- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃព្រហស្បត្ដិ៍ អាទិត្យទី០៧
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយាងមកប្រែចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យបានគាប់ព្រះហឫទ័យព្រះអង្គ និងស្ម័គ្រចិត្តធ្វើតាមព្រះបំណងព្រះអង្គគ្រប់ពេលវេលាផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២២,៣០;២៣,៦-១១
ជនជាតិយូដាចាប់លោកប៉ូលបញ្ជូនទៅនាយទាហានរ៉ូមុំាង។ នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុដែលនាំឱ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឱ្យគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាឱ្យពួកមហាបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលជួបជុំគ្នា ហើយឱ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំមានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកមានប្រសាសន៍ខ្លាំងៗនៅកណ្តាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារីស៊ី ឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្តីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីឈ្លោះប្រកែកគ្នា ធ្វើឱ្យអង្គប្រជុំបាក់បែក។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់រស់ឡើងវិញ និងពុំជឿថាមានទេវទូត ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយធម្មាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវទូតណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ»។ លោកមេបញ្ជាការឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ក៏បញ្ជាឱ្យកងទាហានចុះមកនាំលោកប៉ូលចេញពីកណ្តាលចំណោមពួកគេចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្តល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្តល់សក្ខីភាពអំពីយើងនៅក្រុងយេរូសាឡឹមនេះដែរ»។
ទំនុកតម្កើងលេខ ១៦(១៥),១.៥.៧-១១ បទពាក្យ ៧
១ | ឱ!ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំសុំឱ្យសុខសាន | |
ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
៩ | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
១០ | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
ដោយព្រះអង្គគង់នៅខាងស្ដាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ប្រសិនបើយើងស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់ យើងក៏ស្ថិតនៅជាប់នឹងព្រះជាម្ចាស់ដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,២០-២៦
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ទូលបង្គំមិនអង្វរព្រះអង្គឱ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឱ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឱ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកមែន។ រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ឱ្យទៅគេហើយ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឱ្យទូលបង្គំនៅក្នុងគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន។ ដូច្នេះ មនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ឱព្រះបិតាអើយ! ទូលបង្គំចង់ឱ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំបាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឱ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ។ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកមែន។ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឱ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឱ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏សុចរិត! កាលពីដើម ព្រះយេស៊ូអង្វរព្រះអង្គសម្រាប់អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ សូមឱ្យគេរួបរួមគ្នាជាអង្គតែមួយ។ យើងខ្ញុំសូមរួមក្នុងសក្ការបូជារបស់ព្រះគ្រីស្ត សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយាងមកបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ ធ្វើជាព្រះសហគមន៍តែមួយផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏វិសុទ្ធ ពេលយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្តយើងខ្ញុំរួបរួមយ៉ាងជិតស្និទ្ធជាមួយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាអង្គតែមួយ ដើម្បីឱ្យមនុស្សលោកសព្វថ្ងៃអាចជឿថា ព្រះអង្គពិតជាបានចាត់ព្រះយេស៊ូ ឱ្យយាងមកសង្គ្រោះមនុស្សលោកមែន។