អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២៦

សូមចុចទីនេះ

ដូនជីតេរេសាម៉ារតាំង (១៨៧៣-១៨៩៧) ទទួលមរណភាពក្នុងជន្មាយុម្ភៃបួនឆ្នាំ នៅអារាមកាមែលក្នុងក្រុងលីស៊ីយើ (ប្រទេស​បារាំង)។ ពេលនោះ គ្មាននរណាម្នាក់ស្គាល់គាត់សោះ។ តែនៅឆ្នាំ ១៩២៥ សម្តេចប៉ាបប្រកាសថា នាងជាសន្តីម្នាក់គួរឱ្យយកតម្រាប់តាម។ នាងបាននិពន្ធប្រវត្តិផ្ទាល់ខ្លួន ដែលបង្ហាញអំពីជំនឿដ៏ជ្រៅបំផុតរបស់នាង គឺត្រូវតែទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន និងផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះជាម្ចាស់ ដូចកូនទើបកើតធ្លាប់ផ្ញើជីវិតលើម្តាយរបស់ខ្លួនដែរ។ សន្តី​តេរេសា ជាឧបការិនីរបស់អស់សាសនទូត។

សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ១៩,២១-២៧

លោកយ៉ូបមានប្រសាសន៍ទៅកាន់អ្នកដែលបន្ទោសលោកថា៖«មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ​ផង! ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។ ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំដូច​ព្រះ‌ជាម្ចាស់​យ៉ាង​នេះ អស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ? សូម​ឱ្យពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុក គឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ! សូម​ឱ្យ​គេ​ចារឹក​ពាក្យ​នេះដោយ​ដែក​ឆ្លាក់ និង​សំណទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ ព្រះ‌អង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់នៅ​លើ​ផែន‌ដី។ ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែក គឺ​ព្រះ‌អង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។

ទំនុកតម្កើងលេខ ២៧ (២៦),៧-៩.១៣-១៤ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមសណ្ដាប់ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង
អាណិតឆ្លើយតបកុំឆ្មៃឆ្មើងមកខ្ញុំវិញផងកុំកន្ដើយ
ខ្ញុំនឹកទៅដល់ព្រះបន្ទូលព្រះអង្គថ្លែងពោលទុកមកហើយ
ចូរស្វែងរកយើងនឹងបានស្បើយខ្ញុំមិនព្រងើយស្វែងរកភក្រ្ត
សូមទ្រង់អាណិតដល់រូបខ្ញុំកុំពួនសំងំនៅលួចលាក់
កុំព្រះពិរោធកុំអន់អាក់កុំបណ្ដេញអ្នកបម្រើចោល
ព្រះអង្គសង្គ្រោះទូលបង្គំកុំទុករូបខ្ញុំនៅតែលតោល
ឱព្រះសង្គ្រោះដូចស្រមោលកុំទុកខ្ញុំចោលដូច្នេះណា
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្ដមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-១២

ក្នុងចំនោមសាវ័កទាំងប៉ុន្មាន ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីរនាក់ទៀត ហើយព្រះអង្គចាត់គេពីរនាក់ៗឱ្យទៅតាមភូមិតាមស្រុកនានាដែលព្រះអង្គបម្រុង​នឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«​ស្រូវដែលត្រូវច្រូតមានច្រើនណាស់តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែ​របស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាល​​ហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំ​ជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូង​ត្រូវពោលថា៖« សូមឱ្យអ្នកក្នុងផ្ទះនេះ បានប្រកបដោយសេចក្ដីសុខសាន្ដ»។​ បើ​នៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដនឹងសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្ដទេ សេចក្ដី​សុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូប​អាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធើ្វការតែងតែទទួលឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយ​មានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោស​អ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថា៖​«ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតដល់អ្នករាល់គ្នាហើយ»។ ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ​ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសនៅតាមទីផ្សារថា៖​«សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ​សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតបង្កើយហើយ»។ ខ្ញុំសុំប្រាប់អ្នក​រាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាង​អ្នកភូមិនោះ»។

733 Views

Theme: Overlay by Kaira