អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១
សប្តាហ៍បុណ្យចម្លង​
ពណ៌ស

ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រោសយើងឱ្យក្រោកឈរឡើង និងទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យផ្ញើជីវិតទាំងស្រុងទៅលើព្រះយេស៊ូគ្រីស្តដែលបង្ហាញមាគ៌ាទៅកាន់​សុភមង្គលដ៏ពិតប្រាកដ និងស្ថិតនៅអស់កល្បជានិច្ចផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៣,១-១០

នៅពេលអធិដ្ឋានម៉ោងបីរសៀល លោកសិលា និងលោកយ៉ូហានឡើងទៅព្រះវិហារជាមួយគ្នា។ រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងតាំងពីកំណើតម្នាក់មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ “ទ្វារលំអ” ដើម្បីឱ្យសុំទាន អស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ កាលគាត់ឃើញលោកសិលា និងលោក​យ៉ូហាន​​កំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។ លោកសិលា និងលោកយ៉ូហានសម្លឹងមើលមុខគាត់ ហើយពោលថា៖ «សូមមើលមកយើង!»។ គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមថានឹងបានទទួលប្រាក់។ ប៉ុន្តែ លោកសិលាមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នកក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើងដើរទៅចុះ!»។ លោកក៏ចាប់ដៃស្តាំគាត់ឱ្យក្រោកឈរឡើង។ រំពេចនោះ ជើងរបស់គាត់ និងសន្លាក់ឆ្អឹងក៏ប្រែជាមាំមួន គាត់ក៏ស្ទុះឈរឡើងហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយគ្រីស្តទូតទាំងពីរនាក់ ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។ ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់ គេស្គាល់ជាក់ថា អ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារឈ្មោះ “ទ្វារលំអ” គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់យ៉ាងខ្លាំងអំពីហេតុ​ការណ៍ដែលកើតមានដល់គាត់។

ទំនុកតម្កើងលេខ ១០៥ (១០៤), ១-៤.៦-៩ បទកាកគតិ

ចូរយើងតម្កើងលើកព្រះខ្ពស់ឡើងព្រមទាំងប្រកាស
ព្រះនាមព្រះអង្គឱ្យបានឮច្បាស់ពីស្នាព្រះហស្ត
ប្រាប់ជាតិនានា
ចូរច្រៀងបទថ្វាយតម្កើងកុំណាយរៀងរាល់វេលា
រៀបរាប់អំពសព្វអស់កិច្ចការសុទ្ធតែអស្ចារ្យ
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើងព្រោះតែព្រះយើងជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ខ្ពង់ខ្ពស់បំផុតចូរសប្បាយចិត្ត
កុំបីសៅហ្មង
ចូរស្វែងរកព្រះដែលមានតេជះបារមីត្រចង់
ស្វែងរកព្រះភ័ក្រ្តរបស់ព្រះអង្គកុំនៅរេរង់
ឈប់ឈរសោះឡើយ
ពូជពង្សរបសអប្រាហាំទាំងអស់នៅបម្រើស្រេច
កូនចៅយ៉ាកុបក៏ល្អបណ្តាច់ព្រះអង្គសម្រេច
ជ្រើសយកយូរហើយ
ព្រះជាអម្ចាស់ទ្រង់គឺជាព្រះរបស់យើងអើយ
កុំនៅបង្អង់រេរង់តោះតើយគឺព្រះនោះហើយ
គ្រប់គ្រងផែនដី
ព្រះអង្គតែងខ្វល់នឹកគិតទៅដល់សម្ពន្ធមេត្រី
ជាព្រះបន្ទូលសន្យាថ្លាថ្លៃស្ថិតស្ថេរយូរក្រៃ
មួយពាន់តំណ
សម្ពន្ធមេត្រីដែលទ្រង់លកលៃដោយស្ម័គ្រស្មោះសរ
នឹងអប្រាហាំជាបន្ទូលលសន្យាស្មោះសរ
នឹងលោកអុីសាក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២៤ ,១៣-៣៥ 

បីថ្ងៃក្រោយពីព្រះយេស៊ូសោយទិវង្គត មានសាវ័កពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ាអ៊ូស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។ នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។ ព្រះយេស៊ូមានព្រះ​បន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្តើរជជែកគ្នាបណ្តើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។ ម្នាក់ឈ្មោះ ក្លេអូប៉ាសទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្តេចក៏លោកមិនដឹង?»។ ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នកភូមិ​ណាសារ៉ែត។ ព្រះជាម្ចាស់ និងប្រជាជនទាំងមូលទទួលស្គាល់ថា លោកជាព្យាការីម្នាក់មានឫទ្ធានុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសំដីដែលលោកបានថ្លែង។ ពួកនាយកបូជាចារ្យ និងពួកមន្រ្តីរបស់យើង បានបញ្ជូនលោកទៅឱ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។ យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ មានស្រ្តីខ្លះក្នុងចំណោមពួកយើង បានធ្វើឱ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវទូតដែលប្រាប់ថា លោកមានជីវិត។ មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្រ្តីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងនោះទេ!។ ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។ បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្តីដែលមាន​ចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ដោយចាប់ផ្តើមពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។ លុះមកជិតដល់ភូមិដែលសាវ័កទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។ គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជា​មួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង»។ ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ ព្រះអង្គគង់រួមតុជាមួយគេ យកនំប៉័ង​មកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឱ្យគេ។ ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែ ព្រះអង្គបាត់ពីមុខគេទៅ។ គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឱ្យយើងស្តាប់នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។ គេក៏ក្រោកឡើងវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសាវ័កទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ គេប្រាប់អ្នកទាំងពីរថា៖​ «ព្រះ​អម្ចាស់មានព្រះជន្មថ្មីដ៏រុងរឿងពិតប្រាកដមែន! ហើយឱ្យស៊ីម៉ូនឃើញព្រះអង្គបង្ហាញខ្លួន!»។ សាវ័កទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំប៉័ង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅភូមិអេម៉ាអ៊ូស ព្រះយេស៊ូបានកាច់នំប៉័ងចែកប្រទានឱ្យសាវ័កពីរនាក់ គឺព្រះអង្គរំឭកពេលទ្រង់​ជប់លៀងក្រុមសាវ័ក កាលទ្រង់សម្រេចព្រះហឫទ័យបូជាព្រះជន្ម។ យើងខ្ញុំក៏សូមថ្វាយខ្លួនរួមនឹងសក្ការបូជារបស់ព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំក៏ដូចសាវ័កពីរនាក់ដែលធ្វើដំណើរជាមួយព្រះយេស៊ូ គឺព្រះគ្រីស្តបានប្រទានព្រះកាយធ្វើជាអាហារផ្តល់កម្លាំងក្នុងពេលយើងខ្ញុំកំពុងធ្វើដំណើរនៅនាលោកនេះ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំទទួលស្គាល់ព្រះគ្រីស្តដែលគង់ជាមួយយើងខ្ញុំជានិច្ច។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់អត្ថន័យព្រះគម្ពីរផង។

668 Views

Theme: Overlay by Kaira