អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី២៦ ខែធ្នូ
បុណ្យគោរព
សន្តស្តេផាន

ពណ៌ក្រហម

លោកស្តេផានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឱ្យលោកមានប្រាជ្ញាវាងវៃ និងចិត្តក្លាហាន។ ហេតុនេះហើយ បានជាព្រះសហគមន៍ដើមដំបូងបានជ្រើសរើសលោកស្តេផានឱ្យចែកអំណោយយ៉ាងត្រឹមត្រូវឱ្យអ្នកក្រីក្រ។ លោកក៏ដាស់តឿនជនជាតិយូដាដែលបានឆ្កាង​ព្រះ​យេស៊ូឱ្យទទួលស្គាល់សិរីរុងរឿងរបស់ព្រះអង្គ នៅពេលលោកទទួលមរណភាព លោកពោលព្រះបន្ទូលដែលព្រះយេស៊ូបានថ្លែងទុកពេលដែលព្រះអង្គជាប់លើឈើឆ្កាង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសសន្តស្ទេផានឱ្យបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះអ្នកដែលប្រហារជីវិតលោក រហូតដល់អត់ទោសឱ្យគេផង។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿមាំមួនដូចលោក ហើយសុខចិត្តអត់ទោសដល់អ្នកដែលធ្វើបាបយើងខ្ញុំសព្វថ្ងៃនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ៦,៨-១០; ៧,៥៤-៦០

ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកស្តេផានណាស់ ហើយព្រះអង្គប្រទានឫទ្ធានុភាពឱ្យលោកសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗ ក្នុងចំណោមប្រជាជន។ មានអ្នកខ្លះ ជាសមាជិកធម្មសាលាដែលគេហៅថា “ធម្មសាលាពួកអ្នកងារពីរដើម” និងអ្នកខ្លះក្នុងចំណោមអ្នកស្រុកគីរេន អ្នកស្រុកអាឡិចសន់ឌ្រី និងអ្នកខ្លះទៀតក្នុងចំណោមអ្នកស្រុកស៊ីលីស៊ី និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្តេផាន ប៉ុន្តែ ពួកគេពុំអាចជជែកឈ្នះលោកស្តេផានបានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។ កាលពួកគេឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្តេផាន រីឯលោកស្តេផានវិញ លោកបានពោរពេញដោព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្តាំព្រះអង្គ។ លោកមានប្រសាសន៍​ថា៖ «មើលហ្ន៎៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញបុត្រមនុស្សឈរនៅខាងស្តាំព្រះជាម្ចាស់»។ ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះចាប់លោក។ គេបណ្តេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុកក្បែរជើងយុវជនម្នាក់ឈ្មោះសូល។ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្តេផានទូលអង្វរថា៖​ «ព្រះអម្ចាស់អើយ! សូមទទួលព្រះវិញ្ញាណរបស់ទូលបង្គំផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់​អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។

ទំនុកតម្កើងលេខ ៣១ (៣០), ៣-៤.៦.៨-៩.១៧.២០ បទកាកគតិ

១.សូមទ្រង់ផ្ទៀងស្តាប់ពាក្យខ្ញុំរៀបរាប់មិនឱ្យមានឆ្គង
សូមរំដោះខ្ញុំឱ្យឆាប់តែម្តងជាកំពែងផង
សង្គ្រោះរូបខ្ញុំ ។
២.ទ្រង់ជាសិលាកំពែងថ្មដាពាំងទូលបង្គំ
សូមជួយដឹកនាំឆ្លងផ្លូវតូចធំតម្រង់ទិសខ្ញុំ
ដោយយល់ព្រះនាម ។
៦.ខ្ញុំសូមប្រគល់វិញ្ញាណនិមលថ្វាយអង្គក្សត្រា
ទៅក្នុងព្រះហស្តព្រះម្ចាស់ហើយណាព្រោះព្រះអង្គជា
ព្រះទុកចិត្តបាន ។
៨.ចិត្តខ្ញុំស្រស់ថ្លាអរឥតឧបមារីករាយសប្បាយ
ដោយសារព្រះអង្គទ្រង់មានព្រះទ័យករុណាប្រណី
ពេលខ្ញុំវេទនា ។
៩.ទ្រង់មិនបណ្តោយឱ្យរូបខ្ញុំធ្លោយខ្លោចផ្សាគ្រាំគ្រា
ធ្លាក់ទៅក្នុងដៃរបស់បច្ចាសូមទ្រង់ករុណា
មេត្តាប្រណី ។
១៧.សូមបែរព្រះភក្ត្រទតមកមើលអ្នកបម្រើព្រះអង្គ
មេត្តាសង្គ្រោះទូលបង្គំផងដោយហឫទ័យទ្រង់
ប្រណីករុណា ។
២០.បពិត្រព្រះម្ចាស់ព្រះទ័យសន្តោសវិសេសថ្កើងថ្កាន
ដល់អ្នកគោរពកោតខ្លាចគ្រប់ប្រាណមិនដែលរំខាន
អ្នកជ្រកជាមួយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
លោកស្តេផានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានឃើញផ្ទៃមេឃបើលចំហ ហើយព្រះយេស៊ូឈរនៅខាងស្តាំព្រះបិតា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,១៧-២២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរប្រយ័ត្ន! កុំទុកចិត្តមនុស្សលោកឱ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមក វាយអ្នករាល់គ្នានៅក្នុងធម្មសាលារបស់គេ។ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឱ្យលោកទេសាភិបាល និងឱ្យស្តេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះ ជាឱកាសសម្រាប់ឱ្យអ្នករាល់គ្នាផ្តល់សក្ខីភាពឱ្យពួកលោក និងឱ្យសាសន៍ដទៃដឹង ឮទៅវិញ។ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យ ដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនៅពេលនោះតែម្តង។ មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។ បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឱ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឱ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្តាយ ព្រមទាំងបញ្ជូនទៅឱ្យគេសម្លាប់ទៀតផង។ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុង​បញ្ចាប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃគោរពសន្តស្ទេផានដោយអនុគ្រោះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តថ្វាយកាយ វាចា ចិត្ត រួមនឹងព្រះយេស៊ូដែលបានបូជាព្រះជន្ម ផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសប្រទានព្រះអំណោយទានយ៉ាងបរិបូណ៌ឱ្យយើងខ្ញុំ។ ដោយព្រះបុត្រាព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ព្រះអង្គសង្គ្រោះយើងខ្ញុំ។ ដោយសន្តស្ទេផានសុខចិត្តបូជាជីវិត ព្រះអង្គក៏បង្ហាញឥទ្ធិពលនៃការសង្គ្រោះនេះដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីក្លាហានរបស់យើងខ្ញុំ ដើម្បីហ៊ានប្រកាសជំនឿរបស់ខ្លួនផង។

934 Views

Theme: Overlay by Kaira