អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី០៤
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យ​ឱ្យ​ព្រះ​សហគមន៍លូតលាស់ឡើងជាលំដាប់ ដោយសារតែឫទ្ធានុភាពរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តា​ប្រោស​ប្រទាន​ឱ្យ​អស់​​អ្នកដែលមានឈ្មោះជាគ្រីស្តបរិស័ទ យកចិត្តទុកដាក់រស់តាមរបៀបសមរម្យនឹងឋានៈរបស់ខ្លួនផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១១,១៩-២៦

ក្រោយពីជនជាតិយូដាបានសម្លាប់លោកស្ទេផាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពួកគេក៏បៀតបៀនអ្នកជឿ បណ្តាលឱ្យអ្នក​ទាំងនោះ​ខ្ចាត់​ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស៊ី អ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នក​ជឿ​ទាំង​នោះពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងក្រៅពីសាសន៍យូដាឡើយ។ ក៏ប៉ុន្តែ មានអ្នកជឿខ្លះពីកោះគីប្រុស និង​ពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ហើយប្រកាសដំណឹងល្អស្តីអំពីព្រះអម្ចាស់យេស៊ូប្រាប់ពួកក្រិក។ ព្រះអម្ចាស់​បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។ ព្រះសហគមន៍នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឱ្យទៅក្រុងអន់ទីយ៉ូក។ កាលគាត់ទៅដល់ គាត់ឃើញព្រះ​ជាម្ចាស់ប្រណីសន្តោសពួកគេ ហើយគាត់ត្រេកអរសប្បាយ អង្វរ និងដាស់​តឿន​គេ​ទាំង​អស់គ្នាឱ្យប្តេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ លោកបារណាបាស​ជាបុរស​ម្នាក់មានចិត្ត​សប្បុរស​ ពោ​រ​ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្តា​ជនជាច្រើនបានមកចូលរួមជាមួយ​ព្រះ​អម្ចាស់​។ បន្ទាប់មកទៀត លោក​បារណាបាសចេញដំណើរទៅរកលោកសូលនៅក្រុងតារសុស។ កាលបាន​ជួប​ហើ​យ​ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយព្រះសហគមន៍អស់រយៈពេលមួយឆ្នាំ ហើយ​បង្រៀនបណ្តាជនជាច្រើនផង។ គឺនៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅ​ក្រុម​សាវ័ក​ជាលើក​ទីមួយ​ថា៖​ “គ្រីស្តបរិស័ទ”។

ទំនុកតម្កើងលេខ ៨៧ (៨៦),១-៣.៥-៧ បទកាកគតិ

ព្រះម្ចាស់សង់ក្រុងឧត្តមឧត្តុង្គល្អល្អះប៉ប្រិម
លើភ្នំវិសុទ្ធគ្មានអ្វីប្រៀបផ្ទឹមយេរូសាឡឹម
ជាក្រុងថ្លៃថ្លា
ព្រះអង្គស្រឡាញ់ស៊ីយ៉ូនពោរពេញជាក្រុងអស្ចារ្យ
វិសេសវិសាលលើសក្រុងនានាលើទឹកដីជា
របស់យ៉ាកុប
ឱក្រុងរបស់ព្រះជាអម្ចាស់គេនឹងរៀបរាប់
តម្កើងសិរីរុងរឿងគួរគាប់របស់អ្នកជាប់
ដោយពោលថ្លាថ្លែង
ចំពោះបុរីស៊ីយ៉ូនស្រស់ខ្ចីមិនរួញរាទេ
យើងទាំងអស់គ្នាសុទ្ធកើតពីគព្រះម្ចាស់ជួយថែ
ឱ្យក្រុងរឹងមាំ
ពេលនោះព្រះម្ចាស់កត់ឈ្មោះទាំងអស់ក្នុងបញ្ជីធំ
ប្រជាទាំងនេះសុទ្ធកើតនៅក្នុងស៊ីយ៉ូនជាក្រុង
ដែលផ្តល់កំណើត
ពេលនោះមនុស្សគេលោតឡកគោះច្រៀងរាំរហូត
ថាគេជាកូនដែលគេបានកើតមានដើមកំណើត
ពីក្រុងស៊ីយ៉ូន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គជាគង្វាលដ៏ពិតប្រាកដតែមួយ។ យើងខ្ញុំ​តែងស្តាប់​សំឡេងព្រះអង្គ ហើយក៏ដើរតាមព្រះអង្គដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,២២-៣០

ពេលនោះជារដូវរងា ជនជាតិយូដានាំគ្នាធ្វើបុណ្យរម្លឹកពិធីឆ្លងព្រះវិហារក្រុងយេរូសាឡឹម។ ព្រះយេស៊ូ​យា​ង​​ចុះឡើងក្នុងថែវព្រះ​វិហារ ដែលមានឈ្មោះថា៖ “ថែវព្រះបាទសាឡូម៉ូន”។ ជនជាតិយូដា​នាំគ្នាចោម​រោម​ព្រះអង្គទូលសួរថា៖ «តើលោកទុកឱ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រីស្តមែន សូមប្រាប់យើងខ្ញុំឱ្យត្រង់ៗមក»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេ​ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែ​អ្នក​រាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាពបញ្ជាក់​អំពី​ខ្ញុំ​ស្រាប់។ ប៉ុន្តែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំទេ។ ចៀមរបស់ខ្ញុំ​​តែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាម​ខ្ញុំ។ ខ្ញុំឱ្យ​គេមានជីវិត​អស់ក​ល្ប​ជា​និ​ច្ច​ គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ ព្រះបិតាដែលបាន​ប្រទាន​ចៀម​ទាំង​នោះមកឱ្យខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្តព្រះបិតាបាន​ឡើយ​។ ខ្ញុំនិងព្រះបិតាជាអង្គតែមួយ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានអំណាចលើសអ្វីៗទាំងអស់ ព្រះអង្គក៏បានចាត់ព្រះយេស៊ូឱ្យយាង​មក​ប្រទាន​ជីវិតអស់កល្បជានិច្ចដល់អស់អ្នកជឿ។ សូមទ្រង់ព្រះមេត្តាប្រោស​យើងខ្ញុំ​ឱ្យស្តាប់សំឡេងរបស់​ព្រះគ្រី​ស្ត​ និង​អាចប្រព្រឹត្តតាមផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំរួបរួមជាមួយព្រះគ្រីស្ត រីឯ​ព្រះ​គ្រីស្តរួមជាមួយព្រះបិតាជាអង្គតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គជានិច្ច ដោយ​គ្មាន​អ្វី​អាចឆក់យកពីព្រះហស្តព្រះអង្គបានឡើយ សូមឱ្យយើងខ្ញុំជាប់ចិត្តនឹងព្រះអង្គក្នុងគ្រប់កិច្ចការប្រចាំជីវិតផង។

809 Views

Theme: Overlay by Kaira