អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី១
សប្តាហ៍បុណ្យចម្លង
ពណ៌ស

ថ្ងៃសុក្រ ទី១០ ខែមេសា​ ឆ្នាំ២០២៦

បពិត្រព្រះបិតាប្រកបដោយឫទ្ធានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសព្រះយេស៊ូទទួលសិរីរុងរឿង និងប្រទានព្រះនាមជាព្រះអម្ចាស់ដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំឱ្យផ្ញើជីវិតទាំងស្រុងទៅលើព្រះយេស៊ូគ្រីស្ត ជាព្រះសង្រ្គោះរបស់យើងខ្ញុំ។ សូមជួយយើងខ្ញុំឱ្យរស់នៅស្របតាមជំនឿនេះផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៤,១-១២

លោកសិលា និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅក្នុងព្រះវិហារ ស្រាប់តែពួកបូជាចារ្យ មេកងរក្សាព្រះវិហារ និងពួកខាង​គណៈសាឌូស៊ីមកដល់។ ពួកគេទ្រាំមិនកើត ដោយឮគ្រីស្តទូតបង្រៀនប្រជាជនទាំងប្រកាសថា មនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូទទួលព្រះជន្មថ្មី។ ពួកគេនាំគ្នាចាប់គ្រីស្តទូតទាំងពីរនាក់យកទៅឃុំទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ ប៉ុន្តែ ក្នុងចំណោមអស់​អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ ហើយចំនួនពួកគេបានកើនឡើងប្រមាណប្រាំពាន់នាក់។ លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ និងពួកធម្មាចារ្យប្រជុំគ្នានៅក្រុងយេរូសាឡឹម ជាមួយលោកមហាបូជាចារ្យហាណ្ណា កៃផាស យ៉ូហានអឡិចសង់ និងក្រុមគ្រួសាររបស់មហាបូជាចារ្យទាំងអស់។ លោកទាំងនោះបានបញ្ជាឱ្យគេនាំលោកសិលា និងលោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។ ពេលនោះ លោកសិលាបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «សូមជម្រាបអស់លោកជាអ្នកដឹក នាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំពីអំពើល្អដែលយើងខ្ញុំបានធ្វើ ដោយសង្រ្គោះជនពិការឱ្យបានជាតាមរបៀបណានោះ សូមអស់លោក និងប្រជារាស្រ្តអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់​លោក ទាំងមានសុខភាពល្អនេះ បានជាដោយសារព្រះនាមព្រះយេស៊ូគ្រីស្តជាអ្នកស្រុកណាសារ៉ែតដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យតើនឡើងពីចំណោមមនុស្សស្លាប់។ ព្រះអង្គហ្នឹងហើយជា “ថ្មដែលអស់លោកជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ”។ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្រ្គោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្រ្គោះយើងនោះឡើយ»។

ទំនុកតម្កើងលេខ ១១៨ (១១៧),១-២.៤.២២-២៦ បទពាក្យ ៧

សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះទ័យថ្លៃ
សប្បុរសករុណាត្រាប្រណីស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
សូមឱ្យប្រជាទ្រង់ប្រកាសសម្តែងចេញច្បាស់កុំទុកនៅ
ព្រះទ័យមេត្តាដ៏ត្រឹមត្រូវស្ថិតស្ថេរគង់នៅដូចថ្ងៃរះ
អស់អ្នកគោរពកោតខ្លាចព្រះក៏ត្រូវប្រកាសឱ្យក្តែងៗ
ដូចអុីស្រាអែលកុំបីក្រែងហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ
២២ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣ព្រះអង្គសម្រេចការអស្ចារ្យដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់គួរស្ញប់ស្ញែងណាស់គួរគោរព
២៤ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់កំណត់ទុកច្បាស់ឱ្យយើងឈប់
នាំគ្នាសប្បាយកុំនៅជ្រប់គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់
២៥ឱព្រះអម្ចាស់សូមសង្រ្គោះឱ្យខ្ញុំល្បីឈ្មោះមានសម្រស់
មានជោគមានជ័យខ្លាំងឥតខ្ចោះយើងនឹកអាឡោះអាល័យណាស់
២៦យើងសូមតម្កើងលើកព្រះអង្គដែលយាងមកក្នុងនាមព្រះម្ចាស់
យើងដែលស្ថិតក្នុងដំណាក់ព្រះសូមឱ្យពរអ្នកល្អប្រពៃ
២៧ព្រះម្ចាស់បានបំភ្លឺយើងភ្លឺផ្លេកច្បាស់ឡើងដូចពេលថ្ងៃ
ធាងទន្សែយើងកាន់នៅដៃហែក្បួនវែងក្រៃដល់អសនៈ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១ ,១-១៤ 

ព្រះយេស៊ូបានបង្ហាញខ្លួនឱ្យក្រុមសាវ័កឃើញម្តងទៀតនៅមាត់សមុទ្រទីបេរីយ៉ាដ គឺព្រះអង្គបង្ហាញឱ្យគេឃើញដូចតទៅ៖
លោកសិលា លោកថូម៉ាសហៅឌីឌីម លោកណាថាណាអែលពីភូមិកាណា ក្នុងស្រុកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសាវ័ករបស់ព្រះយេស៊ូពីរនាក់ទៀតនៅជុំគ្នា។ លោកសិលានិយាយទៅកាន់សាវ័កឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះគេឥតបានត្រីសោះ។ ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែ ក្រុមសាវ័កមិនដឹងថាជាព្រះអង្គទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្តាំទូកទៅមុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ ពេលនោះ សាវ័កដែលព្រះយេស៊ូស្រឡាញ់និយាយទៅលោកសិលាថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនសិលាឮថា៖ “ព្រះអម្ចាស់” ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ សាវ័កឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយ ផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ គេឡើងទៅលើគោក ឃើញរងើកភ្លើងមានដាក់ត្រី និងនំប៉័ងអាំងពីលើផង​។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ លោកស៊ីម៉ូនសិលាចុះទៅក្នុងទូកទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសាវ័កណាម្នាក់ហ៊ានសួរព្រះអង្គថា៖ “លោកជានរណា” ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់យកនំប៉័ងមកប្រទានឱ្យគេ ហើយយកត្រីមកប្រទានឱ្យគេដែរ។ តាំងពីព្រះអង្គតើនឡើងពីចំណោមមនុស្សស្លាប់មក នេះជាលើកទីបីហើយដែលព្រះយេស៊ូសម្តែងព្រះអង្គឱ្យក្រុមសាវ័កឃើញ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! កាលព្រះយេស៊ូជាព្រះបុត្រាព្រះអង្គមានព្រះជន្មថ្មី ហើយទ្រង់ប្រោសឱ្យក្រុមសាវ័កចាប់ត្រីបានជាច្រើនសន្ធឹក ព្រះអង្គក៏ប្រទានអាហារឱ្យពួកគេដែរ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យប្រមែប្រមូលមនុស្សទាំងអស់ ធ្វើជាសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានអាហារឱ្យយើងខ្ញុំ ដូចព្រះយេស៊ូប្រទានអាហារឱ្យក្រុមសាវ័កកាលពីដើមដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលស្គាល់ព្រះយេស៊ូគ្រីស្តទុកជាព្រះសង្រ្គោះ ដែលគង់ជាមួយយើងខ្ញុំសព្វថ្ងៃនេះ សូមប្រោសយើងខ្ញុំធ្វើជាសាក្សីពីព្រះគ្រីស្តផង។

675 Views

Theme: Overlay by Kaira