អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រអាទិត្យទី០២
រដូវសែសិបថ្ងៃ
ពណ៌ស្វាយ

ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! សូមព្រះអង្គទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ។ សូមប្រោសយើងខ្ញុំឱ្យសុខចិត្តលះបង់ចោលប្រយោជន៍របស់ខ្លួន ដោយរួមចិត្តគំនិតជាមួយព្រះយេស៊ូដែលយាងឡើងសោយទិវង្គតនៅក្រុងយេរូសាឡឹមផង។

សូមថ្លែងព្រះគម្ពីរកំណើត កណ ៣៧,៣-៤.១២-១៣ក.១៧ខ-២៨

លោកយ៉ាកុបស្រឡាញ់កុមារយ៉ូសែប ខ្លាំងជាងកូនឯទៀតៗព្រោះកូននេះកើតមកក្នុងពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ​ឱ្យកុមារយ៉ូសែបពាក់។ ដោយបងៗឃើញឪពុកស្រឡាញ់កុមារយ៉ូសែបខ្លាំងជាងពួកគេដូច្នេះ គេក៏នាំគ្នាស្អប់កុមារយ៉ូសែប រហូតមិនអាចនិយាយជាមួយគាត់ដោយប្រើពាក្យទន់ភ្លន់បានឡើយ។ នៅគ្រានោះ បងៗរបស់កុមារយ៉ូសែប នាំគ្នាចេញទៅឃ្វាលហ្វូងចៀមឪពុកនៅភូមិស៊ីគែម។ លោកយ៉ាកុបមានប្រសាសន៍ទៅកុមារយ៉ូសែបថា៖ «បងៗរបស់កូនទៅឃ្វាលចៀមនៅស៊ីគែម ឪពុកចង់ឱ្យកូនទៅសួរសុខទុក្ខពួកគេ»។ កុមារយ៉ូសែបក៏ចេញទៅរកបងៗ ហើយជួបពួកគេនៅត្រង់ភូមិដូតាន។ កាលគេឃើញកុមារយ៉ូសែបពីចម្ងាយ (គឺមុនគាត់ទៅដល់) ពួកគេឃុតឃិតគ្នាថា នឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា៖ «មើល៍! គ្រូយល់សប្តិមកដល់ហើយ! យើងឆ្លៀតសម្លាប់វា ហើយយកទៅបោះចោលក្នុងអណ្តូងណាមួយរួចយើងពោលថា សត្វសាហាវបានហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងក្លាយទៅជាយ៉ាងណា!។ ពេលលោករូបេនជាបងបង្អស់ឮប្អូនៗនិយាយគ្នាដូច្នោះ គាត់ក៏មានបំណងចង់ជួយកុមារយ៉ូសែបឱ្យរួចពីកណ្ដាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអី! កុំបង្ហូរឈាមវាឡើយ! គឺគ្រាន់តែបោះវាទៅក្នុងអណ្តូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះមកពីចង់ដោះប្អូនយ៉ូសែបឱ្យរួចពីកណ្តាប់ដៃ​បងៗ ហើយនាំយកទៅជូនឪពុកវិញ។ ពេលកុមារយ៉ូសែបទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីតដែលគាត់ពាក់នោះចេញ គេចាប់គាត់បោះទៅក្នុងអណ្តូង។ អណ្តូងនោះរីងស្ងួតគ្មានទឹកទេ។ បន្ទាប់មកគេអង្គុយបរិភោគអាហារ។ ពេលនោះគេក្រឡេកទៅឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូបផ្សេងៗ និងជ័រយកទៅលក់នៅស្រុកអេស៊ីប។ លោកយូដាពោលទៅកាន់បងប្អូនថា៖ «បើយើងសម្លាប់ប្អូនយើងចោលបានចំណេញអ្វី? នាំតែពិបាកលាក់ឃាតកម្មនេះទេ! មក៍! យើងលក់វាទៅឱ្យពួកអ៊ីស្មាអែលនេះវិញទៅ! កុំសម្លាប់វាអីព្រោះវាជាប្អូនយើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្តាប់តាមពាក្យគាត់។ ពេលក្រុមឈ្មួញជាតិម៉ាឌីយ៉ានមកដល់ គេនាំគ្នាយកកុមារយ៉ូសែបចេញពីអណ្តូង រួចលក់ទៅឱ្យជនជាតិអ៊ីស្មាអែលតម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលក៏នាំកុមារយ៉ូសែបទៅស្រុកអេស៊ីប។

ទំនុកតម្កើងលេខ ១០៥(១០៤), ៤-៥.១៧-២១ បទកាកគតិ

ចូរស្វែងរកព្រះដែលមានតេជះបារមីត្រចង់
ស្វែងរកព្រះភក្ត្ររបស់ព្រះអង្គកុំនៅរេរង់
ឈប់ឈរសោះឡើយ
សូមនឹកដល់ការសម្បើមអស្ចារ្យទ្រង់បានធ្វើហើយ
នឹកដល់បាដិហារិយ៍កុំនៅកន្តើយនិងការវិនិច្ឆ័យ
ដែលទ្រង់សម្រេច
១៧តែទ្រង់ចាត់លោកយ៉ូសែបឱ្យមកដើរមុខប្រជា
តែទាស់បងប្អូន​មានចិត្តលេលាលក់លោកធ្វើជា
ទាសករជាតិផ្សេង
១៨គេធ្វើបាបគាត់ដាក់ខ្នោះវាយវាត់រំពាត់ខ្វាត់ខ្វែង
គេយកច្រវាក់ទាក់ក គ្មានក្រែងខ្នោះដាក់ខ្វាត់ខ្វែង
រឹបជើងខ្លួនប្រាណ
១៩រហូតហេតុការណ៍កើតឡើងសព្វសារតាមពាក្យលោកបាន
ថ្លែងទុកជាយូរលុះព្រះម្ចាស់មានបន្ទូលថ្កើងថ្កាន
ថាគាត់ស្លូតត្រង់
២០ស្តេចស្រុកអេស៊ីបឱ្យលែងយ៉ូសែបស្រាយទាំងចំណង
ដោះលែងឱ្យរួចទាំងម្ចាស់រាស្ត្រផងក៏មានបំណង
ដោះលែងលោកដែរ
២១គ្រាបន្ទាប់មក​ស្តេចក៏តាំងលោកឱ្យត្រួតមើលថែ
រក្សារាជវាំងនៅនែបនិត្យក្បែររាជ្យទ្រព្យហូរហែ
ទាំងអស់ទៀតផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក
ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ២១,៣៣-៤៣.៤៥-៤៦

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកនាយកបូជាចារ្យ និងពួកផារីស៊ីថា៖ «សុំស្តាប់ប្រស្នានេះ! បុរសម្នាក់ជាម្ចាស់ចម្ការ បានដំាទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញគាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ចម្ការនោះឱ្យពួកកសិករមើលថែទាំរួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់រដូវទំពាំងបាយជូរទុំ គាត់ចាត់ពួកអ្នកបម្រើឱ្យមកជួបអ្នកថែចម្ការទាំងនោះដើម្បីទទួលយកផលរបស់គាត់។ ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើម្នាក់មកវាយដំ ប្រហារជីវិតម្នាក់ និងម្នាក់ទៀតយកដុំថ្មគប់សម្លាប់។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀតដែលមានគ្នាច្រើនជាងមុនឱ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការធ្វើ​បាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ នៅទីបំផុតម្ចាស់ចម្ការចាត់កូនប្រុសរបស់គាត់ឱ្យមកជួបគេដោយគិតថា “គេមុខជានឹងគោរពកោតខ្លាចកូនអញមិនខាន”​។ ប៉ុន្តែ ពេលពួកកសិករឃើញកូនម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា៖ «អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វាមត៌កនេះនឹងត្រូវបានមកយើងមិនខាន»។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឱ្យអ្នកផ្សេងទៀតដែលនឹងប្រគល់ផលជូនគាត់នៅរដូវទំពាំងបាយជូរទុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា៖ “ថ្មដែលពួកជាងសង់ផ្ទះបោះចោលបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត”។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងក៏បានឃើញហើយស្ងើចសរសើរផង។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ? ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នាប្រគល់ទៅឱ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ»។ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ ក៏ដឹងថាព្រះអង្គមានព្រះបន្ទូលសំដៅទៅលើពួកគេ។ គេនាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែគេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះយេស៊ូជាព្យាការីម្នាក់។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យថ្វាយអភិបូជានេះយ៉ាងសមរម្យ។ សូមជួយយើងខ្ញុំឱ្យបម្រើព្រះអង្គគ្រប់ពេលវេលា និងគ្រប់កន្លែងផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលណាយើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតព្រះយេស៊ូ ពេលនោះយើងខ្ញុំទទួលការសង្គ្រោះ និងជីវិតដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រាថ្នាចង់ដើរឆ្ពោះទៅព្រះអង្គ និងរួមរស់ជាមួយព្រះអង្គផង។

1,120 Views

Theme: Overlay by Kaira