អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី០៥
រដូវបុណ្យចម្លង
ពណ៌ស

ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គលើកព្រះយេស៊ូឱ្យ​ទទួលសិរីរុង​រឿង ព្រះអង្គ​បានប្រោសឱ្យមនុ​ស្ស​​​​គ្រប់​ជាតិ​សាសន៍​ទៅ​ជាបុត្រធីតារបស់ព្រះអង្គ។ សព្វថ្ងៃ ព្រះអង្គណែនាំ​ព្រះសហគមន៍​ឱ្យរួបរួម​គ្នា​ជាធ្លុង​តែ​មួយ ​ដោ​យ​​សេចក្តីស្រឡាញ់។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទធ្វើសញ្ញាសម្គាល់​នៃ​គម្រោង​​​ការដ៏​អស្ចារ្យរបស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៥,២២-៣១

ពេលនោះ ក្រុមគ្រីស្តទូត ក្រុមព្រឹទ្ធាចារ្យ និងព្រះសហគមន៍ទាំងមូលយល់ឃើញថា គួរតែ​ជ្រើស​យក​បង​ប្អូន​ខ្លះក្នុងចំណោមពួកគេជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់ឱ្យទៅក្រុងអន់ទីយ៉ូក​ជាមួយលោក​ប៉ូល និងលោក​បារ​ណា​បាស។ គេជ្រើសយកលោកយូដាស​ហៅ “បារសាបាស” និងលោកស៊ីឡាស។ ព្រះសហគមន៍​ប្រគល់​សំបុត្រមួយឱ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្តីដូចតទៅនេះ៖ «យើងជាគ្រីស្តទូត ជា​ព្រឹទ្ធាចារ្យ និងជាបងប្អូន សូម​ជម្រាបសួរមកបងប្អូនជាសាសន៍ដទៃដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកស៊ីលីស៊ី។ យើងបានទទួលដំណឹងថា មានពួកយើងខ្លះនាំឱ្យបងប្អូនជ្រួលច្របល់មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន​ បណ្តា​ល​​​ឱ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងពុំបានចាត់អ្នកទាំងនោះឱ្យមកទេ។ យើងទាំង​អស់​គ្នាបាន​សម្រេច​ចិត្ត​ជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឱ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង​ជាអ្នកដែលសុខចិត្តបូជាជីវិតបម្រើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើង។ ហេតុនេះយើងសុំ​ចាត់លោក​យូ​ដាស​ និងលោកស៊ីឡាសឱ្យនាំពាក្យដដែលនេះយក​មកជម្រាបបងប្អូនស្តាប់ផ្ទាល់តែម្តង។ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ និង​យើងយល់ឃើញថា មិនគួរយកវិន័យណាផ្សេងទៀត ដែលមិនចាំបាច់​មកបង្ខំបងប្អូនឱ្យប្រតិបត្តិតាមឡើយ ។ យើងគ្រាន់តែសុំឱ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែល​សែនព្រះក្លែងក្លាយ កុំបរិភោគ​ឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនបានរៀបការ។ ប្រសិន​បើ​បង​ប្អូនប្រតិបត្តិដូច្នេះ​បាននោះ ប្រពៃហើយ!។ សូមឱ្យបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត!»។
ពួកអ្នកតំ​ណាងក៏លាគេចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ គេ​អាន​សំបុត្រ ហើយគេមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះលើកទឹកចិត្តពួកគេ។

ទំនុកតម្កើងលេខ ៥៧ (៥៦), ៨-១២ បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំទុកចិត្តច្បាស់លើទ្រង់ក្រៃលែង
ទុកចិត្តទាំងស្រុងបារមីជាក់ស្តែងខ្ញុំសូមសម្តែង
បទទំនុកថ្មី
ព្រលឹងខ្ញុំអើយកុំនៅកន្តើយប្រញាប់ឃ្មាតខ្មី
ឱ! ឃឹមនិងពិណកុំនៅឆ្មើងឆ្មៃបន្លឺបទថ្មី
ដាស់ថ្ងៃឱ្យរះ
១០ឱ!ព្រះម្ចាស់អើយទូលបង្គំនេះហើយនឹងតម្កើងព្រះ
នៅក្នុងចំណោមប្រជាទាំងអស់លើកព្រះដោយស្មោះ
ឱ្យជាតិផ្សេងយល់
១១ដ្បិតព្រះហឫទ័យករុណាប្រណីព្រះម្ចាស់ខ្ពស់ដល់
ទៅលើផ្ទៃមេឃឥតមានកិច្ចកលបារមីខ្ពស់ដល់
វេហាស៌អាកាស
១២ព្រះជាម្ចាស់អើយកុំនៅកន្តើយបង្ហាញឱ្យច្បាស់
បារមីឧត្តុងឧត្តមត្រចះព្រះខ្ពង់ខ្ពស់ណាស
នៅលើមេឃា
សូមឱ្យសិរីរុងរឿងថ្លាថ្លៃភ្លឺមហិមា
រស្មីចែងចាំងនៅលើវេហាស៌ភ្លឺខ្លាំងអស្ចារ្យ
លើដីទាំងមូល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានប្រទានវិន័យថ្មីដល់​យើងគឺ៖ “អ្នករាល់គ្នាត្រូវស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូចខ្ញុំបាន​ស្រឡាញ់អ្នករាល់គ្នាដែរ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,១២-១៧

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់​ក្រុម​សាវ័ក​ថា៖ «វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបាន​ស្រឡាញ់​អ្នករាល់​គ្នាដែរ។ គ្មាននរណាមានសេចក្តីស្រឡាញ់ខ្លាំង​ជាងអ្នកដែល​ស៊ូប្តូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើ​អ្នក​រាល់គ្នាប្រព្រឹត្តតាមសេចក្តីដែលខ្ញុំបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិន​ចាត់ទុក​អ្នករាល់​គ្នា​ជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុក​អ្នករាល់​គ្នា​ជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងហើយដែរ។ មិនមែនអ្នករាល់​គ្នា​ទេ​ដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើត​ផល ព្រមទាំងឱ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូម​ពីព្រះបិតាក្នុងនាម​ខ្ញុំ ព្រះ​អង្គ​នឹងប្រទានឱ្យអ្នករាល់គ្នាពុំខាន។ រីឯសេចក្តីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នាអរព្រះគុណព្រះអង្គ ដោយរួម​ជាមួយ​ព្រះយេស៊ូ​ជា​ព្រះបុត្រាដែលមានព្រះហឫទ័យស្រឡាញ់ រហូតដល់ស៊ូប្តូរជីវិតសម្រាប់យើងខ្ញុំ។ យើងខ្ញុំសូមថ្វាយខ្លួនទៅព្រះអង្គរួមជាមួយព្រះយេស៊ូ ដែលគង់នៅជាមួយព្រះបិតា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូមានព្រះបន្ទូលឱ្យយើងខ្ញុំដឹងសេចក្តីដែលទ្រង់បានឮ​ពីព្រះបិ​តា​មក ទ្រង់ក៏បានសម្តែងសេចក្តីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំស្គាល់ផង។ សូមទ្រង់ព្រះមេត្តា​ប្រោសប្រទានឱ្យយើងខ្ញុំចេះស្រឡាញ់គ្នាទៅវិញ ទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។

624 Views

Theme: Overlay by Kaira