- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃចន្ទ អាទិត្យទី០៥
រដូវបុណ្យចម្លង
ពណ៌ស
ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
សន្តីកាតារីន នៅស្រុកស៊ីយ៉ែន
នាងកាតារីណា (១៣៤៧-១៣៨០) កើតនៅទីក្រុងស៊ីយ៉ែណា (ប្រទេសអ៊ីតាលី)។ កាលអាយុ ២០ឆ្នាំ នាងបានប្រមូលក្រុមគ្រីស្តបរិស័ទដែលចូលចិត្តអធិដ្ឋាន និងតមអាហារដូចនាង។ ទោះបីនាងនៅក្មេង ហើយមិនចេះអក្សរក៏ដោយ ក៏នាងខិតខំអង្វរសម្តេចប៉ាបដែលស្នាក់នៅក្រុងអាវីញ៉ុង (ប្រទេសបារាំង) ឱ្យវិលត្រឡប់មករស់នៅក្រុងរ៉ូមវិញ។ នាងមានប្រាជ្ញាឈ្លាសវៃ និងស្រឡាញ់ព្រះគ្រីស្តយ៉ាងខ្លាំង។ មានគេសរសេរសេចក្តីដែលនាងសូត្រ ហើយនិពន្ធសៀវភៅដែលមានសារៈសំខាន់ជាទីបំផុត។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គជាប្រភពនៃជីវិតគ្រប់យ៉ាង ព្រះអង្គក៏បានប្រទានសញ្ញាសម្គាល់នានាឱ្យមនុស្សលោកអាចស្គាល់ព្រះអង្គបានដែរ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំភ្ជាប់ចិត្តនឹងព្រះអង្គជានិច្ច កុំយកធនធាន ការភ្លើតភ្លើន ឬព្រះក្លែងក្លាយមកគោរពឡើយ។ សូមឱ្យយើងខ្ញុំបែរមករកព្រះអង្គជាព្រះបិតាដែលសោយរាជ្យរួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៤,៥-១៨
នៅក្រុងអុីកូញុម សាសន៍ដទៃ និងសាសន៍យូដាផ្សំគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរយល់ឃើញថាសភាពការណ៍មិនស្រួលក៏រត់ភៀសខ្លួនទៅស្រុកលីកាអូនី គឺទៅក្រុងលីស្ត្រា និងក្រុងឌែរបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ហើយប្រកាសដំណឹងល្អនៅទីនោះ។ នៅក្រុងលីស្ត្រាមានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ គាត់អង្គុយស្តាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរឱ្យទទួលការសង្គ្រោះបាន លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើងឈរឱ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើនោះ គេក៏នាំគ្នាស្រែកហ៊ោឡើងជាភាសាលីកាអូនីថា៖«ព្រះនិម្មិតមកជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ គេហៅលោកបារណាបាសថា៖ «ព្រះសឺស» និងហៅលោកប៉ូលថា «ព្រះហ៊ែរម៉េស» ព្រោះលោកជាអ្នកនាំពាក្យ។ បូជាចារ្យរបស់ព្រះសឺសដែលមានវិហារទល់មុខនឹងទីក្រុង នាំគ្នាដឹកគោឈ្មោលតុបតែងលម្អដោយភួងផ្កាមកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។ កាលលោកបារណាបាស និងលោកប៉ូលឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជនទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរទេតើ។ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំព្រះក្លែងក្លាយទាំងនេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ នៅជំនាន់មុនៗ ព្រះអង្គបានបណ្តោយឱ្យជាតិសាសន៍នានាដើរតាមមាគ៌ារៀងៗខ្លួន។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឱ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឱ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះក្តី ក៏លោករកឃាត់មហាជនមិនឱ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
ទំនុកតម្កើងលេខ ១១៥ (១១៣ខ), ១-៤.១៥-១៦ បទកាកគតិ
១ | បពិត្រព្រះម្ចាស់ | ខ្ញុំមិនគួរសោះ | ឱ្យគេតម្កើង |
មានតែព្រះអង្គ | ទើបត្រូវលើកឡើង | ឱ្យខ្ពស់ថ្កុំថ្កើង | |
ព្រោះទ្រង់សប្បុរស | ។ | ||
២ | ម្តេចក៏ប្រជា | គ្រប់ជាតិនានា | នាំគ្នាសួរស្រុះ |
មកយើងខ្ញុំថា | «ពួកឯងទាំងអស់ | តើព្រះឯងនោះ | |
ស្ថិតនៅឯណា?» | ។ | ||
៣ | ព្រះរបស់ខ្ញុំ | នៅទីបរម | សុខឥតឧបមា |
ទ្រង់សព្វព្រះទ័យ | ធ្វើកិច្ចអស្ចារ្យ | អ្វីសព្វប្រការ | |
បានឥតមានទាស់ | ។ | ||
៤ | ឯព្រះពួកអ្នក | ប្រាកដជាជាក់ | ព្រះក្លែងក្លាយស្មោះ |
ខ្លះធ្វើពីឈើ | គគីរកកោះ | ពីប្រាក់ពីមាស | |
ជាព្រះមនុស្សច្នៃ | ។ | ||
១៥ | សូមអ្នកទទួល | កុំបីអំពល់ | ពីម្ចាស់មេឃដី |
ទ្រង់ប្រទានពរ | បវរសួស្តី | ព្រះអម្ចាស់ថ្លៃ | |
ជាព្រះយើងពិត | ។ | ||
១៦ | ផ្ទៃមេឃវែងឆ្ងាយ | សន្លឹមអន្លាយ | គឺជាកម្មសិទ្ធិ |
របស់ព្រះម្ចាស់ | តែមួយអង្គគត់ | ព្រះអង្គអាណិត | |
ឱ្យដីមកមនុស្ស | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អភ ២,១៨
អាលេលូយ៉ា! អាលេលូយ៉ា!
ដោយសារព្រះលោហិតព្រះគ្រីស្ត។ យើងមានផ្លូវចូលទៅកាន់ព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,២១-២៦
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ។ ខ្ញុំនឹងបង្ហាញឱ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។ លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្តេចបានជាព្រះអង្គបង្ហាញឱ្យតែយើងខ្ញុំស្គាល់ព្រះអង្គ មិនឱ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំក៏នឹងមកតាំងលំនៅនៅក្នុងអ្នកនោះដែរ។ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក។ ខ្ញុំបានប្រាប់សេចក្តីទាំងនេះឱ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ប៉ុន្តែ ព្រះអង្គដែលជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឱ្យមកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្តីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរម្លឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់អស់អ្នកដែលស្រឡាញ់ព្រះយេស៊ូ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ដោយប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះយេស៊ូ។ សូមព្រះបិតាយាងមកតាំងទីលំនៅក្នុងយើងខ្ញុំ រួមជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកបង្រៀនយើងខ្ញុំ ព្រមទាំងរំឭកយើងខ្ញុំនូវអ្វីៗទាំងអស់ដែលព្រះយេស៊ូមានព្រះបន្ទូលប្រាប់យើងខ្ញុំផង។ សូមព្រះវិញ្ញាណការពារយើងខ្ញុំ និងប្រទានកម្លាំងក្លាហានឱ្យយើងខ្ញុំ អាចប្រព្រឹត្តតាមព្រះបន្ទូលទាំងនោះផង។