អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី២៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៧,២៥-៣១

បងប្អូនជាទីស្រឡាញ់!
ចំពោះអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ក្នុងនាមខ្ញុំជាមនុស្សគួរឱ្យទុកចិត្ត ព្រោះ​ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាចំពោះរូបខ្ញុំ។ ខ្ញុំយល់ឃើញថា បើគ្មានគូស្រករ​ដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមាន​ភាពដូច្នេះជាការប្រសើរហើយ!។ បើបងប្អូនមានប្រពន្ធហើយ កុំលះបង់នាងឱ្យ​សោះ!។ បើបងប្អូនមិនទាន់មានប្រពន្ធ មិនបាច់រកប្រពន្ធទេ។ ប៉ុន្ដែ បើបងប្អូនរៀប​ការ មិនមែនមានន័យថា បងប្អូនប្រព្រឹត្តអំពើបាបឡើយ ហើយបើស្រ្ដីក្រមុំម្នាក់រៀបការ​នោះ នាងក៏គ្មានបាបអ្វីដែរ ប៉ុន្ដែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះនូវ​ទុក្ខវេទនាផ្សេងៗក្នុងជីវិតជាមិនខាន។ រីឯខ្ញុំ ខ្ញុំចង់ឱ្យបងប្អូនចៀសផុតពីទុក្ខវេទនា​ទាំងនោះ​។ បងប្អូន! ខ្ញុំសូមជម្រាបបងប្អូនថា​ ពេលកំណត់កាន់តែកៀកណាស់ទៅហើយ ។ ពីពេលនេះតទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរ​សប្បាយ អស់អ្នកដែលទិញទ្រព្យ ដូចជាមិនមែនម្ចាស់ទ្រព្យ ហើយអស់អ្នកដែល​ប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្តដូចជាមិនប្រើប្រាស់សម្បត្តិលោកីយ៍នោះដែរ ដ្បិតពិភពលោកនេះប្រែប្រួលទៅ។

ទំនុកតម្កើងលេខ ៤៥ (៤៤) ,១១-១២.១៤-១៨ បទព្រហ្មគីតិ

១១ព្រះម្ចាស់ក្សត្រីយ៍អើយកុំកន្ដើយសណ្ដាប់ខ្ញុំ
កុំនឹកនាពួនយំដល់រាជ្យវង្សព្រះនាមអី
១២សូមឱ្យមហាក្សត្របានគាប់ចិត្តអង្គក្សត្រីយ៍
បង្គំគាល់ក្រាបថ្វាយកុំនឿយណាយទ្រង់ជាម្ចាស់
១៤ព្រះនាងគង់នៅក្នុងព្រះរាជវាំងសុខពេកក្រៃ
រូបឆោមស្រស់ឥតបីព្រះភូសារំលេចមាស
១៥គេដង្ហែព្រះនាងចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ហែទៅគាល់ព្រះរាជា
១៦ព្រះនាងចូលទៅកាន់វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្រ្ដប្រជាគ្រប់ៗគ្នារីករាយក្រៃ
១៧បពិត្រព្រះមហាក្សត្រមេត្តាចាត់បុត្រថ្លាថ្លៃ
គ្រងរាជ្យដ៏ប្រពៃតពីព្រះអយ្យកោសេ្ដច
១៨ទូលបង្គំនឹងថ្លែងរំឭកចែងឥតមានភ្លេច
ព្រះនាមល្អបណ្ដាច់នាំគ្នាលើកថ្កើងព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៦,២០-២៦

នៅគ្រោនោះ ព្រះយេស៊ូគង់នៅវាលពង្រាប មហាជននៅជុំវិញព្រះអង្គ។ ព្រះអង្គ​ងើបព្រះភក្រ្ដទតមើលសាវ័ក ហើយមានព្រះបន្ទូល ថា៖ «អ្នករាល់គ្នាដែលជាជន​ក្រខ្សត់! អ្នកមានសុភមង្គលហើយ! ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាកំពុងតែស្រេកឃ្លាន ឥឡូវនេះ! អ្នកមានសុភមង្គលហើយ! ​ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាកំពុងតែយំសោកឥឡូវនេះអើយ! អ្នកមាន​សុភមង្គលហើយ! ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ប្រសិនបើមានគេស្អប់លែង​រាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀល បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រ​មនុស្ស អ្នករាល់គ្នាមានសុភង្គលហើយ! នៅគ្រានោះ ចូរមានអំណរសប្បាយឡើង​ ដ្បិតអ្នករាល់គ្នា ទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យារីដូច្នោះដែរ។ ចំណែកឯអ្នករាល់គ្នាដែលជា​អ្នកមានអើយ! អ្នកនឹងត្រូវវេទនាវិញ ព្រោះអ្នករាល់គ្នាបានទទួលការសម្រាល​ទុក្ខ​រួចស្រេចហើយ។​ អ្នករាល់គ្នាដែលឆ្អែតឥឡូវនេះអើយ! អ្នកនឹងត្រូវវេទនាវិញ ដ្បិត​អ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរឥឡូវនេះ​អើយ! អ្នកនឹងត្រូវវេទនាវិញ ព្រោះអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ! ព្រោះ​បុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ»។

​​

510 Views

Theme: Overlay by Kaira