អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី០៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-២៤

ក្រោយពីមនុស្សប្រព្រឹត្តខុសនឹងព្រះបញ្ជារបស់ព្រះជាអម្ចាស់ ព្រះអង្គមានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំឮសូរសៀងរបស់ព្រះអង្គក្នុង​​សួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំរត់ពួន»។ ព្រះអង្គ​មានព្រះបន្ទូលសួរថា៖ «នរណាប្រាប់អ្នកឱ្យដឹងថានៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងបានហាមមិនឱ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយខ្ញុំនោះ គឺនាងហើយដែលឱ្យផ្លែឈើមកខ្ញុំ ហើយខ្ញុំក៏​ទទួលទានទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ!»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតនាងខ្ញុំ ហើយនាងខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
ព្រះជាអម្ចាស់មានព្រះបន្ទូលមកពស់ថា៖ «ដោយឯងបានធ្វើការនេះ ឯងនឹងត្រូវបណ្តាសាក្នុងចំណោមសត្វស្រុកសត្វព្រៃទាំងប៉ុន្មាន។ ឯងត្រូវតែលូននឹងពោះ ហើយស៊ី​ធូលីដីជារៀងរាល់ថ្ងៃអស់មួយជីវិត។ យើងនឹងធ្វើឱ្យឯង និងស្រ្តី ព្រមទាំងពូជឯង​និងពូជស្រ្តី ក្លាយទៅជាសត្រូវនឹងគ្នា។ ពូជនាងនឹងជាន់ក្បាលឯង ហើយឯងនឹងចឹកកែង​ជើងគេ»។ បន្ទាប់មក ព្រះជាម្ចាស់មានព្រះបន្ទូលមកស្រ្តីថា៖ «នៅពេលនាមាន​ផ្ទៃពោះ យើងនឹងធ្វើឱ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឱ្យត្រូវការប្តី ហើយប្តីនឹងធ្វើជាម្ចាស់លើនាង»។ ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ និងបានបរិភោគផ្លែឈើដែលយើងហាមមិនឱ្យបរិភោគ ដីនឹងត្រូវបណ្តាសាព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដី​ចិញ្ចឹមជីវិតយ៉ាងសែនវេទនាជារៀងរាល់ថ្ងៃអស់មួយជីវិត។ ដីនឹងដុះបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិដែលដុះនៅតាមវាលស្រែ។ អ្នកនឹងរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ពេលអ្នកត្រឡប់ទៅដីវិញ ដ្បិតអ្នកមានកំណើតពីដីមក។ មែន! អ្នកកើតពីធូលីដីមក អ្នកត្រូវតែត្រឡប់ទៅធូលីដីវិញ»។
បុរសដាក់ឈ្មោះឱ្យភរិយាថា “អេវ៉ា” (ឈ្មោះនេះមានន័យថា “ស្ត្រីមានជីវិត”) ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ ព្រះជាអម្ចាស់យកស្បែកមក​ធ្វើជាសំលៀកបំពាក់ឱ្យលោកអដាំនិងភរិយារបស់គាត់។ ព្រះជាអម្ចាស់មានព្រះបន្ទូល​ថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់អ្វីផ្តលសុខ និងអ្វីផ្តល់ទុក្ខ! ទៅជាព្រះដូចយើងដែរ! ដូច្នេះ គួរតែយើងរារាំងគេ កុំឱ្យលូកដៃបេះផ្លែពីដើមឈើដែលផ្តល់ជីវិតឡើយ ក្រែងគេបរិភោគទៅមានជីវិតរស់អស់កល្បជានិច្ច»។
ព្រះជាអម្ចាស់ក៏បណ្តេញមនុស្សចេញពីសួនអេដែន ដើម្បីឱ្យទៅភ្ជួររាស់ដីដែល​ព្រះអង្គបានយកមកសូនបង្កើតគេនោះ។ ក្រោយពីបានបណ្តេញមនុស្សចេញពីសួនអេដែនរួចហើយ ព្រះអង្គដាក់សត្វខេរ៉ូប៊ីមនៅខាងកើតសួន ។ សត្វទាំងនោះ កាន់ដាវ រន្ទះ រាំងផ្លូវ មិនឱ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតបានឡើយ។

ទំនុកតម្កើងលេខ ៩០ (៨៩) ,២-៦.១២-១៣ បទពាក្យ ៧

មុនពេលមានភ្នំកកើតឡើងមុនពេលព្រះអង្គបង្កើតដី
មុនពិភពលោកនិងអ្វីៗព្រះអម្ចាស់ថ្លៃជាបិតា
ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទីក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖«អស់ពូជពង្សអដាំវិលវិញ»
ចំពោះព្រះអង្គរយៈពេលមួយពាន់ឆ្នាំក្រែដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញកន្លងផុតចេញទៅថ្មីៗ
ព្រះអង្គដកយកជីវិតមនុស្សជី​វិតទាំងអស់សព្វអ្វីៗ
គឺប្រៀបបីដូចជាស្មៅខ្ចីមិនពិបាកអីដូចយល់សប្តិ
នៅពេលព្រឹកព្រាងមានរស្មីស្មៅដុះពីដីហើយត្រឡប់
ជាក្រៀមស្រពោនសែនអភ័ព្វពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី
១២សូមណែនាំខ្ញុំឱ្យដឹងថាអាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត
១៣ឱព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្តអ្នកបម្រើ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារនៃស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១-១០

នៅពេលនោះ បណ្តាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្តងទៀត។ ដោយ​គេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលថា៖ «ខ្ញុំ​អាណិតអាសូរបណ្តាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈបីថ្ងៃមកហើយហើយគេគ្មានអ្វីបរិភោគសោះ។ ប្រសិនបើខ្ញុំឱ្យគេត្រឡប់ទៅផ្ទះវិញទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវជាមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឱ្យ​គេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ព្រះអង្គក៏ប្រាប់បណ្តាជនឱ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប៉័ងទាំងប្រាំពីរដុំមកកាន់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័កចែកបណ្តាជន។ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះ​គុណព្រះជាម្ចាស់ រួចប្រាប់ក្រុមសាវ័កឱ្យចែកត្រីទាំងនោះដល់គេ។ គេបានបរិភោគ​ឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់បានប្រាំពីរជាល។ នៅពេល​នោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឱ្យ​វិញត្រឡប់ទៅផ្ទះវិញ។ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយក្រុមសាវ័កឆ្ពោះទៅតំបន់ដាល់ម៉ានូថា។

469 Views

Theme: Overlay by Kaira