ជំនឿរបស់ខ្ញុំ

$2.00

លោក កាន់ ប៊ុយ មានដើមកំណើតក្នុងត្រកួលកសិករពុទ្ធបរិស័ទខ្មែរ កើតនៅឆ្នាំ១៩៨៤ ក្នុងខេត្តបាត់ដំបង។ លោកកំព្រាម្តាយក្នុងអាយុ៩ឆ្នាំ និងកំព្រាឪពុកក្នុងវ័យ១៦ឆ្នាំ។ ក្រោយពេលបាត់បង់គ្រួសារ និងអស់ទីពឹង លោកក៏ធ្វើដំណើរផ្សងព្រេងដោយស្នាក់នៅក្នុងវត្តអារាម ដើម្បីបន្តការសិក្សានៅវិទ្យាល័យ។ នៅឆ្នាំ២០០៣ លោកចាកចេញពីវត្តមករស់នៅក្នុងព្រះវិហារកាតូលិក។ ជីវិត និងដំណើរផ្សងព្រេងរបស់លោកជាបរិបទដ៏សំខាន់ដែលនាំឱ្យលោកមានជំនឿលើព្រះជាម្ចាស់។​ លោកបានប្រែចិត្តគំនិត និងទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០០៦។ តាមបទពិសោធរបស់លោក ជីវិតជាប្រស្នាមួយដ៏អាថ៌កំបាំងដែលមនុស្សគ្រប់រូបត្រូវស្រាយ។ ​ចំពោះលោក មធ្យោបាយដ៏ប្រពៃដើម្បីស្រាយប្រស្នានោះ គឺអាស្រ័យលើការផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់។ “ដើម្បីស្គាល់ជំនឿរបស់ខ្លួនច្បាស់ គប្បីស្វែងយល់ជំនឿរបស់អ្នកដទៃ”។ នៅឆ្នាំ២០១៤ មុនពេលលោករៀនទេវវិទ្យានៅទីក្រុងលីយ៉ុង ប្រទេសបារាំង លោកនិពន្ធសរសេរសៀវភៅនេះដើម្បីលាតត្រដាងអំពីបទពិសោធនៃជំនឿរបស់ខ្លួន។​

Content missing