អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី ១៨ ខែវិច្ឆិកា
បុណ្យរំឭកថ្ងៃឆ្លងព្រះវិសាលវិហារស៊ីលីកា
សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
ពណ៌ស

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានកសាងព្រះសហគមន៍នៅលើក្រុមគ្រីស្តទូតជាគ្រឹះ សូមទ្រង់ព្រះមេត្តាថែរក្សាព្រះសហគមន៍ព្រះអង្គជានិច្ច។ មុនដំបូងព្រះសហគមន៍ទទួលដំណឹងល្អដោយសារសន្តសិលា និងប៉ូល សូមប្រោសព្រះសហគមន៍ឱ្យរីកចំរើនឡើង រហូតដល់អវសាននៃភិភពលោកផង។

តាំងពីបុរាណកាលមក គ្រីស្តបរិស័ទតែងតែធ្វើបូជនីយចរទៅគោរពផ្លូវរបស់សន្តសិលានៅភ្នំវ៉ាទីកង់ ហើយក៏ទៅគោរពផ្នូរសន្តប៉ូលដែលនៅតាមផ្លូវទៅក្រុងអូស៊ីយ៉ា។ ប្រហែលនៅ គ.ស ៣៣០ ព្រះចៅអធិរាជរ៉ូមាំងព្រះនាមកុងស្តង់ទីនបញ្ជាឱ្យកសាងព្រះវិហារមួយនៅលើភ្នំវ៉ាទីកង់ ត្រង់ទីស្មសានមួយកន្លែង គ្រីស្តបរិស័ទសន្មតថា គេកប់សពសន្តសិលា។ ទាំងពីសតវត្សទី ១៤មក សម្តេចប៉ាបនានានាំគ្នាធ្វើពិធីបុណ្យឧិឡារិកទាំងប៉ុន្មានប្រចាំឆ្នាំ ក្នុងព្រះវិហារសន្តសិលានោះ។ គ្រីស្តបរិស័ទសាងព្រះវិហារនេះឡើងវិញនៅសតវត្សទី ១៦។ ព្រះវិហារនេះធំជាងគេក្នុងសកលលោកទាំងមូល។ សម្តេចប៉ាបធ្វើពិធីឆ្លងនៅឆ្នាំ ១៦២៦។ អស់លោកអភិបាលព្រះសហគមន៍បានជួបជុំគ្នា ជាមហា​សន្និបាតពីរលើក (វ៉ាទីកង់ទី១ និងទី២) ក្នុងព្រះវិហារនោះ។ គ្រីស្តបរិស័ទកសាងព្រះវិហារ សន្តប៉ូល ក្រៅកំពែងទីក្រុងរ៉ូម ត្រង់កន្លែងគ្រីស្តបរិស័ទពីដើមសន្មតថា គេកប់សពរបស់សន្តប៉ូល។ ព្រះចៅអធិរាជ វ៉ាលិនទីញាំង ទី២ ធ្វើបុណ្យឆ្លងព្រះវិហារនេះ នៅគ.ស ៣៨៦។ គេសាងព្រះវិហារនេះឡើងវិញ នៅគ.ស ១៨២៣ ក្រោយពីត្រូវអគ្គីភ័យបំផ្លាញអស់។

សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ២៨, ១១-១៦.៣០-៣១

បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីយ៉ូស‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អាឡិច‌សន់ឌ្រី ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។ លុះ​មក​ដល់​ក្រុង​ស៊ីរ៉ា‌គូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រទៅ​ដល់​ក្រុង​រេគីយ៉ូ។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូតេ‌អូលី។ នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន គេ​អញ្ជើញ​យើង​ឱ្យ​ស្នាក់​នៅ​ជា​មួយ​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: ពួក​បង‌ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អពីយូស និង​ភូមិ​ផ្ទះ​សំណាក់​បី​ខ្នងដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង‌ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ចិត្ត​ក្លា‌ហាន​ឡើង​វិញ។ លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញា‌ធរ​អនុញ្ញាត​ឱ្យ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់ឱ្យ​នៅ​យាម​លោក​។ ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូលស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឱ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។ [កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ក៏​ចេញ​ទៅទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង]។ លោក​ប៉ូលបាន​ស្នាក់​នៅ​ផ្ទះ​ដែល​លោក​បាន​ជួល​នោះអស់‌រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ លោក​បាន​ប្រកាស​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ដ​ដោយ​ចិត្ត​អង់‌អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។

ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជំនះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីកាសង្គ្រោះ
ព្រះអង្គសម្តែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
ជនទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្ត្រី
សូមផ្ញើចិត្តកាយដេញទាំងពិណថ្វាយព្រះធ្លាប់ប្រណី
ព្រោះព្រះអង្គនោះធ្លាប់ថ្នមបមបីថែទាំយប់ថ្ងៃ
រៀងរាល់វេលា
ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជា
អបអរសាទរអង្គព្រះនាមាខ្ពស់់លើពសុធា
គ្មានអ្វីស្មើព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,២២-៣៣

​រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សាវ័ក​ឱ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រាប់​មហា‌ជន​ឱ្យវិល​ត្រឡប់​ទៅ​វិញ​ដែរ។ កាល​ព្រះ‌អង្គ​ឱ្យមហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំដាច់​ឡែក​ពី​គេដើម្បី​អធិស្ឋាន។ លុះ​ដល់​យប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង។ ពេល​នោះ ទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ហើយក៏​ត្រូវ​រលក​បក់‌បោក ព្រោះ​បញ្ច្រាស​ខ្យល់។ ដល់​ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សាវ័ក។ កាល​ពួក​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។ រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖«ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖«លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឱ្យខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖«អញ្ជើញ​មក!» លោក​សិលា​ក៏​ចុះ​ពី​ទូកដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់‌ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖«លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖«មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។ បន្ទាប់​មក ព្រះ‌អង្គ និង​លោក​សិលា​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។ អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ទាំង​ពោល​ថា៖«ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តសិលា និងសន្តប៉ូល។ សូមប្រោសយើងខ្ញុំឱ្យរក្សាទុកនូវសេចក្តីពិតយ៉ាងត្រឹមត្រូវឥតខ្វោះ ដូចយើងខ្ញុំបានទទួលគ្រីស្តទូតសិលា និងប៉ូល។

បពិត្រព្រះបិតាដ៏វិសុទ្ធ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយមានតេជានុភាពសព្វប្រការ។ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ សូមលើកតម្កើងព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាប្រជារាស្ត្រតែមួយដែលគោរពបម្រើព្រះអង្គ។ ព្រះសហគមន៍ពិតជាមហាគ្រួសាររបស់ព្រះអង្គ ដែលកំពុងធ្វើដំណើរទៅកាន់ព្រះអង្គ។ ព្រះសហគមន៍ពិតជាសញ្ញាសម្គាល់បង្ហាញការសង្គ្រោះរបស់ព្រះអង្គឱ្យមនុស្សលោក។ ព្រះអង្គក៏ប្រទានជិវិតថ្មីឱ្យមនុស្សលោកដោយសារព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្តដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារនៃស្ថានបរមសុខ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍ឱ្យមានសេចក្តីស្រឡាញ់ និងជំនឿកាន់តែខ្លាំងឡើងៗផង។

612 Views

Theme: Overlay by Kaira