អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

បុណ្យឱឡារិក
ថ្ងៃទី២៩ ខែមិថុនា
សន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូត

ពណ៌ក្រហម

លោកសិលាទទួលភារកិច្ចធ្វើជាថ្មដារ ជាគ្រឹះសម្រាប់កសាងព្រះសហគមន៍។ ទោះបីលោកមានជំនឿយ៉ាងមុតមាំក្តី ក៏លោកត្រូវដាក់ខ្លួន ព្រោះលោកបានក្បត់ព្រះយេស៊ូដែរ លោកក៏ត្រូវផ្ញើជីវិតទាំងស្រុងទៅលើព្រះហឫទ័យមេត្តករុណារបស់ព្រះអង្គ ដែលអត់ទោសឱ្យលោកថែមទៀត។ ដូច្នេះ លោកអាចណែនាំព្រះសហគមន៍បាន ពុំមែនដោយកាន់អំណាចតាមរបៀបលោកី​យ៍ទេ គឺដោយមានចិត្តស្រឡាញ់ ហើយបម្រើគ្រីស្តបរិស័ទដែលជាអ្នកបាបដូចលោកឱ្យរួបរួមគ្នា។

លោកសូល ហៅ “ប៉ូល” មិនបានស្គាល់ព្រះយេស៊ូនៅពេលព្រះអង្គរស់នៅស្រុកប៉ាលេស្ទីនទេ។ លោកបដិសេដធ៍មិនព្រមទទួលស្គាល់ព្រះអង្គទុកជាព្រះគ្រីស្តទៅទៀត ហើយធ្វើទុក្ខបុកម្នេញគ្រីស្តបរិស័ទផង។ តែព្រះយេស៊ូបង្ហាញព្រះអង្គឱ្យលោកស្គាល់ ដោយសារព្រះសហគមន៍ដែលលោកបៀតបៀនធ្វើបាបនោះ។ ព្រះអង្គក៏ចាត់លោកឱ្យទៅប្រកាសដំណឹងល្អរបស់ព្រះអង្គ ដល់សាសន៍ផ្សេងៗពីជនជាតិអ៊ីស្រាអែល។

លោកសិលាជាគោល ដែលធ្វើឱ្យព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយ។ រីឯលោកប៉ូលវិញ លោកដាស់តឿនព្រះសហគមន៍ ខិតខំនាំដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។ លោកទាំងពីរដូចបញ្ជាក់លក្ខណៈពីរយ៉ាងនៃព្រះសហគមន៍។ ដោយព្រះសហគមន៍យល់ថា ការនឹងរឭកដល់គ្រីស្តទូតពីរនេះជាការមួយដ៏សំខាន់ ព្រះ​សហគមន៍ចាត់ចែងឱ្យធ្វើពិធីក្នុងរយៈពេលពីរថ្ងៃ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានអំណរដោយនឹករឭកដល់សន្តសិលា និងសន្តប៉ូល។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំជាគ្រីស្តបរិស័ទទាំងឡាយឱ្យកាន់តាមការប្រៀនប្រដៅរបស់លោកទាំងពីរដោយចិត្តស្មោះ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្ដទូត កក ១២,១-១១

នៅគ្រានោះ ព្រះបាទហេរ៉ូដអាគ្រីប៉ាបានចាប់ផ្តើមបៀតបៀនសមាជិកខ្លះនៃព្រះសហគមន៍។ ទ្រង់បានឱ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។ ដោយយល់ឃើញថា ជនជាតិយូដាពេញចិត្ត ទ្រង់ក៏ចាត់ឱ្យគេទៅចាប់លោកសិលាថែមទៀត។ ពេលនោះ​ជាពេលបុណ្យនំប៉័ងឥតមេ។ ក្រោយពីបានចាប់លោកសិលា យកទៅឃុំឃាំងរួចហើយ ស្តេចក៏បញ្ជាឱ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង។ ដូច្នេះ លោកសិលាជាប់នៅក្នុងមន្ទីឃុំឃាំងនៅពេលនោះ។ ព្រះសហគមន៍នាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។ នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកសិលាទៅកាត់ទោស លោកសម្រាន្តទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធធានាគារដែរ។ ពេលនោះទេវទូតព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទី​ឃុំឃាំង។ ទេវទូតដាស់លោកសិលា ដោយកេះលោកពីចំហៀងទាំងពោថា៖ “សូមក្រោកឡើងជាព្រញាប់!”។ ច្រវ៉ាក់ក៏របូតធ្លាក់ពី​ដៃលោក។ ទេវទូតពោលថា៖ “សូមក្រវាត់ចង្កេះហើយពាក់ស្បែកជើងទៅ!” លោកក៏ធ្វើតាម។ ទេវទូតពោលមកលោកទៀត​ថា៖ “សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ”។ លោកសិលាក៏ចេញពីទីឃុំឃាំងដើរតាមក្រោយទេវទូតទៅ។ លោកពុំនឹកស្មានថា ការដែលទេវទូតកំពុងធ្វើនេះជាការពិតទេ លោកស្មានថាយល់សប្តិ។ ទេវទូត និងលោកសិលាឆ្លងផុតកន្លែងងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វាដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះស្រាប់​តែទេវទូតចេញបាត់ពីលោកសិលាទៅ។ លោកសិលាដឹងខ្លួនក៏ពោលថា៖ “ឥឡូវនេះ ខ្ញុំដឹងថា ហេតុការណ៍នេះជាការពិតមែនព្រះអម្ចាស់បានចាត់ទេវទូតរបស់ព្រះអង្គមកដោះលែងខ្ញុំឱ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើខ្ញុំ”។

ទំនុកតម្កើងលេខ ៣៤ (៣៣),១.៦ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
សូមមកប្រកា​​​សនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ
អស់អ្នកកម្សត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល

អត្ថបទទី២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៤,៦-៨.១៧-១៨

បងប្អូនជាទីស្រឡាញ់!
ខ្ញុំបានបូជាជីវិតរួចហើយ ហើយក៏ដល់ពេលកំណត់ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ឥឡូវនេះ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិតបម្រុងភួងជ័យនៃសេចក្តីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឱ្យខ្ញុំនៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានឱ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឱ្យអស់អ្នកដែលមានចិត្តស្រឡាញ់ទន្ទឹមរងចាំព្រះអង្គយាងមកយ៉ាងឧិឡារិកនោះដែរ។ គេបោះចោលខ្ញុំទាំងអស់គ្នា។ មានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលគាំទ្រ និងប្រទានឱ្យខ្ញុំមានកម្លាំង ដើម្បីឱ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយ ឱ្យសាសន៍ដទៃទាំងអស់គ្នាស្តាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំ ដើម្បីឱ្យខ្ញុំចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀង​ទៅ! អាម៉ែន!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៦,១៣-១៩

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-១៩

ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីពព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ «មនុស្សទាំងឡាយថា បុត្រមនុស្សជានណា?​»។ គេទូលថា៖ “អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ត​ អ្នកខ្លះថា លោកជាព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប”។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានណាដែរ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ”។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ! អ្នកពិតជាមនុស្សមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែល​គង់​នៅស្ថានបរមសុខបានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍​របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍បានឡើយ ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចង់នៅលើស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់​ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសសន្តសិលា និងសន្តប៉ូល ឱ្យមានចិត្តក្លាហាន ហ៊ានបូជាជីវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃនេះដោយអនុគ្រោះ សូមប្រោសយើងខ្ញុំឱ្យសុខចិត្តដើរតាមព្រះអង្គដោយចិត្តស្មោះ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធបំផុត ប្រកបដោយតេជានុភាពសព្វប្រការ ហើយមានព្រះជន្មអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមលើកតម្កើងព្រះអង្គ។ នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹងរឭកដល់គ្រីស្តទូតសិលា និងប៉ូល។ សន្តសិលាបានប្រកាសជំនឿមុនគេ ហើយសន្តប៉ូលបកស្រាយជំនឿនេះឱ្យបានច្បាស់។ សន្តសិលាតែងតាំងព្រះសហគមន៍ដោយប្រកាសដំណឹងល្អអំពីការសង្គ្រោះដល់សាសន៍ដ៏ទៃ។ គ្រីស្តទូតទាំងពីរខិតខំប្រព្រឹត្តការងារតាមព្រះអំណោយទានរៀងៗខ្លួន ដើម្បីប្រមែប្រមូលមហាគ្រួសាររបស់ព្រះគ្រីស្ត។ នៅថ្ងៃនេះ គ្រីស្តទូតទាំងពីរទទួលសិរីរុងរឿងរួមជាមួយគ្នា ហើយទទួលគារវកិច្ចតែមួយដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានកម្លាំងថ្មីឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួបរួមគ្នាជាព្រះសហគមន៍ ដូចគ្រីស្តបរិស័ទដើមដំបូង ដែលព្យាយាមកាច់នំប៉័ង ព្យាយាមស្តាប់ការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូត មានចិត្តថ្លើមតែមួយ មានសេចក្តីស្រឡាញ់របស់ព្រះអង្គនៅជាមួយផង។

896 Views

Theme: Overlay by Kaira