អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី២៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២៦

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៥,១-៨

បងប្អូនជាទីស្រឡាញ់!
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូនមាន​កើត​រឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ​ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់រួមរស់ជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។​ ប៉ុណឹងហើយ បងប្អូននៅ​តែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិនដកជនដែលប្រព្រឹត្ត​អំពើថោកទាបនោះចេញពីចំណោម​បងប្អូន ហើយនាំគ្នាកាន់ទុក្ខទៅ?។ ចំពោះខ្ញុំផ្ទាល់ ​ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន​ក្ដីក៏វិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានវិនិច្ឆ័យដាក់ទោសជនដែលប្រព្រឹត្តអំពើ​បែបនេះរួចស្រេចទៅហើយ​ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់​យេស៊ូ ដោយមានទាំង​ប្ញទ្ធានុភាពរបស់ព្រះអម្ចាស់យេស៊ូស្ថិតនៅជាមួយផង​នោះ​ វិញ្ញាណខ្ញុំក៏នៅជាមួយដែរ ត្រូវតែបញ្ជូនមនុស្សបែបនេះទៅ​មារសាតាំង ដើម្បី​ឱ្យ​គាត់​​វិនាសបាត់បង់ពីលោកនេះ តែព្រះវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃដែល​ព្រះ​អម្ចាស់យាង​មក។ បងប្អូនមិនគួរអួតខ្លួនសោះ! បងប្អូនជា្របច្បាស់ថា “មេតែបន្ដិចអាចធើ្វឱ្យម្សៅ​ទាំង​មូលដោលឡើង! ”។ សូមបងប្អូនជម្រះខ្លួន​ឱ្យបានបរិសុទ្ធ ផុតពីមេម្សៅចាស់នោះ​ដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មីដែលគ្មានមេ ដ្បិតព្រះគ្រីស្ដដែលជាយញ្ញបូជារបស់យើង ក្នុង​ឱកាស​បុណ្យចម្លងបានបូជាព្រះជន្មរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធើ្វពិធីបុណ្យចម្លង​ ដោយប្រើនំប័ុងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់ យើងមិនប្រើនំប័ុង​ដែលមានមេម្សៅចាស់ ឬដែលមានមេនៃអំពើអាក្រក់ និងអំពើថោក​ទាបនោះឡើយ។

ទំនុកតម្កើងលេខ ៥,២-៣.៥-៧ បទព្រហ្មគីតិ

ឧិព្រះអម្ចាស់អើយកុំកន្ដើយផ្ទៀងព្រះកាណ៌
ស្ដាប់ស័ព្ទខ្ញុំវាចាខ្ញុំឈឺផ្សាពន់ពេកក្រៃ
ឧិព្រះជាអម្ចាស់ទ្រង់ជាព្រះមហាក្សត្រថ្លៃ
សូមយកព្រះហប្ញទ័យនឹងសម្រែកទូលបង្គំ
ទ្រង់មិនសព្វព្រះទ័យអំពើព្រៃផ្សៃប្ញស្សា
ជនអាក្រក់មុសាក្បែរភក្រ្តាព្រះអង្គឡើយ
ព្រះអង្គមិនចង់ឃើញជនប្រហើនចូលកៀកកើយ
មិនសព្វព្រះទ័យឡើយជនណាហើយធើ្វអាក្រក់
អស់អ្នកបង្ហូរឈាមអស់អ្នកបៀមល្បិចកខ្វក់
ពួកអ្នកភូតកុហកបោកវីវក់វិនាសបង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន (១៤៥),២.៨-៩

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។ ព្រះអង្គ​ប្រោសឱ្យអ្នកដែលសោកសង្រេងងើបឡើងវិញ! ព្រះអង្គធើ្វឱ្យមនុស្សអាក្រក់វិនាសអន្ដ​រាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៦,៦-១១

នៅថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀន​គេ។​ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រាសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គ​មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖«ចូរក្រោកឡើង មកឈរនៅកណ្ដាលគេ​ឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធើ្វអំពើល្អ ឬធើ្វអំពើអាក្រក់? ​មានសិទ្ធិសង្គ្រោះជីវិតមនុស្ស ឬធើ្វឱ្យមនុស្សវិនាសអន្ដរាយ?»។ ព្រះអង្គបែរព្រះភក្រ្ដ​ទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖​«ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅ​ក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធើ្វយ៉ាងណាដើម្បីប្រឆាំងនឹងព្រះយេស៊ូ។

​​

476 Views

Theme: Overlay by Kaira