួយ‌រយ​នាក់ រីឯ​អ្នក​ខ្លាំង​ពូកែ​វិញ ប្រៀប​ស្មើ​នឹង​ពល‌ទាហាន​មួយ​ពាន់​នាក់។ ១៦ ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ខែ​ទី​មួយ គឺ​នៅ​រដូវ​ដែល​ទឹក​ទន្លេ​ឡើង​លិច​មាត់​ច្រាំង​អស់ ហើយ​វាយ​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​ទាំង​ខាង​កើត ទាំង​ខាង​លិច ឲ្យ​បាក់​ទ័ព​ទៀត​ផង។
១៧ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​បេនយ៉ាមីន និង​កុល‌សម្ព័ន្ធ​យូដា ក៏​មាន​អ្នក​ខ្លះ​ទៅ​តាម​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​ជម្រក​នោះ​ដែរ។ ១៨ ព្រះ‌បាទ​ដាវីឌ​ចេញ​មក​ទទួល​ពួក​គេ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អស់​លោក​មក​រក​ខ្ញុំ​ដោយ​សន្តិ‌ភាព ដើម្បី​ជួយ​ខ្ញុំ​នោះ ខ្ញុំ​សូម​ទទួល​អស់​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មក​បន្លំ​ខ្លួន ធ្វើ​ការ​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ទេ​នោះ ទោះ​បី​ខ្ញុំ​មិន​ធ្វើ​បាប​អស់​លោក​ក្តី ក៏​សូម​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​យើង​ធ្វើ​ជា​សាក្សី ហើយ​ដាក់​ទោស​អស់​លោក​ចុះ!»។ ១៩ ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ាសាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់ លោក​ពោល​ថា៖
«បពិត្រ​ព្រះ‌បាទ​ដាវីឌ
ជា​បុត្រ​របស់​លោក​យេសាយ!
យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្ដូរ​ផ្ដាច់​នៅ​ជា​មួយ
ព្រះ‌ករុណា​ហើយ។
សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត
កើត​មាន​ដល់​ព្រះ‌ករុណា
និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌ករុណា!
ដ្បិត​ព្រះ​របស់​ព្រះ‌ករុណា
បាន​ជួយ​ព្រះ‌ករុណា​ហើយ!»។
ព្រះ‌បាទ​ដាវីឌ​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​ស្តេច។
២០ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្តេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ច្បាំង​នឹង​ព្រះ‌បាទ​សាអ៊ូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្តេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា បញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ពួក​គេ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្តេច​សាអ៊ូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។ ២១ នាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគឡាក់​វិញ មាន​លោក​អាដណា លោក​យ៉ូសេបាដ លោក​យេឌី‌យ៉ាអែល លោក​មីកាអែល លោក​យ៉ូសា‌បាដ លោក​អេលីហ៊ូ និង​លោក​ស៊ីលតាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ។ ២២ ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ច្បាំង​ព្រះ‌បាទ​ដាវីឌ ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ‌បញ្ជា‌ការ​កង‌ពល​របស់​ព្រះ‌បាទ​ដាវីឌ។ ២៣ រៀង​រាល់​ថ្ងៃ​តែង‌តែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែរ។
នាយ​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​មក​ពី​ក្រុង​ហេប្រូន
២៤ អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ‌សម្បត្តិ​របស់​ព្រះ‌បាទ​សាអ៊ូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន មាន​ចំនួន​ដូច​ត​ទៅ:
២៥ ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន​មាន ៦៨០០ នាក់។
២៦ ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម៉ូន មាន ៧១០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច។
២៧ ក្នុង​កុល‌សម្ព័ន្ធ​លេវី​មាន​ទាហាន ៤៦០០ នាក់ ២៨ ព្រម​ទាំង​លោក​យ៉ូយ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​លោក​អរ៉ុន និង​ទាហាន ៣៧០០ នាក់ ដែល​នៅ​ជា​មួយ​លោក។ ២៩ បន្ទាប់​មក មាន​លោក​សាដុក​ជា​យុវ‌ជន​ពូកែ​អង់‌អាច និង​មេ‌បញ្ជា‌ការ​ម្ភៃ‌ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។
៣០ ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សាអ៊ូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ‌ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សាអ៊ូល។
៣១ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។
៣២ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា​ក្សត្រ។
៣៣ ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសាកា​មាន​មេ‌បញ្ជា‌ការ ២០០ នាក់ និង​ពល‌ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។
៣៤ ក្នុង​កុល‌សម្ព័ន្ធ​សាប៊ូឡូន​មាន ៥០ ០០០ នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក‌ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។
៣៥ ក្នុង​កុល‌សម្ព័ន្ធ​ណែបថាលី មាន​នាយ​ទាហាន ១ ០០០ នាក់ និង​ពល‌ទាហាន ៣៧ ០០០ នាក់ ប្រដាប់​ដោយ​ខែល និង​លំពែង។
៣៦ ក្នុង​កុល‌សម្ព័ន្ធ​ដាន់​មាន​ទាហាន ២៨៦០០ នាក់ ត្រៀម​ចេញ​ទៅ​ច្បាំង។
៣៧ ក្នុង​កុល‌សម្ព័ន្ធ​អស៊ែរ មាន​ទាហាន ៤០ ០០០ នាក់ ដែល​ថ្នឹក​ក្នុង​ចម្បាំង ហើយ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។
៣៨ នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត​មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។
៣៩ អ្នក​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចម្បាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា​ក្សត្រ​ដែរ។ ៤០ ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បង‌ប្អូន​របស់​ពួក​គេ​បាន​រៀប‌ចំ​ជប់‌លៀង​ទទួល។ ៤១ អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសាកា សាប៊ូឡូន និង​ណែបថាលី បាន​ដឹក​ស្បៀង​អាហារ​មក ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយ‌ជូរ​ក្រៀម ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង និង​សាច់​គោ សាច់​ចៀម យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។
១៣
ការ​ដង្ហែ​ហិប​សម្ពន្ធ‌មេត្រី​ចូល​ក្រុង​យេរូ‌សាឡឹម
(២​សាមូអែល ៦.១-១១)
 ព្រះ‌បាទ​ដាវីឌ​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ‌បញ្ជា‌ការ​កង‌ពល​ធំ និង​ពួក​មេ‌បញ្ជា‌ការ​កង‌ពល​តូច ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​អស់។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ ហើយ​បើ​ការ​នេះ​មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​មែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បង‌ប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល និង​ជូន​ពួក​បូជា‌ចារ្យ ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួប‌ជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។  បន្ទាប់​មក យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​ព្រះ​នៃ​យើង​យក​មក​វិញ ដ្បិត​នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាអ៊ូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​ទេ»។  អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជាជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។  ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហាម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​គៀរីយ៉ាត-‌យេអារីម។  ព្រះ‌រាជា​យាង​ទៅ​ក្រុង​បាសា គឺ​គៀរីយ៉ាត-‌យេអារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​កណ្ដាល​ពួក​ខេរូប៊ីម* ហើយ​ហិប​នោះ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។  គេ​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដង្ហែ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដោយ​មាន​លោក​អ៊ូសា និង​លោក​អហ៊ីយ៉ូ ជា​អ្នក​បរ​រទេះ​នោះ។  ព្រះ‌បាទ​ដាវីឌ និង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។  កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​គីដុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប ព្រោះ​គោ​ធ្វើ​ឲ្យ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។ ១០ ពេល​នោះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​លោក ព្រោះ​លោក​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ ១១ ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ប្រហារ​ជីវិត​លោក​អ៊ូសា​ដូច្នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ពេរេស-‌អ៊ូសា” រហូត​ដល់​សព្វ​ថ្ងៃ។ ១២ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​យក​ហិប​របស់​ព្រះ‌ជាម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។ ១៣ ព្រះ‌បាទ​ដាវីឌ​មិន​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដំណាក់​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ទេ តែ​ស្តេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេដ-‌អេដុម ជា​អ្នក​ស្រុក​កាថ។ ១៤ ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេដ-‌អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូបេដ-‌អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។
១៤
ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម
(២​សាមូអែល ៥.១១-១៦)
 ព្រះ‌បាទ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តាត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។  ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ព្រះ‌អង្គ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​រាជ‌សម្បត្តិ​របស់​ព្រះ‌អង្គ​ចម្រុង‌ចម្រើន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
 នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​បាន​យក​មហេសី​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។  បុត្រ​របស់​ស្តេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម​ដូច​ត​ទៅ: សាំមូអា សូបាប់ ណាថាន សាឡូម៉ូន  យីបហារ អេលីសួ អែលផាលេត  ណូកា នេផេក យ៉ាភីអា  អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។
ព្រះ‌បាទ​ដាវីឌ​ទទួល​ជ័យ‌ជម្នះ​លើ​ជន​ជាតិ​ភីលីស្ទីន
(២​សាមូអែល ៥.១៧-២៥)
 កាល​ជន​ជាតិ​ភីលីស្ទីន​ឮ​ថា ព្រះ‌បាទ​ដាវីឌ​បាន​ទទួល​ពិធី​ចាក់​ប្រេង​អភិសេក​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្តេច​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។  ជន​ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផាអ៊ីម។ ១០ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូល‌បង្គំ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។ ១១ ពួក​ភីលីស្ទីន​លើក​ទ័ព​មក​ដល់​បាល‌ពេរ៉ាស៊ីម ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាល‌ពេរ៉ាស៊ីម”។ ១២ កង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។
១៣ ជន​ជាតិ​ភីលីស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផាអ៊ីម​សា​ជា​ថ្មី។ ១៤ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ម្ដង​ទៀត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ស្តេច​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​វិញ។ ១៥ កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។ ១៦ ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ស្តេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​កាបូន រហូត​ដល់​ក្រុង​កេស៊ែរ។ ១៧ កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។
១៥
ហិប​នៃ​សម្ពន្ធ‌មេត្រី​មក​ដល់​ក្រុង​យេរូ‌សាឡឹម
(២​សាមូអែល ៦.១២-២៣)
 ព្រះ‌បាទ​ដាវីឌ​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្តេច​ក៏​រៀប‌ចំ​កន្លែង​មួយ​សម្រាប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដំឡើង​ព្រះ‌ពន្លា ដើម្បី​តម្កល់​ហិប​នេះ​ផង។  ពេល​នោះ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ព្រះ‌អង្គ និង​មើល​ថែ​ទាំ​រហូត​ត​ទៅ»។  ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ផ្តុំ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ មក​តម្កល់​នៅ​កន្លែង​ដែល​ស្តេច​បាន​រៀប‌ចំ​ទុក។  ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ប្រមូល​កូន​ចៅ​លោក​អរ៉ុន ព្រម​ទាំង​ក្រុម​លេវី  គឺ​ក្នុង​ចំណោម​កូន​ចៅ​លោក​គើហាត់ មាន​លោក​អ៊ូរីអែល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១២០ នាក់  ក្នុង​ចំណោម​កូន​ចៅ​លោក​មេរ៉ារី មាន​លោក​អសាយ៉ា ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ២២០ នាក់  ក្នុង​ចំណោម​កូន​ចៅ​លោក​គែរសូន មាន​លោក​យ៉ូអែល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១៣០ នាក់  ក្នុង​ចំណោម​កូន​ចៅ​លោក​អេលី‌សាផន មាន​លោក​សេម៉ាយ៉ា​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ២០០ នាក់  ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន មាន​លោក​អេលីអែល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ៨០ នាក់ ១០ ក្នុង​ចំណោម​កូន​ចៅ​លោក​អ៊ូស៊ីអែល មាន​លោក​អមី‌ណាដាប់​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១១២​នាក់។ ១១ ព្រះ‌បាទ​ដាវីឌ​កោះ​ហៅ​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អប៊ីយ៉ាថារ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរីអែល លោក​អសាយ៉ា លោក​យ៉ូអែល លោក​សេម៉ាយ៉ា លោក​អេលីអែល និង​លោក​អមី‌ណាដាប់។ ១២ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ ចូរ​អស់​លោក និង​បង‌ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ​ទុក។ ១៣ កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក​តាម​ក្បួន​តម្រា​របស់​ព្រះ‌អង្គ​ឡើយ»។ ១៤ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​នាំ​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៥ កូន​ចៅ​លេវី​បាន​យក​ឈើ​ស្នែង​មក​ស៊ក ហើយ​សែង​ហិប​របស់​ព្រះ‌អម្ចាស់​លើ​ស្មា ដូច​លោក​ម៉ូសេ​បាន​បង្គាប់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៦ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី ឲ្យ​ចាត់​បង‌ប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចម្រៀង ឲ្យ​យក​ឧបករណ៍​ភ្លេង មាន​ឃឹម ពិណ និង​ឈិង មក​ប្រគំ​យ៉ាង​ពីរោះ ដើម្បី​សម្ដែង​នូវ​អំណរ​សប្បាយ។ ១៧ ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​លោក​ហេម៉ន​ជា​កូន​របស់​លោក​យ៉ូអែល ហើយ​ក្នុង​ចំណោម​បង‌ប្អូន​របស់​គាត់ មាន​លោក​អសាភ​ជា​កូន​របស់​លោក​បេរេគីយ៉ា បន្ទាប់​មក ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មេរ៉ារី ជា​បង‌ប្អូន​របស់​ពួក​គេ មាន​លោក​អេតន​ជា​កូន​របស់​លោក​គូសាយ៉ា។ ១៨ បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​លោក​ទាំង​នោះ គឺ​លោក​សាការី លោក​បេន លោក​យ៉ាស៊ីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលីយ៉ាប លោក​បេណាយ៉ា លោក​ម៉ាសេយ៉ា លោក​ម៉ាទី‌ទីយ៉ា លោក​អេលី‌ផេលេ លោក​មីកនេយ៉ា លោក​អូបេដ-‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។ ១៩ ក្រុម​ចម្រៀង​មាន​លោក​ហេម៉ន លោក​អសាភ និង​លោក​អេតន ដែល​កាន់​ឈិង​ពី​លង្ហិន ដើម្បី​ប្រគំ​ឲ្យ​ឮ​រំពង​ផង។ ២០ រីឯ​លោក​សាការី លោក​យ៉ាស៊ីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ីអែល លោក​អ៊ូនី លោក​អេលីយ៉ាប លោក​ម៉ាសេយ៉ា និង​លោក​បេណាយ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​សំឡេង​ខ្ពស់។ ២១ លោក​ម៉ាទី‌ទីយ៉ា លោក​អេលី‌ផេលេ លោក​មីកនេយ៉ា លោក​អូបេដ-‌អេដុម លោក​យេអែល លោក​អសាស៊ីយ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​ខ្សែ​ប្រាំ‌បី​សម្រាប់​នាំ​មុខ​ចម្រៀង។ ២២ លោក​កេណាយ៉ា ជា​មេ​ដឹក​នាំ​ក្រុម​លេវី​ផ្នែក​ខាង​លី​សែង បាន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សែង​ហិប​នេះ ព្រោះ​គាត់​មាន​សមត្ថ‌ភាព។ ២៣ លោក​បេរេគីយ៉ា និង​លោក​អែល‌កាណា ជា​ឆ្មាំ​ឈរ​នៅ​ជិត​ហិប។ ២៤ លោក​បូជា‌ចារ្យ​សេបានីយ៉ា យ៉ូសាផាត នេតា‌នីអែល អម៉ាសាយ សាការី បេណាយ៉ា និង​អេលីស៊ែរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ-‌អេដុម និង​លោក​យេហ៊ីយ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។
២៥ បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ពី​ផ្ទះ​របស់​លោក​អូបេដ-‌អេដុម​យ៉ាង​សប្បាយ​រីក‌រាយ។ ២៦ ព្រះ‌ជាម្ចាស់​ជួយ​ការ‌ពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។ ២៧ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណាយ៉ា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ២៨ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ដោយ​សម្រែក​ជយ‌ឃោស សំឡេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពង​ផង។
២៩ កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ហែ​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សាអ៊ូល បាន​អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​លោត​កព្ឆោង ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។
១៦
 កាល​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។  កាល​ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្តេច​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ក្នុង​នាម​ព្រះ‌អម្ចាស់។  បន្ទាប់​មក ព្រះ‌រាជា​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​ដុំ។
 ព្រះ‌បាទ​ដាវីឌ​ចាត់​ក្រុម​លេវី​ខ្លះ​ឲ្យ​បម្រើ​ការ‌ងារ​នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ពិធី​រំឭក លើក​តម្កើង និង​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល  គឺ​មាន​លោក​អសាភ​ជា​មេ​ដឹក​នាំ បន្ទាប់​មក មាន​លោក​សាការី​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យេអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ីអែល លោក​ម៉ាទីទីយ៉ា លោក​អេលីយ៉ាប លោក​បេណាយ៉ា លោក​អូបេដ-‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អសាភ​ជា​អ្នក​វាយ​ឈិង។  លោក​បូជា‌ចារ្យ​បេណាយ៉ា និង​លោក​យ៉ាហា‌ស៊ីអែល ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជា‌និច្ច។  គឺ​ថ្ងៃ​នោះ​ហើយ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​លោក​អសាភ ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​លើក​ដំបូង​បង្អស់។
ទំនុក‌តម្កើង
 «ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់
ចូរ​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ!
ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ប្រាប់​ប្រជា‌ជាតិ​នានា!
 ចូរ​ច្រៀង​តម្កើង​ព្រះ‌អង្គ
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ!
ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​ធ្វើ!
១០ ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា
ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ​ដ៏‌វិសុទ្ធ!
អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ
ចូរ​សប្បាយ​ចិត្ត​ចុះ!
១១ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា
ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ
ឥត​ឈប់​ឈរ​ឡើយ!
១២ ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​ជំនុំ‌ជម្រះ
ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្រេច។
១៣ អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប
ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស!
១៤ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ជា​ព្រះ​របស់​យើង
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។
១៥ ចូរ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ជា‌និច្ច
គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ
រហូត​ដល់​មួយ​ពាន់​តំណ
១៦ គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ
លោក​អប្រាហាំ
ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា
ជា​មួយ​លោក​អ៊ីសាក។
១៧ ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ
ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រី
អស់​កល្ប‌ជានិច្ច​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល។
១៨ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:
«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក
ទុក​ជា​ចំណែក​មត៌ក»។
១៩ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូច
ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។
២០ អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ
ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។
២១ ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់
សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេ
ដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នា
ព្រះ‌អង្គ​បាន​បន្ទោស​ស្តេច​នានា​ថា:
២២ «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេង
អភិសេក​នេះ​ឡើយ
កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។
២៣ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ
អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។
២៤ ចូរ​ប្រកាស​អំពី​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ
នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ហើយ​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់
ព្រះ‌អង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់!
២៥ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត
ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង
ព្រះ​ផង​ទាំង​ពួង។
២៦ ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា
សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់
រីឯ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។
២៧ មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពី
ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ
ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញ​ទៅ​ដោយ
ឫទ្ធិ‌បារមី និង​អំណរ​សប្បាយ។
២៨ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អម្ចាស់
ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
២៩ ចូរ​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម
របស់​ព្រះ‌អម្ចាស់!
ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ
របស់​ព្រះ‌អង្គ!
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់
នៅ​ពេល​ព្រះ‌អង្គ​សម្ដែង​ភាព​វិសុទ្ធ
របស់​ព្រះ‌អង្គ!
៣០ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ចុះ!
ពិភព‌លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ
៣១ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ
និង​ឲ្យ​ផែន‌ដី​បាន​រីក‌រាយ​ដ៏​លើស‌លប់!
ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា
ព្រះ‌អម្ចាស់​គ្រង​រាជ្យ!
៣២ ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ
បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!
ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះ
ត្រេក‌អរ​សប្បាយ!
៣៣ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់!
ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែន‌ដី។
៣៤ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
៣៥ ចូរ​ទូល​ព្រះ‌អង្គ​ថា:
ព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ
សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង
សូម​ប្រមូល​ផ្តុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំ
ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា
ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង
ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ និង​បាន​ខ្ពស់​មុខ
ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ!
៣៦ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
តាំង​ពី​ដើម​រៀង​មក
ហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។
ពេល​នោះ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា
«អាម៉ែន សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។
៣៧ ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​អសាភ និង​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់‌ខាន ដូច​បាន​កំណត់​ទុក។ ៣៨ ស្តេច​ចាត់​លោក​អូបេដ-‌អេដុម​ជា​កូន​របស់​លោក​យេឌូទូន និង​លោក​ហូសា ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ‌បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។ ៣៩ ស្តេច​ក៏​ចាត់​លោក​បូជា‌ចារ្យ​សាដុក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ជា​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​នៅ​មុខ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​កាបូន ៤០ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ព្រះ‌អម្ចាស់ លើ​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​មាន​ចែង​ទុក​ក្នុង​វិន័យ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ដល់​ប្រជាជន​អ៊ីស្រា‌អែល។ ៤១ លោក​ហេម៉ន និង​លោក​យេឌូទូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស‌រើស​តាម​ឈ្មោះ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ក៏​មក​ចូល​រួម​ជា​មួយ​បូជា‌ចារ្យ​ទាំង​នោះ​ដែរ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ៤២ លោក​ហេម៉ន និង​លោក​យេឌូ‌ទូន ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ដ្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចម្រៀង​ថ្វាយ​ព្រះ‌ជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូ‌ទូន​ក៏​មាន​មុខ‌ងារ​ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។
៤៣ ប្រជាជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។
១៧
ព្រះ‌បាទ​ដាវីឌ​មាន​បំណង​សង់​ព្រះ‌វិហារ
(២​សាមូអែល ៧.១-១៧)
 នៅ​ពេល​ដែល​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌វាំង​គង់​នៅ​ស្រួល‌បួល​ហើយ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ក្នុង​ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។  លោក​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ព្រះ‌ករុណា​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌ករុណា​ហើយ»។
 ប៉ុន្តែ នៅ​យប់​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណាថាន​ដូច​ត​ទៅ៖  «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។  តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។  គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​វីរ‌បុរស​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​វីរ‌បុរស​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ!  ឥឡូវ​នេះ ចូរ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង។  យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍‌ឈ្មោះ​របស់​អ្នក​ល្បី‌ល្បាញ ដូច​វរ‌ជន​ទាំង‌ឡាយ​នៅ​លើ​ផែន‌ដី​ដែរ។  យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន‌ពាន​លើ​ពួក​គេ ១០ ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​វីរ‌បុរស​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។ ១១ ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​រូប​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។ ១២ គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​យើង។ យើង​នឹង​ពង្រឹង​រាជ‌សម្បត្តិ​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ១៣ យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ធ្វើ​ជា​កូន​របស់​យើង។ យើង​មិន​ដក​សេចក្ដី​មេត្តា​ករុណា​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ចេញ​ពី​ស្តេច​ដែល​គ្រង​រាជ​មុន​អ្នក​ឡើយ។ ១៤ យើង​នឹង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង និង​នគរ​របស់​យើង​រហូត​ត​ទៅ ហើយ​រាជ‌សម្បត្តិ​របស់​គេ​ក៏​នឹង​បាន​រឹង‌មាំ​រហូត​ត​ទៅ​ដែរ»។
១៥ លោក​ណាថាន​ទូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​នោះ។
ការ​អធិស្ឋាន​របស់​ព្រះ‌បាទ​ដាវីឌ
(២​សាមូអែល ៧.១៨-២៩)
១៦ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ទូល‌បង្គំ និង​គ្រួសារ​របស់​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ? ១៧ ឱ​ព្រះ‌ជាម្ចាស់​អើយ ចំពោះ​ព្រះ‌អង្គ នេះ​គឺ​ជា​ការ​តិច‌តួច​ទេ បាន​ជា​ព្រះ‌អង្គ​សន្យា​ដល់​កូន​ចៅ​ទូល‌បង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ទូល‌បង្គំ ហាក់​បី​ដូច​ទូល‌បង្គំ​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។ ១៨ តើ​ទូល‌បង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះ‌អង្គ​ចំពោះ​កិត្តិយស ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ បើ​ព្រះ‌អង្គ​ជ្រាប​អំពី​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ច្បាស់​ហើយ​នោះ? ១៩ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សម្ដែង​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​ទាំង​នេះ​ឲ្យ​ទូល‌បង្គំ​ឃើញ ស្រប​តាម​ព្រះ‌ហឫទ័យ​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ២០ ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះ‌អង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។ ២១ នៅ​លើ​ផែន‌ដី​នេះ គ្មាន​ប្រជា‌រាស្ដ្រ​ណា​មួយ​ដូច​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ខ្លួន​ឡើយ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ព្រះ‌អង្គ​ល្បី‌ល្បាញ ដោយ​សម្ដែង​ការ​អស្ចារ្យ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះ‌អង្គ​បណ្តេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ គឺ​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។ ២២ ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ។ ២៣ ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ទូល‌បង្គំ និង​កូន​ចៅ​ទូល‌បង្គំ រហូត​ត​ទៅ សូម​ឲ្យ​ព្រះ‌បន្ទូល​នេះ​សម្រេច​ជា​រូប​រាង​ឡើង! ២៤ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​បាន​ឧត្តុង្គ‌ឧត្ដម​ជា‌និច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ពិត​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​មែន!”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ផង។ ២៥ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូល‌បង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​ទូល‌បង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះ‌អង្គ។ ២៦ បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជា​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ប្រទាន​សុភមង្គល​នេះ​មក​ទូល‌បង្គំ។ ២៧ ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ត​រៀង​ទៅ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច»។
១៨
ជ័យ‌ជម្នះ​របស់​ព្រះ‌បាទ​ដាវីឌ​លើ​ស្រុក​ជិត​ខាង
(២​សាមូអែល ៨.១-១៤)
ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្ដើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។  ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន​ជាតិ​ម៉ូអាប់​ដែរ។ ជន​ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។  ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​ស្តេច​ស្រុក​សូបា នៅ​ក្រុង​ហាម៉ាត់ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌ដេស៊ែរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។  ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​បាន​រទេះ​ចម្បាំង​ចំនួន​១ ០០០​គ្រឿង​ពី​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ព្រម​ទាំង​ទ័ព‌សេះ ៧ ០០០ នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០ នាក់។ ស្តេច​ទុក​សេះ​ប្រមាណ​មួយ‌រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។  ពេល​នោះ ជន​ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​ស្តេច​ស្រុក​សូបា។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន ២២ ០០០ នាក់។  ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន​ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្តេច​យាង​ទៅ។  ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​ខែល​មាស​ពី​ពួក​មេ‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។  ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់​ពី​ក្រុង​ទីបហាត និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ។ ក្រោយ​មក ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះ‌វិហារ។
កាល​ព្រះ‌បាទ​តូអ៊ូ ជា​ស្តេច​ក្រុង​ហាម៉ាត់ ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​ស្តេច​ក្រុង​សូបា ១០ ស្តេច​ក៏​ចាត់​សម្តេច​ហាដូរ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ព្រោះ​ព្រះ‌បាទ​តូអ៊ូ​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះ‌បាទ​ហាដា‌ដេស៊ែរ​ដែរ។ ១១ ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្តេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាម៉ា‌ឡេក។
១២ លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រហារ​ជន​ជាតិ​អេដុម​អស់ ១៨ ០០០ នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។ ១៣ លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន​ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្តេច​យាង​ទៅ។
បញ្ជី​រាយ​នាម​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ
(២​សាមូអែល ៨.១៥-១៨)
១៤ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​ដោយ​សុចរិត និង​យុត្តិធម៌។ ១៥ លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​មេ‌បញ្ជា‌ការ​កង‌ទ័ព។ លោក​យ៉ូសាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច។ ១៦ លោក​សាដុក កូន​របស់​លោក​អហ៊ី‌តូប និង​លោក​អប៊ី‌មេឡេក កូន​របស់​លោក​អប៊ីយ៉ាតា ជា​បូជា‌ចារ្យ។ លោក​សាវ៉ូហា​ជា​លេខា‌ធិការ​របស់​ស្តេច។ ១៧ លោក​បេណាយ៉ា កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ‌បញ្ជា‌ការ​លើ​ពួក​កេរេទី និង​ពួក​ពេលេទី។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្តេច។
១៩
ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ត្រូវ​អាម៉ាស់​មុខ
(២​សាមូអែល ១០.១-៥)
 ក្រោយ​មក ព្រះ‌បាទ​ណាហាស ជា​ស្តេច​របស់​ជន​ជាតិ​អាំម៉ូន បាន​សោយ​ទិវង្គត ហើយ​បុត្រ​របស់​ស្តេច​ឡើង​ស្នង​រាជ្យ។  ព្រះ‌បាទ​ដាវីឌ​ព្រះ‌អង្គ​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្ដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ហានូន ជា​បុត្រ​របស់​ព្រះ‌បាទ​ណាហាស ដូច​បិតា​របស់​ស្តេច​បាន​សម្ដែង​ចំពោះ​យើង​ដែរ»។ ដូច្នេះ ព្រះ‌បាទ​ដាវីឌ​ចាត់​រាជ​ប្រតិភូ​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ នៅ​ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ចូល​គាល់​ព្រះ‌បាទ​ហានូន ដើម្បី​រំលែក​ទុក្ខ  ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អាំម៉ូន​ទូល​ព្រះ‌បាទ​ហានូន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្តេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍ និង​ពិនិត្យ​មើល​ស្រុក ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក​ប៉ុណ្ណោះ»។  ពេល​នោះ ព្រះ‌បាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គេ​កោរ​ពុក​ចង្កា ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្តេញ​ឲ្យ​ទៅ​វិញ។  មាន​គេ​នាំ​ដំណឹង​អំពី​មន្ត្រី​ទាំង​នោះ​យក​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ស្តេច​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​គេ ដ្បិត​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ស្តេច​ត្រាស់​បង្គាប់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។
សង្គ្រាម​ជា​មួយ​ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ស៊ីរី
(២​សាមូអែល ១០.៦-១៩)
 កាល​ជន​ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ព្រះ‌បាទ​ហានូន និង​ជន​ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​មួយ​ពាន់​ហាប ទៅ​ជួល​ពល‌ទាហាន រទេះ​ចម្បាំង និង​ទ័ព‌សេះ​ពី​ជន​ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមី ព្រម​ទាំង​ជន​ជាតិ​ស៊ីរី​នៅ​ស្រុក​ម៉ាកា និង​សូបា។  ពួក​គេ​ជួល​រទេះ​ចម្បាំង​៣២ ០០០​គ្រឿង ព្រម​ទាំង​ស្តេច​ស្រុក​ម៉ាកា និង​ពល‌ទ័ព​ដែល​មក​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​មេដាបា។ បន្ទាប់​មក ជន​ជាតិ​អាំម៉ូន​នាំ​គ្នា​ចេញ​ពី​ទី‌ក្រុង​របស់​ខ្លួន រួច​តំរៀប​ជា​ក្បួន​ទ័ព ដើម្បី​ច្បាំង។  កាល​ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។  កង‌ទ័ព​អាំម៉ូន​ចេញ​មក​ត្រៀម​នៅ​ច្រក​ចូល​ទី‌ក្រុង។ រីឯ​ស្តេច​ឯ​ទៀតៗ​ស្ថិត​នៅ​តាម​ទី​វាល ដាច់​ឡែក​ពី​គេ។ ១០ លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ ដល់​ទៅ​ពីរ​មុខ​ព្រួញ​ប្រយុទ្ធ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ​ដូច្នេះ លោក​ក៏​ជ្រើស‌រើស​យក​ពល‌ទាហាន​ដ៏​ចំណានៗ​ពី​កង‌ទ័ព​អ៊ីស្រា‌អែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ១១ រីឯ​កង‌ទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​ឲ្យ​លោក​អប៊ីសាយ ជា​ប្អូន​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​អាំម៉ូន។ ១២ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន។ ១៣ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជាជន​របស់​យើង និង​ការ‌ពារ​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ»។
១៤ លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។ ១៥ កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ីសាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ។ លោក​យ៉ូអាប់​វិល​ចូល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។
១៦ ជន​ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ‌បញ្ជា‌ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​អ្នក​ដឹក​នាំ។ ១៧ មាន​គេ​នាំ​ដំណឹង​នេះ​មក​ទូល​ព្រះ‌បាទ​ដាវីឌ ស្តេច​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ ហើយ​មក​ដល់​ក្បែរ​ពួក​គេ។ ព្រះ‌បាទ​ដាវីឌ​ក៏​រៀប​ទ័ព​ប្រឈម​មុខ​ទល់​នឹង​កង‌ទ័ព​ស៊ីរី ដែល​មក​វាយ​សម្រុក​ស្តេច។ ១៨ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចម្បាំង អស់​ប្រាំ​ពីរ‌ពាន់​នាក់ និង​ពល‌ទាហាន​ថ្មើរ​ជើង​អស់​បួន‌ម៉ឺន​នាក់។ ស្តេច​ក៏​បាន​ប្រហារ​ជីវិត​លោក​សូបាក់ ជា​មេ‌បញ្ជា‌ការ​កង‌ទ័ព​ដែរ។ ១៩ កាល​ស្តេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ​ឃើញ​ថា ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ក៏​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ព្រះ‌អង្គ​ផង។ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ស៊ីរី​មិន​ចង់​ជួយ​ជន​ជាតិ​អាំម៉ូន​ទៀត​ឡើយ។
២០
អ៊ីស្រា‌អែល​ដណ្ដើម​យក​ក្រុង​រ៉ាបា
(២​សាមូអែល ១១.១, ១២.២៦-៣០)
 មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្តេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កម្ទេច​ស្រុក​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបា។ រីឯ​ព្រះ‌បាទ​ដាវីឌ ព្រះ‌អង្គ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបា រួច​បំផ្លាញ​ក្រុង​នោះ​ចោល។  ព្រះ‌បាទ​ដាវីឌ​យក​មកុដដែល​ស្ថិត​នៅ​លើ​សិរសា​ស្តេច​របស់​ជន​ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​សាម‌សិប​គីឡូ‌ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​រឹប​អូស​យក​ជ័យ‌ភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។  រីឯ​ប្រជាជន​នៅ​ក្នុង​ក្រុង​នោះ​វិញ ព្រះ‌បាទ​ដាវីឌ​បាន​ជន្លៀស​យក​មក​ជា​ឈ្លើយ ហើយ​បង្ខំ​ឲ្យ​អារ​ឈើ ដាប់​ថ្ម កាប់​អុស។ ព្រះ‌បាទ​ដាវីឌ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន​ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្តេច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ជា​មួយ​កង‌ទ័ព​ទាំង​មូល។
ជ័យ‌ជម្នះ​លើ​ជន​ជាតិ​ភីលីស្ទីន
(២​សាមូអែល ២១.១៨-២២)
 ក្រោយ​មក ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន​នៅ​កេស៊ែរ។ នៅ​គ្រា​នោះ លោក​ស៊ីបាកាយ ជា​អ្នក​ស្រុក​ហ៊ូសា សម្លាប់​លោក​ស៊ីផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផាអ៊ីម ហើយ​ជន​ជាតិ​ភីលីស្ទីន​ត្រូវ​បរា‌ជ័យ។
 បន្ទាប់​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន។ លោក​អែល‌ហាណន ជា​កូន​របស់​លោក​យ៉ាអៀរ បាន​សម្លាប់​លោក​ឡាមី ជា​អ្នក​ក្រុង​កាថ ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កូលី‌យ៉ាត។ ដង​លំពែង​របស់​លោក​ឡាមី មាន​រាង​ដូច​ផ្សំ​កី‌តម្បាញ។  ក្រោយ​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ទៀត​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាឌ​ធំ មាន​ម្រាម​ដៃ ម្រាម​ជើង ម្ខាង​ប្រាំ‌មួយ សរុប​ទាំង​អស់​ម្ភៃ​បួន។ គាត់​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​ដែរ។  គាត់​បាន​ហៅ​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណាថាន ជា​កូន​របស់​លោក​សាម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ បាន​សម្លាប់​អ្នក​នោះ​ចោល។  ទាហាន​ភីលីស្ទីន ដែល​ព្រះ‌បាទ​ដាវីឌ និង​ពល‌ទាហាន បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​នៅ​ក្រុង​កាថ។
២១
ព្រះ‌បាទ​ដាវីឌ​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល
(២​សាមូអែល ២៤)
 មារ*​សាតាំង​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល។  ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជាជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជាជន​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរសេបា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយ‌ការណ៍​ឲ្យ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជាជន»។  លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​អម្ចាស់! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ កើន​ចំនួន​ឡើង​មួយ‌រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្តាល​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ទោស»។  ប៉ុន្តែ ដោយ​ស្តេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។  លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​ចំនួន​ប្រជាជន គឺ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល មាន​ទាហាន​ប្រដាប់​អាវុធ ១១០០ ០០០ នាក់ ហើយ​នៅ​ស្រុក​យូដា មាន ៤៧០ ០០០ នាក់។  លោក​ពុំ​បាន​ជំរឿន​ប្រជាជន​ក្នុង​កុល​សម្ព័ន្ធ​លេវី និង​បេនយ៉ាមីន​ទេ ដ្បិត​លោក​មិន​ពេញ​ចិត្តនឹង​បញ្ជា​របស់​ស្តេច​ទាល់​តែ​សោះ។
 ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ហេតុ‌ការណ៍​នេះ​ទេ ព្រះ‌អង្គ​ក៏​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល។  ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​អត់‌ទោស​ឲ្យ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ​ថា៖ ១០ «ចូរ​ទៅ​ប្រាប់​ដាវីឌ​ដូច​ត​ទៅ “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស‌រើស​យក​មួយ​ចុះ! យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ”»។ ១១ លោក​កាដ​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: សូម​ជ្រើស‌រើស​ចុះ ១២ តើ​ព្រះ‌ករុណា​ចង់​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់‌រយៈ​ពេល​បី​ឆ្នាំ ឬ​ត្រូវ​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ អស់‌រយៈ​ពេល​បី​ខែ ឬ​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក គឺ​ទេវទូត​របស់​ព្រះ‌អម្ចាស់​បំផ្លាញ​ប្រជាជន​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល អស់‌រយៈ​ពេល​បី​ថ្ងៃ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ពិចារណា​ចុះ ទូល‌បង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ទូល‌បង្គំ​មក»។ ១៣ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌អម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង»។
១៤ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​មាន​ប្រជាជន​ស្លាប់​អស់ ៧០ ០០០ នាក់។ ១៥ ព្រះ‌ជាម្ចាស់​ចាត់​ទេវទូត​ឲ្យ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម​ទៀត ប៉ុន្តែ កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ទេវទូត​បំផ្លាញ​ក្រុង​នោះ ព្រះ‌អង្គ​ក៏​ប្រែ​ព្រះ‌ហឫទ័យ​មិន​ព្រម​ដាក់​ទោស​ក្រុង​នោះ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវទូត​ដែល​មក​បំផ្លាញ​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវទូត​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អ៊រណន ជា​ជន​ជាតិ​យេប៊ូស។ ១៦ ព្រះ‌បាទ​ដាវីឌ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ទត​ឃើញ​ទេវទូត​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ចន្លោះ​មេឃ និង​ផែន‌ដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​ដាវីឌ និង​អស់​លោក​ព្រឹទ្ធាចារ្យ ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ ១៧ ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូល‌បង្គំ​ទេ​តើ​ដែល​បញ្ជា​ឲ្យ​ជំរឿន​ប្រជាជន ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​អាក្រក់។ ប្រជាជន​ទាំង​នេះ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ដាក់​ទោស​តែ​ទូល‌បង្គំ និង​ក្រុម​គ្រួសារ​របស់​ទូល‌បង្គំ​ប៉ុណ្ណោះ​បាន​ហើយ! សូម​កុំ​ឲ្យ​គ្រោះ​កាច​នេះ​កើត​មាន​ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ឡើយ!»។
១៨ ទេវទូត​របស់​ព្រះ‌អម្ចាស់​បាន​ប្រាប់​លោក​កាដ ឲ្យ​ទូល​ព្រះ‌បាទ​ដាវីឌ ដើម្បី​សូម​ស្តេច​យាង​ឡើង​ទៅ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​លាន​បោក​ស្រូវ​របស់​លោក​អ៊រណន ជា​ជន​ជាតិ​យេប៊ូស។ ១៩ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ តាម​ពាក្យ​ដែល​លោក​កាដ​ថ្លែង ក្នុង​នាម​ព្រះ‌អម្ចាស់២០ ពេល​នោះ លោក​អ៊រណន​កំពុង​តែ​បោក​ស្រូវ។ គាត់​ងាក​មក ឃើញ​ទេវទូត កូន​ប្រុស​របស់​គាត់​ទាំង​បួន​នាក់ ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​រត់​ពួន។ ២១ កាល​ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​ជិត​លោក​អ៊រណន គាត់​ក្រឡេក​ឃើញ​ព្រះ‌រាជា គាត់​ក៏​ចេញ​ពី​លាន​បោក​ស្រូវ​មក​ទទួល ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី។ ២២ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជាជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។ ២៣ លោក​អ៊រណន​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់ យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ។ ទូល‌បង្គំ​ក៏​សូម​ថ្វាយ​គោ សម្រាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​តង្វាយ​ម្សៅ ទូល‌បង្គំ​សូម​ថ្វាយ​ទាំង​អស់!»។ ២៤ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អ៊រណន​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។ ២៥ ព្រះ‌បាទ​ដាវីឌ​ប្រគល់​មាស​សុទ្ធ​ប្រាំ‌មួយ‌រយ​ស្លឹង​ជូន​លោក​អ៊រណន ដើម្បី​ទិញ​លាន​បោក​ស្រូវ។ ២៦ ព្រះ‌បាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​កន្លែង​នោះ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ស្តេច​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​តង្វាយ​ដុត​នៅ​លើ​អាសនៈ​នោះ។ ២៧ បន្ទាប់​មក ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​ទេវទូត​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។
២៨ នៅ​គ្រា​នោះ ដោយ​ព្រះ‌បាទ​ដាវីឌ​ឃើញ​ថា ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ស្តេច នៅ​លើ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អ៊រណន ជា​ជន​ជាតិ​យេប៊ូស ស្តេច​តែង‌តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ។ ២៩ រីឯ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ម៉ូសេ​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត ស្ថិត​នៅ​ទី‌សក្ការៈ​ទួល​ខ្ពស់* នៅ​ក្រុង​កាបូន។ ៣០ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​ពុំ​អាច​យាង​ទៅ​កន្លែង​នោះ​ទេ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់ ដ្បិត​ស្តេច​ភ័យ​ខ្លាច​ទេវទូត*​របស់​ព្រះ‌អម្ចាស់​ប្រហារ​ដោយ​មុខ​ដាវ។
២២
 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទី​នេះ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជា‌អម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ!»។
ព្រះ‌បាទ​ដាវីឌ​រៀប‌ចំ​សង់​ព្រះ‌វិហារ
 ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ស្តេច​ក៏​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សម្រាប់​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌ជាម្ចាស់។  ស្តេច​បាន​ត្រៀម​ដែក​យ៉ាង​សន្ធឹក‌សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សម្រាប់​សន្លឹក​ទ្វារ និង​ធ្វើ​ទំពក់។ ស្តេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន  ព្រម​ទាំង​ឈើ​តាត្រៅ​ច្រើន​ឥត​គណនា ដ្បិត​អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទីរ៉ុស បាន​នាំ​ឈើ​តាត្រៅ​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់​មក​ថ្វាយ​ស្តេច។  ព្រះ‌បាទ​ដាវីឌ​ព្រះ‌អង្គ​ព្រះ‌តម្រិះ​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធ​ផង រីឯ​ព្រះ‌ដំណាក់​ដែល​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​បុត្រ​របស់​យើង»។ ព្រះ‌បាទ​ដាវីឌ​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្តេច​សោយ​ទិវង្គត។
 ព្រះ‌បាទ​ដាវីឌ​ត្រាស់​ហៅ​សម្តេច​សាឡូម៉ូន ជា​បុត្រ​មក​ផ្តែ‌ផ្តាំ​ឲ្យ​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។  ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្តេច​សាឡូម៉ូន​ថា៖ «បុត្រ​អើយ! បិតា​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បិតា។  ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បិតា​ថា “អ្នក​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​អ្នក​ក៏​បាន​ធ្វើ​សង្គ្រាម​ដ៏​ធំៗ​ផង។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​របស់​យើង​ទេ ដ្បិត​អ្នក​បាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែន‌ដី នៅ​ចំពោះ​មុខ​យើង។  អ្នក​នឹង​បង្កើត​បុត្រ​មួយ​អង្គ ជា​មនុស្ស​ដែល​និយម​សុខ​សន្តិ‌ភាព ហើយ​យើង​នឹង​ផ្តល់​សុខ​សន្តិ‌ភាព​ដល់​គេ ដោយ​មិន​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ​មក​យាយី​ឡើយ។ បុត្រ​នោះ​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ដ្បិត​ក្រោម​រាជ្យ​របស់​គេ យើង​នឹង​ផ្តល់​ឲ្យ​អ៊ីស្រា‌អែល​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ។ ១០ គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ត​ទៅ!”។ ១១ ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ ដើម្បី​ឲ្យ​បុត្រ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ បាន​សម្រេច​ដោយ​ជោគ‌ជ័យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។ ១២ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បុត្រ​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស‌វៃ នៅ​ពេល​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បុត្រ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​កាន់​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ១៣ ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ សម្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល នោះ​បុត្រ​នឹង​បាន​ចម្រុង‌ចម្រើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ១៤ បិតា​ខ្នះ‌ខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រីឯ​លង្ហិន និង​ដែក មាន​ច្រើន​សន្ធឹក‌សន្ធាប់ ពុំ​អាច​ថ្លឹង​បាន​ទេ។ បិតា​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​បុត្រ​ចង់​បន្ថែម​ទៀត​ក៏​បាន។ ១៥ មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​បុត្រ គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិន‌ប្រសប់​ក្នុង​កិច្ច‌ការ​គ្រប់​ប្រភេទ។ ១៦ រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​បុត្រ​ក្រោក​ឡើង បំពេញ​កិច្ច‌ការ​នេះ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ!»។
១៧ ព្រះ‌បាទ​ដាវីឌ​បាន​ផ្តាំ​មន្ត្រី​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​ជួយ​ជ្រោម‌ជ្រែង​សម្តេច​សាឡូម៉ូន ជា​បុត្រ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ ១៨ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក គង់​នៅ​ជា​មួយ​អស់​លោក​ហើយ។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​អស់​លោក​បាន​សម្រាក​គ្រប់​ទិស‌ទី ដ្បិត​ព្រះ‌អង្គ​បាន​ប្រគល់​អ្នក​ស្រុក​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​យើង ហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដែរ។ ១៩ ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក។ សូម​ក្រោក​ឡើង នាំ​គ្នា​សង់​ទី‌សក្ការៈ​របស់​ព្រះ‌ជា‌អម្ចាស់ ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់ ដែល​នឹង​សង់​ឡើង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់»។
២៣
មុខ‌ងារ​របស់​ក្រុម​លេវី
 កាល​ព្រះ‌បាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្តេច​បាន​តែង‌តាំង​សម្តេច​សាឡូម៉ូន ជា​បុត្រ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។
 ព្រះ‌បាទ​ដាវីឌ​ត្រាស់​ហៅ​មន្ត្រី​ទាំង​អស់​របស់​អ៊ីស្រា‌អែល ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​ចូល​មក​គាល់។  គេ​បាន​រាប់​ក្រុម​លេវី​ម្ដង​ម្នាក់ៗ ចាប់​ពី​អ្នក​ដែល​មាន​អាយុ​សាម‌សិប​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន ៣៨ ០០០ នាក់។  ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​តាំង​ពួក​គេ ២៤ ០០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​មើល​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ៦ ០០០ នាក់ ឲ្យ​ធ្វើ​ជា​មន្ត្រី​រាជការ និង​ចៅ‌ក្រម។  ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ព្រះ‌ដំណាក់ ៤ ០០០ នាក់​ជា​អ្នក​ចម្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។
 ព្រះ‌បាទ​ដាវីឌ​បាន​បែង​ចែក​កូន​ចៅ​លេវី​ជា​ក្រុម តាម​អំបូរ​របស់​ពួក​គេ គឺ​អំបូរ​គែរសូន អំបូរ​គើហាត់ និង​អំបូរ​មេរ៉ារី។
 កូន​របស់​លោក​គែរសូន​មាន: ឡាដន និង​ស៊ីម៉ៃ។  កូន​របស់​លោក​ឡាដន​មាន​បី​នាក់ គឺ​យេហ៊ី‌អែល​ជា​មេ​ដឹក​នាំ សេតាំ និង​យ៉ូអែល។  កូន​របស់​លោក​ស៊ីម៉ៃ​មាន​បី​នាក់​គឺ សេឡូ‌មីត ហាស៊ីអែល និង​ហារ៉ន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាដន។ ១០ លោក​ស៊ីម៉ៃ​មាន​កូន​បួន​នាក់​ទៀត គឺ​យ៉ាហាត់ ស៊ីសា យេអ៊ូស និង​បេរីយ៉ា។ ១១ លោក​យ៉ាហាត់​ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីសា​ជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូស និង​លោក​បេរីយ៉ា គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ។
១២ កូន​របស់​លោក​គើហាត់​មាន​បួន​នាក់​គឺ អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។ ១៣ កូន​របស់​លោក​អាំរ៉ាម​មាន​លោក​អរ៉ុន និង​លោក​ម៉ូសេ។ គេ​បាន​ញែក​លោក​អរ៉ុន និង​កូន​ចៅ​របស់​លោក ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត​រហូត​ត​ទៅ ព្រម​ទាំង​ថ្វាយ​គ្រឿង​ក្រអូប​ចំពោះ​ព្រះ‌អម្ចាស់ បម្រើ​ការ‌ងារ​របស់​ព្រះ‌អង្គ និង​ជូន​ពរ​ប្រជាជន​ក្នុង​នាម​ព្រះ‌អង្គ រហូត​ត​រៀង​ទៅ។ ១៤ រីឯ​លោក​ម៉ូសេ​វិញ លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ គេ​រាប់​បញ្ចូល​កូនៗ​របស់​លោក​ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។ ១៥ កូន​របស់​លោក​ម៉ូសេ​គឺ គែរសូម និង​លោក​អេលី‌យេស៊ែរ។ ១៦ កូន​របស់​លោក​គែរសូម មាន​លោក​សេប៊ូអែល ដែល​ជា​មេ​ដឹក​នាំ។ ១៧ លោក​អេលី‌យេស៊ែរ​មាន​កូន​ប្រុស​តែ​មួយ ឈ្មោះ​រេហាប៊ីយ៉ា គឺ​លោក​គ្មាន​កូន​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ លោក​រេហាប៊ីយ៉ា​មាន​កូន​ជា​ច្រើន។ ១៨ កូន​របស់​លោក​យីសារ​មាន​លោក​សេឡូមីត ជា​មេ​ដឹក​នាំ។ ១៩ កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា ជា​មេ​ដឹក​នាំ លោក​អម៉ារីយ៉ា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហា‌ស៊ីអែល​ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកា‌មេអាំ​ជា​មេ​ដឹក​នាំ​ទី​បួន។ ២០ កូន​របស់​លោក​អ៊ូស៊ីអែល គឺ​លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីស៊ីយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។
២១ កូន​របស់​លោក​មេរ៉ារី​មាន​ម៉ាលី និង​មូស៊ី។ កូន​របស់​លោក​ម៉ាលី មាន​អេឡា‌សារ និង​លោក​គីស។ ២២ លោក​អេឡា‌សារ​ទទួល​មរណ‌ភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀប‌ការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង‌ប្អូន​ជី‌ដូន​មួយ។ ២៣ កូន​របស់​លោក​មូស៊ី​មាន​បី​នាក់ គឺ​ម៉ាលី អេឌែរ និង​យេរេ‌ម៉ូត។
២៤ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់២៥ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល បាន​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ត​ទៅ។ ២៦ ដូច្នេះ ពួក​លេវី​មិន​ចាំ‌បាច់​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា​ទៀត​ឡើយ»។ ២៧ គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្តាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។ ២៨ ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ច‌ការ​ផ្សេងៗ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ២៩ ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ រៀប‌ចំ​ម្សៅ​ម៉ដ្ត​សម្រាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀប‌ចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។ ៣០ ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ៣១ ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ* ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជា‌និច្ច។ ៣២ ពួក​គេ​ត្រូវ​មើល​ថែ‌រក្សា​ព្រះ‌ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ទី‌សក្ការៈ ហើយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​កូន​ចៅ​លោក​អរ៉ុន ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ។
២៤
ក្រុម​បូជា‌ចារ្យ
 កូន​ចៅ​របស់​លោក​អរ៉ុន​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: កូន​ប្រុស​របស់​លោក​អរ៉ុន មាន​ណាដាប់ អប៊ីហ៊ូ អេឡា‌សារ និង​អ៊ីតាម៉ារ។  លោក​ណាដាប់ និង​អប៊ីហ៊ូ​បាន​ស្លាប់​មុន​ឪពុក ហើយ​គ្មាន​កូន​ទេ។ ដូច្នេះ មាន​តែ​លោក​អេឡា‌សារ និង​លោក​អ៊ីតាម៉ារ​ប៉ុណ្ណោះ ដែល​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។  ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​លោក​សាដុក ជា​ពូជ‌ពង្ស​របស់​លោក​អេឡា‌សារ និង​លោក​អហ៊ី‌មេឡេក ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីតាម៉ារ បាន​បែង​ចែក​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ។  ប៉ុន្តែ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អេឡាសារ មាន​មេ​ក្រុម​គ្រួសារ​ច្រើន​ជាង​មេ​ក្រុម​គ្រួសារ​កូន​ចៅ​របស់​លោក​អ៊ីតាម៉ារ។ ហេតុ​នេះ គេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេឡា‌សារ​ជា​ដប់​ប្រាំ‌មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីតាម៉ារ​ជា​ប្រាំ‌បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។  ការ​បែង​ចែក​នេះ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទី‌សក្ការៈ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេឡា‌សារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីតាម៉ារ​ដែរ។  លោក​លេខា‌ធិការ​សេម៉ាយ៉ា ជា​កូន​របស់​លោក​នេតា‌ណាអែល ពី​កុល‌សម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី លោក​បូជា‌ចារ្យ​សាដុក លោក​អហ៊ី‌មេឡេក​ជា​កូន​របស់​លោក​អប៊ីយ៉ាថារ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​បូជា‌ចារ្យ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីតាម៉ារ។  ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យេហូ‌យ៉ារីម ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​យេយ៉ាដា  ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​ហារីម ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​សេអូរីម  ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​ម៉ាល់គីយ៉ា ឆ្នោត​ទី​ប្រាំ‌មួយ​ត្រូវ​លើ​លោក​មីយ៉ា‌មីន ១០ ឆ្នោត​ទី​ប្រាំ​ពីរ​ត្រូវ​លើ​លោក​ហាកូស ឆ្នោត​ទី​ប្រាំ‌បី​ត្រូវ​លើ​លោក​អប៊ីយ៉ា ១១ ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​យ៉ូស៊ូអា ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​សេកានីយ៉ា ១២ ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អេលី‌យ៉ាស៊ីប ឆ្នោត​ទី​ដប់‌ពីរ​ត្រូវ​លើ​លោក​យ៉ាគីម ១៣ ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ហ៊ូផា ឆ្នោត​ទី​ដប់‌បួន​ត្រូវ​លើ​លោក​យេសេ‌បេអាំ ១៤ ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​ប៊ីលកា ឆ្នោត​ទី​ដប់​ប្រាំ‌មួយ​ត្រូវ​លើ​លោក​អ៊ីមែរ ១៥ ឆ្នោត​ទី​ដប់​ប្រាំ​ពីរ​ត្រូវ​លើ​លោក​ហេសៀរ ឆ្នោត​ទី​ដប់​ប្រាំ‌បី​ត្រូវ​លើ​លោក​ហាភីសេស ១៦ ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ពេតាយ៉ា ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​អេសេខ្យាស ១៧ ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​យ៉ាគីន ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​កាមូល ១៨ ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ដេឡា‌យ៉ា ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​ម៉ាស៊ីយ៉ា។
១៩ អ្នក​ទាំង​នេះ​បាន​ទទួល​ភារ‌កិច្ច​តាម​មុខ‌ងារ​របស់​ខ្លួន ចូល​ទៅ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់​ដែល​លោក​អរ៉ុន ជា​បុព្វ‌បុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​មក​លោក។
បញ្ជី​រាយ​នាម​ក្រុម​លេវី​មួយ​ចំនួន​ទៀត
២០ រីឯ​កូន​ចៅ​លេវី​ឯ​ទៀតៗ​មាន​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អាំរ៉ាម មាន​លោក​ស៊ូបាអែល និង​ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេបួល មាន​លោក​យេដេ‌យ៉ា។ ២១ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​រេហាបយ៉ា មាន​លោក​យីស៊ីយ៉ា ជា​មេ​លើ​ក្រុម​គ្រួសារ។ ២២ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីសារ មាន​លោក​សេឡូម៉ុត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេឡូម៉ុត​មាន​លោក​យ៉ាហាត់។ ២៣ រីឯ​កូន​ចៅ​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា​ជា​កូន​ទី​មួយ លោក​អម៉ារីយ៉ា​ជា​កូន​ទី​ពីរ លោក​យ៉ាស៊ីអែល​ជា​កូន​ទី​បី និង​លោក​យេកា‌ម៉ាអាំ​ជា​កូន​ទី​បួន។ ២៤ កូន​ចៅ​របស់​លោក​អ៊ូស៊ីអែល​មាន​លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា​មាន លោក​សាមៀរ។ ២៥ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីស៊ីយ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាការី។ ២៦ កូន​ចៅ​របស់​លោក​មេរ៉ារី មាន​លោក​ម៉ាលី លោក​មូស៊ី និង​លោក​យ៉ាស៊ីយ៉ា។ ២៧ កូន​ចៅ​របស់​លោក​យ៉ាស៊ីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​មេរ៉ារី មាន​លោក​សូហាំ លោក​សាគួរ និង​លោក​អ៊ីបរី។ ២៨ លោក​អេឡា‌សារ ជា​កូន​របស់​លោក​ម៉ាលី គ្មាន​កូន​ប្រុស​ទេ។ ២៩ កូន​ចៅ​របស់​លោក​គីស មាន​លោក​យេរ៉ា‌មេអែល។ ៣០ កូន​ចៅ​របស់​លោក​មូស៊ី​មាន​លោក​ម៉ាលី អេឌែរ និង​យេរីម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។ ៣១ អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​លោក​អរ៉ុន ជា​បង‌ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​ដាវីឌ នៅ​ចំពោះ​មុខ​លោក​សាដុក និង​លោក​អហ៊ី‌មេឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។
២៥
ក្រុម​ចម្រៀង
 ព្រះ‌បាទ​ដាវីឌ និង​ពួក​មេ‌ទ័ព បាន​ញែក​កូន​ចៅ​លោក​អសាភ កូន​ចៅ​លោក​ហេម៉ន និង​កូន​ចៅ​លោក​យេឌូទូន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចម្រៀង មាន​ដូច​ត​ទៅ:
 កូន​ចៅ​របស់​លោក​អសាភ​មាន​លោក​សាគួរ លោក​យ៉ូសែប លោក​នេតា‌នីយ៉ា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អសាភ ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល តាម​បញ្ជា​របស់​ស្តេច។
 រីឯ​កូន​ចៅ​របស់​លោក​យេឌូទូន​មាន​លោក​កេដេ‌លីយ៉ា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសា‌ប៊ីយ៉ា លោក​ម៉ាទីទីយ៉ា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ‌មួយ​រូប​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូទូន ជា​ឪពុក ដែល​ច្រៀង​ថ្លែង​ព្រះ‌បន្ទូល ដោយ​ប្រគំ​ពិណ លើក​តម្កើង និង​សរសើរ​ព្រះ‌អម្ចាស់
 កូន​ចៅ​របស់​លោក​ហេម៉ន​មាន​លោក​ប៊ូគីយ៉ា លោក​ម៉ាតា‌នីយ៉ា លោក​អ៊ូស៊ីអែល លោក​សេប៊ួអែល លោក​យេរីម៉ូត លោក​ហាណានីយ៉ា លោក​ហាណានី លោក​អេលី‌យ៉ាតា លោក​គីដាលទី លោក​រ៉ូម៉ាមទី-‌អេស៊ែរ លោក​យ៉ូបេ‌កាសា លោក​ម៉ាឡូទី លោក​ហូទៀរ និង​លោក​ម៉ាហា‌ស៊ីយ៉ូត។  អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេម៉ន ជា​គ្រូ​ទាយ​របស់​ស្តេច ដែល​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​លើក​តម្កើង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​ហេម៉ន​មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី​៣​នាក់។  ពួក​គេ​ច្រៀង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់ព្រះ‌អម្ចាស់ ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ​កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
លោក​អសាភ លោក​យេឌូទូន និង​លោក​ហេម៉ន ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច។
 ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២៨៨ នាក់ ដោយ​គិត​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​ជា​អ្នក​ជំនាញ​ខាង​ចម្រៀង​តម្កើង​ព្រះ‌អម្ចាស់ ហើយ​ចេះ​បង្រៀន​ដែរ។  ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខ‌ងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។  ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យ៉ូសែប ជា​កូន​របស់​លោក​អសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដេ‌លីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១០ ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​សាគួរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១១ ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​យីសេរី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១២ ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​នេតា‌នីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៣ ឆ្នោត​ទី​ប្រាំ‌មួយ​ត្រូវ​លើ​លោក​ប៊ូគីយ៉ា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៤ ឆ្នោត​ទី​ប្រាំ​ពីរ​ត្រូវ​លើ​លោក​យេសា‌រេឡា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៥ ឆ្នោត​ទី​ប្រាំ‌បី​ត្រូវ​លើ​លោក​យេសាយ៉ា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៦ ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាតា‌នីយ៉ា​ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៧ ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​ស៊ីម៉ាយ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៨ ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អសារេអែល ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ១៩ ឆ្នោត​ទី​ដប់‌ពីរ​ត្រូវ​លើ​លោក​ហាសា‌នីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២០ រីឯ​ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ស៊ូបា‌អែល ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២១ ឆ្នោត​ទី​ដប់‌បួន​ត្រូវ​លើ​លោក​ម៉ាទីទីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២២ ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​យេរេ‌ម៉ុត ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៣ ឆ្នោត​ទី​ដប់​ប្រាំ‌មួយ​ត្រូវ​លើ​លោក​ហាណានីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៤ ឆ្នោត​ទី​ដប់​ប្រាំ​ពីរ​ត្រូវ​លើ​លោក​យ៉ូបេកាសា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៥ ឆ្នោត​ទី​ដប់​ប្រាំ‌បី​ត្រូវ​លើ​លោក​ហាណានី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៦ ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាឡូទី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៧ ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​អេលី‌យ៉ាតា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៨ ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​ហូទៀរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ២៩ ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​គីដាល់ទី ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ៣០ ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ម៉ាហា‌ស៊ីយ៉ូត ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។ ៣១ ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​រូម៉ាមទី-‌អេស៊ែរ ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។
២៦
ក្រុម​ឆ្មាំ​ទ្វារ
 ពួក​ឆ្មាំ​ទ្វារ​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ:
ក្នុង​ចៅ​លោក​កូរេ មាន​លោក​មេសេ‌លេមីយ៉ា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អសាភ។  កូន​របស់​លោក​មេសេ‌លេមីយ៉ា​គឺ​លោក​សាការី ជា​កូន​ច្បង លោក​យេឌី‌យ៉ាអែល​ជា​កូន​បន្ទាប់ លោក​សេបា‌ឌីយ៉ា​ជា​កូន​ទី​បី លោក​យ៉ាតនី‌អែល​ជា​កូន​ទី​បួន  លោក​អេឡាំ​ជា​កូន​ទី​ប្រាំ លោក​យ៉ូហាណន​ជា​កូន​ទី​ប្រាំ‌មួយ និង​លោក​អេលី‌យ៉ូណៃ​ជា​កូន​ទី​ប្រាំ​ពីរ។
 កូន​របស់​លោក​អូបេដ-‌អេដុម​មាន​លោក​សេម៉ាយ៉ា​ជា​កូន​ច្បង លោក​យេហូ‌សេបាត​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាការ​ជា​កូន​ទី​បួន លោក​នេតា‌នេអែល​ជា​កូន​ទី​ប្រាំ  លោក​អាំមីអែល​ជា​កូន​ទី​ប្រាំ‌មួយ លោក​អ៊ីសាការ​ជា​កូន​ទី​ប្រាំ​ពីរ លោក​ពេអ៊ូលតៃ​ជា​កូន​ទី​ប្រាំ‌បី ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក។
 លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​អូបេដ-‌អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។  កូន​របស់​លោក​សេម៉ាយ៉ា​មាន​លោក​អូតនី លោក​រេផាអែល លោក​អូបេដ លោក​អែល​សេបាដ ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​គឺ លោក​អេលី និង​លោក​សេម៉ា‌គីយ៉ា ដែល​ជា​មនុស្ស​ដ៏​អង់‌អាច។  អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​អូបេដ-‌អេដុម។ ខ្លួន​គេ​ផ្ទាល់ និង​កូន​ចៅ ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​មនុស្ស​អង់‌អាច ព្រោះ​ពួក​គេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ។ កូន​ចៅ​របស់​លោក​អូបេដ-‌អេដុម​មាន​ចំនួន​ទាំង​អស់ ៦២​នាក់។
 លោក​មេសេ‌លេមីយ៉ា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ មាន​ចំនួន ១៨​នាក់​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច។
១០ រីឯ​កូន​របស់​លោក​ហូសា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​មេរ៉ារី មាន: លោក​ស៊ីមរី​ជា​មេ​ក្រុម​គ្រួសារ គាត់​មិន​មែន​ជា​កូន​ច្បង​ទេ តែ​ឪពុក​គាត់​បាន​លើក​គាត់​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​គ្រួសារ ១១ លោក​ហ៊ីលគីយ៉ា​ជា​កូន​បន្ទាប់ លោក​តេបា‌លីយ៉ា​ជា​កូន​ទី​បី លោក​សាការី​ជា​កូន​ទី​បួន។ កូន​ចៅ និង​បង‌ប្អូន​របស់​លោក​ហូសា មាន​ចំនួន​ទាំង​អស់ ១៣​នាក់។
១២ ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​គេ មាន​មុខ‌ងារ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១៣ ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់។ ១៤ ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មីយ៉ា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាការី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាការី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។ ១៥ លោក​អូបេដ-‌អេដុម​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ត្បូង ហើយ​កូនៗ​របស់​គាត់​ត្រូវ​យាម​ឃ្លាំង។ ១៦ រីឯ​លោក​ស៊ូពីម និង​ហូសា ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​លិច និង​ទ្វារ​សាលេ‌កេត នៅ​ត្រង់​ផ្លូវ​ឡើង​ទៅ​លើ។ ក្រុម​អ្នក​យាម​ចែក​វេន​គ្នា​ដូច​ត​ទៅ: ១៧ នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​ពួក​លេវី​ប្រចាំ​ការ​ប្រាំ‌មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ជើង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ត្បូង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បួន​នាក់​ទៀត​យាម​ឃ្លាំង ដោយ​ចែក​គ្នា​ជា​ពីរ​ក្រុម។ ១៨ រីឯ​ប៉ែក​ខាង​បន្ទប់​អម ដែល​ស្ថិត​នៅ​ទិស​ខាង​លិច មាន​បួន​នាក់​យាម​នៅ​តាម​ផ្លូវ និង​ពីរ​នាក់​ទៀត​យាម​នៅ​មាត់​ទ្វារ​បន្ទប់​អម​នោះ។ ១៩ អ្នក​ទាំង​នេះ​ជា​ក្រុម​ឆ្មាំ​ទ្វារ ដែល​ជ្រើស‌រើស​ពី​ចំណោម​កូន​ចៅ​លោក​កូរេ និង​កូន​ចៅ​លោក​មេរ៉ារី។
មុខ‌ងារ​របស់​ពួក​លេវី​មួយ​ចំនួន​ទៀត
២០ ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ និង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌អង្គ។ ២១ ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាដន​នៃ​អំបូរ​គែរសូន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​យេហ៊ី‌អេលី ២២ ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេតាំ និង​លោក​យ៉ូអែល ជា​ប្អូន។ ពួក​គេ​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់២៣ រីឯ​ក្នុង​ចំណោម​កូន​ចៅ​លោក​អាំរ៉ាម កូន​ចៅ​លោក​យីសារ កូន​ចៅ​លោក​ហេប្រូន និង​កូន​ចៅ​លោក​អ៊ូស៊ីអែល ២៤ មាន​លោក​សេប៊ូអែល ជា​ពូជ‌ពង្ស​របស់​លោក​គែរសូម កូន​របស់​លោក​ម៉ូសេ ជា​អភិ‌រក្ស​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​នោះ។ ២៥ រីឯ​ក្រុម​ញាតិ​របស់​គាត់ ដែល​ជា​កូន​ចៅ​របស់​លោក​អេលី‌យេសែរ មាន​លោក​រេហាប៊ីយ៉ា ដែល​ជា​ឪពុក​របស់​លោក​យេសា‌យ៉ា ជា​ឪពុក​របស់​លោក​យ៉ូរ៉ាម ជា​ឪពុក​របស់​លោក​ស៊ីគរី ជា​ឪពុក​របស់​លោក​សេឡូមីត។ ២៦ លោក​សេឡូមីត និង​បង‌ប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ‌កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ២៧ វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជ័យ‌ភ័ណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។ ២៨ វត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាមូអែល ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​សាអ៊ូល ជា​បុត្រ​របស់​លោក​គីស លោក​អាប់នែរ ជា​កូន​របស់​លោក​នែរ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​បាន​ថ្វាយ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សេឡូ‌មីត និង​បង‌ប្អូន​របស់​គាត់។
២៩ ក្នុង​ចំណោម​កូន​ចៅ​លោក​យីសារ លោក​កេណា‌នីយ៉ា និង​កូនៗ​របស់​គាត់ ទទួល​បន្ទុក​ផ្នែក​រដ្ឋ‌បាល​នៃ​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​អ្នក​គ្រប់‌គ្រង និង​ជា​ចៅ‌ក្រម។ ៣០ ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសា‌ប៊ីយ៉ា និង​បង‌ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច ចំនួន ១៧០០ នាក់ មាន​ភារ‌កិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រា‌អែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ហើយ​បំពេញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ថ្វាយ​ស្តេច។ ៣១ នៅ​ឆ្នាំ​ទី​សែ‌សិប​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ គេ​ស្រាវ‌ជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន មាន​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យ៉ាស៊ែរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរីយ៉ា​ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។ ៣២ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​យេរី‌យ៉ា ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ ២៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច និង​ជា​មេ​ក្រុម​គ្រួសារ ឲ្យ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដើម្បី​បំពេញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ និង​កិច្ច‌ការ​របស់​ស្តេច។
២៧
ការ​ចាត់​ចែង​អាជ្ញា‌ធរ​ទាហាន
 នេះ​ជា​បញ្ជី​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​បម្រើ​ការ‌ងារ​ថ្វាយ​ស្តេច តាម​ចំនួន​មេ​ក្រុម​គ្រួសារ មេ‌បញ្ជា‌ការ មេ‌កង មេ​ក្រុម និង​នាយ​ទាហាន ដែល​ជា​ជំនួយ​របស់​ស្តេច ក្នុង​ការ​ចែក​វេន​កង‌ពល​ចេញ​ទៅ​ប្រតិបត្តិ​ការ រៀង​រាល់​ខែ ក្នុង​មួយ​ឆ្នាំៗ។ កង‌ពល​នីមួយៗ​មាន​ទាហាន ២៤ ០០០ នាក់។
 កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសូបាម ជា​កូន​របស់​លោក​សាប់ឌី។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។  លោក​យ៉ាសូបាម​ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជា‌ការ​កង‌ទ័ព​ទាំង​អស់។  កង‌ពល​ទី​ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជ‌ពង្ស​របស់​លោក​អហូអា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់ ហើយ​មាន​លោក​មីកឡូត​ជា​សហ‌មេ‌បញ្ជា‌ការ។  មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណាយ៉ា ជា​កូន​របស់​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។  លោក​បេណាយ៉ា​ជា​វីរ‌បុរស​ម្នាក់​ក្នុង​ចំណោម​វីរ‌បុរស​ទាំង​សាម‌សិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមី‌សាដាប់ ជា​កូន​របស់​គាត់ ក៏​ស្ថិត​នៅ​ក្នុង​កង‌ពល​នេះ​ដែរ។  កង‌ពល​ទី​បួន ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បួន ដឹក​នាំ​ដោយ​លោក​អសាអែល ជា​ប្អូន​របស់​លោក​យ៉ូអាប់។ កូន​របស់​គាត់​គឺ លោក​សេបាឌីយ៉ា ជា​មេ​បញ្ជា‌ការ​រង។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។  កង‌ពល​ទី​ប្រាំ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ ដឹក​នាំ​ដោយ​លោក​មេ​បញ្ជា‌ការ​សាមូត​នៃ​អំបូរ​យីសរ៉ា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។  កង‌ពល​ទី​ប្រាំ‌មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ‌មួយ ដឹក​នាំ​ដោយ​លោក​អ៊ីរ៉ា ជា​កូន​របស់​លោក​អ៊ីកែស ជា​អ្នក​ក្រុង​តេកូអា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១០ កង‌ពល​ទី​ប្រាំ​ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​ពីរ ដឹក​នាំ​ដោយ​លោក​ហេលែស ជា​ពូជ‌ពង្ស​របស់​លោក​ពេឡូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១១ កង‌ពល​ទី​ប្រាំ‌បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ‌បី ដឹក​នាំ​ដោយ​លោក​ស៊ីបបេកាយ ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូសាយ​នៃ​អំបូរ​សេរ៉ា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១២ កង‌ពល​ទី​ប្រាំ​បួន ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បួន ដឹក​នាំ​ដោយ​លោក​អប៊ីយេស៊ែរ ជា​អ្នក​ភូមិ​អាណា‌តូត ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១៣ កង‌ពល​ទី​ដប់ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់ ដឹក​នាំ​ដោយ​លោក​ម៉ារ៉ាយ ជា​អ្នក​ស្រុក​នេតូផា នៃ​អំបូរ​សេរ៉ា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១៤ កង‌ពល​ទី​ដប់​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់​មួយ ដឹក​នាំ​ដោយ​លោក​បេណាយ៉ា ជា​អ្នក​ស្រុក​ពីរ៉ាតូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ ១៥ កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហែលដាយ ជា​អ្នក​ស្រុក​នេតូ‌ផា​នៃ​អំបូរ​អូតនីអែល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។
ការ​ចាត់​ចែង​អាជ្ញា‌ធរ​ស៊ីវិល
១៦ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:
មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​អេលី‌យេស៊ែរ ជា​កូន​របស់​លោក​ស៊ីគរី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ស៊ីម៉ូន គឺ​លោក​សេផា‌ទីយ៉ា ជា​កូន​របស់​លោក​ម៉ាកា។ ១៧ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​លេវី គឺ​លោក​ហាសា‌ប៊ីយ៉ា ជា​កូន​របស់​លោក​កេមូអែល។ រីឯ​មេ​ដឹក​នាំ​កូន​ចៅ​របស់​លោក​អរ៉ុន គឺ​លោក​សាដុក។ ១៨ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​យូដា​គឺ​លោក​អេលីហ៊ូ ជា​បង​របស់​ព្រះ‌បាទ​ដាវីឌ។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីសាការ​មាន​លោក​អូមរី ជា​កូន​របស់​លោក​មីកាអែល។ ១៩ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​សាប៊ូឡូន​គឺ​លោក​យីសម៉ា‌យ៉ា ជា​កូន​របស់​លោក​អូបា‌ឌីយ៉ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ណែបថាលី គឺ​លោក​យេរី‌ម៉ុត ជា​កូន​របស់​អាសរីអែល។ ២០ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​អសា‌ស៊ីយ៉ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​គឺ​លោក​យ៉ូអែល ជា​កូន​របស់​លោក​ពេដា‌យ៉ា។ ២១ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ​លោក​អ៊ីដូ ជា​កូន​របស់​លោក​សាការី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន គឺ​លោក​យ៉ាស៊ីអែល ជា​កូន​របស់​លោក​អាប់នែរ។ ២២ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អសារែល ជា​កូន​របស់​លោក​យេរូ‌ហាំ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
២៣ ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។ ២៤ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចាប់​ផ្តើម​ជំរឿន​ប្រជាជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​អ៊ីស្រា‌អែល ព្រោះ​តែ​ការ​នេះ។ ដូច្នេះ ចំនួន​សរុប​របស់​ប្រជាជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ឡើយ។
អ្នក​គ្រប់‌គ្រង​រាជ​ទ្រព្យ
២៥ លោក​អាស‌ម៉ាវេត កូន​របស់​លោក​អឌី‌អែល ជា​អ្នក​មើល​ខុស​ត្រូវ​លើ​រាជ​ទ្រព្យ។ រីឯ​ទ្រព្យ‌សម្បត្តិ​នៅ​តាម​ស្រែ​ចម្ការ តាម​ក្រុង តាម​ភូមិ និង​តាម​ដំណាក់​នានា មាន​លោក​យ៉ូណាថាន កូន​របស់​លោក​អសា‌រីយ៉ា ជា​អ្នក​មើល​ខុស​ត្រូវ។ ២៦ លោក​អេសរី ជា​កូន​របស់​លោក​កេលូប មើល​ខុស​ត្រូវ​លើ​ពួក​កសិករ ដែល​ធ្វើ​ស្រែ​ចម្ការ​ថ្វាយ​ស្តេច។ ២៧ លោក​ស៊ីម៉ាយ ជា​អ្នក​ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ស្តេច។ លោក​សាបឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​តាម​ចម្ការ។ ២៨ លោក​បាល‌ហាណន ជា​អ្នក​ក្រុង​កេឌែរ មើល​ខុស​ត្រូវ​លើ​ចម្ការ​អូលីវ និង​ចម្ការ​ឧទុម្ពរ​នៅ​តំបន់​វាល​ទំនាប។ លោក​យ៉ូអាស ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ប្រេង។ ២៩ លោក​ស៊ីតរ៉ាយ ជា​អ្នក​ស្រុក​សារ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​ស្រុក​សារ៉ូន។ លោក​សាផាត ជា​កូន​របស់​លោក​អាដឡាយ មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។ ៣០ លោក​អប៊ីល ជា​ជន​ជាតិ​អ៊ីស្មាអែល មើល​ខុស​ត្រូវ​លើ​ហ្វូង​អូដ្ឋ។ លោក​យេឌីយ៉ា ជា​អ្នក​ស្រុក​មេរ៉ូណូត មើល​ខុស​ត្រូវ​លើ​ហ្វូង​លា។ ៣១ លោក​យ៉ាស៊ីស ជា​ជន​ជាតិ​ហាការ មើល​ខុស​ត្រូវ​លើ​ហ្វូង​ចៀម និង​ពពែ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​គ្រប់‌គ្រង​លើ​ទ្រព្យ‌សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ។
អ្នក​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ
៣២ លោក​យ៉ូណាថាន ដែល​ត្រូវ​ជា​ឪពុក‌មា​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ទី​ប្រឹក្សា​របស់​ស្តេច។ លោក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​ចេះ​ដឹង​ជ្រៅ​ជ្រះ។ លោក​យេហ៊ី‌អែល ជា​កូន​របស់​លោក​ហាក់‌មូនី ជា​គ្រូ​បាធ្យាយ​បុត្រ​របស់​ស្តេច។ ៣៣ លោក​អហ៊ី‌តូផែល​ក៏​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ដែរ។ លោក​ហ៊ូសាយ ជា​ជន​ជាតិ​អារគី ជា​មិត្ត​របស់​ស្តេច។ ៣៤ លោក​យេហូ‌យ៉ាដា​ជា​កូន​របស់​លោក​បេណាយ៉ា និង​លោក​អប៊ីយ៉ា បាន​បន្ត​មុខ‌ងារ​របស់​លោក​អហ៊ី‌តូផែល។ លោក​យ៉ូអាប់​ជា​មេ​បញ្ជា‌ការ​កង‌ទ័ព​របស់​ស្តេច។
២៨
ព្រះ‌បាទ​ដាវីឌ​ស្នើ​តែង‌តាំង​សម្តេច​សាឡូម៉ូន​ឲ្យ​ឡើង​ស្នង​រាជ្យ
 ព្រះ‌បាទ​ដាវីឌ​បាន​កោះ​ហៅ​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ មេ​បញ្ជា‌ការ​កង‌ពល​នានា​ដែល​បម្រើ​ស្តេច មេ‌កង មេ​ក្រុម អស់​អ្នក​ដែល​គ្រប់‌គ្រង​លើ​រាជ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ស្តេច ព្រម​ទាំង​ពួក​រាជ​បុត្រ ពួក​មហាតលិក ពួក​វីរ‌ជន និង​ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។  ព្រះ‌បាទ​ដាវីឌ​ក្រោក​ឈរ​ឡើង រួច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖
«បង‌ប្អូន និង​ប្រជា‌រាស្ដ្រ​របស់​ខ្ញុំ​អើយ ចូរ​ស្ដាប់! ខ្ញុំ​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​ជា​កំណល់​ព្រះ‌បាទា​របស់​ព្រះ​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នេះ  ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។  ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល បាន​ជ្រើស‌រើស​ខ្ញុំ​ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ព្រះ‌អង្គ​បាន​ជ្រើស‌រើស​កុល‌សម្ព័ន្ធ​យូដា ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុល‌សម្ព័ន្ធ​យូដា ព្រះ‌អង្គ​ជ្រើស‌រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​លើក​ខ្ញុំ​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។  ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះ‌អង្គ​ជ្រើស‌រើស​សាឡូម៉ូន​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល ជា​អាណា‌ចក្រ​របស់​ព្រះ‌អង្គ។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សាឡូម៉ូន ជា​បុត្រ​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទី‌លាន​របស់​យើង ដ្បិត​យើង​ជ្រើស‌រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។  ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង​យ៉ាង​ខ្ជាប់‌ខ្ជួន​ដូច​សព្វ​ថ្ងៃ យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​គេ​នៅ​ស្ថិត‌ស្ថេរ អស់​កល្ប‌ជានិច្ច”។  ឥឡូវ​នេះ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់ ហើយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​នៃ​យើង ដែល​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​អស់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។  រីឯ​បុត្រ​វិញ សាឡូម៉ូន​អើយ! ចូរ​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​បិតា ហើយ​គោរព​បម្រើ​ព្រះ‌អង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិត​ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​បុត្រ​ស្វែង​រក​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ឲ្យ​បុត្រ​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​បុត្រ​បោះ​បង់​ចោល​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​លះ‌បង់​ចោល​បុត្រ​រហូត​ត​ទៅ។ ១០ ឥឡូវ​នេះ ចូរ​ពិចារណា​ចុះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស​បុត្រ​ឲ្យ​សង់​ព្រះ‌ដំណាក់ ទុក​ជា​ទី‌សក្ការៈ។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ចុះ!»។
១១ ព្រះ‌បាទ​ដាវីឌ​បាន​ប្រគល់​គម្រោង​សាង​សង់​ទី‌សក្ការៈ ព្រម​ទាំង​បន្ទប់​អម ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​សម្តេច​សាឡូម៉ូន។ ១២ ព្រះ‌បាទ​ដាវីឌ​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្តេច​បាន​គិត‌គូរ​នឹង​ធ្វើ សម្រាប់​ទី‌លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ សម្រាប់​ដាក់​ទ្រព្យ​នៃ​ព្រះ‌ដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។ ១៣ ស្តេច​ប្រគល់​បញ្ជី​ពួក​បូជា‌ចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ច‌ការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ ១៤ ស្តេច​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សម្រាប់​ការ​ប្រើ‌ប្រាស់​គ្រប់​បែប​យ៉ាង ១៥ ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើ‌ប្រាស់​របស់​ចង្កៀង​នីមួយៗ ១៦ ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់ ១៧ ទម្ងន់​របស់​សម ផើង​សម្រាប់​ប្រោះ​ឈាម ថូ​សម្រាប់​ពិធី​ច្រួច‌ស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ ១៨ ទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ​សម្រាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ខេរូប៊ីម​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់១៩ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក​ក្នុង​ឯក‌សារ ដែល​បិតា​បាន​ទទួល​ពី​ព្រះ‌អម្ចាស់។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។
២០ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្តេច​សាឡូម៉ូន ជា​បុត្រ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ឲ្យ​បាន​សម្រេច! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បិតា​នឹង​គង់​ជា​មួយ​បុត្រ រហូត​ដល់​ការ‌ងារ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​សម្រេច​ចប់​សព្វ​គ្រប់ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​បុត្រ​ឲ្យ​នៅ​តែ​ឯង​ឡើយ។ ២១ ពួក​បូជា‌ចារ្យ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សម្រាប់​បម្រើ​ការ‌ងារ​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​បុត្រ ដើម្បី​ជួយ​សម្រេច​ការ‌ងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​បុត្រ​ដែរ»។
២៩
តង្វាយ​សម្រាប់​ការ​សាង​សង់​ព្រះ‌វិហារ
 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់ ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ‌ធេង​ណាស់ ដ្បិត​ព្រះ‌ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ថ្វាយ​ព្រះ‌ជា‌អម្ចាស់។  ខ្ញុំ​បាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិរស ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចម្រុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។  មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ខ្លាំង​ណាស់  គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ​ពីរ‌ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។  ថ្ងៃ​នេះ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់?»។
 ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មេ‌កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្តេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត  ថ្វាយ​ជា​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ‌ពាន់​ហាប ប្រាក់​កាក់​ចំនួន​មួយ‌ម៉ឺន ប្រាក់​សុទ្ធ​មួយ‌ម៉ឺន​ហាប លង្ហិន​មួយ‌ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។  អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ​ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គែរសូន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  ប្រជាជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ជា​ខ្លាំង​ដែរ។
ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​ដាវីឌ
១០ ព្រះ‌បាទ​ដាវីឌ​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្តេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រា‌អែល ជា​បុព្វ‌បុរស​របស់​យើង តាំង​ពី​អស់​កល្ប‌ជានិច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ! ១១ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុង​រឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។ ១២ ព្រះ‌អង្គ​ជា​ប្រភព​នៃ​ទ្រព្យ‌សម្បត្តិ និង​សិរី‌រុង​រឿង ហើយ​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។ ១៣ បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ និង​កោត​សរសើរ​ព្រះ‌នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។ ១៤ តើ​ទូល‌បង្គំ​ជា​អ្វី? តើ​ប្រជា‌រាស្ដ្រ​របស់​ទូល‌បង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះ‌អង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះ‌អង្គ ក៏​ជា​របស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។ ១៥ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្តោះ‌អាសន្ន ដូច​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែន‌ដី​នេះ ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិត‌ស្ថេរ​ឡើយ។ ១៦ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ‌សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក សង់​ព្រះ‌ដំណាក់​សម្រាប់​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌អង្គ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ។ ១៧ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ស្មោះ‌ត្រង់។ ហេតុ​នេះ ទូល‌បង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌អង្គ ដោយ​ចិត្ត​ស្មោះ​ហើយ ទូល‌បង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះ‌អង្គ​ដែរ។ ១៨ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ​ជា‌និច្ច​ផង។ ១៩ សូម​ប្រោស​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ កាន់​តាម​បញ្ជា ដំបូន្មាន និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហើយ​ប្រតិបត្តិ​តាម​ឥត​ងាក‌រេ​ឡើយ ដើម្បី​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​ដែល​ទូល‌បង្គំ​ត្រៀម​ទុក​នេះ»។
២០ បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​គោរព​ស្តេច។
ព្រះ‌បាទ​សាឡូម៉ូន​ឡើង​គ្រង​រាជ្យ
២១ លុះ​ស្អែក​ឡើង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ទាំង​មូល ចំពោះ​ព្រះ‌អម្ចាស់ គឺ​មាន​គោ​បា ១ ០០០ ក្បាល ចៀម​ឈ្មោល ១ ០០០ ក្បាល និង​កូន​ចៀម ១ ០០០ ក្បាល ដោយ​មាន​ស្រា​ដែល​ត្រូវ​ច្រួច​​ជា​មួយ ព្រម​ទាំង​យញ្ញ‌បូជា​យ៉ាង​ច្រើន​ទៀត​សម្រាប់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល។ ២២ នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី​តែង‌តាំង​សម្តេច​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា​ក្សត្រ ព្រម​ទាំង​ចាក់​ប្រេង​អភិសេក​ស្តេច​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក​ជា​បូជា‌ចារ្យ។ ២៣ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌អម្ចាស់ ដើម្បី​ស្នង​រាជ‌សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ប្រកប​ដោយ​ជោគ‌ជ័យ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​នាំ​គ្នា​ស្ដាប់​បង្គាប់​ព្រះ‌បាទ​សាឡូម៉ូន។ ២៤ មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ២៥ ព្រះ‌អម្ចាស់​លើក​តម្កើង​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​កាន់​តែ​ឧត្តុង្គ‌ឧត្ដម នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​ស្តេច​បាន​ថ្កុំ‌ថ្កើង​លើស​ស្តេច​ស្រុក​អ៊ីស្រា‌អែល​មុនៗ។
ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត
២៦ ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​យេសាយ បាន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ ២៧ ស្តេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ​ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ២៨ ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌‌សប្បាយ មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ​ត​ពី​បិតា។ ២៩ រាជ‌កិច្ច​របស់​ព្រះ‌បាទ​ដាវីឌ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ច‌ការ​របស់​លោក​សាមូអែល ជា​គ្រូ​ទាយ សៀវភៅ​កិច្ច‌ការ​របស់​លោក​យ៉ូណាថាន ជា​ព្យាការី និង​សៀវភៅ​កិច្ច‌ការ​របស់​លោក​កាដ ជា​គ្រូ​ទាយ​ដែរ។ ៣០ គេ​ក៏​រៀប​រាប់​អំពី​រាជ‌សម្បត្តិ និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្តេច ព្រម​ទាំង​ហេតុ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជ‌កាល​របស់​ស្តេច ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ក្នុង​អាណា‌ចក្រ​ដទៃ​ទៀត។
860 Views

Theme: Overlay by Kaira