អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី២៩
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ២,១-១០

បងប្អូនជាទីស្រឡាញ់!
កាលពីមុន បងប្អូនបានស្លាប់ព្រោះតែកំហុស និងអំពើបាបរបស់បងប្អូនទៅហើយ។ ពីដើម បងប្អូនរស់នៅតាមរបៀបលោកកីយ៍នេះ គឺតាមវត្ថុស័ក្ដិសិទ្ធ​ដែលគ្រប់គ្រងពិភពលោកនេះ ហើយដែលមានឥទ្ធិពលលើអស់អ្នកដែលប្រឆាំនឹងព្រះ​ជាម្ចាស់ នៅបច្ចុប្បន្នកាលនេះ។ រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ​ យើងបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃលោកីយ៍នេះ យើងប្រព្រឹត្តអំពើផ្សេង‌‍‌ៗ ស្របតាមទំនើងចិត្តលោកីយ៍ និងតាមគំនិតរបស់យើង។ ពីកំណើតមក យើងជាមនុស្ស​ដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ ក៏ប៉ុន្តែ ព្រះជាម្ចាស់​ដែលតែងតែមានព្រះហបឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមាន​ព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់​យើងហើយក៏ដោយ ក៏ព្រះអង្គបាន​ប្រោសប្រទានឱ្យយើងមានជីវិតរស់រួមជាមួយ​ព្រះគ្រីស្ដវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យ​ប្រណីសន្ដោស។ ព្រះអង្គបាន​ប្រោសយើងឱ្យមានជីវិតដ៏រុងរឿង រួមជាមួយព្រះគ្រីស្ដ​យេស៊ូ និងឱ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខរួមជាមួយព្រះអង្គដែរ។ ព្រះអង្គ​បង្ហាញព្រះហឫទ័យសប្បុរសចំពោះយើងក្នុងអង្គព្រះគ្រីស្ដយេស៊ូដូច្នេះ ដើម្បីបង្ហាញ​ឱ្យមនុស្សគ្រប់ជំនាន់ខាងមុខស្គាល់ព្រះហឫទ័យប្រណីសន្ដោសដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ។ ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណី​សន្ដោសដោយសារបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។ យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រីស្ដយេស៊ូ ដើម្បីឱ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុក​ជាមុនបម្រាប់ឱ្យយើងប្រព្រឹត្តតាម។

ទំនុកតម្កើងលេខ ១០០ (៩៩) ,១-៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំរាឡើយណា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្ដាច្រៀងហ៊ោរខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នាចូលកុំរួញរាដំណាក់សក្កិសម
ទាំងអរព្រះគុណព្រះម្ចាស់ឧត្តមសរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១៣-២១

ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោក​មានប្រសាសន៍ប្រាប់បងខ្ញុំឱ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះយេស៊ូមានព្រះ​បន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឱ្យធ្វើជាចៅក្រមចែកទ្រព្យ​សម្បត្តិរបស់អ្នករាល់គ្នា?»។ រួចព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន! កុំលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិនោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់​​របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច?”។ គាត់គិតទៀតថា៖ «ខ្ញុំត្រូវតែធ្វើយ៉ាងនេះ​ គឺ​រុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយ​សង់ជង្រុកឱ្យធំៗជាងនេះ រួចខ្ញុំនឹងប្រមូលស្រូវ ​ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់​ខ្លួនឯងថា ឱខ្ញុំអើយ! មានសម្បតិ្តយ៉ាងច្រើនបរិបូណ៌បម្រុងទុកចិញ្ចឹមជីវិតសម្រាប់​ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!»។ ប៉ុន្ដែ ព្រះជាម្ចាស់មាន​ព្រះបន្ទូលមកកាន់សេដ្ឋីនោះថា «នែ៎! មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់​ជីវិតអ្នកហើយ។ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួន អ្នកនឹងបាន​ទៅជារបស់នរណាវិញ?។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយ​គ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។

599 Views

Theme: Overlay by Kaira