អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី១៤ ខែសីហា
បុណ្យរម្លឹក
សន្ដម៉ារីស៊ីមីលីយាង ម៉ារីកូលបេ
ជាបូជាចារ្យ និងជាមរណសាក្សី

ពណ៌ក្រហម

លោកម៉ាកស៊ីមីលីយាង ម៉ារីកូលបេ​ (១៨៩៤-១៩៤១) កើតនៅប្រទេសប៉ូឡូញ។ លោកចូលបួសហើយខិតខំផ្សាយគោលគំនិតនៃគ្រីស្តសាសនា ដោយបោះពុម្ពផ្សាយកាសែតជាច្រើន។ សម័យសង្គ្រាមសកលលោកលើកទី ២ លោកត្រូវគេចាប់ កៀរទៅដាក់នៅជំរុំឱ្យហ្វីស។ លោកស្ម័គ្រចិត្តទទួលទារុណកម្មស្លាប់ អត់ឃ្លានជំនួសអ្នកជាប់ឃុំឃាំងម្នាក់ដែលមានគ្រួសារ និងកូនពីរនាក់។ លោកទទួលមរណៈភាពថ្ងៃ១៤ សីហា ១៩៤១។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ៣,១-៩

មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ អ្នក​ឆោត​ល្ងង់​ស្មាន​ថា មនុស្ស​​សុច​រិត​​បាត់​បង់​ជីវិត ហើយ​យល់​ថា​ ការ​លា​ចាក​លោក​នេះជា​មហន្ត‌រាយ​របស់​មនុស្ស​សុចរិត។ គេ​ស្មាន​ទៀត​ថា ពេល​ឃ្លាត​ឆ្ងាយ​ពី​លោក​យើង​នេះ មនុស្ស​សុចរិត​វិនាស​សាប​សូន្យ។ ប៉ុន្តែ តាម​ពិត​មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តី​សុខ​សាន្ត។ តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ធម្មតា អ្នក​សុចរិត​ទាំង​នោះ​បាន​រង​ទុក្ខ​ទោស​មែន តែ​ពួក​គេ​មាន​សង្ឃឹម​យ៉ាង​មោះ​មុត​ថា នឹង​ទទួល​ជីវិត​អមតៈ។ ព្រះ‌ជាម្ចាស់​វាយ​ប្រដៅ​ពួក​គេ​តែ​បន្តិច​ទេ តែ​ពួក​គេ​នឹង​ទទួល​សុភមង្គល​ដ៏​បរិបូណ៌។ ព្រះ‌ជាម្ចាស់​ល្បង​ល​ពួក​គេ ហើយ​ឈ្វេង​យល់​ថា​ ពួក​គេ​ពិត​ជា​សម​នៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បន្សុទ្ធ​ពួក​គេ​ដូច​ជាង​បន្សុទ្ធ​មាស​ក្នុង​ឡ ព្រះ‌អង្គ​ទទួល​ពួក​គេដូច​ទទួល​តង្វាយ​ដុតទាំង​មូល។ លុះ​ដល់​ពេល​កំណត់ដែល​ព្រះ‌អង្គ​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ពួក​គេ​នឹង​ភ្លឺ​ដូច​អណ្តាត​ភ្លើង​ឆាប​ឆេះ​ជញ្រ្ជាំង។ ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា ហើយ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​ជា​ច្រើន។ ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​នឹង​យល់​ថា គម្រោង‌ការ​របស់​ព្រះ‌អង្គ​ពិត​ជា​ត្រឹម​ត្រូវ ហើយ​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​នឹង​រួម​រស់​ជា​មួយ​ព្រះ‌អង្គ​ក្នុង​សេចក្តី​ស្រឡាញ់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រណី​សន្តោស និង​មេត្តា​ករុណាចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។

ឬសូមថ្លែងលិខិតទី១របស់សន្ដយ៉ូហាន ១យហ ៣,១៣-១៨

បង‌ប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បង‌ប្អូន សូម​កុំ​ងឿង‌ឆ្ងល់​ឡើយ។ យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បង‌ប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បង‌ប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់​កល្ប‌ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះ‌យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សម្រាប់​បង‌ប្អូន​ដែរ។ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត‌អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឱ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!។ កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត​វិញ។

ទំនុកតម្កើងលេខ ១១៦ (១១៥), ១០-១១.១៥-១៨

១០ទោះជាខ្ញុំពោលថារស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ
គង់តែរូបខ្ញុំនេះមិនចោលព្រះសង្ឃឹមជាប់
១១ពេលខ្ញុំមានកង្វល់ចិត្តខ្វាយខ្វល់មិនបានស្ងប់
ខ្ញុំពោលឡើងគ្រប់សព្វថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នាទ្រង់ការពារមិនស្លាប់ឡើយ
១៦ឱ! ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយខ្ញុំបានស្បើយពីមរណា
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតាព្រះបុត្រាខ្ពស់ពេកពន់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលបានបន់ដល់ព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,១២-១៦

វិន័យ​របស់​ខ្ញុំ​មាន​ដូច​តទៅ​នេះ គឺ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិតដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។ ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ច‌ការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ត​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។ មិន‌មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស‌រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស‌រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឱ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឱ្យផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ឱ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។

641 Views

Theme: Overlay by Kaira