អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រអាទិត្យទី០៥
រដូវសែសិបថ្ងៃ
ពណ៌ស្វាយ

ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំជាប្រជារាស្ត្រព្រះអង្គ។ យើងខ្ញុំជាមនុស្សទន់ខ្សោយ ដែលស្ថិតនៅក្រោមអំណាចនៃតណ្ហានៅឡើយ សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យមានសេរីភាពយ៉ាងពិតប្រាកដផង។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២០,១០-១៣

ខ្ញុំយេរេមី ឮមហាជននិយាយមួលបង្កាច់ខ្ញុំថា៖ ”អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្តឹងវា! យើងនាំគ្នាទៅប្តឹងវា!”។ សូម្បីតែមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា៖ ”បើយើងលួងលោមបញ្ឆោតវា យើងនឹងចាប់វាបាន ហើយយក​វាមកធ្វើបាប សងសឹកតាមអំពើចិត្ត”។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយខ្ញុំ ព្រះអង្គចាំជួយខ្ញុំដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនខ្ញុំមុខជានឹងដួល ហើយមិនអាចឈ្នះខ្ញុំបានទេ។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីខ្ញុំមិនកើត ពួកគេនឹងបាក់មុខរហូតទៅគ្មាននរណាភ្លេចការអាម៉ាស់នេះបានឡើយ។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល! ព្រះអង្គស្ទង់មើលចិត្តគំនិតរបស់មនុស្សសុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញព្រះអង្គសងសឹកពួកគេជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតរបស់ខ្ញុំលើព្រះអង្គទាំងស្រុងហើយ!។ សូមច្រៀងបទថ្វាយព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គបានរំដោះជីវិតមនុស្សទុគ៌តឱ្យរួចពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។

ទំនុកតម្កើងលេខ ១៨ (១៧),២-៣.៥-៧ បទព្រហ្មគីតិ

ឱ! ព្រះអម្ចាស់អើយខ្ញុំកោតហើយលើកព្រះអង្គ
ព្រោះទ្រង់ជាកម្លាំងរបស់ខ្ញុំធំមាំមួន
ព្រះម្ចាស់ជាថ្មដារឹងអស្ចារ្យខ្ញុំលាក់ខ្លួន
ជាខែលមាំហំហួនខ្ញុំរួចខ្លួនមានជោគជ័យ
ក្តីស្លាប់រួបរឹតខ្ញុំដូចទឹកធំហូរតម្រង់
កួចឆក់មិនបង្អង់អន្តរាយបង់សូន្យឥតអាក់
ក្តីស្លាប់បានរួមរិតខ្ញុំសែនភិតភ័យញ័រញាក់
ដូចចូលក្នុងអន្ទាក់ដែលគេដាក់ចង់ប្រល័យ
នៅពេលខ្ញុំកើតទុក្ខខ្ញុំស្រែករកព្រះម្ចាស់ថ្លៃ
ទ្រង់សណ្តាប់សម្តីដោយមេត្រីពីវិហារ
សំឡេងរបស់ខ្ញុំលាន់រងំឮខ្ទ័រខ្ទារ
ទៅប៉ះដល់ព្រះកាណ៌ក្នុងសោតាព្រះម្ចាស់ខ្ញុំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,៣២

បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។
បពិត្រព្រះអង្គ ជាបុត្រមនុស្ស! ពេលគេលើកព្រះអង្គឡើង ព្រះអង្គនឹងទាញមនុស្សទាំង អស់ទៅឯព្រះអង្គ។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,៣១-៤២

ជនជាតិយូដានាំគ្នារើសដុំថ្មម្តងទៀត បម្រុងនឹងគប់សម្លាប់ព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឱ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើនដែលព្រះបិតាប្រទានឱ្យខ្ញុំធ្វើ។ ក្នុងបណ្តាកិច្ចការទាំងនោះ តើកិច្ចការណាមួយនាំឱ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?» ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»​។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងធម្មវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា ព្រះជាម្ចាស់មានព្រះបន្ទូលថា “អ្នករាល់គ្នាជាព្រះ”។ យើងមិនអាចលុបបំបាត់គម្ពីរបានឡើយ។ បើធម្មវិន័យហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ” ដូច្នេះ ចុះហេតុដូចម្តេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា “ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់” អ្នករាល់គ្នាបែរជាពោលថា “ខ្ញុំប្រមាថព្រះអង្គ” ទៅវិញ? ព្រះបិតាបានប្រោសខ្ញុំឱ្យវិសុទ្ធ ហើយចាត់ខ្ញុំឱ្យមកក្នុងពិភពលោកនេះទៀតផង។ ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេ នោះសុំកុំជឿខ្ញុំឡើយ។ ប៉ុន្តែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឱ្យដឹង ហើយរឹតតែដឹងទៀតថា ព្រះបិតាស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងព្រះបិតាដែរ»។ គេរកចាប់ព្រះយេស៊ូម្តងទៀត ប៉ុន្តែព្រះអង្គគេចផុតពីគេទៅ។
ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្តងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជទឹកឱ្យបណ្តាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសម្គាល់ណាមួយឡើយ ប៉ុន្តែពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»​។ មនុស្សជាច្រើននៅទីនោះ បានជឿលើព្រះយេស៊ូ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរស! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំមកគោរពបម្រើព្រះអង្គនៅទីនេះ។ យើងខ្ញុំសូមចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលបានបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាសង្គ្រោះយើងខ្ញុំផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទុកជាអាហារផ្តល់ជីវិត។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាកុំលះបង់ចោលយើងខ្ញុំឡើយ សូមប្រោសការពារយើងខ្ញុំឱ្យជៀសវាងពីអ្វីៗដែលនាំឱ្យ អន្តរាយ និងបាត់បង់ជីវិតអស់កល្បជានិច្ចផង។

670 Views

Theme: Overlay by Kaira