អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី០២ ខែមករា
សប្តាហ៍បុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

បុណ្យរម្លឹក
សន្ដបាស៊ីល និងសន្ដក្រេគ័រ ជាជនដ៏ប្រសើរឧត្ដម
នៅណាស៊ីយ៉ាង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

សន្តបាស៊ីល និងសន្តគ្រេគ័រកើតនៅស្រុកកាប៉ាដូស (ប្រទេសទួរគីសព្វថ្ងៃ ) ប្រហែល​នៅ​ គ.ស ៣៣៩។ លោកទាំងពីរទៅរៀនជាមួយគ្នានៅមហាវិទ្យាល័យក្រុងអាថែននាប្រទេសក្រិក។ កាល​​លោកទាំងពីរត្រឡប់ទៅស្រុកវិញ លោកនាំគ្នាចូលបួសអស់ជាច្រើនឆ្នាំ ។លោកបាស៊ីលមានសកម្មភាពខាងចាត់ចែង និងណែនាំគ្រីស្តបរិស័ទ ដូច្នេះ លោកបង្កើតអារាមនៅជិតក្រុងសេសារេ ហើយតែងក្បួនតម្រាសម្រាប់បុព្វជិត។ ក្បួនតម្រាលនេះមានឥទ្ធិពល​យ៉ាង​ខ្លាំ​ង​បំផុតទៅលើបព្វជិតទាំងប៉ុន្មាននៅគ្រប់កន្លែង។ សន្តបេណេឌីកតូ​អនុវត្ត​តាមក្បួនតម្រាល​នេះ​ដែរ។ នៅឆ្នាំ ៣៧០ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងសេសារេជាស្រុកកំណើត។ លោកទាមទារសេរីភាពរបស់ព្រះសហគមន៍ពីរដ្ឋអំណាច។ លោកតែងទេសនាប្រឆាំងនឹងលោកអរីយូស ដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ តែព្រះចៅអធិរាជគាំទ្រលោកអរីយូស។ លោកបាន​សរ​សេរ​សៀវភៅជាច្រើនក្បាលអំពីទេវវិទ្យា ជាពិសេសអំពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំងឪពុក ទាំងម្តាយ ទាំងបងស្រី និងប្អូនប្រុសពីរនាក់ក៏ជាសន្តបុគ្គលដែរ ។
លោកក្រេគ័រ (ឆ្នាំ៣៣៥-៣៩០) ទទួលមុខងារជា​អភិបាល​ព្រះសហគមន៍​ក្រុង​កុង​ស្តង់​ទី​ណូ​ប។ លោកក៏ប្រឆាំងនឹងលោកអារីយូសដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ ដោយ​ខ្មាំង​ធ្វើ​បាប​លោក​ខ្លាំងពេក លោកលាលែងមុខងាររបស់ខ្លួនទៅរស់នៅក្រុងណាស៊ីយ៉ាង។ លោកនិពន្ធ​សៀវ​ភៅ​ជា​ច្រើនអំពីទេវវិទ្យា។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជាប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រកាសថា ព្រះបុត្រាតែមួយដែលគង់ក្នុងសិរីរុងរឿងរួមជាមួយព្រះអង្គ បានប្រសូតជាមនុស្សដូចយើងខ្ញុំ ដោយសារព្រះនាងព្រហ្មចារី។ សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាងផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតយ៉ូហាន ១យហ ២,២២-២៨

ម្នាលកូនចៅជាទីស្រឡាញ់! តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូថាជាព្រះគ្រីស្តនោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងព្រះបិតាទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំងព្រះគ្រីស្ត។ អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។ ចំពោះអ្នករាល់គ្នាវិញ ចូរទុកសេចក្តីដែលអ្នករាល់គ្នាធ្លាប់បានឮតាំងពីដើមដំបូងរៀងមកឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្តីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។ រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យានឹងយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។ ខ្ញុំសរសេរមកអ្នករាល់គ្នា ស្តីអំពីពួកអ្នកដែលបានមកបញ្ឆោតអ្នករាល់គ្នាឱ្យវង្វេង។ ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ទ្រង់គង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឱ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្តីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្តីពិត) អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រីស្ត ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ ។
ឥឡូវនេះ កូនចៅទាំងឡាយអើយ! ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីឱ្យយើងមានចិត្តរឹងប៉ឹងនៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអាម៉ាស់នៅចំពោះព្រះភក្ត្រព្រះអង្គឡើយ។

ទំនុកតម្កើងលេខ ៩៨ (៩៧) ,១-៤ បទពាក្យ ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
មានភ្លើងឆេះនៅមុខព្រះម្ចាស់សត្រូវច្រើនណាស់ត្រូវបាត់បង់
អ្នកដែលប្រឆាំងច្បាំងព្រះអង្គគ្មានសល់ម្នាក់ផងក្ស័យសង្ខារ
មានផ្លេកបន្ទោរជះពន្លឺខ្ទ័រខ្ទាររន្ទឺសព្វលោកា
ផែនដីតក់ស្លុកឥតឧបមាញ័រអស់កាយាដោយភិតភ័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១-២

អាលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសដោយសារអស់លោកព្យាការី។ តែឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,១៩-២៨

ជនជាតិយូដាចាត់ពួកបូជាចារ្យ និងពួកលេវី ពីក្រុងយេរូសាឡឹមឱ្យទៅជួបលោកយ៉ូហានដើម្បីសួរថា៖ «តើលោកជានរណា?»។ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្តទេ»។ ពួកគេសួរលោកថា៖ «បើដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីឬ?»។ លោកឆ្លើយថា៖ «ទេមិនមែនទេ!»។ គេក៏សួរទៀត​ថា៖ “តើលោកជាព្យាការីដែលយើងរង់ចាំនោះឬ?”។ លោកឆ្លើយថា៖ «មិនមែនទេ!»។ គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោកដែលចាត់យើងខ្ញុំឱ្យមក។ តើលោកថាខ្លួនលោកជានរណា?» លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែកនៅវាលរហោស្ថានថា៖ “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្តីដែលព្យាការីអេសាយបានថ្លែងទុកមក»។ អ្នកដែលគេចាត់ឱ្យមកនោះជាពួកខាងគណៈផារីស៊ី។ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រីស្ត មិនមែនជាព្យាការីអេលី ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្តេចបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានបុរសម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឱ្យខ្ញុំស្រាយស្បែកជើងជូនលោកក៏មិនសមផង»។
ហេតុការណ៍នេះកើតមានឡើងនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយព្រះអំណោយដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ផ្លាស់ប្តូរដ៏អស្ចារ្យនៃអភិបូជានេះ។ យើងខ្ញុំសូមចូលរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះជាអម្ចាស់ជាព្រះបិតា ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូគ្រីស្តក្នុងអភិបូជានេះ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រទានកម្លាំងចិត្តឱ្យយើងខ្ញុំ និងឱ្យយើងខ្ញុំកាន់កិរិយាត្រឹមត្រូវជារៀងរាល់ថ្ងៃផង។

729 Views

Theme: Overlay by Kaira