អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី២៩ ខែកក្កដា
សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា
បុណ្យរម្លឹក
ពណ៌ស

នាងម៉ាថារស់នៅភូមិបេថានីជាមួយនាងម៉ារី និងលោកឡាសា។ ព្រះយេស៊ូស្រឡាញ់រាប់អានអ្នកទាំងបីនោះ។ ពេលព្រះអង្គយាងទៅផ្ទះ នាងម៉ាថាយកចិត្តទុកដាក់ទទួលព្រះយេស៊ូ ដោយយល់ថា ព្រះអង្គជាព្រះគ្រីស្ត។ តែព្រះយេស៊ូបង្រៀនឱ្យនាងដឹងថា សាវ័ករបស់ព្រះអង្គមិនត្រឹមតែបម្រើអ្នកដ៏ទៃដោយចិត្តស្រឡាញ់ប៉ុណ្ណោះទេ គឺត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនឹកសញ្ជឹងគិតដូចនាងម៉ារីជាប្អូន ដើម្បីឱ្យស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ ប្រសិនបើសាវ័កធ្លាប់អធិដ្ឋាន ទាំងនឹកសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការដែលខ្លួនប្រព្រឹត្តនោះរឹតតែប្រសើរឡើង។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៣,១-១១

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ ខ្ញុំក៏ទៅទិញក្រណាត់យក​មកក្រវាត់ចង្កេះតាមបញ្ជារបស់​ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖«ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅស្ទឹងអឺប្រាត់ លាក់​ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ»។ ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅ​ជិតស្ទឹងអឺប្រាត់ តាមបញ្ជារបស់ព្រះអម្ចាស់។ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរក្រោកឡើងទៅស្ទឹងអឺប្រាត់ យកក្រណាត់ដែលយើងបាន​បង្គាប់ឱ្យអ្នកលាក់នោះមកវិញ!»។ ខ្ញុំក៏ទៅស្ទឹងអឺប្រាត់ កាយយកក្រណាត់ដែល​ខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើតទៀត។ ព្រះ​អម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«យើងនឹងធ្វើឱ្យចិត្ត​អួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹមបានដូចក្រណាត់ដែលពុក​នោះដែរ។ ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្តាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឱ្យពួកគេបានដូចក្រណាត់នេះដែលយកទៅប្រើការលែងកើត!។ មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឱ្យ​ពួកគេធ្វើជាប្រជាជនរបស់យើងជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្តាប់យើងសោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងធម្មវិន័យទី ២,៣២,៦.១៩-២១ បទពាក្យ ៧

ជនលេលាឥតប្រាជ្ញាអើយម្តេចធ្វើរំភើយមិនគិតសង
គុណព្រះអង្គថ្លៃពេកកន្លងតោងគិតផ្គូផ្គងនឹកគយគន់
ព្រះអង្គនេះហើយជាឪពុកបង្កើតអ្នកមកឱ្យរស់រាន
ព្រមទាំងរំដោះលែងឱ្យទន់ជាប្រជាជនថ្លៃគ្រប់ប្រាណ
១៩ព្រះអម្ចាស់ទតឃើញដូច្នេះទ្រង់ព្រះតម្រិះខំទប់អត់
ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ដេញកម្ចាយអស់ឥតមានសល់
២០ព្រះអង្គមានព្រះបន្ទូលថាយើងលែងការពារទាំងលែងខ្វល់
យើងចាំមើលគេនឹងរចល់កើតទុកអំពល់ឬយ៉ាងណា
ពួកនេះមានចិត្តមិនស្មោះត្រង់វៀចវេរខ្វេរខ្វង់ឥតឧបមា
ទុកចិត្តមិនបានគ្មានខ្លឹមសារកូនឥតបានការសែនចង្រៃ
២១គេមើលងាយយើងទៅគោរពបម្រើសព្វគ្រប់ព្រះក្លែងក្លាយ
ឆ្លាក់រូបធ្វើព្រះមកកៀកកាយទុកបង្គំថ្វាយលុតឱនក្រាប
ដូច្នេះយើងនឹងមើលងាយគេឥតមានរារេវាយស្រប៉ាប
ឱ្យគេដួលដេករេលរាក់រាបដោយប្រើពួកទាបទៅវាយជួស
ប្រើអ្នកល្ងង់ខ្លៅវាយកម្ទេចចាប់វាយចាប់ញេចស្លាប់របួស
ដាក់ទោសឱ្យធ្ងន់ឥតស្រណោះធ្វើបាបទាំងអស់ឥតប្រណី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាទទួលព្រះអម្ចាស់ និងប្រកាសថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសុភមង្គលហើយ!
ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨-៤២

ព្រះយេស៊ូធ្វើដំណើរជាមួយពួកសាវ័ក។ ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា ទទូលព្រះអង្គឱ្យស្នាក់នៅក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ ឈ្មោះម៉ារីអង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ “បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់នាងមកជួយខ្ញុំម្ចាស់ផង” ព្រះអង្គម្ចាស់មានព្រះបន្ទូលទៅនាងថា៖«ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើន​ណាស់! ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសរើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។

ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១១,១៩-២៧

មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។ កាលនាងម៉ាថាដឹងថា ព្រះយេស៊ូយាង​មក ដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ នាងម៉ាថាទូលព្រះយេស៊ូថា៖ “លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជាប្រទានឱ្យមិន​ខាន”​។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ប្អូននាងនឹងរស់ឡើងវិញ»។ នាងទូលទៅព្រះអង្គវិញថា៖ “នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ”។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់នាងវិញថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សរស់ឡើងវិញ ខ្ញុំនឹងផ្តល់ឱ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយក៏នឹងរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់នោះឡើយ តើនាងជឿសេចក្តីនេះឬទេ?»។ នាងម៉ារីទូលព្រះអង្គថា៖ “បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គ ដែលត្រូវ​យាងមកក្នុងពិភពលោកនេះមែន!”។

576 Views

Theme: Overlay by Kaira