
នាងអាញ៉ែសជាគ្រីស្តបរិស័ទជាតិរ៉ូមុំាងម្នាក់រស់នៅក្រុងរ៉ូម នាដើមសតវត្សទី៤។ នាងមានចិត្តស្រឡាញ់ព្រះគ្រីស្តលើសអ្វីៗទាំងអស់។ កាលនាងអាយុ១២ឆ្នាំ នាងសុខចិត្តបាត់បង់ជីវិតជាជាងលះបង់ចោលជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្ត។ ទោះបីរដ្ឋអំណាចគំរាមកំហែង និងធ្វើទុក្ខបុកម្នេញនាងយ៉ាងណាក៏ដោយ ក៏នាងនៅតែមានចិត្តក្លាហានស៊ូទ្រាំទាំងអស់ ដោយព្រះជាម្ចាស់ជួយគាំទ្រនាងផង។ តាមភាសាក្រិកឈ្មោះ “អាញ៉ែស” មានន័យថា “បរិសុទ្ធ”។ តាមភាសាឡាតាំងវិញឈ្មោះ “អាញ៉ែស” មានសូរសម្លេងប្រហែលនឹង “កូនចៀម”។ ដូច្នេះ គ្រីស្តបរិស័ទក្រុងរ៉ូមនាំគ្នាគោរពនាងអាញេសទុកជាសាវ័ករបស់ព្រះគ្រីស្តដែលជា “កូនចៀម” របស់ព្រះជាម្ចាស់ ហើយដែលបូជាជីវិត។
សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ៧៩-១៧
ខ្ញុំយ៉ូហាន មើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេដែលសង្គ្រោះយើង»។ ពេលនោះ ទេវទូតទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្កជុំវិញពួកព្រឹទ្ធាចារ្យ និងជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងឱនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿង ព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្តិនាម ឫទ្ធានុភាព និងឥទ្ធិឫទ្ធិរបស់ព្រះនៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!»។ ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះជានរណា ហើយគេមកពីណា?»។ ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឱ្យសស្អាតក្នុងព្រះលោហិតរបស់កូនចៀម។ ហេតុនេះហើយ បានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គទាំងថ្ងៃទាំងយប់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេឱ្យជ្រកកោនក្នុងព្រះពន្លារបស់ព្រះអង្គ។ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាងក៏នឹងលែងធ្វើទុក្ខគេទៀតដែរ ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ព្រះអង្គនឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។
ទំនុកតម្កើងលេខ ១០០ (៩៩),១-៣.៥ បទកាកគតិ
១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
កុំរាឡើយណា | ។ | ||
២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
នាំគ្នាមកជិត | អង្គព្រះចេស្តា | ច្រៀងហ៊ោខ្ញៀវខ្ញា | |
ដោយអរសប្បាយ | ។ | ||
៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
ទ្រង់ថែថ្នាក់ថ្នម | ។ | ||
៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង | |
អស់កល្បតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៣៤–៣៩
«កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឱ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ខ្ញុំមកធ្វើឱ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។ អ្នកដែលនៅក្នុងផ្ទះជាមួយគ្នាក្លាយទៅជាសត្រូវនឹងគ្នា»។ «អ្នកណាស្រឡាញ់ឪពុកម្ដាយខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។