អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្ដដា ឆ្នាំ២០២៥

បុណ្យគោរព
សន្តថូម៉ាស ជាគ្រីស្តទូត

លោកម៉ាថាយ លោកយ៉ាកុប និងលោកលូកា ជាអ្នកនិពន្ធគម្ពីរដំណឹងល្អ តែងតំណាលអំពីគ្រីស្តទូតម្នាក់ឈ្មោះថូម៉ាស់។ រឺឯសន្ត​យ៉ូហាន​ហៅលោកថូម៉ាស់នេះថា “ឌីឌីម” ដែរ ឈ្មោះនេះមានន័យថា “កូនភ្លោះ” ។ តាមគម្ពីរដំណឹងល្អលោកថូម៉ាសយល់ច្បាស់អំពីព្រះយេស៊ូត្រូវតែគេធ្វើគុត។ (“មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ យហ ១១,១៦”)។ លោកស្វែងរកសេចក្តីពិតដោយស្មោះអស់ពីចិត្ត ហើយមិនខ្មាសនឹងប្រកាសថា គាត់មិនស្គាល់ផ្លូវ (យហ ១៤,៥៦)។ ពេលព្រះយេស៊ូទទួលព្រះជន្មដ៏រុងរឿង លោកចង់ឃើញសញ្ញាសម្គាល់យ៉ាងច្បាស់ថា ព្រះអង្គមានព្រះជន្មពិតមែន (យហ ២០,២៤-២៩)។​

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២២,១-១៣.១៥-១៩

នៅពេលនោះ ព្រះជាម្ចាស់ល្បងលចិត្តលោកអប្រាហាំ។ ព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំអើយ!»។ លោកឆ្លើយថា៖​«ក្រាបទូលព្រះអម្ចាស់!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកកូនអ្នកមក គឺកូនតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញនៅលើភ្នំដែលយើងនឹង​បង្ហាញប្រាប់អ្នក»។ លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើ​ពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយផង។ លោកពុះអុសសម្រាប់ដុតតង្វាយ រួចក៏ចេញដំណើរឆ្ពោះទៅកន្លែងដែលព្រះជាម្ចាស់បានប្រាប់លោក។ លុះដល់ថ្ងៃទីបី​ លោកងើបមុខឡើងឃើញកន្លែងនោះពីចម្ងាយ។ លោកប្រាប់អ្នកបម្រើថា៖​«ចូរចាំនៅទីនេះសិន ហើយមើលលាផង! ខ្ញុំ និងកូនឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅកន្លែង​នោះ រួចហើយយើងនឹងត្រឡប់មកវិញ»​។ លោកអប្រាហាំយកអុសសម្រាប់ដុតតង្វាយមកឱ្យអ៊ីសាកលី រីឯលោកកាន់ដែក​កេះ និងកាំបិត ហើយទាំងពីរនាក់បណ្តើរគ្នាទៅ។ អ៊ីសាកនិយាយទៅកាន់លោក​អប្រាហាំជាឪពុកថា៖ «ពុក!»។ លោកអប្រាហាំឆ្លើយថា៖ «មានការអីកូន?»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញនៅ​ឯណា?»។ លោកអប្រាហាំឆ្លើយថា៖ «ព្រះជាម្ចាស់នឹងប្រទានឱ្យណ៎ាកូន!»។ បន្ទាប់​​មក អ្នកទាំងពីរក៏បន្តដំណើរទៅមុខទៀត។ លុះអ្នកទាំងពីរមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ហើយ លោក​អប្រាហាំសាងអាសនៈមួយ ហើយយកអុសមកគរពីលើ។ លោកចងអ៊ីសាកជាកូន រួចយកទៅដាក់ពីលើគំនរអុសដែលនៅលើអាសនៈ។ បន្ទាប់មក លោកអប្រាហាំ​លូកដៃទៅយកកាំបិត បម្រុងនឹងសម្លាប់កូន។ ពេលនោះ ស្រាប់តែទេវទូតរបស់ព្រះ​អម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំអើយ! អប្រាហាំ!»។ លោក​អប្រាហាំឆ្លើយថា៖ «ក្រាបទូល!»។ ទេវទូតពោលទៀតថា៖ «កុំប្រហារជីវិតកូនឡើយ! កុំធ្វើអ្វីវាឱ្យសោះ! ដ្បិតឥឡូវនេះ យើងដឹងថា អ្នកពិតជាគោរពកោត​ខ្លាចព្រះជាម្ចាស់មែន គឺអ្នកមិនរួញរានឹងយកកូនតែមួយរបស់អ្នកមកថ្វាយយើង​ឡើយ»។ លោកអប្រាហាំងើបមុខឡើង ឃើញចៀមឈ្មោលមួយជាប់ស្នែងនៅ​គុម្ពោតឈើក្បែរនោះ លោកក៏ទៅចាប់ចៀមនោះមកធ្វើយញ្ញបូជាជំនួសកូន​ប្រុស​គាត់។ ទេវទូតរបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្តងទៀត​ថា៖ «ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកមិនរួញរានឹងយកកូនតែមួយរបស់អ្នកមកថ្វាយយើង យើង​សូម​សន្យាយ៉ាងម៉ឺងម៉ាត់ថា ដូចយើងពិតជាព្រះអម្ចាស់យ៉ាងណា យើងក៏ពិតជានឹងឱ្យ​​ពរអ្នក ហើយនឹងធ្វើឱ្យពូជពង្សអ្នកបានកើនចំនួនច្រើនឡើងៗដូចចំនួនផ្កាយដែល​នៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រយ៉ាងនោះដែរ។ ពូជពង្សអ្នកនឹង​គ្រប់គ្រងលើពួកមារសត្រូវ។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹងឱ្យពរគ្នាទៅវិញទៅមកដោយសារពូជពង្សអ្នក ព្រោះអ្នកបានស្តាប់បង្គាប់យើង»។ លោកអប្រាហាំ​វិល​មកជួបអ្នកបម្រើវិញ រួចនាំគ្នាចេញដំណើរទៅភូមិប៊ែរសេបា។ លោកអប្រាហាំក៏​រស់នៅភូមិប៊ែរសេបានោះ។

ទំនុកតម្កើងលេខ ១១៦ (១១៤),១-៨ បទព្រហ្មគីតិ

ខ្ញុំស្រឡាញ់ព្រះម្ចាស់ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ
សម្លេងសោកទួញយំទទូចសុំទូលអង្វរ
ព្រះអង្គផ្ទៀងព្រះកាណ៌រាល់វេលាដោយស្មោះសរ
ខ្ញុំនឹងស្រែកអង្វរមិនឈប់ឈរមួយជីវិត
ខ្ញុំរងទុក្ខលំបាកគ្មានស្រាន្តស្រាកទាំងភ័យភិត
មច្ចុរាជមករួមរឹតខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ
ខ្ញុំខំអង្វរស្រែកខ្លាំងពន់ពេករកម្ចាស់ថ្លៃ
អាណិតកុំឱ្យក្ស័យសូមប្រណីសង្គ្រោះផង
ព្រះអង្គតែងសន្តោសប្រណីប្រោសមិនដែលហ្មង
សុចរិតយុត្តិធម៌ផងព្រះទ័យទ្រង់មានមេត្តា
ព្រះអម្ចាស់បានជួយអ្នកក្សត់ឱ្យផុតវេទនា
ពេលខ្ញុំធ្លាក់គ្រាំគ្រាព្រះម្ចាស់យាងមកសង្គ្រោះ
ខ្ញុំលែងគិតខ្វល់ខ្វាយអ្វីទាំងឡាយសព្វទាំងអស់
ដ្បិតព្រះម្ចាស់ទ្រង់ប្រោសប្រទានខ្ញុំឱ្យសុខសាន្ត
ព្រះអង្គបានរំដោះខ្ញុំផុតគ្រោះបានរស់រាន
ការពារជ្រែងទប់ប្រាណខ្ញុំដើរបានមិនភ័យសោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៧ ១.៣

អាលេលូយ៉ា! អាលេលូយ៉ា!
គួរឱ្យយើងនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,១-៨

នៅគ្រានោះ ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រទៅក្រុងកាផានុម ជាក្រុងរបស់ព្រះ​អង្គវិញ។ ពេលនោះមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់ មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការ​ថា៖«កូនអើយ! ចូរក្លាហានឡើង ព្រះជាម្ចាស់អត់ទោសឱ្យអ្នកបានរួចពីបាប​ហើយ!»។ ពួកធម្មចារ្យខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖«អ្នកនេះប្រមាថព្រះជា​ម្ចាស់!» ។ ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖​«ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? បើខ្ញុំនិយាយថា “ព្រះជាម្ចាស់អត់ទោសឱ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លា​មួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា នៅក្នុងលោកនេះ​បុត្រមនុស្សមានអំណាចនឹងអត់ទោស ឱ្យមនុស្សបានរួចពីបាប»។ ព្រះអង្គក៏មាន​​ព្រះបន្ទូលទៅអ្នកខ្វិនថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញ​ទៅ!»។ អ្នកខ្វិនក៏ក្រោកឡើង ហើយដើរត្រឡប់ទៅផ្ទះវិញ។ កាលមហាជនឃើញដូច្នេះ គេកោតខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿង​ព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះ ដល់មនុស្សលោក។

488 Views

Theme: Overlay by Kaira