អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី១៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៦,១-៤.៦-៨

ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ព្រះអម្ចាស់មានព្រះបន្ទូល! ចូរក្រោកឡើង! នាំ​ពាក្យបណ្តឹងទៅប្រាប់ឱ្យភ្នំធំៗ និងភ្នំតូចៗដឹងឮផង! ភ្នំធំទាំងឡាយអើយ! ចូរស្តាប់ពាក្យបណ្តឹងរបស់ព្រះអម្ចាស់! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្តាប់ពាក្យបណ្តឹងដែលព្រះអម្ចាស់​ចោទប្រកាន់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ៖ “ប្រជា​រាស្ត្រយើងអើយ! តើយើងបានធ្វើអ្វីខ្លះដល់អ្នក? តើយើងបានធ្វើអ្វីឱ្យធុញទ្រាន់? ចូរឆ្លើយមកយើងមើល៍! តើអ្នកចោទប្រកាន់យើង មកពីយើងបាននាំអ្នកចេញពីស្រុកអេស៊ីបឬ? មកពីយើងបានលោះអ្នកឱ្យរួចពីភាពជាទាសករគេឬ? មកពី​យើងបានចាត់លោកម៉ូសេ លោកអារ៉ុន និងនាងមៀរីយ៉ាមឱ្យនាំមុខអ្នកឬ?”។ អ្នកចូលព្រះវិហារសួរ​ថា៖ “ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូន​គោអាយុមួយខួប​មក​ថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួលចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្ត​ឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះ​អង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ?»។ ព្រះជាម្ចាស់មានព្រះបន្ទូលឆ្លើយថា “ឱមនុស្សអើយ! គេបានប្រៀនប្រដៅអ្នកឱ្យ​ស្គាល់ការល្អ ហើយការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ​ឱ្យអ្នកធ្វើនោះ គឺអ្នកត្រូវ​ប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ដោយស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នកដោយចិត្តសុភាព។

ទំនុកតម្កើងលេខ ៥០ (៤៩),៥.៧-៩.១៦-១៧.២១.២៣ បទព្រហ្មគីតិ

ព្រះអង្គមានព្រះបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា
ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលអើយកុំគិតយើងនេះពិតព្រះអ្នកហើយ
យើងមិនត្រូវការយកគោបាមកពីផ្ទះអ្នក
ពពែធាត់ដល់ថ្នាក់ពីក្រោលអ្នកនោះឡើយណា
១៦ព្រះម្ចាស់មានបន្ទូលទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នកសូត្រឥតអាក់ក្រឹត្យវិន័យ
ហើយចេះតែទន្ទេញឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ពន្ធមេត្រីជាមួយយើងដូច្នេះណា?
១៧ប៉ុន្តែអ្នកថ្លោះធ្លោយមិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មាអ្នកបែរជាចោលបង់បោះ
២១អ្នកដែលធ្លាប់ប្រព្រឹត្តរឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើតគ្មានកំណើតយើងដាក់ទោស
២៣អ្នកណាថ្វាយពាក្យថ្កើងមកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយយើងសប្បាយជួយសង្គ្រោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៣៨-៤២

នៅពេលនោះ មានពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីខ្លះទូលព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយឱ្យយើងខ្ញុំឃើញផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់​នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោកយ៉ូណាសស្ថិតនៅ​ក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ​ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នៅពេលដែលអ្នកក្រុងនីនីវេបានឮសេចក្តីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យ​ទោសមនុស្សលោក មហាក្សត្រិយានីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្ស​ជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមព្រះនាងយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះបាទ សាឡូម៉ូនប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។

798 Views

Theme: Overlay by Kaira