អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ​ អាទិត្យទី០៧
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! តាំងពីដើមរៀងមក ព្រះអង្គចាត់គ្រីស្តទូតឱ្យទៅប្រកាសដំណឹងល្អ ស្តីអំ​ពី​ព្រះ​គ្រីស្តដែលទទួលព្រះជន្មថ្មីតៗរហូតមកដល់សព្វថ្ងៃ។ សូមទ្រង់ព្រះ​មេត្តា​ប្រទាន​ព្រះវិញ្ញាណ​ឱ្យយាង​មកណែ​នាំ​យើង​​ខ្ញុំ ក្នុងការប្រកាសដំណឹងល្អនេះផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២០,១៧-២៧

លោកប៉ូលធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម លោកដើរកាត់ស្រុកក្រិក និងស្នាក់នៅក្រុងមីលេត។ លោក​ចាត់​គេពីក្រុងមីលេតនោះ ឱ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យនៃព្រះសហគមន៍នៅក្រុងអេភេសូមក។ លុះគេមកដល់​ហើ​យ​ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេល​វេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយចិត្តសុភាពរាបសា ទាំង​ទឹក​ភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ខ្ញុំបានជម្រាប និងបង្រៀនបងប្អូនតាម​ទី​សា​ធារណៈ និងតាមផ្ទះនូវសេចក្តីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូនឥតមានលាក់លៀមត្រង់ណាសោះ​ឡើយ ខ្ញុំបានធ្វើសាក្សីឱ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិកកែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមាន​ជំនឿ​លើ​ព្រះ​យេស៊ូជាព្រះអម្ចាស់របស់យើងផង។ ឥឡូវនេះ ព្រះវិញ្ញាណទាក់ទាញចិត្តខ្ញុំឱ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថានឹងមាន​ហេតុការ​ណ៍​អ្វីកើតមានដល់ខ្ញុំនៅក្រុងនោះឡើយ គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់ប្រាប់​ពីក្រុង​មួយទៅ​ក្រុង​មួយ​ថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ ប៉ុន្តែ ខ្ញុំមិនខ្វល់អ្វីនឹងជីវិតរបស់ខ្ញុំទេ ឱ្យតែខ្ញុំបានបង្ហើយមុខ​ងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឱ្យខ្ញុំធ្វើ គឺផ្តល់សក្ខីភាពអំពីដំណឹង​ល្អ​នៃ​ព្រះ​ហឫទ័យ​ប្រ​ណី​សន្តោសរបស់ព្រះជាម្ចាស់។ ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូន ទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះខ្ញុំ​ដឹ​ង​​ថា បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ ហេតុនេះ បានជាខ្ញុំផ្តល់សក្ខីភាពឱ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិន​បើ​មាន​ម្នាក់ក្នុងចំណោម​បងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ»។

ទំនុកតម្កើងលេខ ៦៨ (៦៧), ១០-១១.២០-២១ បទព្រហ្មគីតិ

១០បពិត្រព្រះអម្ចាស់ព្រះអង្គប្រោសយើងគ្មានភ័យ
ភ្លៀងធ្លាក់ត្រជាក់ដីរាស្រ្តក្រក្រីរស់ឡើងវិញ
១១ប្រជារាស្រ្តព្រះអង្គបានមកតាំងលំនៅពេញ
ដោយទ្រង់បានបញ្ចេញក្តីសប្បុរសដល់ទុគ៌ត
២០សូមសរសើរតម្កើងព្រះនៃយើងមិនកន្តើយ
ដ្បិតមានតែទ្រង់ហើយជួយគាំទ្រសង្គ្រោះយើង
២១ព្រះម្ចាស់ព្រះសង្គ្រោះយើងឱ្យរស់ទ្រង់មិនឆ្មើង
ព្រះម្ចាស់អាចជួយយើងឱ្យរួចផុតពីមរណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមក គឺព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត។ សូ​ម​​ទ្រងធ្វើជាសាក្សីក្នុងចិត្តរបស់យើងខ្ញុំ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១-១១

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា! ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្តែង​សិរីរុងរឿង​របស់​បុត្រ​ឡើង​​ ដើម្បីឱ្យបុត្រសម្តែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ព្រះអង្គបានប្រទានឱ្យបុត្រ​មានអំណាចលើមនុស្សទាំងអស់ ដើម្បី​​ឱ្យបុត្រ​ផ្តល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។ រីឯជីវិតអស់កល្បជានិច្ច​នោះ គឺ​ឱ្យ​គេ​ស្គាល់​ព្រះអង្គដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គបានចាត់ឱ្យមក។ ទូល​បង្គំបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជា​ឱ្យ​ទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ឱព្រះបិតាអើយ! ឥឡូវនេះ សូមលើកតម្កើង​ទូលបង្គំ​ឱ្យមាន​សិរីរុង​រឿង​នៅ​ក្បែរ​ព្រះ​អង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅក្បែរព្រះអង្គតាំងពីមុនកំណើតពិភពលោកមក។ ទូល​បង្គំ​បានសម្តែងព្រះនាមរបស់ព្រះអង្គឱ្យអស់អ្នកដែលព្រះអង្គញែកចេញពីលោកនេះ​ប្រទាន​មក​ទូល​បង្គំ​ស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឱ្យទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែម​ក​​ពីព្រះអង្គទាំងអស់ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឱ្យគេ គេបានទទួល​ព្រះ​បន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំឱ្យមកទៀតផង។ ទូលបង្គំសូមអង្វរព្រះអង្គឱ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឱ្យមនុស្សលោកឡើយ គឺអង្វរ​ឱ្យតែ​អស់​អ្នក​ដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ អ្វីៗជា​របស់​ព្រះ​អង្គ ក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំ​សម្តែង​សិរីរុងរឿង​ក្នុង​អ្នក​ទាំង​នោះ​។ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះ ស្ថិតនៅក្នុងលោកនៅឡើយ ហើយ​ទូល​បង្គំ​ទៅឯព្រះ​អង្គវិញ»។

បពិត្រព្រះបិតាដ៏វិសុទ្ធ! ព្រះយេស៊ូគង់នៅជាមួយព្រះអង្គ ហើយក៏គង់ជាមួយយើងខ្ញុំដែរ។ យើងខ្ញុំ​សូម​ថ្វាយ​កាយ​ វាចា ចិត្ត រួមជាមួយព្រះយេស៊ូ។ សូមទ្រង់ព្រះមេត្តាទទួល​ដោយ​អនុគ្រោះ​ ហើយ​សូមប្រទាន​ព្រះ​វិញ្ញាណ​ឱ្យ​យើង​ខ្ញុំផង។

បពិត្រព្រះបិតាដ៏វិសុទ្ធ! ក្នុងអភិបូជានេះ ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ គឺ​ព្រះ​អង្គបានប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំដែលរស់នៅក្នុងលោកនេះនៅឡើយ ឱ្យប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គ ដោយចិត្តស្មោះផង។

1,149 Views

Theme: Overlay by Kaira