អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ២ ២ពង្ស ១១,១-៤.៩-១៨.២០

កាលព្រះនាងអថាលី ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថា ព្រះរាជបុត្រ​សោយទិវង្គតហើយ ព្រះនាងចេញបញ្ជាឱ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។ ពេលនោះ ព្រះនាងយេហូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទ​អហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេចដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះ​ទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះវិហារ ព្រមទាំងឱ្យមេដោះនៅជាមួយផង។ គេ​បានលាក់រាជកុមារមិនឱ្យព្រះនាងអថាលីឃើញ ដូច្នេះរាជកុមារក៏រួចពីស្លាប់។ ក្នុងពេលដែលព្រះនាងអថាលីគ្រងរាជ្យ រាជកុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់រយៈពេលប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួងដែលជាជនជាតិការី និងពលទាហានមកជួបនឹងលោក នៅព្រះដំណាក់របស់ព្រះ​អម្ចាស់។ លោកបានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឱ្យពួកគេស្បថក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ រួចលោកនាំបុត្រារបស់ស្តេចមកបង្ហាញឱ្យពួកគេឃើញ។ ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យ​យេហូយ៉ាដា គឺម្នាក់ៗនាំកូន​ទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ហើយ​ទៅជួបលោកបូជា​ចារ្យយេហូយ៉ាដា។ លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់​ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជូនពួកមេទ័ពទាំងនោះ។ ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និងនៅជិតអាសនៈ ចាប់ពីប៉ែកខាងស្តាំ រហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។ ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់សេ្តចចេញមក ហើយ យកមកុដរាជ្យ​មកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្តេច។ គេនាំគ្នាទះដៃស្រែកជ័យឃោសថា៖«ជយោ! ព្រះមហាក្សត្រ! »។ កាលព្រះនាងអថាលីឮសម្រែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួក​គេនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាង ទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើ​វេទិកាតាមទំនៀមទម្លាប់ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំង​មូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលីហែក​ព្រះភូសា ហើយស្រែកថា៖«នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។ លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖«ចូរនាំព្រះនាងចេញទៅក្រៅ បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖«មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ!»។ គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិត​ព្រះ​នាង​នៅទីនោះ។
លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីឱ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ លោកក៏ចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។ ប្រជាជនទាំងមូលនៅក្នុងស្រុក នាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះ បាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោក​ម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូយ៉ាដា​ចាត់ចែងឱ្យមានអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនដង្ហែព្រះបាទយ៉ូអាសពីព្រះវិហារចូលវាំង រួចទ្រង់ឡើងគង់លើ​ព្រះរាជបល្ល័ង្ក ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បាន​សុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលីនៅក្នុងវាំង។

ទំនុកតម្កើងលេខ ១៣២ (១៣១),១១-១៤.១៧-១៨ បទព្រហ្មគីតិ

១១ព្រះអង្គបានសន្យានឹងស្តេចដាវីឌល្អឯក
យើងនឹងតែងតាំងពូជឱ្យគ្រងរាជ្យបន្ត
១២ប្រសិនបើបុត្រអ្នកកាន់បានជាក់សម្ព័ន្ធល្អ
មេត្រីយើងតៗហើយធ្វើតាមយើងប្រដៅ
នោះពូជគេនឹងបានល្អថ្កើងថ្កានមិនអាស្រូវ
ឡើងគ្រងរាជ្យតទៅតកូនចៅឥតស្រាកស្រាន្ត
១៣ព្រះអម្ចាស់បានជ្រើសពិនិត្យរើសក្រុងថ្កើងថ្កាន
ជាទីល្អចំណានស៊ីយ៉ូនបានជាលំនៅ
១៤យើងនឹងស្នាក់សម្រាកមួយរយៈមិនចេញទៅ
ចង់រស់ស្នាក់និត្យនៅកន្លែងនេះមិនទៅណា
១៧ទីនេះយើងឱ្យស្តេចមានអំណាចខ្ពស់អនេក
កើតចេញពីពង្សពូជនៃដាវីឌដ៏ខ្លាំងក្លា
យើងនឹងរៀបចំឱ្យស្តេចអង្គក្រោយមានចេស្តា
គ្រងរាជ្យយូរវស្សាជំនួសស្តេចយើងអភិសេក
១៨យើងនឹងធ្វើឱ្យខ្មាំងបាក់មុខខ្លាំងខ្មាសពន់ពេក
តែយើងនឹងឱ្យរាជ្យរបស់គេបានថ្កុំថ្កើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,១៩-២៣

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដីនេះ ជាកន្លែងដែលមានកណ្តៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឱ្យសោះ។ ចូរសន្សំទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខវិញ ជាស្ថានដែលគ្មានកណ្តៀរ និងច្រែះស៊ី​ ជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ ដ្បិតទ្រព្យសម្បត្តិអ្នកនៅ​កន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។ ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូប​កាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយនោះ មិនដឹងជាសេចក្តីងងឹតនឹងទៅជាសូន្យសុងដល់កម្រិតណាទៀតទេ»។

752 Views

Theme: Overlay by Kaira