អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៤,១៨-២១.២៣ខ-២៩; ៤៥,១-៥

កូនៗលោកយ៉ាកុបត្រឡប់ពីស្រុកកាណាន ទាំងនាំបេនយ៉ាមីនជាប្អូនពៅមកជាមួយ​ផង។ រាជបម្រើនាំពួកគេទៅជួបលោកយ៉ូសែប។ លោកយូដាខិតចូលទៅជិតលោក​យ៉ូសែប ហើយអង្វរថា៖ «លោកម្ចាស់! សូមមេត្ដាអនុញ្ញាតឱ្យខ្ញុំប្របាទជម្រាបជូន​លោកម្ចាស់ស្ដាប់មួយម៉ាត់សិន សូមកុំខិងនឹងខ្ញុំប្របាទឡើយ! ដ្បិតលោកម្ចាស់មាន​អំណាចស្មើនឹងព្រះបាទផារ៉ោនដែរ។ លោកម្ចាស់បានសួរយើងខ្ញុំថា “​អ្នករាល់គ្នាមាន​ឪពុក មានប្អូនទៀតឬទេ!​”។ យើងខ្ញុំបានជម្រាប់លោកម្ចាស់វិញថា “យើងខ្ញុំមានឪពុក​ចាស់ជរា​ ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ។ បងវាស្លាប់បាត់ទៅហើយ។ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយ​វា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។ លោកម្ចាស់​មានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំវាមកឱ្យយើងថែរក្សាការពារដោយផ្ទាល់!។ បើប្អូនពៅអ្នករាល់គ្នាមិនមកជាមួយទេ នោះអ្នករាល់គ្នា​ពុំអាចជួបមុខយើងបានទៀត​ឡើយ!”។ ពេលយើងខ្ញុំវិលជួបឪពុកយើងខ្ញុំវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។ ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាទៅ​វិញ ទៅរកទិញស្បៀងសម្រាប់ក្រុមគ្រួសារយើងមក”។ យើងខ្ញុំតបទៅគាត់​វិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាច​ទៅជួបមុខលោកនោះបាន លុះត្រាតែមានអាពៅទៅជាមួយ”។ ឪពុកមានប្រសាសន៍មក​យើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធពុកមានកូនតែពីរនាក់ទេ ម្នាក់បាត់ទៅហើយ ប្រហែលមានសត្វព្រៃស៊ីវា ពុកលែងឃើញវារហូតទល់សព្វថ្ងៃ។ ឥឡូវនេះកូនៗចង់​យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជានឹងធ្វើឱ្យ​ពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកនេះទៅទាំងវេទនាជាមិនខាន»។ ពេលនោះ លោកយ៉ូសែបពុំអាចទប់ចិត្តនៅចំពោះមុខអស់អ្នកដែលនៅជុំវិញលោកបាន លោកក៏បញ្ជាឱ្យពួកគេចេញទៅ។ លុះគេចេញអស់ហើយ លោកយ៉ូសែបបង្ហាញ​ឱ្យបងៗស្គាល់។ លោកទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបឮ សូម្បីតែអ្នកនៅក្នុងដំណាក់ព្រះបាទផារ៉ោនក៏ឮដែរ។ លោកមានប្រសាសន៍ទៅបងប្អូនថា៖ «ខ្ញុំហ្នឹងហើយ ជាយ៉ូសែប! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនលោករកពាក្យឆ្លើយ​ពុំបាន ព្រោះគេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញលោកនៅនឹងមុខដូច្នេះ។ លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនទៀតថា៖ «សូមខិតចូលមកជិតខ្ញុំមក!។ ពួកគេ​ក៏ខិតចូលមកជិតលោក។ លោកមានប្រសាសន៍ថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប! ប្អូន​របស់បងៗដែលបងៗបានលក់ឱ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី កុំស្តាយក្រោយព្រោះតែបានលក់ប្អូននោះឡើយ ដ្បិត​ព្រះជាម្ចាស់បានចាត់ប្អូនឱ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ»។

ទំនុកតម្កើងលេខ ១០៥ (១០៤),១៦-២១ បទកាកគតិ

១៦ទ្រង់ធ្វើឱ្យមានទុរ្ភិក្សអត់ឃ្លានអ្នកស្រុករងគ្រោះ
កូនចៅគ្រប់កាយគ្មានអ្វីឆីសោះអ្នកភូមិស្រីប្រុស
យំខ្វះអាហារ
១៧តែទ្រង់ចាត់លោកយ៉ូសែបឱ្យមកដើរមុខប្រជា
តែទាស់បងប្អូនមានចិត្តលេលាលក់លោកធ្វើជា
ទាសករជាតិផ្សេង
១៨គេធ្វើបាបគាត់ដាក់ខ្នោះវាយវាត់រំពាត់ខ្វាត់ខ្វែង
គេយកច្រវាក់ទាក់កគ្មានក្រែងខ្នោះដាក់ខ្វាត់ខ្វែង
រឹបជើងខ្លួនប្រាណ
១៩រហូតហេតុការណ៍កើតឡើងសព្វសារតាមពាក្យលោកបាន
ថ្លែងទុកជាយូរលុះព្រះម្ចាស់មានបន្ទូលថ្កើងថ្កាន
ថាគាត់ស្លូតត្រង់
២០ស្តេចស្រុកអេស៊ីបឱ្យលែងយ៉ូសែបស្រាយទាំងចំណង
ដោះលែងឱ្យរួចទាំងម្ចាស់រាស្ត្រផងក៏មានបំណង
ដោះលែងលោកដែរ
២១គ្រាបន្ទាប់មកស្តេចក៏តាំងលោកឱ្យត្រួតមើលថែ
រក្សារាជវាំងនៅនែបនិត្យក្បែររាជទ្រព្យហូរហែ
ទាំងអស់ទៀតផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៧-១៥

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ ​«ពេលធ្វើដំណើរទៅចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យទទួលជីវិតថ្មី ធ្វើឱ្យមនុស្សឃ្លង់បាន​ស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់​ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ កុំរកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងថង់​ឡើយ ហើយកុំយកថង់យាម កុំយកអាវបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឱ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាត្រូវចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរដោយជូនពរអ្នកផ្ទះនោះឱ្យបានប្រកបដោយសេចក្តីសុខសាន្ត ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្តីសុខសាន្តនោះ សេចក្តីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នានឹងវិលមករក​អ្នករាល់គ្នាវិញ។ បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្តាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នក​រាល់គ្នាផង។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ានឹងទទួលទោសស្រាលជាងអ្នកស្រុកនោះ»។

517 Views

Theme: Overlay by Kaira