Content missing
សម្លាប់វាទៅ
$1.00
ក្រុមគ្រួសាររបស់នាង កៃយ៍ អ៊ីសាបែល ទទួលរងគ្រោះ និងរងទុក្ខលំបាកយ៉ាងច្រើន ដោយសារតែឪពុករបស់នាងមិនព្រមចូលរួមប្រព្រឹត្តអំពើពុករលួយ និងអំពើអយុត្តិធម៌ក្នុងរឿងក្លែងបន្លំ និងកេងប្រវញ្ចនយោបាយ នៅក្នុងពេលលោកបំពេញការងារជាសមាជិកក្រុមហ៊ុនជំនាញផ្នែកគណនេយ្យ និងសវនកម្ម។ លោកគឺជាគ្រីស្តបរិស័ទមានចិត្តស្មោះត្រង់មិនយល់ព្រមប្រព្រឹត្តអំពើទុច្ចរិត ហើយថែមទាំងបកអាក្រាតអំពើទាំងនោះ។ គេបានបៀតបៀនទាំងផ្លូវចិត្ត ផ្លូវកាយ និងការងាររហូតបណ្តាលឱ្យលោកស្ទើរតែសម្លាប់ខ្លួន។ ទោះបីមានឧបសគ្គជាច្រើន តែលោកមិនបោះបង់ជំនឿឡើយ។ ព្រះជាម្ចាស់បានសម្តែងឧបការគុណថែរក្សាការពារក្រុមគ្រួសាររបស់លោក។ សក្ខីភាពក្នុងសៀវភៅនេះ គឺជារឿងពិតឆ្លុះបញ្ចាំងឱ្យយើងដឹងអំពីការរស់នៅប្រកបដោយសេចក្តីសុចរិតតាមព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្តមិនងាយស្រួលនោះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ជំនឿពិតជាមិនធ្វើឱ្យមនុស្សខកចិត្តឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រោសប្រទានឱ្យគេមានជ័យជម្នះ។