Content missing
សន្តីថេរេសានៅលីស៊ីយឺ
$1.00
សន្តីថេរេសាបានបង្ហាញឱ្យគ្រីស្តបរិស័ទឃើញច្បាស់ថា មនុស្សទាំងឡាយ ទាំងអ្នកក្រីក្រ ទាំងអ្នកតូចតាចអាចទៅជាសន្តសន្តីបុគ្គលបាន។ ទោះបីនៅក្នុងជីវិតយើងជួបឧបសគ្គយ៉ាងណាក៏ដោយ មានជំងឺយ៉ាងណាក៏ដោយ គឺគ្មានអ្វីអាចធ្វើឱ្យយើងឃ្លាតឆ្ងាយពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់បានឡើយ។ សន្តីថេរេសាជាយុវនារីម្នាក់ទទួលមរណភាពនៅអាយុ២៤ឆ្នាំ។ នាងជាក្មេងកំព្រាម្តាយតាំងពីតូច ហើយមិនបានរៀនសូត្រច្រើនប៉ុន្មានទេ។ នាងក៏មិនបានធ្វើការអស្ចារ្យអ្វីដែរ។ នាងថែមទាំងរងទុក្ខលំបាកយ៉ាងខ្លាំងដោយសារតែជំងឺប្រចាំកាយ ប៉ុន្តែ ដោយសារជំនឿបានជួយឱ្យនាងទ្រាំទ្រនឹងជំងឺនេះ។ នាងបានស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្ត និងណែនាំបងប្អូនឱ្យដើរតាមផ្លូវដ៏តូចសាមញ្ញដែលព្រះជាម្ចាស់បានបង្ហាញឱ្យឃើញ។ សន្តីថេរេសាបានបង្ហាញផ្លូវដ៏តូចសាមញ្ញ ដែលមនុស្សគ្រប់គ្នាអាចធ្វើបាន គឺធ្វើកិច្ចការដ៏តូចតាចដោយមានចិត្តស្រឡាញ់ ជាជាងធ្វើអ្វីដែលធំ ពូកែ ដើម្បីឱ្យអ្នកដទៃសរសើរខ្លួន។ យើងមានសមត្ថភាពដើរតាមផ្លូវនេះបាន។