អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស

ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៩,៦-១១

បងប្អូនជាទីស្រឡាញ់!
សូមចងចាំសុភាសិតនេះថា «អ្នកណាព្រោះតិច អ្នកនោះក៏​ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូរណ៍ ក៏ច្រូតបានផលច្រើនបរិបូរណ៍ដែរ»។​ ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ដ ដោយមិននឹកស្ដាយឬទើសទាល់​ឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែលធ្វើអំណោយដោយចិត្ដរីករាយ។​ ព្រះអង្គអាចប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឱ្យបងប្អូនមានអ្វីៗ​​ទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូរណ៍​សម្រាប់ចែកទានផង ដូចមានចែងទុកមកថា «មនុស្សល្អចែកទានឱ្យអ្នកក្រ សេចក្ដី​សុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ»។ ព្រះអង្គដែលប្រទានគ្រាប់ពូជ​ឱ្យបងប្អូន ​និងឱ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឱ្យសេចក្ដីសុចរិតរបស់​បងប្អូនបង្កើតផលបានច្រើនឡើយ​ថែមទៀត។ ព្រះអង្គនឹងធ្វើឱ្យបងប្អូនទៅជាអ្នក​មានគ្រប់វិស័យទាំងអស់ ដើម្បីឱ្យបងប្អូនមានចិត្ដសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឱ្យអ្នក​ឯទៀតៗអរព្រះគុណព្រះជាម្ចាស់ ដោយយើងជួយគេ។

ទំនុកតម្កើងលេខ ១១២ (១១១),១-៥.៩ បទពាក្យ ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្ដិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្ដក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
ក្នុងផ្ទះមនុស្សដែលមានចិត្ដធម៌មានទ្រព្យបវរល្អប្រណីត
សេចក្ដីសុចរិតនៅស្ថេរស្ថិតព្រះអង្គអាណិតឱ្យពរជាប់
ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្ដគាត់ប្រណីល្អគួរគាប់សន្ដោសលើសព្វមនុស្សប្រុសស្រី
មនុស្សណាដែលមានចិត្ដទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
គាត់តែងចែកទានដល់អ្នកក្រដោយចិត្ដស្មោះសរស្ម័គ្រពិតៗ
ចិត្ដគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២, ៣,៤

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាចូលចិត្តធម៌វិន័យរបស់ព្រះអម្ចាស់ជាមនុស្សសុចរិត មានចិត្តស្រឡាញ់អាណិតមេត្តាដល់គេ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,១.៦.១៦-១៨

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួក​គេថា៖ «កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីឱ្យគេឃើញនោះឡើយ។ ធ្វើ​បែបនេះ អ្នករាល់គ្នាពុំទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន​បរមសុខទេ។ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្តែងៗ ដូចពួកមាន​ពុតតែងធ្វើនៅក្នុងធម្មសាលា ឬនៅតាមដងផ្លូវ ដើម្បីឱ្យមនុស្សម្នាកោត សរសើរនោះ​ឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ! រីឯអ្នកវិញ កាលណាដៃស្តាំអ្នកធ្វើទាន មិនបាច់ឱ្យដៃឆ្វេងដឹងឡើយ ដើម្បី​ឱ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើ នៅក្នុងទីស្ងាត់កំបាំង ទ្រង់ប្រទានរង្វាន់មកអ្នកវិញ។ កាលណាអ្នករាល់គ្នាអធិដ្ឋាន កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិដ្ឋាននៅក្នុងធម្មសាលា និងនៅត្រង់​ថ្នល់កែង ដើម្បីឱ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា​ ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិដ្ឋាន ត្រូវ​ចូលទៅក្នុងបន្ទប់បិទទ្វារឱ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រ​ទានរង្វាន់មកអ្នកជាពុំខាន។ កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឱ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង កុំឱ្យមនុស្សម្នាឃើញថា អ្នកតមឡើយ ឱ្យតែព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ។ ពេលនោះព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។

211 Views

Theme: Overlay by Kaira