ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

“ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទាន​ព្រះ​បុត្រា​​តែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច” (យ​ហ ៣,១៦)។ សេចក្តីស្រឡាញ់នេះជាហេតុដែលព្រះបុត្រាកើតជាមនុស្ស! គឺព្រះជាម្ចាស់​កើតជា​មនុស្ស​ ដើម្បី​ឱ្យមនុស្សលោកទៅជាបុត្រធីតារបស់ព្រះជាម្ចាស់! នៅថ្ងៃនេះព្រះសហគមន៍​ដាស់​តឿន​គ្រីស្ត​បរិស័​ទឱ្យនឹកសញ្ជឹងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ តាំងពីព្រះយេស៊ូចាប់ផ្ទៃព្រះមាតា ព្រះជាម្ចាស់​ចាប់​​កំណើតជាមនុស្ស។ ព្រះនាងម៉ារីជាតំណាងរបស់មនុស្សលោក ព្រះនាងជាគំរូរបស់អ្នកជឿដែល​ទទួល​​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តស្មោះ។

បពិត្រព្រះបិតាជាអម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបន្ទូលព្រះអង្គទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី ហើយទៅជាមនុស្ស យើងខ្ញុំប្រកាសថា ព្រះបុត្រាពិត​ជាព្រះអម្ចាស់ផង ពិតជាមនុស្សផង ហើយព្រះអង្គយាងមករំដោះ និងសង្គ្រោះយើងខ្ញុំ។ សូមព្រះអង្គមេត្ដាប្រោសឱ្យយើងខ្ញុំដែលជឿសង្ឃឹមលើព្រះអង្គរស់នៅតាមឋានៈជាបុត្រធីតារបស់ព្រះអង្គជានិច្ច។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៧,១០-១៤; ៨,១០

ព្រះអម្ចាស់ចាត់ព្យាការីអេសាយឱ្យទៅទូលព្រះបាទអខាសថា៖ “ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជា​ព្រះរបស់ព្រះករុណា សម្ដែងនូវទីសម្គាល់មួយទោះបីនៅលើភ្នំក្តី ឬនៅក្នុងទីដ៏ជ្រៅក្តី បញ្ជាក់ថា ព្រះអង្គ​ពិត​ជា​គង់​នៅជាមួយព្រះករុណា”។ ព្រះបាទអខាសមានរាជឱង្ការតបមកវិញថា៖ “យើងមិនទូលសូមអ្វីជាដាច់ខាត យើង​មិនព្រមល្បង​លឫទ្ធានុភាពរបស់ព្រះអម្ចាស់ឡើយ!”។ ពេលនោះព្យាការីអេសាយទូលព្រះរាជាថា៖ “​បពិត្រព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ​ សូមទ្រង់ព្រះសណ្តាប់ទូលបង្គំ! ព្រះអង្គមិនត្រឹមតែធ្វើឱ្យមនុស្ស​ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យព្រះរបស់ទូលបង្គំណាយព្រះហឫទ័យទៀតផង។ ហេតុនេះព្រះអម្ចាស់ផ្ទាល់ ទ្រង់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល! យុវនារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា៖ “អេម៉ានូ​អែល” (គឺព្រះជាម្ចាស់គង់ជាមួយយើង)។

ទំនុកតម្កើងលេខ ៤០(៣៩),៧-១១​ បទពាក្យ ៧

ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
ដូច្នេះរូបខ្ញុំសូមពោលថាបពិត្រករុណាដ៏ឧត្តុង្គ
ខ្ញុំប្រព្រឹត្តតាមឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
ខ្ញុំសែនពេញចិត្តធ្វើតាមព្រះហឫទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ
១១ខ្ញុំមិនលាក់ទេក្តីសុចរិតទុកក្នុងដួងចិត្តតែងប្រកាស
ព្រះហឫទ័យនៃព្រះអម្ចាស់ដែលបានសង្គ្រោះទូលបង្គំ
រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀមសំងំអឹមអៀនក្នុងប្រជុំ
ពីព្រះហឫទ័យដ៏ឧត្តមព្រះម្ចាស់ដ៏ធំលើលោកា

អត្ថបទទី ២៖ សូមថ្លែងលិខិតថ្លែងជួនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,​៤-១០

ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​បាន​ឡើយ។ ហេតុ​នេះ នៅ​ពេល​ដែល​ព្រះ‌គ្រីស្ត​យាង​ចូល​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌ជាម្ចាស់​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះ‌អង្គ​បាន​ធ្វើ​រូប​កាយ​មួយ​ឱ្យ​ទូលបង្គំ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​សុំ​ឱ្យ​រួច​ពី​បាប​ឡើយ ដូច្នេះទូលបង្គំ​ពោល​ថាៈ បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ទូលបង្គំ​សូម​មកធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំនៅ​ក្នុង​គម្ពីរ»​។ ជា​បឋម ព្រះ‌គ្រីស្ត​មាន​ព្រះ‌បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន ហើយ​ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជាតង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ស្រប​តាម​វិន័យ​ដែរ។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មកធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។ ដូច្នេះ ព្រះ‌អង្គ​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។ ព្រះ‌យេស៊ូ‌គ្រីស្ត​ថ្វាយ​ព្រះ‌កាយ​របស់​ព្រះ‌អង្គម្ដង​ជា​សូរេច តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រោស​យើងឱ្យ​វិសុទ្ធ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,២៦-៣៨

បពិត្រព្រះជាម្ចាស់ ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត! ធម៌វិន័យរបស់ព្រះអង្គរំដោះមនុស្សលោក! ព្រះបន្ទូលបានកើតជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ។ បពិត្រព្រះជាម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត! ធម៌វិន័យរបស់ព្រះអង្គរំដោះមនុស្សលោក។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវទូត​កាព្រី‌អែល​ឱ្យទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់ ឈ្មោះ​យ៉ូសែបដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះនាង​ម៉ារី។ ទេវទូត​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង!​ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​ជា​មួយ​នាង»។ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ទេវទូត​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។ បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះឱ្យគ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែលអស់​កល្ប‌ជានិច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌​ស្ថេរឥត​មាន​ទី​បញ្ចប់​ឡើយ»។ នាង​ម៉ារី​សួរ​ទៅ​ទេវទូត​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឱ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។ ទេវទូត​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏‌វិសុទ្ធដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”។ ម្យ៉ាង​ទៀតនាង​អេលី‌សា‌បិតជា​ញាតិ​របស់​នាងមាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី‌ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។ នាង​ម៉ារី​ពោល​ទៅ​ទេវទូត​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូមឱ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មកទេវទូត​ចាក‌ចេញ​ពី​នាង​ទៅ។

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! នៅថ្ងៃនេះ យើងខ្ញុំមានអំណរសប្បាយនឹករឭកដល់ថ្ងៃទេវទូតជូនដំណឹងឱ្យព្រះនាងម៉ារីអំពីកំណើតព្រះអម្ចាស់យេស៊ូ។ ព្រឹត្ដិការណ៍ទេវទូតជូនដំណឹងនេះ បានបង្ហាញអំពីដើមកំណើតនៃព្រះសហគមន៍ដែរ។ សូមព្រះអង្គទទួលតង្វាយពីព្រះសហគមន៍ដោយអនុគ្រោះផង។

ឱ ព្រះបិតាជាអម្ចាស់យើងខ្ញុំ! យើងខ្ញុំសូមប្រកាសថា ព្រះយេស៊ូប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី គឺព្រះអង្គពិតជាព្រះអម្ចាស់ផង និងជាមនុស្សផង។ តាមរយៈព្រះគ្រីស្ដដែលមានព្រះជន្មរស់ឡើងវិញ សូមព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់យើងខ្ញុំ។

176 Views

Theme: Overlay by Kaira