អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៤
រដូវបុណ្យចម្លង ឆ្នាំ«ក»
ពណ៌ស

ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គ​ប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង និងតែងតាំងជាគង្វាលដ៏ប្រសើរ ដែលប្រមែ​ប្រមូលមនុស្ស​គ្រប់ជាតិ​សាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តា​ប្រោស​យើងខ្ញុំឱ្យ​យកចិត្ត​ទុកដាក់​ស្តាប់ព្រះសូរ​សៀង​របស់​គង្វាលនេះ និងបម្រើអ្នកដទៃតាមគង្វាលនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១៤.៣៦-៤១

នៅបុណ្យថ្ងៃទីហាសិប លោកសិលាឈរជាមួយគ្រីស្តទូតដប់មួយនាក់ ហើយមានប្រសាសន៍ទៅកាន់​បណ្តា​ជន​ថា៖ «សូមឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូដែលបងប្អូនបានឆ្កាងនេះ ព្រះជាម្ចាស់​បានតែង​តាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្តហើយ»។ កាលបណ្តាជនបានឮសេចក្តីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកសិលា និងគ្រីស្តទូតឯទៀត​ៗ​ថា​៖ «បងប្អូនអើយ! តើឱ្យយើងខ្ញុំធ្វើដូចម្តេច?»។ លោកសិលាមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗ ត្រូវទទួលពិធីជ្រមុជ​ទឹក​ក្នុង​​ព្រះនាមព្រះយេស៊ូគ្រីស្ត ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឱ្យរួចពីបាប។ បងប្អូននឹងទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូន ចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់​យើង​ត្រាស់​ហៅ»។ លោកសិលាបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេដោយពាក្យពេចន៍ជាច្រើនទៀត គឺលោក​មាន​ប្រ​សាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឱ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែល​យល់ព្រមទទួលពាក្យរបស់លោក ក៏ទទួល​ពិធី​ជ្រមុជទឹក ហើយនៅថ្ងៃ នោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសាវ័ក។

ទំនុកតម្កើងលេខ ២៣ (២២), ១-៦ បទពាក្យ ៧​​​

អ្វីៗដែលនៅលើផែនដីកើតមកច្រើនក្រៃមីរដេរដាស
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ជាស្នាព្រះហស្តនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងលើ្វយល្វឹងលើសមុទ្រ
តើនរណាអាចឡើងលើភ្នំវិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ត
គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់
ព្រះជាអម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា ១សល ២,២០-២៥

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើបងប្អូនត្រូវរងទុក្ខលំបាក ដោយបានប្រព្រឹត្តអំពើល្អ បងប្អូនលើកតម្កើង​ព្រះជាម្ចាស់ដោយការស៊ូទ្រាំ។ ព្រះអង្គត្រាស់ហៅ បងប្អូនមកឱ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រីស្តក៏​បានរងទុក្ខ​លំបាក​សម្រាប់បងប្អូនទុកជាគំរូ ឱ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែល​បានប្រព្រឹត្ត​អំពើ​បាប​សោះ ​ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណាចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះ​អង្គ​មិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់​លើ​ឈើ​ឆ្កាង ដើម្បីឱ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀត និងឱ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។ បង​ប្អូន​បានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គហ្នឹងហើយ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែល វង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងរបស់បងប្អូនវិញហើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ល្អប្រសើរ! ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀមក៏ស្គាល់​ព្រះអង្គដែរ។ ព្រះអង្គស៊ូប្តូរជីវិតដើម្បីចៀមរបស់ព្រះអង្គ។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១-១០

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ពួកផារីស៊ីថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណា​មិន​ចូលក្នុង​ក្រោល​ចៀម​តាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោប្លន់។ រីឯអ្នកដែលចូលតាមទ្វារ ពិត​ជា​គង្វាលរបស់ចៀម។ ឆ្មាំទ្វារ បើកទ្វារឱ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្តាប់សំឡេងគាត់។ គាត់ហៅចៀម​ផ្ទាល់​របស់​​គាត់តាមឈ្មោះវារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់​ដើ​រ​នាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ចៀមទាំងនោះមិនដើរតាម​អ្ន​ក​ដទៃ​ជា​ដាច់​ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឱ្យគេស្តាប់ ប៉ុន្តែ គេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូល​អំពី​រឿង​អ្វី​ឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារសម្រាប់​ឱ្យ​ចៀមចេញ​ចូល។ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មានសុទ្ធតែជាចោរលួច ចោរប្លន់ទាំងអស់ ចៀមមិនបានស្តាប់​សំឡេង​អ្នក​​ទាំងនោះឡើយ។ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារថែមទៀតផង។ ចោរវាមក គិតតែពី លួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌»។

បពិត្រព្រះអម្ចាស់! ជារៀងរាល់ឆ្នាំព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំនឹករឭកអំពីរបៀបព្រះគ្រីស្តស​ង្គ្រោះ​យើង​ខ្ញុំ!។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់​ព្រះមេត្តា​ទទួល​តង្វាយ​របស់យើងខ្ញុំដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលជាគង្វាលដ៏សប្បុរស! ព្រះអង្គសង្គ្រោះយើង​ខ្ញុំ​​ដោយព្រះបុត្រាបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាណែនាំយើងខ្ញុំជាព្រះសហគមន៍ព្រះអង្គ ឱ្យស្គាល់ធម៌មេត្តា​ករុ​ណា​​ដ៏លើសលប់របស់ព្រះអង្គផង។

528 Views

Theme: Overlay by Kaira