អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

តាំងពីសតវត្សទី ៥ គ្រីស្តបរិស័ទក្រុងរ៉ូមតែងតែគោរពនាងសេស៊ីលទុកជាព្រហ្មចារិនី និងជាមរណសាក្សី។ ពួកគេធ្លាប់និយាយ ថា នាង​សេស៊ីលសាងព្រះវិហារមួយនៅក្រុងរ៉ូមនោះ។ គេតំណាលរឿងអស្ចារ្យស្តីអំពីនាងនៅពេលពួកពាលប្រហារជិវិតនាង។ គេរ៉ាយរ៉ាប់រឿងអស្ចារ្យបែបនេះ ដើម្បីលើកតម្កើងកិត្តិ យសរបស់អស់អ្នកដែលថ្វាយខ្លួនទៅព្រះអម្ចាស់ក្នុងឋានៈជាព្រហ្មចារិនីនៅសតវត្សទី ១៥ គេលើកសន្តីសេស៊ីលធ្វើជាឧបកា រិនីរបស់អ្នកភ្លេង ព្រោះក្នុងរឿងព្រេងស្តីអំពីនាងមានចែងថា៖ “នៅពេលមានលាន់ឮស្នូរគ្រឿងតន្ត្រីសម្រាប់រឿងអាពាហ៍ពិពាហ៍របស់នាង នាងសេស៊ីល ចេះតែច្រៀងក្នុងចិត្តថ្វាយព្រះអម្ចាស់” ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសសន្តីសេស៊ីលីយ៉ាឱ្យមានចិត្តក្លាហាន សុខចិត្តបូជាជិវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តក្លាហានសុខចិត្តបម្រើព្រះអង្គដោយមិនញញើតអ្វីឡើយផង។

សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១៩,១.៥-៩

បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖«ហាលេ‌លូយ៉ា!​ សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង ព្រះ‌អង្គ​សង្គ្រោះ​យើង ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង និង​ឫទ្ធា‌នុភាព។ មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖«អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!»។ ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖«ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ហើយ យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឱ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយា​ថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។ ព្រះ‌អង្គ​ប្រទាន​ឱ្យនាង​ស្លៀក​ពាក់​រុង‌រឿងភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​នោះ គឺ​ជា​អំពើ​សុចរិត​ផ្សេងៗដែល​ប្រជាជន​ដ៏‌វិសុទ្ធ​បាន​ប្រព្រឹត្ត»។ទេវទូត​ពោល​មក​កាន់​ខ្ញុំ​ថា៖«ចូរ​កត់‌ត្រា​ទុកអ្នក​ណា​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​ឱ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ បន្ទាប់​មក ទេវទូត​ប្រាប់​ខ្ញុំ​ថា៖«សេចក្ដី​ទាំង​នេះ​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មែន»។

ទំនុកតម្កើងលេខ ១៤៨ ,១-២.១១-១៤ បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ទ្រង់គឺជាព្រះដ៏វិសុទ្ធ
អ្នកដែលនៅស្ថានខ្ពស់បំផុតបញ្ចេញពាក្យពិតថ្កើងព្រះអង្គ
ឱ! ពួកទេវទូតទាំងអស់អើយចូរសរសើរហើយតម្កើងផង
ទាំងពួកទេវតាកុំរេរង់សរសើរព្រះអង្គព្រះនៃអ្នក
១១អស់ស្តេចទាំងឡាយលើផែនដីប្រជាប្រុសស្រីគ្រប់ទាំងអស់
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ
១២យុវជននារីចាស់ជរាកូនក្មេងនាំគ្នាលើកសិរី
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍មិនអាចរកអ្វីប្រៀបស្មើបាន
១៣ចូរកោតសរសើរនាមព្រះម្ចាស់ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន
ព្រះនាមព្រះអង្គល្អថ្កើងថ្កានពាសពេញទីស្ថានមេឃនិងដី
១៤ព្រះអង្គបានប្រោសអស់ប្រជារាស្រ្តទាំងអស់គ្នាមានសេរី
កម្លាំងមាំមួនខ្លាំងពេកក្រៃមិនឱ្យមានអ្វីមករំខាន
អស់អ្នកដែលជឿងលើព្រះអង្គគឺជារាស្រ្តទ្រង់ដ៏ចំណាន
អ៊ីស្រាអែលអើយអ្នកនឹងបានខ្ពស់មុខសុខសាន្តតទៅអើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,៣-១២

មាន​ពួក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះ‌អង្គ​ថា៖«តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖«អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករបាន​បង្កើត​មនុស្ស​មកជា​បុរស ជា​ស្ត្រី​  រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក‌ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”។ គេ​មិន‌មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់‌បំបែក​គូ‌ស្រករដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។ ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖«ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឱ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖«លោក​ម៉ូសេ​អនុញ្ញាត​ឱ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ តែ​កាល​ដើម​ឡើយ​មិន‌មែន​ដូច្នោះ​ទេ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នាដោយ​ឥត​បាន​រៀប‌ការ)​ ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។ សាវ័ក​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖«បើ​មាន​ល័ក្ខ‌ខ័ណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀប‌ការ​ប្រសើរ​ជាង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖«មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យយល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។ អ្នក​ខ្លះ​មិន​អាច​រៀប‌ការ​បាន​តាំង​ពី​កំណើត​មក​។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀប‌ការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀប‌ការ​មក​ពី​យល់​ដល់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះ‌គិត​ឱ្យ​យល់​ចុះ!»។

866 Views

Theme: Overlay by Kaira