អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី១៣ ឬ ១៤ ខែមេសា
បុណ្យចូលឆ្នាំខ្មែរ

ពណ៌ស

ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី យើងជាគ្រីស្តបរិស័ទនាំគ្នាធ្វើបុណ្យរួមសប្បាយជាមួយជនជាតិខ្មែរទាំងមូល។ យើងលើកតម្កើងព្រះជាម្ចាស់ដែលថែរក្សាមនុស្សលោក សូមព្រះអង្គប្រោសប្រទានសេចក្តីសុខសាន្តដល់មាតុភូមិ សូមព្រះអង្គប្រោសប្រទានភោជ​ផលយ៉ាងបរិបូរណ៍ ព្រោះព្រះអង្គពិតជាព្រះជាម្ចាស់លើអ្វីៗទាំងអស់។ យើងជាគ្រីស្តបរិស័ទក៏នាំគ្នានឹកដល់ដូនតាដែលនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់ដែរ?

សូមថ្លែងព្រះគម្ពីរសាស្ដា សស ៣,១-៨.១១.១៤-១៥

អ្វីៗ​ដែល​មាន​នៅ​ផែន‌ដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។ មាន​ពេល​កើត មាន​ពេល​ស្លាប់ មាន​ពេល​ដាំ មាន​ពេល​ដក។ មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស មាន​ពេល​ផ្តួល​រំលំ មាន​ពេល​សង់។ មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។ មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។ មាន​ពេល​ស្វែង​រក មាន​ពេល​បាត់‌បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។ មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់ មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្តី ក៏​ព្រះ‌អង្គ​ប្រទាន​ឱ្យគេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ដែរ។ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឱ្យ​យើង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។ អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាលសុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឱ្យកើត​មាន​សា​ជា​ថ្មី។

ទំនុកតម្កើងលេខ ៦៧​(៦៦),៣.៥-៦.៨ បទពាក្យ ៧

ដូច្នេះមនុស្សលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ស្គាល់ការសង្គ្រោះនៃព្រះអង្គ
ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
ផែនដីបង្កើតនូវភោគផលមិនឱ្យយើងខ្វល់ពីអន្តរាយ
ព្រះម្ចាស់ជាព្រះយើងទាំងឡាយប្រទានពរឱ្យសុខគ្រប់គ្រា
សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកាខ្លាចព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!

អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,១៤-២១

ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះ‌អង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ គេ​សរសើរ​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះ‌អង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើងដើម្បី​អាន​គម្ពីរ។ គេ​បាន​យក​គម្ពីរ​របស់​ព្យាការី​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំឱ្យនាំ​ដំណឹង‌ល្អទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឱ្យមក​ប្រកាស​ប្រាប់ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឱ្យមក​រំដោះអស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។ លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះ‌អង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំសម្លឹង​មើល​ព្រះ‌អង្គ។ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។

575 Views

Theme: Overlay by Kaira